រយៈពេល ៨ខែ, ការដោះប្តូរពាណិជ្ជកម្មកម្ពុជា-វៀតណាម មានទឹកប្រាក់កើនដល់ជិត ៦ ពាន់​លាន​ដុល្លារ
អគ្គិសនីកម្ពុជាកំពុងគាំទ្រស្ថានីយបញ្ជូលថាមពលយានយន្តអគ្គិសនីជាង ៤០០កន្លែង នៅ​ទូទាំង​ប្រទេស
មន្រ្តីជាន់ខ្ពស់បង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជាលើកកម្ពស់សន្តិសុខ និងបរិកាសល្អ​ដល់ដៃគូ​អន្តរជាតិ
រយៈពេល១ឆ្នាំ TIA រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រមាណ ៥ភាគរយ

សេដ្ឋកិច្ច និង កសិកម្ម

វិស័យឧស្សាហកម្មរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារដល់ប្រជាពលរដ្ឋ

2022/09/05 07:29:36 pm        756
ភ្នំពេញ៖ វិស័យឧស្សាហកម្ម បានចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋ ឱ្យទទួលបានប្រាក់ចំណូលខ្ពស់ ជាពិសេសក្នុងវិបត្តិកូវីដ១៩ រាជរដ្ឋាភិបាល បានអនុវត្តវិធានការជាច្រើនបន្ថែមទៀត ដើម្បីជម្រុញសម្រេចបានតាមចក្ខុវិស័យ​ដែល​បានដាក់ចេញ។ឯកឧត្តម ហេង សុខគង់ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងអំពីកំណើន GDP របស់ប្រជាជនកម្ពុជា ថា ទាក់ទង​កំណើន​សេដ្ឋកិច្ច ក្នុងនោះវិស័យឧស្សាហកម្មបានកើនឡើងជាបន្តបន្ទាប់ពីមួយ​ឆ្នាំទៅមួយឆ្នាំ ខណៈកម្ពុជា​កំពុងឈាន​ទៅរកឧស្សាហកម្មដែលពឹងផ្អែកជំនាញ និងបច្ចេកវិទ្យា បានធ្វើកំណើនក្នុងវិស័យ​ឧស្សាហកម្ម​ បានចូលរួមចំណែកក្នុង​ (GDP) ជិត ៤០% ជាក់ស្តែងផលិតផលដែលកើតចេញពី​ផលិតកម្ម​រោងចក្រ ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ​២០២២ ​ការផលិតសម្រាប់លក់សរុបមានចំនួនជាង ៧ ៥០០​ លានដុល្លារអាមេរិក ខណៈការនាំចេញក្នុងបំណាច់ឆ្នាំ ២០២១ ​បានត្រឹម ជាង ៨ ៦០០ លានដុល្លារអាមេរិកប៉ុណ្ណោះ។ ជុំវិញ កំណើន GDP ប្រជាជន, ថ្មីៗនេះ លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយក វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ លើកឡើងថា បើតាមការព្យាករណ៍ ជាពិសេស​ការកំណត់របស់ប្រមុខរាជរដ្ឋាភិបាលនៅឆ្នាំ ២០៣០ នឹងប្រែក្លាយកម្ពុជា​ទៅជា​ប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់,​ ក្នុងនោះកម្ពុជាបានកំពុងបង្ហាញឲ្យឃើញជាបណ្តើរៗ តាម​រយៈការគណនា​សាកល្បងទៅលើកំណើន GDP ប្រជាជន ​គឺមានការប្រែប្រួលខ្លាំង ដោយយើង​អាច​រំពឹងថា នៅឆ្នាំ២០៣០ ប្រជាជនកម្ពុជា ក្លាយទៅជាប្រទេសដែលមានចំណូលមធ្យម​កម្រិតខ្ពស់​ជាមិនខាន។សូមបញ្ជាក់ថា អង្គការសហប្រជាជាតិបានកំណត់ថា ​ប្រទេសដែលមានចំណូលទាប, គឺប្រជាជន​មាន​កំណើន GDP ក្រោម ១ ពាន់ដុល្លារ ក្នុង១ឆ្នាំ , ចំពោះប្រទេសមានចំណូលមធ្យម​កម្រិត​ទាប ប្រជាជនមាន GDP លើ ១ ពាន់ដុល្លារ ​និងប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ​ចំណូល GDP របស់ប្រជាជន ចាប់ពីលើ ២ ពាន់ដុល្លារ ដល់ជាង ៣ ពាន់ដុល្លារ ក្នុង១ឆ្នាំ, ក្នុងនោះសម្រាប់​ប្រទេស​កម្ពុជា ​បើតាមព្យាករណ៍ ចាប់ពីឆ្នាំ ២០២៥ ដល់ ២០៣០, ​ចំណូល GDP ​របស់ប្រជាជនកម្ពុជា នឹងអាច​សម្រេច​បានក្នុងរង្វង់ ២ ៤០០ ដុល្លារអាមេរិក ៕ អត្ថបទ៖ សុន រ៉ាឌី

រយៈពេល៨ខែ ឆ្នាំ២០២២ទេសចរអន្តរជាតិមកទស្សនាកម្ពុជាកើនដល់១លាននាក់

2022/09/04 01:39:35 am        679
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានបង្ហាញតួលេខក្នុងរយៈពេល៨ខែឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាមានប្រមាណ ១លាននាក់ កើនឡើង៥៨០% ប្រៀបធៀបនឹងឆ្នាំ២០២១ ខណៈភ្ញៀវទេសចរជាតិអន្តរជាតិមានស្រាប់នៅក្នុងស្រុកចេញដើរកម្សាន្ត ៨លាន៥សែននាក់ កើនឡើង២៤៥% ធៀបនឹងឆ្នាំ២០២១ដូចគ្នា។នៅក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមបញ្ចប់ការសិក្សាជំនាញឆុងកាហ្វេ និងភេសជ្ជៈនៅក្រសួងទេសចរណ៍នៅថ្ងៃទី២ ខែកញ្ញានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ ថ្លែងថា តាមរយៈការទទួលបានតួលេខភ្ញៀវអន្តរជាតិមកទស្សនា កម្ពុជាប្រមាណ ១លាននាក់នេះ បើប្រៀបធៀបនឹងរយៈពេល០៨ខែ ២០១៩វិញ គឺថយចុះ ៨៥% ហើយ បើយោងតាម ការព្យាករណ៍ចុងក្រោយនេះ កម្ពុជាយើងអាចទទួលបានទេសចរអន្តរជាតិប្រមាណ ១លាន៥សែននាក់ទៅ ២ លាននាក់ នៅក្នុងឆ្នាំ២០២២ នេះ។ឯកឧត្តម ថោង ខុន បន្តថា យ៉ាងណាក៏ដោយ នៅក្នុងដំណាក់កាលនេះ សំគាល់ឃើញថា បណ្តា អាជីវកម្មនានា ក្នុងវិស័យទេសចរណ៍នៅតែបន្តមានតម្រូវការខ្ពស់នៃការចេញដើរ​កម្សាន្តរបស់​ភ្ញៀវទេសចរជាតិអន្តរជាតិ ដែលមានស្រាប់នៅក្នុងស្រុក ហើយដើម្បីជម្រុញចលនាទេសចរ​ក្នុងស្រុកចេញដើរបាន អាជីវកម្មទេសចរណ៍គឺត្រូវសហការរៀបចំផ្តល់សេវាប្រកបដោយគុណភាព តម្លៃសមរម្យ ខណៈរាជរដ្ឋាភិបាលក៏បានបើកឱកាសឲ្យទេសចរអន្តរជាតិ​ដែលស្នាក់នៅកម្ពុជាបាន ២ឆ្នាំគឺអាចចូលទស្សនាអង្គរវត្តដោយមិនបាច់ទិញសំបុត្រ។ឯកឧត្តម ថោង ខុន បន្តថា ក្នុងងបរិការណ៍ងើបឡើងវិញនៃវិស័យទេសចរណ៍នេះ ក្រសួង​ទេសចរណ៍ បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើ(១)ការពង្រឹងភាពជឿជាក់និងទំនុកចិត្ត (២)ការពង្រឹងគុណភាពសេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរតាមគន្លងថ្មី (៣)ការបន្តជំរុញផ្សព្វផ្សាយទាក់ទាញទេសចរទាំងទេសចរអន្តរជាតិ និង​ទេសចរក្នុងស្រុក និង(៤)ការកំណត់តម្លៃសេវាកម្មសមរម្យដែល​ជាទិសដៅយុទ្ធសាស្រ្តក្នុងដំណាក់កាលទី២ នៃផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយដំណាក់កាលជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥ ៕ អត្ថបទ ស៊ុម សុខជា

កសិករខេត្តស្វាយរៀង សម្រេចផលិតស្រូវវស្សាជាង ៨០ភាគរយ

2022/09/02 11:10:46 pm        971
ស្វាយរៀង៖ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានឱ្យដឹងថា គិតត្រឹមដំណាច់ខែសីហា កសិករនៅទូទាំងខេត្ត សម្រេចផលិតស្រូវរដូវវស្សា​បានជាង៨០ភាគរយ នៃផែនការផលិតស្រូវប្រចាំឆ្នាំ១៦៧ពាន់ ៥០០ហិកតា ។លោកប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀង បានឱ្យដឹងថា ស្រុកដែលផលិតស្រូវមានល្បឿនលឿន​ជាងគេ គឺស្រុកស្វាយជ្រំ សម្រេចបាន ៩៩%ភាគរយ នៃផែនការផលិតស្រូវប្រចាំឆ្នាំ ​ជាង៣ម៉ឺន ៤ពាន់ ហិកតា ស្រុករមាសហែក សម្រេចបាន៩៦ភាគរយ នៃផែនការផលិតប្រចាំឆ្នាំ ជាង៣ម៉ឺន ២ពាន់ហិកតា ស្រុកស្វាយទាប សម្រេចបាន ៦៥ភាគរយ​ នៃផែនការផលិតស្រូវប្រចាំឆ្នាំ ជាង២ម៉ឺន ៣ពាន់ហិកតា ឯស្រុក-ក្រុងចំនួន៥ផ្សេងទៀត កសិករ បាននិងកំពុងសម្រុកធ្វើ បន្ទាប់ពីភ្លៀងបាន​បង្អុររាយប៉ាយ ។លោក បានបញ្ជាក់បន្ថែមថា ទន្ទឹមនឹងការងារផលិតស្រូវ កសិករដែលមានដីទំនាប និងដីជាប់ប្រព័ន្ធ​ធារាសាស្ត្រ នៅក្នុងស្រុកស្វាយជ្រំ​ ចន្ទ្រា និងស្រុកកំពង់រោទិ៍ បានធ្វើការប្រមូលផលស្រូវដើមរដូវ​រួចរាល់ហើយ ​នៅលើផ្ទៃដីផលិតស្រូវស្រាលដើមរដូវ ​និងស្រូវបង្កើនរដូវ ជាង ២ម៉ឺនហិកតា ដោយទទួលបាន​ទិន្នផល ក្នុង១ហិកតា ​ជាង៤តោន ៕ អត្ថបទ៖ ភា សារិត                                  

ប្រធានអាស៊ានដឹកនាំពិភាក្សាសេចក្តីព្រាងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់

2022/09/02 07:14:40 pm        276
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ក្នុងនាមជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២នេះ បានដឹកនាំប្រជុំ ដើម្បីពិភាក្សា សេចក្តីព្រាង​នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងអាស៊ាន អូស្ត្រាលី និងនូវែលសេឡង់។រដ្ឋាភិបាលកម្ពុជា សង្ឃឹមថា សេចក្តីព្រាង​នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងអាស៊ាន អូស្ត្រាលី និងនូវែលសេឡង់ ​នឹងត្រូវបញ្ចប់តាមពេលវេលាកំណត់ ដែលជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ចមួយ ក្នុង​ចំណោម​សមិទ្ធផល​អាទិភាពសេដ្ឋកិច្ចទាំងឡាយដែលកម្ពុជាបានលើកឡើង ក្រោមភាព​ជា​ប្រធានអាស៊ានប្តូរវេនស្ថិតក្រោម​សសរស្ដម្ភ​សហគមន៍​សេដ្ឋកិច្ចអាស៊ាន។នេះជាការលើកឡើងរបស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក្នុងនាម​ជា​ប្រធាន​កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន​ (AEM Chair) ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន (ASEAN Economic Ministers’ Special Meeting) ​តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១ ខែកញ្ញា ដោយមាន​ការអញ្ជើញចូលរួម​ដោយបណ្តារដ្ឋមន្ត្រី​សេដ្ឋកិច្ចអាស៊ាន គណៈប្រតិភូ​នៃប្រទេស​សមាជិកអាស៊ាន​ អគ្គលេខាធិការអាស៊ាន ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ាន។ប្រភពពីក្រសួងពាណិជ្ជកម្ម ​នៅក្រោយចប់កិច្ចប្រជុំ បានឱ្យដឹងថា​ សមាជិក​អង្គប្រជុំទាំងអស់ បាន​ចូលរួមផ្លាស់ប្តូរ​មតិយោបល់យ៉ាងសកម្ម ​និងផ្តល់ការ​ណែនាំ​កម្រិតគោលនយោបាយ​ដល់​មន្ត្រី​ជំនាញ​ចរចារ​ ដោយធ្វើយ៉ាងណា​ បង្ហាញនូវភាពបត់បែន​ ក្នុងការដោះស្រាយបញ្ហាដែល​នៅសេសសល់។នៅក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ ​បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូន​ចំពោះ​បណ្តា​រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំងអស់ ​អគ្គលេខាធិការអាស៊ាន ​និងគណៈប្រតិភូសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន​ ដែលតែងតែផ្តល់នូវការគាំទ្រ​ដល់កម្ពុជា ក្នុងនាមជាប្រធាន​អាស៊ាន​ប្តូរវេនសម្រាប់ឆ្នាំ២០២២ ​ក្រោម​សសរស្តម្ភ​សហគមន៍​សេដ្ឋកិច្ចអាស៊ាន។ កិច្ចប្រជុំពិសេសនាពេលនេះ​ មានគោលបំណងដើម្បីពិនិត្យ​ និងផ្តល់អនុសាសន៍ណែនាំដល់ភាគី​ចរចារ​ដំឡើង​កម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ឱ្យ​បញ្ចប់​តាមពេលវេលាដែលបានកំណត់៕អត្ថបទ៖ ឈិត បូរ៉ាវី

គម្រោងឧស្សាកម្មបៃតង ចូលរួមផ្លាស់ប្តូរច្រវ៉ាក់ផលិតកម្មក្នុងវិស័យឧស្សាហកម្ម ឆ្ពោះទៅរកការរីកចម្រើន

2022/09/02 07:08:07 pm        356
ភ្នំពេញ៖ គម្រោងឧស្សាកម្មបៃតង (Green Industry) កំពុងជម្រុញការអភិវឌ្ឍខ្សែច្រវ៉ាក់ផលិតកម្ម​ក្នុងវិស័យឧស្សាហកម្ម រោងចក្រ សហគ្រាស ក្នុងកិច្ចដំណើរផ្លាស់ប្តូរឥរិយាបទដំណើរធុរកិច្ច ការ​គិតគូរ​ដល់ផ្នែកសេដ្ឋកិច្ច ​បរិស្ថាន​ និងសង្គម ព្រមទាំងជួយលើក​ស្ទួយ​ដល់វិស័យ​ឧស្សាហកម្ម​នៅកម្ពុជា​ឱ្យអភិវឌ្ឍន៍​ឈានមុខ និងប្រកបដោយនិរន្តភាព។ឯកឧត្តមបណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះថា គម្រោងឧស្សាហកម្មបៃតងបង្កើតឡើង​សម្រាប់​ជួយគាំទ្រ និងលើកទឹកចិត្តដល់ឧស្សាហកម្ម រោងចក្រ សហគ្រាស ឲ្យអនុវត្តគោលការណ៍​ សកម្មភាព​បៃតងដូចជា ​ការកាត់បន្ថយការប្រើប្រាស់វត្ថុធាតុដើម ទឹក ថាមពល ​និងកាកសំណល់។ ​​គម្រោងនេះ​ បានជួយលើកកម្ពស់ដល់កិច្ចដំណើរការផលិតកម្ម ​និងការប្រកួតប្រជែង​នៅក្នុងខ្សែ​ច្រវ៉ាក់ផលិត​កម្មរបស់ខ្លួន។ឯកឧត្តម បន្តថា ការអនុវត្តគម្រោងឧស្សាហកម្មបៃតង ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសការកាត់បន្ថយការបំពុល ការប៉ះពាល់ដល់សេដ្ឋកិច្ច បរិស្ថាន និងជាដាស់តឿន ដល់រោងចក្រ សហគ្រាស ចូលរួមជាមួយសកម្មភាពសង្គម​។នៅក្នុងរយៈពេលកន្លងមក ចំពោះរោងចក្រ សហគ្រាស ដែលបានចូលរួម គឺទទួលបានជោគជ័យ​ក្នុងកិច្ចដំណើរការខ្សែច្រវ៉ាកផលិតកម្មយ៉ាងខ្លាំងក្លា ក្នុងនោះសម្រាប់​ជំហានបន្ទាប់ ក្រសួង​នឹងរៀបចំឲ្យមានការប្រកួតប្រជែងឧស្សាកម្មបៃតង​ នៅចុងឆ្នាំ ២០២២ នេះបន្តទៀត ដើម្បីលើកកម្ពស់ដល់កិច្ចដំណើរការនៅក្នុងវិស័យឧស្សាហកម្ម រោងចក្រ សហគ្រាសក្នុងព្រះរាជាណាចក្រកម្ពុជា។នៅចុងឆ្នាំ២០២២ នេះ ក្រសួង​ គ្រោងលើកយកគម្រោងថ្មីៗបន្តទៀត ដើម្បីការប្រកួតប្រជែង​ឧស្សាហកម្មបៃតង សម្រាប់ឧស្សាហកម្ម រោងចក្រ សហគ្រាស៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា គណនាប្រាក់ឈ្មួលសម្រាប់ឆ្នាំ២០២៣​ ចំនួនជាង ១៩៧ដុល្លារ

2022/09/01 08:18:34 pm        513
ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ​បានគណនា រកឃើញតួលេខប្រាក់ឈ្នួល​អប្បបរមា​សម្រាប់ឆ្នាំ២០២៣គឺចំនួន ១៩៧,៨៦ ដុល្លារអាម៉េរិក​ ខណៈភាគីសហជីពបានស្នើ ២១៣ដុល្លារ និង​ភាគីនិយោជកដាក់ស្នើ ១៩៦ដុល្លារ ។ឯកឧត្តម ហេង សួរ សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងជារដ្ឋលេខាធិការ​ក្រសួង​ការ​ងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្រោយបញ្ចប់​កិច្ចប្រជុំ​ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល​អប្បបរមា​លើកទី៣នេះ ​បានមានប្រសាសន៍​ប្រាប់ក្រុមអ្នកសារព័ត៌មានថា​ ងភាគីនិយោជក ​និងនិយោជិត បាន​បន្តពន្យល់ ​និងការពារគោលជំហររបស់ខ្លួន​ទៅវិញទៅមកប្រកបដោយវិជ្ជាជីវៈ និង​ភាពចាស់ទុំ។នៅក្នុងកិច្ចប្រជុំត្រីភាគីនេះ ​ភាគីរាជរដ្ឋាភិបាល ​បានបន្ត ​សម្របសម្រួល និងផ្តល់នូវការពន្យល់​បន្ថែម​លើចំណុចនានា ​តាមសំណូមពររបស់ភាគីតំណាងកម្មករនិយោជិត និងភាគីតំណាង​និយោជកផងដែរ។តាមលក្ខណបច្ចេកទេស​ និងបម្រែបម្រួលទិន្នន័យ​នៃលក្ខណវិនិច្ឆ័យទាំង ៧ ដែលជាមូលដ្ឋាន​កំណត់​ប្រាក់ឈ្នួលអប្បបរមា​ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បាន​គណនា​ឃើញថា​តួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣គឺ ​១៩៧,៨៦ដុល្លារអាម៉េរិក។លោក អាត់ ធន់ ភាគីសហជីព ​និងតំណាងឲ្យកម្មករនិយោជិត​ បានរំពឹងទុកថា ​ភាគីនិយោជក នឹង​អាចដំឡើង​ក្នុងកម្រិតមួយដែលអាចទទួលយកបាន ​បន្ថែមពីលើតួលេខលើកនេះចំនួន ​១៩៦ដុល្លារ ក្នុង​កិច្ចប្រជុំនាលើកក្រោយទៀត ​ព្រោះការទាមទារដំឡើងប្រាក់ឈ្នួល​ទាំងនេះ គឺ​ដើម្បី​ជួយ​ដល់កម្មករនិយោជិតតែប៉ុណ្ណោះ។អង្គប្រជុំកាល​ពី​រសៀល​ថ្ងៃពុធ ​បាន​ឯកភាពគ្នាកំណត់​កិច្ចពិភាក្សាជាលក្ខណត្រីភាគីបន្តទៀត ថ្ងៃទី១៣​ ខែកញ្ញា ឆ្នាំ២០២២ និងប្រជុំបញ្ចប់នៅថ្ងៃទី២១​ ខែកញ្ញា ឆ្នាំ២០២២។សូមបញ្ជាក់ថា​ សម្រាប់ប្រាក់ឈ្នួលអប្បបរមាណកម្មករនិយោជិកក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង​និងផលិតផលិតផលធ្វើដំណើរ​ និងកាបូប ​សម្រាប់ឆ្នាំ២០២២​ ទទួល​បាន ១៩៤​ដុល្លារអាម៉េរិក ក្នុង១ខែ ​ដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតទេ៕ អត្ថបទ៖ បូរ៉ាវី

ក្រសួងសេដ្ឋកិច្ច ធ្វើវិសោធន៍កម្មច្បាប់ស្តីពីលទ្ធកម្មសាធារណៈ

2022/09/01 08:06:16 pm        614
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើវិសោធន៍កម្មច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ ដើម្បីធានា​ឱ្យដំណើរការលទ្ធកម្មសាធារណៈ ​សម្រាប់ការទិញ ​ការសាងសង់ ​ការជួសជុល ​ការជួលសេវាកម្ម និងសេវាទីប្រឹក្សា​ឱ្យកាន់តែមានសុក្រឹតភាព ​និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ ធានាដល់​ដំណើរការលទ្ធកម្មសាធារណៈ​ ស្របតាមឧត្តមានុវត្តអន្តរជាតិ។ឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ លើកឡើងក្នុង​ពិធីបិទ​សិក្ខាសាលាពិគ្រោះយោបល់ដើម្បីផ្តល់ធាតុចូលលើសេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ នេះថា ចំពោះការពិគ្រោះយោបល់​ លើការធ្វើវិសោធនកម្មច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ ​ ពិតជាមានភាពចាំបាច់ សម្រាប់ឱ្យក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ បន្ត​រៀបចំ​កែលម្អបន្ថែម លើសេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ​ឱ្យកាន់តែមានសុក្រឹតភាព និង​លក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីធានាឱ្យដំណើរការលទ្ធកម្មសាធារណៈ ​សម្រាប់ការទិញ ការ​សាងសង់ ការជួសជុល ​ការជួលសេវាកម្ម ​និងសេវាទីប្រឹក្សា​ ឱ្យប្រព្រឹត្តទៅដោយតម្លាភាព គណនេយ្យ​ភាព ភាពយុត្តិធម៌ ប្រសិទ្ធភាព ចីរភាព ​គុណភាព សមភាព ការសន្សំសំចៃ និង​ទាន់ពេលវេលា ស្របតាមឧត្តមានុវត្តអន្តរជាតិ។ឯកឧត្តមបណ្ឌិត ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ​អគ្គនាយកដ្ឋាន​លទ្ធកម្មសាធារណៈ ​លើកឡើងថា ​រាជរដ្ឋាភិបាល​ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​កំពុងរៀបចំ​សេចក្តីព្រាងវិសោធនកម្មច្បាប់​ ស្តីពីលទ្ធកម្មសាធារណៈនេះឱ្យបានជោគជ័យ ដោយ​សេចក្តីព្រាងវិសោធនកម្មច្បាប់នេះ ​នឹងជម្រុញរៀបចំឲ្យចប់ក្នុងកម្រិតថ្នាក់ដឹកនាំ ត្រឹម​ដំណាច់​ឆ្នាំ២០២២នេះ ​និងបញ្ជូន​ទៅទីស្តីការគណៈរដ្ឋមន្ត្រី​ នៅក្នុងខែ ​មករា​ ឆ្នាំ ២០២៣ ​ដើម្បីពិនិត្យ និង​អនុម័ត មុននឹងបញ្ជូនបន្តទៅរដ្ឋសភា និងព្រឹទ្ធសភា។សូមបញ្ជាក់ថា អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ​ជាអង្គភាពនៃការគ្រប់គ្រង ធានាដល់​ដំណើរ​លទ្ធកម្ម​សាធារណៈរបស់រដ្ឋ ​ដូចជាការទិញទំនិញ, ​ការសាងសង់, ជួសជុល, ​ការទទួលម៉ៅការ, ការ​ផ្គត់ផ្គង, សេវាទីប្រឹក្សា, ​ផ្នែកសេវាកម្ម, ​ការដាក់ដេញថ្លៃ និងការការគ្រប់គ្រង កិច្ច​សន្យាការងារលទ្ធកម្មសាធារណៈជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

ពីថ្ងៃទី១-១០ ខែកញ្ញា ប្រេងម៉ាស៊ូតឡើង៤០០រៀល , ប្រេងសាំងធម្មតា រក្សាតម្លៃដដែល

2022/09/01 05:41:32 pm        468
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី០១-១០ ខែកញ្ញា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាមត្រូវលក់តម្លៃ ៤.៧០០រៀល/លីត្រ(តម្លៃដដែល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.៥០០រៀល/លីត្រ(ឡើង៤០០រៀល)។

ក្រុមហ៊ុនអាកាសចរណ៍ធំៗ៤៥ បានឯកភាពពង្រីកជើងហោះហើរមកកម្ពុជាជាធម្មតាឡើងវិញ

2022/08/31 11:54:23 pm        837
ភ្នំពេញ៖ ចំនួនក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិបណ្តាប្រទេសចំនួន៤៥ បើកជើងហោះហើរ និងពង្រីកជើងហោះហើរចេញចូលប្រទេសកម្ពុជាជាធម្មតាឡើងវិញ ​បន្ទាប់ពីវិបត្តិកូវីដ១៩ មានការថមថយ។ឯកឧត្តម ជា អូន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ បានថ្លែង​ប្រាប់BTV នៅថ្ងៃទី៣១ ខែសីហានេះថា ​រហូតមកដល់ខែសីហា ឆ្នាំ២០២២ រដ្ឋលេខា​ធិការដ្ឋាន​អាកាសចរស៊ីវិល បានចុះហត្ថលេខាលើអនុសារណៈព្រមព្រៀង ​ជាមួយរដ្ឋាភិបាល និងក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិចំនួន៤៥ប្រទេស​ ក្នុងនោះក៏មានបណ្តាប្រទេសនៅប៉ែកខាង​មជ្ឈិមបូព៌ា ជាពិសេស​ ការតភា្ជប់ជើងហោះហើរពីទីក្រុងឌុយបៃ​ សហភាពអារ៉ាប់រួម និងប្រទេសកាតាម​កកម្ពុជាជាដើម ​ខណៈការហោះហើរនេះគឺបានអាកខានជាង ២ឆ្នាំដោយសារវិបត្តិកូវីដ១៩។ឯកឧត្តម ជា អូន បន្តថា ក្នុងអំឡុងពេលនេះ ​បណ្តាក្រុមហ៊ុនអាកាសចរណ៍ដែល​បានដាក់ពាក្យ​ស្នើរសុំ​បើកជើងហោះហើរនោះ ​គឺបានបើក​ដំណើរ​ការ​សឹង​តែល្អដូច​ដើម​ឡើង​វិញអស់ហើយ ខណៈក្នុងខែ​សីហានេះ​ នៅរាជធានីភ្នំពេញ​ គឺបានទទួលជើងយន្តហោះជាមធ្យម២៥ជើងក្នុង​មួយថ្ងៃៗ ​នៅខែសៀមរាប​ បានទទួលជើងយន្តហោះជាមធ្យមប្រមាណ១០ជើងក្នុងមួយថ្ងៃ។ប្រធានសមាគទេសចរណ៍អាស៊ីប៉ាស៊ីភិច PATA ប្រចាំនៅកម្ពុជា ​លោក ធួន ស៊ីណាន វាយតំលៃថា កម្ពុជា​គឺធ្វើហាក់មានភាពល្អប្រសើរជាងគេច្រើន ខណៈការទាក់ទាញអ្នកដំណើរអន្តរជាតិ​មកកម្ពុជា​កើនលើស៣០%នេះ ​គឺមាន​ប្រទេស​ជាច្រើនក្នុងតំបន់អាស៊ីប៉ាភិចនេះ ទាក់ទាញអ្នកដំណើរ​អន្តរជាតិ​ហោះចូលប្រទេសគេមានមិនទាន់ដល់៣០% នៃអ្នកដំណើរសរុបនៅក្នុងឆ្នាំ២០១៩នោះទេ៕ អត្ថបទ ស៊ុម សុខជា

វិនិយោគិនជប៉ុន​ ស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា

2022/08/31 08:39:09 pm        552
ភ្នំពេញ៖ គណៈប្រតិភូវិនិយោគិនជប៉ុន កំពុងស្វែងយល់ពីសក្តានុពលលើវិស័យវិនិយោគ និងធុរកិច្ចនៅកម្ពុជា​ ខណៈទំហំពាណិជ្ជកម្មកម្ពុជា ជប៉ុនកំពុងកើនឡើង។ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុងជំនួបពិភាក្សាការងារជាមួយ​គណៈប្រតិភូធុរកិច្ច ​និងវិនិយោគជប៉ុនចំនួន ១៤ក្រុមហ៊ុន ​ដឹកនាំដោយ​ លោកស្រី ម៉ារីសា ហារ៉ូតា (Marisa Haruta) ​តំណាងអង្គការ ជេត្រូ(JETRO) ជប៉ុនប្រចាំរាជធានីភ្នំពេញ ​កាលពីរសៀលថ្ងៃទី៣០ សីហា​ ឆ្នាំ២០២២នេះ មានប្រសាសន៍ថា ​ជេត្រូ ​គឺជាដៃគូដ៏ល្អមួយរបស់ក្រសួង ក្នុងការជំរុញ​សកម្មភាព​ពាណិជ្ជកម្មនិងវិនិយោគ ​ដោយតែងតែធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងគោលដៅ​ជំរុញពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន។ឯកឧត្តម ​ក៏បានថ្លែងអំណរគុណដល់អង្គការ ជេត្រូ ​ជប៉ុនប្រចាំរាជធានីភ្នំពេញ ចំពោះការដឹកនាំ​គណៈប្រតិភូធុរកិច្ច ​និងវិនិយោគជប៉ុនមកកាន់​ប្រទេសកម្ពុជា ក្នុងការធ្វើការសិក្សា​ស្វែងយល់​អំពី​បរិយាសធុរកិច្ច ​និងវិនិយោគនៅក្នុងប្រទេសកម្ពុជា​ដោយផ្ទាល់។ជាការឆ្លើយតប ​លោកស្រីតំណាងអង្គការ ជេត្រូ បានលើកឡើងអំពីគោលបំណងនាពេលនេះថា គឺ​ដើម្បីផ្តល់ឱកាសដល់ ​គណៈប្រតិភូធុរកិច្ចជប៉ុនបានស្តាប់​ដោយផ្ទាល់​ពី​ឯកឧត្តមរដ្ឋមន្រ្តី អំពី​ស្ថានភាពទូទៅនៃបរិយាកាសធុរកិច្ចនៅកម្ពុជា ​និងស្ថានភាពពាណិជ្ជកម្មនៃប្រទេសទាំងពីរ ជា​ពិសេសការ​សម្របសម្រួលពីរដ្ឋាភិបាលកម្ពុជា ​លើវិស័យពាណិជ្ជកម្ម​ប្រកប​ដោយការយកចិត្ត​ទុកដាក់​ខ្ពស់ ព្រមទាំងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះធុរជន ​និងវិនិយោគិនជប៉ុន​ឱ្យពិចារណា​ក្នុងការ​ប្រកប​អាជីវកម្ម និងវិនិយោគនៅក្នុងប្រទេសកម្ពុជា។ក្រសួងពាណិជ្ជកម្មកម្ពុជា ​បានបញ្ជាក់ថា ​គិតត្រឹមបំណាច់ឆ្នាំ២០២១ ​ទំហំពាណិជ្ជកម្មទ្វេភាគី រវាង​កម្ពុជា-ជប៉ុន មានទឹកប្រាក់ចំនួនប្រមាណជាង ​១,៧០០លានដុល្លាអាមេរិក ក្នុងនោះកម្ពុជា​នាំចេញ​ទៅជប៉ុនមានទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារ​។ ចំណែកឯជប៉ុននាំចូលមកកម្ពុជាវិញ មានទឹក​ប្រាក់ប្រមាណជាង ​៦០៧លានដុល្លារ។ ឯកឧត្តម បានឲ្យដឹងទៀតថា ​ការនាំចេញរបស់កម្ពុជាទៅ​កាន់ប្រទេសជប៉ុន​ មាន​ផលិតផលដូចជា៖ សំលៀកបំពាក់ ស្បែកជើង កាបូប ​និងផលិតផលផ្សេងទៀត។​ ក្នុងក្របខ័ណ្ឌវិនិយោគ គិតត្រឹម​ឆ្នាំ២០២១កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បានអនុម័តគម្រោងវិនិយោគ​ដែលមាន​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់ចំនួន ​១៤៦គម្រោង ​ជាមួយនឹងទុនវិនិយោគសរុប​ចំនួនជាង​ ២.៨ពាន់លានដុល្លារ ដោយក្នុងនោះ ​គម្រោងវិនិយោគរបស់ជប៉ុនមានចំនួន ​២គម្រោង ដែលមានទុនវិនិយោគ​សរុប​ប្រមាណ ​៦២លានដុល្លារ៕អត្ថបទ៖ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រយៈពេល ៨ខែ, ការដោះប្តូរពាណិជ្ជកម្មកម្ពុជា-វៀតណាម មានទឹកប្រាក់កើនដល់ជិត ៦ ពាន់​លាន​ដុល្លារ
09/16/2026 02:09 PM
រដ្ឋមន្ត្រីក្រសួងការងារ៖ ការវិនិយោគលើធនធានមនុស្សជំរុញឱ្យមានជំនាញ ជាកត្តាចាំបាច់សម្រាប់សេដ្ឋកិច្ច
09/16/2026 02:09 PM
កម្ពុជា​ អំពាវ​នាវ​ឱ្យសហគមន៍អន្តរជាតិ និង​ដៃគូ ផ្តល់ការគាំទ្រ​ដល់​ការ​បោសសម្អាត​គ្រាប់​បែក​ចង្កោម​ស៊េរី M​ ដែលត្រូវ​បានប្រើប្រាស់ដោយថៃ​នៅ​កម្ពុជា​
09/16/2026 02:09 PM
ក្រុមហ៊ុន Suosdey Works សហការជាមួយ ក្រុមហ៊ុន Gilbarco Veeder-Root និង ក្រុមហ៊ុន Invenco រៀបចំពិព័រណ៌បច្ចេកវិទ្យាប្រេងនិងឧស្ម័ន​លើកដំបូងនៅកម្ពុជា
09/16/2026 02:09 PM
កម្ពុជាអនុវត្តកាតព្វកិច្ចយ៉ាងខ្ជាប់ខ្ជួនតាមអនុសញ្ញាកិច្ចព្រមព្រៀងអន្តរជាតិ​ក្នុងកិច្ចការពារ​ស្រទាប់អូហ្សូន
09/16/2026 02:09 PM
ការនាំចេញកៅស៊ូរបស់កម្ពុជាកើន ៤៥% រកចំណូលបានជាង ៥៦០លានដុល្លារ ក្នុង៧ខែឆ្នាំ២០២៦
09/16/2026 01:09 PM
អ.ដ.ក ៖ ជាង២ឆ្នាំ មានគ្រប់មជ្ឈដ្ឋាន​ទាំងអស់​ដែល​មក​ទទួល​យក​សេវា​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ
09/16/2026 01:09 PM
ប្រធានសភាអាមេរិកបដិសេធការផ្អាកការអភិវឌ្ឍ AI ដោយព្រមានពីហានិភ័យនៃការបាត់បង់ឧត្តមភាពទៅឱ្យចិន
09/16/2026 01:09 PM
គ្រូពេទ្យ ប្ដេជ្ញាបន្តខិតខំបម្រើសេវាជូនពលរដ្ឋឱ្យកាន់តែល្អ ស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាល
09/16/2026 01:09 PM
សម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
09/16/2026 01:09 PM