សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
សម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
កម្ពុជា និងលីទុយអានី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

ក្រុមហ៊ុនបារាំងមួយដែលអភិវឌ្ឍន៍វិស័យដឹកជញ្ជូនតាមផ្លូវដែកចាប់អារម្មណ៍វិនិយោគនៅកម្ពុជា

2024/01/15 09:12:38 pm        156
ភ្នំពេញ÷ ក្រុមហ៊ុន Alstom ដែលជាក្រុមហ៊ុនដ៏ធំ និងល្បីល្បាញមួយអភិវឌ្ឍន៍វិស័យដឹកជញ្ជូនតាមផ្លូវដែករបស់ បារាំង បានចាប់អារម្មណ៍ធ្វើការវិនិយោគនៅកម្ពុជា ជាពិសេសលើការវិនិយោគការរៀបចំទីក្រុង និងការតភ្ជាប់ការដឹកជញ្ជូនពីទីប្រជុំជនមួយទៅកាន់តំបន់មួយទៀត។ក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុញ្ញាតឲ្យចូលជួបសម្តែង ការគួរសម នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង លោក Philippe DELLEUR អនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុន Alstom បានគោរពជម្រាបជូនសម្តេចធិបតី អំពីសកម្មភាព និងប្រតិបត្តិការអាជីវកម្មក្រុមហ៊ុនរបស់ខ្លួន ដែលបាននិងកំពុងបណ្ដាក់ទុនវិនិយោគលើវិស័យដឹកជញ្ជូនតាមផ្លូវដែក ការផលិតរថភ្លើងលឿន ដែលមានដូចជា រថភ្លើងលឿនមេត្រូ ម៉ណូរ៉េល (Monorail) និងត្រាម (Trams)ជាដើម។ លោក Philippe DELLEUR បានបន្ថែមទៀតថា ក្រុមហ៊ុនរបស់លោកមានបទពិសោធន៍ជាច្រើនលើវិស័យដូចបានរៀបរាប់ខាងលើនេះ ព្រមទាំងបាន និងកំពុងធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក ក្នុងនោះរួមមានបណ្ដាប្រទេសអាស៊ានដូចជា ប្រទេសថៃ ប្រទេសហ្វីលីពីន និងប្រទេសវៀតណាមផងដែរ។ លោកបានគូសបញ្ជាក់ថា ផ្អែកតាមបទពិសោធន៍របស់ក្រុមហ៊ុនលើវិស័យនេះនៅទ្វីបអាស៊ី ក្រុមហ៊ុនមានលទ្ធភាព និងសក្ដានុពលគ្រប់គ្រាន់ក្នុងការវិនិយោគលើការអភិវឌ្ឍន៍វិស័យដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជា ហើយក្រុមហ៊ុនចាប់អារម្មណ៍លើការវិនិយោគការរៀបចំទីក្រុង ការតភ្ជាប់ការដឹកជញ្ជូនពីទីប្រជុំជនមួយទៅកាន់តំបន់មួយទៀតប្រកបដោយប្រសិទ្ធភាពខ្ពស់ដែលក្នុងនោះក្រុមហ៊ុនបានបញ្ជាក់ថា ក៏ចាប់អារម្មណ៍លើការសាងសង់ផ្លូវរថភ្លើងពីរាជធានីភ្នំពេញ ទៅកាន់តំបន់អាកាសយានដ្ឋាន ឬតំបន់ផ្សេងៗទៀតផងដែរ។ ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានស្វាគមន៍ និងសម្ដែងនូវក្ដីរីករាយដែលបានជួបពិភាក្សាការងារជាមួយលោក Philippe DELLEUR និងបានគូសបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានផ្ដល់សារៈសំខាន់ខ្ពស់ដល់ការពង្រឹង និងពង្រីកលើទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្ត និងជាពិសេស ផ្ដោតយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។សម្ដេចធិបតីបានបន្ថែមទៀតថា កម្ពុជាមានគោលនយោយបាយ និងបរិស្ថានអំណោយផលដល់វិនិយោគិនបរទេសដូចជាច្បាប់វិនិយោគថ្មី ដែលផ្ដល់ក្របខ័ណ្ឌអនុគ្រោះ និងការលើកទឹកចិត្តដល់ការវិនិយោគផ្ទាល់ពីបរទេស និងការលើកទឹកចិត្តផ្សេងៗទៀត។ ជាមួយគ្នានោះសម្ដេចធិបតី បានលើកទឹកចិត្តដល់ក្រុមហ៊ុន និងវិនិយោគិនបារាំង មកបណ្ដាក់ទុននៅកម្ពុជា និងគាំទ្រឲ្យក្រុមហ៊ុនពិភាក្សាបន្ថែមទៀតជាមួយក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពិនិត្យលទ្ធភាពសិក្សានៅតាមតំបន់មានសក្ដានុពលសេដ្ឋកិច្ចសំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជា ដូចជារាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុជាដើម៕អត្ថបទបាន ចក់

កម្ពុជាចុះអនុស្សរណៈជាមួយក្រុមហ៊ុនបារំាងជាច្រើនដើម្បីជំរុញសេដ្ឋកិច្ចខ្លួននិងប្រទេសប្រើភាសាបារំាងឲ្យកាន់តែប្រសើរថែមទៀត

2024/01/15 08:33:19 pm        124
ភ្នំពេញ ៖ ក្រុមហ៊ុនធំៗរបស់បារាំងជាច្រើន និងក្រុមហ៊ុនកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នានៅថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២៤នេះ នៅទីក្រុងប៉ារីសប្រទេសបារាំង ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជានិងបណ្តាប្រទេសនិយាយភាសាបារាំងកាន់តែល្អប្រសើរបន្ថែមទៀត ខណៈការចុះអនុស្សរណៈ នេះគឺបានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។យោងតាមឆាណែលតេលេក្រាមរបស់សម្តេចធិបតី បានឲ្យដឹងថាការចុះអនុស្សរណៈរវាងកុ្រមហ៊ុន បារាំង និងកម្ពុជានោះរួមមាន អនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF)។, អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន Blue Circle។, អនុស្សរណៈយោគយល់រវាង អាកាសយានដ្ឋានអន្តរជាតិតេជោ (OCIC) និង ក្រុមហ៊ុន Lagardere Travel Retail។, អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Aloest Productions។ ,អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Platform Impact (តំណាងដោយក្រុមហ៊ុន Ecole 42) និង អនុស្សរណៈយោគយល់រវាង LYP គ្រុប និងក្រុមហ៊ុន SEMMARISជាដើម។ តាមឆាណែលតេលេក្រាមរបស់សម្តេចធិបតីដដែល បានបញ្ជាក់បន្ថែមទៀតថា តាមរយៈការចុះអនុស្សរណៈយោគយល់នេះនឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសនិយាយភាសាបារាំង ក៏ដូចជាជួយគាំទ្រដល់ធុរកិច្ចប្រទេសនិយាយភាសាបារាំងតាមរយៈការរៀបចំ ជំនួបពាណិជ្ជកម្ម សន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍ធុរកិច្ចនានាជាដើម។ ក្រៅពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងបំពេញទស្សនកិច្ចក្រុមហ៊ុនបារាំង និងជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីកសាងទំនាក់ទំនង និងពង្រីកសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ៕ អត្ថបទ៖ បាន ចក់

ក្រុមហ៊ុន Orange SAសន្យាពង្រីកការតភ្ជាប់ផ្នែកបច្ចេកវិទ្យាពីកម្ពុជាទៅកាន់បណ្ដាប្រទេសផ្សេងទៀតនៅលើពិភពលោក

2024/01/15 07:53:15 pm        109
ភ្នំពេញ ៖ ក្រុមហ៊ុន Orange SA របស់បារាំង ផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ហើយបច្ចុប្បន្នកំពុងធ្វើការវិនិយោគនៅកម្ពុជាបានសន្យាថានឹងពង្រីកការវិនិយោគបន្ថែមទៀតលើការតភ្ជាប់ផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ពីកម្ពុជាទៅកាន់បណ្ដាប្រទេសផ្សេងៗទៀត តាមរយៈខ្សែកាបអុបទិកក្រោមបាតសមុទ្រពីកម្ពុជាទៅកាន់បណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោក។នៅក្នុងកិច្ចជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានៅទីក្រុង ប៉ារីស ប្រទេសបារាំងនាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ លោក Emmanuel Rochas នាយកប្រតិបត្តិ Wholesale International Group និងជាតំណាង Orange Group បានលើកឡើងថា «ក្រុមហ៊ុន Orange Group បានចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុនក្នុងស្រុក ហើយបច្ចុប្បន្នក្រុមហ៊ុនបាន និងកំពុងព្យាយាមពង្រីកការវិនិយោគបន្ថែមទៀត ដើម្បីពង្រឹងប្រព័ន្ធ 5G ឱ្យមានប្រសិទ្ធភាពខ្ពស់ មានគុណភាពល្អ និងកាត់បន្ថយចំណាយលើការប្រើប្រាស់។ ក្នុងឱកាសនោះដែរ លោកនាយកប្រតិបត្តិ បានគូសបញ្ជាក់ថា ក្រុមហ៊ុនOrange Group ចាប់អារម្មណ៍លើការពង្រីកការវិនិយោគបន្ថែមទៀតលើការតភ្ជាប់ផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ពីកម្ពុជាទៅកាន់បណ្ដាប្រទេសផ្សេងៗទៀត តាមរយៈ ខ្សែកាបអុបទិកក្រោមបាតសមុទ្រពីកម្ពុជាទៅបណ្តាប្រទេសនានា»។ នៅក្នុងកិច្ចជំនួបនោះដែរ Emmanuel Rochas ក៏បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើន និងសកម្មភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Orange Group និងបំណងនៃការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសស្វាគមន៍ចំពោះលោក Emmanuel Rochas នាយកប្រតិបត្តិ និងសហការី និងបានបង្ហាញក្តីរីករាយចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការបណ្ដាក់ទុនវិនិយោគបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ជាមួយគ្នានោះសម្តេចធិបតីនាយករដ្ឋមន្រ្តី បានស្នើដល់ក្រុមហ៊ុនបន្តពិភាក្សាជាមួយដៃគូសហការ ដែលមានស្រាប់ និងបន្តកិច្ចពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងព័ត៌មាននេះផងដែរ៕ អត្ថបទ ៖ បាន ចក់

តំណាងក្រុមហ៊ុន ACCOR Group មានសុទិដ្ឋិនិយមថាវិស័យទេសចរណ៍កម្ពុជាឆ្នាំនេះរីកចម្រើន និងមានភាពល្អប្រសើរ

2024/01/15 04:29:52 pm        158
ភ្នំពេញ ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោកស្រី Maud BAILLY នាយកប្រតិបត្តិ Sofitel, MGallery និង Emblems តំណាងឱ្យ ACCOR Group ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ក្នុងឱកាសនៃជំនួបនេះ លោកស្រី Maud BAILLY បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ACCOR Group នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងជំនួបនេះផងដែរ លោកស្រី Maud BAILY បានជម្រាបអំពីស្ថានភាពកាន់តែល្អប្រសើរនិងដំណើរវិវឌ្ឍន៍នៃវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា មានសុទិដ្ឋិនិយម ថាវិស័យទេសចរណ៍នៅកម្ពុជា ឆ្នាំ២០២៤នេះ នឹងរីកចម្រើន និងមានភាពល្អប្រសើរ។ លោកស្រី បានបន្ថែមថាក្រុមហ៊ុន ACCOR Group បាននិងកំពុងវិនិយោគក្នុងវិស័យសណ្ឋាគារ ដែលមានសណ្ឋាគារបែបទំនើប និងមធ្យម និងបែប Boutique Hotel ផ្សេងៗទៀត ដែលជាការលើកស្ទួយនៃរូបភាពនិងកិត្យានុភាពនៃប្រទេសកម្ពុជា។ លោកស្រី បានលើកឡើងថា តាមរយៈសណ្ឋាគារសូហ្វីតែល ដែលមានប្រតិបត្តិការអាជីវកម្មនៅជុំវិញពិភពលោក បានចូលរួមផ្សព្វផ្សាយនូវវប្បធម៌ និងភាពល្អឥតខ្ចោះនៃតំបន់រមណីយដ្ឋានអង្គរ ដើម្បីជំរុញឱ្យអ្នកទេសចរណ៍ មកទស្សនាខេត្តសៀមរាប នៅឆ្នាំ២០២៤ ឱ្យកាន់តែច្រើនថែមទៀត។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកស្រី Maud BAILLY ព្រមទាំងសហការី និងបានអរគុណចំពោះ ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជានាពេលកន្លងមក។ សម្តេចធិបតី បានគូសបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីពិសេស «ទស្សនាសៀមរាបឆ្នាំ២០២៤» ដែលនឹងជួយលើកស្ទួយវិស័យទេសចរណ៍ឱ្យមានសន្ទុះឡើងវិញ និងវិវត្តទៅរកស្ថានភាពមុនវិបត្តិកូវីដ-១៩ និងបានបង្កើតការងារដល់ប្រជាពលរដ្ឋ និងជាការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។ ក្នុងជំនួបនេះដែរ សម្ដេចបានលើកទឹកចិត្តដល់ក្រុមហ៊ុន ACCOR Group ពង្រីកការវិនិយោគបន្ថែមទៅលើវិស័យសណ្ឋាគារ និងវិស័យផ្សេងៗទៀត ក្នុងពេលដែលស្ថានភាពនៃវិស័យទេសចរណ៍បន្តងើបឡើងវិញ៕ ដោយ ៖ ដារា

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី

2024/01/15 04:26:49 pm        76
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃ ទី១៥ មករា ២០២៤ បានអញ្ជើញជួបជាមួយលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី មានរដ្ឋសមាជិកចំនួន ៨៨ និងរដ្ឋាភិបាល ជាសមាជិកពេញសិទ្ធិចំនួន ៥៤ និងសមាជិកសហការីចំនួន ៧ ព្រមទាំងរដ្ឋជាអ្នកសង្កេតការណ៍ ២៧ ដោយបានរីករាលដាលពាសពេញទ្វីបចំនួន ៥ និងមានអ្នកនិយាយភាសាបារាំង ចំនួន ៣២១លាននាក់ ហើយកម្ពុជាក៏ជាសមាជិករបស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ផងដែរ ក្នុងនាមជាប្រទេសនិយាយភាសាបារាំង ។ បេសកកម្មរបស់ Francophonie គឺដើម្បី៖(១) ផ្សព្វផ្សាយភាសាបារាំង និងវប្បធម៌ និងភាពចម្រុះនៃភាសា(២) លើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស(៣) គាំទ្រការអប់រំ ការបណ្តុះបណ្តាល ការអប់រំឧត្តមសិក្សានិងស្រាវជ្រាវ(៤) អភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងការបម្រើការអភិវឌ្ឍប្រកបដោយចីរភាព និង សាមគ្គីភាព។

សម្ដេចធិបតីវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន VINCI ដែលបានវិនិយោគវិស័យអាកាសចរណ៍ស៊ីវិលជាង ៣០ឆ្នាំនៅកម្ពុជា

2024/01/15 03:23:01 pm        119
ទីក្រុងប៉ារីស៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Nicolas Notebaert ប្រធានក្រុមហ៊ុន VINCI Airports និងជា សមាជិកនៃគណៈកម្មាធិការប្រតិបត្តិរបស់ VINCI Group ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ក្នុងឱកាសនៃជំនួបនេះ លោក Nicolas Notebaert បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន VINCI និងអំពីគម្រោងនៃការពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងជំនួបនេះលោកអគ្គនាយក ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុន VINCI ទាំងអស់ បានសម្តែងនូវក្ដីរីករាយចំពោះ សុខសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជាដែលជាលក្ខខណ្ឌអំណោយ ផល ដ៏សំខាន់ដល់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូននៅកម្ពុជា។ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោក Nicolas Notebaert ព្រមទាំងសហការី និងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យអាកាសចរណ៍ស៊ីវិលជាង ៣០ ឆ្នាំកន្លងមកនេះ។ សម្ដេចធិបតីក៏បានស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា និងបានលើកទឹកចិត្តដល់ក្រុមហ៊ុនពង្រីកការវិនិយោគលើវិស័យសំខាន់ៗផ្សេងទៀតនៅកម្ពុជា ដើម្បីជាការដើម្បីរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕ ដោយ ៖ ដារា

ទស្សនកិច្ចសម្ដេចធិបតីនៅបារាំងបញ្ជាក់ពីទំនាក់ទំនងការទូត នយោបាយ និង​សេដ្ឋកិច្ចប្រទេសទាំងពីរ

2024/01/15 11:05:55 am        207
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ទស្សន​កិច្ច​ផ្លូវ​ការ​របស់​សម្តេចនៅប្រទេសបារាំងមានលក្ខណៈពិសេស ដោយសារ​ប្រធានាធិបតី​បារាំង​ជា​អ្នក​ចេញ​លិខិត​អញ្ជើញសម្ដេចដោយផ្ទាល់ ដែលរំលេចនូវ​គុណ​តម្លៃ​ខ្ពង់​ខ្ពស់​ចំពោះ​ទំនាក់​ទំនង​ការ​ទូត នយោបាយ សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ការបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជួប​សំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប កាលពីវេលាម៉ោង៥ល្ងាចនៅបារាំង ត្រូវ​នឹង​ម៉ោង១១យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា។សម្ដេចធិបតីបានបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់សម្តេចនៅទ្វីបអឺរ៉ុបមានរយៈពេល៦ថ្ងៃ គឺ​ដើម្បី​ចូល​រួម​កិច្ចប្រជុំនៅដាវ៉ូស និងទស្សនកិច្ចនៅប្រទេសបារាំង ក្នុង​នោះ​សម្តេច​មាន​កម្មវិធី​ប្រជុំ​ប្រមាណ៤០។ នេះជាទស្សនកិច្ចលើកទី១ របស់សម្ដេចក្នុង​នាម​ជា​នាយករដ្ឋ​មន្ត្រី​មក​កាន់​ប្រទេស​បារាំង និងតំបន់អឺរ៉ុប ដែលជាការបញ្ជាក់ពីទំនាក់ទំនងល្អរវាងកម្ពុជា និងបារាំង។សម្ដេច​ធិបតីបានបន្តថា រាល់ទស្សនកិច្ចផ្លូវការ ឬផ្លូវរដ្ឋ តែងមាន​ការ​អញ្ជើញ​ដោយ​សមភាគី​ព្រោះជា​ធម្មតានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ត្រូវមាននាយករដ្ឋ​មន្ត្រី​របស់​ប្រទេស​ជា​មិត្ត​ជា​អ្នក​អញ្ជើញ​។ ប៉ុន្តែទស្សនកិច្ចផ្លូវការរវាងបារាំង និងកម្ពុជា គឺមានលក្ខណៈពិសេសជាងគេ ក៏​ដូច​ជា​ពេល​សម្ដេច​តេជោនៅ​ធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា គឺប្រធានាធិបតីបារាំង​តែម្ដង​ជា​អ្នក​ចេញ​លិខិត​អញ្ជើញ​បានន័យថា កម្រិតខ្ពស់បំផុតនៅក្នុងប្រទេសបារាំង។សម្ដេចធិបតីនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ប៉ុន្មាន​ថ្ងៃ​មក​នេះ​មាន​អ្នក​ចេញ​មក​ពន្យល់​ប្រធានាធិបតី​បារាំងថាកុំឱ្យចាញ់បោកមេដឹកនាំកម្ពុជា។ ត្រង់ចំណុចនេះ សម្ដេច​ធិបតី​បាន​ឆ្លើយ​តបថា មុន​នឹង​មេដឹក​នាំ​ប្រទេស​មហា​អំណាច​ដូច​ជា​បារាំង​នេះ​មាន​ការ​អញ្ជើញ​ប្រមុខ​រាជ​រដ្ឋាភិបាល​ណាមួ​យដូចជា កម្ពុជានេះ គឺប្រាកដជាមានការវាយ​តម្លៃ​គ្រប់​ជ្រុង​ជ្រោយ​ជាមុន​ហើយ​ទីប្រឹក្សា​នៃ​ក្រសួងជំនាញ មានក្រសួងការបរទេស ក្រសួងការពារជាតិ ហើយថែមទាំង​ប្រធានាធិបតី​ខ្លួន​គេផ្ទាល់ ប្រាកដជាប្រមូលផ្ដុំយោបល់ និងសម្រេចចិត្តរួចទៅហើយ មើល​ឃើញ​ច្បាស់​ពី​អត្ថប្រយោជន៍នៃទំនាក់ទំនងរួចទៅហើយ ទើបបានចេញ​លិខិត​អញ្ជើញ​ជា​ផ្លូវ​ការ​បែប​នេះ​នោះ​។សម្ដេចធិបតីបញ្ជាក់ទៀតថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខ​រដ្ឋាភិបាល​សាធារណរដ្ឋ​បារាំង​ គឺមានភារកិច្ចសម្រាប់ជាតិរៀងខ្លួន អ្វីទាំងអស់គ្មានឡើយផលប្រយោជន៍បុគ្គល ទាំង​អស់​គឺ​និយាយ​អំពី​ការទូត កិច្ចសហប្រតិបត្តិការ ការវិនិយោគ ការអប់រំ វប្បធម៌ និងទំនាក់​ទំនង​សម្រាប់​ប្រយោជន៍​ជាតិ​រៀង​ៗខ្លួន ក្នុងនោះក៏មានការស្នើ​សុំ​អាហារូបករណ៍​ពី​រដ្ឋាភិបាល​បារាំង​មក​ឱ្យ​និស្សិត​កម្ពុជាដែរ៕ អត្ថបទ៖វ៉ន ដារ៉ា

សម្តេចធិបតី ហ៊ុន ម៉ាណែត ចំអកឱ្យអ្នកនយោបាយចាស់វស្សានៅបារាំងថា​លែងហ៊ានរិះគន់​សម្តេច​ជាក្មេងទៀតហើយ

2024/01/15 10:57:47 am        205
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​ចំអក​ឱ្យ​អ្នក​នយោបាយ​ចាស់​វស្សា​ម្នាក់​នៅប្រទេសបារាំងថា លែងហ៊ានរិះគន់សម្តេច ជាក្មេងទៀតហើយ ព្រោះ​ខ្លាច​ចប់​ដោយ​សារតែ​ដៃគូសន្ទនារបស់សម្តេច គឺប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង មាន​អាយុ​ប្អូន​សម្តេចធិបតី ២ខែឯណោះ។សម្ដេចធិតបី ថ្លែងក្នុងឱកាស ជួបសំណេះ សំណាលជាមួយសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប កាល​ពី​វេលា​ម៉ោង ៥ ល្ងាចនៅបារាំង ត្រូវនឹងម៉ោង ១១ យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោង​នៅ​កម្ពុជាថា លើកនេះអត់ហ៊ានជេរសម្ដេចថាជាក្មេងទៀតទេ រាល់ដងរិះគន់សម្ដេចថា ក្មេង ...។ ជាមួយគ្នានេះ សម្តេចធិបតី​បាន​ចាត់​ទុក​ការ​ចេញ​សារ​របស់​អ្នក​នយោយ​ចាស់​វស្សាដែល​ឱ្យ​ប្រធានាធិបតីបារាំង ប្រយ័ត្នចាញ់បោកសម្តេច គឺនយោបាយបម្រើមហិច្ឆិតារបស់ខ្លួន មិន​គិត​ពី​ប្រយោជន៍​ជាតិ​នោះឡើយ។សូមជម្រាបថាតបតាមការអញ្ជើញរបស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង សម្តេច​ធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងចាប់ពីថ្ងៃ ១៨-១៩ ខែមករា ឆ្នាំ២០២៤។ ជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង នឹងប្តេជ្ញារួមគ្នាធ្វើឱ្យទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងបារាំង ឈាន​ដល់​កម្រិតថ្មី៕ អត្ថបទ៖ វ៉ន ដារ៉ា

អ្នករិះគន់ជំនួបសម្ដេចធិបតីជាមួយពលរដ្ឋខ្មែរនៅក្រៅប្រទេសថា ទិញទឹកចិត្តប្រៀបដូចមើលស្រាលពលរដ្ឋខ្លួនឯង

2024/01/15 10:52:02 am        252
មិនខុសពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញទៅបំពេញបេសកកម្មនៅក្រៅប្រទេសម្ដងៗ គឺ​បានឆ្លៀតពេល និងផ្ដល់កិត្តិយសក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ និង​និស្សិត​ខ្មែរ​ដែលកំពុងរស់នៅបំពេញការងារ និងសិក្សារៀនសូត្រនៅទីនោះ។នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ (ម៉ោងនៅកម្ពុជា) សម្ដេចធិបតី ហ៊ុន ម៉ាណែត និង​លោក​ជំទាវបណ្ឌិត បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និង​និស្សិត​ខ្មែរ​រស់​នៅ​ទ្វីប​អឺរ៉ុប ក្នុងពេលបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីស ប្រទេសបារាំង។ សម្ដេចធិបតី បានមាន​ប្រសាសន៍​ថា ជំនួបជាមួយប្រជាពលរដ្ឋរស់នៅពេលនេះ ជាការស្វែងយល់អំពីសុខទុក្ខ និង​ជម្រាប​អំពី​ការវិវឌ្ឍនានានៅប្រទេសកម្ពុជា។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ថា ជំនួបសំណេះសំណាលនេះ មិនមែន​ជា​ការ​ទិញ​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ខ្មែររស់នៅក្រៅប្រទេសនោះឡើយ ហើយសម្ដេច​ក៏​បាន​ផ្ដាំ​ទៅ​អ្នក​ដែល​រិះ​គន់​រាល់​ជំនួប​នានា​នៅក្រៅប្រទេសរបស់សម្ដេចជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរថា ជាការទិញទឹកចិត្តនោះ ប្រៀប​ដូច​ជាការមើលស្រាលប្រជាពលរដ្ឋខ្មែរខ្លួនឯង។ ផ្ទុយទៅវិញសម្ដេចថា ជំនួប​នេះ​បង្ហាញ​អំពី​ស្មារតី​សាមគ្គីដ៏ល្អរបស់ប្រជាពលរដ្ឋខ្មែរ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែររស់នៅទីណាក៏ដោយ មិន​ថា​ចេញ​មក​ក្រៅ​ប្រ​ទេសដោយស្ថានភាពណានោះទេ ពោលនៅតែមានចិត្តគិតអំពីប្រទេសជាតិទាំងអស់ ហើយ​ជាក់​ស្ដែងសម្ដេចខ្លួនឯងផ្ទាល់ធ្លាប់សិក្សារៀនសូត្រនៅក្រៅប្រទេស ដូច្នេះ​ដឹង​ច្បាស់​ណាស់​អំពី​ស្ថានភាព​ទាំងអស់នេះ នៅពេលខ្លួនចាកចេញពីប្រទេសកំណើត។សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ថែមទៀតថា សម្រាប់ប្រជាពលរ​ដ្ឋ​ខ្មែរ​ដែល​អញ្ជើញ​មក​ចូល​រួម​ក្នុង​ពិធីជួបសំណេះសំណាលនៅពេលនេះ អ្នកខ្លះបានធ្វើដំណើររហូតដល់ជាង ១០ ម៉ោង​ឯណោះទើបមកដល់ទីក្រុងប៉ារីស ប្រទេសបារាំង ពោលមកពីប្រទេសឆ្ងាយ ដូចជា ប៊ែលហ្សិក ស៊ូរិកជាដើម។ ក្នុងឱកាសជំនួបនោះសម្តេចធិបតីក៏បានថ្លែងអំណរគុណដល់ក្រុមការងារយុវជននៅក្រៅប្រទេស និង​អ្នកពាក់ព័ន្ធ ដែលសហការគ្នាបានល្អ ក្នុងការរៀបចំជំនួបសំណេះសំណាលនាពេលនេះ ដែល​មាន​អ្នក​ចូលរួមប្រមាណជាង ២ពាន់នាក់៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី ថ្លែងអំណរគុណពលរដ្ឋ និងនិស្សិតខ្មែរ​នៅទ្វីបអឺរ៉ុបដែលបានមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ

2024/01/14 08:37:10 am        161
ភ្នំពេញ៖សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​ថ្លែង​អំណរគុណដល់​បងប្អូន​ប្រជាពលរដ្ឋ និង​និស្សិតខ្មែរ ដែលកំពុង​រស់នៅទ្វីបអឺរ៉ុប ដែលបាន​នាំគ្មាយ៉ាងច្រើនកុះករ​មកទទួលស្វាគមន៍នូវវត្តមាន​របស់​សម្ដេច​ធិបតី និង​លោកជំទាវ ដែលដឹកនាំគណៈប្រតិភូកម្ពុជា​ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេស​បារាំង នាល្ងាចថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤នេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ សម្ដេច​ធិបតី មាន​ប្រសាសន៍ថា៖«សូមថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋខ្មែរ និងនិស្សិតរស់នៅទ្វីបអឺរ៉ុបដែលបានមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុតដល់ខ្ញុំ និងភរិយា ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង និងស្វីស»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់សហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន
04/26/2026 03:04 PM
អ៊ីរ៉ង់និយាយថាខ្លួន បានត្រៀមរួចរាល់ហើយដើម្បីទប់ទល់នឹងការគំរាមកំហែងគ្រប់បែបយ៉ាង
04/26/2026 03:04 PM
មនុស្ស១៤ នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគនិរតីរបស់ប្រទេសកូឡុំប៊ី
04/26/2026 02:04 PM
អតីតសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត នៅស្រុកត្រាំកក់ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជនកម្ពុជា
04/26/2026 02:04 PM
អាជ្ញាធរខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យជនបរទេសដែលលួចចូលមករស់នៅខុសច្បាប់ ក្នុងខេត្ត
04/26/2026 02:04 PM
[UPDATE]លោកTrumpសន្មតថាអ្នកបាញ់ប្រហារនៅពិធីអាហារពេលល្ងាចធ្វើតែម្នាក់ឯង ហើយច្រានចោលការជាប់ពាក់ព័ន្ធជាមួយអ៊ីរ៉ង់
04/26/2026 01:04 PM
អ៊ីស្រាអែលសម្លាប់មនុស្សបួននាក់នៅលីបង់ ខណៈខ្លួនបង្កើនការបំពានលើបទឈប់បាញ់
04/26/2026 01:04 PM
សមណនិស្សិត និងនិស្សិតជាង៦០០អង្គ/នាក់ ប្រឡងចូលរៀនថ្នាក់អនុបណ្ឌិត ឆ្លើយតបតម្រូវការធនធានមនុស្សនៅកម្ពុជា
04/26/2026 01:04 PM
មនុស្សជាង៣.០០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋាន ខណៈជប៉ុនកំពុងព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃ
04/26/2026 01:04 PM
ស្នងការរាជធានីចេញបទបញ្ជាឲ្យនគរបាលអនុវត្តច្បាប់ដោយមិនលើកលែង លើអាជីវកម្មម៉ាស្សា ដែលមានចេតនាធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិភ្ញៀវអន្តរជាតិ
04/26/2026 12:04 PM