សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
សម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
កម្ពុជា និងលីទុយអានី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

សម្តេចធិបតី៖ បញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស និងការរំលោភបំពានកុមារទាមទារឲ្យ​រាជរដ្ឋាភិបាលដោះស្រាយ​ជាចាំបាច់បំផុត

2024/02/06 09:04:35 am        511
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា បញ្ហា​សេព​គ្រឿង​ញៀន​ក្នុង​សង្គម បញ្ហាការជួញដូរមនុស្ស អំពើហិង្សាលើគ្រួសារ បញ្ហាការរំលោភបំពានលើកុមារ និងប​ញ្ហាមួយចំនួនទៀត ទាមទារឲ្យរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ និងធ្វើការ​ដោះស្រាយ​ខ្ពស់​បំផុត។សម្តេចធិបតីបានថ្លែងថា កម្ពុជាក៏ដូចជាប្រទេសនានានៅ​លើ​ពិភព​លោក​កំពុងរងឥទ្ធិពល នៃ​ជម្លោះ​ភូមិសាស្រ្ត​នយោបាយ, ការប្រជែកឥទ្ធិលរបស់ប្រទេសមហាអំណាច, សង្រ្គាម, ការប្រែ​ប្រួល​អាកាសធាតុ និងបញ្ហាផ្សេងៗជាច្រើនទៀត ខណៈបច្ច័យ​ទាំង​នេះ​ព្រម​ទាំង​ស្ថាន​ភាព​រង​គ្រោះ និងងាយរងគ្រោះដូចជាករណីសេពគ្រឿងញៀន ការជួញដូរមនុស្ស បញ្ហាហិង្សាលើគ្រួសារ និ​ង​ការរំលោភបំពានលើកុមារ សុទ្ធតែជាបញ្ហាកង្វល់ ដែល​ទាមទារ​ឲ្យ​រាជ​រដ្ឋាភិបាល​ត្រូវ​យក​ចិត្តទុកដាក់ និងដោះស្រាយខ្ពស់បំផុត។ការលើកឡើងរបស់សម្តេចធិបតីនេះ គឺបាន​ធ្វើ​ឡើង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​នៃ​ពិធី​បិទ​សន្និបាត​បូក​សរុបការងារប្រចាំឆ្នាំ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នា​ព្រឹក​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ៕ អត្ថបទ៖ បាន ចក់

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ នៅថ្ងៃទី០៧កុម្ភៈ

2024/02/05 10:30:17 am        249
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ​ទៅ​បំពេញ​​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេសថៃ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ តបតាម​ការ​អញ្ជើញ​របស់​ឯកឧត្ដម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។ នេះបើតាម​សេចក្តី​ប្រកាស​​របស់នាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ។ក្រសួងការបរទេសបានឲ្យដឹងថា អញ្ជើញអមដំណើរសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា, ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាល ព្រមទាំង​ថ្នាក់​ដឹកនាំ​វិស័យឯកជន​នៃសភាពាណិជ្ជកម្មកម្ពុជា។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ សម្ដេចធិបតី និងលោកជំទាវ នឹងចូលក្រាប បង្គំគាល់ ព្រះបាទ មហា វ៉ជីរ៉ាឡុងកន ព្រះវឺជីរ៉ាក់ភ្លៅចៅយូហួរ ព្រះមហាក្សត្រ នៃ ព្រះរាជា​ណា​ចក្រ​ថៃ នៅព្រះបរមរាជវាំង។ សម្តេចធិបតីនឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ ដោយ​ឡែក​​ជា​មួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិរួមមាន ឯកឧត្តមសាស្ត្រាចារ្យ ផនភេត វិឈិតឆុល ឆៃ ប្រធានព្រឹទ្ធសភា និង ឯកឧត្ដម វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភា។សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម សេដ្ឋា ថាវីស៊ីន នឹងជួបពិភាក្សាការងារលើកិច្ច សហ​ប្រតិបត្តិការ​ទ្វេភាគីនិងពហុភាគី ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីទាំងពីរក៏នឹង​ធ្វើ​ជាអធិបតីក្នុង​ពិធី​ចុះហត្ថ​លេខា​លើ​ឯក​សារ​ស្តីពី​កិច្ច​សហប្រ​តិបត្តិការទ្វេភាគីមួយចំនួន។ ដោយឡែក សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញ​ថ្លែង​សុន្ទរកថា​បើ​កនៅ​ក្នុ​ងវេទិកាធុរកិច្ចកម្ពុជា-ថៃ។ដំណើរទស្សន​កិច្ចផ្លូវការរបស់ សម្ដេចធិបតី ទៅកាន់ព្រះរាជាណាចក្រថៃ នាពេលខាងមុខ នឹង​ពង្រឹង​បន្ថែមទៀ​តនូវទំនាក់ទំនងដ៏យូរអង្វែង និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព» ដែលផ្ដល់​ផល​ប្រយោជន៍​ ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងសម្រាប់សន្តិភាព ស្ថិរភាព និង​វិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕

សម្តេចតេជោ ព្រមទាំងសាច់ញាតិរៀបចំពិធីរាប់បាត្រ បង្សុកូលឧទ្ទិសកុសលជូនអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា

2024/02/03 10:13:22 am        332
ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងក្រុមគ្រួសារសាច់ញាតិ ប្រារព្ធពិធីរាប់បាត្រ បង្សុកូល ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ដែលត្រូវជាប្អូនថ្លៃរបស់សម្តេច។ ពិធីរាប់បាត្រ និងបង្សុកូលនេះ ធ្វើឡើងនៅក្នុងវត្ដបុទុមវត្ដី ចំខួប ១ឆ្នាំ នៃមរណភាពរបស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា។ ក្រៅពីធ្វើពិធីសូត្រមន្ត រាប់បាត្រ បង្សុកូលតាមបែបព្រះ ពុទ្ធសាសនានេះ ក៏បានប្រារព្ធពិធីឆ្លងប្រាង្គព្រះចេតិយឧទ្ទិសកុលដល់ដួងវិញ្ញាក្ខន្ធអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ផងដែរ។សូមបញ្ជាក់ថា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង កើតនៅថ្ងៃសុក្រ ៨កើត ខែផល្កុន ឆ្នាំរកា ព.ស ២៥០០ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ១៩៥៧ បានទទួលមរណភាពក្នុងជន្មាយុ ៦៧ឆ្នាំ នៅថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព. ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ៕ បាន ចក់

អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្ដេចធិបតី បានអនុម័តលើរបៀបវារៈសំខាន់ៗ​ចំនួន៥

2024/02/02 11:46:22 am        324
អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព បានសម្រេច​អនុម័ត​លើរបៀបវារៈ សំខាន់ៗចំនួន៥។របៀបវារៈនៃកិច្ចប្រជុំទាំង ៥ នោះរួមមាន៖ទី១ អង្គគណៈរដ្ឋមន្រ្ដីបានប្រជុំពិនិត្យលើ របាយការណ៍វឌ្ឍនភាព និង​ទិសដៅ​ទៅ​មុខ​នៃ​ការ​រៀបចំ​ក្រប​ខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ នៅក្នុងកិច្ចប្រជុំនេះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី​បាន​ស្នើដល់​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​សហការ​ជាមួយ​ក្រសួងផែនការ រៀបចំផែនការមេផ្ដល់ធាតុចូលឱ្យបានលឿន ធានានូវគុណភាព ប្រសិទ្ធភាព និង​សង្គតិភាព។ទី២ សេចក្តីព្រាងច្បាប់ ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក។ សេចក្ដីព្រាងច្បាប់​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណងកំណត់ពីការគ្រប់គ្រង និងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែនៃ​ព្រះរាជា​ណាច​ក្រកម្ពុជា ក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខ នៃ​ការ​ដឹក​ជញ្ជូន តាមផ្លូវទឹក ព្រមទាំងការកសាង និងថែរក្សាការពារ ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ នឹងរួម​ចំណែក​​ការពារបរិស្ថាន ព្រមទាំងផ្តល់កាលានុវត្តន៍ភាព វិនិយោគនិងការប្រកួតប្រជែង ប្រកប​ដោយ​យុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បំរើពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងទ្រទ្រង់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ។ សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក មាន១៨ ជំពូក និង ២៧៥ មាត្រា។សម្ដេចធិបតី ក៏បានស្នើឱ្យទីស្ដីការគណៈរដ្ឋមន្ដ្រីសហការជាមួយ ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន ដាក់សេចក្តីព្រាងច្បាប់ ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកនេះជូនរដ្ឋសភាពិនិត្យជាការប្រញាប់ និង​បញ្ជូនមន្ត្រីទៅការពារសេចក្តីព្រាងច្បាប់នេះនៅរដ្ឋសភា។ទី៣ សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកែសម្រួលអនុក្រឹត្យ ស្តីពីការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រុម​ប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ ទី៤ សេចក្តីព្រាង​អនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ របៀបវារៈទី៥ កិច្ច​ប្រជុំ​បាន​ប្រជុំ​ពិនិត្យ​លើ​បញ្ហាផ្សេងៗ រួមមានសំណើសុំការយល់ព្រមពីគណរដ្ឋមន្ត្រី ដើម្បីសុំការ​អនុម័ត​ពី​ស្ថាប័ន​​នីតិប្បញ្ញត្តិ លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត​យល់​ព្រម​លើ​ពិធីសារ​សម្រាប់​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀងម៉ារ៉ាកេស ស្ដីពីការបង្កើតអង្គការ ពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ជូន​កិច្ច​ព្រម​ព្រៀងស្តីពីការឧបត្ថម្ភធនជលផល។អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានអនុម័តលើ របៀបវារៈទាំង៥ នៅម៉ោង១១ ព្រឹកថ្ងៃទី២ កុម្ភៈ ២០២៤នេះ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

2024/02/02 09:57:02 am        261
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ បានដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ ចំនួន៥។ របៀបវារៈនៃកិច្ចប្រជុំទាំង ៥ នោះរួមមាន៖ ១-របាយការណ៍វឌ្ឍនភាព និងទិសដៅទៅមុខនៃការរៀបចំក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ។២-សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ។៣-សេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ។៤-សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ។៥-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើត អង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល៕

សម្ដេចតេជោ ហ៊ុន សែន៖«ព័ត៌មានថាភរិយាខ្ញុំកំពុងបញ្ជូនទៅព្យាបាលនៅ​បរទេសគឺជារឿង​មិនពិត, សូមពួកអាក្រក់បញ្ឈប់នូវការបំពុលព័ត៌មាន»

2024/02/02 08:34:28 am        198
នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារទៅកាន់ពួកអាក្រក់​ ឲ្យបញ្ឈប់នូវការបំពុលព័ត៌មានទាំងឡាយពាក់ព័ន្ធសុខភាពរបស់ភរិយារបស់សម្ដេច(សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត)​​។ សម្ដេច​តេជោ​មានប្រសាសថា «សូមជូនសារទៅពួកអាក្រក់សូមបញ្ឈប់​នូវការបំពុលព័ត៌មាន និង​សូម​យក​ចិត្ត​ទុកដាក់ការពារសុខភាពខ្លួនឯងល្អជាងមកគិតពីក្រុមគ្រួសាររបស់ខ្ញុំ»។  តាមរយៈហ្វេសប៊ុកផ្លូវការសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប៉ុន្មាន ២ថ្ងៃចុង​ក្រោនេះ​មាន​​​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ដែល​និយាយ​ពី​ភរិយារបស់សម្ដេច(សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត)​មានជំងឺ​។ សម្ដេចបញ្ជាក់ថា នេះ​ ជា​រឿង​ពិត​ ហើយសម្ដេច និងក្រុមគ្រួសារ ក៏​គ្មាន​ការ​លាក់បាំង និង​ក៏គ្មានការ​ចាំបាច់​ផ្សព្វផ្សាយជា​ដំណឹង​អ្វី​ដែរ។  សម្ដេចតេជោ​បញ្ជាក់បន្តថា កាលពី៤ថ្ងៃមុន ភរិយារបស់សម្ដេច(សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត)​ដួល​ក្នុង​បន្ទប់​សម្រាក​ធ្វើ​ឱ្យប៉ះដល់ក្បាល​ដែល​ចាំបាច់​ត្រូវ​យក​ទៅ​ពិនិត្យ និង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាលម៉ែត្រ។ បន្ទាប់ពីការ​ពិនិត្យព្យាបាល​ដោយ​យក​ចិត្ត​ទុកដាក់​ពី​គ្រូពេទ្យ​សុខភាព​គាត់​ល្អ​ប្រសើរ​តែ​មិន​ទាន់ចាក​ចេញ​ពីមន្ទីរ​ពេទ្យ​នៅ​ឡើយ​ព្រោះ​ត្រូវ​រង់​ចាំកា​រ​ថត​ក្បាល​ជាលើកទី៣ ដើម្បី​មើល​សរសៃ​ដែល​រង​នូវ​ការ​ប៉ះទង្គិចនោះ។  សម្ដេចតេជោបញ្ជាក់បន្ថែមថា « ការបង្កើតនូវព័ត៌មានថាភរិយាខ្ញុំកំពុងបញ្ជូនទៅព្យាបាលនៅ​បរទេសគឺជារឿង​មិនពិត។» ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានក្រាបបង្គំ​ អរព្រះគុណ​ថ្វាយ​ហ្លួងម៉ែ​ដែល​បាន​យាង​ទៅ​សួរសុខទុក្ខភរិយារបស់សម្ដេចដែល​ជាបុត្រីធម៌របស់ព្រះអង្គ​ដល់មន្ទីរពេទ្យ និង​សូម​អរគុណ​ថ្នាក់​ដឹកនាំគ្រប់​ជាន់​ថ្នាក់​បងប្អូនជនរួមជាតិ​ដែល​ចូល​រួម​កង្វល់​ពី​សុខភាព​ភរិយាសម្ដេច៕ 

សភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា (AmCham Cambodia) ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា

2024/02/01 02:57:57 pm        94
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា(AmCham Cambodia) និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ក្នុងឱកាសនៃជំនួប លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានសភាពាណិជ្ជកម្ម ក៏បានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានបង្កលក្ខណៈងាយស្រួល និងធានាបាននូវបរិយាកាសវិនិយោគល្អប្រសើរសម្រាប់ធុរកិច្ចអាមេរិក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះ ការបើកចំហ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាង ក្រសួង-ស្ថាប័ន និងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា។ លោកប្រធានសភាពាណិជ្ជកម្ម ក៏បានគោរពជម្រាបជូន សម្ដេចធិបតី អំពីសកម្មភាពការងារមួយចំនួនរបស់ AmCham Cambodia ដែលរួមមាន ការលើកកម្ពស់កិច្ចទំនាក់ទំនងវិនិយោគ និងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ការជំរុញការផ្សព្វផ្សាយអំពីសក្តានុពល និងឱកាសវិនិយោគរបស់កម្ពុជាដល់វិនិយោគិនអាមេរិក និងការជួយកសាងសមត្ថភាព និងភាពជាអ្នកដឹកនាំស្ត្រីជាសហគ្រិន។ ទន្ទឹមនឹងនេះ លោកប្រធានសភាពាណិជ្ជកម្ម បានបង្ហាញពីជំហរនៃការបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស (FDI)មក កម្ពុជា  វិស័យធុរកិច្ច អចលនទ្រព្យ និង ការគាំទ្រដល់ស្រ្តី លេីផ្នែក ភាពជាម្ចាស់នៃសហគ្រាសធន់តូច ការបណ្តុះ បណ្តាល និង អភិវឌ្ឍជំនាញ និង ផ្នែកហិរញ្ញវត្ថុ ជាដេីម។ ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និងបានអរគុណចំពោះក្រុមហ៊ុនអាមេរិក ដែលតែងតែជឿជាក់និងបានបណ្ដាក់ទុនវិយោគនៅកម្ពុជា ដែលនេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា បន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ព្រមទាំងបានគូសបញ្ជាក់ជូនលោកប្រធានសភាពាណិជ្ជកម្ម អំពីការយកចិត្តទុកដាក់និង ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការធានានូវបរិយាកាសវិនិយោគល្អនៅកម្ពុជា ដូចជាការពង្រឹងភាពធន់នៃប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការពង្រីកមធ្យោបាយក្នុងការទូទាត់ទំនើបតាមប្រព័ន្ធ QR-Code ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីរវាងកម្ពុជាជាមួយបណ្ដាប្រទេសជាច្រើនទាំងក្នុងតំបន់ និងពិភពលោក។ បន្ថែមពីនេះ សម្ដេចធិបតី ក៏បានបញ្ជាក់ពីភាពទាក់ទាញនៃច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ និងភាពបត់បែន។ សម្តេចធិបតី ក៏បានបញ្ជាក់ជូនលោកប្រធានសភាពាណិជ្ជកម្ម អំពីឱកាសនៃការវិនិយោគលើសួនឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ (High Tech Industrial Park) ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុក ក្នុងទិសដៅចូលរួមក្នុងការអភិវឌ្ឍវិស័យឌីជីថ ៕

សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បង្ហាញចំណាប់អារម្មណ៍ពង្រីកការវិនិយោគ ទម្រង់ជា OEM លើសម្ភារៈវាយនភ័ណ្ឌ ដែលបង្ហាញថាផលិតផល ផលិតនៅកម្ពុជា (Made In Cambodia)

2024/02/01 02:16:31 pm        311
នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Yoshihisa Suzuki ប្រធានគណៈ​កម្មាធិការ​កិច្ច​សហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចូលជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប លោក Yoshihisa Suzuki បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេច​ធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូល​ជួប​សម្តែងការគួរសម និងបានសម្ដែងនូវការថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល​តែង​តែ​បាន​យកចិត្តទុកដាក់ក្នុងការគាំទ្រ ជានិច្ចចំពោះ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុននៅក្នុង​ព្រះរាជាណាចក្រកម្ពុជា។ លោកប្រធានគណៈកម្មាធិការ បានគោរពជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលជាស្ថាប័នសេដ្ឋកិច្ច និងពាណិជ្ជកម្ម​ដ៏ធំនៅក្នុងប្រទេសជប៉ុន ហើយបច្ចុប្បន្ននេះមានការិយាល័យចំនួន ៥១៥ និងមានសមាជិកសរុបប្រមាណជាង ១,២៥ លាននាក់ ដែលផ្តោតសំខាន់លើវិស័យវាយនភ័ណ្ឌ គ្រឿងម៉ាស៊ីននិងលោហៈធាតុ ថាមពល សារធាតុគីមី អាហារ លំនៅឋាន បច្ចេកវិទ្យាព័ត៌មាន និងហិរញ្ញវត្ថុ។ បន្ថែមលើនេះ លោកប្រធានគណៈកម្មាធិការ បានគោរពជម្រាបជូន សម្តេចធិបតី អំពីសកម្មភាព​វិនិយោគដែលមានស្រាប់នៅកម្ពុជា​ លើវិស័យ​វាយនភ័ណ្ឌ​ ការផ្គត់ផ្គង់​ឧស្ម័ន និង​លើ​វិស័យ​កសិកម្ម​ ដែលផ្តោតសំខាន់លើ​ ដំណាំល្ង​ និង​ពីគោលបំណង​ នៃ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ក្នុង​ការស្វែងយល់ពីការអភិវឌ្ឃសេដ្ឋកិច្ច និងកាលានុវត្តភាពសម្រាប់ការវិនិយោគនៅកម្ពុជា ជាពិសេសការពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌ ក្នុងទម្រង់ជា OEM លើសម្ភារៈ​វាយនភ័ណ្ឌ ដែលបង្ហាញថាផលិតផល ផលិតនៅកម្ពុជា (Made In Cambodia)។ លោកប្រធានគណៈកម្មាធិការ ក៏បានគោរពជម្រាបជូន សម្តេចធិបតី ផងដែរថា គណៈកម្មាធិការ​កិច្ច​សហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន គឺជាគណៈកម្មាធិការអន្តរជាតិមួយនៃសភាពាណិជ្ជកម្ម និង​ឧស្សាហកម្មជប៉ុន ដែលទទួលបន្ទុកក្នុងការប្រមូលព័ត៌មាន ធ្វើការស្ទង់មតិ និងសិក្សា​ស្រាវជ្រាវ​អំពី​បរិយាកាសវិនិយោគនិងធុរកិច្ចនៅក្នុងប្រទេសតំបន់មេគង្គ រួមទាំងប្រទេស​កម្ពុជា​ផងដែរ​។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោក Yoshihisa Suzuki និង​គណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានវាយ​តម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​អាជីវកម្មរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន នៅកម្ពុជានាពេលកន្លងមក។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន នៃ​សភាពាណិជ្ជ​កម្ម និងឧស្សាហកម្មជប៉ុន ដែលមានបំណងចង់​ពង្រី​កនូវ​សកម្មភាព​វិនិយោគ​របស់​ខ្លួន​បន្ថែមទៀត។ សម្តេចធិបតី ក៏បានគូសបញ្ជាក់​អំពី​ភាព​ទាក់​ទាញ​នៃ​ច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែល​ធានា​បាន​នូវភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ និងភាព​បត់បែន​។ ជាមួយគ្នានេះ សម្ដេចធិបតី សង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់លោក Yoshihisa Suzuki និងគណៈប្រតិភូនាឱកាសនេះ សភាពាណិជ្ជកម្ម និងឧស្សាហកម្ម​ជប៉ុន​នឹង​កាន់​តែប​ង្កើន​នូវ​លទ្ធភាព និងការពង្រីកនូវសក្តានុពលវិនិយោគបន្ថែមទៀត នៅកម្ពុជា ជាមួយនឹង​ភាព​ជឿជាក់ និងប្រាកដនិយម ហើយរាជរដ្ឋាភិបាលត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួល និង​សហការ​ជាមួយ​វិនិយោគិនជប៉ុន ក្នុងវត្ថុបំណងប្រែក្លាយកម្ពុជា ជាទិសដៅវិនិយោគចម្បង និងជា​មជ្ឈ​មណ្ឌលតំបន់៕

សម្ដេចធិបតី៖ក្រសួងពាក់ព័ន្ធកំពុងតាមដានជួយពលរដ្ឋលើបញ្ហាកង្វះខាតទឹកប្រើប្រាស់ធ្វើស្រែ

2024/01/30 05:24:57 pm        176
ភ្នំពេញ ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ក្រសួងពាក់ព័ន្ធកំពុងតាមដាន វាយតម្លៃយ៉ាងយកចិត្តទុកដាក់ ចំពោះបញ្ហាគ្រោះរាំងស្ងួត កង្វះខាតទឹកប្រើប្រាស់ធ្វើស្រែចម្ការរបស់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត។​សម្តេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះ។ ក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ក្រសួងពាក់ព័ន្ធក៏ដូចជាគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានចូលរួមជួយប្រជាពលរដ្ឋបានទាន់ពេលវេលា ទាំងក្នុងពេលមានទឹកជំនន់ និងក្នុងពេលជួបគ្រោះរាំងស្ងួត ដោយក្នុងនោះមានការអន្តរាគមន៍ផ្ដល់ពូជស្រូវដល់ពលរដ្ឋ និងជួយបូមទឹកដាក់ស្រែចំពោះពលរដ្ឋដែលរងគ្រោះខ្វះខាតទឹកផងដែរ។ សូមជម្រាបថា ក្នុងឆ្នាំ ២០២៣ កន្លងទៅនេះ តម្លៃស្រូវមានការកើនឡើងខ្លាំង ធ្វើឱ្យប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តសម្រុកធ្វើស្រែច្រើនជាងរាល់ឆ្នាំ ខណៈឆ្នាំ២០២៣ និងឆ្នាំ ២០២៤នេះ បញ្ហាប្រែប្រួលអាកាសធាតុនៅតែបន្ដកើតមានឡើង បណ្ដាលឱ្យតំបន់មួយចំនួនតាមបណ្ដាខេត្តមានការខ្វះខាតទឹកធ្វើស្រែ។ ប៉ុន្ដែ បញ្ហានេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ រួមនឹងអាជ្ញាធរខេត្តកំពុងយកចិត្តទុកដាក់ធ្វើការដោះស្រាយ៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតីបញ្ជាឱ្យអាជ្ញាធរបឹងទន្លេសាប និងខេត្តពាក់ព័ន្ធត្រូវរួមគ្នាថែរក្សាឱ្យបានដីតំបន់បឹងទន្លេសាប

2024/01/30 04:50:50 pm        139
ភ្នំពេញ ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានដាក់ចេញនៅបទបញ្ជាឱ្យអាជ្ញាធរបឹងទន្លេសាប និងខេត្តជាប់បឹងទន្លេសាបត្រូវរួមគ្នាថែរក្សាឱ្យបាននូវដីអភិរក្សតំបន់បឹងទន្លេសាបដែលជាបឹងដ៏ធំជាងគេរបស់កម្ពុជា និងពិភពលោក សម្រាប់ទុកដល់កូនចៅចំនាន់ក្រោយ។ ​សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសាសន៍ក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះថា រាជរដ្ឋាភិបាលមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការថែរក្សា និងការពារឱ្យបាននូវដីតំបន់ភិរក្សនៅតំបន់បឹងទន្លេសាបនេះ សម្រាប់ទុកជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។ សូមជម្រាបថា កាលពីឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា បានសម្រេចកែសម្រួលផ្ទៃដីទំហំ ៣ ៤៤៨ ហិកតា ៧៧ អា ចេញពីតំបន់ ៣ បញ្ចូលមកតំបន់ ២ នៃតំបន់បឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ និងប្រគល់ជូនប្រជាពលរដ្ឋ ១ ៦៥៨ គ្រួសារសម្រាប់ប្រើប្រាស់ និងអាស្រ័យផល។ សម្ដេចតេជោ ក៏បានបានចេញអនុក្រឹត្យដើម្បីកែសម្រួលផ្ទៃដីបឹងទន្លេសាប ទំហំ ៦៣៨៥ហិកតា ស្មើនឹង ២០២៥ក្បាលដី ចេញពីតំបន់៣ បញ្ចូលមកតំបន់ ២ ប្រគល់ជូនប្រជាពលរដ្ឋចំនួន ១ ៧៤៩ ផងដែរ។ កាលពីកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ សហការជាក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងអជ្ញាធរបឹងទន្លេសាបក្នុងកិច្ចការបោះបង្គោលព្រំប្រទល់បឹងទន្លេសាបឡើងវិញ រវាងតំបន់ ២ និងតំបន់៣ បន្ទាប់ពីកាត់ឆ្វៀលដីនៅតំបន់នេះឱ្យប្រជាពលរដ្ឋដែលមានភូមិដ្ឋានជាប្រវត្តិសាស្ត្រស្រាប់។សូមរម្លឹកថា បឹងទន្លេសាបចែកជា៣តំបន់ ដែលតំបន់ទី១ គឺជាតំបន់រស់នៅរបស់ប្រជាជនដែលអាចរស់នៅនិងអាចចុះបញ្ជីជូនប្រជាពលរដ្ឋ តំបន់ទី២ គឺជាតំបន់ដែលនៅចន្លោះតំបន់១ និងតំបន់៣ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលអាស្រ័យផលនៅក្នុងទីតាំងដែលធ្លាប់មាន តំបន់៣ ជាតំបន់ព្រៃលិចទឹក និងជាតំបន់ហាមឃាត់ការពារដាច់ខាត៕ អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ព៖ ខ្មាន់កាំភ្លើងធ្វើការវាយប្រហារក្នុងពេលដំណាលគ្នា នៅក្នុង និងក្រៅរដ្ឋធានីរបស់ម៉ាលី
04/25/2026 05:04 PM
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
04/25/2026 05:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាជាមួយប្រមុខកងទ័ពប៉ាគីស្ថាន អំពីលទ្ធភាពនៃការចរចាជុំទី២ ជាមួយអាមេរិក
04/25/2026 05:04 PM
អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ជុំវិញ «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
04/25/2026 04:04 PM
មនុស្ស ៣នាក់ស្លាប់ អំឡុងការប៉ះទង្គិច នៅភាគឦសានរដ្ឋមានជម្លោះ Manipur របស់ឥណ្ឌា
04/25/2026 04:04 PM
របាយការណ៍៖ អ៊ីរ៉ង់បញ្ជាក់ថា សមត្ថភាពមីស៊ីលភាគច្រើនមិនត្រូវបានប្រើឡើយ ក្នុងសង្គ្រាមជាមួយអាមេរិក
04/25/2026 04:04 PM
រដ្ឋមន្ត្រីការបរទេស៖ ទួរគីអាចនឹងពិចារណាតួនាទីដោះមីន នៅច្រកសមុទ្រ Hormuz ក្រោយមានកិច្ចព្រមព្រៀងអ៊ីរ៉ង់-អាមេរិក
04/25/2026 03:04 PM
អ្នកចរចាអាមេរិក នឹងទៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែអ៊ីរ៉ង់ប្រាប់ថា មិនមានការចរចាដោយផ្ទាល់ទេ
04/25/2026 03:04 PM