រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ
រយៈពេល៣ខែដំបូង ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ៣,៤៤ ពាន់​លាន​ដុល្លារកើនឡើង ៤,៣%
ក្នុងត្រីមាសទី១ កម្ពុជានាំចេញសំបកកង់ឡាន និងគ្រឿងបន្លាស់ផ្សេងៗមានទឹកប្រាក់ជាង ៥៨០ លានដុល្លារ
ថ្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយចាប់ថ្ងៃទី២៤ មេសានេះ សាំងឡើងបន្ដិច ខណៈ​ម៉ាស៊ូត​បន្ត​ធ្លាក់​ចុះ

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​ជាង ១៩ម៉ឺន​នាក់ នៅក្នុង​ខែឧសភា​នេះ​

2021/05/31 10:10:16 am        270
​ភ្នំពេញ៖ ក្នុង​ខែ​ឧសភា ឆ្នាំ២០២១ កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​ជាង ១៩ ម៉ឺន​នាក់ ក្នុង​នោះ ​ភ្ញៀវ​ជាតិ មាន​ចំនួន​ជាង ១៩១,០០០ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ២,២០៥​នាក់ ធៀប​នឹង​ខែ​មេសា ចំនួន​នេះ​បាន​កើនឡើង​ប្រមាណ​ជាង ៦៩៦%​។​​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​ឲ្យ​ដឹង​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី៣១ ខែ​ឧសភា ឆ្នាំ២០២១ ជុំវិញ​និង​ភ្ញៀវ​ទេសចរណ៍ នៅក្នុង​ខែ ឧសភា ឆ្នាំ​២០២១ សម្រាប់​សប្តាហ៍​ទី​១ ទទួលបាន​ភ្ញៀវ​ប្រមាណ ១៩ពាន់​នាក់​, សប្តាហ​ទី​២ ជិត ៥០ ពាន់​នាក់​, សប្តាហ​ទី​៣ ជិត ៥៣ពាន់​នាក់ និង​សប្តាហ៍​ទី​៤ ទទួលបាន​ភ្ញៀវ​ជាង ៧១ ពាន់​នាក់ បើ​សរុប​នៅ​ទូទៅ​ប្រទេស កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​សរុប ១៩៤,០០០ នាក់ ក្នុងនោះ ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ជាង ១៩១,០០០​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ២,២០៥នាក់​។ ​​​ចំពោះ​គោលដៅ​សំខាន់ៗ​ភ្ញៀវ​ទៅ​ទស្សនា​កម្សាន្ត ដែលមាន​សកម្មភាព​ទេសចរណ៍​ច្រើនជាងគេ​ក្នុង​ខែឧសភា​នេះ រួមមាន​៖ ខេត្តកំពត​ជិត ៣៩ពាន់​នាក់​, ខេត្តបាត់ដំបង​ជិត ២៧ពាន់​នាក់​, ខេត្ត​កែប​ជាង ២៣ ពាន់​នាក់​, ខេត្តសៀមរាប​ជិត ១៩ពាន់​នាក់​, ខេត្តកំពង់ស្ពឺ​ជាង ១៦ពាន់​នាក់ និង​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​ជាង ១២​ពាន់​នាក់​។​​​​ជុំវិញ​ភ្ញៀវ​ទេសចរណ៍​នេះ​, ឯកឧត្ដម ថោង ខុន បាន​បន្តថា នៅក្នុង​ខែឧសភា ឆ្នាំ២០២១ នេះ ចំនួន​ភ្ញៀវ​ទេស​បាន​កើនឡើង​ប្រមាណ​ជាង ៦៩៦% ធៀប​នឹង​ខែ មេសា​, ចំពោះ​ចំនួន​នៃ​ការកើនឡើង​នេះ គឺ​ដោយសារ​ក្នុង​ខែ មេសា រាជរដ្ឋាភិបាល​បាន​ផ្អាក​ដំណើរការ​រមណីយដ្ឋាន​ទេសចរណ៍​ទូទាំងប្រទេស​ជា​បណ្តោះអាសន្ន រយៈពេល​ជាង​ពីរ​សប្តាហ៍​។​​​​សូមបញ្ជាក់ថា​​ រមណីយដ្ឋាន​គោលដៅ​ទេសចរណ៍ និង​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ បានចាប់ផ្តើម​បើក​ដំណើរ​ឡើងវិញ​ជា​បណ្តើរៗ ចាប់ពី​រាជរដ្ឋាភិបាល បាន​បើក​ដំណើរការ​រមណីយដ្ឋាន​ទេសចរណ៍​ឡើងវិញ រហូតដល់​ដំណាច់​ចុងខែ​ឧសភា​នេះ ដោយបាន​អនុវត្ត​យ៉ាង​ហ្មត់ចត់​តាម​វិធានការ «៣ កុំ​» និង «៣ ការពារ​» រួមជាមួយ​វិធាន​សុវត្ថិភាព​ទេសចរណ៍​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​​

កម្ពុជា​កំពុង​ត្រៀម​សេចក្តីព្រាង​ឯកសារ​សម្រាប់​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កាណាដា

2021/05/31 01:23:43 pm        308
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​អន្តរក្រសួង​-​ស្ថាប័ន ​ដើម្បី​ប្រមូល​ធាតុ​ចូល​លើ​ជំពូក​ស្តីពី​បរិស្ថាន​នៅ​ក្នុង​សេចក្តីព្រាង​ឯកសារ​ក្របខណ្ឌ​សម្រាប់​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កាណាដា។ឯកឧត្តម ពេ​ជ ឫទ្ធី រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ជា​តំណាង​របស់​ឯកឧត្តម ​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃ​សុក្រ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងពាណិជ្ជកម្ម ចូលរួម​កិច្ចប្រជុំ​អន្ត​ក្រសួង​-​ស្ថាប័ន ដើម្បី​ប្រមូល​ធាតុ​ចូល​លើ​ជំពូក​ស្តីពី​បរិស្ថាន​នៅក្នុង​សេចក្តីព្រាង​ឯកសារ​ក្របខណ្ឌ​សម្រាប់​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កាណាដា ​តាម​ប្រព័ន្ធ​វីដេអូ ដែល​កិច្ចប្រជុំ​នេះ​ត្រូវបាន ​ដឹកនាំ​ដោយ​ឯកឧត្តម សាយ សំ​អាល់ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ ព្រមទាំង​មានការ​ចូលរួម​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួនទៀត​។ថ្លែង​ទៅកាន់​អង្គប្រជុំ ឯកឧត្តម​ប្រធាន​បាន​មានប្រសាសន៍ថា បញ្ហា​បរិស្ថាន​គឺជា​ការទូត​បៃតង ដែល​កម្ពុជា​តែងតែ​យកចិត្តទុកដាក់ ដើម្បី​ធ្វើឱ្យ​កម្ពុជា​អាច​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ​ក្នុងឱកាស​នោះ អង្គប្រជុំ​បាន​ផ្តល់​ឱកាស​ឱ្យ​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​ ផ្តល់​ធាតុ​ចូល​ដើម្បី​បង្កើត​បានជា​ជំហរ​របស់​កម្ពុជា សម្រាប់​ឆ្លើយតប​ទៅកាន់​លេខាធិការ​អាស៊ាន​វិញ​។ជាមួយគ្នា​នោះ ឯកឧត្តម ពេ​ជ ឫទ្ធី រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ជម្រាប​អង្គប្រជុំ​អំពី​សាវ តា​នៃ​ការគ្រោង​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កា​ដា​ណា ព្រមទាំង​បាន​ជម្រាប​ជូន​នូវ​ជម្រើស​មួយ​ចំនួន​ដែលជា​ជំហរ​សម្រាប់​អង្គប្រជុំ​ពិចារណា ​ក្នុងការ​រៀបចំ​ធាតុ​ចូល​សម្រាប់​ស្វែងរក​ជំហរ​រួម​អាស៊ាន ​ដើម្បី​ឆ្លើយតប​ទៅ​ភាគី​កាណាដា​វិញ​ផងដែរ​។ជា​កិច្ចបញ្ចប់ ឯកឧត្តម ​ប្រធាន​អង្គ​ប្រជុំ​បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​-​ស្ថាប័ន​ ពាក់ព័ន្ធ ដែល​ចូលរួម​ផ្តល់​ធាតុ​ចូល​ និង​ប្ដេជ្ញា​សហការគ្នា ​ដើម្បី​ធានា​សម្រេច​បាន​នូវ​ភាព​ជោគជ័យ​របស់​កម្ពុ​ជា ក្នុង​ការ​ធ្វើសមាហរណកម្ម​ថា្នក់​តំបន់​ជាមួយ​កាណាដា ​ក៏ដូចជា​បណ្តា​ប្រទេស​ដៃគូ​អាស៊ាន​ផ្សេងទៀត​។របាយការណ៍​ក្រសួងពាណិជ្ជកម្ម​ឱ្យដឹងថា ក្នុង​ឆ្នាំ ២០២០ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​កាណាដា មានតម្លៃ​សរុប ៨០០ លាន​ដុល្លារ ធ្លាក់ចុះ ​១៦ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៩​ ក្នុងនោះ ​ការនាំ​ទំនិញ​ពី​កម្ពុជា​មានតម្លៃ ៧៤៥ លាន​ដុល្លារ ធ្លាក់ចុះ ​១១​ភាគរយ និង​ការ​នាំចូល​ទំនិញ​ពី​កាណាដា​មានតម្លៃ ៥៥ លាន​ដុល្លារ ធ្លាក់ចុះ ៥៤ ភាគរយ​៕​អត្ថ​ប​ទ ៖ វណ្ណៈ 

កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រមូល​ចំណូល​ជាង ២៨ លាន​ដុល្លារ ក្នុង​រយៈពេល​៤​ខែ

2021/05/31 12:25:28 pm        128
ព្រះសីហនុ ៖ ​ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​រយៈពេល​៤ខែ ឆ្នាំ២០២១​ សរុប​មាន​ចំនួន​បរិមាណ​ជាង២លាន​តោន ​កើនឡើង​ជាង ៩ភាគរយ ក្នុងនោះ​ ការប្រមូល​ចំណូល​លើ​អាជីវកម្ម​សរុប​ចំនួន​ទឹកប្រាក់​ជាង ២៨ពាន់​លាន​ដុល្លារ កើនឡើង​ជាង ៩ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ២០២០ ។តាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ រយៈពេល ៤​ខែ ឆ្នាំ ២០២១ របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​បង្ហាញ​ឲ្យ​ដឹងថា​ ការនាំ​ចូល​មាន​ចំនួន ១,៨ លាន​តោន​ កើនឡើង​ជាង ១១ ភាគរយ និង​ការនាំចេញ​មាន​បរិមាណ​ជាង ៥៤ម៉ឺន​តោន​ កើនឡើង​ជាង ៤ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ទៅ​នឹង​ឆ្នាំ ២០២០ ។ការ​នាំចូល​ទំនិញ​សំខាន់ៗ​តាម​កុង​តឺន័​រ រួមមាន​៖ ម៉ូតូ​, ក្រណាត់​, បារី​, និង​ទំនិញ​ផ្សេងៗ​មានការ​កើនឡើង ​ខណៈ​ការដឹកជញ្ជូន​រួមមាន ​៖ រថយន្ត​, គ្រឿងចក្រ​, កង់ និង​សំលៀកបំពាក់ បាន​ថយចុះ ។ ចំពោះ​ការ​ដឹក​ជញ្ជូន​មិនមែន​កុង​តឺន័​រ​មានដូចជា ​គ្រឿងចក្រ និង​លោហៈធាតុ ​មាន​បរិមាណ​កើនឡើង ​ខណៈ​ការ​ដឹក​ជញ្ជូន​ប្រេង និង​សម្ភារៈ​ផ្សេងៗ​បាន​ធ្លាក់​ចុះ ។ ដោយឡែក​ការនាំចេញ​សម្រាប់​ទំនិញ​សំខាន់ៗ​វិញ​រួមមាន ​៖ ក្រណាត់​, ស្បែកជើង​និង​ស្រោមជើង ​រួមជាមួយ​ការនាំចេញ​សម្ភារៈ​ផ្សេងៗ​ទៀត ​មាន​បរិមាណ​កើនឡើង​, ចំណែក​ការនាំ​អង្ករ​, សំលៀកបំពាក់​, គឿង​ចក្រ​, ឈើ​កែច្នៃ និង​បារី ​មាន​ចំនួន​បរិមាណ​ធ្លាក់ចុះ ។កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ អនុវត្តន៍​ចំណូល​លើ​ការ​ធ្វើ​អាជីវកម្ម​សរុប​មាន​ចំនួន​ជាង ​២៨ លាន​ដុល្លារ កើន​ឡើង​ប្រមាណ​ជាង ៤ ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២០ ​ក្នុងនោះ​ចំពោះ​ចំណូល​លើក​រៀប​ទុក​ដាក់​ ប្រមូលបាន​ជាង ១៨ លាន​ដុល្លារ​, ចំណូល​ចលនា​នាវា ជាង ៥ លាន​ដុល្លារ​, ចំណូល​ស្តុក​ឃ្លាំង​ជាង ១​លាន​ដុល្លារ​, ចំណូល​ដឹកជញ្ជូន​ជាង​ ១​ម៉ឺន​ដុល្លារ និង​អាករ​លើ​តម្លៃ​បន្ថែម ១០% អនុវត្តន៍​បាន​ជាង ២ លាន​ដុល្លារ​អាមេរិក​ផងដែរ ៕​អត្ថបទ ​៖ សុន រ៉ា​ឌី​

ផ្លែ​តា​ង៉ែ​ន​ប៉ៃលិន​កំពុង​បង្ហាញ​វត្ត​មាននៅ​សៀមរាប ប៉ុន្តែ​មិន​សូវមាន​អ្នកគាំទ្រ

2021/05/31 11:18:05 am        376
សៀមរាប ៖ ​ផ្លែ​តា​ង៉ែ​ន ឬ​ហៅថា​ផ្លែ​មៀន​ប៉ៃលិន ដែល​កន្លងមក​គេ​ធ្លាប់​ឃើញ​តែ​នៅ​ខេត្ដ​ប៉ៃលិន​នោះ ​បច្ចុប្បន្ននេះ ​នៅក្នុង​ខេត្ដ​សៀមរាប មាន​អ្នក​ដាំ​ហើយ ​និង​ទទួល​ផល​ជាច្រើន​ហិកតា​ហើយ​ថែម​ទៀតផង ​ប៉ុន្តែ​ដំណាំ​ហូប​ផ្លែ​ប្រភេទ​នេះ ​គេ​មិនសូវ​ចាប់អារម្មណ៍​ជា​ផលិតផល​ផ្លែឈើ​ដាំ​ដុះ នៅក្នុង​ខេត្ដ​សៀមរាប​នោះទេ ​ព្រោះ​តា​ង៉ែ​ន​នេះ ​មាន​ដើមកំណើត​នៅ​ខេត្ដ​ប៉ៃលិន​។អ្នកចំការ​មួយរូប​ដែលមាន​វ័យ​៧០​ឆ្នាំ​នៅ​ឃុំ​ជប់​តា​ត្រាវ ស្រុក​អង្គរធំ ​មាន​ចម្ងាយ​ប្រមាណ​ជាង​៥០​គីឡូ ម៉ែត្រ​ពី​ក្រុង​សៀមរាប​ឈ្មោះ ​ស៊ិន ធួន ​បានលើកឡើង​កាលពី​ថ្ងៃទី​៣០​ ខែឧសភា​ថា​ លោក​បាន​ដាំ​តា​ង៉ែ​ន ​ឬ​ផ្លែ​មៀន​ប៉ៃលិន​នេះ​ ប្រមាណ​៥​ឆ្នាំទៅ​៧​ឆ្នាំ​ហើយ ​ដោយ​ឆ្នាំមុនៗ​មិនសូវ​បាន​ទិន្នផល​នោះទេ ​ដោយ​សារ​ជួប​គ្រោះរាំងស្ងួត​ផង ​និង​ខ្វះ​បច្ចេកទេស​ផង ​ប៉ុន្តែ​សម្រាប់​នៅ​ឆ្នាំនេះ គឺ​ទទួល​បាន​ផល​ច្រើន​គួរ​អោយកត់សំគាល់​។ លោក​ បន្ដថា លោក​បាន​ដាំ​ដើម​តា​ង៉ែ​ន​នេះ ​មាន​ចំនួន​៥០០​ដើម​ លើ​ផ្ទៃដី​មួយ​ហិកតា​កន្លះ​ ដែល​នៅក្នុង​ឆ្នាំនេះ​ទទួល​បាន​ផល​ប្រមាណ​៧​តោន​ បើ​ធៀប​នឹង​ឆ្នាំមុនៗ ​មានការ​កើន​គួរ​អោយកត់សំគាល់ ​ព្រោះ​ដើម​របស់​វាលូតលាស់​ធំៗ​ហើយ​ដែរ​។ លោក​បន្ថែមថា ឆ្នាំមុនៗ​លោក​បាន​យក​ផ្លែឈើ​ប្រភេទ​នេះ ​ទៅ​លក់​នៅតាម​ទីផ្សារ​ក្នុងស្រុក ប៉ុន្ដែ​មិនសូវមាន​អ្នក​ចាប់អារម្មណ៍​ជា​ផលិតផល​នៅ​ខេត្ដ​សៀមរាប​នៅឡើយ​ទេ ​បើទោះបី​លោក​ប្រាប់ថា ជា​ផ្លែ​តា​ង៉ែ​ន​ដាំ​នៅ​ចំការ​របស់​លោកនៅក្នុង​ខេត្ដ​សៀមរាប​ក៏ដោយ​។ លោក​ បាន​បញ្ជាក់ថា​ ផ្លែ​តា​ង៉ែ​ន​នៅ​ឆ្នាំនេះ​មិន​សូវមាន​ទីផ្សារ​ទេ ព្រោះ​មិន​សូវមាន​អ្នក​ទៅ​ទិញ​ដល់​ចំការ ​ដែល​ខុសប្លែក​ពី​ឆ្នាំមុនៗ​មាន​អ្នក​កុម្ម៉ង់​ទិញ​ដល់​ចំការ ​ហើយ​មានតម្លៃ​ខ្ពស់​គួរសម ប៉ុន្ដែ​សម្រាប់​ឆ្នាំនេះ​ ថយចុះ ដែល​អាច​សង្ស័យថា ​មកពី​បញ្ហា​ជំងឺ​កូ​វីដ-​១៩​។​ បច្ចុប្បន្ននេះ ផ្លែ​មៀន​ប៉ៃលិន ​របស់​លោក​មួយ​គីឡូក្រាម​តម្លៃ​៥​ពាន់​រៀល ​ហើយ​ដឹកជញ្ជូន​ដល់​ផ្ទះ​។បើ​តាម​ការ​កត់សំគាល់​ផ្លែ​តា​ង៉ែ​ន ​ឬ​ផ្លែ​មៀន​ប៉ៃលិន​នេះ​ មាន​កសិករ​តិចតួច​នៅ​ខេត្ដ​សៀមរាប​ បាន​បង្កើត​មុខរបរ​ដាំ​ដើម​តា​ង៉ែ​ន​នេះ ​គឺ​មាននៅ​ជើងភ្នំ​គូលែន​ក្នុងស្រុក​បន្ទាយស្រី ​និង​នៅ​តំបន់​ឃុំ​ជប់​តា​ត្រាវ ក្នុងស្រុក​អង្គរធំ ​នៃ​ខេត្ដ​សៀមរាប​។ ​អ្នកចំការ​ដាំ​ផ្លែ​តា​ង៉ែ​ន ​ឬ​ផ្លែ​មៀន​ប៉ៃលិន​ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អោយ​ចូល​រួម​គាំទ្រ​ផ្លែឈើ​នេះ ​ថា​ពិត​ជា​មាន​ការ​ដាំដុះ​នៅ​ខេត្ដ​សៀមរាប ៕​អត្ថបទ ឈិ​ត សា​វី

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន មានតម្លៃ​៣​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​បួន​ខែ​ឆ្នាំ​២០២១

2021/05/28 02:02:00 pm        32
ភ្នំពេញ ​៖ ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ចិន មានតម្លៃ​បី​ពាន់​លាន​ដុល្លារ នៅក្នុង​រយៈពេល​បួន​ខែ​ដើមឆ្នាំ​២០២១​ កើនឡើង​១៩,៧ ភាគរយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន​។ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម បង្ហាញថា ចាប់ពី​ខែមករា​ ដល់​ខែមេសា​ កម្ពុជា​នាំចេញ​ទៅកាន់​ប្រទេស​ចិន មានតម្លៃ ៤២៤ លាន​ដុល្លារ កើនឡើង ​៤២​ភាគរយ ខណៈ​តម្លៃ​នាំចូល​ទំនិញ​ពី​ប្រទេស​ចិន មាន​ទឹកប្រាក់​សរុប ២,៥​ពាន់​លាន​ដុល្លារ​ កើនឡើង ១៦,៧​ភាគរយ​។ទំនិញ​សំខាន់ៗ​ប្រទេស​កម្ពុជា​នាំចេញ​ទៅកាន់​ប្រទេស​ចិន មានដូចជា អង្ករ ផ្លែ​ចេក កៅស៊ូ ដំឡូង​មី ផល​នេសាទ និង​សំលៀកបំពាក់​។ ចំណែក​ផលិតផល​សំខាន់ៗ ​នាំចូល​ពី​ប្រទេស​ចិន​វិញ មាន​ដូចជា វត្ថុធាតុដើម​សម្រាប់​រោងចក្រ​កាត់ដេរ គ្រឿងចក្រ​ រថយន្ត អាហារ ឧបករណ៍​អេឡិចត្រូនិក ថ្នាំពេទ្យ និង​គ្រឿងសំអាង​។កាលពីដើម​ខែឧសភា​នេះ កម្ពុជា​បាន​ចាប់ផ្តើម​នាំចេញ​លើកដំបូង ផ្លែស្វាយ​ស្រស់​ដោយ​ផ្ទាល់​ទៅកាន់​ប្រទេស​ចិន បន្ទាប់ពី​អគ្គ​ពន្ធគយ​ចិន​ទទួលស្គាល់​ចំការ​ស្វាយ​ចំនួន​៣៧ និង​ក្រុមហ៊ុន​វេច​ខ្ជ​ប់​ចំនួន​៥​ដើម្បី​នាំចេញ​ស្វាយ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុ​វិជាតិ ធ្លាប់​បាន​លើកឡើងថា​ ការនាំចេញ​ស្វាយ​ស្រស់​ទៅកាន់​ប្រទេស​ចិន ​ជាការ​ពង្រីក​ទីផ្សារ​សម្រាប់​កសិផល​កម្ពុជា​ដោយសារ​ប្រទេស​ចិន ជាទី​ផ្សារ​ដ៏ធំ​។ ការ​ទទួលបាន​ទីផ្សារ​ប្រទេស​ចិន​នឹង​ជួយ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​កាន​តែ​ធំ​ និង​ពង្រីក​ទំនាក់ទំនង​កាន់​តែខ្លាំង​រវាង​ប្រទេស​ទាំងពីរ​នៅ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា ចិន ដែល​ទើបនឹង​ត្រូវ​បាន​ចុះហត្ថលេខា​កាល​ពីពេល​ថ្មីៗ​នេះ​។ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ បានលើកឡើង​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ​រយៈពេល​៥​ខែ​ដំបូង​ឆ្នាំ​២០២១​នេះ ប្រទេស​កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ស្រស់​ចំនួន​១៥.២​ម៉ឺន​តោន​ ច្រើនជាង​ឆ្នាំ​២០២០​ចំនួន​១០.៨​ម៉ឺន​តោន​។ ផ្លែស្វាយ​កម្ពុជា ​គឺជា​ផ្លែឈើ​ស្រស់​ទី​២​ដែល​មាន​គុណភាព​ត្រូវ​បាន​អនុញ្ញាត​នាំចេញ​ទៅកាន់​ប្រទេស​ចិន​បន្ទាប់ពី​ផ្លែ​ចេក​។ ​ក្រោយពី​បាន​ចូល​ទៅ​កាន់​ទីផ្សារ​ចិន​ដោយ​ជោគជ័យ​មក បរិមាណ​នាំចេញ​ក្នុង​រយៈពេល​៥​ខែ​ដំបូង​នា​ឆ្នាំនេះ ​មាន​កំណើន​កើន​ដល់​៣៥០%​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០​។បន្ថែម​ពីលើ​នេះ ស្ថានទូត​ចិន បញ្ជាក់​បន្ថែមថា ​រយៈពេល​៤​ខែ​ដំបូង​ឆ្នាំ​២០២១​នេះ​ បរិមាណ​នៃ​ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​មាន​ចំនួន​ជាង​១០.៤៧​ម៉ឺន​តោន ​ស្មើនឹង​៥៤.៤២%​នៃ​ការនាំចេញ​អង្ករ​សរុប​។ ​ប្រទេស​ចិន​នៅតែ​ជាទី​ផ្សារ​នាំចេញ​ធំ​បំផុត​សម្រាប់​អង្ករ​កម្ពុជា​។សូមបញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា ​និង​ប្រទេស​ចិន មានតម្លៃ ៨,១​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២០ ធ្លាក់​ចុះ ៥​ភាគរយ​។​ ក្នុងនោះ ទំនិញ​កម្ពុជា​នាំចេញ​ទៅកាន់​ប្រទេស​ចិន មានតម្លៃ​១,០៨ ពាន់​លាន​ដុល្លារ ​ថយចុះ​៨ ភាគរយ​៕​អត្ថ​ប​ទ៖ វណ្ណៈ 

ការនាំចេញ​ទំនិញ​កម្ពុជា ​ទៅកាន់​ប្រទេស​ថៃ មានតម្លៃ​៤០០​លាន​ដុល្លារ​ក្នុង​រយៈពេល​បួន​ខែ​

2021/05/28 06:22:53 am        31
ភ្នំពេញ ៖ កម្ពុជា​នាំ​ទំនិញ​ចេញ​កាន់​ប្រទេស​ថៃ មានតម្លៃ ៤០២​លាន​ដុល្លារ ក្នុង​រយៈពេល​បួន​ខែ​ដើមឆ្នាំ​២០២១ ​ថយចុះ ៤១​ភាគរយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ កាលពី​ឆ្នាំ​២០២០​។យោងតាម​តួលេខ​ពី​ក្រសួងពាណិជ្ជកម្ម ក្នុង​រយៈពេល​បួន​ខែ ឆ្នាំ​២០២១​ កម្ពុជា​បាន​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ មានតម្លៃ​សរុប ២ ២៩២​លាន​ដុល្លារ ​ថយចុះ​៥,៨ ភាគរយ​។ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី មានតម្លៃ​សរុប ២ ៦៩៤​លាន​ដុល្លារ ​ថយចុះ​១៣ ភាគរយ​។ ផលិត​សំខាន់ៗ​កម្ពុជា​នាំចេញ​ទៅកាន់​ប្រទេស​ថៃ ភាគច្រើន​ជា​ផលិតផល​កសិកម្ម ​ចំណែក​កម្ពុជា​នាំចូល​ពី​ប្រទេស​ថៃ ​មានដូចជា​ផលិតផល ប្រេងឥន្ធនៈ ជី​កសិកម្ម ​អាហារ គ្រឿងសំណង់​ រថយន្ត ភេសជ្ជៈ និង​គ្រឿង​សំអាង​។ទាក់ទង​នឹង​ការ​ជំរុញ​ពាណិជ្ជកម្ម​ទេ្វភាគី ​និង​ការ​ជំរុញ​វិនិយោគ​ទ្វេភាគី ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស ថៃ​បាន​ដាក់​ដំណើរការ​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា ។ ឯកឧត្តម អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ ​មានប្រសាសន៍ថា​ វត្តមាន​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា (CBC) ប្រចាំ​ប្រទេស​ថៃ ​គឺជា​ការ​បើក​ទំព័រ​សករាជ​ថ្មី ​សម្រាប់​ការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម ​និង​វិនិយោគ​កម្ពុជា​-​ថៃ ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ​ដែល​បាន​បង្ករ​វិទ្ធង្សនា​កំណើន​សេដ្ឋកិច្ច​ប្រទេស​ទាំងពីរ រយៈពេល​ជាង ១​ឆ្នាំ នេះ​។ឯកឧត្តម​ឯកអគ្គរាជទូត លើកឡើង​ពី​កិច្ច​ខំប្រឹងប្រែង​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ​ក្នុងការ​ទប់ទល់​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ សំដៅ​កសាង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ឡើងវិញ ​តាមរយៈ​ការ​ដាក់ចេញ​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច ឆ្នាំ​២០២១-២០២៣ ​ការបង្កើត ​និង​ចូលរួម​ប្លុក​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ និង​ពហុភាគី ​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ ព្រមទាំង​ការធ្វើ​វិសោធនកម្ម​ច្បាប់​វិនិយោគ​ និង​កំណែទម្រង់​ផ្សេងៗ ដើម្បី​លើកកម្ពស់​បរិយាកាស​ធុរកិច្ច​នៅ​ក្នុង​ប្រទេស​។ក្នុង​ឆ្នាំ​២០២០ ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា ​និង​ប្រទេស​ថៃ មានតម្លៃ ៧,២​ពាន់​លាន​ដុល្លារ ក្នុង​នោះ​កម្ពុជា ​នាំចេញ​ទៅកាន់​ប្រទេស​ថៃ មាន​ទឹក​ប្រាក់​សរុប ១,១​ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ​៤៩​ភាគរយ​៕​អត្ថបទ​៖ វណ្ណៈ 

ប្រាំខែ​ដើមឆ្នាំ​២០២១ ​ខេត្តកំពត ​ប្រមូល​ផល​នេសាទ ​បាន​ជាង​ប្រាំបី​ពាន់​តោន

2021/05/27 11:53:21 am        468
កំពត ៖ មន្ត្រី​ជំនាញ​ជលផល​ បាន​លើកឡើងថា​ ស្ថានភាព​ការនេសាទ ​និង​ការធ្វើ​វារីវប្បកម្ម​ទាំង​ទឹកសាប ​និង​ទឹកប្រៃ​ នៅក្នុង​ខេត្តកំពត​ ដំណើរការ​ទៅជា​ប្រក្រតី ​ ទោះជា​ស្ថិតក្នុង​បរិបទ​វិបត្តិ​កូ​វីដ​-១៩​ក៏ដោយ ។ ​ក្នុង​រយៈពេល​៥​ខែ​ ដើមឆ្នាំ​២០២១​នេះ ​ខេត្តកំពត ​ប្រមូល​ផល​នេសាទ​សរុប​ចំនួន​ជាង​ប្រាំបី​ពាន់​តោន​។នាយ​ខណ្ឌ​រដ្ឋបាល​ជលផល លោក ស សុ​រិ​ន បាន​ប្រាប់​ឲ្យ​ដឹងថា​ ខេត្តកំពត​ មាន​ទូក -​កាណូត​នេសាទ ​សរុប​ចំនួន១ ០៥៣​គ្រឿង​ ដែល​បាន​នឹង​កំពុង​ដំណើរការ​នេសាទ​នៅលើ​ផ្ទៃសមុទ្រ ​ហើយ​គិត​មកដល់​ថ្ងៃនេះ ​ស្ថានភាព​ការធ្វើ​នេសាទ​ប្រព្រឹត្តិ​ទៅជា​ធម្មតា ​មិន​មាន​ការ​អះ​ខាន​ទេ​។ បងប្អូន​ប្រជា​នេសាទ​នៅតែ ចេញទៅ​នេសាទ​ បើទោះជា​អាច​ប្រឈម​នឹង​បញ្ហា​កូ​វីដ​-១៩​ផង និង​បញ្ហា​ខ្យល់​កន្ត្រាក់​ផង​នោះ​។ ចំពោះ​ស្ថានភាព​ផល​នេសាទ​រក្សា​នៅ​ដដែល ​ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ អាកាស​ធាតុ​ប្រែប្រួល មាន​ព្យុះ ​ខ្យល់កន្ទ្រាក់​ធ្វើ​ឲ្យ​ប្រជា​នេសាទ ​ចេញទៅ​នេសាទ​មិនបាន​ទៀងទាត់​ទេ​។លោកនាយ​ខណ្ឌ​ជលផល ​បាន​ឲ្យ​ដឹង​ដែរ​ថា ​តាម​របាយការណ៍​ផល​នេសាទ ​រយៈពេល​៥​ខែ​ ដើម្បី​ឆ្នាំ២០២១ សរុប​៨ ២០២​តោន​ ក្នុងនោះ ​ផល​នេសាទ​សមុទ្រ ​៧ ៤៤៣​តោន ​ និង​ផល​នេសាទ​ទឹកសាប​៧៥៩​តោន​។ ​ចំណែក​ផល​វារីវប្បកម្ម សរុប​មាន​ចំនួន១ ៦៦៩​តោន ក្នុងនោះ​វារីវប្បកម្ម​សមុទ្រ​១៤០៧​តោន​ និង វារីវប្បកម្ម​ទឹកសាប២៦២​តោន ។លោក​ បាន​បញ្ជាក់ដែរថា ​អំឡុង​កូ​វីដ​-១៩​នេះ ​មានការ​នាំចូល​ផលនេសាទ​ ចតួច ​ដោយសារ​តម្រូវការ​ទីផ្សារ មិនទាន់​ធំ​ទូលាយ ​ភោជនីយដ្ឋាន​ ភ្ញៀវទេសចរ​មិនទាន់​ដើរលេង​ច្រើន​ តែ​ទោះជា​យ៉ាងណាក៏ដោយ តម្លៃ​ផល​នេសាទ​មិន​ធ្លាក់​ថ្លៃ​នោះទេ ​គឺ​រក្សា​នៅ​ដដែល​។លោក​ បានស្នើ​សុំ​ឲ្យ​ប្រជា​នេសាទ​មានការ​ប្រុងប្រយ័ត្ន ​និង​តាមដាន​ការ​ព្យាករណ៍​អាកាសធាតុ​ដោយ​មើល​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ជលផល​មុននឹង​ចេញទៅ​នេសាទ ​ពិសេស​សូមកុំ​ប្រើ​ប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​។​ តែ​យ៉ាងណា​ក៏ដោយ ត្រីមាស​ទី​១​ ឆ្នាំ​២០២១ ​បទល្មើស​នេសាទ​មាន​១៤ ករណី ៖ រឹបអូស និង​បំផ្លាញចោល ​១០​ករណី ​ មាន​ឈិបរុញ​ដៃ​ភ្ជាប់​ឧបករណ៍​ឆក់ ៦​គ្រឿង ​អាំង​វ៉ែ​កទ័រ​ឆក់​៦​គ្រឿង ​អាគុយ​៣​គ្រឿង ​ និង រឹបអូស និង​បំផ្លាញ​លប​កន្ទុយ​កណ្តុរ​ចំនួន​៤​ករណី​ ស្មើ ៣២០​លប​។ ​ទប់ស្កាត់​ការ​កាប់បំផ្លាញ ​និង​រំលោភ​ដី​ព្រៃកោងកាង​ចំនួន​ ១៨​ករណី ,​ទប់ស្កាត់​ការ​ចាក់ដី ​និង​បូម​ខ្សាច់​លប់​ដែន​នេសាទ​ ចំនួន​៧​ករណី​៕អត្ថបទ ៖ អាន សារីម 

សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ឆ្នាំនេះ ​នឹង​ផ្តោតលើ​ការដោះស្រាយ​បញ្ហា​ ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យ SME

2021/05/26 01:56:19 pm        86
ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា ​នឹង​រៀបចំ​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​លើក​ទី ៨ ​នៅ​ចុងឆ្នាំ​២០២១ ដោយ​ផ្តោត​លើ​ការអភិវឌ្ឍន៍​វិស័យ​សហគ្រាស​ខ្នាតតូច​ និង​មធ្យម​ ដែល​រង​ផល​ប៉ះពាល់​យ៉ាងខ្លាំង​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ធនាគារជាតិ​នៃ​កម្ពុជា នឹង​រៀបចំ​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំ ​លើក​ទី​៨ ឆ្នាំ​២០២១ ​ស្តីពី "​បញ្ហា​ប្រឈម​ និង​គោលនយោបាយ​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។ ​សហគ្រាស​ធុន​តូច និង​មធ្យម​មាន​ប្រមាណ​លើស​ពី ៩០% នៃ​សហគ្រាស​សរុប ដែល​បាន​រួម​ចំណែក​ជិត ៦០% នៃ​ផលិតផល​ក្នុងស្រុក​សរុប ​និង​បង្កើត​ការងារ​ជាង ៧០% ​នៃ​ការងារ​សរុប ។ ​កន្លងមក​សហគ្រាស​ធុន​តូច និង​មធ្យម ​បាន​រួម​ចំណែក​ដល់​ការ​លើក​កម្ពស់​ជីវភាព​ និង​កាត់បន្ថយ​ភាព​ក្រីក្រ ជាពិសេស​ក្នុងចំណោម​ប្រជាពលរដ្ឋ​រស់នៅ​តាម​ទីជនបទ​។ទោះបី​វិស័យនេះ​ បាន​ដើរតួនាទី​យ៉ាងសំខាន់ ​ក្នុងការ​គាំទ្រ​កំណើន​សេដ្ឋកិច្ច ​និង​កាត់បន្ថយ​ភាព​ក្រីក្រ​យ៉ាងណាក្តី ការសិក្សា​ពី​ស្ថានភាព​សហគ្រាស​ធុន​តូច ​និង​មធ្យម​នៅ​កម្ពុជា ​បាន​បង្ហាញថា សហគ្រាស​ធុន​តូច ​និង​មធ្យម មាន​បញ្ហា​ប្រឈម​ច្រើន​ក្នុង​អាជីវកម្ម ហើយ​មាន​ឧបសគ្គ​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ប្រកបដោយ​ចីរភាព​។​ លើសពីនេះ ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​បង្ក​ផល​ប៉ះពាល់​យ៉ាងខ្លាំង​បន្ថែមទៀត ​ដល់​ការធ្វើ​អាជីវកម្ម​របស់​សហគ្រាស​ធុន​តូច​និង​មធ្យម ​ដែលមាន​ភាព​ងាយ​រងគ្រោះ​ទៅ​នឹង​ការប៉ះទង្គិច​ស្រាប់ ។សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​លើក​ទី​៨ មាន​គោលបំណង​លើកកម្ពស់​ការស្រាវជ្រាវ លើ​ប្រធានបទ​ខាងលើ និង​ផ្តល់​ជា​វេទិកា​ពិភាក្សា​ជុំវិញ​បញ្ហា​ប្រឈម និង​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា ដែល​អាច​ក្លាយ​ជា​ធាតុ​ចូល​ក្នុង​ការរៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​មាន​ភាព​ធន់​ និង​ប្រកបដោយ​បរិ​យាប​ន្ន​ខ្ពស់ ។ប្រធានបទ​ស្តីអំពី​តួនាទី​របស់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ​និង​បញ្ហា​ប្រឈម​ផលិតភាព និង​ភាព​ប្រកួតប្រជែង ក្នុង​ការ​នាំចេញ នៃ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ផល​ប៉ះពាល់​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ​មកលើ​សហគ្រាស​ធុន​តូច ​និង​មធ្យម​តាម​វិស័យ​នានា ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ និង​ការធ្វើ​ទំនើបកម្ម​សហគ្រាស​ធុន​តូច ​និង​មធ្យម និង​ការលើកកម្ពស់​សហគ្រិន​ស្ត្រី នៅក្នុង​សហគ្រាស​ធុន​តូច ​និង​មធ្យម​នៅ​កម្ពុជា ​នឹងត្រូវ​បាន​ជ្រើសរើស​សម្រាប់ធ្វើ​បទ​បង្ហាញ​ក្នុង​សន្និសីទ​៕​អត្ថបទ ​៖ សុន រ៉ា​ឌី

គណៈកម្មការ​ផ្សារ​ច្បារអំពៅ​ផ្ដោត​សំខាន់​លើ​ការអនុវត្ត​វិធាន​សុខាភិបាល ​ក្រោយ​បើក​ដំណើរការ​ឡើងវិញ

2021/05/26 01:32:23 pm        92
ភ្នំពេញ ៖ ក្រោយ​បើក​ដំណើរការ​ឡើងវិញ គណៈកម្មការ​ផ្សារ​ច្បារអំពៅ​ នៅ​ថ្ងៃទី​២៦ ​ខែឧសភា​នេះ បន្ត​អនុវត្ត​វិធាន​សុខាភិបាល ​ដើម្បី​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។នៅ​ថ្ងៃទី​២៦ ខែឧសភា​នេះ លោក​ គួច ចំណាន​ ប្រធាន​ផ្សារ​ច្បារអំពៅ ​បានឱ្យដឹងថា​ ស្រប​ទៅតាម​ការ​ណែនាំរ​បស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ផ្សារ​ច្បារអំពៅ​ បាន​អនុញ្ញាត​ឱ្យ​អាជីវករ​លក់​គ្រឿង​បរិភោគ អាច​ដំណើរការ​ឡើងវិញ​បាន ​តាំងពី​ថ្ងៃទី​២៤ ​ខែឧសភា​មក ​ប៉ុន្តែ​អាជីវករ​តិចតួច​ណាស់ ​ដែល​បាន​មក​បើក​តូប​លក់​វិញ​។លោក​ បាន​បញ្ជាក់ថា ​អា​ជីវករ​មួយចំនួន​មិនទាន់​មក​បើក​តូប ​ដោយសារ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ និង​ការយល់ឃើញ​ផ្ទាល់ខ្លួន​របស់គាត់​។​ជាមួយគ្នានេះ​ អ្នកលក់ដូរ​គ្រឿង​បរិភោគ​នៅ​ផ្សារ​ច្បារអំពៅ ​បានបង្ហាញ​ក្តីរំភើប ​នៅពេល​ផ្សា​របើក​ឡើងវិញ ​ព្រោះ​អាច​រក​ចំណូលបាន​ខ្លះ​ ប៉ុន្តែ​នៅតែ​អនុវន្ត​វិធានការ​សុខាភិបាល ​បី​កុំ ៣​ការពារ​។បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​កាលពីពេល​ថ្មីៗ​នេះ ​បានអនុញ្ញាត​ឱ្យ​បើក​ផ្សារ​រដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ​ចាប់ពី​ថ្ងៃទី​២៤ ​ខែឧសភា ​តទៅ លើកលែង​ផ្សារ​ ដែល​មិនមាន​របៀបរៀបរយ ​ដូចជា ផ្សា​ក្រមួន ​ផ្សារ​រោងចក្រ ​និង​ផ្សារ​ក្រោយ​មន្ទីរ​ពេទ្យ​ជាដើម​៕​អត្ថបទ​៖ ទូច សោភ័ណ ​​​

អាជីវករ​បន្លែ​បោះ​ដុំ ចង់​ចូល​លក់​នៅ​ផ្សារ​នាគ​មាស ​និង​ផ្សារ​ដើម​គ​ ឆាប់ៗ​ខាងមុខ​

2021/05/26 01:00:47 pm        188
ភ្នំពេញ ៖ ​ផ្សា​របោះ​ដុំ​បន្លែ​ធំៗ​ចំនួន​ពីរ​ ស្ថិតនៅ​រាជធានី​ភ្នំពេញ ​មិនទាន់​ទាន់​ត្រូវ​បាន​អនុញ្ញាត​បើក​ដំណើរការ​ឡើងវិញ​នៅឡើយ​ទេ ​ខណៈ​ផ្សារ​រដ្ឋ​មួយ​ចំនួន​បាន​បើក​ឡើង ​ដោយ​អនុញ្ញាត​ឱ្យ​អាជីវករ​ផ្គត់ផ្គង់​អាហារ ​មាន​បន្លែ ត្រី​សាច់ លក់​តែប៉ុណ្ណោះ​ជាមួយ​នឹង​ការអនុវត្ត​វិធាន​សុខាភិបាល​។ ​សម្រាប់​អាជីវក​របោះ​ដុំ​បន្លែ ត្រូវ​បន្ត​លក់​តាម​ដងផ្លូវ​បណ្តោះអាសន្ន ​ដើម្បី​ដោះស្រាយ​ជីវភាព ក្នុង​អំឡុងពេល​បិទ​ផ្សារ​ទាំងពីរ​ខាងលើ​។តាម​ការសាកសួរ​ព័ត៌មាន​របស់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី កាលពី​ល្ងាច​ថ្ងៃទី​២៥ ឧសភា ឆ្នាំ​២០២១​កន្លងទៅ ក្រុមអាជីវករ​ ដែល​ងាក​មក​បោះ​ដុំ​បន្លែ​បណ្តោះ​អាសន្ន​តាម​ដងផ្លូវ ​ស្ថិតនៅ​ក្បែរ​រង្វង់​មូល​គួរ​ស្រូវ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ​ពួកគាត់​បាត់បង់​ចំណូល​យ៉ាង​ច្រើន ​ក៏ដូចជា​បាត់បង់​អតិថិជន​ប្រមាណ​៥០% ដោយ​ពីមុន​នៅក្នុង​១​ថ្ងៃ ​ជា​មធ្យម​អាច​លក់​បន្លែ​ចេញ​អស់​ប្រមាណ ១​ពាន់​តោន​ឯណោះ​ នៅ​ផ្សារ​ដើម​គរ​។អាជីវករ​បន្លែ​លក់រាយ​​ អ្នកស្រី ម៉ៅ ឌួង មក​ទិញ​បន្លែ​ដើម្បី​យក​លក់​បន្ត​នៅ​ខេត្តកណ្តាល ​បាន​និយាយថា​ ទីតាំង​លក់​បន្លែ​បណ្តោះអាសន្ន​នេះ ​មាន​ប្រជាពលរដ្ឋ​ទូទៅ ​ចូលទៅ​ទិញ​បន្លែ​ច្រើន ធ្វើឱ្យ​ការ​លក់​បន្លែ​របស់​អាជីវ​ករ​លក់រាយ ​នៅតាម​ផ្សារ​រដ្ឋ​នានា​ មិនសូវមាន​អតិថិជន​ចូល​ទិញ​ច្រើន​ដូច​មុន​។សូមបញ្ជាក់ថា ការសម្រេច​ផ្អាក​ដំណើរការ​ជា​បណ្តោះ​អាសន្ន​មូលដ្ឋាន​ផ្សារ​ដើម​គ និង​ផ្សារ​បន្លែ ស្ថិតនៅ​ជុំវិញ​តំបន់​ប្រជុំជន​ផ្សារ​ដើម​គរ ក្នុង​ខណ្ឌទួលគោក​ និង​ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ ចាប់​តាំងពី​យប់​ថ្ងៃទី​១៧ ​ខែមេសា ឆ្នាំ​២០២១ ក្រោយ​រក​ឃើញ​អាជីវករ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ជា​បន្ដបន្ទាប់​៕​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អត្តពលិកកេនយ៉ា Sebastian Sawe ក្លាយជាមនុស្សដំបូងរត់ម៉ារ៉ាតុងប្រើពេលក្រោមពីរម៉ោង
04/27/2026 10:04 AM
រុស្ស៊ី និងកូរ៉េខាងជើង យល់ព្រមលើកិច្ចសហប្រតិបត្តិការយោធារយៈពេលវែង
04/27/2026 10:04 AM
រដ្ឋបាលខេត្តបាត់ដំបង នាំយកអំណោយឧបត្ថម្ភកងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន
04/27/2026 10:04 AM
កំណាត់ផ្លូវជាតិលេខ២៣ ប្រវែង ១៩,៨៣ គីឡូម៉ែត្រ ពីគល់ស្ពានកោះធំ ដល់ស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ
04/27/2026 10:04 AM
ទោះ MPL រដូវកាលនេះ មិនសូវមានតុល្យភាពរវាងក្រុមខ្លាំង និងខ្សោយ តែ CFU តែងគោរពគូប្រកួតជានិច្ច
04/27/2026 10:04 AM
ទីក្រុងប៉េកាំងព្រមានសហភាពអឺរ៉ុប ក្រោយក្រុមហ៊ុនចិន ត្រូវបានដាក់បញ្ចូលក្នុងទណ្ឌកម្មចុងក្រោយបំផុតរបស់រុស្ស៊ី
04/27/2026 10:04 AM
រទេះសាឡីមិនត្រឹមជារបស់ប្រើប្រាស់បុរាណទេ តែក៏ជាផ្នែកមួយនៃសិល្បៈតាំងលម្អរក្សាទុកអត្តសញ្ញាណវប្បធម៌ខ្មែរឲ្យបន្តរស់នៅក្នុងសង្គមសម័យថ្មី
04/27/2026 10:04 AM
កម្លាំងសមត្ថកិច្ចចុះបង្រ្កាបអគារពាក់ព័ន្ធលបលួចប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ ក្នុងក្រុងប៉ោយប៉ែត រកឃើញជនបរទេស និងភស្ដុតាងមួយចំនួន
04/27/2026 10:04 AM
កីឡា ២ប្រភេទមកដល់មាតុភូមិវិញ អមមមេដាយប្រាក់ ១ ក្រោយ​ចប់ភារកិច្ច​ក្នុង​កីឡាលើ​ឆ្នេរ​ខ្សាច់​អាស៊ី នៅចិន
04/27/2026 10:04 AM
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល២រូប រួមគ្នាដើម្បីប្រជែងជាមួយលោក Netanyahu ក្នុងការបោះឆ្នោត
04/27/2026 10:04 AM