អគ្គលេខាធិការ នៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី ផ្ដល់ការគាំទ្រពេញលេញ ដើម្បីធានាភាពជោគជ័យ នៃកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
​សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន
សម្ដេចតេជោ ហ៊ុន សែន អរគុណសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានលុបសេចក្តីសម្រេចស្តីពីការហាមឃាត់កីឡាករពីររូបមិនឲ្យប្រកួតរយៈពេល៦ខែតាមសំណូមពររបស់សម្ដេច

ព័ត៌មានសំខាន់ៗ

កាយឫទ្ធិនារីកម្ពុជា ធ្វើពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី២៧ ចំនួន៧៨៨នាក់ សាខាពោធិ៍សាត់

2024/02/26 09:49:22 am        179
សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំសច្ចាបញ្ចូលសមាជិកថ្មី លើកទី២៧ ចំនួន ៧៨៨នាក់ នៅក្នុង​ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោកជំទាវ​ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ​សមាគមកាយឫទ្ធិនារីកម្ពុជា នៅព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការចូល ជាសមាជិក​របស់​សមាគម​កាយ​ឫទ្ធិនារីកម្ពុជា គឺជាកម្លាំង​ស្ម័គ្រចិត្តរួម​ដែលផ្ដល់​ឱ្យ​សមាជិក​នូវ​ចំណេះ​ដឹង​បទ​ពិសោធន៍​ទាំងជីវិត ការងារ និង លទ្ធភាពធ្វើការរួមគ្នាដើម្បីផលប្រយោជន៍សង្គម។ លើសពីនេះ កុមារី យុវតី និងសមាជិករបស់សមាគមត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ធ្វើ​ការងារ​ជា​ក្រុមក្លាយជាធនធានដ៏ល្អជួយអភិវឌ្ឍប្រទេសជាតិ។ មិនតែប៉ុណ្ណោះ សមាជិក​ទាំង​អស់​ត្រូវ​បាន​ជំរុញ លើកទឹកចិត្តឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ តាមគោលបំណង បេសកកម្ម និងពាក្យ​ស្លោក​របស់​សមាគមគឺ “កម្លាំងស្ម័គ្រចិត្ត ដើម្បីកុមារីនិងយុវតីកម្ពុជា” ។ លោកជំទាវបានប្រសាសន៍បញ្ជាក់ទៀតថា តាមរយៈ​លទ្ធផល​ការងារ​ដែល​​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា​បាន​ប្រឹង​ប្រែង​កន្លងមក ធ្វើអោយមជ្ឈដ្ឋានជាតិ និងអន្តរជាតិបានទទួស្គាល់ថា សមាគម​កាយឫទ្ធិនារី​កម្ពុជា ពិតជាបានបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយគ្មាន​ការ​ប្រកាន់​និន្នាការ​នយោបាយ ពូជសាសន៍ ព៌ណសម្បុរ អាយុ ឬ ភេទ នោះឡើយ។ លោកជំទាវ​បណ្ឌិត​ក៏​បានលើកបន្ថែមដែរថា “បើបណ្ដុះបណ្ដាលបុរស១នាក់ យើងនឹងទទួលបានមេដឹកនាំ​១នាក់ បើបណ្ដុះបណ្ដាលស្ត្រី ឬក្មេងស្រី១នាក់ យើងនឹងទទួលបានមេដឹកនាំមួយប្រទេស” ក្នុងន័យនេះ​លោក​ជំទាវ​អគ្គស្នងការ​ចង់​សម្តៅ​លើ​ការ​លើក​កម្ពស់​ដល់កុមារី យុវតី និងស្រី្ត ក្នុងទទួលបានការ​អបរ់​រំ​អោយ​បាន​កាន់​តែ​ខ្ពស់​កាន់​តែ​ប្រសើរ​។ សូមបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ សមាគមកាយឬទ្ធិនារីកម្ពុជា មានសមាជិកសរុបចំនួន ៣៥៥២នាក់ ក្នុងសហគមន៍ចំនួន១១ នៃ២៥រាជធានី ខេត្តដូចជា រាជធានីភ្នំពេញ សៀមរាប កំពត កណ្តាល កំពង់ស្ពឺ កំព​ង់ធំ មណ្ឌលគិរី តាកែវ ព្រៃវែង បាត់ដំបង រួមនឹងខេត្តពោធិ៍សាត់។ សូមរំលឹកថាកម្ពុជា បានបង្កើតក្រុមកាយឫទ្ធិកាលពីឆ្នាំ១៩៤៣ តែមិន​ទាន់​ចូល​ជា​កាយ​ឫទ្ធិ​ពិភព​លោក​នោះ​ទេ។ ដោយសារសង្គ្រាម ក្រុមកាយឫទ្ធិ ក៏ត្រូវបានរំសាយ ហើយក្រោយ​ចប់​សង្គ្រាម​ឆ្នាំ​១៩៩៩ ទើបកម្ពុជា បានបង្កើតក្រុមនេះជាថ្មី និងនៅក្នុងឆ្នាំ២០០៦ ក៏មាន​ការ​ប្រជុំ​ធំ​រហូត​តដល់​ឆ្នាំ​២០០៨ កម្ពុជាក៏បានចូលរួមសកម្មភាពកាយឫទ្ធិពិភពលោក។ សមាគមកាយឫទ្ធិនារីកម្ពុជា គឺ​ជា​សមាគមក្រៅរដ្ឋាភិបាលមួយ ដែលមានទិសដៅលើកកម្ពស់ការអប់រំដល់កុមារី និងយុវតី​ឲ្យ​ក្លាយ​ទៅ​ជា​ពលរដ្ឋល្អ ទទួលបាននូវចំណេះដឹងបទពិសោធន៍ទាំងជីវិតការងារ និងការងារសង្គម ដោយ​បានផ្តល់ឱកាស និងលទ្ធភាពធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍សង្គម។ លើសពីនេះ យុវតី ដែល​ជា​សមាជិករបស់សមាគមត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ធ្វើការជាក្រុម ដើម្បី​ក្លាយ​ជាធនធានដ៏ល្អជួយអភិវឌ្ឍប្រទេសជាតិ៕ អត្ថបទ៖ ​សូដាវណ្ណ

ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន

2024/02/26 09:07:05 am        326
ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យ បាន​ស្តេច​យាងចាកចេញពីព្រះរាជាណាចក្រកម្ពុជាទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បី ពិនិត្យ​ព្រះរាជ​សុខ​ភាពរបស់ព្រះអង្គ។ដោយការគិតគូរខ្ពស់ ចំពោះព្រះរាជសុខភាពព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះ​វរ​រាជ​មាតាជាតិខ្មែរ ថ្នាក់ដឹកនាំចិនបានរៀបចំក្រុមគ្រូពេទ្យជំនាញ ថ្វាយការ ពិនិត្យព្រះរាជសុ​ខ​ភាព​ថ្វាយ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរយ៉ាង ទៀង ទាត់បំផុត គឺក្នុង​មួយ​ឆ្នាំ២ដង ។ ការថ្វាយការពិនិត្យព្រះរាជសុខភាពថ្វាយព្រះមហាក្សត្រ និង សម្តេច ព្រះវររាជ​មាតា​ជាតិ​ខ្មែរ ត្រូវបានធ្វើ តាំង ពីពេលសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ គង់នៅ មានព្រះជន្ម ហើយក៏បានធ្វើរហូតដល់ ពេល បច្ចុប្បន្ន។ព្រះករុណា​ជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះវររាជមាតាជាតិ តែងសព្វ​ព្រះរា​ជហឫទ័​យ​ស្តេច យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន មួយលើកនៅដើមឆ្នាំ និងមួយ​លើក​ទៀត​នៅ​ចុងឆ្នាំ។ កំឡុងពេលគង់ប្រថាប់ក្នុងព្រះរាជដំណាក់ដ៏ល្អវិចិត្ររៀបចំថ្វាយដោយថ្នាក់ដឹកនាំចិននោះ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ទទួលបានការរៀប​ចំ​ថ្វាយ​នូវ​ការ​ថែ​ទាំ​យ៉ាង​យកចិត្តទុក ដាក់ ខ្ពស់ បំផុតពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន។ ក្នុងព្រះរាជ​ដំណើរ​ពិនិ​ត្យ​ព្រះរាជ​សុខ​ភាពនេះ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិ សព្វព្រះរាជ​ហឫទ័យ​គង់​ប្រថាប់រង្វង់ពីមួយខែ ឬពីរ ខែជាដើម។កំឡុងពេល​ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងយាងពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន ព្រះរាជកិច្ចរបស់ព្រះអង្គ នឹងប្រគល់ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាប្រមុខរដ្ឋស្តីទី។វត្ត​មាន​យាង​ និង​អញ្ជើញ​ថ្វាយ​ព្រះរាជវត្ត​មាន​ព្រះអង្គ​ទាំង​ទ្វេ​ចាក​ចេញ​ពី​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ មានសម្តេចវិបុល​សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហា​រដ្ឋសភា​ធិការ​បតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងវត្តមាន សម្តេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ មន្ត្រីព្រះបរមរាជវាំង រាជវង្សានុវង្ស និងមន្ត្រី​ក្នុង​ជួរ​រាជ​រដ្ឋាភិបាលមួយចំនួនទៀត៕

ដំណើរការបោះឆ្នោតព្រឹទ្ធសភា បានប្រព្រឹត្តទៅដោយរលូន ខណៈការិយាល័យមួយចំនួន​បានបិទបញ្ចប់

2024/02/25 12:35:21 pm        377
ដំណើរការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលបានចាប់​ផ្ដើម​តាំង​ពី​ព្រឹក​ថ្ងៃ​ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ថ្ងៃត្រង់នេះ គឺបានប្រព្រឹត្តដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមាន​បាតុភាពណាមួ​យ​កើត​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ឡើយ ខណៈការិយាល័យមួយ​ចំនួនក៏បាន​ប្រកាស​បិទ​បញ្ចប់​ក្រោយ​អង្គបោះឆ្នោត​បាន​ចូល​រួមបោះឆ្នោតគ្រប់គ្នា។គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានឱ្យដឹងថា ការិយាល័យបោះឆ្នោតទាំង ៣៣ ការិយាល័យ នៅតាមរាជធានី ខេត្តចំណុះឱ្យភូមិភាគទាំង ៨ បាន​បើក​ដំណើរការ​ព្រមៗ​គ្នា​តាំង​ពីម៉ោង ៧:០០ ព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រាប់​បម្រើ​ឱ្យ​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងបរិយាកាស មានសន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ល្អ។អ្នកបោះឆ្នោតដែលជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ដែ​ល​មានសិទ្ធិបោះឆ្នោត បានអញ្ជើញ​ទៅ​ចូល​រួម​បោះឆ្នោត​ដោយ​ស្ម័គ្រ​ចិត្ត​រៀងៗ​ខ្លួន​នៅតា​ម​កា​រិយាល័យ​បោះឆ្នោតដែលសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ។ បើ​តាម​ការបញ្ជាក់របស់ គ.ជ.ប ការបោះឆ្នោតនឹងត្រូវបិទបញ្ចប់នៅវេលាម៉ោង ៣:០០ រសៀល​ថ្ងៃនេះ ប៉ុន្តែប្រសិនបើនៅតែ មានអ្នកបោះឆ្នោតស្ថិតក្នុងការិយាល័យបោះឆ្នោត ឬឈរតម្រង់ជួរ ឬ​ស្ថិតនៅ​ក្នុងបរិវេណខាងក្នុងការិយាល័យបោះឆ្នោតទៀត អ្នកបោះឆ្នោត​ទាំង​នោះ​ត្រូវ​តែ​បាន​អនុញ្ញាត​ឱ្យ​បោះឆ្នោត។ ហើយប្រធានគណៈកម្មការការិយាល័យបោះឆ្នោត អាចប្រកាស​បិទ​បញ្ចប់​ការ​បោះឆ្នោតនៅការិយាល័យរបស់ខ្លួននៅមុនម៉ោង ៣:០០ រសៀលនេះបាន​ប្រសិន​បើ​អ្នក​បោះឆ្នោត​ដែល​មានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃ ការិយាល័យបោះឆ្នោត​នោះ​បាន​បោះឆ្នោត​គ្រប់​គ្នា​អស់​ហើយ​។ផ្អែកតាម​បញ្ជីបោះឆ្នោតផ្លូវការសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ អ្នកបោះឆ្នោត មានចំនួនសរុប ១១.៧៤៧ នាក់ ក្នុងនោះ​តំណាង​រាស្ត្រ​ក្នុងតំណែង មានចំនួន ១២៥ នាក់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង មាន​ចំនួន ១១ ៦២២ នាក់។ការបោះឆ្នោតជ្រើស​តំាងសមាជិកព្រឹទ្ធសភា ជាការបោះឆ្នោតអសកល ដែលមានសមាជិក​សមាជិកា​រដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត។ អនុវត្ត​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា បាន​រៀប​ចំ​ការ​បោះឆ្នោតសកល និងអសកលជាទៀងទាត់ស្របតាមច្បាប់ជាធរមាន។ក្នុង​ចំណោម​សមាជិកព្រឹទ្ធសភាចំនួន ៦២រូប ក្រៅពីការបោះឆ្នោតជ្រើសតំាង មាន​សមាជិក​ព្រឹទ្ធ​សភា ២រូប ត្រូវចាត់តំាងដោយព្រះមហាក្សត្រ និង២ រូបទៀតជ្រើស​តំាង​ដោយ​រដ្ឋសភា​តាម​មតិភាគ​ច្រើន​។ សុខសន្តិភាព គឺ​ជាមូល​ដ្ឋាន​គ្រឹះ​ធ្វើ​ឱ្យ​កម្ពុជា​មាន​លទ្ធភាព​ក្នុង​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ និង ពន្លឿនការអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ឱ្យ​មាន​ការ​រីក​ចម្រើនជា​លំដាប់។សូមជម្រាបជូនថា គ.ជ.បនឹង​បើក​កិច្ចប្រជុំ​ផ្សព្វ​ផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ស្តីពី​ការ​សរុប​ព្រឹត្តិការណ៍ទូទៅនៃដំណើរការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ​២០២៤ នៅវេលាម៉ោង ៥:០០ ល្ងាចថ្ងៃនេះ បន្ទាប់​ម​ក​នឹង​ធ្វើ​ការ​ផ្សាយ​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ព្រឹទ្ធសភាតែម្ដង៕

សម្តេចពញាចក្រី ហេង សំរិន បានអញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តត្បូងឃ្មុំ

2024/02/25 08:55:05 am        443
នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បានអញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ រួចរាល់​នៅការិយាល័យ២០០៣ ក្នុងខេត្តត្បូងឃ្មុំ។ដំណើរការការបោះឆ្នោតបានប្រព្រឹត្តទៅក្នុងស្ថានភាពទៅល្អ ដោយមិន​មានបាតុភាព​អ្វី​កើត​ឡើង​គួរ​ឱ្យកត់​សម្គាល់នោះទេ។ការបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា នេះ មានគណបក្សនយោបាយចំនួន៤ បាន​ចូលរួម​ប្រកួត​ប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្ស​កម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ សមាជិកព្រឹទ្ធសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងតំណែង​ចំនួន ១១,៦២២ សរុប ១១,៧៤៧រូប ស្រី ២,៥៨៤រូប៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

2024/02/25 08:22:30 am        481
នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបោះឆ្នោតជ្រើសតាំង​សមាជិ​កព្រឹទ្ធសភា​ នីតិកាលទី៥ នៅការិយាល័យ ៣០០១ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល។ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នេះ មានគណបក្សនយោបាយចំនួន៤ បាន​ចូលរួម​ប្រកួត​ប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្ស​កម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ សមាជិកព្រឹទ្ធសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងតំណែង​ចំនួន ១១,៦២២ សរុប ១១,៧៤៧រូប ស្រី ២,៥៨៤រូប៕

ថ្ងៃនេះ កម្ពុជាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

2024/02/25 07:54:49 am        476
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្ពុជារៀបចំការបោះឆ្នោត​ជ្រើស​តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។អ្នកមានសិទ្ធិបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺអ្នកបោះឆ្នោតដែលស្ថិតក្នុងអង្គបោះ ឆ្នោតជាតំណាងរាស្ត្រ និងជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ទាំងអស់ក្នុងតំណែង ដែល​សរុប​មាន​ចំនួន ១១.៧៤៧ រូប ពោលគឺអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែង ១១៦២២ ជាមួយនឹងសមាសភាពតំណាងរាស្ត្រចំនួន ១២៥រូប សរុបទៅ ១១៧៤៧នាក់។មណ្ឌលបោះឆ្នោតត្រូវរៀបចំ និងបែងចែកជា ៨ភូមិភាគ ដូចជា៖ ភូមិភាគទី១ រាជធានីភ្នំពេញ មាន៦ អាសនៈ, ភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន៨ អាសនៈ, ភូមិភាគទី៣ ខេត្តកណ្ដាល មាន៥ អាសនៈ, ភូមិភាគទី៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន១០ អាសនៈ, ភូមិភាគទី៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មាន៧ អាសនៈ, ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន៧ អាសនៈ, ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ មាន៩ អាសនៈ, ភូមិភាគទី៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មាន៦ អាសនៈ។សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានគណបក្ស​នយោបាយ​ចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ៕

ប្រធានគណបក្សភឿថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី១៨-១៩ ខែមីនានេះ តបតាមការអញ្ជើញ​របស់សម្ដេចតេជោ ហ៊ុន សែន

2024/02/23 03:44:50 pm        245
ភ្នំពេញ៖ លោកជំទាវ ផែតុងតាន ស៊ីណាវ៉ាត្រា ប្រធាន គណបក្សភឿថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់គណបក្សភឿថៃ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រ កម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៤នេះ តបតាមការអញ្ជើញរបស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា។សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា តបតាមការអញ្ជើញរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកជំទាវ ផែតុងតាន ស៊ីណាវ៉ាត្រា ប្រធានគណបក្សភឿថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់គណបក្ស មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។សេចក្ដីប្រកាសបញ្ជាក់ថា ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងគណបក្សទាំងពីរនេះ គឺក្នុងគោលបំណងផ្លាស់ប្តូរយោបល់លើកិច្ចសហ ប្រតិបត្តិការនៃប្រទេសជាប់ភូមិផងរបងគ្នា ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាជន និងគណបក្សទាំងពីរ ដោយផ្អែកលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និតរវាងគណបក្សទាំងពីរ។នៅក្នុងដំណើរទស្សនកិច្ចនេះលោកជំទាវ ផែតុងតាន ស៊ីណាវ៉ាត្រា នឹងជួបពិភាក្សាទ្វេភាគីជាមួយនឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជួបសម្តែងការគួរសមជាមួយ នឹង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

BREAKING NEWS! សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញបទបញ្ជាម៉ឺងម៉ាត់ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

2024/02/20 04:37:29 pm        219
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ បានចេញបទបញ្ជា ស្តីពី«ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ»។តាមរយៈបទបញ្ជា សម្ដេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់តាមរយៈបទបញ្ជាដាច់ខាត ដូចខាងក្រោម៖១, គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួនលើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។២, គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។៣, ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ ៕

ព្រឹកស្អែក សម្ដេចធិបតី អញ្ជើញសម្ពោធបើកការដ្ឋានការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា

2024/02/18 01:29:31 pm        431
ភ្នំពេញ ៖ នៅសល់ប៉ុន្មានម៉ោងទៀតតែប៉ុណ្ណោះ គឺនៅព្រឹកព្រលឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកការដ្ឋានជាផ្លូវការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា។គម្រោងស្ថាបនាស្ពានចាក់អង្រែក្រោម-ព្រែកប្រា ដែលមានតម្លៃប្រមាណ ៦០លានដុល្លារអាមេរិក ត្រូវប្រើរយៈពេលសាងសង់ ៤២ខែ ដោយប្រើឥណទានសម្បទានពីមិត្តចិន និងត្រូវស្ថាបនាមួយខ្សែ(ដូចស្ពានកោះនរា ឬស្ពានឫស្សីកែវ)ទទឹង ២៧ម៉ែត្រ, ៤គន្លងរថយន្ត ,២កន្លងម៉ូតូ និង២គន្លងថ្មើរជើង។ស្ពានដ៏សំខាន់ដែលកើតឡើងដោយការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ជាសេធិការ បានដំណើរការការដ្ឋានមុនពិធីសម្ពោធបើកការដ្ឋានជាផ្លូវការចាប់ផ្តើម ដោយបានខួងសសរគ្រឹះជាបន្តបន្ទាប់ និងធានាសមិទ្ធផលរួចរាល់តាមការគ្រោងទុក ដែលមកដល់ពេលនេះ សម្រេចបានជាង ២ភាគរយហើយ។ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ត្រូវសាងសង់ប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ,ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ)សាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃ,ទីប្រឹក្សាគម្រោង ដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន។ពេលសាងសង់រួច ស្ពាននេះនឹងជួយ៖-កាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ។- ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។-កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ។គួរបញ្ជាក់ថា នេះជាស្ពានទី៦ ក្នុងចំណោមស្ពានដែលបានសាងសង់រួច៖ ស្ពានឆ្លងកោះពេជ្រ-កោះនរា, ស្ពានព្រះមុនីវង្សទាំង២, ស្ពានព្រែកសំរោង-តាខ្មៅ ,ស្ពានកោះអន្លង់ចិន, ស្ពានកោះធំ និងស្ពានមួយទៀតកំពុងសិក្សាភ្ជាប់ផ្លូវជាតិលេខ២៣៕ ដោយ ៖ ដារា

សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសាកសួរសុខទុក្ខអំពីព្រះរាជសុខភាពសម្តេចសង្ឃ ទេព វង្ស

2024/02/17 11:39:15 am        239
នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធា​នក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់ព្រះមហាត្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានីហ៊ុន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញ​សាកសួរសុខទុក្ខ​អំពី​ព្រះរាជ​សុខ​ភាពរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហា​សង្ឃ​រាជ នៃព្រះរាជាណាចក្រកម្ពុជា នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកផ្អាកការហោះហើរទៅមជ្ឈិមបូព៌ាខណៈជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់-អាមេរិក រីកធំ
03/03/2026 10:03 AM
សហរដ្ឋអាមេរិក ជំរុញឱ្យពលរដ្ឋចាកចេញជាបន្ទាន់ពីបណ្តាប្រទេសជាងដប់នៅមជ្ឈិមបូព៌ា
03/03/2026 10:03 AM
លោកTrump៖ សហរដ្ឋអាមេរិកនឹងឆ្លើយតបទៅនឹងការវាយប្រហារស្ថានទូតនៅទីក្រុង Riyadh
03/03/2026 10:03 AM
បក្សរបស់លោក Trump ចេញមកការពារប្រតិបត្តិការអ៊ីរ៉ង់ ខណៈអ្នកប្រជាធិបតេយ្យ រុញឱ្យបោះឆ្នោតអំណាចសង្គ្រាម
03/03/2026 09:03 AM
ជនជាតិអាមេរិកនៅអ៊ីរ៉ង់ ប្រឈមនឹងគ្រោះថ្នាក់ធំ ខណៈការវាយប្រហាររួមគ្នារបស់អាមេរិក-អ៊ីស្រាអែល នៅតែបន្ត
03/03/2026 09:03 AM
កម្ពុជានឹងទទួលបានគម្រោងបង្កើតតំបន់សេដ្ឋកិច្ច ផ្តោតលើបច្ចេកវិទ្យាឌីជីថល និងកែច្នៃកសិ-ឧស្សាហកម្ម
03/03/2026 09:03 AM
ប្រមុខការទូតអ៊ីរ៉ង់ ៖ប្រទេសក្នុងតំបន់គួរតែដាក់សម្ពាធលើអាមេរិកចំពោះការវាយប្រហារលើអ៊ីរ៉ង់
03/03/2026 08:03 AM
ព្រះមហាក្សត្រ ចាត់ទុក ទិវាវប្បធម៌ជាតិ គឺដើម្បីបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ជាតិ
03/03/2026 08:03 AM
លោក Trump និយាយថា លោកនឹងមិនច្រានចោលការបញ្ជូនកងទ័ពថ្មើរជើងទៅកាន់អ៊ីរ៉ង់ទេ
03/03/2026 08:03 AM
សម្តេចតេជោ និងសម្តេចធិបតី ផ្ញើសារអបអរសាទរទិវាវប្បធម៌ជាតិលើកទី២៨ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»
03/03/2026 08:03 AM