សម្ដេចតេជោ ហ៊ុន សែន អញ្ជើញផ្ដល់កម្លាំងចិត្តដល់ក្រុមការងារវេចខ្ចប់អំណោយជូនពលរដ្ឋភៀសសឹក
សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញសួរសុខទុក្ខវីរកងទ័ព និងវីរនគរបាល ដែលរងរបួសក្នុងសមរភូមិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញថ្វាយគ្រឿងរណ្ដាប់បូជា ជូនទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ បួងសួងសុំសេចក្តីសុខ សន្តិភាព និងការរីកចម្រើនជូនជាតិមាតុភូមិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា អាណត្តិទី៧ (លើកទី៣)

ព័ត៌មានសំខាន់ៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/07/31 10:23:26 am        147
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កែសន (Khamlieng Outhakaysone) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

សម្ដេចធិបតី អនុញ្ញាតឱ្យប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុងចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/07/31 09:36:31 am        116
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម John KC Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង(HKSAR)ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងជំនួបនេះក៏បានចូលរួមជាសាក្សី ផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា (MoU)ចំនួន២៖១) អនុស្សរណៈនៃការយោគយល់គ្នា (MoU)ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិនិយោគហុងកុងនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណៈរដ្ឋប្រជាមានិតចិន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)២) អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥

2024/07/31 08:49:43 am        188
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដើម្បីពិនិត្យ ឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពី ឯកភាវូប​នីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស នៅវិមាន​ព្រឹទ្ធសភា រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

2024/07/30 08:43:36 am        213
នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ១០ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ លើរបៀបវារៈដូចខាងក្រោម៖១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរ ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័ត យល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធនឹងការ ដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥។២- កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជា វិសាមញ្ញនីតិកាលទី៥ ។៣- ផ្សេងៗ ៕

[BREAKING NEWS] ឧទ្ធម្ភាគចក្រដែលបានបាត់នៅខេត្តពោធិ៍សាត់ត្រូវបានរកឃើញហើយ នៅរសៀលថ្ងៃនេះ

2024/07/29 03:18:00 pm        1348
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ កម្ពុជាបានបញ្ជាក់ ឧទ្ធម្ភាគ ចក្រ ដែលបានធ្លាក់បាត់នៅខេត្តពោធិ៍សាត់កាលពីថ្ងៃទី១២ ខែកក្កដាកន្លងទៅនេះត្រូវបានក្រុម រុក រកប្រទះ ឃើញហើយ តែការរកឃើញនេះគឺបានឃើញពីលើអាកាស តែប៉ុណ្ណោះខណៈក្រុមការងាររុករកមិនទាន់ ដល់កន្លែងកើតហេតុដោយផ្ទាល់នោះទេ។ថ្លែងប្រាប់ទូរទស្សន៍BTVតាមរយៈតេលេក្រាមនាថ្ងៃនេះ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ថា«ថតពីលើមេឃឃើញ ប៉ុន្តែកម្លាំង(កម្លាំងរុករក)អត់ទាន់ចូលដល់ទេ…យើងថតពីលើឧទ្ធម្ភាគចក្រទៅឃើញ ដោយសារតែអាកាសធាតុល្អ រកឃើញទូយន្តហោះហើយ រកឃើញទង់ជាតិហើយ តែយើងគ្រាន់តែអត់ទាន់បានដល់ ឥឡូវកម្លាំងថ្មើរជើងយើងនៅប្រហែលជិតមួយគីឡូទៀតបានចូលដល់ ដោយសារព្រៃក្រាស់ និងភ្នំខ្ពស់»។សូមបញ្ជាក់ថាឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទZ-9 បានបាត់ចេញពីរាដា(ធ្លាក់) នៅតំបន់​ភ្នំជួរ​ក្រវាញ​រវាងព្រំប្រទល់ខេត្តពោធិសាត់ និងខេត្តកោះកុងកាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤​កន្លង​ទៅ​នេះខណៈកំពុងធ្វើការហ្វឹកហ្វឺន(រៀនបើកបរ)៕ អត្ថបទបាន ចក់

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យអាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ឃាត់ម៉ូតូក្មេងទំនើង​ដែលបង្ហោះ​ទុករយៈពេល៣ទៅ៦ខែ

2024/07/29 09:37:29 am        201
តាមរយៈសារពិសេសមួយនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរគ្រប់រាជធានី និងខេត្ត​ទាំងអស់​ត្រូវ​​ចាត់វិធានការ និងបង្រ្កាបឲ្យខាងតែបានចំពោះក្មេងទំនើងគ្រប់ប្រភេទឲ្យបានដូចជាភ្លៀងរលឹម ខណៈ​ក្មេងទំនើងដែលបង្ហោះម៉ូតូតាមទីសាធារណៈត្រូវធ្វើ​ការឃាត់​ម៉ូតូ​ទុក​ក្នុង​រយៈពេល​ពី៣​ខែ​ទៅ៦ខែ​ដោយ​គ្មានការលើកលើកលែងនោះឡើយចាប់ពីពេលនេះតទៅ។សម្តេចធិបតីនាយករដ្ឋមន្រ្តីបានលើកឡើងថា ដើម្បីសន្តិសុខសណ្តាប់ធ្នាប់ដល់បងប្អូន​ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិនោះ អាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់​ត្រូវ​តែ​បង្កើន​សកម្មភាពរបស់ខ្លួនបន្ថែមទៀត ពោលគឺធ្វើឲ្យដូចភ្លៀងរលឹមបង្រ្កាប់ចំពោះក្មេងទំនើង (ពួក​ក្រុម​ដាវសាំម៉ារ៉ៃ)បើទោះបីជាការបង្រ្កាបនាពេលកន្លងមកមានការថមថយក្តី ប៉ុន្តែនូវ​មិន​ទាន់​អស់​នៅ​ឡើយ​ខណៈក្មេងខ្លះបានបន្តផ្គើនដដែលជាពិសេសគឺក្មេងទំនើងបង្ហោះម៉ូតូតែម្តង។ ដូច្នេះករណីនេះត្រូវតែធ្វើឲ្យបានដោយ គ្មានការលើកលែង និងយោគយល់នោះឡើយ។ជា​មួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានស្នើសុំការយោគយល់ និងសហការពីបងប្អូន ប្រជា​ពលរដ្ឋដែលជាឪពុកម្តាយ ឬអណាព្យាលបាល​របស់​ក្មេង​ទំនើង​ទាំង​នោះ​មាន​ការ​យោគ​យល់ និងសហការគ្នាជាមួយអាជ្ញាធរផងដែរ ខណៈបទបញ្ជា​របស់​សម្តេច​នាយករដ្ឋ​មន្រ្តី​នាពេល​នេះ​គឺ​ដើម្បី​លើកកម្ពស់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងកាត់បន្ថយគ្រោះថ្នាក់ដល់ពួកគេ និង​អ្នកដទៃពេលដែលពួក ក្មេងទំនើងទាំងនោះបង្ហោះម៉ូតូ។យ៉ាងណាក៏ដោយតាមរយៈសារពិសេសនេះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី​ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​ទាំងអស់​ត្រូវតែថែរក្សាទ្រព្យសម្បត្តិរបស់ពួក​គេ​ឲ្យបាន​ល្អ​ជា​ពិសេស​ម៉ូតូ​ដែល​បាន​ឃាត់​ទុក ហើយត្រូវប្រគល់ជូនសាមីខ្លួនគេវិញក្រោយពិន័យរដ្ឋបាលរួចហើយនោះ។ សម្តេចធិបតី នាយករដ្ឋ​មន្រ្តីបញ្ជាឲ្យ កងកម្លាំងឯកភាពដែលចំណុះឲ្យរាជធានី-ខេត្តទាំងអស់​ត្រូវ​អនុវត្តន៍​បទ​បញ្ជា​នេះ ឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីចូលរួមទប់​ស្កាត់​ក្មេង​ទំនើង​ដែល​បង្ហោះ​ម៉ូតូ​នៅ​មូល​ដ្ឋាន​របស់​ខ្លួន​នោះ៕ អត្ថបទបាន ចក់

សម្ដេចតេជោអញ្ជើញនិវត្តន៍មកដល់កម្ពុជាវិញបន្ទាប់ពីគោរពវិញ្ញាណក្ខន្ធសពអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម

2024/07/26 04:51:15 pm        46
ភ្នំពេញ ៖នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ង្វៀន ហ្វូជុង (Nguyen Phu Trong) អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ចាប់ពីថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤នេះ។ ​សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់រដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីវេលាម៉ោង៨និង៤០នាទី ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ដើម្បីអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឯកឧត្តម ង្វៀន ហ្វូជុង អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ដែលបានទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ នៅអាកាសយានដ្ឋានអន្តរជាតិណូបៃ រដ្ឋធានីហាណូ វត្តមាននៃការអញ្ជើញដល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាមជាច្រើនរូប។ សម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនបរទេសទី១ ដែលបានអញ្ជើញទៅដល់រដ្ឋធានីហាណូយ ដើម្បីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឯកឧត្តម ង្វៀន ហ្វូជុង អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម បន្ទាប់ពីគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត ក៏ដូចជារដ្ឋាភិបាលវៀតណាម បានប្រកាសជាផ្លូវការ ក្នុងការអនុញ្ញាតឲ្យបណ្តាមេដឹកនាំពិភពលោក អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឯកឧត្តម ង្វៀន ហ្វូជុង អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងឱកាសអញ្ជើញចូលរួមគោរព វិញ្ញាណក្ខន្ធសព ឯកឧត្តម ង្វៀន ហ្វូជុង អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ចាប់ពីថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារ និងទទួលទានអាហារពេលព្រឹក ថ្ងៃត្រង់ ពេលល្ងាចជាមួយ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋវៀតណាម, ឯកឧត្តម លឿង គឿង សមាជិកការិយាល័យនយោបាយប្រចាំការគណៈលេខាបក្សកុម្មុយនីស្តវៀតណាម, ឯកឧត្តម ត្រឹន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមជាដើម។ក្នុងឱកាសជំនួបជាមួយថ្នាក់ដឹកនាំកំពូលវៀតណាមនេះ សម្ដេចតេជោ និងថ្នាក់ដឹកនាំកំពូលវៀតណាម បានពិភាក្សាគ្នាដោយបន្តយកចិត្តទុកដាក់ និងសាមគ្គីភាព ហើយនឹងបង្កើតនូវការចងចាំនៃមិត្តភាព និងការតស៊ូពីអតីតកាល ហើយក៏ដូចគ្នា ក្នុងការប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អថែមទៀត ពីមួយឆ្នាំទៅមួយឆ្នាំ។ ភាគីទាំងពីរក៏បានផ្ដល់តម្លៃខ្ពស់ទៅដល់កិច្ចសហប្រតិបត្តិការ ដើម្បីផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក ដោយការរីកចម្រើនរបស់វៀតណាម ក៏ដូចជាការរីកចម្រើនរបស់កម្ពុជា ហើយបន្តបំពេញគ្នានូវការរីកចម្រើននេះ និងការជួយគ្នាទៅវិញទៅមកឱ្យបានល្។ សម្ដេចតេជោ និងថ្នាក់ដឹកនាំកំពូលវៀតណាម បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តរក្សាឱ្យបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ ជាពិសេសបន្តជួយគ្នាដើម្បីជំរុញដល់ការកសាងសេដ្ឋកិច្ច ជំរុញកិច្ចអភិវឌ្ឍន៍នាំមកនូវការរីកចម្រើនសម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕អត្ថបទ៖ វ៉ន ដារ៉ា

ប្រធានរដ្ឋសភាវៀតណាម៖ សម្ដេចតេជោបានបង្កើតប្រវត្តិសាស្រ្ដទំនាក់ទំនងល្អកម្ពុជា-វៀតណាម

2024/07/26 11:53:41 am        132
នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ប្រធាន​គណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ត្រឹន ថាន់មិញ ប្រធាន​រដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ក្នុងជំនួបពិភាក្សាគ្នានោះ ភាគីទាំងពីរបានវាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​នៃស្ថាប័ន​និតិបញ្ញត្តិ​នៃប្រទេសទាំងពីរកម្ពុជា វៀតណាម ក្នុងនោះភាគីទាំងពីរបានផ្តល់នូវតម្លៃខ្ពស់ចំពោះ កិច្ច​សហប្រតិបត្តិការនៃស្ថាប័ន ក៏ដូចជាការផ្លាស់ប្តូរការរៀបចំនូវការកសាងច្បាប់ ក៏ដូច​ជា​កិច្ច​សហប្រតិបត្តិការក្នុងគណៈកម្មការនានា របស់រដ្ឋសភា និងព្រឹទ្ធសភានៃប្រទេសទាំងពីរ។ ភាគី​ទាំងពីរក៏បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលទទួលបានជាផ្លែផ្កា ក្រោយពី​មាន​កិច្ច​សហប្រតិបត្តិការជាន់ខ្ពស់ រវាងគណបក្សនិងគណបក្ស ក៏ដូចជាស្ថាប័ន​និតិបញ្ញត្តិ​នៃ​ប្រទេស​ទាំងពីរ។ ភាគីទាំងអញ្ជើញគ្នាទៅវិញទៅមក ក្នុងនោះភាគីវៀតណាម បានគោរព​អញ្ជើញ​សម្តេ​ច​តេជោ​ប្រធាន​ព្រឹទ្ធសភា ធ្វើទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងនាម​ជា​ប្រធាន​ព្រឹទ្ធសភា ដែលជាទស្សនកិច្ចលើកដំបូងរបស់សម្តេចតេជោ ដើម្បីចារជាប្រវត្តិសាស្រ្ត នៃ​កិច្ច​សហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូល នៃស្ថាប័ននិតិបញ្ញត្តិ​។ ភាគី​ទាំងពីរក៏បានបញ្ជាក់សាជាថ្មីឡើងវិញអំពីតម្លៃនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង​វៀតណាម បន្តពីឯកឧត្តមអគ្គលេខាមជ្ឈឹមបក្ស ង្វៀន ភូចុង គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្កើតនូវស្នាដៃជាប្រវត្តិសាស្រ្តជាច្រើន សម្រាប់កិច្ច​សហប្រតិបត្តិកា​រ​នៃ​ប្រទេស​ទាំង​ពីរ បក្សទាំងពីរ ប្រជាជនទាំងពីរ រដ្ឋទាំងពីរ ដើម្បីឆ្ពោះទៅ​កាន់​អនាគត​កាល​នៃ​ព្រំដែន​ប្រកប​ដោយ​សន្តិភាព និងការអភិវឌ្ឍ។ ក្នុងនោះភាគីទាំងពីរ កម្ពុជា វៀតណាម បានប្តេជ្ញាចិត្ត​បន្ត​កិច្ច​សហ​ប្រតិបត្តិការ និងអនុវត្តន៍កិច្ចព្រមព្រៀងដែលមានស្រាប់ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បី​បំរើឧត្តមប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរកម្ពុជា វៀតណាម៕

នាយករដ្ឋមន្ត្រីវៀតណាមប្តេជ្ញាលើកកម្ពស់ទំនាក់ទំនង ជំរុញសេដ្ឋកិច្ច និងកិច្ចអភិវឌ្ឍន៍កម្ពុជា-វៀតណាម

2024/07/26 11:48:36 am        176
តាមរយៈជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និង​លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ភាគីទាំងពីរ​បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​បន្ត​រក្សា​ឱ្យបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ ជាពិសេស​បន្ត​ជួយ​គ្នាដើម្បី​ជំរុញដល់ការកសាងសេដ្ឋកិច្ច ជំរុញកិច្ចអភិវឌ្ឍន៍​នាំមកនូវ​ការ​រីកចម្រើន​សម្រាប់​ប្រជាជន និងប្រទេសទាំងពីរ។ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធលោក ង្វៀង ភូចុង អគ្គលេខាធិការបក្សកុម្មុយនិស្ត​វៀតណាម​, កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ក​ម្ពុជា និងជាប្រធានគណបក្សប្រជាជន​កម្ពុជា​បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម។ក្នុង​ជំនួបនេះភាគីវៀតណាមបានបង្ហាញក្ដីរំភើបរីករាយយ៉ាងខ្លាំង ចំពោះមនោសញ្ចេតនា ដ៏ជ្រាល​ជ្រៅ​បំផុត​របស់សម្ដេចតេជោ ដែលបានអញ្ជើញចូលរួមដោយផ្ទាល់ទាំងការគោរពវិញ្ញាណក្ខន្ធ និង​បន្តចូលរួមក្នុងពិធីបញ្ចុះសពលោក ង្វៀង ភូចុង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ ភាគី​វៀតណាម​សន្យាបន្តរក្សានូវប្រពៃណីយ៉ាងល្អ ជាពិសេសការបន្ត​វប្បធម៌ នៃកិ​ច្ច​សហប្រតិបត្តិការ​ដ៏​ជ្រាល​ជ្រៅ​រវាងសម្ដេចតេជោ និងលោក ង្វៀង ភូចុង បានបន្សល់ទុក​សម្រាប់​ថ្នាក់​ដឹកនាំ​ជា​នាយករដ្ឋ​មន្ត្រី, ថ្នាក់ដឹកនាំជាប្រធានរដ្ឋសភា, ថ្នាក់ដឹកនាំជាប្រធានព្រឹទ្ធសភា ក៏ដូចជា​ប្រធាន​គណបក្ស, អគ្គលេខាធិការគណបក្ស ហើយមិនត្រឹមតែកម្ពុជា និងវៀតណាមទេ ក៏សម្ដែង​នូវ​មិត្ត​ភាព​ល្អរ​វាងកម្ពុជា វៀតណាម ឡាវផងដែរ។ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់អំពីប្រពៃណីនៃការធ្វើការជាមួយគ្នា ហើយជាពិសេស ក៏បា​ន​ថ្លែងអំណរគុណចំពោះព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ដែលបានគិតគូរ និង​សម្ដែង​ការ​សោក​ស្ដាយចំ​ពោះកា​រ​បាត់​បង់​ឧត្តម​បុរសជាតិ​របស់​មិត្ត​វៀតណាម ក៏ដូចជាការបាត់បង់ទាំងកម្ពុជាផងដែរចំពោះអ្វីដែលលោកអគ្គលេខាធិការបក្ស បាន​បន្សល់​ទុ​កនូវការពូនជ្រុំនៃកិច្ចសហប្រតិបត្តិការ ដែលមានលក្ខណៈស៊ីជម្រៅ និងយូរអង្វែង និ​ង​មិត្តភាព​ជាបងប្អូនល្អជាអ្នកជិតខាងល្អ ក្នុងអាណត្តិដែលលោកអគ្គលេខាធិការ បាន​ទទួល​ជា​មេដឹកនាំ​។ភាគីទាំងពីរ ក៏បានពិភាក្សាគ្នា ដោយជូនពរគ្នាទៅវិញទៅមកនូវទំនុកចិត្ត គឺជាការលះបង់ និងការ​សាមគ្គី​គ្នា​គ្រប់ដំណាក់កាល ដើម្បីដណ្ដើមយក​ឯករាជ្យ​ភាព​ក្នុង​ប្រវត្តិសាស្ត្រ​ពី​អតីតកាល​ទាំង​ពី​រ​អាណា​និគមនិយម និងចក្រពត្តិនិយម ដូច្នេះហើយភាគីទាំងពីរ នឹងបន្តពូនជ្រុំនូវមិត្តភាពនេះ ឱ្យ​បានយូរអង្វែងបន្តទៀត។ ជាពិសេសថ្នាក់នាយករដ្ឋមន្ត្រី តែងតែជួបគ្នាគ្រប់ពេលវេលា ទាំង​សម្ដេចធិបតី ហ៊ុន ម៉ាណែត ទាំងនាយករដ្ឋមន្ត្រីឡាវ និងលោក ផាម មិញជីញ នាយករដ្ឋ​មន្ត្រី​វៀតណាម នៅគ្រប់ទីតាំង និងគ្រប់វេទិកា។ភាគីទាំងពីរក៏បានជូនជូនពរគ្នាទៅវិញទៅមក ចំពោះការធ្វើយ៉ាងណា ឱ្យពាណិជ្ជកម្ម និងកិច្ច​សហ​ប្រតិបត្តិការទាំងអស់ មានការកើនឡើង ជាពិសេសវៀតណាម នៅឆ្នាំ២០៣០ ក្លាយទៅ​ជា​ប្រទេស​អ​ភិវឌ្ឍន៍ ហើយក៏ជូនពរ​ឱ្យ​ក្លាយ​ទៅ​ជាប្រទេស​ដែលចូលទៅក្នុងកម្រិត​មហា​សេដ្ឋកិច្ច​ទាំង​២០ របស់ពិភពលោក។ មិត្តវៀតណាម ក៏បានជូនពរឱ្យកម្ពុជា ទទួលបាន​ជោគ​ជ័យ​ចំពោះ​ទស្សនៈ​វិស័យរបស់សម្ដេចតេជោ និងការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្លាយទៅជា​ប្រទេស​ដែល​មានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

ប្រធានរដ្ឋវៀតណាមសន្យាបន្តកសាងនូវមិត្តភាពជាបងប្អូន ជាមិត្តជិតខាងល្អរវាងកម្ពុជា-វៀតណាម

2024/07/25 03:10:14 pm        66
ភ្នំពេញ ៖ នៅវេលាថ្ងៃត្រង់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញធ្វើជំនួបពិភាក្សាជាមួយឯកឧត្តម តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។​ក្នុងជំនួបដ៏មានសារសំខាន់នោះ ភាគីទាំងពីរបានថ្លែងអំណរគុណគ្នាទៅវិញទៅមក ពិសេសឯកឧត្តម តូ ឡឹម បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ង្វៀន ភូជុង អគ្គលេខាធិកាមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម នាឱកាសនេះ។ឯកឧត្តម តូ ឡឹម មានប្រសាសន៍ថ្លែងអំណរគុណថ្វាយ និងជូនចំពោះព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហាបវរនាយករដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំគ្រប់ស្ថាប័នទាំងអស់របស់ព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើនូវសាររំលែកទុក្ខចំពោះការបាត់បង់ ថ្នាក់ដឹកនាំដែលជាមហាបុរសរដ្ឋវៀតណាម និងជាការបាត់បង់របស់ប្រជាជនកម្ពុជាផងដែរ។ភាគីទាំងពីរបានសម្ដែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់នូវធនធានមហាបុរសរដ្ឋនេះ ទាំងបក្ស និងប្រជាជនវៀតណាម។ ភាគីទាំងពីរបានសន្យាពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម ក៏ដូចជាកម្ពុជា វៀតណាម ឡាវ ក្នុងន័យនេះ ឯកឧត្តមប្រធានរដ្ឋវៀតណាមបានសន្យាថា និងបន្តនូវភារកិច្ចដែលឯកឧត្តមអគ្គលេខាធិការបន្សល់ទុក នូវស្នាដៃនៃការកសាងប្រទេស ក៏ដូចជាការកសាងនូវមិត្តភាព ជាបងប្អូន ជាមិត្តជិតខាងល្អរវាងកម្ពុជា វៀតណាម និងពង្រឹងពង្រីកបន្ថែមទៀត សម្រាប់មនុស្សជំនាន់ថ្មី។ឯកឧត្តម តូ ឡឹម មានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានបង្ហាញនូវមនោសញ្ចេតនា ក្នុងការចូលរួមជាគ្រួសារ និងជូនដំណើរជាលើកចុងក្រោយជូនវិញ្ញាណក្ខន្ធ ឯកឧត្តម ង្វៀន ភូជុង រហូតដល់ថ្ងៃទី២៦កក្កដាស្អែកទៀត ដែលនេះបានបង្ហាញឱ្យឃើញថា មិត្តភាពដែលមានជាង១ទសវត្សរ៍កន្លងទៅ រវាងឯកឧត្តម ង្វៀន ភូជុង ដែលបានធ្វើការជាមួយសម្ដេចតេជោ គឺពិតជាមានតម្លៃខ្លាំងណាស់។ក្នុងនាមជាប្រធានរដ្ឋថ្មីរបស់វៀតណាម ឯកឧត្តមនិងបន្តការងារទាំងអស់នោះ ដើម្បីឱ្យការងារទាំងបក្ស និងរដ្ឋនៃប្រទេសទាំងពីរកម្ពុជា វៀតណាម ក៏ដូចជាការងារបក្ស និងរដ្ឋ នៃប្រទេសទាំងបី កម្ពុជា វៀតណាម ឡាវ ឱ្យកាន់តែរឹងមាំយូរអង្វែងតទៅមុខទៀត។ តាមរយៈនេះភាគីទាំងពីរ និងបន្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ និងអនុវត្តន៍កិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់អនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាព ពិសេសលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការទាំងឡាយ ដែលថ្នាក់ដឹកនាន់មុនបានបន្សល់ទុក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សរាប់រយនាក់ រត់ភៀសខ្លួន ខណៈកងទ័ពកុងហ្គោប្រយុទ្ធជាមួយក្រុមឧទ្ទាមM23 នៅជិតទីក្រុង Uvira
12/31/2025 12:12 PM
សម្ដេចធិបតី និងលោកជំទាវបណ្ឌិតបន្តចុះជួបសួរសុខទុក្ខបងប្អូនវីរកងទ័ព និង​វីរនគរបាល​កំពុង​សម្រាក​ព្យាបាល​បន្តនៅតាមមន្ទីរពេទ្យនៅភ្នំពេញ
12/31/2025 12:12 PM
លោក Zelenskyy បញ្ជាក់ជាថ្មីពីការត្រៀមខ្លួនរួចជាស្រេចដើម្បីជួបមេដឹកនាំរុស្ស៊ី ក្នុងគ្រប់ទម្រង់ទាំងអស់
12/31/2025 12:12 PM
ប្រជាជននៅរដ្ឋធានីប្រទេសឈីលី ប្រយុទ្ធប្រឆាំងរលកកម្តៅដោយការជ្រកម្លប់និងរកប្រភពទឹក ខណៈ សីតុណ្ហភាពកើនឡើង
12/31/2025 12:12 PM
សហគមន៍អន្តរជាតិចាត់ទុកការដោះលែងវីរៈកងទ័ពកម្ពុជាជាជំហានវិជ្ជមានស្ដារទំនុកចិត្តរវាងកម្ពុជា និងថៃ
12/31/2025 12:12 PM
កម្មកររ៉ែនៅប្រទេសបូលីវី សន្យាប្រយុទ្ធប្រឆាំងរហូតដល់ក្រឹត្យស្តីពីប្រេងឥន្ធនៈត្រូវបានលុបចោល
12/31/2025 11:12 AM
មានការតវ៉ានៅប្រទេសយេម៉ែន បន្ទាប់ពីអារ៉ាប់រួម និយាយថា ខ្លួនកំពុងដកកងកម្លាំងដែលនៅសល់
12/31/2025 11:12 AM
សហរដ្ឋអាមេរិក ចេញទណ្ឌកម្មលើអ៊ីរ៉ង់-វ៉េណេស៊ុយអេឡា ជុំវិញពាណិជ្ជកម្មយានដ្រូន
12/31/2025 11:12 AM
សហរដ្ឋអាមេរិក៖ ភេរវករ Daesh ជាច្រើននាក់ ត្រូវបានសម្លាប់ឬចាប់ខ្លួននៅស៊ីរី ក្នុងប្រតិបត្តិការរួមគ្នា
12/31/2025 11:12 AM
អ៊ីស្រាអែល នឹងរារាំងក្រុមជំនួយរាប់សិបក្រុមដែលកំពុងធ្វើការនៅហ្កាហ្សាដែលរងការបំផ្លាញដោយសង្គ្រាម
12/31/2025 11:12 AM