រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ
រយៈពេល៣ខែដំបូង ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ៣,៤៤ ពាន់​លាន​ដុល្លារកើនឡើង ៤,៣%
ក្នុងត្រីមាសទី១ កម្ពុជានាំចេញសំបកកង់ឡាន និងគ្រឿងបន្លាស់ផ្សេងៗមានទឹកប្រាក់ជាង ៥៨០ លានដុល្លារ
ថ្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយចាប់ថ្ងៃទី២៤ មេសានេះ សាំងឡើងបន្ដិច ខណៈ​ម៉ាស៊ូត​បន្ត​ធ្លាក់​ចុះ

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជាកំណត់កសិផលសក្ដានុពល១០មុខ ដែលត្រូវជំរុញផលិតកម្ម និងការនាំចេញ

2021/11/08 01:00:44 pm        361
ភ្នំពេញ ៖ កម្ពុជាបានកំណត់មុខទំនិញសក្ដានុពលចំនួន១០មុខ ដែលត្រូវជំរុញផលិតកម្ម និងជំរុញការនាំចេញក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ក្រសួងពាណិជ្ជកម្មបានបង្ហាញមុខទំនិញសក្ដានុពលទាំង១០មុខនេះ មានដូចជា ៖ ស្រូវ-អង្ករ, ដំឡូងមី, ចេក, មៀនប៉ៃលិន, ស្វាយ, ស្វាយចន្ទី, សាច់សត្វ, ជ័រកៅស៊ូ, ម្នាស់ និងម្រេច នៅ​ក្នុង​ពិភាក្សា​ជាមួយ​វិស័យឯកជន​ លើឯកសារយុទ្ធសាស្ត្រ ​ទាញយកអត្ថប្រយោជន៍ជាអតិបរមា ពី​ការ​អនុវត្ត​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នាថ្ងៃទី០៥ ខែវិច្ឆិកា ​ឆ្នាំ២០២១ ​តាមប្រព័ន្ធវីដេអូ។ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ​បានលើកឡើងថា ​ក្រោមការ​ដឹកនាំ​របស់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, ​កម្ពុជាបានធ្វើសមាហរណកម្ម សេដ្ឋកិច្ច​របស់ខ្លួន ​ទៅក្នុងតំបន់ ​និងអន្តរជាតិជាបន្តបន្ទាប់។ឯកឧត្តម បន្ដថា​ ជាមួយនឹងការខិតខំ​ នាពេលកន្លងមក ​កម្ពុជា​បានសម្រេចដោយជោគជ័យ​ ក្នុង​ការ​ចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ​ទ្វេភាគីដំបូងបំផុតមួយ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ។ ជាក់ស្ដែងនាពេលថ្មីៗនេះ គឺកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ​កម្ពុជា​បានចុះហត្ថលេខា​ បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា កម្ពុជា​មានទិសដៅបន្ត​ចរចា ​បង្កើតកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេភាគី ​ជាមួយប្រទេសមួយចំនួនទៀត​ ដូចជា៖​ សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី, សហព័ន្ធរុស្សី, ​ចក្រភពអង់គ្លេស, ​សហរដ្ឋអាមេរិក, ជប៉ុន, ម៉ុងហ្គោលី និងឥណ្ឌា បន្ថែមទៀតផងដែរ។ចំពោះការដាក់កំណត់មុខទំនិញទាំង១០មុខនេះ​ ត្រូវបាន​វិស័យឯកជន ដែល​កំពុងតែរកស៊ីនាំ​ចេញ​នៅក្នុងវិស័យកសិកម្ម បានសម្ដែងការសារទរ និងគាំទ្រ​ ដើម្បីទាញប្រយោជន៍​ ឲ្យបានកាន់តែច្រើន ជំរុញ​ការនាំចេញ ​ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងនោះនឹងមានកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីចិន, កូរ៉េ ​និងអាសិប ​ដែលនឹងត្រូវបាន ​ចូលជាធរមានក្នុងពេលដ៏ខ្លីខាងមុខ៕អត្ថបទ៖ វណ្ណៈ

ក្រុមហ៊ុនរឺនីសង់ ចម្រាញ់រ៉ែមាស បានកើនឡើងជិតមួយតោន ក្នុងរយៈពេល៥ខែ

2021/11/08 07:04:24 am        693
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី ជាពិសេសការធ្វើអាជីវកម្មរ៉ែមាស មកទល់ពេលនេះ ការចម្រាញ់រ៉ែមាសក្រុមហ៊ុន រឺនីសង់ Renaissance បានជិតមួយតោនហើយ និងមានការកើនឡើងជាបន្តបន្ទាប់ថែមទៀត។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថ្លែងលើកឡើងនៅក្នុងពិធីសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ អគារទីស្តីការថ្មីនៃក្រសួងរៀបចំដែនដី ​នគរូបនីយកម្ម ​និងសំណង់ ​នៅថ្ងៃទី៨ខែ វិច្ឆិកា ឆ្នាំ ២០២១នេះថា កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី ​បានឡើងដល់កម្រិតខ្ពស់ និងថ្មីៗបន្ថែមទៀត ក្នុងនោះមានកិច្ចសហប្រតិបត្តិការលើអាជីវកម្មរ៉ែមាស ​ដែលមកទល់ពេលនេះ ការចម្រាញ់រ៉ែមាស​បាន​ជិតមួយតោនហើយ ​នឹងមានការកើនឡើងជាបន្តបន្ទាប់ថែមទៀតផងដែរ។ជុំវិញការធ្វើអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុន រឺនីសង់ Renaissance, ថ្មីៗនេះ​ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គ​នាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ​ក្រសួងរ៉ែ ​និងថាមពល ​បានថ្លែងឲ្យដឹងថា ចំពោះកិច្ចដំណើរ​របស់​ក្រុមហ៊ុន រឺនីសង់ (Renaissance) ​លើអាជីវកម្មចម្រាញ់រ៉ែមាស នៅក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមា​ ខេត្តមណ្ឌលគិរី ​គឺបានប្រព្រិត្តទៅដោយរលូន និងបាននាំចេញទៅលក់នៅ​លើទីផ្សារ​អន្តរជាតិ ​ទៅតាមផែនការដែលបានគ្រោងទុកផងដែរ។តាមរយៈនៃកិច្ចប្រតិបត្តិការចម្រាញ់មាសរបស់ក្រុមហ៊ុន Renaissance នេះ​ នឹងក្លាយជាចលករ ក្នុង​ការទាក់ទាញវិនិយោគិនផ្សេងៗ មកចូលរួមអភិវឌ្ឍន៍វិស័យធនធានរ៉ែ ខណៈដែលរាជរដ្ឋាភិបាល​បាន​កំពុងខិតខំប្រឹងប្រែង ​ផ្តល់នូវលក្ខណៈអំណោយផល ​ការលើកទឹកចិត្ត និងបង្កើនការទាក់ទាញ​វិនិយោគិន ​ដើម្បីឲ្យចូលមកអភិវឌ្ឍន៍លើគ្រប់វិស័យនៅកម្ពុជា។ ចំណែកការបង់សូយសារចូលថវិការជាតិវិញ, នៅក្នុងប្រតិបត្តិការនៃការធ្វើអាជីវកម្ម គិតមកដល់​សប្តាហ៍ទី៣ ខែតុលា ឆ្នាំ២០២១​ នេះ ក្រុមហ៊ុន រឺនីសង់ (Renaissance) បានបង់សូយសារចូល​ថវិការ​រដ្ឋបានប្រមាណជាង ៦៦ ​ម៉ឺនដុល្លារអាមេរិក​ ក្នុងនោះបើតាមការផលិតរបស់ក្រុមហ៊ុន នៅក្នុង​រយៈពេល ៤ ខែនេះ, គិតជាមធ្យមក្នុងរយៈពេលក្នុងមួយឆ្នាំវិញ ក្រុមហ៊ុននឹងអាចផលិតមាសបាន​ចន្លោះពី ២,៥ តោន ទៅ ៣តោនក្នុងមួយឆ្នាំ ៕

សិប្បកម្មធ្វើផើងដាំផ្កាកំពុងមានការចាប់អារម្មណ៍ពីមហាជន

2021/11/06 10:56:06 am        570
កំពង់ធំ ៖ មុខរបរសិប្បកម្មធ្វើផើងសម្រាប់ដាំផ្កា កំពុងមានការចាប់អារម្មណ៍ពីមហាជនទូទៅសម្រាប់ដាក់ដាំលម្អរផ្កានៅតាមផ្ទះ កន្លែងធ្វើការ ភោជនីយដ្ឋានផ្សេងៗ និងកន្លែងលក់ផ្កាផងដែរ។លោក នួន ស៊ីណាត ជាម្ចាស់សិប្បកម្មធ្វើផើងផ្កា រស់នៅភូមិព្រេន ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំប្រាប់ទូរទស្សន៍ BTV ឲ្យដឹងថា​ មុខរបរនេះលោកបានចាប់ផ្តើម​អស់​រយៈពេល​ជាង​ ៣ឆ្នាំមកហើយ​ និង​មាន​ការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ ​តាមរយៈម្ចាស់កន្លែងលក់ផ្កាផ្សេងៗ​ក្នុង​ទីរួមខេត្តកំពង់ធំ ។ សិប្បកម្មធ្វើផើងនេះ កើតចេញពីការស្រាវជ្រាវ បណ្តាញសង្គមហ្វេបុក (Fcebook) និង (YouTube) ដែលកាលពីមុនមុខរបររបស់លោក​ គឺអ្នកធ្វើពាងសម្រាប់លក់ ។ ដោយសង្កេតឃើញមុខរបរនេះ មានភាពងាយស្រួសម្រាប់រូបលោក ​និងបានរស់នៅជួបជុំមួយក្រុមគ្រួសារ, រូបលោកក៏បានចាប់​ផ្តើម​ពង្រីកមុខរបរនេះបន្តិចម្តងៗ។ដោយធ្វើការកែច្នៃបណ្តើរ ស្វែងយល់បន្ថែមបណ្តើរ និងបានផុស​លក់​តាមហ្វេសបុក (ស៊ីណាតកំពង់ធំ លក់ផើងដាំផ្កា) មានភ្ជាប់លេខទូរស័ព្ទ ០៧១ ៤០៣ ៣៣៨៨ / ០៩៦ ៨៣៧ ១១១៨ នៅផ្នែកខាងក្រោម ដែលទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ ហៅទូរស័ព្ទមកសាកសួរ ការម៉ុងទិញ តាមរយៈលេខទូរស័ព្ទ និងហ្វេសបុកផងដែរ។ លោកបន្តថា បច្ចុប្បន្ននេះ សិប្បកម្មរបស់លោក បានកំពុងផលិតផើង ជាង១០ប្រភេទ មានទំហំ​ពណ៌ផ្សេងៗគ្នា ​ទទួល​ការការម៉ុងផ្គត់ផ្គង់ដល់កន្លែងលក់ផ្កាសម្រាប់ដាំលម្អរចំនួន ៧​ទីតាំង​ក្នុងខេត្តកំពង់ធំ។ ចំណូលមធ្យមប្រចាំខែទទួលបានប្រមាណពី៤លានរៀល ​ទៅ៦លានរៀល ដែលអាច​ទទួល​ប្រាក់​ចំណេញ​ក្រោម​ពីការចំណាយលើសម្ភារៈ ​និងកម្លាំង​ពលកម្មរួចចន្លោះពី ​២លានរៀល ទៅ ២,៥០០,០០០រៀល។គម្រោងនៅថ្ងៃ​ពេល​បន្ទាប់​រូបលោក ​នឹងពង្រីកការផលិតឲ្យបានច្រើនបន្ថែម​កែច្នៃម៉ូដ ​ទំហំ​ពង្រីក​ទីផ្សារ​ទៅកាន់ខេត្តផ្សេងទៀត៕

រាជរដ្ឋាភិបាល ជំរុញវិស័យឯកជនវិនិយោគលើគម្រោងស្ថានីយសាកអគ្គិសនីដល់រថយន្តអគ្គិសនី

2021/11/05 02:53:25 pm        651
ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានជំរុញវិស័យឯកជនចូលរួមវិនិយោគតាមទម្រង់ជាការវិនិយោគរវាងរដ្ឋ និងឯកជន លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៃស្ថានីយសាកអគ្គិសនី ដល់រថយន្តប្រើអគ្គិសនីនៅកម្ពុជា។ថ្លែងនៅក្នុងកិច្ចពិភាក្សាលើប្រធានបទ "អគ្គិសនីភាវូបនីយកម្មនៃយានយន្តដើម្បីអនាគត បៃតងសម្រាប់កម្ពុជា” នៅ​ថ្ងៃទី៤ខែវិច្ឆិកា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មាន​ប្រសាសន៍ថា ចំនួនរថយន្តអគ្គិសនី (EV)​ នឹងកើនឡើងនៅកម្ពុជានៅប៉ុន្មានឆ្នាំខាងមុខ។ឯកឧត្តម បញ្ជាក់ថា ការកើនឡើងនេះ គឺដោយសារ ប្រជាពលរដ្ឋមានការយល់​ដឹងច្រើន​ពី​អត្ថ​ប្រយោជន៍នៃការប្រើប្រាស់​រថយន្ត​អគ្គិសនី ​និងពន្ធនាំចូលរថយន្តអគ្គិសនី​មានតម្លៃទាបជាង​ពាក់​កណ្តាល​នៃ​ការ​នាំចូល​រថយន្ត​ធម្មតា​ និងការផ្គត់ផ្គង់ថាមពលស្អាតកានតែច្រើន​ឡើង​ក្នុង​ល្បាយថាមពល​ ជាពិសេសគឺកែច្នៃថ្មរថយន្តចាស់ៗ។ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា “នេះមិនមែនជាការទទួលខុសត្រូវរបស់ EDC រដ្ឋាភិបាល​ក្នុង​កសាង​ស្ថានីយ​សាកអគ្គិសនី​ទេ។ ​វិស័យឯកជនគួរចូលរួមជាមួយរដ្ឋាភិបាល ឬគួរវិនិយោគ​លើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដល់​រថយន្ត​អគ្គិសនី”។​យោងតាមឯកឧត្តម ស៊ុន ចាន់ថុល បច្ចុប្បន្ន រថយន្តអគ្គិសនីចុះបញ្ជីនៅកម្ពុជា​មានចំនួនតិចតួច​នៅ​ឡើយ បើធៀបនឹង​រថយន្តធម្មតា​ចុះបញ្ជី​មានរហូតដល់ជិត១លានគ្រឿង។ឯកឧត្តមថា ក្រសួងនឹងពិភាក្សាជាមួយវិនិយោគិននានា លើការវិនិយោគ​ដំឡើងស្ថានីយ​សាកអាគុយ រថយន្ត​អគ្គិសនី​នៅតាមទីតាំងសំខាន់ៗ ​តាមផ្លូវជាល្បឿនលឿន និងផ្លូវជាតិលេខ៥ជាដើម។វិស័យ​ដឹកជញ្ជូនរួមចំណែក ៤៦% ស្មើនឹងជិតពាក់កណ្តាលនៃការប្រើប្រាស់ថាមពល​សរុប​របស់​កម្ពុជា។ ដើម្បីសម្រេច​បាន​គោលដៅក្នុងការកាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន ​អគ្គិសនីភាវូបនីយកម្ម​នៃយានយន្ត​គឺ​ជាការចាំបាច់ ​សម្រាប់​កម្ពុជា។កិច្ចពិភាក្សា (Panel Discussion) លើប្រធានបទ "អគ្គិសនីភាវូបនីយកម្មនៃយានយន្តដើម្បីអនាគត បៃតង​សម្រាប់​កម្ពុជា​ ក៏ចូលរួមពិភាក្សាដោយ ​ឯកឧត្តម កែវ រតន ​អគ្គនាយក EDC ឯកឧត្តម​ Pablo Kang អគ្គរដ្ឋ​ទូត​អូស្រ្តាលី ​ប្រចាំនៅកម្ពុជា ​និងលោកជំទាវ Tina Redshawអគ្គរាជទូតអង់គ្លេស​ប្រចាំ​នៅកម្ពុជា៕អត្ថបទ៖ វណ្ណៈ

១០ខែឆ្នាំនេះ កម្ពុជានាំស្រូវទៅលក់នៅប្រទេសវៀតណាម តាមច្រកខេត្តតាកែវ ចំនួនជាង៨០ម៉ឺនតោន

2021/11/04 04:37:53 pm        447
តាកែវ ៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំស្រូវយកទៅលក់នៅប្រទេសវៀតណាម ដោយឆ្លងកាត់ច្រកព្រំដែនចំនួនបីរបស់ខេត្តតាកែវ ចំនួនជាង៨០ម៉ឺនតោន។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ លោក ញិប ស្រ៊ន បានប្រាប់BTVថា គិតចាប់ពីខែដើមខែមករា រហូតដល់ដើមខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្រូវចំនួនជាង៨៦ម៉ឺនតោន ត្រូវបាន​ដឹកឆ្លងច្រកទ្វារព្រំដែនចំនួនបីរបស់ខេត្តតាកែវ ជាពិសេសដឹកឆ្លងកាត់តាមច្រកទ្វារព្រំដែន​អន្តរជាតិភ្នំដិន ​យកទៅលក់នៅប្រទេសវៀតណាម ​ដែលភាគច្រើនជាប្រភេទស្រូវអ៊ីអ៊ែ ដោយ​លក់​ក្នុងតម្លៃ១តោនបានជាង៨០ម៉ឺនរៀល។លោក បានបន្តថា ស្រូវទាំងអស់នោះ ត្រូវបាននាំយកមកពីតាមបណ្ដាខេត្តមួយចំនួន​របស់​ប្រទេស​កម្ពុជា ជាពិសេសខេត្តកំពង់ស្ពឺ ​កណ្ដាល​ ពោធិ៍សាត់​ និងកំពង់ឆ្នាំងជាដើម។ បើប្រៀបធៀបនឹងឆ្នាំមុន ​ការនាំស្រូវយកទៅលក់នៅប្រទេសវៀតណាម ក្នុងឆ្នាំនេះ មាន​ការកើន​ឡើង​ប្រមាណ៤០០ភាគរយ​ គឺកាលពីឆ្នាំ២០២០ ការនាំស្រូវយក​ទៅលក់នៅ​ប្រទេសវៀតណាម ដោយឆ្លងកាត់ខេត្តតាកែវ​ គឺមានចំនួនជិត២សែនតោនតែប៉ុណ្ណោះ ។លោក ញិប ស្រ៊ន បានឱ្យដឹងទៀតថា ក្រៅពីស្រូវ កម្ពុជាក៏បាននាំផ្លែស្វាយ ប្រមាណ៣ម៉ឺនតោន​យកទៅលក់នៅប្រទេសវៀតណាមផងដែរ ​ចំពោះតម្លៃស្វាយវិញ គឺក្រុម​ឈ្មួញវៀតណាម​ទិញ​ក្នុងតម្លៃ១៧៥ដុល្លារ ឬ៧០ម៉ឺនរៀល​ ក្នុងមួយតោន។ ​តម្លៃនេះ គឺប្រហាក់ប្រហែលគ្នា​នឹង​តម្លៃ​លក់​នៅលើទីផ្សារក្នុងស្រុក​ របស់ប្រទេសកម្ពុជាដែរ៕អត្ថបទ៖ គុជ វិភាគ

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បោះផ្សាយប័ណ្ណបំណុលមានការធានា១៥លានដុល្លារ

2021/11/04 05:55:29 am        607
ភ្នំពេញ ៖ ក្រុមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី (CAIC) បានបោះផ្សាយប័ណ្ណបំណុលមានការធានា មានទឹកប្រាក់ ១៥លានដុល្លារ សម្រាប់យកទៅកសាង និងអភិវឌ្ឍន៍គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។បណ្ណបំណុលមានការធានារបស់ក្រុមហ៊ុននេះ គឺត្រូវបានវិនិយោគដោយធនាគារ Prince និងត្រូវបានធានា​ដោយ​ក្រុមហ៊ុន Oversea Cambodia investment Corporation LTD (OCIC) ដែលជាក្រុមហ៊ុនមេ នៃក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី។កិច្ចព្រមព្រៀងនៃការបោះផ្សាយ និងទិញបណ្ណបំណុលមានការធានានេះ ត្រូវបានចុះហត្ថលេខាដោយ លោកឧកញ្ញា Chales Van នាយកប្រតិបត្តិ ក្រុមហ៊ុន CIAC និងជានាយកប្រតិបត្តិក្រុមហ៊ុន OCIC និងលោក HONN Sorachna នាយកប្រតិបត្តិ នៃ​ធនាគារPrince កាលពីថ្ងៃទី៣ ខែវិច្ឆិកា។ការវិនិយោគការបោះផ្សាយបណ្ណបំណុលមានការធានា ក្នុងទំហំទឹកប្រាក់ ១៥លានដុល្លារ​អាមេរិច​នេះ ផ្តល់អាត្រា​ការ​ប្រាក់​ប្រមាណ ៥.៥ភាគរយ ក្នុងមួយឆ្នាំ ​ជាមួយនឹងរយៈពេល៣ឆ្នាំ ហើយត្រូវបានធានា​ដោយក្រុមហ៊ុន (OCIC)។សូមបញ្ជាក់ថា ប័ណ្ណបំណុលមានការធានា​ (Guaranteed Bond) គឺជាសញ្ញាប័ណ្ណដែលមាន​ធានា​ទាំង​ការប្រាក់ និងប្រាក់​ដើម ដោយភាគីទីបី ប្រសិនបើអ្នកបោះផ្សាយប័ណ្ណបំណុល ខកខានមិនបាន ដោយសារ​ហេតុផល​ក្ស័យធន។ ប័ណ្ណបំណុល​នេះ​ អាច អាចត្រូវធានាដោយក្រុមហ៊ុន​ធានារ៉ាប់រង​មូលបត្របំណុល មូលនិធិ ឬ​អង្គភាព​ជា​ក្រុមហ៊ុន​ឯកជន អាជ្ញាធរ​រដ្ឋាភិបាល ឬក្រុមហ៊ុនមេ​នៃ​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ ឬក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា។ គិត​ត្រឹមខែវិច្ឆកា ​គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅក្នុងភូមិសាស្ត្រ​ខេត្ត​កណ្តាល បច្ចុប្បន្ន​ដំណើរ​ការ​សាង​សង់សម្រេចបាន ២៦ភាគរយ ​ដែលត្រូវនឹងទឹកប្រាក់សរុប ជាង ៣៤៦លានដុល្លារ ​ដោយ​មិនរាប់​បញ្ចូល​ថ្លៃ​ដីដែល​វិនិយោគ​រួច។បើតាមអ្នកឧកញ្ញា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC កន្លងមកធ្លាប់ថ្លែង​ប្រាប់ BTVថា បើ​មិន​មាន​ឧបសគ្គ​បង្កការរាំងស្ទះណានោះទេ ​អាកាសដ្ឋានអន្តរជាតិភ្នំពេញថ្មី លំដាប់ខ្នាត 4F​ ដែលកំពុងសាងសង់​លើ​ទំហំ​ដីជាង​២៥០០ហិចតា ​នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនេះ ​នឹងសាងសង់ហើយរួច​រាល់នៅក្នុង​ឆ្នាំ​២០២៣​ ដោយត្រូវប្រើប្រាស់​ទុន​សាងសង់ ១ ៥០០លានដុល្លាអាមេរិច។សូមបញ្ជាក់ថា ក្រុមហ៊ុនOCICក្រៅពីវិនិយោគសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ក្រុមហ៊ុន OCIC ក៏​មាន​ការ​វិនិយោគ​លើវិស័យ​អចលនទ្រព្យ រួមមាន សំណង់ ការគ្រប់គ្រង​អចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារ​ទំនើប ​សណ្ឋាគារ រោងម៉ាស៊ីន​កិនស្រូវ ​សង្វាក់ផលិតកម្ម និង​មាន​គម្រោងសំខាន់ៗទៀត ដូចជា គម្រោងទីក្រុង​កោះពេជ្រ ​កោះនរា​ ទីក្រុងរណប​ជ្រោយចង្វារ និងទីក្រុងទំនើប ​Olympia​ ជាដើម ខណៈដែលធនាគារព្រីន ក៏ជា​ធនាគារ​ដែលផ្តល់​ដំណោះ​ស្រាយ​ហិរញ្ញវត្ថុ ​ដែលផ្តោតការរួមចំណែក ​ដល់ការអភិវឌ្ឍន៍​ អាជីវកម្មរបស់​សហគ្រាស​ខ្នាត​តូច​ និងមធ្យម និង​ការបណ្តុះ​បណ្តាល​បុគ្គលិក​ជំនាញ ជាដើមផងដែរ៕អត្ថបទ ស៊ុម សុខជា

គម្រោងបុរី អិមអិល ធារ៉ា (ML TIARA) ជ្រើសរើសកញ្ញា មាន សូនីតា ជាទូតសុឆន្ទៈ

2021/11/04 10:39:26 am        686
ភ្នំពេញ​៖ គម្រោង អិមអិល ធារ៉ា (ML TIARA) ដែល​ជា​គម្រោង​លំនៅដ្ឋាន​បែប​ទំនើប​ទាន់​សម័យ​មានទីតាំង​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​៥០ម៉ែត្រ ​កាលពីសប្តាហ៍​កន្លងទៅ​នេះ ​បានរៀប​ចំ​ពិធី​ចុះហត្ថ​លេខា​លើ​កិច្ចព្រមព្រៀង​ទូត​សុឆន្ទៈ​ជាមួយ​កញ្ញា មាន សូនីតា ដែល​គ្រប់គ្នា​ស្គាល់​គាត់​ថា​ជា “រាជនីក្រម៉ា” ​ជា​បុគ្គលសាធារណ​មួយ​រូប​ ដែល​តែង​តែ​ចូលរួម​សកម្មភាព​សង្គម​នានា ​និង​ជា​តារា​សម្តែង​ដ៏​មាន​ប្រជាប្រិយភាព​។នៅ​ក្នុង​ពិធី​នា​ឱកាស​នោះ ​លោកស្រី លី ធីតា នាយិការ​គ្រប់គ្រង​ធន​ធាន​មនុស្ស ​និងរដ្ឋបាល នៃ​ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក បានមានប្រសាន៍ថា មូលហេតុ​ដែល​ក្រុមហ៊ុន​សម្រេចចិត្ត​ជ្រើស​រើស​យកកញ្ញា ​មាន សូនីតា ជាទូតសុឆន្ទៈ ដោយសារ​ក្រុមហ៊ុន​មើល​ឃើញថា កញ្ញាស្រឡាញ់​ និងចូលចិត្ត​ការរស់នៅ​ក្នុង​បរិបទថ្មី​ គឺ​ការរស់​នៅ​ជាមួយ​ធម្មជាតិ ​ការ​រស់នៅបែប​ស៊ីវិល័យ ​ប្រណិតភាព ​និង​លក្ខណៈ​ឯកជន​ភាព​ ស្រប​ទៅ​នឹងទស្សនៈ​វិស័យរ​បស់​គម្រោង​ ML TIARA ដែលបាន​នឹងកំពុង​ផ្តល់​ជូន​ដល់​អតិថិជន​របស់ខ្លួន​។ក្នុង​ឱកាស​នោះ ​កញ្ញា​ មាន សូនីតា ក៏បាន​​បង្ហាញ​សេចក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង​ដែល​បាន​ក្លាយ​ជា​ទូតសុឆន្ទៈ​របស់​​គម្រោង​បុរី​ និង​បាន​លើកឡើ​ង​បន្តថា​ ​មូលហេតុ​ដែល​ធ្វើ​​ឲ្យកញ្ញា​មាន​មោទនៈភាព​ ចំពោះ​ការក្លាយ​ខ្លួន​ជា​ទូតសុឆន្ទៈ​រប​ស់​គម្រោង ML TIARA គឺដោយមើលឃើញ​ពីភាពច្នៃប្រឌិត​ខ្ពស់ ​ភាព​ស៊ីវិល័យ​ ប្រណិតភាព​នៃ​ម៉ូតផ្ទះ ​ក៏​ដូច​ជា​ហេដ្ឋា​រចនាសម្ព័ន្ធ​ដ៏​សម្បូរ​បែប​នៅ​ក្នុងគម្រោង​ទាំងមូល និ​ង​សម​ស្រប​នឹងចំណូល​ចិត្ត ​និង​អត្តចរិករបស់កញ្ញាផ្ទាល់។ សូម​បញ្ជាក់​ថា ​គម្រោងបុរីML TIARA សាងសង់លើផ្ទៃ​ដី​ដ៏​ធំទូលាយ​សរុប​ជាង ​១៥ហិកតា ​ដែល​ជាគម្រោង​លំនៅដ្ឋាន​បែប​ទំនើប​ទាន់​សម័យ ​មាន​ទីតាំង​ស្ថិត​ក្នុង​តំបន់​សក្ដានុពល​អភិវឌ្ឍន៍​ខ្ពស់ ​ក្បែរ​ស្ដុប​មហា​វិថី​សម្ដេច​តេជោ ​៦០​ម៉ែត្រ ​ផ្សារទំនើប​អ៊ីអន៣ ​និង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ​ដែល​កំពុងបន្តការ​សាងសង់​យ៉ាង​មមា​ញឹក​។ គម្រោង មានអាជ្ញាបណ្ណសាងសង់ ដែលធានា​នូវលក្ខណៈ​បច្ចេកទេស​ គុណភាព និងសោភណ្ឌភាព ជាមួយហេដ្ឋា​រចនាសម្ព័ន្ធ​សម្បូរបែប រួមមានប្រព័ន្ធលូ ទឹក-ភ្លើង ផ្លូវថ្នល់ខ្វាត់ខ្វែង​ធំទូលាយ ដើមឈើ និងសួនច្បារធំៗ អមដោយ​ធម្មជាតិ​បៃតងស្រស់បំព្រង អាងហែលទឹក ក្លិបហាត់ប្រាណ កន្លែងក្មេងលេង​ធំទូលាយ និងការរស់នៅ​ជាមួយ​ធម្មជាតិ​៕ ដោយ៖ ឈិត បូរ៉ាវី

បារាំងលើកកម្ពស់សមត្ថភាព និងភាពទាក់ទាក់អ្នកទេសចរតាមផ្លូវអាកាសមកកម្ពុជា

2021/11/03 12:48:56 pm        120
ភ្នំពេញ ៖ រដ្ឋាភិបាលបារាំង នឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន៤៥០,០០០អឺរ៉ូ (ប្រមាណ៥០ម៉ឺនដុល្លារ) ដើម្បី​អនុវត្ត​គម្រោង​កសាងសមត្ថភាព ក្នុងវិស័យអាកាសចរស៊ីវិលកម្ពុជា សំដៅធ្វើឲ្យប្រសើឡើង និងលើកកម្ពស់ប្រព័ន្ធសុវត្ថិភាព និងបរិស្ថានអាកាសយានដ្ឋាននៅកម្ពុជា ក៏ដូចជាបង្កើនភាពទាក់ទាញ អ្នកទេសចរតាមផ្លូវអាកាសមកកម្ពុជា។កិច្ចព្រមព្រៀងកិច្ចព្រមព្រៀងជំនួយបច្ចេកទេស សម្រាប់គម្រោងកសាងសមត្ថភាព ក្នុងវិស័យ​អាកាស​ចរស៊ីវិ ត្រូវ​បាន​ចុះហត្ថលេខាដោយ ​នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល រដ្ឋមន្ត្រី​ទទួល​បន្ទុករដ្ឋ​លេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល និងលោក Damien CAZE អគ្គនាយក​នៃអាជ្ញាធរ​អាកាសចរណ៍​ស៊ីវិលបារាំង (DGAC) និងលោកស្រី Ophelie BOURHIS នាយកទីភ្នាក់ងារបារាំង​សម្រាប់ការអភិវឌ្ឍ (AFD) នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។តាមរយៈកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលបារាំង នឹងជួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អនុវត្ត​បទប្បញ្ញត្តិ សុវត្ថិភាពអាកាសចរ ​និងពង្រឹងនូវលក្ខខណ្ឌសុវត្ថិភាព និងបរិស្ថាន​នៅក្នុងអាកាសយានដ្ឋានកម្ពុជា។គម្រោងនេះ ផ្តោតលើការងារអាទិភាពចំនួន៤ រួមមាន ៖ ពង្រឹងការគ្រប់គ្រង​បរិស្ថានអាកាស​យានដ្ឋាន, ផ្តល់ការ បណ្តុះ​បណ្តាល ​និងអភិវឌ្ឍសមត្ថភាព ​លើការថែទាំបច្ចេកទេសអាកាសយាន, ផ្តល់ការបណ្តុះបណ្តាល ​និងអភិវឌ្ឍ សមត្ថ​ភាព​ពេទ្យអាកាសចរ, និងពង្រឹងសុវត្ថិភាព​អាកាស​យានដ្ឋាន។ រដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានវាយតម្លៃខ្ពស់ ​និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ចំពោះប្រជាជន និងរាជរដ្ឋា​ភិបាលបារាំង ដែលបានផ្តល់ជំនួយឥតសំណងដ៏មានតម្លៃនេះ ដែលឆ្លើយតប​នឹង​សេចក្តីត្រូវការ ​និងការងារជាអាទិភាព ​នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល៕អត្ថបទ ៖ វណ្ណៈ 

ក្រុមហ៊ុនអាម៉េរិក នឹងបន្តវិនិយោគនិងពង្រីកអាជីវកម្មនៅកម្ពុជា

2021/11/03 12:40:28 pm        141
ភ្នំពេញ ៖ ក្រុមហ៊ុនអាម៉េរិក បានសម្តែងសុទិដ្ឋិនិយមក្នុងការបន្តវិនិយោគ និងពង្រីកអាជីវកម្មរបស់ពួកគេនៅកម្ពុជា ជាពិសេសនោះគឺជួយគាំទ្រក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយជំងឺកូវីដ១៩ ត្រូវបានបញ្ចប់។ នេះជាការលើកឡើងរបស់ក្រុមហ៊ុនអាមេរិកធំៗ ស្របពេលដែលទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជាអាម៉េរិកបន្តកើនឡើង។គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន ដឹកនាំដោយឯកអគ្គរដ្ឋទូត មៃឃើល មីចាឡាក់ Amb. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ ​ដើម្បីពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ជំរុញការ​វិនិយោគ​មក​ពី​សហ​រដ្ឋអាម៉េរិក ​លើកឡើងបែបនេះ នៅក្នុង​កិច្ចប្រជុំជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ​កាលពីល្ងាចថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។កិច្ចប្រជុំនេះ មានការចូលរួមពីក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ានប្រចាំកម្ពុជា មន្ត្រីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា និង​ក្រុម​ហ៊ុនជាច្រើនទៀត រួមមាន ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន FordMotor ក្រុមហ៊ុន Amazon ក្រុមហ៊ុន Walmart ក្រុមហ៊ុន Pernod Ricard ក្រុមហ៊ុន Visa និងក្រុមហ៊ុន Jhpiego ជាដើម។ក្នុងជំនួបនាឱកាសនោះ ភាគីអាម៉េរិកបានសម្ដែងនូវអំណរសាទរចំពោះកម្ពុជាដែលទទួលបាន ជោគជ័យក្នុង ការចាក់​វ៉ាក់​សាំង ​និងការបើកសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញ។ ប្រភពដដែល បានបន្តថា តាមរយៈជំនួបនេះដែរ គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន បានថ្លែងអំណរ​គុណ​យ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលកម្ពុជា ជាពិសេស​ឯកឧត្តមរដ្ឋមន្ត្រី​ពាណិជ្ជកម្ម ដែលតែងតែយកចិត្តទុកដាក់សម្របសម្រួល និងផ្ដល់កិច្ចសហប្រតិបត្តិការដល់​គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាននៅកម្ពុជា។នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានលើកឡើងពីវឌ្ឍនភាពនៃកំណែទម្រង់​ស៊ី​ជម្រៅរបស់ រដ្ឋាភិបាល​កម្ពុជា​ទាំង​ក្នុង​ក្របខ័ណ្ឌស្ថាប័ន ​និងគតិយុត្ត ព្រមទាំងគោលនយោបាយ​ផ្សេងៗ ដើម្បីស្តារនិងជំរុញសេដ្ឋកិច្ចកម្ពុជា ដែលមានដូចជា ៖ ក្រប​ខ័ណ្ឌ​គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥​ ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ​ច្បាប់​ស្តីពី​ការការពារអ្នកប្រើប្រាស់ ​ច្បាប់ស្តីពីការប្រកួតប្រជែង មុខងារ និងតួនាទីរបស់​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ច​ការ​ប្រកួត​ប្រជែង​ និងបង្ក្រាបការក្លែងបន្លំ ពិសេសគឺការយកចិត្តទុកដាក់​ដល់​ការការពារកម្មសិទ្ធិបញ្ញា។ ទន្ទឹមនេះ ឯកឧត្តម បានលើកទឹកចិត្ត និងបន្តគាំទ្រសម្របសម្រួលក្រមហ៊ុនអាម៉េរិក ដែលមាន​សំណូមពរ ​និងចម្ងល់ផ្សេងៗ អាចទាក់ទងមកក្រសួងពាណិជ្ជកម្ម ឬ​ ឯក​ឧត្តម​ផ្ទាល់បាន ដើម្បី​ដោះស្រាយ ​និងសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។សូមជម្រាបជូនថា គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិក សម្រេច​បាន​ក្នុង​ទំហំ​ទឹកប្រាក់សរុប​ចំនួនប្រមាណជាង​ ៥,៥ពាន់លានដុល្លារ កើន​ឡើងប្រមាណ ២៨.៤៦ ភាគរយ បើធៀបនឹងរយៈ​ពេល​ដូច​គ្នា​ទៅ​នឹង​ឆ្នាំ២០២០៕អត្ថបទ ៖ បូរ៉ាវី

ពន្ធដារ នឹងចាត់វិធានការម៉ឺងម៉ាត់ ចំពោះ​បុគ្គល​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ពន្ធដារ

2021/11/03 11:48:40 am        129
ភ្នំពេញ ៖ មន្រ្តីជំនាញវិស័យពន្ធដារថា ការទប់ស្កាត់ និងការស៊ើបអង្កេតបទល្មើសពន្ធដារ គឺជាការលើកកម្ពស់អនុលោមភាពដោយស្ម័គ្រចិត្ត មានយុត្តិធម៌ដល់អ្នកជាប់ពន្ធដែលមានអនុលោមភាព ការជឿទុកចិត្ត ពីសាធារណៈជន និងការប្រមូលប្រាក់ពន្ធប្រកបដោយបរិយាប័ន្ន។លោក គង់ សុខហេង អនុប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ លើក​ឡើង​នៅ​ក្នុ​ង​កម្មវិធីពន្ធដារ ស្តីពីបទល្មើសពន្ធដារ ​កាលពីថ្ងៃទី ២វិច្ឆិកា ម្សិលមិញ​នេះថា ការស៊ើបអង្កេត​បទ​ល្មើស​ពន្ធ​ដែល​បាន​​អនុវត្ត​បច្ចុប្បន្ន ជាកត្តាសំខាន់ការតប់ស្កាត់បទ​ល្មើស​កុំឲ្យកើតមានឡើង ​ការ​ស្រាវជ្រាវ​រកឲ្យឃើញនូវបទល្មើស ​និ​ង​ការ​​ប្តឹងចោទ​ប្រកាន់​ទៅ​តុលាការ​ជាដើម។ពាក់ព័ន្ធការអនុវត្តកាតព្វកិច្ចខាងលើនេះ, កត្តាសំខាន់ការលើកកម្ពស់អនុលោមភាពដោយស្ម័គ្រចិត្ត ដោយអ្នក​ជាប់ ពន្ធ​​ទាំង​អស់ត្រូវបំពេញកាតព្វកិច្ចបង់ពន្ធដោយស្មើរភាព​ មាន​យុត្តិធម៌ដល់អ្នកជាប់ ពន្ធ​ដែលមានអនុលោមភាព​ ការ​បង្កើន​នូវជឿទុកចិត្តពីសាធារណៈជន ​ចំពោះប្រព័ន្ធពន្ធដារ និង​ការប្រមូលប្រាក់ពន្ធតាមច្បាប់ឲ្យបានត្រឹមត្រូវមកវិញ។អគ្គនាយក​ដ្ឋានពន្ធដារ នឹងចាត់វិធានការម៉ឺងម៉ាត់ ​ចំពោះបុគ្គលដែលប្រព្រិត្តបទល្មើសព្រហ្មទណ្ឌ លើ​បទ​បញ្ញត្តិ​ស្តីពី​ពន្ធដារ ​ដោយ​សហការ​ជាមួយ​កង​កំលំាង​មានសមត្ថកិច្ច និងស្ថាប័ន​អនុវត្ត​ដ៏ទៃ​ទៀត សម្រាប់​បទ​ល្មើសនេះ​ ដើម្បី​កោះ​ហៅ​បុគ្គល​ដែល​ពាក់ព័ន្ធ​មក​ផ្តល់​ចម្លើយ និង​អាច​ឈាន​ដល់​ការ​ឃាត់ខ្លួនផងដែរ។ពាក់ព័ន្ធបទល្មើសនេះ, ចំពោះករណីការគិចវេះពន្ធ ​ច្បាប់នឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ១០ លានរៀល ដល់ ២០ លានរៀល ​ឬជាប់ពន្ធធនាគារពី ​១ឆ្នាំ ដល់ ៥ឆ្នាំ ​ឬទោសទាំងពីរ។ ចំណែក​ការ​ធ្វើ​​ឲ្យរាំងស្ទុះដល់ការ ​អនុវត្តបទ​បញ្ញត្តិ​ស្តីពី​ពន្ធដារ ​ត្រូវរង​ផ្តន្ទាទោស​ពិន័យជាប្រាក់ ៥ ​លានរៀល ទៅដល់ ១០​លានរៀល​ ឬទោសទាំងពីរ ។សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៩ខែ ឆ្នាំ ២០២១ នេះវិញ, ចំណូលពន្ធ-អាករ ដែល​អគ្គនាយក​ដ្ឋាន​ពន្ធដារ ប្រមូល​បានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មាន​ចំនួនជិត ៨ ៥៥០ ប៊ីលាន​រៀល ប្រមាណជាង ​២ ១១១ លាន​ដុល្លារអាមេរិក​ ស្មើជាង ៩៤% នៃផែនការ​ច្បាប់​ហិរញ្ញវត្ថុសម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ ៕អត្ថបទ ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ
04/26/2026 05:04 PM
សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
04/26/2026 04:04 PM
ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»
04/26/2026 04:04 PM
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
04/26/2026 04:04 PM
ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”
04/26/2026 04:04 PM
ការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់សហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន
04/26/2026 03:04 PM
អ៊ីរ៉ង់និយាយថាខ្លួន បានត្រៀមរួចរាល់ហើយដើម្បីទប់ទល់នឹងការគំរាមកំហែងគ្រប់បែបយ៉ាង
04/26/2026 03:04 PM
មនុស្ស១៤ នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគនិរតីរបស់ប្រទេសកូឡុំប៊ី
04/26/2026 02:04 PM
អតីតសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត នៅស្រុកត្រាំកក់ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជនកម្ពុជា
04/26/2026 02:04 PM
អាជ្ញាធរខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យជនបរទេសដែលលួចចូលមករស់នៅខុសច្បាប់ ក្នុងខេត្ត
04/26/2026 02:04 PM