អគ្គិសនីកម្ពុជាកំពុងគាំទ្រស្ថានីយបញ្ជូលថាមពលយានយន្តអគ្គិសនីជាង ៤០០កន្លែង នៅ​ទូទាំង​ប្រទេស
មន្រ្តីជាន់ខ្ពស់បង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជាលើកកម្ពស់សន្តិសុខ និងបរិកាសល្អ​ដល់ដៃគូ​អន្តរជាតិ
រយៈពេល១ឆ្នាំ TIA រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រមាណ ៥ភាគរយ
កម្ពុជាស្វែងយល់ពីបច្ចេកវិទ្យានវានុវត្តន៍ និងផ្លាស់ប្តូរ​ទស្សនៈ​ជាមួយ​ដៃ​គូ​អន្តរជាតិ​នៅ​ទីក្រុង​សៀមិន

សេដ្ឋកិច្ច និង កសិកម្ម

ពន្ធដារប្រមូលចំណូលពន្ធបានជិត ៣ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ខែ

2022/11/16 08:20:58 pm        502
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលគ្រប់ប្រភេទតាមប្រព័ន្ធគ្រប់គ្រង បានចំនួនជាង ១១ ពាន់ប៊ីលានរៀល ត្រូវប្រមាណជិត ៣ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ១០ខែ កើនជិត ២៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួល​បន្ទុក​ជា​អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងនៅក្នុងសិក្ខាសាលាបូកសរុបលទ្ធផល​ប្រមូល​ចំណូល​ពន្ធប្រចាំខែ តុលា និងសម្រាប់រយៈពេល ១០ ខែ ឆ្នាំ ២០២២ នៅថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២២។ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន​ជាក់ស្តែង​តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ ​មានចំនួនជាង ១១ ៩៣១ ​ប៊ីលានរៀល ត្រូវប្រមាណជាង​ ២ ៩៤៥ លាន ដុល្លារ ស្មើជាង ១០៤ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​២០២២ បើធៀបនឹងចំណូលពន្ធអាករក្នុងរយៈពេលដូចគ្នា​ ឆ្នាំ២០២១ ឃើញថា បាន​កើនឡើងជាង ២ ៥៣០ ប៊ីលានរៀល ត្រូវជាង ៦២៤ លានដុល្លារ ​ស្មើជិត ២៧ ភាគរយ ក្នុងនោះ​ចំពោះការប្រមូលចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២២ នេះ ​អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាង ១២៩ ប៊ីលានរៀល ត្រូវប្រមាណជាង ៣២ លានដុល្លារ។គួរបញ្ជាក់ផងដែរថា តាមរយៈសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ រាជរដ្ឋាភិបាល​បានអនុម័ត តម្រូវឱ្យអគ្គនាយកដ្ឋានពន្ធដារ​ ប្រមូលចំណូលពន្ធផ្ទៃក្នុង ក្នុងចំនួន​ប្រមាណ​ជាង ១៤ ពាន់ប៊ីលានរៀល ត្រូវជាង ៣ ៥៧១ លានដុល្លារ កើនឡើងជាង ​២៦ ភាគរយ ធៀបនឹងផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ដែលកំណត់ឱ្យពន្ធដារប្រមូល​ចំណូលក្នុងរង្វង់ជាង ១១ ពាន់ប៊ីលានរៀល ត្រូវជាង២ ៨១៩ លានដុល្លារ។ជុំវិញការប្រមូលចំណូលនៅឆ្នាំ ២០២៣ ខាងមុខនេះ ​ឯកឧត្តម គង់ វិបុល បញ្ជាក់ពីការប្តេជ្ញាចិត្តថា នឹងព្យាយាមឱ្យអស់ពីលទ្ធភាព ​ដើម្បីបំពេញបេសកកម្មប្រមូលចំណូលពន្ធ ​អនុវត្តភារឲ្យបានល្អ ដើម្បី​បន្តគាំទ្រ ចំពោះការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងកសិកម្មកំពុងដោះស្រាយបញ្ហាតម្លៃស្រូវធ្លាក់ថ្លៃនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ

2022/11/16 08:07:22 pm        587
បាត់ដំបង៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចាត់​បញ្ចូន​ក្រុមការងារចំនួនគោលដៅចុះ​មូលដ្ឋាន​ខេត្តបាត់ដំបង ​និងខេត្តបន្ទាយមានជ័យ ដើម្បីចុះទៅពិនិត្យជាក់ស្ដែង និងរក​ដំណោះ​ស្រាយ​សមស្រប​នៅ​នឹងកន្លែងជូនប្រជាកសិករ ក្នុងឱកាសប្រមូលផលស្រូវ។សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន ​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ​បានបញ្ជាក់ថា បន្ទាប់​បានដឹងពីការធ្លាក់ចុះនៃថ្លៃស្រូវនៅខេត្តបាត់ដំបង​ និងខេត្តបន្ទាយមានជ័យ ​នាពេលថ្មីៗនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ បានសម្រេចចាត់បញ្ចូន​អនុរដ្ឋលេខាធិការ ចំនួន២រូបគឺឯកឧត្តម ឃី កុសល និង ឯកឧត្តម ឈុំ ឆុនលី ព្រមទាំងក្រុមការងារ​នៃអគ្គនាយកដ្ឋានកសិកម្ម ​ដើម្បីពិនិត្យជាក់ស្តែងក្នុងមូលដ្ឋានខេត្តទាំងពីរតែម្តង។ក្រសួង បញ្ជាក់ថា ពេញមួយខែវិច្ឆិកា រហូតដល់ពាក់កណ្ដាលខែធ្នូ គឺជាពេលវេលាប្រមូលផលស្រូវ​រដូវ​វស្សា​ជាពិសេសប្រភេទពូជស្រូវផ្ការំដួល ​ដែលជាហេតុធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវកំពុងកកស្ទះ និង​ជះឥទ្ធិពលដល់ថ្លៃស្រូវដូចកាលពីឆ្នាំកន្លងទៅដែរ។ នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រោងម៉ាស៊ីន​កិនស្រូវជាច្រើនកំពុងមមាញឹក​ក្នុងការ​ប្រមូលទិញ សម្ងួត និងកិនស្រូវប្រភេទផ្ការំដួលនេះ ទៅតាមសមត្ថភាព ​និងលទ្ធភាពរៀងៗខ្លួន។បើទោះបីជាដំណាំស្រូវត្រូវរងផលប៉ះពាល់ដោយសារទឹកជំនន់ក៏ដោយ ឆ្នាំនេះក៏ការប្រមូលផល​នៅតែមានច្រើន ​និងសម្រុកធ្វើឡើងព្រមៗគ្នាចាប់ពីដើមខែវិច្ឆិកា​មក។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់បងប្អូនប្រជាកសិករដែលជួប​បញ្ហា​ជាក់ស្តែង ឱ្យទាក់ទងផ្ទាល់មកក្រុមការងាររបស់ក្រសួងតាមរយៈទូរស័ព្ទលេខ ០៩៥ ៩៥១ ១១១ (សម្រាប់ខេត្តបាត់ដំបង) និងលេខ ០១២ ៨៣៨ ៩៣៧ (សម្រាប់ខេត្តបន្ទាយមានជ័យ) ដើម្បីឱ្យ​ក្រុម​ការងារក្រសួងអាចទទួលបានព័ត៌មានពេញលេញ និងធ្វើការសម្របសម្រួលជាមួយរោងម៉ាស៊ីនកិន​ស្រូវនៅក្នុងតំបន់។កម្ពុជាបាននាំចេញអង្ករមានបរិមាណសរុប ៥០ម៉ឺនតោន​ ក្នុងរយៈពេល១០ខែ​ ឆ្នាំ២០២២នេះ កើន​ឡើង ១០,៦​ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕អត្ថបទ៖ វណ្ណៈ

អគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកដល់ម្ចាស់យានយន្ដទាំងអស់ រួសរាន់បង់ពន្ធឱ្យទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា

2022/11/16 06:57:47 pm        736
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសក្រើនរំលឹកដល់ម្ចាស់យានយន្ដទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្ដារួសរាន់មកដាក់លិខិតប្រកាសបង់ពន្ធឱ្យទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ នឹងត្រូវបិទបញ្ចប់ជាស្ថាពរ។

ពន្ធដារប្រមូលចំណូលពន្ធបានជិត ៣ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ខែ

2022/11/16 04:56:08 pm        607
អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលគ្រប់ប្រភេទតាមប្រព័ន្ធគ្រប់គ្រង បានចំនួនជាង ១១ ពាន់ប៊ីលានរៀល ត្រូវប្រមាណជិត ៣ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ១០ខែ កើនឡើងជិត ២៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ លទ្ធផលការប្រមូលចំណូលពន្ធដារនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចបូកសរុបលទ្ធផលប្រមូល​ចំណូល​ពន្ធប្រចាំខែ តុលា និងសម្រាប់រយៈពេល ១០ ខែ ឆ្នាំ ២០២២ នៅថ្ងៃទី ១៥ ខែ វិច្ឆកា ដឹក​នាំ​ដោយឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជា​ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ឯកឧត្តម គង់ វិបុល បញ្ជាក់ពីការប្តេជ្ញាចិត្តថា អគ្គនាយកដ្ឋាន នឹងព្យាយាមឱ្យអស់ពីលទ្ធភាព ដើម្បីបំពេញបេសកកម្មប្រមូលចំណូលពន្ធ អនុវត្តភារឲ្យបានល្អ ដើម្បីបន្តគាំទ្រ ចំពោះការ​អនុវត្ត​គោល​នយោបាយ​នានារបស់រាជរដ្ឋាភិបាល៕

អគ្គិសនីមានតម្លៃទាបលើវិស័យកសិកម្ម នឹងជួយលើកកម្ពស់ការប្រកួតប្រជែងផលិតកសិកម្មលើទីផ្សារ

2022/11/15 09:44:45 pm        443
ភ្នំពេញ៖ បន្ទាប់ពីមានរៀបចំឲ្យមានកិច្ចសន្ទនាគ្នា រវាងស្ថាប័នរដ្ឋ ​និងឯកជន ដើម្បីរម្លឹកឡើងវិញ​អំពី​សវតា ​និងគោលនយោបាយថាមពលអគ្គិសនី ក៏ដូចជា​លក្ខខណ្ឌនានាក្នុងការទទួល​បានការ​អនុគ្រោះថ្លៃអគ្គិសនីសម្រាប់វិស័យកសិកម្ម។ ភាគីទាំងពីរ បានបង្ហាញក្តីរំពឹងទុកថា ​នឹងការយោគយល់ច្រើនជាងមុន លើតម្លៃអគ្គិសនីដែល​ប្រើប្រាស់​ក្នុងវិស័យកសិកម្ម។ក្នុងកិច្ច​សម្ភាសន៍​ជាមួយទូរទស្សន៍ព័ត៌មាន ​ប៊ីធីវី កាលពីល្ងាចថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២២នេះ លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងជា​អ្នកវិនិយោគក្នុងវិស័យកសិកម្ម​ បានលើកឡើងថា​ ការកាត់បន្ថយចំណាយថ្លៃអគ្គិសនី ផ្តល់​ប្រយោជន៍​ជាច្រើនទាំងវិស័យរដ្ឋ ​និងវិស័យឯកជន ដើម្បីរួមគ្នាសម្រេច​បាននូវគោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនថែមទៀត។លោក បានបន្តថា ថ្លៃដើមនៃការផលិត និងទាំងការប្រើប្រាស់ថាមពលអគ្គិសនីក្នុងការប្រើប្រាស់​សម្រាប់​ការកែច្នៃផលិតផលកសិកម្ម បើប្រៀបធៀប​ជាមួយបណ្តាប្រទេសគេ​បាន​ដើរជឿនលឿន​រួចហើយ​នៅក្នុងវិស័យកសិកម្ម ​ក៏ដូចជាឧស្សាហកម្មកែច្នៃនាំចេញជាដើម ​គឺតម្លៃយើងបូកទាំងអស់ គឺនៅខ្ពស់ជាងគេ។ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា បានមាន​ប្រសាសន៍ថា ចំពោះនីតិវិធីដើម្បីទទួលបានការអនុគ្រោះថ្លៃអគ្គិសនី​ខាងលើនេះ អ្នក​ប្រើប្រាស់​កសិកម្មទាំងអស់​ ត្រូវតែមកដាក់ពាក្យទៅអ្នកលក់ភ្លើង ​ដែលជាទីតាំងបងប្អូនរស់នៅ ហើយបើសិន​ជា​ក្រុមសហគមន៍ ​ត្រូវមាន​នរណាម្នាក់ជាតំណាង​ ដែល​ទទួលស្គាល់​ពី​អាជ្ញាធរមូលដ្ឋាន ដើម្បី​ប្រាកដច្បាស់ទាំងអស់គ្នា​ក្នុងការដាក់ពាក្យស្នើសុំយោគយល់តម្លៃអគ្គិសនីឲ្យបានសមរម្យ៕អត្ថបទ៖ បូរ៉ាវី

កម្ពុជា ផលិតថាមពលប្រមាណជាង ៤ ២០០មេហ្កាវ៉ាត់ លើសតម្រូវការប្រើប្រាស់នាពេលបច្ចុប្បន្ន

2022/11/15 05:35:55 pm        415
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាផលិតបានថាមពលចំនួនប្រមាណជាង ៤.២០០មេហ្កាវ៉ាត់ ក្នុងមួយឆ្នាំ ហើយតម្រូវការប្រើប្រាស់ថាមពលសព្វថ្ងៃ មានប្រមាណតែ ២.១០០មេហ្កាវ៉ាត់ប៉ុណ្ណោះ ។ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លើកក្នុងកិច្ចសន្ទនាពិសេសមួយ រវាងវិស័យរដ្ឋ និងវិស័យឯកជន ស្តីពីការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្ម កាលពីថ្ងៃទី១៤ ខែវិច្ឆិកា។ឯកឧត្តម បញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុង ស្វះស្វែងរកប្រភពថាមពលដើម្បីបំពេញតម្រូវការ ដើម្បីត្រៀមផ្គត់ផ្គង់នៅពេលណាដែលមានតម្រូវថាមពលកើនឡើង និងឆ្លើយតបនឹងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជា និងសម្រាប់ការប្រើប្រាស់របស់ប្រជាពលទូទៅ កសិកម្ម និងឧស្សហកម្ម៕

កម្ពុជា-កូរ៉េ សហការអភិវឌ្ឍន៍ជំនាញបច្ចេកវិទ្យាដល់ SME សម្រាប់ការផលិត និងជំរុញការនាំចេញ

2022/11/15 05:21:20 pm        399
ភ្នំពេញ៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងទីភ្នាក់ងារលើកកម្ពស់អាជីវកម្មខ្នាតតូចរបស់ប្រទេសកូរ៉េ បង្កើតភាពដៃគូរសហការគ្នា ជំរុញអភិវឌ្ឍន៍ជំនាញបច្ចេកវិទ្យាដល់ SME ក្នុងស្រុក លើកកម្ពស់ដល់ការផលិត និងជំរុញការនាំចេញផលិតផលទៅប្រទេសកូរ៉េ និងប្រទេសផ្សេងៗទៀតនៅលើពិភពលោក។សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងទីភ្នាក់ងារលើកកម្ពស់អាជីវកម្មខ្នាតតូចរបស់ប្រទេសកូរ៉េ (KSMBPA) បានចុះហត្ថលេខាលើអនុស្សារណនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍន៍ជំនាញក្នុងការផលិត និងជំរុញការនាំចេញនៃ SMEs នៅថ្ងៃទី ១៤ ខែ វិច្ឆកា។តាមរយៈអនុស្សារណនៃការយោគយល់គ្នានេះ ម្ចាស់សហគ្រាសកម្ពុជានឹងទទួលបានចំណេះដឹងថ្មីៗកាន់តែច្រើនបន្ថែមទៀត ក្នុងការផលិត និងកែច្នៃផលិតផលរបស់ខ្លួន ឲ្យស្របតាមទីផ្សារកូរ៉េ និងទីផ្សារផ្សេងៗទៀត ហើយ រំពឹងថា នៅថ្ងៃខាងមុខ ផលិតផលរបស់ខ្មែរ នឹងអាចនាំចេញទៅលក់ទៅក្នុងទីផ្សារប្រទេសកូរ៉េកាន់តែច្រើន៕

ប្រទេសព្រុយណេ ជំរុញការសហប្រតិបត្តិការកសិកម្ម និងនាំចូលអង្ករផ្កាម្លិះពីកម្ពុជា

2022/11/14 11:26:54 pm        839
ភ្នំពេញ៖ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម បានស្នើបង្កើតកិច្ចសហប្រតិបត្តិកាលើវិស័យកសិកម្ម ជាមួយប្រទេសកម្ពុជា និងការនាំ​ចូលអង្ករផ្កាម្លិះទៅកាន់ប្រទេសព្រុយណេ។ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម លើកឡើងបែបនេះ ​ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែវិច្ឆិកា នៅវិមានសន្តិភាព។ព្រះចៅស៊ុលតង់ ក៏បានសម្តែងការសព្វព្រះរាជហឫទ័យ​ ចំពោះទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និងព្រុយណេ និងលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការ​លើ​គ្រប់វិស័យបន្ថែមពីលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់។ព្រះមហាក្សត្រព្រុយណេ ​បានណែនាំ ​ឱ្យរដ្ឋមន្ត្រីកសិកម្មកម្ពុជា ​និងព្រុយណេ សហការលើវិស័យ​កសិកម្ម និងនាំអង្ករផ្កាម្លិះទៅព្រុយណេ។ព្រះចៅស៊ុលតង់​ យាងបំពេញព្រះរាជទស្សនកិច្ចជាផ្លូវការ​ ក៏ដូចជាចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា។កម្ពុជា ​បាននាំចេញអង្ករសរុប ៥០ម៉ឺនតោន ក្នុងរយៈពេល១០ខែ​ ឆ្នាំ២០២២នេះ កើនឡើង១០ ភាគរយធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន៕ អត្ថបទ៖ វណ្ណៈ

ការនាំចេញរបស់កម្ពុជា កើនឡើងជិត ២០ភាគរយ ក្នុងរយៈពេល១០ខែ

2022/11/14 05:24:15 pm        565
ភ្នំពេញ៖ កម្ពុជា នាំចេញទំនិញទៅក្រៅប្រទេស មានតម្លៃសរុប ១៨,៧ ពាន់លានដុល្លារ ក្នុង​រយៈ​ពេល​ ១០ខែ ឆ្នាំ​២០២២ មានកំណើន ១៩,២ ភាគរយ ធៀបនឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន។យោងតាមទិន្នន័យដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ទីផ្សារអាមេរិកនៅតែជាទីផ្សារធំបំផុតរបស់កម្ពុជា ដែល​បាន​នាំចូល​ទំនិញ​ពី​កម្ពុជា​មាន​តម្លៃ​សរុប ៧,៦ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៤០ភាគរយ នៃតម្លៃនាំចេញសរុប។ប្រទេស​វៀតណាម ជាទីផ្សារធំបំផុតទីពីរ នាំចូលទំនិញពីកម្ពុជាមានតម្លៃសរុប ១,៦ ពាន់​លាន​ដុល្លារ​។ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​នឹង​ទីផ្សារ​អន្តរជាតិ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ​២០២២​នេះ ​មាន​ទឹកប្រាក់សរុប ៤៤,៥ ពាន់លានដុល្លារ មានកំណើន ១៤,៩ ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នាកាល​ពី​ឆ្នាំមុន។

ADB ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើន៦.២% នៅឆ្នាំ២០២៣ និងសន្យាបន្តជួយអភិវឌ្ឍន៍កម្ពុជា

2022/11/12 05:21:34 pm        344
ភ្នំពេញ៖ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា នៅឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៦.២ភាគរយ ហើយឯកឧត្តម Masatsugu Asakawa ប្រធានធនាគារ ADB បានសន្យាបន្តជួយដោះស្រាយបញ្ហា និងចូលរួមចំណែលអភិវឌ្ឍកម្ពុជាឲ្យកាន់តែមាន​ភាពរីក​ចម្រើន​បន្ថែមទៀតផងដែរ ។នៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ប្រធាន​អាស៊ានឆ្នាំ២០២២ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ​ប្រធានធនាការ ADB បាន​សម្ដែង​ការអបអរសាទរ ចំពោះកម្ពុជាសម្រាប់ដំណើរការយ៉ាងរលូន ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ច​ប្រជុំអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ​និងបានវាយតម្លៃខ្ពស់ ​ចំពោះកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាង​កម្ពុជា និង ADB ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ ។ឯកឧត្តម បានបន្តថា ADB បានរក្សាការព្យាករណ៍របស់ខ្លួន ចំពោះកំណើនសេដ្ឋកិច្ចក្នុងកម្រិត ៥.៣ភាគរយ ​នៅឆ្នាំ២០២២ ប៉ុន្តែបានបន្ទាប់ការព្យាករណ៍នៅឆ្នាំ២០២៣ ​ពីក្នុងកម្រិត ៦.៥ភាគរយ មកនៅត្រឹម ៦.២ភាគរយ ដោយសារតែការចុះខ្សោយជាងមុន ​នៃកំណើន​សេដ្ឋកិច្ចពិភពលោក ព្រមទាំងកំពុងរៀបចំយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស (CPS) ថ្មី សម្រាប់រយៈពេល ២០២៤-២០២៨ ។ប្រធាន ADB បានបញ្ជាក់ថា ADB ប្ដេជ្ញាក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនៅក្នុងប៉ុន្មាន​ឆ្នាំ​ខាងមុខ ដើម្បីបន្តការរួមចំណែករបស់ខ្លួន ​ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែល​កម្ពុជា​កំពុងជួបប្រទះក្នុងការអភិវឌ្ឍ និងបានសាទរកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋ​មន្ត្រី ក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ​ប្រកបដោយជោគ ជ័យ ដោយ​សម្រេចបានឋានៈជាប្រទេសមានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុតមួយ ក្នុងចំណោមបណ្ដា​ប្រទេស​ជាច្រើន​ ដែលបានចាក់វ៉ាក់សាំងការពាររួចហើយ ​បានបើកដំណើរការប្រទេសឡើងវិញទាំងស្រុង និង​បានសម្រេចនូវការស្ដារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិសុខភាពសាកល ដែលមិនធ្លាប់មានពីមុនមក ។ក្នុងឱកាសនោះ សម្ដេចតេជោ បានថ្លែងអំណរគុណដល់ ADB ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ​របស់កម្ពុជា ​ចំពោះការផ្ដល់ជំនួយ និងការផ្ដល់ហិរញ្ញប្បទាន ​ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់​កម្ពុជា ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ​បានគូសបញ្ជាក់ថា ​ជំនួយរបស់ ADB ដែលផ្ដល់ដល់រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុងការឆ្លើយតបជាបន្ទាន់ ចំពោះជំងឺកូវីដ-១៩​ និងក្នុងការអនុវត្ត ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីសម្រាប់ការស្ដារសេដ្ឋកិច្ចឡើងវិញ ។គួរបញ្ជាក់ថា ​ក្នុងជំនួបនោះ ​សម្ដេចតេជោ ហ៊ុន សែន ​និងប្រធាន ADB បានពិភាក្សាអំពី​សហប្រតិបត្តិការ​លើវិស័យបម្រែបម្រួលអាកាសធាតុ ​ដោយក្នុងនោះ ADB បានបញ្ជាក់ជាថ្មីនូវ​ការត្រៀមខ្លួន​ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការយ៉ាង​ជិតស្និទ្ធ ​ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បី​រៀបចំផែនការកម្មវិធីអាទិភាពនានា ស្ដីពីការប្រែប្រួលអាកាសធាតុ ​និងការអភិវឌ្ឍថាមពលបៃតង ៕ អត្ថបទ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទីក្រុងប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃពុធ
09/15/2026 06:09 PM
កូរ៉េខាងត្បូង និងកាហ្សាក់ស្ថាន ចុះហត្ថលេខាលើ MoU ស្តីពីថាមពលនុយក្លេអ៊ែរ និង​សិក្សា​លទ្ធភាព​ធ្វើ​អាជីវកម្ម​រ៉ែ
09/15/2026 06:09 PM
អូម៉ង់៖ នាវាដឹកប្រេងរងការវាយប្រហារ ត្រូវបានអូសចូលកំពង់ផែ ខណៈនាវិក ២នាក់ នៅតែបាត់ខ្លួន
09/15/2026 06:09 PM
នាយអគ្គសេនាធិការកងទ័ព៖ បេឡារុសគ្មានផែនការវាយប្រហារទេ ហើយសមយុទ្ធគ្រាន់តែជាការត្រួតពិនិត្យការត្រៀមខ្លួន
09/15/2026 06:09 PM
ជប៉ុនអាចនឹងចំណាយ ៣,៥% នៃ GDP លើវិស័យការពារជាតិ បន្ទាប់ពីមានសម្ពាធពីសហរដ្ឋអាមេរិក
09/15/2026 06:09 PM
ឯកអគ្គរដ្ឋទូតអាមេរិកទៅទស្សនកិច្ច «តំបន់សាកល្បង» ដែលកងទ័ពលីបង់គ្រប់គ្រង នៅក្បែរអ៊ីស្រាអែល
09/15/2026 06:09 PM
អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
09/15/2026 06:09 PM
អ៊ីរ៉ង់​បដិសេធ​មិន​មាន​ការចរចាណាមួយ​ជាមួយអាមេរិក ក្រោយការលើកឡើងរបស់លោក Trump
09/15/2026 06:09 PM
អេហ្ស៊ីប និងក្រិក ចាប់ផ្តើមសមយុទ្ធយោធារួមគ្នា នៅសមុទ្រមេឌីទែរ៉ាណេ
09/15/2026 06:09 PM
ក្រុមសង្រ្គោះរកឃើញសាកសព ខណៈឥណ្ឌូនេស៊ីបង្កើនប្រតិបត្តិការស្វែងរកមនុស្សបាត់ខ្លួន ១២៩នាក់ ក្រោយនាវាលិច
09/15/2026 06:09 PM