សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
សម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
កម្ពុជា និងលីទុយអានី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

ក្រោយសម្រាកពីការងារនាយករដ្ឋមន្រ្ដីសម្ដេចតេជោ ហ៊ុន សែន មានពេលហាត់កីឡា​ថែរក្សាសុខភាព

2024/03/20 11:37:52 am        120
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជានៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានបង្ហាញនូវរូបថតសកម្មភាពចេញហាត់កីឡាវាយកូនហ្គោល និង​សកម្មភាព​មួយ​ចំនួន​ទៀត​ដោយ​ភាពស្វាហាប់ និងស្រស់ស្រាយនៅជុំវិញគេហដ្ឋានរបស់សម្ដេចផ្ទាល់។ សម្ដេចតេជោបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការបស់សម្ដេចថា សម្ដេចខាន​ត្រូវ​កំដៅ​ថ្ងៃ​យូរណាស់មកហើយ គឺចាប់តាំងពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២៣ មកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៤នេះ។ ក្នុងឱកាសនេះ សម្ដេចបានមានប្រសាសន៍ថា ថ្ងៃនេះឆ្លៀតពេល​ដើរ​ជុំវិញ​ផ្ទះ​ដោ​យវាយ​កូ​ន​ហ្គោល​ផង មើលដំណាំ និងដើមឈើដែលដាំជុំវិញផ្ទះផង និងអញ្ជើញ​ពិនិត្យ​មើល​ពិព័រណ៍ នៃ​បណ្តា​អង្គភាព​ចំណុះ​បញ្ជាការដ្ឋានអង្គរក្សផង និងចុងក្រោយ​សម្ដេច​បាន​អញ្ជើញពិ​និត្យ​មើល​ការ​ជួសជុល​តារាង​វាយកូនហ្គោល (នាគរាជ្យក្លឹប) ដែលកំពុងសាងសង់ឡើងវិញផងដែរ។សម្ដេចតេជោមានប្រសាសន៍ថា៖«ចាប់តាំងពីបានសម្រាកពីការងារជានាយករដ្ឋមន្ត្រីខ្ញុំមានពេលច្រើន​ដើម្បី​សម្រាក និងហាត់ប្រាណដែលទម្លាក់ទម្ងន់ពី៩០គីឡូមករក្សាទុកត្រឹម ៧៥ គីឡូ​ដែស​ម្រួល​ដល់​សុខភាព​ខ្ញុំបានយ៉ាងច្រើន»៕

សម្តេចធិបតី៖ រាជដ្ឋាភិបាលនៅតែចាត់ទុកសុខភាព និងជីវភាពរបស់ពលរដ្ឋជាកត្តាសំខាន់បំផុត

2024/03/19 04:13:06 pm        125
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងថា រាជរដ្ឋាភិបាលនៅតែចាត់ទុកសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋជាកត្តាសំខាន់បំផុត ហើយមិនទុកពលរដ្ឋណាម្នាក់ចោល ដោយមិនទទួលបានសេវាថែទាំងសុខភាពនោះឡើយ។ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសុខាភិបាល នាថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុ ជាបានលើកឡើងថា រាជរដ្ឋាភិបាលនឹងខិតខំពង្រឹង និងលើកកម្ពស់វិស័យសុខាភិបាលនេះឲ្យកាន់តែខ្លាំង ក្លាបន្ថែមទៀត ដោយរាជរដ្ឋាភិបាលនឹងគ្មានការរង្កើចិត្តនោះឡើយ ក្នុងការចំណាយថវិកាដើម្បីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ខណៈការលើកកម្ពស់សុខភាព និងសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋនេះ ក៏ជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំងប្រាំរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញក្នុងយុទ្ធ សាស្រ្តបច្ចកោណក្នុងដំណាក់កាលទីមួយផងដែរ។​ដើម្បីឲ្យការព្យាលបាលប្រជាពលរដ្ឋគ្រប់រូបឲ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពកាន់តែខ្លាំង ក្លាបន្ថែមទៀតនោះ សម្តេចធិបតីក៏បានអំពាវនាវឲ្យគ្រប់មន្ទីរពេទ្យទាំងអស់ មិនថាមន្ទីរពេទ្យឯកជន ឬមន្ទីរពេទ្យរដ្ឋ គឺត្រូវតែមានសមត្ថភាព និងស្តង់ដារដូចគ្នាតែមួយ ដោយមិនត្រូវគិតថាពេទ្យរដ្ឋស្តង់ដារខ្ពស់ជាងមន្ទីរពេទ្យឯកជនឡើយ។  នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសុខាភិបាលនេះដែរសម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលឯកឧត្តម ឈាង រ៉ា ធ្វើការដេញថ្លៃថ្នាំពេទ្យជាមួយក្រុមហ៊ុន ដែលផ្គត់ផ្គង់ថ្នាំប្រកបដោយគុណភាព និងតម្លៃសមរម្យ ផងដែរ ដើម្បីយកមកព្យាបាលបងប្អូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់ស្របទៅតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យសុខាភិបាល ឲ្យកាន់តែល្អពីអាណត្តិមួយទៅអាណត្តិ មួយ ពោលគឺតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ខេត្ត៕ ដោយ ៖ បាន ចក់

សម្ដេចធិបតី៖ ក្រោយព្រឹត្តិការណ៍បុណ្យទន្លេបញ្ចប់ដោយជោគជ័យ ព្រឹត្តិការណ៍សមរាត្រីអង្គរ​នឹងចូលមកដល់

2024/03/19 11:17:36 am        135
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែង​ថា ក្រោយពីព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ បានបញ្ចប់ទៅដោយជោគជ័យ ព្រឹត្តិការណ៍​សមរាត្រី​អង្គរ នឹងឈានចូលមកដល់ ហើយព្រឹត្តិការណ៍នេះ នឹងទាក់ទាញភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ទៅលេងកម្សាន្តនៅសៀមរាបអង្គរកាន់តែច្រើន ។តាមរយៈបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី អបអរ​សាទរ​ចំពោះ​ពិធី​បុណ្យ​ទន្លេ​ លើក​ទី៨ រយៈពេលបីថ្ងៃ នៅលើទឹកដីខេត្តសៀមរាប ដែល​បាន​បញ្ចប់​ទៅ​ដោយ​ភាព​ជោគជ័យ និងមានភ្ញៀវជាតិ និងអន្តរជាតិទៅទស្សនាកម្សាន្តយ៉ាងច្រើនកុះករ ពោរ​ពេញ​ដោយ​ក្តីសប្បាយរីករាយ។ សម្ដេចធិបតីបានបន្តថា ក្នុងខេត្តសៀមរាប នៅមានព្រឹត្តិការណ៍ដ៏អស្ចារ្យបន្ទាប់ទៀត គឺ​ព្រឹត្តិការណ៍​សមរាត្រីអង្គរ ដែលត្រូវបានគេស្គាល់ថា ជាពេលវេលា​ដែល​ព្រះអាទិត្យ​រះចំ​ពី​លើ​កំពូល​ប្រាសាទ​អង្គរវត្ត ដោយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងទាក់ទាញទេសចរជាតិ និងអន្ដរជាតិ ទៅ​កម្សាន្ដនៅ​ខេត្តសៀមរាប កាន់តែច្រើនស្របតាមយុទ្ធនាការណ៍ “ទស្សនាសៀមរាប ឆ្នាំ២០២៤” ។ សម្ដេចធិបតី​នាយករដ្ឋមន្ត្រី បានបន្ថែមថា ព្រឹត្តិការណ៍សមរាត្រីអង្គរ ឆ្នាំ២០២៤នេះ ក្រសួង​ទេសចរណ៍​​បានរៀបចំ “ការប្រកួតប្រជែងរូបថតសមរាត្រីអង្គរអច្ឆរិយៈ” ដែល​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ និងអន្ដរជាតិ និងមហាជន ចូលរួមប្រកួតថតរូប ព្រឹត្តិការណ៍សមរាត្រីអង្គរដែលស្អាត នឹងមានឱកាសទទួលបានរង្វាន់ចាប់ពី១លានរៀល ដល់៣លានរៀល ព្រម​ទាំង​លិខិត​សរសើរ​ផង​ដែរ។ការទទួលរូបថត គឺធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់២៥ ខែមីនា ដោយផ្ញើទៅ​កាន់​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ទេសចរណ៍ ហើយក្រុមការងារ នឹងធ្វើការវាយតម្លៃរូបថត ដែលស្អាតជាង​គេ​ចំនួន​១០​សន្លឹក ដើម្បីផ្សព្វផ្សាយនៅលើគេហទំព័រ និងប្រព័ន្ធផ្សាព្វផ្សាយនានា របស់ក្រសួង​ទេសចរណ៍​ ហើយជ័យលាភីរូបថតចំនួន ៣រូប នឹងទទួលបានរង្វាន់ ខណៈព្រឹត្តិការណ៍​សមរាត្រី​អង្គរ​ ឆ្នាំ២០២៤ នឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ក្នុងសប្ដាហ៍នេះ គឺចាប់ពីថ្ងៃទី២១ ២២ និង២៣ ខែមីនា។បើយោង​តាមមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ចំពោះព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើកទី​៨ នាខេត្តសៀមរាប ដែលធ្វើឡើងនៅថ្ងៃទី១៥ ១៦ និង១៧ ខែមីនាកន្លងទៅនេះ មាន​ភ្ញៀវ​ទេសចរ​ជាង ៥៥ម៉ឺននាក់ ទៅលេងកម្សាន្ត ដែលក្នុងនោះមានភ្ញៀវទេសចរបរទេសប្រមាណជាង ៣ម៉ឺននាក់៕ អត្ថបទ៖ បាន សុខរិទ្ធ

ដំណើរទស្សនកិច្ចប្រធានបក្សភឿថៃនៅកម្ពុជា ជាការចូលរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសកម្ពុជានិងថៃ

2024/03/18 10:28:32 pm        134
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា បានអះអាងថា ដំណើរទស្សនកិច្ចរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត្រ(Paetongtarn Shinawatra) ប្រធានគណបក្សភឿថៃក៏ជាការចូលរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសជាប់ភូមិផងរបងជាប់គ្នា និង «ភាពជាដៃគូយុទ្ធសាស្ត្រ» ហើយដំណើរទស្សនកិច្ចនេះ ក៏ជាការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សភឿថៃ ផ្អែកលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធរវាងគណបក្សទាំងពីរផងដែរ។ តាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ស្តីពីលទ្ធផលនៃកិច្ចជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកស្រីផេថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) ប្រធានគណបក្សភឿថៃ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹង ថា«ក្នុងដំណើរទស្សនកិច្ច ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនទាន និងបទពិសោធន៍ នៅក្នុងការកសាងបក្ស និងអភិបាលកិច្ចស្ថាប័នរដ្ឋ។ទស្សនកិច្ចនេះ ក៏ជាការចូលរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសជាប់ភូមិផងរបងជាប់គ្នា និង «ភាពជាដៃគូយុទ្ធសាស្ត្រ» ដែលបានប្រកាសនៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅប្រទេសថៃ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ»។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា លោកស្រី ផេថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) ប្រធានគណបក្សភឿថៃ បានបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ខណៈដំណើរទស្សនកិច្ចនេះ ជាការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សភឿថៃ ផ្អែកលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធរវាងគណបក្សទាំងពីរ។ សេចក្តីប្រកាសព័ត៌មានបានបន្ថែមទៀតថាក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី ផេថងថាន ស៊ីណាវ៉ាត្រ បានជួបពិភាក្សាទ្វេភាគីជាមួយនឹង សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបានជួបសម្តែងការគួរសមជាមួយ នឹងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។តាមរយៈជំនួបទាំងនេះ លោកស្រីប្រធានបក្សភឿថៃ ក៏បានសំណេះសំណាលផ្លាស់ប្ដូរយោបល់ជាមួយថ្នាក់ដឹកនាំវ័យក្មេងជាច្រើនរូប របស់គណបក្សប្រជាជនកម្ពុជា ដែលជាសមាជិករាជរដ្ឋាភិបាល និងសមាជិកសភា ក្នុងនោះរួមមាន លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ក្នុងការពិភាក្សាទ្វេភាគី សម្តេចតេជោ បានចែករំលែកពីស្ថានភាពសេដ្ឋកិច្ចបន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យ ការស្វែងរកសន្តិភាព ការប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍ ការប្រែក្លាយតំបន់ ព្រំដែនទៅជា ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍជាដើម។មួយវិញទៀតភាគីទាំងពីរបានលើកឡើងពីការជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរតាមរយៈការតភ្ជាប់លើហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ផងដែរ។បើតាមសេចក្តីប្រកាសព័ត៌មានគណបក្សប្រជាជនកម្ពុជាដដែលបានឲ្យដឹងទៀតថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះលោកស្រី ផេថងថាន ស៊ីណាវ៉ាត្រ នឹងដឹកនាំគណៈប្រតិភូទៅទស្សនាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងវិមានឈ្នះ ឈ្នះ ដើម្បីស្វែងយល់ ឱ្យកាន់តែស៊ីជម្រៅ លើប្រវត្តិសាស្ត្រថ្មីៗរបស់កម្ពុជា ជាពិសេសលើនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៅកម្ពុជា ដូចដែលបានឃើញសព្វថ្ងៃនេះផងដែរ៕អត្ថបទ៖​ បាន ចក់

លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងថៃ-កម្ពុជា

2024/03/18 05:37:08 pm        65
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា ( Paetongtarn Shinawatra) អនុប្រធានគណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power នៃព្រះរាជាណាចក្រថៃ និងជាប្រធានគណបក្សភឿថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។ លោកជំទាវក៏បានអបអរសាទរផងដែរចំពោះជោគជ័យនៃការបោះឆ្នោតព្រឹទ្ធសភា នៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលបានផ្ដល់ផលប្រយោជន៍ទៅវិញទៅមកចំពោះប្រជាជន និងប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោកជំទាវក៏បានសម្តែងអំណរគុណជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអញ្ជើញលោកជំទាវមកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោកជំទាវបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ នឹងកាន់តែរឹងមាំបន្ថែមទៀត និងត្រូវបានពង្រីកលើវិស័យសំខាន់ផ្សេងៗទៀត រួមទាំង ការលើកកម្ពស់តួនាទីរបស់ស្រ្តី ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានសម្តែងការអបអរសាទរជូនចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាប្រធានគណបក្សភឿថៃ ព្រមទាំងបានផ្តាំផ្ញើសាកសួរសុខទុក្ខជូនចំពោះឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ផងដែរ។ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបានជម្រាបជូនអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតីទៅកាន់ព្រះរាជាណាចក្រថៃ កាលពីខែកុម្ភៈ កន្លងទៅ ដែលបានរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យជាច្រើនរួមទាំង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការងារ ជាដើម។ ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា និងគណៈប្រតិភូ ឱ្យទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ច និងទទួលបានក្តីសោមនស្សរីករាយក្នុងការស្នាក់នៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕ ដោយ ៖ ដារា

ប្រធានគណបក្សភឿថៃមានជំនឿថាសន្តិភាពនឹងមានបន្តសម្រាប់ប្រទេសកម្ពុជា-ថៃ

2024/03/18 04:47:13 pm        115
ភ្នំពេញ ៖លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រ ប្រធានគណបក្សភឿថៃ បានប្រកាសជំហរ និងមានជំនឿជឿជាក់ថា ទំានក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសថៃ ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច និងបន្តរក្សាបាននូវសន្ដិភាព និងនិរន្តរភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ។ ​លោកជំទាវប្រធានគណបក្សភឿថៃ បានបង្ហាញនូវជំនឿបែបនេះ ក្នុងឱកាស ជំនួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្ដីទី និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៤នេះ នៅវិមានព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា។ ក្នុងឱកាសជំនួបជាមួយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក្នុងនាមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតបានសម្ដែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះលោកជំទាវនិងគណៈប្រតិភូថៃ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការកម្ពុជា និងបានអញ្ជើញមកកាន់រដ្ឋសភានាពេលនេះ។ឯកឧត្តមមានប្រសាសន៍ថា តាមរយៈជំនួបនាពេលនេះនឹងជំរុញទំនាក់ទំនងរវាងគណបក្សភឿថៃ និងគណបក្សប្រជាជនកម្ពុជាឱ្យកាន់តែស៊ីជម្រៅ ស្អិតរមួត និងទូលំទូលាយបន្ថែមទៀត ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងសមាជិកសភានៃគណបក្សទាំងពីរ ដើម្បីការពារ និងបង្កើនផល ប្រយោជន៍សម្រាប់ប្រជាជននៃទាំងពីរប្រទេស។ឯកឧត្តមប្រធាស្ដីទីរដ្ឋសភាបានលើកឡើង ពីទំនាក់ទំនងរដ្ឋសភានៃ ប្រទេសទាំងពីរ ដែលតែងតែផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសទស្សនកិច្ចរបស់ ឯកឧត្តម ប្រធានរដ្ឋសភាថៃដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃទាំងក្នុងក្របខណ្ឌទ្វេភាគី កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ពិសេសលើវិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ ដែលមានសន្ទុះគួរឱ្យកត់សម្គាល់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រ ប្រធានគណបក្សភឿថៃ បានមានប្រសាសន៍ជម្រាបជូនពីដំណើរការនៃការដឹកនាំរដ្ឋាភិបាល នៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ន ដែលមានគណបក្សចំរុះកំពុងធ្វើការរួមគ្នា និងបានកសាងសុខសន្តិភាពដែលបានបាត់បង់មួយរយៈកាលមុន ឱ្យមានភាពល្អប្រសើរឡើងវិញ។ នៅពេលដែលប្រទេសមានសន្តិភាព អ្វីដែលត្រូវធ្វើបន្តគឺការធ្វើឱ្យសេដ្ឋកិច្ច មានការីកចម្រើន។ លោកជំទាវ មានជំនឿថា សន្តិភាពនឹងមានបន្តសម្រាប់ប្រទេសទាំងពីរថៃ-កម្ពុជា ដែលនឹងនាំឱ្យសេដ្ឋកិច្ចនៃប្រទេសទាំងពីរក៏មានការរីកចម្រើនផងដែរ។លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រ បានមានប្រសាសន៍លើកឡើងពីទំនាក់ទំនងដ៏ល្អរវាងគណបក្សភឿថៃ និងគណបក្សប្រជាជនកម្ពុជា ដែលមានតាំងពីយូរមកហើយ និងថា ត្រូវធ្វើឱ្យទំនាក់ទំនងដ៏ល្អនេះមានជាបន្តយូរអង្វែងទៅមុខទៀត។ លោកជំទាវក៏បានថ្លែងគាំទ្រប្រសាសន៍របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែលលើកឡើងអំពី ការលក្ខណៈងាយស្រួលដល់ច្រករបៀងទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា-ថៃ ជាពិសេសជំរុញយន្តការព្រះរាជាណាចក្រពីរ គោលដៅតែមួយ ផងដែរ៕ ដោយ ៖ ដារា

សម្តេចធិបតី អំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបររថយន្តធំៗ ត្រូវដាក់ស៊ីផ្លេ​ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស

2024/03/18 08:28:36 am        391
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នា​ព្រឹក​ថ្ងៃ​ទី១៨ ខែមីនា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបររថយន្តធំៗ ត្រូវ​ដាក់ស៊ីផ្លេឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បា​ន​ណែនាំ និងជៀសវាងការប្រើប្រាស់ស៊ីផ្លេដែលនាំឱ្យមានការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជា​ពិសេស​ក្មួយៗ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ឲ្យបញ្ឈប់​សកម្មភាព​រាំ​លេងតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេភ្លេងរបស់រថយន្តធំៗ ជៀសវាងគ្រោះថ្នាក់ និង​បង្ក​ភាព​អនាធិបតេយ្យតាមដងផ្លូវ។ ហើយក៏សូមអាណាព្យាបាលចូលរួមសហការ និងធ្វើ​ការ​ណែនាំ​ដល់​ក្មួយៗ​ឱ្យបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវ។ការអំពាវនាវរបស់ សម្តេចធិបតី បានធ្វើឡើង ក្រោយពី មានការ​បង្ហោះ​តាម​បណ្តាញ​សង្គម​មួយ​ចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងកុមារ ធ្វើស​កម្មភាព​រាំលេង​តាម​ដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំ​លេ​ង​នេះ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និង​ជា​ពិសេស​​អាច​បណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗតែម្តង។ដើម្បីឱ្យការអនុវត្តវិធានការនេះកាន់តែមានប្រសិទ្ធភាពនិងកាន់តែទូលំទូលាយ សម្ដេចក៏បាន ណែនាំ​ដ​ល់ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធររាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ធ្វើការសហការគ្នា ត្រួតពិនិត្យ និងធ្វើ​ការ​ណែនាំ​ពាក់ព័ន្ធ​នឹង​លក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់​ភាព​អនាធិប​តេយ្យ​តាម​ដង​ផ្លូវ​សាធារណៈ​។ សម្ដេចបានប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើការណែនាំ និងចាត់វិធានការឱ្យបានតឹងរ៉ឹង ដើម្បីទប់ស្កាត់​សកម្មភាព​អនាធិបតេយ្យ​ដែល​ប៉ះ​ពាល់​ដល់​សណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ និងអាចបង្កឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ​៕

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

2024/03/15 10:52:38 am        195
នៅវិមាន៧មករា នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ៕

ប្រធានKOICAកោតសរសើរភាពរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យហើយលោកប្រកាសបន្តជួយកម្ពុជាជានិច្ច

2024/03/14 06:19:25 pm        80
ភ្នំពេញ ៖ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េដែលហៅកាត់ថា KOICA លោកChang Won Sam បានថ្លែងកោតសរសើរចំពោះភាពរីកចម្រើនយ៉ាងខ្លាំងក្លារបស់កម្ពុជាលើគ្រប់វិស័យ ហើយលោកបានប្រ កាសត្រៀមធ្វើការជាមួយរាជរដ្ឋាភិបាល និងបន្តផ្តល់ជំនួយដល់កម្ពុជាជានិច្ចផងដែរ។ក្នុងឱកាសជួបសម្តែងការគួរសម និងភាពិក្សាការងារមួយចំនួន ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព លោក Chang Won Sam បានលើកឡើងថា លោកបានមកទស្សនកិច្ចនៅកម្ពុជា កាលពីឆ្នាំ២០០៦ ហើយតាមរយៈទស្សនកិច្ចលើកនេះ លោកបានកត់សម្គាល់ឃើញពីការផ្លាស់ប្តូរ និងភាពរីកចម្រើនយ៉ាងខ្លាំងក្លាលើគ្រប់វិស័យនៅកម្ពុជា ដែលនេះបង្ហាញពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ហើយលោកមានជំនឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀតផងដែរ។  លោកChang Won Sam បានលើកឡើងទៀតថារដ្ឋាភិបាលកូរ៉េបានឈ្វេងយល់យ៉ាងច្បាស់អំពីការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ហើយ KOICA បានត្រៀមខ្លួនជានិច្ចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសំខាន់ៗ រួមមាន៖ (១) ការប្តេជ្ញាបន្តផ្តល់តម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអភិវឌ្ឍន៍ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា (២) ការបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដល់កម្ពុជា និង (3)ការប្តេជ្ញាយ៉ាងមុតមាំក្នុងការបន្តនូវកិច្ចសហប្រតិបត្តិការ តាមរយៈការបន្ស៊ីគ្នារវាងកម្មវិធិអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកដល់ការសម្រេចបាននូវគោលដៅ និងចក្ខុវិស័យរបស់កម្ពុជា។ បន្ថែមពីនេះ លោកប្រធាន ក៏បានបង្ហាញពីការបន្តជួយគាំទ្រដល់សកម្មភាពបោសសម្អាតមីន និងបានសម្តែងនូវការកោតសរសើរ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) នាពេលខាងមុខនេះផងដែរ។  ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ចំពោះលោក Chang Won Sam និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ ព្រមទាំងបានកោតសរសើរចំពោះតួនាទីយ៉ាងសកម្មរបស់KOICA ក្នុងការកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។ទន្ទឹមនោះដែរ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរបស់សាធារណរដ្ឋកូរ៉េនៅប្រទេសកម្ពុជា ដែលជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។ បន្ថែមពីនេះ សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧នឹងបន្តការអភិវឌ្ឍនូវគោលនយោបាយ ដោយឈរលើស្មារតីសង្គតិភាព និងនិរន្តរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិមុន ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ដោយរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានគន្លឹះទាំង៥ និងគោលនយោបាយអាទិភាពទាំង៦ ដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងភាពធន់។នៅក្នុងកិច្ចជំនួបនោះសម្តេចធិបតី ក៏បានអរគុណដល់រដ្ឋាភិបាលកូរ៉េ តាមរយៈ KOICA ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) នាពេលកន្លងមក និងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) បន្ថែមទៀត៕ ដោយ ៖ ចក់

ស្អែកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន

2024/03/14 12:00:52 pm        143
នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន។របៀបវារៈទាំងនោះរួមមាន៖១- សេចក្តីព្រាងគោលនយោបាយជាតិលុបបំបាត់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨។២-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៥-២០២៧។៣-សេចក្តីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។៤- បញ្ហាផ្សេងៗ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ព៖ ខ្មាន់កាំភ្លើងធ្វើការវាយប្រហារក្នុងពេលដំណាលគ្នា នៅក្នុង និងក្រៅរដ្ឋធានីរបស់ម៉ាលី
04/25/2026 05:04 PM
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
04/25/2026 05:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាជាមួយប្រមុខកងទ័ពប៉ាគីស្ថាន អំពីលទ្ធភាពនៃការចរចាជុំទី២ ជាមួយអាមេរិក
04/25/2026 05:04 PM
អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ជុំវិញ «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
04/25/2026 04:04 PM
មនុស្ស ៣នាក់ស្លាប់ អំឡុងការប៉ះទង្គិច នៅភាគឦសានរដ្ឋមានជម្លោះ Manipur របស់ឥណ្ឌា
04/25/2026 04:04 PM
របាយការណ៍៖ អ៊ីរ៉ង់បញ្ជាក់ថា សមត្ថភាពមីស៊ីលភាគច្រើនមិនត្រូវបានប្រើឡើយ ក្នុងសង្គ្រាមជាមួយអាមេរិក
04/25/2026 04:04 PM
រដ្ឋមន្ត្រីការបរទេស៖ ទួរគីអាចនឹងពិចារណាតួនាទីដោះមីន នៅច្រកសមុទ្រ Hormuz ក្រោយមានកិច្ចព្រមព្រៀងអ៊ីរ៉ង់-អាមេរិក
04/25/2026 03:04 PM
អ្នកចរចាអាមេរិក នឹងទៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែអ៊ីរ៉ង់ប្រាប់ថា មិនមានការចរចាដោយផ្ទាល់ទេ
04/25/2026 03:04 PM