សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
សម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
កម្ពុជា និងលីទុយអានី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

ជោគជ័យ​ដ៏ត្រចះត្រចង់ នៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋបារាំង និងការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស

2024/01/20 05:22:35 pm        395
នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្ដីប្រកាសស្ដពីភាពជោគជ័យ​ដ៏ត្រចះត្រចង់ នៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅសាធារណរដ្ឋបារាំង និងការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងខេត្តកណ្ដាល

2024/01/20 04:11:15 pm        223
នៅព្រឹកថ្ងៃសៅរ៍ ១០ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា រាជ​ធានី​ភ្នំពេញ និង ខេត្តកណ្ដាល ដែលមានសមាជិកចូលរួមប្រមាណជិត៣ពាន់នាក់ ដែល​ពិធី​នេះ​ធ្វើ​ឡើង​នៅវិមាន៧មករា រាជធានីភ្នំពេញ ។ សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានសាកសួរអំពីសុខទុក្ខ និង​ថ្លែង​នូវ​ការ​នឹក​រលឹក​ចំពោះ សមាជិក សមាជិក ព្រមទាំងបានលើកឡើងនូវសមិទ្ធិផលជាច្រើន ដែលបាន​កើត​ឡើងក្រោមការដឹកនាំរាជរដ្ឋាភិបាលដោយគណបក្សប្រជាជនកម្ពុជា នៅគ្រប់អណត្តិ ជាពិសេស​ក្នុង​អាណត្តិទី៦ និង បន្តក្នុងអាណត្តិទី៧នេះ  គឺ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​រក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាពសង្គម ការគ្រប់គ្រងនូវជំងឺ​កូវីដ-១៩ បាន​យ៉ាង​ល្អ​ តាមរ​យៈ​ការបន្សាំ​សហគមន៍ដោយ​ប្រើអភិក្រម​ផ្ការីក​នៃ​ការ​ផ្ដល់​វ៉ាក់​សាំង​ចូល​ទៅស​ហគមន៍​គ្រប់​ទីកន្លែង​ក្នុងប្រទេស និងការធានាបាននូវកំណើនសេដ្ឋកិច្ចជាលំដាប់ លើសពីនេះ ក្នុង​កាលៈ​ទេសៈ​ដ៏​លំបាក​នៃ​ការរាលដាលជំងឺ​កូវីដ-១៩ និង វិបត្តិសេដ្ឋកិច្ចសកល រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជនកម្ពុជា បានបង្កើតនូវគោលនយោបាយជួយដល់ប្រជាពលរដ្ឋ តាមរយៈ​ការ​ផ្ដល់​សាច់​ប្រាក់ ក៏ដូចជាជំនួយផ្សេងៗជាច្រើនទៀត។ ក្នុងឱកាសនេះនេះដែរ សម្ដេចតេជោ ប្រធានគណបក្ស បានផ្ដល់​អនុសាសន៍​មួយ​ចំនួន​ដល់​សមាជិក សមាជិក ទាំងអស់ ដែលមានតួនាទីកំពុងបំពេញភារកិច្ចការងារ នៅក្នុង​ស្ថាប័ន​គ្រប់​ជាន់​ថ្នាក់ ត្រូវរួមគ្នារក្សាអោយបានដាច់ខាត សន្តិភាព ស្ថិរភាពសង្គម ទោះលះ​បង់​ក្នុ​ង​តម្លៃ​ណា​ក៏​ដោយ ត្រូវខិតខំរក្សាអោយបាននូវកំណើនម៉ាក្រូសេដ្ឋកិច្ច ដែលជាចំណង១ខ្សែ២ (រក្សា​ស្ថិរភាព​នយោបាយ និង រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច)។ សម្ដេចតេជោ ប្រធានគណបក្ស ក៏បានណែនាំ​អោយ​សមាជិក សមាជិកាទាំងអស់ ត្រូវអនុវត្ត​អោយបាន​ល្អ​នូវយុទ្ធ​សាស្ត្រ​បញ្ចកោណ​ក្នុង​អាណត្តិទី៧​នេះផងដែរ ។ សម្ដេចតេជោ ក៏បានបញ្ជាក់បន្ថែមថា សម្រាប់សមាជិក សមាជិកា គណបក្ស ដែល​កំពុង​មាន​តួនាទី​បំពេញ​ភារកិច្ចជាអាជ្ញាធរនៅមូលដ្ឋានផ្ទាល់ជាមួយប្រជាពលរដ្ឋ ត្រូវបន្តយកចិត្ត​ទុក​ដាក់​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការ​បង្ក្រាប​នូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បី​ផ្តល់​ភាព​កក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ត្រូវ យក​ចិត្ត​ទុក​ដាក់ជួយទៅលើជីវភាពប្រជាពលរដ្ឋ និងផ្តល់នូវសេវាសាធារណៈ រួម​មាន​សេវា​តម្រូវ​ការ​ចាំ​បាច់​ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ អោយបានលឿន និងមាន​ប្រសិទ្ធិ​ភាព​ ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ ហើយកន្លងទៅនេះ ក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់គោលនយោបាយ << រោងចក្រ១ សហគមន៍សុខសាន១ >> ដែល​ជាកិច្ចការល្អមួយ លើសពីនេះក៏ត្រូវព្យាយាមដោះស្រាយនូវជម្លោះនៅតាមរោងចក្រ សហគ្រាស រួមទាំងថែរក្សាសុខមាលភាពកម្មករអោយបានល្អផងដែរ។ មុននឹងបញ្ចប់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏​បាន​ថ្លែងអំណរគុណដល់ សមាជិក សមាជិកា​គណបក្ស​ប្រជាជន​ទាំង​អស់​ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​ការងារ​របស់ខ្លួនបានយ៉ាងល្អ ជាពិសេសគឺ ក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣កន្លងទៅ និ​ង​អាណត្តិមុនៗ ព្រមទាំងជូនពរ សមាជិក សមាជិកា ទាំងអស់អោយជួបតែសេចក្ដីសុខ សេចក្ដីចម្រើន៕

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតបានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់កម្ពុជាវិញហើយ ប្រកបដោយសុវត្ថិភាព

2024/01/20 03:07:24 pm        184
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល មកដល់កម្ពុជាវិញហើយ នាវេលាម៉ោង ៣រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅសហព័ន្ធស្វីស បាប់ពីថ្ងៃទី១៣ ដល់ ទី១៩ ខែមករា ឆ្នាំ២០២៤នេះ៕

ឯកឧត្តម ប៉ែន បូណា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកម្រាលព្រំក្រហមនៃទឹកដីទ្វីបអឺរ៉ុប!

2024/01/20 09:06:22 am        457
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានលើកឡើងងថា ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងក្នុងសប្តាហ៍នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​បាន​នាំ​កិត្តិយស​ដ៏​ត្រចះ​ត្រចង់ និង​ផលប្រយោជន៍យ៉ាងធំធេងជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។ តាមរយៈឆាណែលតេលេក្រាម នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម លើកឡើង​ទៀតថា ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​បន្ត​វេន​នៃ​កម្ពុជា​ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅលើ​កម្រាល​ព្រំ​ក្រហម​ប្រកប​ដោយកិត្តិយសពីសំណាក់ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ក៏ដូចប្រធានព្រឹទ្ធសភាប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីបារាំង ក្នុង​ឋានៈ​ជា​ភ្ញៀវ​ទស្សនកិច្ច​កម្រិតខ្ពស់ដែលទទួលការអញ្ជើញដោយផ្ទាល់ពីឯកឧត្តមប្រធានាធិបតី។ដំណើរ​ទស្សនកិច្ចនេះ​បាន​លើក​កម្ពស់​ទំនាក់​ទំនង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែ​មាន​លក្ខណៈ​ស៊ី​ជម្រៅ​ថែម​មួយកម្រិតទៀត។ សូមកត់សម្គាល់ថា បារាំង​គឺ​ជា​ប្រទេស​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​នៅ​អឺរ៉ុប​។ ដូច្នេះ ភាពស៊ីជម្រៅ នៃ​ចំណង​ទាក់ទង​កម្ពុជា​បារាំង​នឹង​ជះ​ឥទ្ធិពល​ទៅ​លើ​ទំនាក់​ទំនង​កម្ពុជា និង​សហភាពអឺរ៉ុបទាំងមូល។ នេះគឺជា​ជំហាន​ការ​ទូត​ដ៏​សំខាន់​មួយ​ទៀត​ នៃ​ទំនាក់​ទំនង​កម្ពុជា​បារាំង(និយាយដោយឡែក) និងកម្ពុជា-អឺរ៉ុប (និយាយជារួម) ក្នុង​យុគ​សម័យ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត។អ្នក​នាំ​ពាក្យរូបនេះបានបន្ថែមទៀតថា នៅលើទិដ្ឋភាពសេដ្ឋកិច្ចវិញ គ្រាន់តែ​ឈាន​ជើង​ជាន់​ទឹក​ដី​បារាំង​ភ្លាម មេដឹកនាំ​វ័យ​ក្មេង​ដ៏​សកម្ម​របស់​កម្ពុជា​បាន​ទទួល​ជួប​ថ្នាក់​ដឹកនាំ​ក្រុម​ហ៊ុន​ធំៗ​របស់​បារាំង​រហូត​ដល់ជាង ១០ក្រុមហ៊ុន ក្នុងនោះ​ក៏​មាន​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុនបារាំងចំនួន ៦ផងដែរ។ នៅឯប្រទេសស្វីស ក្រៅពី​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក សម្តេចធិបតី ក៏បានទទួលជួបក្រុមហ៊ុនធំៗ នៅអឺរ៉ុប​ចំនួន​៩​បន្ថែម​ទៀត​ដែល​សរុប​ទៅ​មាន​ក្រុម​ហ៊ុន​អឺរ៉ុបមិនតិចជាង២០ទេ ដែលសម្តេចធីបតី​ទទួល​ជួប​ទល់​មុខ​ដោយ​មិន​រាប់​បញ្ចូល​ជំនួប​ក្នុងវេទិកាធុរកិច្ចកម្ពុជា-អឺរ៉ុប ដែលមានក្រុមហ៊ុនរាប់រយចូលរួមនោះផងទេ។លទ្ធផល​ដ៏​ត្រចះត្រចង់នេះមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែ វាគឺជាស្នាដៃ​រួមគ្នា​ដែល​សាង​ឡើង​ដោយ​មេដឹកនាំជំនាន់ទី១ គឺសម្តេចតេជោ ហ៊ុន សែន និងសមត្ថភាព​ដ៏ប៉ិន​ប្រសប់​របស់​មេដឹកនាំជំនាន់ទី២ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត។ មេដឹកនាំចាស់ពូកែកសាងស្នាដៃ ខណៈ​អ្នក​ដឹកនាំថ្មីពូកែថែរក្សា ពូនជ្រុំ និងពង្រីកបន្ថែម។ នេះគឺជា​ចំណុច​ខ្លាំង​របស់​កម្ពុជា​ដែល​ជា​ចលករ​លើកស្ទួយកិត្យានុភា និងមោទនភាពជាតិខ្មែរឱ្យខ្ពស់ត្រដែតលើឆាកអន្តរជាតិ និង​ដែល​ផ្តល់​ភាព​ស័ក្តិ​សម​សម្រាប់ប្រធានាធិបតី នាយករដ្ឋមន្ត្រី​ក៏​ដូចជា​ប្រធាន​ព្រឹទ្ធសភា និង​រដ្ឋសភា​បារាំង​ក្នុង​ការ​ទទួលប្រមុខដឹកនាំកម្ពុជាលើកម្រាលព្រំក្រហមនៅលើទឹកដី នៃទ្វីបអឺរ៉ុប៕

អគ្គនាយកក្រុមហ៊ុន PL Vista ចង់ពង្រីកអាជីវកម្មនាំចូលផលិតផលស្តង់ដារអឺរ៉ុបមកកាន់ទីផ្សារកម្ពុជា

2024/01/19 04:37:18 pm        284
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក François GUEZ អគ្គនាយកក្រុមហ៊ុន PL Vista ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។​ក្នុងជំនួបនេះ លោក François GUEZ បានថ្លែងអំណរគុណជូនចំពោះសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន PL Vista ដែលជាក្រុមហ៊ុនមានឯកទេសលើការផ្គត់ផ្គង់ផលិតផលទារក គ្រួសារ និងការថែទាំគេហដ្ឋាន។ ក្នុងឱកាសនោះផងដែរ លោកអគ្គនាយកក្រុមហ៊ុន ក៏បានជម្រាបជូន សម្តេចធិបតី អំពីគម្រោងនៃការពង្រីកអាជីវកម្ម ដោយនឹងនាំចូលផលិតផលតាមបែបស្តង់ដារអឺរ៉ុបរបស់ខ្លួនមកកាន់ទីផ្សារកម្ពុជា។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបជាមួយលោកអគ្គនាយក និងបានស្វាគមន៍ចំពោះការពង្រីកវិនិយោគរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ព្រមទាំងបានបញ្ជាក់ជូនថា រាជរដ្ឋាភិបាលបន្តផ្តល់នូវការជួយគាំទ្រ និងសម្របសម្រួលដល់បរិយាកាសវិនិយោគនានានៅកម្ពុជា លើផ្អែកគោលនយោបាយ ច្បាប់ និងបទដ្ឋានគតិយុត្ត សំដៅធ្វើយ៉ាងណាឱ្យការធ្វើធុរកិច្ចនៅកម្ពុជាទទួលបានភាពជោគជ័យ និងរីកចម្រើន៕ ដោយ ៖ ដារា

ទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងគ្រប់កម្រិតរវាងកម្ពុជា-បារាំង នឹងជំរុញឱ្យ​ កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និងវប្បធម៌ កាន់តែរីកចម្រើនរឹងមាំប្រសើរឡើង

2024/01/19 12:56:44 pm        250
បារាំង៖ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ​​នឹង​លោកជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង ក្នុងឱកាស នៃ​ដំណើរ​ទស្សន​កិច្ច​ផ្លូវការនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ។ជាកិច្ចចាប់ផ្តើម លោកជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង បានសម្តែង​នូវ​កិច្ច​ស្វាគម​ន៍​ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅលើទឹកដីបារាំង និងបាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការសម្រេចជ្រើសរើសរបស់សម្តេចធិបតី យកប្រទេសបារាំងជាប្រទេសទី១ ក្នុង​ចំណោម​បណ្តា​ប្រទេសនៃទ្វីបអឺរ៉ុប ដើម្បីបំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​ក្នុង​នា​ម​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ស្របពេលដែលប្រទេសបារាំង-កម្ពុជា កំពុង​មាន​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ។ បន្ថែមលើនេះ លោកជំទាវប្រធានរដ្ឋសភា ក៏បានសម្តែងនូវការពេញចិត្តចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេច​ធិបតី ក្នុងការបង្កើតនូវមជ្ឈមណ្ឌលវប្បធម៌ថ្នាក់តំបន់មួយនៅក្នុងប្រទេសកម្ពុជា សម្រាប់​បម្រើ​ឱ្យ​ការ​បណ្តុះបណ្តាលភាសាបារាំង និងការផ្សព្វផ្សាយវប្បធម៌បារាំង ដល់ប្រជាជន​នៃ​បណ្តា​ប្រទេស​នៅ​ក្នុងតំបន់អាស៊ី ខណៈដែល​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ទំនាក់​ទំនង​ប្រវត្តិ​សាស្ត្រ​ដ៏​យូរលង់ជាមួយនឹងប្រទេសបារាំង ហើយក៏នៅតែជាប្រទេសសកម្មមួយ ដែល​មាន​ប្រជាជន​ប្រើ​ប្រាស់​ភាសាបារាំងជាច្រើន។ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណ​ចំពោះ​បដិ​សណ្ឋារ​កិច្ច​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ពី​សំណាក់ លោកជំទាវប្រធានរដ្ឋសភាបារាំង និង​បាន​សម្តែង​នូវ​ក្តី​រីក​រាយ​ចំពោះ​វឌ្ឍនភាព​រីក​ចម្រើន​គួរ​ឱ្យកត់សម្គាល់ នៃទំនាក់ទំងរវាងប្រទេសទាំងពីរនៅគ្រប់កម្រិត ជាពិសេស​ទំនាក់​ទំនង​រវាង​សា្ថប័ន​នីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជាកិច្ចសហប្រតិបត្តិការ​ជិត​ស្និទ្ធ​នៅ​ក្នុង​វិស័យ​អប់រំ វប្បធម៌ ភាសា និងសេដ្ឋកិច្ច ។ល។ ទន្ទឹមគ្នានេះ, សម្តេចធិបតី ក៏បានលើកឡើងបន្ថែមថា នៅក្នុង​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​នា​ឱកាស​នេះ ការជំរុញលើកកម្ពស់ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងវិនិយោគ ក៏ជា​របៀប​វារៈ​សំខាន់​មួយ​ផង​ដែរ នៃបេសកកម្មរបស់សម្តេចធិបតី បន្ថែមលើកិច្ចការនយោបាយ និងការទូត ដោយ​សង្ឃឹម​ថា ក្រុមហ៊ុន-សហគ្រាសធំៗរបស់បារាំងនឹងបន្តពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត ហើយ​ចំពោះ​វិនិយោគិនបារាំងថ្មី ក៏អាចនឹងចាប់ផ្តើមសិក្សាស្វែងយល់អំពីសក្តានុពលវិនិយោគនៅកម្ពុជា ផងដែរ។ មុននឹងបញ្ចប់ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ក្នុងនាមជា​សមាជិក​សកម្មរ​បស់​អង្គការ​នៃ​បណ្តា​ប្រទេសនិយាយភាសាបារាំងនៃអង្គការហ្វ្រង់កូហ្វូនី (OIF), ទំនាក់ទំនង​លើ​គ្រប់​វិស័យ​រវាង​ប្រទេសទាំងពីរ នឹងកាន់តែត្រូវបានពង្រឹង និងលើកកម្ពស់​ឱ្យ​កាន់​តែរីក​ចម្រើន​ប្រសើរ​ឡើង​យ៉ាង​ប្រាកដ៕

សម្តេចធិបតី និងលោកជំទាវបានបញ្ចប់ការងារនៅប្រទេសស្វីស និងបន្តទស្សនកិច្ចផ្លូវ​ការនៅបារាំង

2024/01/18 10:36:03 am        83
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត នៅវេលាម៉ោងប្រមាណ ៨ យប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅ​ប្រទេស​បារាំង ត្រូវនឹងម៉ោង ២ ទៀបភ្លឺថ្ងៃទី១៨ ខែមករា ម៉ោងនៅកម្ពុជា បានដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ដល់​ទីក្រុងប៉ារីស ប្រទេសបារាំង​ប្រកប​ដោយ​សុខ​សុវត្ថិភាព​ដើម្បី​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង។ ដំណើរអញ្ជើញដល់ព្រលានយន្តហោះក្នុងទីក្រុងប៉ារីស ប្រទេសបារាំង សម្តេចធិបតី និង​លោក​ជំទាវ​បណ្ឌិត បានទទួលបានការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ លោក Paul FURIA អនុប្រធានពិធីការរដ្ឋ ទទួលបន្ទុកការងារពិធីការរបស់បារាំង ព្រមទាំង​ឯកអគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំប្រទេសបារាំង។សម្តេចធិបតី នាយករដ្ឋមន្រ្ដីបា​ន​អញ្ជើញ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ប្រទេស​បារាំង គឺនៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ ២០២៤នេះ តបតាមការអញ្ជើញរបស់ឯកឧត្តម អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។ក្នុងដំណើរ​បំពេញ​ទស្សនកិច្ចជាផ្លូវការនេះ សម្ដេចធិបតីនឹងត្រូវទទួលស្វាគមន៍ និងមានជំនួប​ផ្លូវ​ការ​ជាមួយ​ឯកឧត្តមប្រធានាធិបតី ម៉ាក្រុង នៅវិមានអេលីហ្សេ។ ជំនួបកំពូ​លនេះ​នឹ​ង​ផ្ដល់​ឱកាស​ដ៏​ប្រសើរ​សម្រាប់​រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងបញ្ជាក់ជាថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត​រួម​ក្នុង​ការ​លើក​កម្ពស់​ទំ​​នាក់ទំនងជាប្រពៃណីនៃមិត្តភាពដ៏ស្និទ្ធស្នាល និងល្អប្រសើរឱ្យឈានដល់កម្រិតថ្មី ដាក់​ចេញ​ផែន​ការ​សកម្មភាពដើម្បីពង្រឹង និងពង្រីក​កិច្ច​សហប្រតិបត្តិការ​ដែល​ផ្តល់​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល និង​រក្សា​សណ្ដាប់​ធ្នាប់​ពិភពលោកដែលផ្អែកលើច្បាប់ ឯកសារកិច្ច​សហ​ប្រតិបត្តិការ​មួយ​ចំនួន​នឹង​ត្រូវ​ចុះ​ហត្ថ​លេខា​ក្នុងអំឡុងពេលទស្សនកិច្ចនេះ។ក្នុងអំឡុង​ពេលស្នាក់នៅប្រទេសបារាំង សម្ដេចធិបតី ក៏នឹងចូលជួបសម្តែងការគួរសមជាមួយ លោក Gérard ARCHER ប្រធានព្រឹទ្ធសភា និងលោកស្រី Yaël Braun-Pivet ប្រធាន​រដ្ឋសភា​បារាំង​ផង​ដែរ។សូមបញ្ជាក់ថា នាអំឡុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសស្វីសសម្តេចធិបតី នាយករដ្ឋមន្រ្ដី និង​លោកជំទាវបណ្ឌិត បានអញ្ជើញបំពេញការងារនៅប្រទេសស្វីសរយៈពេលពីរថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៦ និង១៧ ខែមករា ឆ្នាំ ២០២៤នេះ។ ការងារស្នូលនៅក្នុងប្រទេសស្វីស គឺការ​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃវេទិកាសេដ្ឋកិច្ចពិភពលោក។ ក្រៅពីការ​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក សម្តេចធិបតី ក៏បានឆ្លៀតជួបជាមួយនាយករដ្ឋមន្ត្រីថៃ វៀតណាម មេ​ដឹកនាំ​អង្គ​ការ​អន្តរជាតិនានា មេដឹកនាំអង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងមេដឹកនាំក្រុមហ៊ុននានា សរុប​ដល់​ទៅ​ជាង ២០ កម្មវិធី៕ អត្ថបទ៖ វ៉ន ដារ៉ា

អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោកទទួលស្គាល់គុណភាពនៃផលិតផលដែលផលិតនៅកម្ពុជា

2024/01/17 09:27:38 pm        87
ភ្នំពេញ÷ អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដែលហៅកាត់ថា WIPO លោក Daren Tang បានប្រកាស ទទួលស្គាល់នូវគុណភាពនៃផលិតផល ដែលបានផលិតនៅប្រទេសកម្ពុជា ដែលមានគុណភាពខ្ពស់ និងមានសក្ដានុពលសម្រាប់ទីផ្សារអន្តរជាតិផងដែរ។ ការលើកឡើងរបស់អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក រូបនេះគឺបានធ្វើឡើងនៅក្នុងកិច្ច ជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ ក្នុងឱកាសនៃការអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។ នៅក្នុងកិច្ចជំនួបនោះលោក Daren Tang បានលើកឡើងថា លោកក៏បានទទួលស្គាល់នូវគុណភាពនៃផលិតផល ដែលផលិតនៅកម្ពុជា ហើយតាមរយៈកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងលោក និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធនានា របស់កម្ពុជា លោកបានស្គាល់ និងប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញរបស់កម្ពុជាមួយចំនួន ដែលមានគុណភាពខ្ពស់ និងមានសក្ដានុពលសម្រាប់ទីផ្សារអន្តរជាតិ។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោកអគ្គនាយក និងបានកោតសរសើរ និងថ្លែងអំណរគុណចំពោះការគាំទ្ររបស់អង្គការWIPO នាពេលកន្លងមក។ ក្នុងឱកាសនៃកិច្ចជំនួបនោះ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការកន្លងមករវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការ WIPO តាមរយៈការផ្តល់ជំនួយបច្ចេកទេសសម្រាប់ប្រព័ន្ធ IPAS ការផ្ដល់ការគាំទ្របច្ចេកទេស និងការកសាងសមត្ថភាពក្នុងការរៀបចំកសាងច្បាប់ ឯកសារគតិយុត្ត និងបទប្បញ្ញត្តិកម្មសិទ្ធិបញ្ញា ក៏ដូចជាការកសាងសមត្ថភាព ការលើកកម្ពស់ចំណេះដឹងអំពីកម្មសិទ្ធិបញ្ញាដល់សាធារណជន និងការពង្រឹកការអនុវត្តច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា។ ជាមួយគ្នានោះសម្ដេចធិបតីនាយករដ្ឋមន្រ្តីក៏បានស្នើអង្គការWIPO បន្តគាំទ្រការកសាងសមត្ថភាព និងការលើកកម្ពស់ចំណេះដឹងនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញាដល់ប្រជាជនកម្ពុជាផងដែរ។កិច្ចជំនួបពិភាក្សានោះដែរ លោកអគ្គនាយក លោកអគ្គនាយក បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោកបានចូលជួបសម្តែងការគួរសមនាឱកាសនេះ ហើយលោកអគ្គនាយកយល់ស្របទៅនឹងប្រសាសន៍របស់សម្ដេចធិបតី អំពីកិច្ចសហប្រតិបត្តិការល្អរវាងអង្គការWIPO និងប្រទេសកម្ពុជាផងដែរ៕អត្ថបទ ÷ បាន ចក់

ក្រុមហ៊ុនធំរបស់ប្រទេសឥណ្ឌូនេស៊ីស្វែងរកឱកាសវិនិយោគលើវិស័យសុខាភិបាល និងវិស័យអចលនទ្រព្យនៅកម្ពុជា

2024/01/17 04:49:36 pm        79
ស្វីស៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក John Riady នាយកប្រតិបត្តិក្រុមហ៊ុន Lippo Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានអបអរសាទរសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ លោកនាយកប្រតិបត្តិបានគោរពជម្រាបជូន សម្ដេចធិបតី អំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន Lippo Group ដែលកំពុងមានប្រតិបត្តិការនៅតាមបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងនៅជុំវិញពិភពលោក និងផ្តោតជាសំខាន់លើវិស័យអចលនទ្រព្យ ផ្សារលក់រាយ បដិសណ្ឋារកិច្ច សុខាភិបាល អប់រំ សារព័ត៌មាន ទូរគមនាគមន៍ ឌីជីថល និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិក៏បានបង្ហាញចំណាប់អារម្មណ៍ និងគោលបំណងក្នុងការវិនិយោគលើវិស័យសុខាភិបាល និងវិស័យអចលនទ្រព្យដែលផ្ដោតលើការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ជាមួយតម្លៃសមរម្យ និងការអភិវឌ្ឍន៍លំនៅឋានដែលមានតម្លៃទាប នៅកម្ពុជា។  ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកនាយកប្រតិបត្តិ និងសហការី និងអរគុណចំពោះក្រុមហ៊ុន Lippo Group ដែលបានបង្ហាញពីបំណងក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ផ្អែកលើបទពិសោធន៍របស់ក្រុមហ៊ុន ក៏ដូចជាភាពស្រដៀងគ្នានៃវប្បធម៌ប្រពៃណី និងបែបផែនទីផ្សាររបស់កម្ពុជា និង ឥណ្ឌូនេស៊ី ក្រុមហ៊ុននឹងមានលទ្ធភាពយល់ដឹងច្រើនពីឱកាសនៃការពង្រីកទីផ្សារវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតី ក៏បានជម្រាបជូន លោកនាយកប្រតិបត្តិ អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេស អំពីយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដោតអាទិភាពលើការកសាងធនធានមនុស្សជាមួយការយកចិត្តទុកដាក់លើវិស័យសុខាភិបាល វិស័យអប់រំ បច្ចេកវិទ្យាឌីជីថល និងវិស័យអាទិភាពផ្សេងៗទៀត។ បន្ថែមលើសពីនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ពីគោលនយោបាយ និងការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលចំពោះវិនិយោគិនបរទេស។ សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុន Lippo Group ពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសនៅក្នុងកិច្ចសហការជាមួយនឹងក្រុមហ៊ុនវិនិយោគក្នុងស្រុក ដើម្បីពង្រីកការវិនិយោគទៅលើវិស័យសក្ដានុពលផ្សេងៗបន្ថែមទៀតនៅក្នុងព្រះរាជាអាណាចក្រកម្ពុជា៕ ដោយ ៖ ដារា

ក្រុមហ៊ុនជំនាញកសិកម្មឈានមុខនៅអាស៊ី ស្វែងរកឱកាសវិនិយោគលើដំណាំស្រូវ និងអំពៅ នៅកម្ពុជា

2024/01/17 12:12:26 pm        357
នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Kuok Khoon Hong ប្រធាន​អគ្គនាយក​ក្រុមហ៊ុន ​Wilmar International Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុង​ឱកាស​ចូល​រួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។ក្នុងជំនួបនេះ លោកប្រធានអគ្គនាយក Kuok Khoon Hong បានថ្លែងអំណរគុណចំពោះ សម្តេច​ធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូល​ជួប​សម្តែង​ការ​គួរ​សម​នា​ឱកា​សនេះ និងបានជម្រាបជូន សម្តេចធិបតី អំពីគោលបំណងរបស់ក្រុមហ៊ុន ក្នុង​ការ​ស្វែង​រក​ឱកាស​វិនិយោគ​លើ​វិស័យកសិកម្មនៅកម្ពុជា ដោយផ្តោតលើដំណាំស្រូវ និងអំពៅ ក្នុងខ្សែ​ច្រវាក់​ផលិត​កម្ម​ទាំង​មូល រាប់ទាំងការដាំដុះ, ការប្រមូលផល, ការកែច្នៃ, ការវេចខ្ចប់ និងការ​នាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបជាមួយលោក ប្រធាន​​អគ្គ​នាយក និងបានបង្ហាញ​នូវ​ការ​ស្វាគមន៍​ចំពោះ​បំណង​របស់​ក្រុមហ៊ុន​ក្នុង​ការ​បណ្តាក់​ទុន​វិនិយោគ​លើវិស័យកសិកម្មនៅកម្ពុជា ដែលជាវិស័យមួយប្រកបដោយសក្តានុពល និង​ជា​វិស័យ​អាទិភាព​របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដើម្បីលើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង។គួរបញ្ជាក់ថា ក្រុមហ៊ុន Wilmar International Group គឺជាក្រុមហ៊ុនដែលមានធុរកិច្ចចម្បង ក្នុង​វិស័យ​កសិកម្ម និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ នៅប្រទេសសិង្ហបុរី ។ សព្វថ្ងៃ ក្រុមហ៊ុន Wilmar International Group គឺជាក្រុមហ៊ុនឈានមុខគេមួយនៅអាស៊ី ហើយ​ក្រុម​ហ៊ុន​មាន​បច្ចេក​ទេសខ្ពស់ក្នុងវិស័យកសិកម្ម រាប់ចាប់ពីការដាំដុះ, ការកែច្នៃ, ការវេចខ្ចប់, ការផ្គត់ផ្គង់ និង​ការ​ចែក​ចាយ​យ៉ាងទូលំទូលាយ ហើយផលិតផលចម្បងរបស់ក្រុមហ៊ុន មានដូចជា៖ ប្រេងដូង ប្រេង​ធញ្ញជាតិ ម្សៅ និងស្ករ ជាដើម ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១០នាក់ស្លាប់ក្នុងការវាយប្រហាររបស់កងកម្លាំងរុស្ស៊ីលើទីក្រុង Dnipro និងតំបន់ផ្សេងទៀតរបស់អ៊ុយក្រែន
04/26/2026 12:04 PM
ប្រធានាធិបតីអ៊ីរ៉ង់ អំពាវនាវឱ្យប្រជាជនសន្សំសំចៃថាមពល
04/26/2026 11:04 AM
សម្ដេចធិបតីឱ្យសិក្សាផ្នែកច្បាប់ដាក់ទោសក្មេងទំនើង ទៅអនុវត្តទោសបម្រើការងារនៅសមរភូមិមុខ
04/26/2026 11:04 AM
សម្ដេចធិបតី៖ ការអនុវត្តច្បាប់កាតព្វកិច្ចយោធា គឺជ្រើសរើសអ្នកស្ម័គ្រចិត្តតាមតម្រូវការកងទ័ពជាក់ស្ដែង
04/26/2026 11:04 AM
លោក Trump លុបចោលដំណើរបេសកជនទៅកាន់ប៉ាគីស្ថាន ដោយនិយាយថាសង្គ្រាមអ៊ីរ៉ង់ នឹងមិនបន្តភ្លាមៗទេ
04/26/2026 11:04 AM
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំ
04/26/2026 11:04 AM
[UPDATE] លោក Trump មានសុវត្ថិភាពក្រោយជម្លៀសចេញពីពិធីជប់លៀងអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន ខណៈខ្មាន់កាំភ្លើងត្រូវបានឃុំខ្លួន
04/26/2026 11:04 AM
សម្ដេចធិបតី ឱ្យអនុវត្តសាកល្បងលើការបណ្ដុះបណ្ដាលសិស្សឱ្យជ្រើសរើសជំនាញ ចាប់ពីថ្នាក់ទី៩ពីឆ្នាំនេះ
04/26/2026 10:04 AM
កម្ពុជាស្វាគមន៍ប្រទេសឥណ្ឌូនេស៊ីចាត់បញ្ជូននាយទាហានបន្តវេនចំនួនពីររូបមក ចូលរួមជាមួយក្រុម AOT ប្រចាំកម្ពុជា ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់បទឈប់បាញ់
04/26/2026 10:04 AM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាពខ្ពស់លើការលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត
04/26/2026 10:04 AM