អគ្គលេខាធិការ នៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី ផ្ដល់ការគាំទ្រពេញលេញ ដើម្បីធានាភាពជោគជ័យ នៃកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
​សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន
សម្ដេចតេជោ ហ៊ុន សែន អរគុណសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានលុបសេចក្តីសម្រេចស្តីពីការហាមឃាត់កីឡាករពីររូបមិនឲ្យប្រកួតរយៈពេល៦ខែតាមសំណូមពររបស់សម្ដេច

ព័ត៌មានសំខាន់ៗ

សម្ដេចធិបតីវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន VINCI ដែលបានវិនិយោគវិស័យអាកាសចរណ៍ស៊ីវិលជាង ៣០ឆ្នាំនៅកម្ពុជា

2024/01/15 03:23:01 pm        118
ទីក្រុងប៉ារីស៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Nicolas Notebaert ប្រធានក្រុមហ៊ុន VINCI Airports និងជា សមាជិកនៃគណៈកម្មាធិការប្រតិបត្តិរបស់ VINCI Group ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ក្នុងឱកាសនៃជំនួបនេះ លោក Nicolas Notebaert បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន VINCI និងអំពីគម្រោងនៃការពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងជំនួបនេះលោកអគ្គនាយក ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុន VINCI ទាំងអស់ បានសម្តែងនូវក្ដីរីករាយចំពោះ សុខសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជាដែលជាលក្ខខណ្ឌអំណោយ ផល ដ៏សំខាន់ដល់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូននៅកម្ពុជា។ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោក Nicolas Notebaert ព្រមទាំងសហការី និងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យអាកាសចរណ៍ស៊ីវិលជាង ៣០ ឆ្នាំកន្លងមកនេះ។ សម្ដេចធិបតីក៏បានស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា និងបានលើកទឹកចិត្តដល់ក្រុមហ៊ុនពង្រីកការវិនិយោគលើវិស័យសំខាន់ៗផ្សេងទៀតនៅកម្ពុជា ដើម្បីជាការដើម្បីរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕ ដោយ ៖ ដារា

ទស្សនកិច្ចសម្ដេចធិបតីនៅបារាំងបញ្ជាក់ពីទំនាក់ទំនងការទូត នយោបាយ និង​សេដ្ឋកិច្ចប្រទេសទាំងពីរ

2024/01/15 11:05:55 am        200
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ទស្សន​កិច្ច​ផ្លូវ​ការ​របស់​សម្តេចនៅប្រទេសបារាំងមានលក្ខណៈពិសេស ដោយសារ​ប្រធានាធិបតី​បារាំង​ជា​អ្នក​ចេញ​លិខិត​អញ្ជើញសម្ដេចដោយផ្ទាល់ ដែលរំលេចនូវ​គុណ​តម្លៃ​ខ្ពង់​ខ្ពស់​ចំពោះ​ទំនាក់​ទំនង​ការ​ទូត នយោបាយ សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ការបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជួប​សំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប កាលពីវេលាម៉ោង៥ល្ងាចនៅបារាំង ត្រូវ​នឹង​ម៉ោង១១យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា។សម្ដេចធិបតីបានបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់សម្តេចនៅទ្វីបអឺរ៉ុបមានរយៈពេល៦ថ្ងៃ គឺ​ដើម្បី​ចូល​រួម​កិច្ចប្រជុំនៅដាវ៉ូស និងទស្សនកិច្ចនៅប្រទេសបារាំង ក្នុង​នោះ​សម្តេច​មាន​កម្មវិធី​ប្រជុំ​ប្រមាណ៤០។ នេះជាទស្សនកិច្ចលើកទី១ របស់សម្ដេចក្នុង​នាម​ជា​នាយករដ្ឋ​មន្ត្រី​មក​កាន់​ប្រទេស​បារាំង និងតំបន់អឺរ៉ុប ដែលជាការបញ្ជាក់ពីទំនាក់ទំនងល្អរវាងកម្ពុជា និងបារាំង។សម្ដេច​ធិបតីបានបន្តថា រាល់ទស្សនកិច្ចផ្លូវការ ឬផ្លូវរដ្ឋ តែងមាន​ការ​អញ្ជើញ​ដោយ​សមភាគី​ព្រោះជា​ធម្មតានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ត្រូវមាននាយករដ្ឋ​មន្ត្រី​របស់​ប្រទេស​ជា​មិត្ត​ជា​អ្នក​អញ្ជើញ​។ ប៉ុន្តែទស្សនកិច្ចផ្លូវការរវាងបារាំង និងកម្ពុជា គឺមានលក្ខណៈពិសេសជាងគេ ក៏​ដូច​ជា​ពេល​សម្ដេច​តេជោនៅ​ធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា គឺប្រធានាធិបតីបារាំង​តែម្ដង​ជា​អ្នក​ចេញ​លិខិត​អញ្ជើញ​បានន័យថា កម្រិតខ្ពស់បំផុតនៅក្នុងប្រទេសបារាំង។សម្ដេចធិបតីនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ប៉ុន្មាន​ថ្ងៃ​មក​នេះ​មាន​អ្នក​ចេញ​មក​ពន្យល់​ប្រធានាធិបតី​បារាំងថាកុំឱ្យចាញ់បោកមេដឹកនាំកម្ពុជា។ ត្រង់ចំណុចនេះ សម្ដេច​ធិបតី​បាន​ឆ្លើយ​តបថា មុន​នឹង​មេដឹក​នាំ​ប្រទេស​មហា​អំណាច​ដូច​ជា​បារាំង​នេះ​មាន​ការ​អញ្ជើញ​ប្រមុខ​រាជ​រដ្ឋាភិបាល​ណាមួ​យដូចជា កម្ពុជានេះ គឺប្រាកដជាមានការវាយ​តម្លៃ​គ្រប់​ជ្រុង​ជ្រោយ​ជាមុន​ហើយ​ទីប្រឹក្សា​នៃ​ក្រសួងជំនាញ មានក្រសួងការបរទេស ក្រសួងការពារជាតិ ហើយថែមទាំង​ប្រធានាធិបតី​ខ្លួន​គេផ្ទាល់ ប្រាកដជាប្រមូលផ្ដុំយោបល់ និងសម្រេចចិត្តរួចទៅហើយ មើល​ឃើញ​ច្បាស់​ពី​អត្ថប្រយោជន៍នៃទំនាក់ទំនងរួចទៅហើយ ទើបបានចេញ​លិខិត​អញ្ជើញ​ជា​ផ្លូវ​ការ​បែប​នេះ​នោះ​។សម្ដេចធិបតីបញ្ជាក់ទៀតថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខ​រដ្ឋាភិបាល​សាធារណរដ្ឋ​បារាំង​ គឺមានភារកិច្ចសម្រាប់ជាតិរៀងខ្លួន អ្វីទាំងអស់គ្មានឡើយផលប្រយោជន៍បុគ្គល ទាំង​អស់​គឺ​និយាយ​អំពី​ការទូត កិច្ចសហប្រតិបត្តិការ ការវិនិយោគ ការអប់រំ វប្បធម៌ និងទំនាក់​ទំនង​សម្រាប់​ប្រយោជន៍​ជាតិ​រៀង​ៗខ្លួន ក្នុងនោះក៏មានការស្នើ​សុំ​អាហារូបករណ៍​ពី​រដ្ឋាភិបាល​បារាំង​មក​ឱ្យ​និស្សិត​កម្ពុជាដែរ៕ អត្ថបទ៖វ៉ន ដារ៉ា

សម្តេចធិបតី ហ៊ុន ម៉ាណែត ចំអកឱ្យអ្នកនយោបាយចាស់វស្សានៅបារាំងថា​លែងហ៊ានរិះគន់​សម្តេច​ជាក្មេងទៀតហើយ

2024/01/15 10:57:47 am        198
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​ចំអក​ឱ្យ​អ្នក​នយោបាយ​ចាស់​វស្សា​ម្នាក់​នៅប្រទេសបារាំងថា លែងហ៊ានរិះគន់សម្តេច ជាក្មេងទៀតហើយ ព្រោះ​ខ្លាច​ចប់​ដោយ​សារតែ​ដៃគូសន្ទនារបស់សម្តេច គឺប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង មាន​អាយុ​ប្អូន​សម្តេចធិបតី ២ខែឯណោះ។សម្ដេចធិតបី ថ្លែងក្នុងឱកាស ជួបសំណេះ សំណាលជាមួយសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប កាល​ពី​វេលា​ម៉ោង ៥ ល្ងាចនៅបារាំង ត្រូវនឹងម៉ោង ១១ យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោង​នៅ​កម្ពុជាថា លើកនេះអត់ហ៊ានជេរសម្ដេចថាជាក្មេងទៀតទេ រាល់ដងរិះគន់សម្ដេចថា ក្មេង ...។ ជាមួយគ្នានេះ សម្តេចធិបតី​បាន​ចាត់​ទុក​ការ​ចេញ​សារ​របស់​អ្នក​នយោយ​ចាស់​វស្សាដែល​ឱ្យ​ប្រធានាធិបតីបារាំង ប្រយ័ត្នចាញ់បោកសម្តេច គឺនយោបាយបម្រើមហិច្ឆិតារបស់ខ្លួន មិន​គិត​ពី​ប្រយោជន៍​ជាតិ​នោះឡើយ។សូមជម្រាបថាតបតាមការអញ្ជើញរបស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង សម្តេច​ធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងចាប់ពីថ្ងៃ ១៨-១៩ ខែមករា ឆ្នាំ២០២៤។ ជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង នឹងប្តេជ្ញារួមគ្នាធ្វើឱ្យទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងបារាំង ឈាន​ដល់​កម្រិតថ្មី៕ អត្ថបទ៖ វ៉ន ដារ៉ា

អ្នករិះគន់ជំនួបសម្ដេចធិបតីជាមួយពលរដ្ឋខ្មែរនៅក្រៅប្រទេសថា ទិញទឹកចិត្តប្រៀបដូចមើលស្រាលពលរដ្ឋខ្លួនឯង

2024/01/15 10:52:02 am        246
មិនខុសពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញទៅបំពេញបេសកកម្មនៅក្រៅប្រទេសម្ដងៗ គឺ​បានឆ្លៀតពេល និងផ្ដល់កិត្តិយសក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ និង​និស្សិត​ខ្មែរ​ដែលកំពុងរស់នៅបំពេញការងារ និងសិក្សារៀនសូត្រនៅទីនោះ។នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ (ម៉ោងនៅកម្ពុជា) សម្ដេចធិបតី ហ៊ុន ម៉ាណែត និង​លោក​ជំទាវបណ្ឌិត បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និង​និស្សិត​ខ្មែរ​រស់​នៅ​ទ្វីប​អឺរ៉ុប ក្នុងពេលបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីស ប្រទេសបារាំង។ សម្ដេចធិបតី បានមាន​ប្រសាសន៍​ថា ជំនួបជាមួយប្រជាពលរដ្ឋរស់នៅពេលនេះ ជាការស្វែងយល់អំពីសុខទុក្ខ និង​ជម្រាប​អំពី​ការវិវឌ្ឍនានានៅប្រទេសកម្ពុជា។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ថា ជំនួបសំណេះសំណាលនេះ មិនមែន​ជា​ការ​ទិញ​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ខ្មែររស់នៅក្រៅប្រទេសនោះឡើយ ហើយសម្ដេច​ក៏​បាន​ផ្ដាំ​ទៅ​អ្នក​ដែល​រិះ​គន់​រាល់​ជំនួប​នានា​នៅក្រៅប្រទេសរបស់សម្ដេចជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរថា ជាការទិញទឹកចិត្តនោះ ប្រៀប​ដូច​ជាការមើលស្រាលប្រជាពលរដ្ឋខ្មែរខ្លួនឯង។ ផ្ទុយទៅវិញសម្ដេចថា ជំនួប​នេះ​បង្ហាញ​អំពី​ស្មារតី​សាមគ្គីដ៏ល្អរបស់ប្រជាពលរដ្ឋខ្មែរ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែររស់នៅទីណាក៏ដោយ មិន​ថា​ចេញ​មក​ក្រៅ​ប្រ​ទេសដោយស្ថានភាពណានោះទេ ពោលនៅតែមានចិត្តគិតអំពីប្រទេសជាតិទាំងអស់ ហើយ​ជាក់​ស្ដែងសម្ដេចខ្លួនឯងផ្ទាល់ធ្លាប់សិក្សារៀនសូត្រនៅក្រៅប្រទេស ដូច្នេះ​ដឹង​ច្បាស់​ណាស់​អំពី​ស្ថានភាព​ទាំងអស់នេះ នៅពេលខ្លួនចាកចេញពីប្រទេសកំណើត។សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ថែមទៀតថា សម្រាប់ប្រជាពលរ​ដ្ឋ​ខ្មែរ​ដែល​អញ្ជើញ​មក​ចូល​រួម​ក្នុង​ពិធីជួបសំណេះសំណាលនៅពេលនេះ អ្នកខ្លះបានធ្វើដំណើររហូតដល់ជាង ១០ ម៉ោង​ឯណោះទើបមកដល់ទីក្រុងប៉ារីស ប្រទេសបារាំង ពោលមកពីប្រទេសឆ្ងាយ ដូចជា ប៊ែលហ្សិក ស៊ូរិកជាដើម។ ក្នុងឱកាសជំនួបនោះសម្តេចធិបតីក៏បានថ្លែងអំណរគុណដល់ក្រុមការងារយុវជននៅក្រៅប្រទេស និង​អ្នកពាក់ព័ន្ធ ដែលសហការគ្នាបានល្អ ក្នុងការរៀបចំជំនួបសំណេះសំណាលនាពេលនេះ ដែល​មាន​អ្នក​ចូលរួមប្រមាណជាង ២ពាន់នាក់៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី ថ្លែងអំណរគុណពលរដ្ឋ និងនិស្សិតខ្មែរ​នៅទ្វីបអឺរ៉ុបដែលបានមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ

2024/01/14 08:37:10 am        152
ភ្នំពេញ៖សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​ថ្លែង​អំណរគុណដល់​បងប្អូន​ប្រជាពលរដ្ឋ និង​និស្សិតខ្មែរ ដែលកំពុង​រស់នៅទ្វីបអឺរ៉ុប ដែលបាន​នាំគ្មាយ៉ាងច្រើនកុះករ​មកទទួលស្វាគមន៍នូវវត្តមាន​របស់​សម្ដេច​ធិបតី និង​លោកជំទាវ ដែលដឹកនាំគណៈប្រតិភូកម្ពុជា​ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេស​បារាំង នាល្ងាចថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤នេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ សម្ដេច​ធិបតី មាន​ប្រសាសន៍ថា៖«សូមថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋខ្មែរ និងនិស្សិតរស់នៅទ្វីបអឺរ៉ុបដែលបានមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុតដល់ខ្ញុំ និងភរិយា ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង និងស្វីស»។

ប្រជាពលរដ្ឋច្រើនកុះករ មកទទួលស្វាគមន៍ដំណើរអញ្ជើញដល់សហភាពអ៉ឺរ៉ុបរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត

2024/01/14 08:14:21 am        169
នៅសណ្ឋាគារកន្លែងស្នាក់នៅរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ក្នុងទីក្រុងប៉ារីស មុនធ្វើដំណើរបន្តទៅទីក្រុងដាវ៉ូស ប្រទេសស្វីសនោះ មានប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេស បារាំង និងបណ្តាប្រទេសនានាក្នុងទ្វីបអឺរ៉ុបច្រើនកុះករ បានអញ្ជើញមកស្វាគមន៍ដំណើររបស់ សម្តេច ធិប តី និងលោកជំទាវបណ្ឌិត ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ និងនឹករលឹកយ៉ាង ជ្រាលជ្រៅ បំផុត ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូហោះដល់ប្រទេសបារាំង ប្រកបដោយសុវត្ថិភាព

2024/01/14 08:03:45 am        162
បន្ទាប់ពីចំណាយពេលធ្វើដំណើររយៈពេលប្រមាណជា១៧ម៉ោង តាមជើងហោះហើរ ពិសេស របស់កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូដល់ទីក្រុងប៉ារីស ប្រទេសបារាំងហើយនៅវេលាម៉ោង២៖៤០ទៀបភ្លឺថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា ត្រូវនឹងវេលាម៉ោង ម៉ោង២០៖៤០យប់ថ្ងៃទី១៣ ខែមករា ម៉ោងនៅទីក្រុងប៉ារីស។ ដំណើរ អញ្ជើញដល់របស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូទទួលបានការស្វាគមន៍ យ៉ាង កក់ក្តៅពីឯកអគ្គរាជទូត និងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសបារាំង។ដំណើរអញ្ជើញដល់ទីក្រុងប៉ារីស ប្រទេសបារាំងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងមានកម្មវិធីមួយ ចំនួនដូចជាសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំង និងមកពីបណ្តាប្រទេស នានាក្នុងទ្វីបអឺរ៉ុប, អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចអឺរ៉ុប-កម្ពុជា ដែលរៀបចំដោយសមាគមន៍ធុរកិច្ច បារាំង, ជួបជាមួយលោកស្រី លូអីស ម៊ូស៊ីគី វ៉ាបូ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងថ្នាក់ដឹកនាំក្រុមហ៊ុនធំៗមួយចំនួនទៀតរបស់បារាំង៕

BREAKING NEWS! សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចដកតំណែង លោក ខេង យ័ន ពីអភិបាលក្រុងកែប ដែលជាការអនុវត្តអភិក្រមទី៥ គឺ "ការវះកាត់"

2024/01/12 09:32:55 am        759
អភិក្រមទាំង៥÷ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់  នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យសម្រេចបញ្ចប់មុខតំណែងលោក ខេង យ័ន ឋានន្តរស័ក្ដិវរមន្ត្រី ថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលក្រុងកែប នៃខេត្តកែប។ ជាមួយគ្នានេះតាមរយៈបណ្ដាញសង្គមតេឡេក្រាមនៅថ្ងៃនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា សម្ដេចមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ "ការវះកាត់" បញ្ចប់មុខតំណែងអភិបាលក្រុងកែបដែលប្រើប្រាស់តួនាទីរបស់ខ្លួនប្រព្រឹត្តអំពើនាំឲ្យប៉ះពាល់ផលប្រយោជន៍រដ្ឋ និងប្រជាជន។សម្ដេចធិបតីលើកឡើងយ៉ាងដូច្នេះថា «ថ្ងៃនេះ ខ្ញុំ មានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ "ការវះកាត់" តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែល​បាន​ប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ ការសម្រេចចិត្តនេះគឺផ្អែកទៅលើមូលដ្ឋានច្បាស់​លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។»សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា «ខ្ញុំសង្ឃឹមថាមន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឱ្យបានជាប់ជាប្រចាំ ជាពិសេស​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋឱ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥៕

សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបាន​អញ្ជើញទៅពិនិត្យសុខភាពភ្នែកនៅប្រទេសជប៉ុន

2024/01/12 09:03:56 am        593
សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា សម្តេចកំពុង​ធ្វើដំណើរ​ត្រឡប់​ទៅ​កម្ពុជា​វិញ​បន្ទាប់​ពីបាន​ផលិតកែវភ្នែកសិប្បនិម្មិតចំនួន៥គ្រាប់ សម្រាប់ប្រើរយៈពេល ១០​ឆ្នាំ​ខាង​មុខទៀត។ សម្តេចតេជោ បានអរគុណរដ្ឋាភិបាល និងគ្រូពេទ្យជប៉ុនដែលបានផ្តល់កែវភ្នែក និងការពិនិត្យ​ព្យាបាលរយៈពេលកន្លងមកក៏ដូចជាពេលនេះ។ សម្តេចតេជោ ក៏បាន អរគុណ​ឯកឧត្តម​នាយករដ្ឋមន្ត្រី ហ្វីមីអូ គីស៊ីដា ដែល​បានទទួលជួប សន្ទនាជា​មួយសម្តេច​កាល​ពី​ថ្ងៃម្សិលមិញ ដើម្បី​ពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀតផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម អាកាស៊ី យ៉ាស៊ូស៊ី អតីតប្រមុខអ៊ុនតាក់ជួបសម្ដែងការគួរសម

2024/01/11 09:18:29 pm        244
ភ្នំពេញ៖ ព្រឹកថ្ងៃទី ១១ ខែមករា (ម៉ោង ១០ និង៥០នាទី)a សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យឯកឧត្តម អាកាស៊ី យ៉ាស៊ូស៊ី (Akashi Yasushi) អតីតប្រមុខអ៊ុនតាក់ ជួបសំដែងការគួរសមនិងពិភាក្សាការងារ នៅសណ្ឋាគារ New Otani ដែលមានខ្លឹមសារសំខាន់ៗដូចតទៅ៖ឯកឧត្តម អាកាស៊ី មានក្តីរំភើបរីករាយយ៉ាងខ្លាំងដោយបានជួប សម្តេចតេជោ ជាថ្មីម្តងទៀត និងថ្លែងអំណរគុណ សម្តេចតេជោ ដែលបានផ្តល់ឱកាសឱ្យឯកឧត្តមបានជួបគួរសមក្នុងពេលដ៏មមាញឹករបស់សម្តេច។ ឯកឧត្តមបានមានប្រសាសន៍ថា រយៈពេលមួយឆ្នាំកន្លះនៅកម្ពុជា ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣ ក្នុងនាមជាប្រមុខអ៊ុនតាក់ បានផ្តល់នូវអនុស្សាវរីយ៍ដ៏ល្អបំផុតក្នុងជីវិតរបស់ឯកឧត្តម ដែលមិនអាចបំភ្លេចបាន។ ឯកឧត្តមនៅចងចាំបាននូវកិច្ចសហការដ៏ល្អ និងភាពបត់បែនទន់ភ្លន់តែម៉ឺងម៉ាត់របស់ សម្ដេចតេជោ ដែលជាគន្លឹះក្នុងការសម្រេចបានលទ្ធផលល្អៗក្នុងកិច្ចប្រជុំទាំងឡាយរបស់អ៊ុនតាក់។ អ្វីៗនឹងមិនអាចទទួលបានជោគជ័យទេ ប្រសិនបើពុំមានការសហការរបស់សម្តេចតេជោ។នាឱកាសនេះដែរ ឯកឧត្តម អាកាស៊ី បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេលកន្លងមកនេះ ទាំងក្នុងដំណើរការស្វែងរកសន្ដិភាព ទាំងការស្តារនិងកសាងប្រទេសឡើងវិញ ដែលធ្វើឱ្យកម្ពុជាទទួលបាននូវវឌ្ឍនភាព វិបុលភាព និងមានស្ថានភាពយ៉ាងល្អប្រសើរបើធៀបនឹងប្រទេសខ្លះនៅក្នុងតំបន់ទៅទៀត ដែលអ្នកពាក់ព័ន្ធទាំងឡាយគួរមានមោទនភាពនិងកោតសរសើរកម្ពុជា។ ឯកឧត្តមសូមគោរពកោតសរសើរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ សម្ដេចតេជោ ក្នុងការរបៀបចំឱ្យមានការបន្ដវេន ដែលថ្នាក់ដឹកនាំថ្មីមានភាពជាអ្នកដឹកនាំម៉ឺងម៉ាត់និងឈ្លាសវៃ ព្រោះឯកឧត្តមបានស្គាល់ សម្ដេចធិបតី តាមរយៈជំនួបផ្ទាល់នាពេលកន្លងមក។ក្រៅពីនេះ ឯកឧត្តមមានចំណាប់អារម្មណ៍ផ្ទាល់គឺ ស្រឡាញ់ទេសភាពធម្មជាតិនៅក្នុងប្រទេសកម្ពុជា ទាំងព្រៃឈើ ទាំងឆ្នេរសមុទ្រ និងបេតិកភណ្ឌវប្បធម៌ ជាពិសេសប្រាសាទអង្គរវត្ត និងសិល្បៈបុរាណខ្មែរ ដែលគួរមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀតទៅកាន់ពិភពលោក។ ក្នុងជំនួបនេះដែរ សម្ដេចតេជោ ក៏មានសេចក្ដីរីករាយដែលបានជួបជាមួយ ឯកឧត្តម អាកាស៊ី ជាថ្មីម្ដងទៀត និងបានអរគុណ ឯកឧត្តម ដែលបានរំលឹកដល់ពេលវេលាដែលកម្ពុជាធ្លាប់ស្ថិតក្នុងស្ថានភាពលំបាកនោះ។ សម្ដេចតេជោ បញ្ជាក់ថា ដោយសារការសហការរួមគ្នារវាងអ៊ុនតាក់ និងបណ្ដាប្រទេសពាក់ព័ន្ធនាពេលនោះ និងការខិតខំប្រឹងប្រែងផ្ទាល់របស់កម្ពុជា ទើបប្រទេសកម្ពុជាអាចមានស្ថានភាពដូចសព្វថ្ងៃ ប្រកបដោយសន្ដិភាពពេញលេញ និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ សម្ដេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា អ្វីដែលជាការពិតនៅនឹងមុខនោះគឺ៖ កម្ពុជាបានប្រែក្លាយពីប្រទេសមានសង្រ្គាមមកសន្ដិភាព ពីតំបន់សមរភូមិប្រែជាតំបន់អភិវឌ្ឍន៍ ពីស្ថានភាពខ្វះទឹកស្អាតនិងអគ្គិសនីមកស្ថានភាពមានប្រើប្រាស់គ្រប់គ្រាន់ ពីទីក្រុងភ្នំពេញដែលមានផ្ទៃដីតែជាង៤០០ គ.ម. ក្រឡា ទៅដល់ជាង ៧០០ គ.មក្រឡា ហើយពីផលិតផលក្នុងស្រុកសម្រាប់ប្រជាជនម្នាក់ៗក្នុងមួយឆ្នាំតែ ១០០ ដុល្លារអាមេរិកនាពេលនោះ មកជាង ២០០០ ដុល្លារអាមេរិក នៅពេលបច្ចុប្បន្ន។ នៅចុងបញ្ចប់ ឥស្សរជនទាំងពីររូប បានបង្ហាញអំពីសុទិដ្ឋិនិយមជាមួយការដឹកនាំរបស់អ្នកដឹកនាំជំនាន់ថ្មី ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិដល់កម្រិតថ្មីមួយទៀត ហើយមានជំនឿទុកចិត្តថាជាមួយគ្នានេះ ទំនាក់ទំនងទេ្វភាគីកម្ពុជា-ជប៉ុន នឹងកាន់តែរីកធំធាត់និងស៊ីជម្រៅថែមទៀតនៅពេលអនាគត។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump និយាយថា វាយឺតពេលណាស់ទៅហើយសម្រាប់ការជជែកចរចាជាមួយអ៊ីរ៉ង់
03/03/2026 08:03 PM
កាតានិយាយថា អ៊ីរ៉ង់ពុំបានព្រមានពីការវាយប្រហារមីស៊ីលនោះទេ ហើយក៏គ្មានការទាក់ទងជាមួយទីក្រុងតេអេរ៉ង់នោះដែរ
03/03/2026 08:03 PM
UN៖ បាតុភូតអាកាសធាតុក្តៅខ្លាំងអែល នីញ៉ូ អាចនឹងវិលត្រឡប់មកវិញនៅពេលក្រោយក្នុងឆ្នាំនេះ
03/03/2026 08:03 PM
UN អំពាវនាវឲ្យមានការស៊ើបអង្កេតលើការវាយប្រហារដ៏សាហាវលើសាលារៀន នៅអ៊ីរ៉ង់
03/03/2026 07:03 PM
ទីភ្នាក់ងារ UN៖ មានជនភៀសសឹកយ៉ាងតិច ៣០.០០០នាក់ ក្នុងទីជម្រកនៅលីបង់ ខណៈនឹងកើនទៀត
03/03/2026 07:03 PM
រុស្ស៊ី បញ្ជាក់ថា ខ្លួនមិនបានឃើញភស្តុតាងដែលបង្ហាញថា អ៊ីរ៉ង់កំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរឡើយ
03/03/2026 07:03 PM
អ៊ីស្រាអែលវាយប្រហារការិយាល័យប្រធានាធិបតីនៅទីក្រុងតេអេរ៉ង់ ខណៈចំនួនមនុស្សស្លាប់សរុបនៅអ៊ីរ៉ង់កើនឡើងដល់ ៧៨៧នាក់
03/03/2026 07:03 PM
អ៊ីស្រាអែល ប្រាប់ថា បានវាយប្រហារការិយាល័យប្រធានាធិបតីអ៊ីរ៉ង់ ខណៈ IRGC ព្រមានពីការសងសឹកយ៉ាងខ្លាំងក្លា
03/03/2026 07:03 PM
មនុស្ស ២នាក់ស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅភាគអាគ្នេយ៍ទីក្រុងម៉ានីលប្រទេសហ្វីលីពីន
03/03/2026 06:03 PM
កម្មវិធីស្បៀងអាហារពិភពលោក៖ ច្រកឆ្លងកាត់ដ៏សំខាន់ចូលតំបន់ហ្កាហ្សា នឹងត្រូវបើកឡើងវិញ
03/03/2026 06:03 PM