ភោជនីយដ្ឋាន Yi Sang អាកាសយានដ្ឋានអន្តរជាតិតេជោ ដាក់បង្ហាញមុខម្ហូបឌីមសាំ ជាមួយ​គ្រឿង​ទេសកំពត
បន្លែ​ក្នុងស្រុកមានទីផ្សារល្អ ធានាការផ្គត់ផ្គង់ និងលើកកម្ពស់ជីវភាពកសិករ ខណៈ​ពលរដ្ឋ​គាំទ្រ​ច្រើន
ផលិតករក្នុងស្រុកបង្ហាញនូវគោលជំហលក់ផលិតផលមិនទាន់ឡើងថ្លៃនៅឡើយ ទោះបី​តម្លៃ​ប្រេង​ប្រែប្រួល
អ្នកជំនាញហិរញ្ញវត្ថុ៖ ប្រាក់រៀលមានស្ថិរភាពជាងរូបិយប័ណ្ណបរទេសក្នុងស្ថានភាពសកលកំពុងប្រួលប្រែ

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជានឹងរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថល គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ដើម្បីធានា​ប្រសិទ្ធភាព វិស័យពាក់ព័ន្ធ

2025/10/06 11:10:16 am        229
អគ្គនាយកដ្ឋានជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងនឹងរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថល លើ​ការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ សំដៅធានាប្រសិទ្ធភាព តម្លាភាព និងចីរភាព ដើម្បី​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍសេដ្ឋកិច្ច និងសមធម៌សង្គម ក្នុងព្រះរាជាណាចក្រកម្ពុជា។ជុំវិញគម្រោងវិនិយោគសារធារណៈ, រាជរដ្ឋាភិបាលមានចក្ខុវិស័យ បង្កើតឱ្យ​បាន​នូវ​ប្រព័ន្ធ​គ្រប់​គ្រង​ការ​វិនិយោគសាធារណៈរួម មួយរបស់ជាតិ ដែលធានាបាននូវភាពឆ្លើយតប ប្រសិទ្ធភាព ស័ក្តិ​សិទ្ធ​ភាព តម្លាភាព គណនេយ្យភាព និងចីរភាពនៃការបែងចែក និង ការប្រើប្រាស់​ធន​ធាន​សាធារណៈ ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ និងបរិការណ៍ជាក់ស្តែងរបស់កម្ពុជា សំដៅ​ចូលរួម​ចំណែក​ដល់​ការអភិវឌ្ឍសេដ្ឋកិច្ច និងសមធម៌សង្គម ក្នុងព្រះរាជាណាចក្រកម្ពុជា។លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​លើកឡើងថា អគ្គនាយក ដ្ឋានសេដ្ឋកិច្ចឌីជីថល ត្រូវបានបង្កើតឡើងក្នុងកំឡុងឆ្នាំ២០២៣ គឺ​ជា​សេនា​ធិការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល ​ក្នុងនោះអ្វីដែលការចាប់ផ្តើមដំបូងរបស់អគ្គនាយកដ្ឋាន គឺការអភិវឌ្ឍ​ប្រព័ន្ធ​វិក្ក័យ​បត្រក​ម្ពុជា និងមួយទៀត គឺបានអនុវត្តហេដ្ឋារចនាសម្ព័ន្ធគ្រឹះទិន្នន័យ ដែលបា​ន​ឆ្លើយ​តប​ទៅ​និ​ង​និន្នា​ការ​បរិបទ​នេះផងដែរ។ ចំណែកជំហ៊ានបន្ទាប់ អគ្គនាយកដ្ឋាន បាននិងកំពុងសម្របសម្រួល រៀប​ចំ​ប្រព័ន្ធ​អេកូឡូស៊ីឌីជីថល នៃការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ឆ្លើយតប​ទៅ​និង​តម្រូ​វកា​រ​ជា​ក់ស្តែង ក្រៅពីនេះគឺការរៀបចំនូវគោលនយបាយ បទដ្ឋានគតិយុទ្ធ និងកិច្ច​សហ​ប្រតិបត្តិការ​នានា​ក្នុ​ងតំបន់ និងអន្តរជាតិផងដែរ។សូមបញ្ជាក់ថា ទាក់ទងគម្រោងវិនិយោគសាធារណៈនេះ នៅក្នុងឆ្នាំ២០២០, រាជ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រិត្យ ស្តីពីការគ្រប់គ្រងការ វិនិយោគ ដោយអនុក្រិត្យ​នេះ​មាន​គោល​បំណង​ធានា​នូវ​ប្រសិទ្ធ​ភាព ស័ក្តសិទ្ធភាព តម្លាភាព គណនេយ្យភាព និងចីរភាពនៃការគ្រប់គ្រង គម្រោងវិ​និយោគ​សាធារណៈ នៅតាមដំណាក់កាលនៃវដ្តគម្រោងពីគ្រប់ប្រភពហិរញ្ញប្បទាន និងនៅ​គ្រប់​កម្រិត​រដ្ឋបាល សំដៅចូលរួម ចំណែកការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ អនុក្រិត្យនេះ មាន​វិសា​លភាព​គ្រប​ដណ្តប់លើការគ្រប់គ្រងដូចជា៖ គម្រោងហិរញ្ញប្បទានដោយថវិកា ជាតិ, គម្រោង​ហិរញ្ញប្បទាន​ក្រៅ​ប្រទេស, គម្រោងវិនិយោគសាធារណៈ​តាម​យន្ត​ការ​ភាពជា​ដៃគូ​រវាងរដ្ឋ និង​ឯកជន, គម្រោងវិនិយោគ សាធារណៈដោយប្រភពហិរញ្ញប្បទានចម្រុះ, គម្រោងវិនិយោគ​សាធារណៈ​ហិរញ្ញប្បទាន ដោយការធ្វើឯកជនភាវូបនីយកម្មទ្រព្យសម្បត្តិរដ្ឋ, គម្រោង​វិនិយោគ​សាធារណៈ​ដោយ​សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាព​សាធារណៈ​ប្រហាក់​ប្រហែល​ដ៏ទៃទៀត, និងគម្រោងវិនិយោគសាធារណៈហិរញ្ញប្បទាន ដោយឥណទាន​ពាណិជ្ជក​ម្ម​៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ សម្រេចផ្តល់គម្រោងវិនិយោគចំនួន១៧ មានទុនសរុប ២៨០លានដុល្លារ

2025/10/01 10:59:42 am        214
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចផ្តល់ការលើកទឹកចិត្តការអនុគ្រោះ និង​ការ​សម្រួល​នីតិវិធីដល់ គម្រោងចំនួន១៧ មានអគារជាប់គាំងចំនួន១០គម្រោង គម្រោងថ្មីចំនួន៥ និង​គម្រោងមានស្រាប់ចំនួន២ ដោយមានទុនវិនិយោគ ប៉ាន់ស្មានសរុប ២៨០ លានដុល្លារអាម៉េរិក។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុម​ការងារ​ជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុ លើកឡើងក្នុងកិច្ចប្រជុំក្រុមការងារ ពិនិត្យលើការ​ស្នើ​ការ​លើក​ទឹក​ចិត្ត​ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះ​ស្រាយ​វិវាទ​របស់​គម្រោង​វិនិយោគ និងធុរកិច្ចក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះថា បន្ទាប់ពី​​ទទួល​បាន​គោលការណ៍លើកទឹកចិត្ត ក្រុមការងារ និងក្រសួង-ស្ថាប័ន ត្រូវជួយ​សម្រ​ប​សម្រួល​ដោះ​ស្រាយ​បញ្ហា ​សំណូមពរ សម្រួលនីតិវិធី និងផ្តល់ការលើកទឹកចិត្តជាក់ស្តែងដូចជា ការលើកទឹក​ចិត្ត​ផ្នែក​ពន្ធដារ ផ្នែកគយ និងការផ្តល់អាជ្ញាបណ្ណ លិខិត អនុញ្ញាត និងវិញ្ញាបនបត្រ រួមទាំងការ​ចុះ​បញ្ជី​ក្រុម​ហ៊ុន និងការចេញប្រកាសបើករោងចក្រជាដើម ដើម្បីឱ្យវិនិយោគិនអាចដំណើរ ការវិនិយោគ​ដោយ​រលូន មានរំហូរសាច់ប្រាក់ក្នុងសេដ្ឋកិច្ច បង្កើតប្រាក់ចំណូល និងបង្កើតការងារធ្វើជូនប្រជាជន។ឯកឧត្តមបណ្ឌិតសភាចារ្យ បញ្ជាក់បន្ថែមថា សម្រាប់ការងារដំបូងរបស់ក្រុមការងារ គឺ​ការ​ផ្តល់​គោល​ការណ៍លើ​ក​ទឹកចិត្ត ដោយផ្តោតការយកចិត្តទុកដាក់ ធ្វើឱ្យគោលការណ៍​នោះ​ក្លាយ​ជា​ការ​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ជាក់​ស្តែង។ ក្រុមការងារត្រូវផ្តោតការយក ចិត្តលើការជំរុញ​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ឱ្យ​បាន​ជាអតិបរិមា ដើម្បីផ្ទេរចំណេះដឹង និងជំនាញ និងការប្រើប្រាស់វត្ថុធាតុ ដើមក្នុងស្រុក សំដៅ​ឈានទៅភាពម្ចាស់ការដោយកម្ពុជាខ្លួនឯង នូវសមត្ថភាពផលិតក្នុងស្រុកឱ្យបានជាអតិបរិមា ទាំង​បរិមាណ គុណភាព និងប្រភេទទំនិញ។ជាលទ្ធផល, អង្គប្រជុំបានសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តការអនុគ្រោះ និង​ការ​សម្រួល​នីតិ​វិធី​ដល់គម្រោង ចំនួន១៧រួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងចំនួន ១០, គម្រោង​ថ្មី​ចំនួន​៥, និងគម្រោងមានស្រាប់ចំនួន ២ ដែលមាន ទុនវិនិយោគប៉ាន់ស្មានសរុបប្រមាណ ២៨០ លាន​ដុល្លារ​អាមេរិក និងអាចបង្កើតការងារប្រមាណ២ ពាន់កន្លែង។ គម្រោងទាំង១៧នេះ មានជាអាទិ៍​គម្រោង​មជ្ឈ​មណ្ឌលពាណិជ្ជកម្មចម្រុះ, គម្រោងរោងចក្រកែច្នៃអាលុយមីញ៉ូម, គម្រោងបង្កើត រោង​ចក្រ​ផលិត​សម្ភារៈ សម្រាប់សត្វចិញ្ចឹម, គម្រោងអគារពហុមុខងារ និងគម្រោងសណ្ឋាគារ។សូមជម្រាបជូនថា ចាប់ពីឆ្នាំ២០២៤ រហូតដល់ខែកញ្ញា ឆ្នាំ២០២៥, ក្រុមការងារបានសម្រេច ជា​គោល​ការណ៍ ផ្តល់ការលើកទឹក ចិត្តដល់គម្រោងចំនួន ៣៩២ គម្រោង មានទុនវិនិយោគ​ប៉ាន់ស្មាន​សរុប​ជិត៨ពាន់លានដុល្លារអាមេរិក អាចបង្កើតការងារជាង ៥ ម៉ឺនកន្លែង ក្នុងនោះគម្រោង​វិនិយោគ​ពាក់​ព័ន្ធ​អគារជាប់គាំងចំនួន ១៨៦ គម្រោង, គម្រោងវិនិយោគថ្មី ១៦៦ គម្រោង, គម្រោងពង្រីក ២៥ គម្រោង និងគម្រោងវិនិយោគមានស្រាប់១៥គម្រោង៕ អត្ថបទ៖ សុន រ៉ាឌី

សមាគម​អ្នកចិញ្ចឹមសត្វ និងអគ្គនាយកដ្ឋានសុខភាពសត្វ ធ្វើ​សិក្ខា​សាលា​ពង្រឹង​ផលិត​កម្ម​ចិញ្ចឹម​សត្វ​ឱ្យ​កាន់​តែរីកចម្រើន

2025/09/30 01:31:22 pm        187
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃ​ក្រសួងកសិកម្ម រួមទាំងកសិករ ក្រុមហ៊ុន និងម្ចាស់កសិដ្ឋាននានា បានមកជួយជុំគ្នា បើក​សិក្ខា​សាលា ​ស្តីពី៖ “ការពង្រឹងផលិតកម្មចិញ្ចឹមសត្វ” នៅកម្ពុជាឱ្យកាន់តែប្រសើរដើម្បីឆ្ពោះទៅការ នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ឱ្យ​បាន​កាន់តែច្រើនថែមទៀត។ សិក្ខាសាលានេះ បានធ្វើឡើង នៅសណ្ឋាគារសាន់វ៉េភ្នំពេញ ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ចាប់​ពី​ម៉ោង ៨៖០០ព្រឹក ដល់ ១២៖០០ថ្ងៃត្រង់។ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានថ្លែងក្នុងឱកាសនោះថា​ លោក​សូម​ការ​កោត​សរសើរយ៉ាងខ្លាំងចំពោះការខិតខំ​ប្រឹងប្រែងរបស់ក្រុមហ៊ុន និងម្ចាស់កសិដ្ឋាននានា ដែល​បាន​ប្រឹង​អភិវឌ្ឍខ្លួន ដែលភាគច្រើនចាប់តាំងីចិញ្ចឹមលក្ខណៈគ្រួសារ រហូត​បាន​ក្លាយ​ជា​កសិដ្ឋាន និងក្រុមហ៊ុនធំៗ ដោយបានរីកចម្រើន​រហូត​មាន​ការ​នាំ​ចេញ​។ ចំណែក​សិក្ខា​សាលា​ថ្ងៃ​នេះ ​សង្ឃឹមថា ទាំងមន្ត្រីជំនាញ ក្រសួងកសិកម្ម និងអ្នកចិញ្ចឹម សត្វទាំងអស់ នឹងទទួលបានបទ​ពិសោធន៍​ថ្មីៗ​ តាមរយៈ​ការផ្លាស់ប្តូរបទពិសោធន៍ល្អៗដល់គ្នា​ទៅវិញទៅមកនៅថ្ងៃនេះ​ ធ្វើ​យ៉ាង​ណា​ដើម្បីភាពរីកចម្រើនឱ្យ​កាន់ខ្លាំងជាមួយគ្នា ពិសេសការធានាការផ្គត់ផ្គង់ ការនាំចេញ​ការ​ប្រកួត​ប្រជែង​ និងការធ្វើឱ្យកាន់តែ​មានសុវត្ថិភាព​ចំណី​អាហារ៕ អត្ថបទ៖ ពៅយី

រាជរដ្ឋាភិបាលលើកទឹកចិត្តដល់វិនិយោគិន ដែលធ្វើការវិនិយោគនៅភូមិភាគឦសាន

2025/09/30 11:25:24 am        215
វិនិយោគិនដែលវិនិយោគនៅភូមិភាគឦសាន និង​ទទួល​បាន​ការ​គាំទ្រ​គ្រប់​ជ្រុង​ជ្រោយ​ពី​រាជ​រដ្ឋាភិបា​ល​ តាមរយៈការលើកទឹកចិត្ត ផ្នែកពន្ធដារ និងពន្ធគយ, ការផ្តល់​ហិរញ្ញប្ប​ទាន​ក្រោម​អត្រា​ការ​ប្រាក់​សមរម្យ, ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី និងការ​គាំទ្រ​សកម្មភាព​វិនិយោគឯកជន។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី, រដ្ឋ​លេខា​ធិការ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន (ក.វ.ឦសាន) លើកឡើងក្នុងវេទិកាជំនួបរវាងក្រុមការងារ ជំរុញ ការ​វិនិយោគ​ក្នុង​ភូមិ​ភាគឦសាន និង​វិនិយោគិន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ថា កម្មវិធីពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ ឦសាន មិនត្រឹមតែជាគោលនយោបាយលើកទឹកចិត្តប៉ុណ្ណោះទេ ប៉ុន្តែ​គឺ​ជា​យុទ្ធ​សាស្ត្រ​ឆ្លើយ​តបទៅនឹងបញ្ហាប្រឈម នៅក្នុងបរិការណ៍ បច្ចុប្បន្នរបស់វិនិយោគិន ព្រមទាំង​ជំរុញ​ឱ្យ​ក្រសួង-ស្ថាប័នពាក់ព័ន្ធ ផ្ដល់ការសម្រួល និងភាពកក់ក្ដៅជាអតិបរមាជូនវិនិយោគិន។ឯកឧត្តមបណ្ឌិតសភាចារ្យ ចែករំលែកនូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បី​ឱ្យ​កម្ម​វិធី​ពិសេស​ជំរុញ​ការ​វិ​និយោគក្នុងខេត្តនៅភូមិ ភាគឦសាន ឱ្យដំណើរការទៅមុខប្រកបដោយជោគជ័យ ស្រប​តាម​ចក្ខុ​វិស័យ​របស់​ប្រមុខរាជរដ្ឋាភិបាលរួមមាន៖ ការបន្តពង្រឹងយន្តការ «សេវា​ច្រក​ចេញ​ចូល​តែ​មួយ​» ​ដោយពង្រឹងសិទ្ធិអំណាចប្រតិភូកម្មរបស់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដែល​ជាក្រុមការងារអន្តរក្រសួង ដើម្បីសម្រួលនីតិវិធីពិនិត្យ អនុម័ត និងតាមដាន​ការ​អនុវត្ត​គម្រោង​វិនិយោគ ក៏ដូចជាលុបបំបាត់ការ ចំណាយធនធានមិនចាំបាច់ និងភាពយឺត​យ៉ាវ​ខាង​ផ្នែក​នីតិ​វិធី និងរដ្ឋបាលដែលបង្កឱ្យមានភាពរារែកពីវិនិយោគិន។ ការពង្រឹង សមត្ថភាពតួអង្គពាក់ព័ន្ធ រួម​ទាំង​រដ្ឋបាល និងមន្ទីរជំនាញខេត្ត អំពីកម្មវិធីពិសេស, នីតិវិធីប្រតិបត្តិ​នានា​ពាក់​ព័ន្ធ​នឹង​ការ​វិនិយោគ និងសក្តានុពលវិនិយោគរបស់ភូមិភាគឦសាន តាមសិទ្ធិអំណាចនៃស្ថាប័នរៀងៗខ្លួន។ ការ​ជំរុញនៃការចូល រួមពីសំណាក់ភាគីពាក់ព័ន្ធ តាមរយៈការពង្រឹង និងការ​រក្សា​ទំនាក់​ទំនង​សកម្ម​រវាង ក.វ.ឦសាន, រដ្ឋបាល និងមន្ទីរជំនាញខេត្ត, សហគមន៍មូលដ្ឋាន និង វិនិយោគិនជាតិ និង​អន្តរជាតិនានា ដើម្បីបង្កើតនូវប្រព័ន្ធគាំទ្រ ដែលការពារ និងធានា​និរន្តរ​ភាព​នៃ​ការ​វិនិយោគ​នៅ​ភូមិ​ភាគ​ឦសាន សំដៅជំរុញការពង្រីកមូលដ្ឋានសេដ្ឋកិច្ច ចំពោះបណ្តា​ខេត្ត​ដែល​នៅ​ឆ្ងាយ​ពី​មជ្ឈ​មណ្ឌល​កំណើន​, ជំរុញការតភ្ជាប់នៃចរន្តសេដ្ឋកិច្ចជាតិ និងបំពេញ បន្ថែមលើយុទ្ធសាស្ត្រ និង​គោល​នយោបាយនានារបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវវិធានការ និងយន្តការមាន លក្ខណៈជាកញ្ចប់ និងប្រទាក់ក្រឡា ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។កម្ម​វិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានកំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ច្រើន​ពីសំណាក់វិនិយោ- គិន និងធុរជន តាមរយៈ​ការ​លើក​ទឹក​ចិត្ត​ពិសេស​ផ្សេង​ៗ​សម្រាប់​ការ​វិនិយោគ​ គួបផ្សំនឹងការដោះស្រាយបញ្ហាប្រឈមនានារបស់ វិនិយោគិន, ការបំពេញ​បន្ថែម​ពី​គោល​នយោបាយអភិវឌ្ឍសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ក៏ដូចជាការអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​យុទ្ធ​សាស្ត្រសំខាន់ៗ រួមទាំងការកសាងផ្លូវក្រវាត់ព្រំដែន, ព្រែកជីកហ្វ៊ូណនតេជោ, កំពង់​ផែ​ពហុ​បំណង​ និងព្រលានយន្តហោះជាដើម ដែលនឹងជួយដល់កម្មវិធីពិពិធកម្មផលិតផល, ពង្រឹង​ភាព​តភ្ជាប់​ហេដ្ឋា​រចនាសម្ព័ន្ធបន្ថែមទៀត និងប្រព័ន្ធឡូជីស្ទិក ដើម្បីគាំទ្រដល់ បរិយាកាស​វិនិយោគ​ទាំង​មូល​នៅ​កម្ពុជា។ គួរបញ្ជាក់ថា ក្រោមក្របខ័ណ្ឌនៃកម្មវិធីពិសេសនេះ, វិនិយោគិនអាច​ទទួល​បាន​ការ​គាំទ្រ​គ្រប់ជ្រុងជ្រោយតាមរយៈ៖ ការលើកទឹកចិត្តផ្នែកពន្ធដារនិងពន្ធគយ, ការផ្តល់​ហិរញ្ញ​ប្ប​ទាន​ក្រោមអត្រាការប្រាក់សមរម្យ តាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និង​ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank), និងការជួយកាត់ បន្ថយ​ថ្លៃ​ដើម​ផលិត​កម្ម, ការសម្រួលនីតិវិធី និងការគាំទ្រសកម្មភាពវិនិយោគឯកជន៕ អត្ថបទ៖ សុន រ៉ាឌី

វិស័យឯកជនបង្កើតកិច្ចសហការស្វែងករកគន្លឹះថ្មីៗ ដើម្បីលើកកម្ពស់ការធ្វើអាជីវកម្មឱ្យខ្លាំងក្លា

2025/09/29 12:28:06 pm        268
សមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា ជំរុញបង្កើតកិច្ចសហប្រតិបត្តិការ រវាង​ម្ចាស់អាជីវកម្មនាំចេញ-ចូល ក្រុមហ៊ុនដឹកជញ្ជូន និងឡូជីស្ទិក បំពេញ​សេវា​កម្ម​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុងគោលដៅចាប់យកកាលានុវត្តភាពថ្មីៗ ដើម្បីទាញយក ប្រយោជន៍ឱ្យបានជាអតិបរិមា ក្នុង​បរិការណ៍កំពុងប្រួលប្រែ។ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា លើក​ឡើង​នៅ​ក្នុង​ជំនួបអាជីវកម្ម នាំចេញ-ចូល និងក្រុមហ៊ុនដឹកជញ្ជូនឡូជីស្ទិក នៅចុង​សប្តាហ៍​កន្លង​មក​ថា នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានកំពុងស្រូប យកវិនិយោគ​មក​បណ្តាក់​ទុន​នៅ​ព្រះរាជាណា​ចក្រកម្ពុជាមានជាហូរហែរ ខណៈការធ្វើពាណិជ្ជកម្មជាអន្តរជាតិ ក៏មានកំណើន​កើន​ឡើង ​ជាបន្តបន្ទាប់ផងដែរ មកដល់បច្ចុប្បន្នការធ្វើពាណិជ្ជកម្ម ជាពិសេស​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​បាន​កំពុងហក់ឡើងគួកត់សម្គាល់។ លោក បន្តថា ជុំវិញបញ្ហានេះ សមាគមតែងតែយកចិត្តទុកដាក់ និងបានរៀបចំ​ឡើង​កម្ម​វិធី​ជំនួប​អាជីវកម្ម​ច្រើន​លើកមកហើយ ដោយមានគោលបំណងចង់ឱ្យបណ្តាក្រុមហ៊ុន និងសហគ្រាសដឹក​ជញ្ជូន និង​ឡូជីស្ទិក រួមជាមួយអ្នកផ្គត់ផ្គង់ផ្សេងៗ បានជួបជុំ ផ្លាស់ប្តូរបទពិសោធន៍ និង​ចំណេះ​ដឹង ​ការចែករំលែកគ្នាទៅវិញមកពីព្រឹត្តិការវិវត្តថ្មីៗ ក្នុងគោលដៅលើកកម្ពស់ការធ្វើពាណិជ្ជកម្ម នៅ​កម្ពុជា​កាន់តែខ្លាំងក្លា ទាំងប្រតិបត្តិការនៅក្នុងការធ្វើអាជីវកម្ម ក៏ដូចជាការដឹកជញ្ជូន និង​ឡូជីស្ទិក និងក៏ជាការចាប់យកកាលា-នុវត្តភាពថ្មីៗបន្ថែម ដើម្បីទាញយកប្រយោជន៍​ឱ្យ​បាន​ជា​អតិបរិមា​ ក្នុងបរិការណ៍កំពុងប្រួលប្រែនេះ។ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ចសង្គម សម្រាប់​តំបន់​អាស៊ី និងប៉ាស៊ីហ្វិក បាន កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់​សមាគម​ពាណិជ្ជករ​ដឹក​ជញ្ជូន និង​ខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ដែលបានរៀបចំឱ្យមាន ជំនួបពិភាក្សានេះឡើង ក្នុង​គោល​ដៅ​កសាង​នូវបណ្តាញទំនាក់ទំនង កិច្ចសហការ និងបំពេញចន្លោះឱ្យគ្នាទៅវិញទៅមក សម្រាប់ វិស័យ​ដឹកជញ្ជូននិងឡូជីស្ទីកនៅកម្ពុជា ក៏ដូចជាសម្រាប់ការកែលម្អអាជីវកម្មដឹកជញ្ជូន និងខ្សែ​ច្រវាក់​ផ្គត់​ផ្គង់នៅកម្ពុជា ដើម្បីរួម ចំណែកលើកកម្ពស់ដល់បរិយាកាសវិនិយោគ និងពាណិជ្ជកម្ម​ប្រកប​ដោយ​ការប្រកួតប្រជែង។ ឯកឧត្តមបណ្ឌិត ក៏បានស្នើឱ្យម្ចាស់ អាជីវកម្ម សហគ្រាស និង​វិនិយោគិន​ទាំង​អស់ បន្តផ្តល់ទំនុកចិត្ត និងជឿជាក់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល​មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដើម្បីរួមគ្នាកសាងប្រទេសជាតិ និង​បង្កើតភាពរឹងមាំសម្រាប់អនាគតកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាកំពុងក្លាយជាគោលដៅផលិតនូវផលិតផលពាក់កណ្តាលសម្រេច សម្រាប់បម្រើការនាំចេញ

2025/09/29 12:07:49 pm        569
កម្ពុជាកំពុងទទួលបានឧស្សាហកម្ម ដែលផលិតនូវផលិតផលពាក់កណ្តាលសម្រេច សម្រាប់​បម្រើ​ទីផ្សារ​នាំចេញ នៃការផលិត ចេញជាផលិតផលសម្រេចផ្សេងៗ ដែលនេះ​គឺ​ជា​សញ្ញាណ​ថ្មី​មួយ​បន្ថែម​ទៀតក្នុងវិស័យឧស្សាហកម្ម និងបានកំពុងក្លាយជាគោលដៅ ដ៏រឹងមាំនៃ​ឧស្សាហកម្ម​ក្នុង​ស្រុក​។ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥, បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​ចំនួន នៅខេត្តស្វាយរៀង ក្នុងគោលបំណងក្តាប់ យកព័ត៌មានវឌ្ឍនភាព និងបញ្ហា​ប្រឈម​ផ្សេងៗ​របស់វិស័យឯកជន, ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ក៏បានជួបសំណេះសំណាល ជាមួយ​អ្នកអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស និងវិនិយោគិន នៃសមាគម​សហគ្រាស​វិនិយោគ​នៅ​កម្ពុជា​។  ឯកឧត្តម បន្តថា តាមការពិនិត្យជាក់ស្តែងនេះឃើញថា តំបន់សេដ្ឋកិច្ចពិសេសទាំង ១៣ ដែល​កំពុង​ដំណើរការនៅខេត្តស្វាយរៀង បាននិងកំពុងអភិវឌ្ឍ និងបន្តរីកចម្រើនគួរជាទីកត់សម្គាល់ ជា​ពិសេសបានដើរតួនាទីជាក្បាលម៉ាស៊ីនក្នុងការស្រូបយក វិនិយោគដ៏មានប្រសិទ្ធភាព និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋកម្ពុជា។ ចំណែកតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន កំពុងមមាញឹកក្នុង ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ និងការសាងសង់រោងចក្រ ដែលនឹងចាប់​ផ្តើម​ដំណើរការ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​ ដោយមានតម្រូវការ កម្មករនិយោជិតរាប់ពាន់កន្លែង ជូនបងប្អូនប្រជាពលរដ្ឋ ជា​ពិសេស​ចំពោះ​បង​ប្អូន​ដែល​ទើបត្រឡប់ពីប្រទេសថៃ។ ជាមួយគ្នានោះ នៅក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​ៗ​មួយ​ចំនួន ​ដូចជាតំបន់សេដ្ឋកិច្ចពិសេស ហ័រស៊ាង អ៊ីនធើណេសិនណល់ មានសហគ្រាស​វិនិយោគ​ខ្លះ កំពុងធ្វើការផលិត នូវផលិតផលពាក់កណ្តាលសម្រេច និងនាំចេញ​ទៅ​ប្រទេស​ចិន​វិញ ​ដើម្បីផលិតជាផលិតផលសម្រេច ដែលនេះ​ក៏​ជា​សញ្ញាណ​ថ្មី​មួយ​បន្ថែម​ទៀត​សម្រាប់​វិស័យ​ឧស្សាហ​កម្ម​នៅកម្ពុជា។ សមិទ្ធផលដែលក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសសម្រេចបាននេះ សបញ្ជាក់អំពីការខិតខំ​ប្រឹង​ប្រែង​របស់ក្រុមហ៊ុន ដោយមានឆន្ទៈខ្ពស់ និងទំនុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោម​ការ​ដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយថាមវ័ន្ត របស់សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អ្នកជំនាញ៖ តម្លៃមាសនឹងធ្លាក់ចុះរយៈពេលខ្លី ហើយងើបឡើងវិញ បន្ទាប់ពីអាម៉េរិកកាត់អត្រាការប្រាក់ដុល្លារ

2025/09/26 10:56:19 am        262
អ្នកជំនាញប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ មើលឃើញថា តម្លៃហាងឆេងមាសនៅលើទីផ្សារសកល នៅក្នុងរយៈពេលខាងមុខ នឹង អាចស្រុតចុះក្នុងរយៈពេលខ្លី ក្នុងការអន្តរកាលនៃការកាត់អត្រាការប្រាក់ដុល្លារ ហើយនឹងអាចងើបឡើងវិញ ខណៈដែលវិស័យនេះ កំពុងមានការវិនិយោគទាំងរដ្ឋ និងឯកជននៅលើពិភពលោក។លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ PP Link Securities ថ្លែងប្រាប់ BTV អំពីតម្លៃទីផ្សារហាងឆេង មាសលើទីផ្សារបច្ចុប្បន្ន នេះថា ជុំវិញទីផ្សារហាងឆេងមាស គិតមកដល់ពេលនេះបានកំពុងបន្តហក់ឡើង ខណៈដែលអ្នកវិនិយោគ នៅលើវិស័យនេះកំពុងមានការព្រួយបារម្មណ៍ នៃការប្រួលប្រែតម្លៃមាសលើទីផ្សារលកល បន្ទាប់ពីធនាគារកណ្តាលសហរដ្ឋអាម៉េរិក កាត់អត្រាការប្រាក់ដុល្លារ ដែលគម្រោងពីប្រមាណ ៤.៥ ភាគរយ មកនៅត្រឹម ៤.២៥ ភាគរយ ក្នុងនោះធនាគារកណ្តាលសហរដ្ឋ-អាមេរិក ក៏មានគោលបំណងកាត់អត្រាការប្រាក់ជាបន្តបន្ទាប់ទៀតផងដែរ។លោក បន្តថា នៅក្នុងអន្តរកាលកណ្តាលសហរដ្ឋអាម៉េរិក មិនទាន់ប្រកាសកាត់អត្រាការប្រាក់ដុល្លារនេះ តម្លៃមាសលើទីផ្សារ សកលនឹងអាចស្រុតចុះក្នុងរយៈពេលខ្លី ក្នុងរង្វង់ប្រមាណ ៣ ៧០០ ដុល្លារអាម៉េរិក ក្នុងមួយអោន ឬក្រោមនេះបន្តិចបន្តួច ហើយ បន្ទាប់មកនឹងអាចងើបឡើងវិញ ខណៈដែលសេដ្ឋកិច្ចសកលមិនទាន់មានភាពមិនប្រាកដប្រជា ដោយសារការជះផលប៉ះពាល់នៃការ អូសបន្លាយនៃសង្គ្រាម ជាពិសេសគម្រោងកាត់អត្រាការប្រាក់ដុល្លាររបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក ដែលនឹងធ្វើឱ្យលុយ ដុល្លារអាចធ្លាក់ថ្លៃ។ លោក បន្ថែមថា ខណៈដែលប្រាក់ដុល្លារធ្លាក់ចុះ តម្លៃហាងឆេងមាសនៅលើទីផ្សារសកលនឹងបន្តហក់ឡើង ស្រប ពេលបច្ចុប្បន្នការវិនិយោគលើវិស័យនេះ បាននិងកំពុងកើតឡើងយ៉ាងផុលផុសនៅលើពិភពលោក ទំាងវិស័យរដ្ឋ និងវិស័យឯកជន (មានទាំងក្រុមហ៊ុន និងធនាគារជាដើម)។សូមបញ្ជាក់ថា តម្លៃហាងឆេងមាសលើទីផ្សារសកល បាននិងកំពុងហក់ឡើងជាបន្តបន្ទាប់ ក្នុងនោះបើគិតត្រឹមថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២៥នេះ តម្លៃមាសក្នុងមួយជី មានចំនួន ៤៥២ ដុល្លារ, មួយអោន ៣ ៧៥៥ ដុល្លារ, មួយតម្លឹង ៤ ៥២៤ ដុល្លារ និងមួយគីឡូ មានតម្លៃជាង ១២ ពាន់ដុល្លារអាម៉េរិក៕អត្ថបទ៖ សុន រ៉ាឌី,

ចិនគាំទ្រហិរញ្ញវត្ថុប្រមាណ ២.៥ លានដុល្លារអាម៉េរិកសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាងដល់កម្ពុជា

2025/09/17 03:55:45 pm        399
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀង ស្តីពីមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ក្នុងក្របខ័ណ្ឌមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ គម្រោងកម្ពុជាសរុបចំនួន ១១ នឹងទទួលបានការគាំទ្រហិរញ្ញវត្ថុពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានទឹកប្រាក់ប្រមាណ ២.៥ លានដុល្លារអាម៉េរិក។ គម្រោងទាំងនោះនឹងផ្តល់ផលប្រយោជន៍ជា ច្រើននៅតាមវិស័យផ្សេងៗ រួមមាន៖ ទេសចរណ៍ សុខាភិបាល កសិកម្ម ការអភិរក្សនិងការស្តារឡើងវិញ នូវតំបន់វប្បធម៌ ការអភិវឌ្ឍសហគ្រិនភាពស្ត្រី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការលើក កម្ពស់ផលិតភាព និងការចាប់យកបច្ចេកវិទ្យាសម្រាប់សហគ្រាសមីក្រូ ធុនតូច និងមធ្យម និងការលុប បំបាត់ព័ត៌មានក្លែងក្លាយ ក៏ដូចជាការលើកកម្ពស់ការយល់ដឹងពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។គួរកត់សម្គាល់ផងដែរថា ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ មូលនិធិពិសេសសម្រាប់គម្រោង កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់គម្រោងចំនួន ៩៥ នៅកម្ពុជា។ ការអនុវត្តគំនិតផ្តួចផ្តើមសហការទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងចិន ដើម្បីរួមចំណែក យ៉ាងសំខាន់ដល់ការកសាងសហគមន៍វាសនារួមនៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាព សម្រាប់បណ្តាប្រទេសមេគង្គ-ឡានឆាងទាំងអស់៕

គណៈកម្មាធិការវិនិយោគកម្ពុជា ពិភាក្សាលើវិស័យផ្គុំ និងដំឡើងសម្រាប់ទីផ្សារនាំចេញ

2025/09/17 11:13:04 am        184
គណៈកម្មាធិការវិនិយោគកម្ពុជា បើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងសកម្មភាពវិនិយោគ ក្នុងការផ្គុំ និង​ដំឡើងសម្ភារៈបរិក្ខារផ្សេងៗ សំដៅលើកកម្ពស់បរិស្ថានវិនិយោគ និង​ដើម្បី​ធានា​ភាព​ប្រកួត​ប្រជែង សម្រាប់បម្រើទីផ្សារនាំចេញ ជាពិសេសការនាំចេញទៅទីផ្សារ សហរដ្ឋអាម៉េរិក។ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ថ្ងៃ​ទី១៦ ខែកញ្ញា ឆ្នាំ ២០២៥ ម្សិលមិញនេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពី​ការវិវត្តថ្មីៗនៃការវិនិយោគក្នុងសកម្មភាពផ្គុំ ដំឡើងសម្ភារៈ បរិក្ខារផ្សេងៗ នៃ​គម្រោង​វិនិយោគ​មាន​លក្ខណៈសម្បត្តិគ្រប់គ្រាន់ លើការធ្វើពាណិជ្ជ​កម្ម​សម្រាប់​ការ​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ប្រទេស​ដៃគូ ជាពិសេសការនាំចេញទៅទីផ្សារសហរដ្ឋអាម៉េរិក ដែលជាទីផ្សារ​ដ៏​សំខាន់​សម្រាប់​ការ​នាំ​ចេញ​ទំនិញរបស់កម្ពុជា។កិច្ចប្រជុំពិភាក្សានេះមានគោលបំណងប្រមូលធាតុចូល សម្រាប់ជាមូលដ្ឋាន​ក្នុង​ការ​គិត​គូរ​ស្វែង​រក​ដំណោះ​ស្រាយ ចំពោះបញ្ហា ប្រឈមមួយចំនួន ដែលវិនិយោគិនក្នុងវិស័យផ្គុំ និងដំឡើង​សម្ភារៈ​បរិក្ខារ​ផ្សេង​ៗសម្រាប់នាំចេញ ជាពិសេសការនាំចេញទៅទីផ្សារ សហរដ្ឋអាមេរិក ដែលកំពុង​ជួប​ប្រទះ​ សំដៅលើកកម្ពស់បរិស្ថានវិនិយោគនៅកម្ពុជា និងដើម្បី​ធានា​ភាព​ប្រកួត​ប្រជែង​ក្នុង​ការ​ទាក់​ទាញ វិនិយោគថ្មី និងថែទាំវិនិយោគដែលស្រាប់។សូម​បញ្ជាក់ថា ក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៥នេះ, បើយោងតាមអគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា​ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុង​នោះ​ការ​ធ្វើ​ពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូរសំខាន់ៗរបស់កម្ពុជា មាន ទំហំទឹក​ប្រាក់​សរុប​ប្រមាណ​ជិត ៤៣ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៦% ក្នុងនោះការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-អាម៉េរិក មានទំហំទឹកប្រាក់ជាង ៨ ៥៥៥ លានដុល្លារដុល្លារអាម៉េរិក កើន​ឡើង​ជាង ២៣ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិង ឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

«សហគមន៍កសិកម្មក្រងតេះ» កំពុងទទួលបានការគាំទ្រពីក្រសួងកសិកម្មក្នុងទំហំទឹកប្រាក់ជាង២លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពដាំដុះផ្លែស្រកានាគ និងស្លឹកមន

2025/09/16 08:40:24 am        182
«សហគមន៍កសិកម្មក្រងតេះ» សហគមន៍កសិកម្មតែមួយគត់ដែលមានជំនាញដាំផ្លែស្រកានាគនិងផលិតស្លឹកមននៅខេត្តមណ្ឌលគីរី ហើយដែលមានសមាជិកភាគច្រើនជាជនជាតិភាគតិច។សហគមន៍នេះកំពុងទទួលបានការគាំទ្រដោយផ្ទាល់ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម ក្នុងទំហំទឹកប្រាក់សរុបជាង២លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពដាំដុះផ្លែស្រកានាគនិងស្លឹកមន ក៏ដូចជាវិនិយោគលើការកសាងប្រព័ន្ធស្រោចស្រពនិងផ្លូវកៅស៊ូជិត១០គីឡូម៉ែត្រផងដែរ។ បច្ចុប្បន្ន ក្រុមការងារក្រសួងកំពុងសិក្សាជាមួយថ្នាក់ដឹកនាំសហគមន៍ ដើម្បីពិនិត្យលទ្ធភាពប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើប ដោយគ្រោងនឹងបន្ថែមដំណាំម្រេចនិងកាហ្វេទៅក្នុងផែនការអាជីវកម្មផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump និយាយថា ការបាញ់ទម្លាក់យន្តហោះអាមេរិក នឹងមិនប៉ះពាល់ដល់កិច្ចចរចាជាមួយអ៊ីរ៉ង់ទេ
04/04/2026 05:04 PM
ក្រុមហាម៉ាស អំពាវនាវឱ្យគណៈកម្មាធិការរដ្ឋបាលអន្តរកាល ចាប់ផ្ដើមកិច្ចការគ្រប់គ្រងតំបន់ហ្កាហ្សា
04/04/2026 04:04 PM
ស្រីលង្កា កំពុងលំបាកក្នុងការបញ្ចៀសការដួលរលំសេដ្ឋកិច្ចដោយសារសង្គ្រាមមជ្ឈិមបូព៌ា
04/04/2026 04:04 PM
សេណេហ្គាល់ ហាមមន្ត្រីរាជការមិនឱ្យធ្វើដំណើរក្រៅប្រទេស ខណៈវិបត្តិប្រេងប៉ះពាល់ហិរញ្ញវត្ថុសាធារណៈ
04/04/2026 04:04 PM
យន្តហោះយោធាអាមេរិក ដែលអ៊ីរ៉ង់បាញ់ទម្លាក់ គឺជាហេតុការណ៍លើកដំបូងក្នុងពេលជាង ២០ឆ្នាំ
04/04/2026 04:04 PM
កំណើនសេដ្ឋកិច្ចវៀតណាមនៅត្រីមាសទី១ បានថយចុះ ខណៈវិបត្តិថាមពលជំរុញអតិផរណា
04/04/2026 04:04 PM
អនុប្រធានទី១ នៃរដ្ឋសភាបង្ហាញពីភាពជោគជ័យនៃនយោបាយសន្តិវិធី និងការការពារបូរណភាពទឹកដីជូនប្រជាពលរដ្ឋ
04/04/2026 04:04 PM
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ជើញចុះសួរសុខទុក្ខដល់យោធិនដែលកំពុងបំពេញបេសកកម្ម និងកំពុងសម្រាកព្យាបាលជំងឺ នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
04/04/2026 03:04 PM
អាជ្ញាធរអាមេរិក បញ្ជាឱ្យប្រជាជនជម្លៀសខ្លួន ខណៈចំហេះព្រៃរាលដាលនៅភាគខាងត្បូងរដ្ឋ California
04/04/2026 02:04 PM
កូរ៉េខាងត្បូង ប្រកាសស្ថានភាពសេដ្ឋកិច្ច «សម័យសង្គ្រាម» និងជំរុញកញ្ចប់ថវិកាគ្រាអាសន្ន
04/04/2026 02:04 PM