សម្ដេចតេជោ ហ៊ុន សែន អញ្ជើញផ្ដល់កម្លាំងចិត្តដល់ក្រុមការងារវេចខ្ចប់អំណោយជូនពលរដ្ឋភៀសសឹក
សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញសួរសុខទុក្ខវីរកងទ័ព និងវីរនគរបាល ដែលរងរបួសក្នុងសមរភូមិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញថ្វាយគ្រឿងរណ្ដាប់បូជា ជូនទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ បួងសួងសុំសេចក្តីសុខ សន្តិភាព និងការរីកចម្រើនជូនជាតិមាតុភូមិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា អាណត្តិទី៧ (លើកទី៣)

ព័ត៌មានសំខាន់ៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិមូលនិធិ Nippon ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2024/08/05 04:30:41 pm        276
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងសទី៥ ខែសីហា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោក Ichiro Kabasawa នាយកប្រតិបត្តិមូលនិធិ Nippon (The Nippon Foundation) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។សូមបញ្ជាក់ថា មូលនិធិ Nippon បានជួយប្រទេសកម្ពុជា តាមរយៈ ការអនុវត្តគម្រោងមួយចំនួនក្នុងវិស័យអប់រំ, ការថែទាំសុខភាព, និងពិការភាព។ The Nippon Foundation ដែលក្នុងរយៈកាល ៣០ ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ បានផ្តល់នូវជំនួយមនុស្សធម៌ដល់កម្ពុជា ដោយក្នុងនេះ ប្រជាជនកម្ពុជាជាច្រើនបានទទួលនូវអត្ថប្រយោជន៍ពីជំនួយទាំងនោះ ដូចជា ការទទួលបាននូវអវយវៈសិប្បនិម្មិត ដែលផ្តល់លទ្ធភាពឱ្យពួកគាត់មានឱកាសត្រឡប់ទៅប្រកបរបរចិញ្ចឹមជីវិតក្នុងជីវភាពជាប្រក្រតីឡើងវិញ។

រដ្ឋមន្រ្តីការពារជាតិជប៉ុនវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន

2024/08/05 03:17:48 pm        127
ភ្នំពេញ ៖ ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសមនាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤នេះ នៅវិមានព្រឹទ្ធសភា ឯកឧត្តម គីហារ៉ា មីណូរឹ (KIHARA Minoru) រដ្ឋមន្រ្តីការពារជាតិជប៉ុន បាន វាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន។ ​ក្នុងឱកាសជំនួបនោះសម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់ ឯកឧត្តម រដ្ឋមន្រ្តីការពារជាតិជប៉ុន មកកាន់កម្ពុជា។ សម្តេចតេជោបានលើកឡើងថា ទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តីនាឱកាសនេះ គឺស្របពេលដែលប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា មានប្រវែង១៨០គីឡូម៉ែត្រ ភ្ជាប់ពីទន្លេទៅសមុទ្រ ហើយនិងចំថ្ងៃខួបកំណើតរបស់សម្តេចផងដែរ។ សម្តេចតេជោ ជឿជាក់ថា ទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូនៅកម្ពុជា នឹងរួមចំណែកដល់ការពង្រឹងពង្រីក និងផ្តល់សន្ទុះបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការល្អប្រសើរដែលមានស្រាប់លើវិស័យការពារជាតិរវាងប្រទេសទាំងពីរ និងធ្វើឱ្យភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុនកាន់តែស៊ីជម្រៅបន្ថែមទៀត ។ឯកឧត្តម គីហារ៉ា មីណូរឹ បានបង្ហាញនូវសេចក្តីរំភើបរីករាយដែល នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តម មកកាន់កម្ពុជា ក្នុងតួនាទីជារដ្ឋមន្រ្តីការពារជាតិជប៉ុននាពេលនេះ បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចតេជោ បានចំណាយពេលវេលាដ៏មានតម្លៃក្នុងថ្ងៃពិសេសនេះ ដើម្បីទទួលជួបឯកឧត្តម និងគណៈប្រតិភូ។ឯកឧត្តម បានគោរពជូនពរសម្តេចតេជោ ក្នុងឱកាសថ្ងៃខួបកំណើតរបស់សម្តេច និងចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលសម្រេចបាននូវការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍរបស់កម្ពុជា នាពេលខាងមុខ។ ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិជប៉ុន បានវាយតម្លៃខ្ពស់ និងស្វាគមន៍កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃខួបអនុស្សាវរីយ៍នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុនលើកទី៧០ កាលឆ្នាំ២០២៣កន្លងមក។ ឯកឧត្តម ជឿជាក់ថាតាមរយៈកិច្ចព្រមព្រៀងនេះ កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន លើគ្រប់វិស័យ និងជាពិសេសកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិ នឹងត្រូវបានជំរុញកាន់តែប្រសើរឡើងថែមទៀត៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ រដ្ឋមន្ត្រីការពារជាតិជប៉ុនជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/08/05 03:13:22 pm        53
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យឯកឧត្ដម KIHARA Minoru រដ្ឋមន្ត្រីការពារជាតិជប៉ុន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនចូលជួបសម្ដែងការគួរសម

2024/08/05 10:05:05 am        130
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម គីហារ៉ា មីណូរឹ (KIHARA Minoru) រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ព្រះមហាក្សត្រយាងប្រទានព្រះរាជអំណោយដល់សិល្បករមានវ័យចំណាស់ និងជីវភាពខ្វះខាត នៅរាជធានីភ្នំពេញ

2024/08/02 11:19:03 am        173
ព្រឹកថ្ងៃទី២ខែសីហានេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា​បានសព្វព្រះរាជហឫទ័យស្តេចយាង​ប្រទាន​ព្រះរាជ​អំណោយ ជូនដល់ ក្រុមសិល្បករ និងសិប្បករ ដែលមានវ័យចំណាស់ និងមានជីវភាពខ្វះខាត ស្ថិតនៅ​ក្នុងបរិវេណកោះនរា រាជធានីភ្នំពេញ។លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មាន​សុន្ទរកថា​​ថ្វាយព្រះពរស្វាគមន៍និងបានបញ្ជាក់ឱ្យដឹងថា ក្នុងព្រះរាជកម្ម​វិធី​ប្រទាន​ព្រះរាជអំ​ណោយ​នេះមានក្រុមសិល្បករ និងសិល្បករដែល​ត្រូវទទួល​បាន​ព្រះរាជ​អំណោយ​មាន​ប្រមាណ​ជាង​៥០០​នាក់។ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសុន្ទរកថាដោយបាន​នាំមកនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅ អំពី សម្តេច​ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនឯកឧត្តម លោក​ជំទាវ ព្រឹទ្ធាចារ្យ វីរសិល្បករ សិល្បករ សិប្បករ ដែលបានអញ្ជើញមកចូល រួមក្នុងទីនេះ ក៏ដូច​ជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គមានព្រះរាជបន្ទូលថា៖ព្រះរាជាណាចក្រកម្ពុជា ជា​ប្រទេស​ដែលមានអរិយធម៌រុងរឿងតាំងតែពីបុរាណកាលមក ហើយបានរីក​សាយល្បី​ល្បាញ​ទូទាំង​ពិភព​លោក។ អរិយធម៌ដ៏រុងរឿងនោះបានបន្សល់ទុកមក ដល់យើងនាពេលបច្ចុប្បន្ននេះ នូវ​សម្បត្តិ​វប្បធម៌​ជាតិដ៏សម្បូរបែប ដែលត្រូវបានទទួលស្គាល់ ជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទៀត​ផង​។ជោគជ័យ​នៃការទទួលស្គាល់សម្បត្តិវប្បធម៌ជាអន្តរជាតិ ពិតជាបានមកពីការខិតខំប្រឹងប្រែង របស់​ប្រជាជាតិខ្មែរទាំងមូល តាំងពីថ្នាក់ក្រោមដល់ថ្នាក់លើ ។ គុណតម្លៃនេះជាស្នាដៃរបស់ រាជ​រដ្ឋាភិបាលកម្ពុជា ដែលមានលោក លោកស្រី ជាវីរសិល្បករ សិល្បករ សិល្បការិនី ខិតខំ ចូលរួ​ម​ថែ​រក្សា ការពារ និងអភិរក្ស ។ព្រះរាជសុន្ទរកថា គូសបញ្ជាក់ថា ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ «ព្រះករុណា ព្រះបរមរតន កោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាល​ព្រះអង្គនៅគង់ព្រះជន្ម និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ព្រះអង្គតែងតែសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជូបត្ថម្ភ​គាំទ្រ​ដល់​សិល្បៈ​វប្បធម៌​ជាតិ ពិសេសសិល្បករ និងសិប្បករ។ ជាមួយគ្នានេះ ក្នុងអតីតកាលកន្លងទៅ សម្តេច​ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរ័ត្ន សិរីវឌ្ឍនា ទ្រង់តែង​យក​ព្រះរាជ​ហឫទ័យ​ទុក​ដាក់​យ៉ាងខ្លាំងក្នុងការថែរក្សា ការពារ និងលើកស្ទួយ របាំ និង ល្ខោនព្រះរាជទ្រព្យ ឱ្យថ្កុំ​ថ្កើង​ល្បី​ល្បាញ​ខ្ទរខ្ទារទូទាំងពិភពលោករហូតមកដល់សព្វថ្ងៃ ហើយប្រជាជាតិ ពិសេសសិល្បករ ប្រសិទ្ធ​នាមព្រះអង្គថាជា "ព្រះមាតានៃរបាំ និងល្ខោនព្រះរាជ ទ្រព្យ ” ផងដែរ ។ព្រះអង្គ​បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហា សេនា​បតីតេជោ ហ៊ុន សែន ជាប្រមុខ និងបន្តបច្ចុប្បន្នដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់​ចេញ​នូវ​គោល​នយោបាយ​លើក​កម្ពស់​សិល្បៈ​វប្បធម៌​ជាតិ ដើម្បីលើកស្ទួយកិត្យានុភាពជាតិ និងកំណើនសេដ្ឋកិច្ច។ព្រះអង្គបានកោតសរសើរយ៉ាងក្រៃលែង និងសូមឧទ្ទិសចំពោះសិល្បករខ្មែរគ្រប់រូប ដែល​បាន​ទទួល​មរណភាពទៅហើយក្តី ប៉ុន្តែបានបន្សល់ទុកកេរ្តិ៍ឈ្មោះ ស្នាដៃដ៏ល្បី​ទុក​ឱ្យ​អ្នក​ជំនាន់​ក្រោយ​រៀនសូត្រ​តាមរហូតមកដល់បច្ចុប្បន្ននេះ និងអ្នកកំពុងរស់នៅក្តី ដែលបានខិត​ខំ​ជួយ​ជ្រោម​ជ្រែង​គាំទ្រ និងបានចំណាយពេលវេលាពេញមួយជីវិត បូជាកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និង​ទេព​កោសល្យ ដ៏ឧត្តុង្គឧត្តមថ្លៃថ្លានៅក្នុងការអភិរក្សសិល្បៈ និងវប្បធម៌ ដែល​ដូន​តា​បាន​បន្សល់​ទុក​មក និងការអភិវឌ្ឍទម្រង់សិល្បៈ និងវប្បធម៌ថ្មីបន្ថែមទៀត ដើម្បីឱ្យកាន់តែរុងរឿងបន្តទៀត សម្រាប់​កូនខ្មែរ ជំនាន់ក្រោយ ។ព្រអង្គបន្តថា ព្រះរាជាណាចក្រកម្ពុជាយើងមានប្រពៃណីវប្បធម៌ជាតិរស់រវើកដ៏ល្អផូរផង់ បាន​ឆ្លង​កាត់​នូវរបបខ្មៅងងឹត ហើយឋិតនៅគង់វង្សមកដល់សព្វថ្ងៃនេះ គឺជាគុណបំណាច់មហិមារបស់ បង​ប្អូន។ វប្បធម៌ប្រពៃណីជាតិដែលជាអត្តសញ្ញាណជាតិយើងរុងរឿង ភ្លឺថ្លា ត្រចះត្រចង់ ដោយ​សារ​ការ​ខិតខំលះបង់របស់បងប្អូន ហើយបងប្អូននៅតែមានតួនាទីសំខាន់ក្នុងការចូលរួម ចំណែក​ថែ​រក្សា ការពារសិល្បៈ និងវប្បធម៌ ការអភិវឌ្ឍសង្គមជាតិ និងសន្តិភាព ទៅតាមសមត្ថភាព រៀងៗ​ខ្លួន។ព្រះអង្គក៏បានអំពាវនាវដល់សហគមន៍ជាតិ អន្តរជាតិ និងសប្បុរសជននានា មេត្តាបន្តចូលរួម ជួយ​ឧបត្ថម្ភគាំទ្រ លើកស្ទួយសិល្បៈ និងវប្បធម៌ជាតិនៃយើងឱ្យកាន់តែថ្កុំថ្កើងថែមទៀត និងសូម ជួយ​ចូលរួមចំណែកទ្រទ្រង់ជីវភាព ព្រឹទ្ធាចារ្យមរតកមនុស្សរស់ វីរសិល្បករ សិល្បករ សិប្បករ តាម​រយៈអំណោយសប្បុរសធម៌ ដើម្បីជួយលើកកម្ពស់ និងជំរុញការបន្តវេនសិល្បៈវប្បធម៌ឱ្យ កាន់​តែ​ទូលំទូលាយថែមទៀត ។ព្រះរាជអំណោយដែលប្រទាន ដល់ក្រុមសិល្បករ និងសិប្បករ ប្រមាណ ៥០៥ នាក់ នេះ ក្នុង​ម្នាក់​ៗ​ទទួលបាន៖អង្ករ ០១ បាវ = ៥០ គ.ក្រ ឃីត០១ កញ្ចប់ (មុង ១, ភួយ ១, ក្រមា ១, សារុង ១)មី ០២ កេស ទឹកត្រី០១ យូរ = ១០ កំប៉ុង-អាវយឺត​ មានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ០១- អាវរងា មានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ ថវិកា​ចំនួន ៥០០,០០០ ៛ - អាហារ​ថ្ងៃត្រង់ (បាយសាច់មាន់ចៀន, ពងទាប្រៃ ០១, ទឹកបរិសុទ្ធ ០១ដប, ទឹកក្រូច ០១កំប៉ុង, និងផ្លែក្រូចហ្វិច ០១ផ្លែ)៕

រាជរដ្ឋាភិបាល អនុញ្ញាតឱ្យឈប់សម្រាក១ថ្ងៃ អបអរសាទរ​ថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោជាផ្លូវការ

2024/08/01 01:57:56 pm        359
រាជរដ្ឋាភិបាលបានប្រកាសថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ជាថ្ងៃអបអរសាទរផ្លូវការនៃការបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈសារាចរលេខ១០ សរ ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។ ដើម្បីឱ្យជនរួមជាតិខ្មែរគ្រប់រូបមានលទ្ធភាព ចូលរួមអបអរសាទរ ប្រកបដោយបរិយាកាសអធិកអធម កុះករ ក្លៀវក្លា និងជាទីមោទនៈ នាឱកាសដ៏ថ្លៃថ្លានិង ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតី «គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប» រាជរដ្ឋាភិបាល សូមធ្វើការណែនាំដូចតទៅ៖១- អនុញ្ញាតឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត ឈប់សម្រាកចំនួន១ (មួយ)ថ្ងៃ គឺនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីការចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោជាផ្លូវការ នៅតាមក្រសួង ស្ថាប័ន អង្គភាព គ្រឹះស្ថានសាធារណៈនិងឯកជន រោងចក្រ និងសហគ្រាសនីមួយៗ។២- ការឈប់សម្រាកនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ របស់បុគ្គលិក និងកម្មករ និយោជិត ត្រូវទទួល បានប្រាក់ឈ្នួល។ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវធ្វើសេចក្តីណែនាំដល់ រោងចក្រ សហគ្រាស គ្រឹះស្ថាន អំពីការឈប់សម្រាកដោយមានប្រាក់ឈ្នួលនេះ ដែលស្ថិតនៅ ក្រោមច្បាប់ស្តីពីការងារនិងលិខិតបទដ្ឋានគតិយុត្តជាធរមាន។៣- រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើសេចក្តីណែនាំដល់គ្រប់គ្រឹះស្ថានអប់រំសាធារណៈ និងឯកជនអំពីការឈប់សម្រាកនេះ៕

ស្ថានទូតចិនប្រចាំកម្ពុជា រៀបចំពិធីអបអរសាទរ​ខួបអនុស្សាវរីយ៍ លើកទី៩៧ ថ្ងៃបង្កើត​កងទ័ពរំដោះប្រជាជនចិន

2024/08/01 12:11:27 pm        190
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុ​ជា​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​អបអរ​សាទរ​ខួប​ លើកទី៩៧ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ​២០២៤ នៅសណ្ឋាគារ The Sun and Moon រាជធានីភ្នំពេញ ។ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គ​មេ​បញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងលោកវរសេនីយ៍ឯកពិសេស Tang Hao នាយការិយាល័យ​អនុព័ន្ធយោធាអមស្ថានទូតចិន ប្រចាំនៅកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំកម្ពុជា មកពី​បណ្តាក្រ​សួងស្ថាប័ន ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបទៀត។ នៅក្នុងពិធីនេះ ភាគីកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជន​ចិន​បាន​បង្ហាញ​ពី​សមិទ្ធ​ផល​ជា​ច្រើន​ដែល​កើតចេញពីកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរជាបន្តបន្ទាប់។ ក្រៅពីនេះ ភាគីទាំង​ពីរ​ក៏​បាន​បង្ហាញពីការសហការ នឹងពង្រឹងភាពជាដៃគូជាមួយគ្នាឱ្យកាន់តែរឹងមាំថែមទៀត។សូមបញ្ជាក់ថាកងទ័ពរំដោះប្រជាជនចិនបង្កើតឡើងនៅថ្ងៃទី១ ខែសីហា ១៩២៧ គិតត្រឹម​ឆ្នាំ​២០២​៤​នេះមានរយៈពេល៩៧ឆ្នាំហើយ៕ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ មីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/08/01 12:01:09 pm        138
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ បានអនុញ្ញាត​ឲ្យ​ឯកឧត្តម យូ កូកូ ឡាំង (U Ko Ko HLAING) រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ 

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

2024/08/01 09:43:24 am        266
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ​កម្ពុជា នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម យូ កូកូឡាំង (U Koko Hliang) រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ មីយ៉ាន់ម៉ា ចូលជួប​សម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអគ្គរដ្ឋអាជ្ញា នៃមហាអយ្យការអមតុលាការប្រជាជន ឡាវ​ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/07/31 11:26:04 am        140
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឲ្យឯកឧត្តម Xaysana Khotphouthone អគ្គរដ្ឋអាជ្ញា នៃ​មហា​អយ្យការ​អមតុលាការប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខការទូតចិនរិះគន់ការលក់អាវុធរបស់អាមេរិកឱ្យតៃវ៉ាន់ក្នុងចំនួនខ្ពស់បំផុត ស្របពេលធ្វើសមយុទ្ធនៅជិតកោះនេះ
12/31/2025 11:12 AM
កសិករប៉ូឡូញ ចេញតវ៉ាទូទាំងប្រទេស ប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មទីផ្សាររួមអាមេរិកឡាទីន
12/31/2025 11:12 AM
អន្តរជាតិព្រមានអំពីស្ថានភាពមនុស្សធម៌ «ដ៏មហន្តរាយ» ជាថ្មីនៅតំបន់ហ្កាហ្សា
12/31/2025 10:12 AM
BREAKING NEWS | យោធិនកម្ពុជាទាំង ១៨រូប ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព នៅព្រឹកនេះ
12/31/2025 10:12 AM
លោក Netanyahu៖ លោកTrump ពុំបង្ហាញការព្រួយបារម្ភពីការវាយប្រហារក្រោយបទឈប់បាញ់របស់អ៊ីស្រាអែលលើហ្កាហ្សាទេ
12/31/2025 10:12 AM
អ៊ីរ៉ង់ ព្រមានឆ្លើយតបចាស់ដៃ បន្ទាប់ពីលោកTrump គំរាមវាយប្រហារជាថ្មី
12/31/2025 10:12 AM
ក្រុមចោរចូលប្លន់ធនាគារនៅអាល្លឺម៉ង់ ដោយលួចសាច់ប្រាក់ និងវត្ថុមានតម្លៃ អស់ប្រហែល ៣៥លានដុល្លារ
12/31/2025 10:12 AM
ការវាយប្រហារនៅយេម៉ែន បង្ហាញពីភាពមិនទុកចិត្តគ្នាយ៉ាងខ្លាំងរវាងអារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម
12/31/2025 09:12 AM
ប្រទេសចិន ឡោមព័ទ្ធកោះតៃវ៉ាន់ នៅក្នុងសមយុទ្ធយោធាដ៏ធំសម្បើម
12/31/2025 09:12 AM
ការតវ៉ារាលដាលពាសពេញប្រទេសអ៊ីរ៉ង់នៅថ្ងៃទីបីបន្ទាប់ពីរូបិយប័ណ្ណធ្លាក់ចុះដល់កម្រិតទាបបំផុត
12/31/2025 09:12 AM