អគ្គិសនីកម្ពុជាកំពុងគាំទ្រស្ថានីយបញ្ជូលថាមពលយានយន្តអគ្គិសនីជាង ៤០០កន្លែង នៅ​ទូទាំង​ប្រទេស
មន្រ្តីជាន់ខ្ពស់បង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជាលើកកម្ពស់សន្តិសុខ និងបរិកាសល្អ​ដល់ដៃគូ​អន្តរជាតិ
រយៈពេល១ឆ្នាំ TIA រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រមាណ ៥ភាគរយ
កម្ពុជាស្វែងយល់ពីបច្ចេកវិទ្យានវានុវត្តន៍ និងផ្លាស់ប្តូរ​ទស្សនៈ​ជាមួយ​ដៃ​គូ​អន្តរជាតិ​នៅ​ទីក្រុង​សៀមិន

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជាចង់ក្លាយជាប្រទេសផ្គត់ផ្គង់ស្បៀង ទៅកាន់ទីផ្សារនៅមជ្ឈិមបូព៌ា

2022/10/26 07:14:58 pm        297
ភ្នំពេញ៖ កម្ពុជាចង់ក្លាយជាប្រទេសផ្គត់ផ្គង់ស្បៀងយ៉ាងសំខាន់ ទៅកាន់ទីផ្សារនៅ​មជ្ឈិមបូព៌ា ខណៈភាគីកម្ពុជា ​និងអេមីរ៉ាតអារ៉ាប់រួម ​បានកំពុងចាប់ផ្តើមចរាចរ លើកិច្ចព្រមព្រៀងភាព​ជាដៃ​គូសេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ ​បានកំពុង​ដំណើរការយ៉ាងផុលផុស ។ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​លើកឡើងក្នុងកិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ​ក្រសួងបានត្រៀមរៀបចំរួចមកហើយដូចជា ការ​ពង្រីកទីផ្សារជាមួយប្រទេសតួគី ​និងការពង្រីកទីផ្សារថ្មីទៅកាន់ប្រទេសអឺរ៉ុប​ខាងកើតជាដើម ជាក់ស្តែងការ​ចាប់ផ្តើមការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ​នៅពេលនេះ​ គឺជាផ្នែកដ៏សំខាន់ ក្នុងការកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាពិសេស​ក្នុងដៃគូពាណិជ្ជកម្ម​ ដែលការចាប់ផ្តើមនេះ ​នឹងអាចរីកសាលយភាយ ទៅកាន់ប្រទេស​មជ្ឈិមបូព៌ា​ផ្សេងៗទៀត។ ឯកឧត្តម បន្តថា ប្រទេសអារ៉ាបរួម គឺជាប្រទេសដែលមានឧស្សាហកម្មជឿនលឿន​ពិសេសការ​វិនិយោគ​លើ​ឧស្សាហកម្មប្រេងជាដើម ​ដូច្នេះតាមរយៈនៃការចរចាកិច្ចព្រមព្រៀងភាពជា​ដៃគូ​សេដ្ឋកិច្ចគ្រប់​ជ្រុងជ្រោយ​នៅពេលនេះ ​កម្ពុជាមានគោលដៅសំខាន់ៗ គឺការជម្រុញនាំចេញ​កសិផល ​កសិផលកែច្នៃ ​និងផលិតផ្សេងៗទៀត ។ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​បានបង្ហាញនូវការសប្បាយរីករាយ ចំពោះ​រាជរដ្ឋាភិបាលកម្ពុជា ​ជាពិសេសក្រសួងពាណិជ្ជកម្ម ​ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល តែងតែ​ខិតខំប្រឹងប្រែង​ស្វែងរកទីផ្សារថ្មីៗ​ ដើម្បីជម្រុញ​ការ​នាំចេញរបស់កម្ពុជា ជាពិសេសការ​លើក​កម្ពស់នៃដំណើរការផលិតក្នុងស្រុក​ ការស្រូបយកវិនិយោគិន​ពីប្រទេស​អារ៉ាបរួមជាដើម និង​ការបង្កើននូវដៃគូរពាណិជ្ជកម្មរបស់ប្រទេសទាំងពីរផងដែរ។សូមបញ្ជាក់ថា ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ​បានចាប់ផ្តើមដំណើរការចរ ចាជុំទី១ ​កាលពីថ្ងៃទី ២៤ ខែតុលា ​ឆ្នាំ ២០២២ ដែល​តាមរយៈនេះ គឺជាការបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ​លើកកម្ពស់ពាណិជ្ជកម្ម និងការ​វិនិយោគរវាងប្រទេសទាំងពីរ ​ដើម្បីជំរុញវិស័យពាណិជ្ជកម្ម ​ការវិនិយោគ កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ​ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម​ និងពាណិជ្ជកម្មឌីជីថល ព្រមទាំង​នឹង​ផ្តល់នូវការយល់ដឹងអំពីវិស័យសក្តានុពល ​និងកាលានុវត្តភាពនៅកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម​ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា អេមីរ៉ាតអារ៉ាប់រួម បើកការចរចានៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

2022/10/25 08:24:00 pm        133
ភ្នំពេញ៖ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ​ចាប់ផ្តើមបើកការចចារជាផ្លូវការ នៃកិច្ចព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ទ្វេភាគី ដើម្បីលើក​កម្ពស់ និង​ជំរុញ​ការដោះដូរ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ។ពិធីប្រកាសការចរចានៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែតុលា​ នៅរដ្ឋធានី អាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម ​នៅក្រោមវត្តមាន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី ​រដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងសេដ្ឋកិច្ច អេមីរ៉ាតអារ៉ាប់រួម។ពិធីចុះហត្ថលេខាការចរចានៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ត្រូវបានធ្វើឡើង ស្របពេលជាមួយនឹងវេទិកាធុរកិច្ចស្តីពីកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។វេទិកាធុរកិច្ចនេះ សហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពពាណិជ្ជកម្ម និង​ឧស្សាហកម្ម​អេមីរ៉ាតអារ៉ាប់រួម ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនធំៗ របស់ប្រទេសទាំងពីរ​ប្រមាណ៩០រូប​ និងរៀបចំឡើងក្នុងគោលបំណង ពង្រីក និងពង្រឹងបណ្តាញពាណិជ្ជកម្ម និង​ផ្សព្វផ្សាយ​ពី​កាលានុវត្តភាពវិនិយោគ​ និងធុរកិច្ចរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យ​សក្តានុពល រួមមាន៖ កសិកម្ម កសិ-ឧស្សាហកម្ម ឧស្សាហកម្ម ថាមពល ហិរញ្ញវត្ថុ ​ការសាងសង់ ឧស្សាហកម្ម​សំលៀកបំពាក់ និង​ទំនិញសម្រាប់ធ្វើដំណើរ​​​ ។អ្នកឧកញ៉ា គិត ម៉េង ​ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្ម​កម្ពុជា​ ចូលរួមវេទិកាធុរកិច្ចអេមីរ៉ាតអារ៉ាបរួម-កម្ពុជា​ ដែលប្រព្រឹត្តទៅនៅរដ្ឋធានីអាប៊ុយដាប៊ី ប្រទេស​អេមីរ៉ាតអារ៉ាប់រួម។ថ្លែងក្នុងវេទិកាធុរកិច្ចនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើង អំពីកាលានុវត្តភាពធុរកិច្ចវិនិយោគ ស្ថានភាពសេដ្ឋកិច្ច ​វិស័យសក្តានុពលរបស់កម្ពុជា និង​ការរីកចម្រើន​របស់វិស័យនីមួយៗ ​ដោយជំរុញឲ្យវិនិយោគិន អេមីរ៉ាតអារ៉ាប់រួម បំពញ​ទស្សនកិច្ចនៅកម្ពុជា និងពិនិត្យលទ្ធភាពសហការលើគម្រោងរួម។អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់ថា កម្ពុជាមានទីផ្សារទូលំទូលាយ ​ក្នុងពិភពលោក ក្រោម​ក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ ពហុភាគី និងទ្វេភាគី ​រួមមានដូចជា កិច្ច​ព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់​ (អាសិប) កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជាចិន និង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាកូរ៉េជាដើម៕ អត្ថបទ៖ វណ្ណៈ

គ្រឹះស្ថានអប់រំចំនួន៤នៅកម្ពុជា សហការគ្នាលើកកម្ពស់វិស័យអប់រំបែបឌីជីថល

2022/10/25 08:18:56 pm        96
ភ្នំពេញ៖ គ្រឹះស្ថានឧត្តមសិក្សាចំនួន៤ រួមមាន សាកលវិទ្យាល័យ ខេមតិច, សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ, វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ និងវិទ្យាស្ថាន ថាក់គ្លូប៊ល បានរួមគ្នា​លើកកម្ពស់វិស័យ​អប់រំបែបឌីជីថលនៅកម្ពុជា។គ្រឹះស្ថានឧត្តមសិក្សាចំនួន៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា កាល​ពី​ថ្ងៃទី២៤ ខែតុលា ដើម្បីផ្តល់ឱកាសផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងទស្សនៈប្រកបដោយ​ភាពច្នៃប្រឌិត ដើម្បីឆ្ពោះទៅរកបរិវត្តកម្មឌីជីថលនាពេលអនាគត ដែលបានប្រព្រឹត្តទៅ​ក្រោមអធិបតី​ភាព ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា ។លោក អាឡាម ហ្គែ ហាសាន់ Prof. Alamgir Hossain (Not Alarmgir Hassain សាកលវិទ្យាធិការង នៃសាកលវិទ្យាល័យខេមតិច នៅក្រោយចប់ពិធីចុះហត្ថលេខា បានឲ្យដឹងថា គោលបំណងនៃការចុះហត្ថលេខាលើ​អនុស្សរណៈនេះ ​គឺដើម្បីលើកកម្ពស់ភាពជាដៃគូសាលា ​និងសាលា ដែលធ្វើឱ្យប្រសើរឡើង​នូវគុណភាពអប់រំឧត្តមសិក្សា ​និងពង្រឹងសមត្ថភាពស្រាវជ្រាវ។ ​បន្ថែមពីនេះទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាងសាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ​នៅគ្រឹះស្ថាន​អប់រំឧត្តមសិក្សាឲ្យកាន់តែទូលំទូលាយ។គិតមកដល់ពេលនេះ សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា ហៅកាត់ ​ខេមតិច បាន​បង្កើតកិច្ចសហការជាមួយក្រុមហ៊ុនជាច្រើននៅក្នុងប្រទេស ​និងក្រៅប្រទេស ក៏ដូចជាជាមួយ​សាកល​វិទ្យាល័យផ្សេងៗទៀតនៅប្រទេសចិន ​ដើម្បីឲ្យមានការផ្លាស់ប្តូរនិស្សិត ផ្លាស់ប្តូរ​សាស្រ្តាចារ្យ និងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា​ អាចបន្តការសិក្សានៅប្រទេសចិន។សូមបញ្ជាក់ទៀតថា សាកលវិទ្យាល័យ ​ខេមតិច​ ត្រូវបានផ្តួចផ្តើមឡើង ដើម្បីដោះស្រាយ​បញ្ហា​កង្វះខាតធនធានមនុស្សដែលមានជំនាញ ​ជាពិសេសជំនាញបច្ចេកទេស ​និងបច្ចេកវិទ្យានៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់៕អត្ថបទ៖ឈិត បូរ៉ាវី

អ្នក​ជំនាញ​មកពី​កូរ៉េ ចាប់​ផ្តើម​សិក្សា​គម្រោង​កា​ត់​បន្ថយ​ការបាត់បង់​ទឹក​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​

2022/10/25 01:55:14 am        396
​ភ្នំពេញ​៖ ក្រុម​អ្នក​ជំនាញ​មកពី​ប្រទេស​កូរ៉េ កំពុង​សិក្សា​ទៅលើ​សមិទ្ធិ​លទ្ធភាព និង​ការ​ផ្ដល់ជំនួយ​លើ​គម្រោង​បច្ចេកវិទ្យា​ឈ្លាសវៃ លើ​ការគ្រប់គ្រង​ប្រព័ន្ធ​ចែកចាយ​ទឹកស្អាត នៅ​រាជធានី​ភ្នំពេញ លើ​ការកាត់បន្ថយ​នូវ​ការបាត់បង់​ទឹក​ឲ្យ​ស្ថិតក្នុង​កម្រិត​ទាប ក្នុង​គោលដៅ​ជម្រុញ​ការ​ផ្គត់​ផ្គង​ទឹក​ឲ្យ​ល្អប្រសើរ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ផ្គត់ផ្គង់​ទឹក​ជូណ​ប្រជាពលរដ្ឋ​។​​ឯកឧត្តម ឡុង ណា​រ៉ូ អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ លើកឡើង​ក្នុង​កិច្ចប្រជុំ​ស្តីពី “​គម្រោង​បច្ចេកវិទ្យា​ឈ្លាសវៃ​ក្នុងការ​គ្រប់គ្រង​ប្រព័ន្ធ​ចែកចាយ​ទឹកស្អាត​” ជាមួយ​ក្រុមហ៊ុន GREENTECH INC នៅ​ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២២ នេះ​ថា សព្វថ្ងៃនេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មាន​ប្រព័ន្ធគ្រប់គ្រង​ទិន្ន័យ​រួម ដែល​បម្រើ​ដល់​ការងារ​ផលិតកម្ម និង​ផ្គត់ផ្គង់​ទឹក និង​ការងារ​អាជីវកម្ម​រប​ស់​អង្គភាព​ខ្លួន​។ តែ​ដោយ​ពិនិត្យឃើញថា ប្រព័ន្ធ​ខាងលើ​ពុំទាន់​បាន​ឆ្លើយតប​ពេញលេញ​ចំពោះ​តម្រូវការ ក្នុងការ​គ្រប់គ្រង​ការងារ​ផលិត និង​ផ្គត់ផ្គង់​ទឹក និង​ការងារ​អាជីវកម្ម​រប​ស់​ខ្លួន និង​ដោយមាន​ការចង្អុលបង្ហាញ​ពី ឯកឧត្តម​ក​ត្ដិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋ​មន្តី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ដើម្បី​ធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា ឱ្យស្រប​ទៅនឹង​យុគសម័យ​បច្ចេកវិទ្យា​ឧស្សាហកម្ម ៤.០ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​សហការ​ជាមួយ​ក្រុមហ៊ុន GREENTECH INC របស់​កូរ៉េ និង​ដៃគូ​ពាក់ព័ន្ធ ធ្វើការ​សិក្សា​ទៅលើ​សមិទ្ធិ​លទ្ធភាព និង​ការ​ផ្ដល់ជំនួយ​លើ​គម្រោង​បច្ចេកវិទ្យា​ឈ្លាសវៃ​ក្នុងការ​គ្រប់គ្រង​ប្រព័ន្ធ​ចែកចាយ​ទឹកស្អាត​។​​ឯកឧត្តម បន្តថា បច្ចុប្បន្ន​ទោះបី​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មាន​ប្រព័ន្ធគ្រប់គ្រង​ទិន្ន័យ​រួម បម្រើ​ដល់​ការងារ​ផលិតកម្ម និង​ផ្គត់ផ្គង់​ទឹក​ក៏ដោយ តែ​ការបាត់បង់​ទឹក​នូវតែ​ជា​បញ្ហា ដូច្នេះ​តាមរយៈ​កិច្ចសហការ​ជាមួយ​ក្រុម GREENTECH INC គឺមាន​ទិសដៅ ជំរុញ​ការផ្គត់ផ្គង់​ទឹកស្អាត​ឲ្យ​បាន​កាត់​តែ​ប្រសើរ តាមរយៈ​ការបង្កើត​ប្រព័ន្ធគ្រប់គ្រង​ទិន្ន័យ​ដំណើរការ​ដោយ​បច្ចេកវិទ្យា​ឈ្លាសវៃ ឱ្យ​កាន់​មាន​តែមាន​ប្រសិទ្ធភាព​ខ្ពស់​, ជម្រុញ​ដល់​ការថែទាំ​បណ្ដាញ​ចែកចាយ​ទឹកស្អាត​ប្រកបដោយ​ប្រសិទ្ធភាព​, កាត់បន្ថយ​ចំណាយ​លើ​ការធ្វើ​ប្រតិបត្តិការ​, គ្រប់គ្រង​បរិមាណ​ទឹក​ផ្គត់ផ្គង់​តាម​តំបន់​នីមួយៗ​បានល្អ​ប្រសើរ​, កែលំអ​លើ​សេវា​ផ្គត់ផ្គង់​ទឹកស្អាត​ប្រកបដោយ​ប្រសិទ្ធភាព និង​ផ្តល់​ឱកាស​ក្នុង​ការកសាង​សមត្ថភាព​ធនធានមនុស្ស​ជាដើម ដោយ​គម្រោង​នេះ នឹង​ត្រូវ​ចាប់ផ្តើម​អនុ​វត្តមាន​រយៈពេល ៣ ឆ្នាំ (២០២៤-២០២៦)​។​​សូមបញ្ជាក់ថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គឺជាសហគ្រាសសាធារណៈមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ តាមរយៈការផលិត និងផ្គត់ផ្គង់ទឹកស្អាតដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក៏ដូចជាឧស្សាហកម្ម សិប្បកម្ម និងអាជីវកម្មផងដែរ, បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានរោងចក្រផលិតទឹកស្អាតចំនួន ៤ កន្លែង មានសមត្ថភាពដើមផលិតជិត ៦០ ម៉ឺនម៉ែត្រគីប ក្នុងមួយថ្ងៃ, មានអតិថិជន ៤៤ ម៉ឺនអតិថិជន, និងមានបណ្តាញចែកចាយទឹកសរុបប្រវែងជាង ៤ ពាន់គីឡូម៉ែត្រ ដោយបានគ្របបណ្តប់ផ្ទៃសេវាប្រមាណជា ៨៥ ភាគរយ៕ អត្ថបទ​៖ សុន រ៉ា​ឌី​

កំណើននៃការប្រើប្រាស់ទូរស័ព្ទ ជំរុញការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា

2022/10/24 07:29:04 pm        401
ភ្នំពេញ៖ មន្រ្តីជំនាញហិរញ្ញវត្ថុថា ប្រព័ន្ធទូរស័ព្ទនឹងអាចជំរុញសេវាហិរញ្ញវត្ថុទៅកាន់គ្រប់ទិសទី គ្រប់តំបន់ ​នឹងក្លាយជាធនាគាររបស់ប្រជាពលរដ្ឋ ​សម្រាប់ផ្ទុក ​និងការទូទាត់ជាសាច់ប្រាក់ បន្ថែមពីលើការទំនាក់ទំនង ​និងការធ្វើអាជីកម្មផ្សេងៗ ។លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល ​និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ថា ការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា បាននឹងកំពុងផ្លាស់ប្ដូរមុខមាត់​នៅក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ទាំងមូល ​និងបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រ ​និងជម្រុញកំណើនសេដ្ឋកិច្ច, ក្នុងនោះ​បច្ចេកវិទ្យាហិរញ្ញវត្ថុ ​អាចបង្កើនការប្រកួតប្រជែងដោយស្មើភាព និងបង្កើនប្រសិទ្ធភាព​ក្នុងការ​ផ្តល់សេវាហិរញ្ញវត្ថុជូនដល់សាធារណជន ​និងកាត់បន្ថយថ្លៃប្រតិបត្តិការ។ លោកជំទាវ បន្តថា ជុំវិញការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ កម្ពុជាមានចំនួនអ្នកប្រើប្រាស់ច្រើនជាង ១០០ ភាគរយ ​ដែលការណ៍នេះ ធនាគារជាតិនៃកម្ពុជា ​ចង់ជំរុញបរិយាប័ន្នហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធ​ទូរស័ព្ទ​ទៅកាន់គ្រប់ដណ្តប់គ្រប់ទិសទី​ និងគ្រប់តំបន់។ ​ដូច្នេះប្រព័ន្ធទូរស័ព្ទ គឺជាភ្នាក់ងារមួយយ៉ាងសំខាន់ ​សម្រាប់ជំរុញសេវាហិរញ្ញវត្ថុ ហើយនៅ​ពេលមាន​ការវិវត្តន៍បន្ថែមទៀត ​ចំពោះប្រតិបត្តិការហិរញ្ញវត្ថុ ​នឹងអាចកាត់បន្ថយការចំណាយផ្សេងៗ តាម​រយៈការបង្កើតភ្នាក់ងារ ​ឬការបង្កើតនូវសាខាជាដើម។ជុំវិញបរិយាប័ន្នហិរញ្ញវត្ថុនេះ, លោកជំទាវបណ្ឌិត ជា សិរី រំពឹងថា ស្របតាមនិន្នាការរីកចម្រើន​នៃ​ហិរញ្ញវត្ថុ ​និងស្របពេលបរិបថកំពុងផ្លាស់ប្តូរ ​ទៅពេលអនាគត ប្រតិបត្តិការនៃការទូរទាត់​សាច់​ប្រាក់នេះ ក្រៅពីការប្រើប្រាស់ទូរស័ព្ទ ​យើងអាចស្កែនផ្ទៃមុខរបស់យើង នឹង​អាចធ្វើការទូរទាត់សាច់​ប្រាក់បានដូចគ្នា៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជានាំចេញ​ជ័រ និង​ឈើ​កៅស៊ូ ទទួលបានចំណូល​ជិត ៣៥០ លានដុល្លារ ​ក្នុងរយៈពេល៩ខែឆ្នាំនេះ

2022/10/24 07:03:37 pm        302
ភ្នំពេញ៖ កម្ពុជា ​រក​ចំណូល​បាន​ជាង ៣៤៨ លាន​ដុល្លារ​ពី​ការ​បញ្ចេញ​លក់​ជ័រ ​និង​ឈើ​កៅស៊ូ ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៩ ខែ​ដើម​ឆ្នាំ ២០២២ ​ធ្លាក់​ចុះ ៩ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន។យោង​តាម​របាយការណ៍​អគ្គ​នាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និ​ង​នេសាទ បង្ហាញថា​ ចាប់​ពី​ខែមករាដល់​ខែ​កញ្ញា ឆ្នាំ ២០២២ ការ​នាំចេញកៅស៊ូមាន​បរិមាណ​សរុប ​២២៧- ៦០០ តោន កើន​ឡើង ០,៣ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​ និង​ទទួល​បានចំណូល​ជាង ៣៤៥ លាន​ដុល្លារ។ចំណែក​បរិមាណ​បញ្ចេញ​លក់​ឈើ​កៅស៊ូ ចាប់ពី​ដើម​ឆ្នាំ​រហូត​ដល់​ខែ​កញ្ញា ​សម្រេច​បាន ២១ ៨៣២ ម៉ែត្រគុប និង​ទទួលបាន​ចំណូល​ជាង ៣ លានដុល្លារ។របាយការណ៍​ដដែល បាន​ឱ្យដឹងថា តម្លៃ​ជ័រកៅស៊ូ​មធ្យម ​ចាប់ពី​ខែមករា ​ដល់​ខែ​កញ្ញា គឺ ១ ៥១៧ ដុល្លារ​ក្នុង ១ ​តោន ថយចុះ ៩ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ យោងតាម​អគ្គនាយកដ្ឋាន​កៅស៊ូ នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ផ្ទៃដី​ដាំ​ដើម​កៅស៊ូ​សរុប ​៤០៤ ០៤៤ ហិកតា ​ក្នុង​នោះ​ផ្ទៃដី​កំពុង​ចៀរ​ជ័រ​មាន​ចំនួន ៣១០ ១៩៣​ ហិកតា ​និង​ផ្ទៃដី​ថែទាំ​មាន​ចំនួន ៩៣ ៨៥១ ហិកតា​។ កាលពី​ឆ្នាំ ២០២១ ប្រទេស​កម្ពុជា​ប្រមូល​ផល​ជ័រកៅស៊ូ បាន​ចំនួន ​៣៦៨ ០០០ តោន ក្នុង​នោះ​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ចំនួន ​៣៦៦ ០០០ តោន ដោយ​រក​ចំណូល​បាន ៦១០ ​២៥៥ ៨០០ ដុល្លារ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​កៅស៊ូ។បច្ចុប្បន្នកម្ពុជា ទទួលបានគម្រោងវិនិយោគ ​រោងចក្រផលិតសំបកកង់យានយន្ត របស់​ក្រុមហ៊ុន​វិនិយោគ​ប្រទេសចិន​ មាន​សន្ទុះ​កើន​ឡើងគួរ​ឲ្យ​កត់សម្គាល់។ ​វត្តមាន​រោងចក្រផលិតកង់រថយន្ត​ក្នុងស្រុក ​នឹងបង្កើតទីផ្សារកៅស៊ូ ​ធានាតម្លៃទីផ្សារ ​និង​បង្កើត​ការងារធ្វើដល់ប្រជាពលរដ្ឋ៕ អត្ថបទ៖ វណ្ណៈ

ទំហំពាណិជ្ជកម្មកម្ពុជា គិតត្រឹម៩ខែឆ្នាំនេះ សម្រេចបានជាង ៤១ពាន់លានដុល្លារ កើនឡើង១៨ភាគរយ

2022/10/22 06:07:45 pm        773
ភ្នំពេញ៖ គិតក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានចំនួនជាង ៤១ពាន់លានដុល្លារអាម៉េរិក (៤១.០២៣លានដុល្លារ) ​កើនឡើងប្រមាណ ​១៨ភាគរយ បើធៀបរយៈពេល​ដូចគ្នា​ទៅនឹងឆ្នាំ២០២១។ក្រសួងពាណិជ្ជកម្ម នៅក្រោយចប់ជំនួបការងារ រវាងឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួង​ពាណិជ្ជកម្ម និងលោកស្រី YUKI KOBAYASHO អ្នកសម្របសម្រួលកម្មវិធីរបស់អង្គការអន្តរជាតិ​ខាងការងារ​ និងតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ​(JETRO) កាលពីរសៀលថ្ងៃទី២១ ខែតុលាកន្លងទៅ ​បានឲ្យដឹងថា ជាមួយលទ្ធផលខាងលើនេះ ​ការនាំចេញមានចំនួនជាង ១៧ពាន់​លានដុល្លារអាម៉េរិក កើនឡើង ២២ភាគរយ និងការនាំចូលជាង ​២៣ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៥ភាគរយ។ ប្រភពដដែល បានរៀបរាប់បន្តថា មុខទំនិញសំខាន់ៗក្នុងការនាំចេញ រួមមាន៖ ​សំលៀកបំពាក់, សម្ភារៈធ្វើដំណើរ និងកាបូប, ស្បែកជើង, ម៉ាស៊ីនបរិធាន ​និងសម្ភារៈអគ្គិសនី, គ្រឿងសង្ហារឹម និងបរិធានបំភ្លឺ និងកង់-ល-។ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ​តាមរយៈជំនួបខាងលើនេះ ភាគីទាំងពីរបានគូសបញ្ជក់ជាថ្មី​នូវការ​ប្តេជ្ញា​ចិត្តក្នុងកិច្ចសហប្រតិបត្តិការវាងក្រសួងពាណិជ្ជកម្ម​ ILO-Tokyo office និង​អង្គការ​ពាណិជ្ជកម្មក្រៅប្រទេសជប៉ុន​ ក្នុងការកែលម្អលក្ខខណ្ឌការងារ ​សិទ្ធិកម្មករ ​សេរីភាពអង្គការវិជ្ជាជីវៈ និង​ជំរុញការប្រកួតប្រជែងលើវិស័យវាយនភណ្ឌ ​កាត់ដេរ​សំលៀកបំពាក់ ផលិតផល​ធ្វើ​ដំណើរ​និងកាបូប ​និងវិស័យផ្សេងៗទៀត ​បង្កើននូវការបញ្ជាទិញពីកម្ពុជា និងធានាថាទំនិញដែល​ទិញពីកម្ពុជា ​ជាទំនិញដែលមានប្រភពស្អាតស្អំដោយគោរពតាមបទដ្ឋានការងារអន្តរជាតិ។ បន្ថែមលើនេះ ​កម្ពុជានឹងសិក្សាដាក់បញ្ចូលនូវវិស័យផលិតផលិតផលស្បែកជើង គ្រឿង​អេឡិចត្រូនិក និងវិស័យដែលមានសក្តានុពលក្នុងការនាំចេញផ្សេងៗទៀត ចូលក្នុងគម្រោង​រោង​ចក្រ​កាន់តែប្រសើរនៅកម្ពុជា (BFC) ដើម្បីជា​យន្តការ​ក្នុងការ​ជំរុញឱ្យមានការបញ្ជារទិញ​ទំនិញ​ពី​កម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត៕អត្ថបទ៖ ឈិត បូរ៉ាវី

អ្នកវិនិយោគិនរបស់កូរ៉េ មានចំណាប់អារម្មណ៍ក្នុងគោលដៅមកធ្វើការវិនិយោគនៅកម្ពុជា

2022/10/21 09:55:25 pm        60
ភ្នំពេញ៖ ក្រុមអ្នកវិនិយោគិនរបស់កូរ៉េខាងត្បូង បានសម្តែងការរីករាយ និងមានចំណាប់​អារម្មណ៍​ខ្លាំង​ចំពោះគោលដៅវិនិយោគនៅក្នុងប្រទេសកម្ពុជា ​បន្ទាប់ពីមើលឃើញកម្ពុជាមានសុខសន្តិភាព និងមាន​សក្តានុពល​ពលកម្មច្រើន​ ហើយពួកគេនឹងមកប្រទេសកម្ពុជានាពេលឆាប់ៗ ខាងមុខនេះ ។ការឆ្លើយតបនូវភាពវិជ្ជមានរបស់ក្រុមអ្នកវិនិយោគិនរបស់ប្រទេសកូរ៉េខាងត្បូងនេះ គឺបានធ្វើ ឡើង​នៅក្នុងកិច្ចជំនួបជាមួយប្រតិភូរាជរដ្ឋាភិបាល ​និងសហគ្រិនកម្ពុជា ក្នុងឱកាសដែលបានទៅ​ទស្សនកិច្ច​នៅកូរ៉េ​មួយសប្តាហ៍គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ​ខែតុលា ឆ្នាំ២០២២នេះ។ក្រុមអ្នកវិនិយោគរបស់កូរ៉េបានថ្លែងថា« ដោយផ្អែកលើសក្តានុពលនៃវិស័យវាយនភណ្ឌ គោល​នយោបាយរបស់រាជរដ្ឋាភិបាល រួមនិងកិច្ចសហការភាពជាដៃគូនៃក្រុមអ្នកវិនិយោគិនក្នុង​ប្រទេស​កម្ពុជាផងនោះ ​ពួកគេនឹងអញ្ជើញមកទសន្សកិច្ចនៅកម្ពុជា ​ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីពិនិត្យ​គំរោង​វិនិយោគរបស់កម្ពុជា ​និ​ងនាំយកបច្ចេកវិជ្ជា​ទំនើបចុងក្រោយ ដែលអាចជួយដល់វិស័យ​វាយនភណ្ឌ​នៅក្នុងប្រទេសកម្ពុជាផងដែរ»។ សូមបញ្ជាក់ថា ក្នុងឱកាសដំណើរទស្សនកិច្ចរបស់ប្រតិភូរាជរដ្ឋាភិបាល និងក្រុមសហគ្រិន​កម្ពុជា​នេះ ​បានជួបពិភាក្សាជាមួយនាយកក្រុមហ៊ុនល្បីៗប្រចាំប្រទេសកូរ៉េជាច្រើនរូប និង​បានស្វែងយល់​អំពីលក្ខណៈបច្ចេកវិជ្ជាទំនើបចុងក្រោយ​ រួមទាំងអត្ថប្រយោជន៍ជាច្រើន នៃគម្រោងខាងលើ ហើយ​ភាគីកម្ពុជា​បានលើកឡើងអំពីសក្តានុពល​នៃ​វិស័យវាយនភណ្ឌក្នុងប្រទេសកម្ពុជា ការលើក​ទឹកចិត្ត​របស់រាជរដ្ឋាភិបាលសម្រាប់វិនិយោគិនក្រៅស្រុក​ និងបានបង្ហាញពីភាពខ្លាំងរបស់វិនិយោគិន​ម្ចាស់ស្រុក ​ក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់វិនិយោគិនក្រៅប្រទេស អាចមាន​ឱកាស​ចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ៕ អត្ថបទ៖ បាន ចក់

រាជរដ្ឋាភិបាលចាត់ទុក SME ជាវិស័យអាទិភាពក្នុងការធ្វើពិពិធកម្មសម្រាប់កំណើនសេដ្ឋកិច្ច

2022/10/21 07:51:22 pm        530
ភ្នំពេញ៖ រាជរដ្ឋាភិបាល​ ចាត់ទុកសហគ្រាសធុនតូច និងមធ្យម គឺជាវិស័យអាទិភាពនៅក្នុងការ​ធ្វើ​ពិពិធកម្ម និងការរក្សាចីរភាពកំណើនសេដ្ឋកិច្ច ​ក្នុងរយៈពេលមធ្យម ​និងរយៈពេលវែង និង​បានដាក់​បញ្ចូលនៅក្នុងក្របខណ្ឌ ​និងកម្មវិធីស្តារសេដ្ឋកិច្ច ​តាមគន្លងប្រក្រតីភាពថ្មី ។ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើងក្នុងកម្មវិធីពិភាក្សា ​ជាមួយសភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជា​ (EuroCham) កាល​ពីថ្ងៃទី២០​ ថា ដើម្បីឱ្យវិស័យឯកជនកាន់តែរីកធំធាត់​ និងខ្លាំងឡើង ចាំបាច់ត្រូវតែមានការអភិវឌ្ឍ​សហគ្រិនភាព ​ហើយដើម្បីលើកកម្ពស់សហគ្រិនភាព ​គឺជាការចាំបាច់ និងត្រូវមានការគាំទ្រ​នៅ​ដំណាក់កាលចាប់ផ្តើមដំបូង ​ឬពេលបង្កើតធុរកិច្ច គិតមកដល់ពេលនេះ​ ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុជាសេនាធិការរាជរដ្ឋាភិបាល ​ក្រោមការប្រតិបត្តិផ្ទាល់របស់សហគ្រិនខ្មែរ បានផ្តល់ការ​គាំទ្រ​ដល់ធុរកិច្ចថ្មីប្រមាណជិត ​៤០០ តាមរយៈការកសាងសមត្ថភាព ​ការកសាងបណ្តាញអាជីវកម្ម និងទីផ្សារ ​និងរៀបចំកម្មវិធីប្រកួតប្រជែងអាជីវកម្ម ព្រមទាំងការផ្តល់ទុនចាប់ការចាប់ផ្តើមអាជីវកម្ម​ផងដែរ។ឯកឧត្តម បន្តថា ចំពោះវិស័យសហគ្រាសធុនតូច ​និងមធ្យមនេះ មានប្រមាណ​ ៩០ ភាគរយ នៃអាជីវកម្មនៅកម្ពុជា ​គឺមានសណ្ឋាននិងទម្រង់ជា SMEs ក្នុងនោះ ៨០​ ភាគរយ ស្ថិតក្នុងវិស័យ​កម្មន្តសាល វិស័យអាហារ និងភេសជ្ជៈ ក្នុងនោះ SMEs បានចូលរួមចំណែក​ ប្រមាណ ៥៨ ភាគរយ នៃផលិតផលក្នុងស្រុកសរុប, ៧០ ភាគរយ នៃការបង្កើតការងារ, និងប្រហែល ​១៥ ភាគរយ នៃ​ចំណូលពន្ធសរុប ក្នុងនោះមានចំណែកប្រមាណ ១០ ភាគរយ​ នៃការនាំចេញ និងបានចុះបញ្ជី​ប្រមាណ ៥ ភាគរយប៉ុណ្ណោះ។ការណ៍នេះ បានឆ្លុះបញ្ចាំងពីបញ្ហារចនាសម្ព័ន្ធ ដែល SMEs និងធុរកិច្ចថ្មី កំពុងប្រឈម ដែលក្នុង​នោះ​មាន​ដូចជា៖ បន្ទុកអនុលោមភាព ដូចជាការចុះបញ្ជីអាជីវកម្ម​ អាជ្ញាប័ណ្ណ​ លិខិតអនុញ្ញាត ការ​ចុះបញ្ជីផលិតផល ការចុះបញ្ជីស្តង់ដារ​ និងការធ្វើអធិការកិច្ច, លទ្ធភាពទទួលបានការគាំទ្រ​មាន​កម្រិត ដោយសារ SMEs ភាគច្រើនស្ថិតនៅក្រៅប្រព័ន្ធ និងកង្វះយន្តការសម្របសម្រួល​និង​ការ​គាំទ្រ​ពីស្ថាប័នពាក់ព័ន្ធ, លទ្ធភាពទទួលបានហិរញ្ញវត្ថុមានកម្រិត ដោយសារ SMEs ខ្វះកិច្ច​បញ្ជី​ការហិរញ្ញវត្ថុត្រឹមត្រូវ ខ្វះទ្រព្យបញ្ចាំ​ ខ្វះដើមទុន ​​ក៏ដូចជាខ្វះប្រភពហិរញ្ញវត្ថុហិរញ្ញវត្ថុ ពិសេស​គ្រឹះស្ថានហិរញ្ញវត្ថុកម្រិតកណ្តាល ​ដែលបម្រើដល់តម្រូវការជាក់ស្តែងរបស់ SMEs, បញ្ហាកង្វះ​ជំនាញ ​និងទេពកោសល្យ ​និងកត្តាផ្នត់គំនិត និងវប្បធម៌ ​ដែលមិនចង់ទទួលយកហានិភ័យ៕អត្ថបទ៖ សុន រ៉ាឌី

សហគមន៍ដាំដុះបន្លែ និងចិញ្ចឹមសត្វក្នុងខេត្តកំពង់ធំ ចុះកុងត្រាផ្គត់ផ្គង់បន្លែដើម្បីបំពេញតម្រូវការទីផ្សារ

2022/10/20 09:19:32 pm        189
កំពង់ធំ៖ សហគមន៍ផលិតបន្លែ នៅឃុំត្រពាំងឬស្សី និងឃុំកំពង់ស្វាយ ចុះកិច្ចសន្យាផ្គត់ផ្គង់​បន្លែធម្មជាតិ ចំនួន៤០មុខ ​និងសាច់សត្វស្រស់ (មាន់) ជាមួយក្រុមហ៊ុនផ្សារឯកជន ក្រោមការ​សម្របសម្រួលដោយ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ​ ដើម្បីផ្គត់ផ្គង់ទីផ្សារ និងបង្កើនការដាំដុះឡើងវិញក្នុងរដូវទឹកសម្រក។នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២, មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ​សម្របសម្រួលកិច្ចចុះកុងត្រា រវាងកសិករក្នុគម្រោង​ជម្រុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចហៅកាត់ថា “អេម” (AIMS) ជាមួយក្រុមហ៊ុន ផ្សារស្នាដៃម៉ែ។ ក្នុងឱកាសនោះដែរ លោក សៀ ឡុងធារ័ត្ន អនុប្រធានមន្ទីរពាណ្ជកម្មខេត្តកំពង់ធំ លើកឡើងថា ភាពចាំបាច់របស់ប្រជាកសិករគ្រប់រូបដែលផលិតបន្លែក្តី ឬសាច់សត្វក្តី គឺផ្តោសំខាន់លើការរក្សា បានស្ថេរភាពតម្លៃសមរម្យ​ ផ្តល់ប្រាក់ចំណេញក្នុងការផ្គត់ផ្គង់ជីវភាព។ នេះគឺជាភាពចាំបាច់​មួយតម្រូវមាន ការចុះកុងត្រាទិញលក់រវាងក្រុមអ្នកផលិត​ និងអាជីវករ។ក្នុងនោះគម្រោងជម្រុញទីផ្សារសម្រាប់កសិកម្ម ខ្នាតតូចហៅកាត់ថា “អេម” (AIMS) ស្ថិតក្រោមការ​សម្របសម្រួល​របស់មន្ទីរពាណិជ្ជកម្មរាជធានីខេត្ត ​ដែលជាសេនាធិការឲ្យក្រសួងពាណិជ្ជកម្ម កំពុង​ដើរតួយ៉ាងសំខាន់ក្នុងការស្វែងរកទីផ្សារបន្ថែមជូនកសិករ ដើម្បីទទួលបាននូវទីផ្សារមួយ​ច្បាស់លាស់ ​លើគ្រប់រដូវកាលនៃការដាំដុះ។ លោក បន្ថែមថា ការអនុវត្តន៍នូវ កិច្ចសន្យាទិញលក់របស់អាជីវករ ​និងក្រុមកសិករផលិត នៅពេលនេះ​មានចំនួនបីក្រុមធំ​ ដែលមានកសិករ ​ផលិតសរុបចំនួន៨០គ្រួសារ ក្នុងនោះ​ក្រុមអ្នកផលិតសាច់សត្វ (មាន់) ចំនួន២៥គ្រួសារ​ និងក្រុមអ្នកផលិត​ បន្លែ ស្លឹក​ មើម​ ផ្លែ និង​គ្រឿងទេស​ សរុបចំនួន៥៥គ្រួសារ ​ដែលសម្រេចផ្គត់ផ្គង់សរុបចំនួន ​៤០មុខ។ ហើយ នឹង​ចាប់ផ្តើមផ្គត់ផ្គង់​ ចាប់ពីថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ​ស្របពេលដែលទឹកជំនន់កំពុងស្រកចុះ អំណោយផលដល់ការដាំដុះបន្លែឡើងវិញ។ លោកបន្ថែមថា តាមរយៈការបង្កើនការដាំដុះ ​ស្វែងរកទីផ្សារជូនអ្នកផលិត គឺជាផែនការ​នៃការកាត់បន្ថយចំណាកស្រុក ​និងបំពេញតម្រូវការទីផ្សារក្នុងស្រុក​ កាត់បន្ថយការនាំចូលបន្លែ សាច់សត្វ ​គ្មានប្រភពច្បាស់លាស់​ ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ គ្រប់រូបផងដែរ។ ដូចន្នេះ ក្រុមកសិករទាំងអស់ នៅក្នុងក្រុមនីមួយៗ​ ត្រូវធ្វើការពិភាពក្សាគ្នា កំណត់ប្រភេទ​បន្លែផ្សេងៗគ្នា ក្នុងការដាំដុះ ប្រចាំរដូវ ​ដើម្បីឲ្យការផ្គត់ផ្គង់ ​លើកិច្ចទទួលបានភាពជោគជ័យ ក្នុងគោលដៅ​បង្កើនជីវភាព ​និងពង្រីកទីផ្សារ របស់ខ្លួនផងដែរ។ លោកស្រី សៀង ខៃ ប្រធានក្រុមប្រមូលបន្លែនៅភូមិល្វាជោម ឃុំត្រពាំងឬស្សី ​ស្រុកកំពង់ស្វាយ លើកឡើងថា ក្រុមផលិតរបស់លោកស្រី ​មានកសិកសរុបចំនួន៣៥​ គ្រួសារ ​ដែលបច្ចុប្បន្ន បាន និង​កំពុងដាំដុះបន្លែមួយចំនួនរួចរាល់ហើយ ​ទាំងបន្លែស្លឹក មើម ផ្លែ និងគ្រឿងទេសផងដែរ។ នៅសល់ប្រភេទបន្លែខ្លះ ​ដែលមិនទាន់មានការដាំដុះ ក្រុមកសិករ នឹងបន្តជម្រុញការដាំដុះ ទៅ​ការផ្តល់បច្ចេកទេស​ ដោយភាគីខាងផ្សារ រួមជាមួយការចុះផ្តល់ប្រឹក្សា ដោយភ្នាក់ងារ​គម្រោង​ផងដែរ៕ អត្ថបទ៖ លី សាង​ស៊ីន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការិយាល័យថវិកាសភា៖ ការចំណាយរបស់អាមេរិកលើសង្គ្រាមជាមួយអ៊ីរ៉ង់ឡើងដល់៣៨ពាន់លានដុល្លារ
09/16/2026 08:09 AM
ទីក្រុងប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃពុធ
09/15/2026 06:09 PM
កូរ៉េខាងត្បូង និងកាហ្សាក់ស្ថាន ចុះហត្ថលេខាលើ MoU ស្តីពីថាមពលនុយក្លេអ៊ែរ និង​សិក្សា​លទ្ធភាព​ធ្វើ​អាជីវកម្ម​រ៉ែ
09/15/2026 06:09 PM
អូម៉ង់៖ នាវាដឹកប្រេងរងការវាយប្រហារ ត្រូវបានអូសចូលកំពង់ផែ ខណៈនាវិក ២នាក់ នៅតែបាត់ខ្លួន
09/15/2026 06:09 PM
នាយអគ្គសេនាធិការកងទ័ព៖ បេឡារុសគ្មានផែនការវាយប្រហារទេ ហើយសមយុទ្ធគ្រាន់តែជាការត្រួតពិនិត្យការត្រៀមខ្លួន
09/15/2026 06:09 PM
ជប៉ុនអាចនឹងចំណាយ ៣,៥% នៃ GDP លើវិស័យការពារជាតិ បន្ទាប់ពីមានសម្ពាធពីសហរដ្ឋអាមេរិក
09/15/2026 06:09 PM
ឯកអគ្គរដ្ឋទូតអាមេរិកទៅទស្សនកិច្ច «តំបន់សាកល្បង» ដែលកងទ័ពលីបង់គ្រប់គ្រង នៅក្បែរអ៊ីស្រាអែល
09/15/2026 06:09 PM
អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
09/15/2026 06:09 PM
អ៊ីរ៉ង់​បដិសេធ​មិន​មាន​ការចរចាណាមួយ​ជាមួយអាមេរិក ក្រោយការលើកឡើងរបស់លោក Trump
09/15/2026 06:09 PM
អេហ្ស៊ីប និងក្រិក ចាប់ផ្តើមសមយុទ្ធយោធារួមគ្នា នៅសមុទ្រមេឌីទែរ៉ាណេ
09/15/2026 06:09 PM