គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួនគម្រោងវិនិយោគចំនួន ៨ មានទុន ៤៩០លានដុល្លារ
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចេញមុខទំនិញ​ស្ទើរ​គ្រប់​ប្រភេទ​មាន​កំណើន​កើន​ឡើង​ល្អ​ប្រសើរ
ត្រីមាសទី១ឆ្នាំនេះ CDC ចុះបញ្ជីគម្រោងវិនិយោគចំនួន ១៤៦ មានទុនប្រមាណ ២,៥ ប៊ីលានដុល្លារ
រយៈពេល៣ខែឆ្នាំ២០២៦នេះ ទីផ្សារអាមេរិកស្រូបយកទំនិញកម្ពុជា មានទឹកប្រាក់ជាង ៣,៣ ពាន់លានដុល្លារ

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជាមានសុទិដ្ឋិនិយម សម្រេចបានគោលដៅ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់

2023/01/26 03:12:57 pm        719
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា គោលដៅអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដើម្បីតម្រង់ទិសឆ្ពោះទៅសម្រេចចក្ខុវិស័យ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេស​មាន​ចំណូល​មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ​និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ គឺនៅតែជាគោលដៅនៃការឈានឡើងរបស់កម្ពុជា ​ទោះបីស្ថានភាពទៅមុខពិបាក និង​មាន​បរិយាកាស​ស្មុគស្មាញ​ក៏ដោយ។ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួង​សេដ្ឋកិច្ឋ ​និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងវេទិកាសាធារណៈ ​ស្តីពីការគ្រប់គ្រងម៉ាក្រូហិរញ្ញវត្ថុ និង​ច្បាប់ថវិកាឆ្នាំ ​២០២៣ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ នេះថា ​កម្ពុជាកំពុងអនុវត្តក្របខណ្ឌ​យុទ្ធសាស្ត្រ ​និងកម្មវិធីស្តារ​ និងជំរុញកំណើនសេដ្ឋកិច្ច ​ក្នុងការរស់នៅជាមួយកូវីដ-១៩ ​តាមគន្លង​ប្រក្រតីភាពថ្មី ឆ្នាំ២០២១-២០២៣ ដែលមានសរសស្តម្ភចំនួន៣គឺ៖ ការស្តារឡើងវិញ, ការកែទម្រង់ និងការកសាងភាពធន់។ឯកឧត្តម បន្តថា ចំពោះចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមាន​ចំណូល​មធ្យម​កម្រិតខ្ពស់នៅឆ្នាំ ២០៣០ ​គឺនៅតែជា​គោលដៅ​របស់​កម្ពុជា​ ដើម្បីក្លាយជាប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់ ​ដែល​បញ្ហានេះគឺជាការងារពិបាក ​បច្ចុប្បន្ន​កាន់តែមានភាព​ស្មុគស្មាញ​ថែមទៀត ​ក្នុង​បរិយាកាស​ជារួម ​ទាំងពិភពលោក ​ទាំងក្នុងប្រទេស ដោយចោទជាបញ្ហា​ប្រឈម​ច្រើន​ដែលកម្ពុជាត្រូវតែពុះពារ ។ចំណែកនៅឆ្នាំ ២០៥០​ ក៏នៅតែជាគោលដៅនៃការប្រែក្លាយកម្ពុជា​ ទៅ​ជាប្រទេសមានចំណូលខ្ពស់ នេះជា​មហិច្ឆតា​របស់​កម្ពុជា​ ដែលត្រូវការចូលរួមទាំងអស់គ្នា ​ដើម្បីបង្ហាញឲ្យពិភពលោកស្គាល់​ពី​កម្ពុជាកាន់តែច្បាស់។ឯកឧត្តម វង្សី វិស្សុត បញ្ជាក់ថា ជុំវិញការគិតគូរនេះ ​ជាក់ស្តែងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និង​ថវិកាឆ្នាំ ២០២២ ត្រូវបានពុះច្រៀក ​គិតគូរគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីដោះស្រាយរាល់​កង្វល់​អាទិភាព ​ក៏ដូចជាបញ្ហាប្រឈមដែលជួបប្រទះឆ្នាំ​ ២០២៣ នេះ ​ក៏ដូចជា​ក្នុងពេលមធ្យមទៅពេល​ខាងមុខ ​ធ្វើយ៉ាងណាឲ្យថវិកា ​និងក្របខ័ណ្ឌគោលនយោបាយ​ ឆ្លើយតបទៅនិងគោលដៅរបស់​កម្ពុជា​ គឺការធានារបាននូវម៉ាក្រូសេដ្ឋកិច្ច​ កំណើន​ ការបែងចែកកំណើន ការទ្រទ្រង់​ជីវភាព​របស់​មនុស្ស ​និងការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិបន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩ នេះ៕អត្ថបទ៖ សុន រ៉ាឌី

ការនាំចេញរបស់កម្ពុជាអឺរ៉ុប នៅបន្តកើនឡើង ទោះបីតំបន់ប្រទេសចាយលុយអឺរ៉ូមានកំណើនសេដ្ឋកិច្ចថមថយ

2023/01/26 01:59:05 pm        779
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា នាំចេញផលិតផលកាត់ដេរ និង​សំលៀកបំពាក់​របស់កម្ពុជា ​ទៅកាន់ទីផ្សារអឺរ៉ុប ​នៅតែបន្តកើន ​ទោះបីតំបន់ដែលចាយប្រាក់អឺរ៉ូ មានការថយថយកំណើនសេដ្ឋកិច្ចក៏ដោយ។ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួង​សេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងវេទិកាសាធារណៈ​ ស្តីពីការគ្រប់គ្រងម៉ាក្រូហិរញ្ញវត្ថុ និង​ច្បាប់ថវិកាឆ្នាំ២០២៣ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៣ នេះថា សម្រាប់ការនាំចេញរបស់​កម្ពុជា​ទៅទីផ្សារអឺរ៉ុប ​គឺមានការប៉ះពាល់តិចទូច តែស្ថិតនៅក្នុងកម្រិតមួយដែលកម្ពុជា​អាចធ្វើការ​នាំ​ចេញបាន ប៉ុន្តែបើស្ថានភាពនៅអឺរ៉ុបដោះស្រាយថាមពលបានល្អវិញ វាក៏ជាកត្តាល្អ​សម្រាប់​កម្ពុជា​ដែរ​ ប៉ុន្តែជាទូទៅនាពេលកន្លងមកនេះ ​ការនាំចេញផលិតផលកាត់ដេរ និង​សំលៀកបំពាក់​គឺមានការថមថយគ្រប់ទីកន្លែងទាំងអស់ ​សូម្បីទីផ្សារនាំចេញទៅប្រទេសចិនក៏ថមថយដូចគ្នា។ឯកឧត្តម លើកឡើងថា ​ជុំវិញការអភិវឌ្ឍន៍ឧស្សាហកម្មកាត់ដេរ កាបូប និងស្បែកជើង កម្ពុជា​មានគោលនយោបាយសម្រាប់ដោះស្រាយរយៈពេល ១០ឆ្នាំ ​ដោយក្នុងគោលនយោបាយនោះគឺ ពង្រឹង​តម្លៃបន្ថែមខ្ពស់ និងការផលិតនូវទំនិញដែលមានគុណភាព​ និងជំនាញរបស់កម្មករដើម្បី​ទទួល​បានប្រាក់ខែកាន់តែច្រើន ​ការធ្វើទំនើបកម្មក្នុងវិស័យនេះឲ្យកាន់តែប្រសើរ ជាពិសេស​ការជំរុញលើកទឹកចិត្តឲ្យមានខ្មែរកាន់តែច្រើនចូលរួមក្នុងវិស័យនេះ។ទាក់ទងទីផ្សារផ្សេងៗវិញដូចជា ទីផ្សារប្រទេសចិន និងកូរ៉េខាងត្បូង ក្រោមកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី និង RCEP ជាដើម ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា ទីផ្សារទាំងនេះ​មិនមានការនាំចេញផលិតផលកាត់ដេរ ​និង​សំលៀកបំពាក់​នោះទេ ​ដោយកម្ពុជាក៏មិនសង្ឃឹមថា ទីផ្សារ​ទាំងនេះ ជំនួសការចេញទៅកាន់ទីផ្សារអាមេរិក និងទីផ្សារអឺរ៉ុបបានដែរ ​ប៉ុន្តែទីផ្សារទាំងនេះ កម្ពុជា​អាចជំនួសការនាំចេញនូវមុខទំនិញផ្សេងៗទៀត៕ អត្ថបទ៖ សុន រ៉ាឌី

សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនល្អប្រសើរ ៥,២ ភាគរយ ក្នុងឆ្នាំ២០២២ ខណៈរំពឹងថា នឹងបន្តមានកំណើនរង្វង់៥,៥ភាគរយនៅឆ្នាំក្រោយ

2023/01/25 10:04:44 am        523
ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៥,២ ភាគរយ ក្នុងឆ្នាំ២០២២ ខណៈដែលសេដ្ឋកិច្ចសកល ដូចជាប្រទេសធំ មានសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប និងប្រទេសចិន មានកំណើនយឺតគួរឱ្យកត់សម្គាល់។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញតួលេខកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងវេទិកាសាធារណៈ ស្តីពី “ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកា ឆ្នាំ២០២៣” នៅព្រឹកថ្ងៃទី២៥ ខែមករា។ក្រសួងលើកឡើងថា វិស័យឧស្សាកម្មបម្រើការនាំចេញ រួមមាន វិស័យកាត់ដេរ និង​កម្មន្តសាល​មិនមែនកាត់ដេររក្សាបាននូវកំណើនរឹងមាំ​ ដោយសារ​និន្នាការ​ល្អប្រសើរនៃតម្រូវការខាងក្រៅ។ ការនាំចេញផលិតផលកាត់ដេរនិងមិនមែនកាត់ដេរ បានកើនឡើងក្នុងអត្រា ១៤,៥ ភាគរយ និង ២៤,៧ ភាគរយ រៀងគ្នា ដែលទ្រទ្រង់ឱ្យវិស័យនេះ សម្រេចបាននូវកំណើនក្នុងរង្វង់១០,៨ភាគរយ និង១២,២ភាគរយ រៀងគ្នា សម្រាប់ឆ្នាំ២០២២។ទន្ទឹមនឹងនេះ វិស័យទេសចរណ៍ បានងើបឡើងវិញក្នុងល្បឿនលឿនគួរឱ្យកត់សម្គាល់ ដោយ​សារការ​ងើបឡើងវិញនូវទំនុកចិត្តនៃការធ្វើដំណើរ និងការដកចេញនូវរបាំងធ្វើដំណើរ ស្របពេល​ដែលស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ បន្តមានភាពស្រាកស្រាន្ត។សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងសម្រេចបាន កំណើនវិជ្ជមានក្នុងរង្វង់ ៥,៥ភាគរយ ប៉ុន្តែសន្ទុះកំណើនមានការថមថយជាងការរំពឹងទុកបន្តិច៕

រយះពេល៣ថ្ងៃអ្នកទេសចរណ៍ជាង១០ម៉ឺននាក់ ទៅកម្សាន្តខេត្តសៀមរាប នាឱកាសបុណ្យចូលឆ្នាំចិន

2023/01/25 07:35:33 am        725
សៀមរាប: ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលបានជ្រើសរើសទឹកដីបេតិកភណ្ឌ នៃរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានផ្សេងៗទៀត នៅខេត្ដសៀមរាប ដែលជាកន្លែងដើរកម្សាន្តសម្រាប់ថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃចិន ក្នុងរយ:ពេលចាប់ពីថ្ងៃទី២១ ដល់២៤ ខែមករា ឆ្នាំ២០២៤ មានចំនួន ១០៥,៤៨១នាក់។យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឲ្យដឹងនៅ ល្ងាចថ្ងៃទី២៤ ខែមករានេះថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍អន្តរជាតិ មកដើរកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តភាគច្រើនជាលក្ខណ:គ្រួសារ ជាពិសេសភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្ត ក្នុងនោះ÷ ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ៩០,០០០នាក់ ដែលធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋាននានា ក្នុងនោះ រមណីដ្ឋានអង្គរ មានចំនួនប្រមាណ ៥១,៩០០នាក់, រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួប្រមាណ ១០,៦០០នាក់, តំបន់ទន្លេសាប មានចំនួនប្រមាណ ៥,៣០០នាក់, សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗទៀត មានចំនួនប្រមាណ ២២,២០០នាក់។ ជាមួយនោះ មានភ្ញៀវទេសចរបរទេសផ្ទៃក្នុង និងអន្តរជាតិ មានចំនួន ១៥,៤៨១នាក់ផងដែរ។អ្នកទេសចរទាំងនោះ មកកម្សាន្តនៅប្រាសាទអង្គរ ដែលជាំកេរតំណែលវប្បធម៌ប្រវត្ដិសាស្ដ្រដ៏អស្ចារ្យ គឺមិនអាចរលងបានឡើយ រួមមានប្រាសាទចំនួនបីដែលអ្នកទេសចរណ៍ភាគច្រើនទៅកម្សាន្ត ដូចជាប្រាសាទអង្គវត្ដ ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ៕ 

កម្ពុជា-ស្វីស ប្តេជ្ញារួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការឲ្យឈានដល់ឆាកអន្តរជាតិ

2023/01/24 07:29:59 am        724
​ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃកម្ពុជា និងភាគីស្វីស បានប្តេជ្ញាចិត្ត ក្នុងការបង្កើនទំនាក់ទំនង​ទ្វេភាគី​ដែលមានស្រាប់ឱ្យកាន់តែរឹងមាំ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពបន្ថែមទៀត ព្រមទាំងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិផងដែរ។ប្រភពពីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីល្ងាចថ្ងៃទី២៣ ខែមករាកន្លងទៅ បានឲ្យទូរទស្សន៍​ព័ត៌មាន ប៊ីធីវី ដឹងថា ក្នុងអំឡុងពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់​វេទិកាសេដ្ឋកិច្ចពិភពលោក នៅក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានជួបពិភាក្សាការងារ ជាមួយលោកជំទាវ ហេឡេន ប៊ូលីហ្គ័រ អាធីដា (Helene Budliger Artieda) រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានសម្រាប់កិច្ចការសេដ្ឋកិច្ច នៃសហព័ន្ធស្វីស ដើម្បីពិភាក្សាការងារស្ដីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ក្នុងជំនួបនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៣ ដែលនាំឱ្យមានទំនាក់ទំនងល្អរហូតមកដល់បច្ចុប្បន្ន។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទំាងពីរ គឺមានការកើនឡើង​ជា​លំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយនៅក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងស្វីស មានចំនួនសរុបប្រមាណ ៣៧៩លានដុល្លាអាមេរិក។ រីឯនៅក្នុងឆ្នាំ២០២១ ទំហពាណិជ្ជកម្ម​របស់​ប្រទេសទាំងពីរសរុប មានចំនួនប្រមាណជាង ៩៧៤លានដុល្លាអាមេរិក។ ទាក់ទងនឹងការងារនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានពិភាក្សាជាមួយលោកជំទាវ លើការពិនិត្យ​លទ្ធភាព​ក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសស្វីស ដើម្បីពង្រឹង​កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីសចំពោះជំនួយ និងកម្មវិធីអភិវឌ្ឍន៍នានាក្នុងវិស័យជាច្រើន ដូចជាអភិបាលកិច្ចល្អ និងការចូលរួមរបស់​ប្រជាពលរដ្ឋ​ចំពោះវិស័យកសិកម្ម និងសន្តិសុខស្បៀង រហូតដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការងារ។ជាការឆ្លើយតប ភាគីស្វីស បានបង្ហាញការស្វាគមន៍លើគំនិតផ្តួចផ្តើមនេះ និងបានបញ្ជក់ថា រដ្ឋាភិបាលស្វីស បាននិងកំពុងគាំទ្រកម្ពុជាក្នុងដំណើរការអន្តរកាល និងកិច្ចខិតខំ​ប្រឹងប្រែង​នានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាផងដែរ។លោកជំទាវបានកោតសរសើរពីការជោគជ័យរបស់កម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាល​ជំងឺ​កូវីដ១៩ និងបានអបអរសាទរចំពោះកម្ពុជា ដែបបានធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ និងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានប្រកបដោយជោគជ័យ៕

ធនាគារជាតិនៃកម្ពុជា នឹងដាក់ដេញថ្លៃមូលបត្ររដ្ឋលើកទី៦ ​នៅសប្តាហ៍នេះ

2023/01/23 01:47:48 pm        552
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នឹងដាក់ដេញថ្លៃមូលបត្ររដ្ឋលើកទី៦ នៅថ្ងៃទី២៥ ខែមករានេះ ដើម្បី​ប្រមូលមូលធនសម្រាប់អនុវត្តគម្រោងកសាង និងអភិវឌ្ឍន៍ជាតិ។ក្នុងសេចក្តីប្រកាសព័ត៌មានចេញមូលបត្ររដ្ឋ ​នឹងត្រូវដាក់ដេញថ្លៃនៅលើ​ប្រព័ន្ធNBCPរបស់​ធនាគារជាតិនៃកម្ពុជា ​ចាប់ពីម៉ោង៨ ព្រឹកដល់ ២៖៣០រសៀល ​ដោយ​បន្ថែមថា ​តម្លៃ​ចារឹកក្នុងមួយ​ឯកតា ចំនួន ១លានរៀល។​ធនគារជាតិនៃកម្ពុជា បញ្ជាក់ថា​ អត្រាគូប៉ុង ​មានចំនួន ៣,៤៨ភាគរយ​ ដោយរយៈពេលទូទាត់គូប៉ុង ធ្វើឡើង ក្នុងរយៈពេល៦ខែម្តង។នៅឆ្នាំ ២០២៣ រាជរដ្ឋាភិបាល គ្រោងនឹងបោះផ្សាយលក់មូលបត្ររដ្ឋជាលើកទីពីរ ចំនួន ២០០ ដុល្លារ​អាមេរិក ​សម្រាប់សងប្រាក់ដើម នៃការបោះផ្សាយមូលប័ត្រឆ្នាំ ​២០២២ ចំនួន ២០០ ប៊ីលានរៀល ​សមមូលនឹងប្រមាណ ៤៩ ​លានដុល្លារអាមេរិក ​និងការគ្រោងថវិកាចំនួន ៦១៣ ប៊ីលានរៀល ​សមមូលនឹងប្រមាណ ១៥១ លានដុល្លារអាម៉េរិកទៀត។មូលធនបានពីការបោះផ្សាយនេះ ​គឺសម្រាប់ធ្វើហិរញ្ញប្បទានលើគម្រោងវិនិយោគ ដែលអាចផ្តល់​ចំណូល​ដោយត្រង់មករាជរដ្ឋាភិបាល ​និងផ្ដល់ផលរហ័ស ​ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និង​ចិរភាពនៃការគ្រប់គ្រងបំណុល ​និងថវិកាជាតិ ។កាលពីឆ្នាំ២០២២ ​មូលបត្ររដ្ឋលើកទីមួយត្រូវដាក់ឱ្យដេញថ្លៃ ​ដោយមានអត្រាគូប៉ុង ២ភាគរយ ដោយ​រាជរដ្ឋាភិបាល​ បានគ្រោងបោះផ្សាយមូលបត្ររដ្ឋ ​៣០០លានដុល្លារ។ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និ​ងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ បាន​និយាយកាលពីពេលថ្មីៗនេះថា ​មូលបត្ររដ្ឋ ​នឹង​អនុញ្ញាតឱ្យរាជរដ្ឋាភិបាល​ប្រមូលមូលនិធិ​សម្រាប់​គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ឯកឧត្តម បានបន្ថែមថា មូលបត្ររដ្ឋ នេះ​នឹងបម្រើជាឧបករណ៍ហិរញ្ញវត្ថុថ្មីសម្រាប់អ្នកវិនិយោគ​ស្ថាប័ន​ដូចជាធនាគារ ​ក្រុមហ៊ុនធានារ៉ាប់រង ​បេឡាជាតិរបបសន្តិសុខសង្គម និងមូល​និធិសោធននិវត្តន៍ជាដើម៕ អត្ថបទ៖ វណ្ណៈ

កម្ពុជា​នាំចេញគ្រាប់ស្វាយចន្ទីទីផ្សារអន្តរជាតិ ទទួលបានចំណូលជាង ១,៧ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២២

2023/01/23 12:59:00 pm        676
ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ ៦៧ម៉ឺនតោន គិតជាទឹកប្រាក់ ១ពាន់ ៧៧លានដុល្លាអាមេរិក ខណៈរដ្ឋកំពុងជំរុញការកែច្នៃក្នុងស្រុក ដើម្បីបង្កើតតម្លៃបន្ថែមលើផលិតផលគ្រាប់ស្វាយចន្ទី។គ្រាប់ស្វាយចន្ទីរបស់កម្ពុជា ត្រូវបាននាំចេញទៅប្រទេសមានជាអាថិ៍ ប្រទេសវៀតណាម ជប៉ុន និងចិន ខណៈប្រទេសផ្សេងៗទៀតក៏កំពុងតែសម្លឹងមើលឱកាស ក្នុងការនាំចូលគ្រាប់​ស្វាយចន្ទី​កម្ពុជា ទៅកាន់ទីផ្សារប្រទេសខ្លួនដែរ។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា ស្វាយចន្ទី​ជា​កសិផល​ដែល​បាន​ផ្តល់​តម្លៃ​បន្ថែម​ខ្ពស់ រួមជាមួយ​ទស្សនវិស័យ​រយៈពេល​វែង​ពោលគឺ ​ប្រាក់ចំណូល​ពី​តម្រូវការ​សម្រាប់​ទំនិញ​ប្រណិត​ប្រភេទ​នេះ​មានការ​កើនឡើង​។​នៅកម្ពុជា គ្រាប់ស្វាយចន្ទីដែលពេញនិយមដាំដុះច្រើនជាងគេ ​គឺពូជ M23 ដែល​មានទំហំគ្រាប់ធំ និង​មានរសជាតិឆ្ងាញ់។​ ជាមធ្យមក្នុងមួយហិកតា ​ស្វាយចន្ទីអាចផ្ដល់ទិន្នផលចំនួន ១,៤៩ តោន។ តាម​ការប៉ាន់ស្មាន ​មាន​កសិករ​ចំនួន ២២,០០០ នាក់ ហើយ​មាន​ប្រជាជន​ប្រមាណ​ ៣៨,០០០ នាក់ កំពុង​បម្រើការ​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម​ស្វាយចន្ទី​ បូករួម​ទាំង​កម្លាំង​ពលកម្ម​ប្រចាំ​រដូវ​ផងដែរ​។បច្ចុប្បន្ននេះ ​ទិន្នផល​ស្វាយចន្ទី​ស្ទើរតែ​ទាំងអស់​ត្រូវ​បាន​នាំចេញ​ក្រោម​រូបភាព​មិនទាន់​កែច្នៃ ​ប៉ុន្តែ​វា​អាច​នឹង​ផ្តល់​ការងារ​បន្ថែមចំនួន ១០,០០០ ទៀត​ប្រសិនបើ​ផលិតផល​ គ្រាប់ស្វាយចន្ទី​ឆៅ​ទូទាំង​ប្រទេស​កម្ពុជា​ត្រូវ​បាន​កែច្នៃនិង​វេច​ខ្ចប់​ក្នុងស្រុក។ផលិតផល​គ្រាប់ស្វាយចន្ទី​ឆៅ​ក្នុង​ពិភពលោក ​មានការ​កើន​ឡើង​១២​ដង​ក្នុង​រយៈពេល ​៥០​ឆ្នាំ​ចុង​ក្រោយនេះ​ពោល​គឺ​ចាប់ពី​តិច​ជាង​ ៣០០,០០០​តោន​ក្នុង​ឆ្នាំ​១៩៦១ ​ដល់​៣,៧ លាន​តោន​ក្នុង​ឆ្នាំ​២០០៨។ ការដាំដុះ​មានការ​កើនឡើង​នៅ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះហើយ​ផលិតផល​ស្ទើរតែ​កើន​ឡើង​ទ្វេដង​ពី​ឆ្នាំ ២០០០ ដល់ ២០០៨ ដោយសារ​ការកើនឡើង ​២៧​ភាគរយ​នូវ​ផ្ទៃដី​ដាំ​ដុះ​ក្នុង​ពិភពលោក ហើយ​ទិន្នផល​ជា​មធ្យម​ក្នុង​ពិភពលោក​កើនឡើង​ជាង ៥០​ភាគរយ៕ អត្ថបទ វណ្ណៈ

ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​វិញ​ឡុង​ប្តេជ្ញា​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច​

2023/01/21 11:10:34 am        710
បន្ទាយមានជ័យ៖ ខេត្ត​បន្ទាយមានជ័យ ព្រះរាជាណាចក្រ​កម្ពុជា និង​ខេត្ត​វិញ​ឡុង សាធារណរដ្ឋ​សង្គមនិយម​វៀត​ណាម បាន​អះអាង​ពី​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​វិស័យ​ទំនាក់ទំនង ជាពិសេស​វិស័យ​សេដ្ឋកិច្ចរវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។​ ​ក្នុង​ដំណើរ​ទស្សនកិច្ច និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សាស្តីពី​ការ​ពង្រឹង​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​កា​រងា​រលើ​គ្រប់​វិស័យ នៅ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ទី​២០ មករា ឆ្នាំ​២០២៣​ កន្លង​ទៅនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ជម្រាប​ជូន​ឯកឧត្តម លឺ ក្វាង​ងឺ​យ ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​វិញ​ឡុង​ថា នេះ​ជា​មោទនភាព​មួយ​ដែល​ប្រទេស​ទាំងពីរ បាន​ទើប​ងើប​ចេញ​ផុត​ពី​វិបត្តិ​សាកល​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ឈាន​ទៅ​បើក​ប្រទេស​ និង​បើក​ព្រំដែន​ពេញលេញ​ឡើងវិញដើម្បី​ស្តារ​សេដ្ឋកិច្ច ដែល​ជា​លទ្ធផល​ដ៏​ល្អ​ប្រសើរ​ទាំងនេះ​គឺ​បាន​ដោយសារ​នយោបាយ​គ្រប់គ្រង​ជំងឺ​កូ​វីដ​១៩ របស់​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ ​ដល់​ប្រជាពលរដ្ឋ​សម្រេច​បាន​តាម​ផែនការ​។ ​​ជា​កិច្ច​ឆ្លើយតប ឯកឧត្តម លឺ ក្វាង​ងឺ​យ បាន​ថ្លែងអំណរគុណ​អភិបាលខេត្ត​បន្ទាយមានជ័យ ដែល​ដឹកនាំ​គណៈប្រតិភូ​មក​ទស្សនា​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ដោយ​ផ្ទាល់​។ ឯកឧត្តម​បាន​បន្ត​ថា ខេត្ត​នៅ​តំបន់​ទំនាប​ទន្លេ​មេគង្គ​មួយ​នេះ​មាន​ប្រជាជន​ជាង ៨៥​ម៉ឺន​នាក់​។ ក្នុង​នោះ​ជនជាតិ​ដើម​ខ្មែរ​ជាង ២ម៉ឺន ២ពាន់នាក់។ ​ភាគី​វៀតណាម​បាន​លើក​ឡើង​បន្ត​ថា ដោយមាន​បង្អែក​សេដ្ឋកិច្ច​លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម និង​សេវាកម្ម​ជាដើម ដែល​ផលិតផល​សរុប​ក្នុងស្រុក​បាន​ស្មើនឹង​ប្រមាណ ៧៥០​លាន​ដុល្លារ​អាម៉េរិក​។ ក្នុង​នោះ​ក៏​ជំរុញ ​និង​ពង្រឹង​នូវ​ការ​លើក​កម្ពស់​សុខុមាល​ភាព ជីវភាព​ប្រជាជន រួម​ទាំង​បងប្អូន​ខ្មែរ​ជន​ជាតិ​ដើម និង​ព្រះសង្ឃ​ផង​ដែរ​។​ ​តាមរយៈ​ជំនួប​ការងារ​នា​ពេល​នេះ​ភាគី​ប្រទេស​ទាំងពីរ​បាន​ប្តេជ្ញា​ថា នឹង​បន្ត​ពូន​ជ្រំ​ចំណងមិត្តភាព ភាតរភាព​សាមគ្គីភាព កិច្ច​សហប្រតិបត្តិការ​រវាង​ខេត្ត​ទាំងពីរ ដូចដែល​មាន​ចែង​ក្នុង​ស្មារតី​ខ្លឹមសារ​នៃ​អនុស្សរណៈ​យោគយល់​គ្នា ដែល​បាន​ចុះហត្ថលេខា​លើក​ទី​១ កាលពី​ខែ​មេសា ឆ្នាំ​២០១២ និង​លើក​ទី​២ កាល​ខែ​តុលា ឆ្នាំ​២០១៧​ កន្លងមក ហើយ​គ្រោង​បន្ត ៥​ឆ្នាំ​ទៀត​៕

វិបត្តិកូវីដ-១៩ ជំរុញការជួញដូរតាមប្រព័ន្ធអនឡាញមាននិន្នាការកើនឡើងយ៉ាងឆាប់រហ័ស

2023/01/20 04:19:59 pm        419
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា លើកឡើងថា វិបត្តិកូវីដ-១៩ ​រួមជាមួយនឹងការប្រើប្រាស់អ៊ីនធឺណែត និងទូរស័ព្ទចល័ត ​បានជំរុញឱ្យមានការរីកចម្រើនយ៉ាងខ្លាំង​នៅក្នុងការទូទាត់តាមប្រព័ន្ធ​អនឡាញ​នៅកម្ពុជា។ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ​២០២៣ របស់ធនាគារជាតិនៃកម្ពុជា​ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ​ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា មធ្យោបាយទូទាត់អេឡិចត្រូនិកកាន់តែពេញនិយម​នៅទូទាំង​ប្រទេស ស្របពេលដែលចំនួនការប្រើប្រាស់ទូរស័ព្ទចល័តមាន ​១៩,៦លានគ្រឿង និងអ្នកប្រើប្រាស់អ៊ីនធឺណែតកើនដល់ ១៨ លាននាក់ ។ឯកឧត្តម ជា ចាន់តូ មានប្រសាសន៍ថា ចាប់តាំងពីវិបត្តិកូវីដ-១៩មក ការជួញដូរតាមប្រព័ន្ធ​អនឡាញ​មាននិន្នាការកើនឡើងយ៉ាងឆាប់រហ័ស ហើយមធ្យោបាយទូទាត់អេឡិចត្រូនិកកាន់​តែពេញនិយម​នៅទូទាំងប្រទេស ។ ឯកឧត្តម ដើម្បីដើរឱ្យទាន់ការវិវត្តដ៏ឆាប់រហ័សនេះ ប្រព័ន្ធទូទាត់ត្រូវបានធ្វើទំនើបកម្មជាលំដាប់ សម្រាប់ការសម្រួលដល់ការទូទាត់នៅក្នុងសេដ្ឋកិច្ច ​ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងឆាប់រហ័ស ។ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងថា ​អត្ថប្រយោជន៍​នៃទំនើបកម្មប្រព័ន្ធទូទាត់ ត្រូវបាន​បង្ហាញយ៉ាងជាក់ច្បាស់ក្នុងអំឡុងពេលបិទខ្ទប់ ​ដោយបានគាំទ្រដល់ដំណើរការអាជីវកម្មនានា​តាមប្រព័ន្ធ​អនឡាញ និងវិធានការគាំពារសង្គម-សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលក្នុងការផ្ទេរប្រាក់​ឧបត្ថម្ភ​ដល់កម្មករ-និយោជិតនិងប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ បានភ្លាមៗនិងមានតម្លាភាព​។ បច្ចុប្បន្ននេះ ប្រព័ន្ធទូទាត់កម្ពុជា ​ជាពិសេសប្រព័ន្ធបាគងនិងខេអេចឃ្យូអរ (KHQR) បានសម្រួល​ដល់​ការទូទាត់ឆ្លងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ​ជំរុញ​បរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងបានលើក​មុខមាត់​នៃប្រព័ន្ធទូទាត់កម្ពុជា​នៅលើឆាកអន្តរជាតិចំពោះភាពច្នៃប្រឌិត និងនវានុវត្តន៍ខ្ពស់ ស្រប​ពេល​ដែលគណនីអ៊ីវ៉ាឡេតបានកើនគួរឡើងឱ្យកត់សម្គាល់ដល់ ១៧,៩ ​លានគណនី ។ កន្លងមក ​ធនាគារជាតិនៃកម្ពុជា បានភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ​ និងម៉ាឡេស៊ី ​និងកំពុង​បញ្ចប់​ការតភ្ជាប់ជាមួយប្រទេសឡាវ និងវៀតណាម ដើម្បីដាក់ឱ្យដំណើរការនា​ពេលឆាប់ៗនេះ ៕ អត្ថបទ៖ វណ្ណៈ 

កម្ពុជា-ទីម័រ បន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យរឹតតែជិតស្និតបន្ថែមទៀត

2023/01/20 03:39:28 pm        389
​ភ្នំពេញ៖ កម្ពុជា ទីម័រ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ទីម័រឡេស្ដេឲ្យរឹតតែជិតស្និត​បន្ថែមទៀត​ក្នុងគ្រប់វេទិកាទាំងអស់ ស្របពេលដែលកម្ពុជា ​បានបង្ហាញការគាំទ្ររបស់កម្ពុជា ក្នុង​ដំណើរការចរចានានា ដើម្បីជំរុញឲ្យប្រទេសទីម័រឡេស្ដេ អាចចូលជាសមាជិករបស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WHO)បានក្នុងឆ្នាំ២០២៣នេះ។នេះជាការលើកឡើងរបស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សា​ការងារ​មួយចំនួនជាមួយឯកឧត្តម José Ramos-Horta ប្រធានាធិបតីនៃប្រទេសទីម័រឡេស្ដេ​ ក្នុងអំឡុង​ពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣​ របស់វេទិកាសេដ្ឋកិច្ចពិភពលោក កាល​ពី​រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ។ក្នុងជំនួបទ្វេភាគីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការអបអរសាទរចំពោះការប្រកាសជាផ្លូវការ​ចំពោះ​ការចូលជាសមាជិករបស់ប្រទេសទីម័រ ក្នុងអាស៊ាន​ ដែលបានធ្វើឡើងក្នុងអំឡុងពេលនៃកិច្ច​ប្រជុំកំពូល​អាស៊ានលើកទី៤០​ និង៤១ ​កាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ក្រោមការធ្វើជាប្រធាន​អាស៊ាន​របស់កម្ពុជា។ ជាមួយនោះដែរ ឯកឧត្តម ក៏បានលើកឡើងអំពីការតាំងចិត្តខ្ពស់របស់កម្ពុជានៅក្នុង​ដំណើរការ​ចូលជា​សមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់ទីម័រផងដែរ។បន្ថែមពីនេះទៀត ឯកឧត្តម ក៏បានលើកឡើងវិញអំពីយោបល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែល​បានលើកទឹកចិត្តឲ្យវិស័យឯកជនរបស់ទីម័រ​ ធ្វើការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យ​ស្រូវអង្ករ​ ក្នុងអំឡុងពេលដែលថ្នាក់ដឹកនាំកំពូលទាំងពីរ ជួបពិភាក្សាទ្វេភាគីក្នុងដំណើរទស្សនកិច្ច​របស់​ឯកឧត្តមប្រធានាធិបតីទីម័រឡេស្ដេនៅកម្ពុជាក្នុងឆ្នាំ២០២២។ ជាកិច្ចឆ្លើយតប​ ឯកឧត្តមប្រធានាធិបតីទីម័រ ​បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹង​ប្រែង​របស់​កម្ពុជា ចំពោះទីម័រ ​ហើយនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ទីម័រឡេស្ដេឲ្យរឹតតែជិតស្និត​បន្ថែមទៀត​ក្នុងគ្រប់វេទិកាទាំងអស់៕អត្ថបទ៖ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រឈមសេចក្តីស្លាប់ក្នុងសមុទ្រ ដើម្បីស្វែងរកជីវិតល្អប្រសើរ
04/21/2026 09:04 PM
ជនអន្តោប្រវេសន៍ចង់បានភាពស្របច្បាប់ចំណាយពេលពេញមួយយប់នៅក្រៅសាលាក្រុងអេស្ប៉ាញ
04/21/2026 09:04 PM
EU រំពឹងថានឹងមានការសម្រេចចិត្តវិជ្ជមានលើប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូដល់អ៊ុយក្រែននៅថ្ងៃពុធស្អែកនេះ
04/21/2026 09:04 PM
ខ្មាន់កាំភ្លើងសម្លាប់ស្រ្តីជនជាតិកាណាដាម្នាក់ និងមនុស្សជាច្រើននាក់ទៀតរងរបួសនៅពីរ៉ាមីត Teotihuacan
04/21/2026 09:04 PM
នាយអគ្គលេនាធិការកងទ័ពរុស្ស៊ី៖ កងកម្លាំងទីក្រុងមូស្គូ ដណ្តើមបានទឹកដី ១.៧០០គ.មក្រឡារបស់អ៊ុយក្រែនក្នុងឆ្នាំនេះ
04/21/2026 09:04 PM
ប្រភព៖ នាវាអ៊ីរ៉ង់ដែលរឹបអូសបានទំនងជាដឹកទំនិញប្រើបានទាំងយោធា និងស៊ីវិល
04/21/2026 09:04 PM
ឈីលី និងសហរដ្ឋអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ និងសន្តិសុខ
04/21/2026 09:04 PM
ក្រុមអ្នកវិទ្យាសាស្រ្តរចនាកម្មវិធីលើកដំបូងរបស់អាហ្វ្រិកខាងត្បូង ដើម្បីព្រមានពលរដ្ឋពីកម្រិតកង្វក់បរិយាកាស
04/21/2026 09:04 PM
ប្រេសិតក្រុមប្រឹក្សាសន្តិភាពមានសុទិដ្ឋិនិយមចំពោះការអនុវត្តផែនការតំបន់ហ្កាហ្សា
04/21/2026 09:04 PM
អាមេរិកមានជំនឿចិត្តថា កិច្ចប្រជុំសន្តិភាពជាមួយអ៊ីរ៉ង់នឹងបន្ត ខណៈឱសានវាទបទឈប់បាញ់ជិតមកដល់
04/21/2026 09:04 PM