សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
សម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
កម្ពុជា និងលីទុយអានី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

យុវជនយល់ឃើញថាការដាក់ចេញនយោបាយឈ្នះ ឈ្នះ ជាគំរូវីរភាពសម្រាប់កម្ពុជាទាំងមូល

2023/12/29 12:15:08 pm        194
ប្រវត្តិសាស្រ្តកម្ពុជាបង្ហាញយ៉ាងច្បាស់ គឺថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ជាថ្ងៃបញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំង​ស្រុង​នៅកម្ពុជា។ ការចប់សង្គ្រាមស៊ីវិលនេះ គឺដោយសារភាពជោគជ័យ នៃនយោបាយឈ្នះ ឈ្នះ ក្រោមការដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិក​នយោបាយ​ឈ្នះ ឈ្នះ។ ក្នុង​នាម​ជាយុវជន​ជាអ្ន​ក​រស់​នៅ​ក្នុង​សង្គម​សន្តិភាព​ដែល​ទទួល​បាន​ពី​នយោបាយ​ឈ្នះ ឈ្នះ ពួកគេលើកឡើងថាការដាក់ចេញនយោបាយឈ្នះ ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន គឺ​ជា​គំរូវីរៈភាពសម្រាប់កម្ពុជាទាំងមូល បង្ហាញពីការតម្កល់ជាតិ និងប្រជាជន​​ជា​ធំ​នាំម​ក​នូវ​សន្តិភាព សម្រាប់​ប្រទេសជាតិ។ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣ ជាគម្រប់ខួប ២៥ ឆ្នាំ ដែលកម្ពុជា លែង​មានការផ្ទុះអាវុធសង្គ្រាមរវាងខ្មែរនិងខ្មែរ ទាំងស្រុង។ ក្នុងឱកាសនេះ យុវជន​ជា​អ្នក​រស់​នៅ​ក្នុង​សង្គម​សន្តិភាពក្នុងពេលបច្ចុប្បន្នបានឱ្យតម្លៃ និងគោរព​ដឹងគុណ​ជា​ខ្លាំង​ចំពោះ​នយោបាយ​ឈ្នះ ឈ្នះ ដែលសម្ដេជោ ហ៊ុន សែន បានអនុវត្តជោគជ័យសម្រាប់ជាតិទាំងមូល។ ពួក​គេ​លើក​ឡើង​ថា សន្តិភាព ការរីកចចម្រើនសព្វថ្ងៃ ពិតជាការទទួលបានមកពី ភាពជោគជ័យ នៃ​នយោបាយ​ឈ្នះឈ្នះ ដែលសម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញ។ ពួកគេ​លើក​ឡើង​ថា​នយោបាយ​ឈ្នះឈ្នះរបស់សម្តេចតេជោ ជាគំរូវីរៈភាពសម្រាប់ជាតិកម្ពុជាទាំង​មូល​ដែល​តម្កល់​តម្លៃ​ជាតិ​ជាធំ នាំមកសន្តិភាពជូនប្រជាពលរដ្ឋគ្រប់រូប។ពលរដ្ឋ និងជាយុវជនអ្នកបន្តវេន ពួកគេបានបង្ហាញនូវការតាំងចិត្តបន្តថែរក្សានូវកេរ្តិ៍ដំណែល សន្តិភាព របស់កម្ពុជាដែលស្វែងរកបានយ៉ងាលំបាកនេះឱ្យបានជាដាច់ខាត។សូមជម្រាបថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែល​ជា​ស្ថាបនិក​ និងមគ្គុទ្ទេសក៍ឯកនៃនយោបាយឈ្នះ-ឈ្នះ ព្រមទាំង​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​ប្រតិបត្តិករ​ក្នុង​ស្មារតីអនុវត្តប្រកបដោយភាពជឿជាក់ស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ និង​ការ​ផ្តល់​តម្លៃខ្ពស់ទៅលើសិទ្ធិរស់រានមានជីវិត សេរីភាព និងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋខ្មែរ ទើ​ប​ប្រទេស​កម្ពុជា​មានសុខសន្តិភាព និងការឯកភាពជាតិពេញ លេញដែលពុំធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​៥០០​ឆ្នាំកន្លងមកហើយ៕ អត្ថបទ៖ គឹមហុក 

​ ព្រឹកស្អែកសម្តេចធិបតីនឹងអញ្ជើញជាអធិបតីពិធីអបអរសាទរ «ខួបលើកទី២៥នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ ឈ្នះ»

2023/12/28 03:01:59 pm        143
ភ្នំពេញ ៖ នៅព្រឹកស្អែកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ «ខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយ ឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ»។​រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ ២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៣ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ ឈ្នះ ២៩ ធ្នូ ២០១៨ - ២៩ ធ្នូ ២០២៣ នៅទីតាំងវិមាន ឈ្នះ ឈ្នះ ក្នុងរយៈពេល០៣ថ្ងៃ ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ពិធីឆ្លងឆ្នាំសកលឆ្នាំ២០២៤។ ការរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយ ជោគជ័យនយោបាយឈ្នះឈ្នះ ការចងចាំនូវការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា នាំមកនូវ សន្តិភាព និងការឯកភាពជាតិពេញលេញ និងការអភិវឌ្ឍប្រទេសជាតិមកដល់សព្វថ្ងៃនេះ ការរៀបចំ ព្រឹត្តិការណ៍នេះស្របជាមួយខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ ឈ្នះ ដែលជាសំណង់ប្រវត្តិសាស្ត្រដើម្បីរំឭក ដល់វីរភាព និងគុណតម្លៃនៃនយោបាយឈ្នះ ឈ្នះ ដែលបានផ្តួចផ្តើមឡើងដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាមគ្គុទ្ទេសក៍ឯកសន្តិភាពនៃយើង និងជាការបង្កើនការយល់ដឹង ពីប្រវត្តិសាស្ត្រជាតិ និងស្មារតីស្រលាញ់ជាតិមាតុភូមិក្នុងការបន្តថែរក្សាស្ថិរភាព សន្តិសុខ និងអភិវឌ្ឍន៍ជាតិ មាតុភូមិយើង។វិមានឈ្នះ ឈ្នះ បានសម្ពោធជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយ មានការអញ្ជើញចូលរួមពីសំណាក់ឥស្សរជនជាតិ និងអន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សាស្ត្រាចារ្យ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ព្រឹត្តិការណ៍ខាងលើ នឹងរៀបចំរយៈពេល០៣ថ្ងៃ នៅថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០២៣ ក្រោមការ ដឹកនាំឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មការអន្តរក្រសួង ដោយមានកម្មវិធីសំខាន់ៗ ដូចជា អបអរសាទរខួបលើកទី២៥ នៃទិវានយោបាយ ឈ្នះ ឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះឈ្នះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, ការតាំងពិព័រណ៍សមិទ្ធផលសម្រេចបានរយៈពេល២៥ឆ្នាំ តាមរយៈនយោបាយឈ្នះ ឈ្នះរបស់ក្រសួង ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធ, ការបាញ់កាំជ្រួច, ការប្រគំតន្ត្រីសម័យ, ផ្ទាំងទស្សនីយភាព សិល្បៈ, ការតាំងពិព័រណ៍ផលិតផល និងមហោស្រពម្ហូបអាហារ ព្រមទាំងកម្មវិធីកំសាន្តផ្សេងៗទៀត។ព្រឹត្តិការណ៍នេះ ក៏បង្ហាញពីនយោបាយឈ្នះ ឈ្នះ តេជោសែន ដែលមិនត្រឹមតែបញ្ចប់សង្គ្រាមនាំមក នូវសន្តិភាព និងការឯកភាពជាតិពេញលេញប៉ុណ្ណោះទេ ប៉ុន្តែរក្សាបាននូវស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍ ប្រទេសជាតិប្រកបដោយចីរភាពទៀតផង។ ជាក់ស្ដែង ប្រទេសកម្ពុជាក្រោមទង់នៃសន្តិភាពពេញលេញ និងការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជ- រដ្ឋាភិបាលក្រោមម្លប់សន្តិភាពពេញលេញរយៈពេល២៥ឆ្នាំកន្លងមកនេះ បានធ្វើឱ្យប្រទេសជាតិមានការ អភិវឌ្ឍលើគ្រប់វិស័យទាំងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល និងវិស័យផ្សេងៗទៀតកាន់ត មានភាពរីកចម្រើន លើកកម្ពស់កម្រិតជីវភាពប្រជាជនកាន់តែប្រសើរឡើងជាលំដាប់ទៀត។បច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ក្នុងនីតិកាលទី៧នេះ បានដាក់ចេញនូវគោលដៅពង្រឹង និងរក្សាសន្តិភាពទៅតាមទស្សន វិជ្ជាឈ្នះ ឈ្នះ ជាមរតកដែលបានបន្សល់ទុក ហើយបាននិងកំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ ដែលមានចក្ខុវិស័យដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ជាមួយគ្នានេះ ក្នុង បរិបទសម័យទំនើបទាមទារឱ្យមានការរួមចំណែកពីបច្ចេកវិទ្យាឌីជីថលក្នុងការអភិវឌ្ឍប្រទេសជាតិ បូករួមជាមួយនឹងកម្លាំងចលករសកម្មរបស់យុវជនកម្ពុជា និងភាពចាំបាច់កំណត់ការងារអាទិភាពមួយផ្នកលើបច្ចេកទេសឌីជីថល រួមជាមួយកិច្ចការបន្តរក្សានូវសុខសន្តិភាពសម្រាប់ប្រជាជន ប្រកបដោយភាពកត្តញ្ញូ សុខដុម និងការចូលរួម បង្កើនការងារ រក្សាតម្លាភាពសម្រាប់សង្គម ដែលបន្តនាំកម្ពុជាឱ្យមានភាពរីកចម្រើន លើគ្រប់វិស័យ និងមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ និងធំទូលាយ។ព្រឹត្តិការណ៍នេះ នឹងធ្វើឱ្យប្រវត្តិសាស្ត្រសរសេរពីវីរជន និងប្រតិបត្តិករពិតដែលបានរួមចំណែកក្នុង ដំណើរការអនុវត្តនយោបាយឈ្នះ ឈ្នះ ដែលបានបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា បង្កើតសន្តិភាព និង ការឯកភាពជាតិពេញលេញ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាមគ្គុទ្ទេសក៍ឯក រួម ជាមួយប្រតិបត្តិករជាច្រើនរូបបានរួមចំណែក។ ការចូលរួមអបអរសាទរ និងរៀបចំប្រារព្ធខួបលើកទី២៥ ន ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បង្ហាញពីមោទនភាពជាតិថ្មីមួយទៀតសម្រាប់ប្រជា ជនកម្ពុជា និងជាកាតព្វកិច្ចមួយរួមចំណែកពីក្រសួង ស្ថាប័ន ក្នុងការបង្ហាញអំពីសមិទ្ធផលនានារបស់ រាជរដ្ឋាភិបាល ដែលមានភាពរីកចម្រើនក្នុងសម័យកាលសន្តិភាព ស្របតាមទិសស្លោក “មានសន្តិភាព មាន ការអភិវឌ្ឍ ពោលគឺជាសមិទ្ធផលនៃការរីកចម្រើនក្រោមម្លប់នៃសន្តិភាពពេញលេញ ដើម្បីឱ្យប្រវត្តិសាស្ត្រ សរសេរ និងចារឹកពីយើងសម្រាប់មនុស្សជំនាន់ក្រោយ។ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនិងមគ្គុ- ទ្ទេសក៍ឯកនៃនយោបាយឈ្នះ ឈ្នះ ព្រមទាំងការចូលរួមយ៉ាងសកម្មពីប្រតិបត្តិករ ក្នុងស្មារតីអនុវត្តប្រកប ដោយភាពជឿជាក់ស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ និងការផ្តល់តម្លៃខ្ពស់ទៅលើសិទ្ធិរស់រានមានជីវិត សេរីភាព និងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋខ្មែរ ទើបប្រទេសកម្ពុជាមានសុខសន្តិភាព និងការឯកភាពជាតិពេញ លេញដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំកន្លងមកហើយ៕ ដោយ ៖ ដារា

គណបក្សប្រជាជនកម្ពុជាចាប់បានលេខរៀងទី១ លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា

2023/12/28 01:57:53 pm        584
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ មានគណបក្សនយោបាយចំនួន៤ ឈរ ឈ្មោះ​ប្រកួតប្រជែង ហើយគណបក្សនយោបាយទាំងអស់នោះ ក៏បាន​រក​ឃើញ​លេខ​រៀង​របស់​ខ្លួន​ផង​ដែរ សម្រាប់ឲ្យគេបោះឆ្នោតជូន ។លទ្ធផលនៃការចាប់ឆ្នោត គណបក្សប្រជាជនកម្ពុជាឈរនៅលេខរៀងទី១, គណបក្សឆន្ទៈខ្មែរ លេខ​រៀងទី២, គណបក្សហ៊្វុនស៊ិនប៉ិច លេខរៀងទី៣ និងគណបក្សកម្លាំងជាតិ លេខរៀងទី៤ ដែល​ពិធីនេះ មាននិមន្តតំណាងព្រះសង្ឃនាយកទាំង២គណៈ តំណាងក្រសួងស្ថាប័ន និង​តំណាង​គណបក្សនយោបាយ អង្គការ សមាគមក្រៅរដ្ឋាភិបាល សារព័ត៌មាននានា ចូលរួម​ធ្វើ​ជា​សាក្សី​ផង​ដែរ ។នៅក្នុងពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀងឈ្នោះគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត នៅលើ​សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅថ្ងៃទី២៨ ខែធ្នូ នេះ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ការចាប់ឆ្នោតយកលេខរៀងនេះ សំដៅធ្វើឲ្យ​មាន​ភាព​យុត្តិធម៌ តម្លាភាព ក្នុងការកំណត់ លេខរៀងឈ្មោះគណបក្សនយោបាយចុះឈ្មោះបោះឆ្នោត នៅ​លើ​សន្លឹកឆ្នោត ។ឯកឧត្តម បានបន្តថា លទ្ធផលនៃការចាប់ឆ្នោតនេះ មានអត្ថន័យសំខាន់ណាស់ សម្រាប់​គណបក្សនយោបាយទាំងអស់ ដែលនឹងបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ សម្រាប់​ការ​ឃោសនា បោះឆ្នោត ការបោះឆ្នោត និងបង្កភាពងាយស្រួលដល់អ្នកបោះឆ្នោត និង​អង្គ​បោះឆ្នោតផងដែរ ។ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ថា ដំណើការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ សភា នីតិកាលទី៥ កំពុងប្រព្រឹត្តិទៅយ៉ាងសកម្ម តាមផែនការមេ និងប្រតិទិនដែលបានគ្រោងទុក ហើយ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ បាន​បញ្ចប់​រួច​ហើយ ដោយគណបក្សនយោបាយទាំង៤ នឹងចូលរួមប្រកួតប្រជែង និងបាន​ឈរ​ឈ្មោះ​នៅ​គ្រប់​មណ្ឌល​ទាំង៨ ភូមិភាគ ខណៈការចុះឈ្មោះអ្នកបោះឆ្នោត និងអង្គបោះឆ្នោត គ.ជ.ប បាន​ទទួលរួចរាល់នូវបញ្ជីឈ្មោះតំ ណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែល​មាន​ចំនួនជាង១ម៉ឺន១ពាន់នាក់ ។ ឯកឧត្តម បានបញ្ជាក់ថា ផ្អែកតាមប្រតិទិន នៃការបោះឆ្នោត គ.ជ.ប នឹងធ្វើការបិទផ្សាយបញ្ជី បោះឆ្នោតដំបូង នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងបម្រើឲ្យដល់ការប្ដឹងតវ៉ា និង​ប្ដឹង​ជំទាស់ បន្ទាប់មក គ.ជ.ប នឹងផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ នៅថ្ងៃទី៩ ខែកុម្ភៈ ហើយការបោះឆ្នោត នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែកុម្ភៈ៕ អត្ថបទ៖ បាន សុខរិទ្ធិ

រាជធានីភ្នំពេញកំពុងរីកចម្រើនតាមរយៈគម្រោងវិនិយោគ ការផ្តល់សេវា និងសន្តិសុខល្អ

2023/12/28 11:45:43 am        498
អភិបាលរាជធានីភ្នំពេញបានបង្ហាញការរីកចម្រើនជាច្រើនក្នុងរយៈពេលមួយឆ្នាំ នៃឆ្នាំ២០២៣​នេះ ក្រោយពេលបើកដំណើរការសេដ្ឋកិច្ចសង្គមពេញលេញឡើងវិញ។ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២៤​ របស់រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីបានមានប្រសាសន៍ថា រដ្ឋបាលរា​ជ​ធានី​ភ្នំពេញ​ បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ដោយ​រក្សា​បាន​សន្តិសុខ​សណ្តាប់​ធ្នាប់សាធារណៈល្អ ជូនប្រជាពលរដ្ឋ និងសង្គមជាតិបានល្អ បើ​តាម​របាយការណ៍​បង្ហាញ​ឱ្យ​ឃើញពីសញ្ញាណវិជ្ជមាននៃការថយចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌ សុខ​សុវត្ថិភាព និងកិច្ច​សហប្រតិបត្តិការ​បង្ក្រាប​បទ​ល្មើស​កាន់​តែ​មាន​ប្រសិទ្ធភាព​របស់​អាជ្ញាធរ​មូលដ្ឋាន និងកម្លាំងមានសមត្ថកិច្ច។ឯកឧត្តម ឃួង ស្រេង បន្ថែមថា រដ្ឋបាលរាជធានី​ក៏​បាន​អនុវត្ត​ដោយ​ជោគជ័យ​នូវ​គម្រោង​លើក​កម្ពស់​ជីវភាព​ប្រជាជនក្រីក្រ ដែលជាផ្នែកមួយនៃគម្រោង ថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោម​ឥណទានរបស់ធនាគារពិភពលោក និងដឹកនាំអនុវត្តដោយក្រសួងមហាផ្ទៃ។ គិត​មក​ទល់​ពេលនេះ គម្រោងបានអនុវត្តអស់រយៈពេល ៦ឆ្នាំហើយ និង​បាន​បិទ​បញ្ចប់​គម្រោង​កាល​ពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលបានផ្តល់ផលប្រយោជន៍ដោយផ្ទាល់ ដល់ប្រជា​ពលរដ្ឋ​ចំនួន​ប្រមាណ ៥៦.៦៧៧ នាក់ និងដោយប្រយោលប្រមាណ ២២ ម៉ឺននាក់ ។ឯកឧត្តម ឃួង ស្រេង បន្តថា ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមរយៈអង្គភាពច្រក ចេញ​ចូលតែមួយទទួលបានចំណូលថវិការដ្ឋចំនួនជិត ២៧ពាន់លានរៀល ឬស្មើនឹងប្រមាណ ៦,៥៨ លានដុល្លាអាមេរិក។ បច្ចុប្បន្ន​នេះគ​ម្រោង​អភិវឌ្ឍន៍​ជា​ច្រើន​បាន​នឹង​កំពុង​ដំណើរ​ការ​សាង​សង់​ក្នុង​រាជធានីភ្នំពេញ ក្នុងនោះមានសំណង់បុរីចំនួន ៣១០ កន្លែង អគារខ្ពស់ៗ​ចាប់​ពី​ប្រាំ​ជាន់​ឡើង​ទៅ​មានចំនួន ១.៧៧៧ អគារ និងបានពិនិត្យលើឯកសារស្នើសុំ លិខិតអនុញ្ញាត​សាង​សង់​ក្នុង​គ​ម្រោងថ្មីចំនួន ៥៣៦ គម្រោង ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានប្រមាណ ១៣២ លាន​ដុល្លារ​អាមេរិកបន្ថែមទៀត ។ ដោយឡែករោងចក្រវិនិយោគមានចំនួន ៧៦៣ រោងចក្រ កើនឡើង ១៨ រោងចក្រ មានតម្លៃប៉ាន់ស្មានផលិតផលសរុប ៦.៥៩៣ លានដុល្លាអាមេរិក គឺកើន​ឡើង​យ៉ាង​គំហុកក្នុងអត្រាប្រមាណ ២១៨% បើធៀបនឹង​តម្លៃ​ប៉ាន់ស្មាន​ផលិតផល​សរុប​ក្នុង​ឆ្នាំ​២០២២ កន្លងទៅ ដែលជាការបង្ហាញឱ្យឃើញពីសញ្ញាណវិជ្ជមាននៃការវិនិយោគ ក្រោយ​ពេល​បើក​ដំណើរ​ការ​សេដ្ឋកិច្ចសង្គមពេញលេញឡើងវិញលើគ្រប់វិស័យនារយៈពេល ២ ឆ្នាំ​ចុង​ក្រោយ​នេះ​៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

រយៈពេល៤ខែ ក្រសួងការងារបានអនុវត្តអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីទាំង៦ចំណុច គ្រប់ជ្រុងជ្រោយ

2023/12/28 09:39:06 am        262
រយៈពេល៤ខែ នៃការចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុង​នីតិកាលទី៧នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ដឹក​នាំ​​ក្រសួង​ការងារអនុវត្តអនុសាសន៍ទាំង៦ចំណុចរបស់នាយករដ្ឋមន្ត្រីគ្រប់ជ្រុងជ្រោយ។ ជា​អនុសាសន៍​ដែល​សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ផ្តល់អនុសាសន៍ចំនួន៦ចំណុចកាលពីថ្ងៃទី២៩ ខែសីហា ដើមអាណត្តិ​ដើម្បី​អនុវត្ត​ឱ្យ​បា​ន​នៅ​ឆ្នាំ២​០២៣នេះ។ នេះបើតាមឯកឧត្តម កត្តា អ៊ន មន្រ្តីនាំពាក្យនៃក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នេះ ។ បើតាមឯកឧត្តមគ្រប់ជ្រុងជ្រោយនោះរួមមាន ទី១. ការកំណត់​ប្រាក់​ឈ្នួល​អប្បរមា​ សម្រាប់​កម្មករ​និយោជិត​ឆ្នាំ​២០២៤ ដែល​សម្រេចបានកាលពីថ្ងៃទី២៨ ខែកញ្ញាចំនួន២០២ដុល្លារ​ តាមរយៈ​យន្តការ​ការ​ចរចាត្រីភាគីរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា និង សមហតេចធិបតី​បន្ថែម​២​ដុល្លារ​ទៀត ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាមានចំនួន២០៤ដុល្លាសម្រាប់ឆ្នាំ២០២៤។ ត្រង់​ចំណុច​នេះ សម្តេចនាយករដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍​ត្រូវ​សម្រេច​ឱ្យ​បាន​នូវ​មុន​ពិធី​បុណ្យ​ភ្ជុំបិ​ណ្ឌ​នៅ​ថ្ងៃ​ទី​១៣ ខែតុលា។ ឯកឧត្តមបន្ថែមថា កិច្ចការងារទី២ដែលសម្រេចបានគឺ ការរៀបចំដាក់ឱ្យដំណើរការរបប​សន្តិសុខ​សង្គម​ផ្នែកថែទាំសុខភាព តាមរបបភាគទានស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុង​បន្ទុក​សមាជិកប.ស.ស.។ កិច្ចការដ៏សំខាន់នេះ ត្រូវបានសម្តេច​នាយករដ្ឋ​មន្ត្រី​ ប្រកាស​កា​ល​ពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយបើគិតពីពេលនោះ មកដល់ត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ មាន​ក្រុម​គោលដៅចំនួន១០២ ៦០៤នាក់ បានចុះបញ្ជី និងបានទៅប្រើប្រាស់សេវាចំនួន ចំនួន ៤៦ ៩១២ដង។លើសពីនេះទៅទៀត សម្រាប់កិច្ចការទី៣ដែលសម្រេចគួរឱ្យកត់សម្គាល់មួយទៀត គឺ ការ​ដាក់​ឱ្យ​ដំណើរ​ការ​កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និ​ង​គ្រួសារងាយរងហានិភ័យ។ កិច្ចការនេះ ក៏ត្រូវបានប្រកាសដោយសម្តេចនាយករដ្ឋមន្ត្រី ប្រកាសកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ផងដែរ។ ហើយបច្ចុប្បន្ននេះ មានក្រុម​គោល​ដៅ​ប្រមាណ​ជិត២ម៉ឺននាក់ បានចុះឈ្មោះចូលរៀនរួចរាល់ហើយ។ ចំពោះកិច្ចការទី៤ ក្រសួង​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់គ្នា ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជក ចំនួន ១៧​រួចរាល់ដើម្បីបើកផ្លូវឱ្យមានកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សា​ដើម្បី​គាំទ្រ​ដល់​ការ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ ដោយឡែកកិច្ចការឧបត្ថមសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ ដែលជាកិច្ចការសំខាន់ទី៥ ក្រសួង​បាន​អនុវត្ត​ការងារ​នេះ​យ៉ាងខ្ជាប់ខ្ជួនចាប់តាំងពីខែសីហារហូតមក។ បើគិតចាប់តាំង​ពី​ខែ​សីហា​រហូត​ដល់​ថ្ងៃ​ទី​២០ ខែវិច្ឆិកានេះ រដ្ឋាភិបាលបាន​ចំណាយ​ថវិកា​ប្រមាណ​ជាង​៦​លាន​ដុល្លារ​អាមេរិក សម្រាប់​កម្មការិនី មន្ត្រីរាជការ មន្ត្រិកិច្ចសន្យាជាស្ត្រីទៅពិនិត្យសុខភាព មុន ក្រោយសម្រាល ពេល​សម្រាល និងចាក់វ៉ាកសាំងជិត៦ម៉ឺននាក់។ នេះបើតាម​ប្រសាសន៍​របស់​ឯក​ឧត្តម​រដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃ​ទី២១ ខែវិច្ឆិកាឆ្នាំ២០២៣កន្លងទៅ។ សម្រាប់​ការងារចុងក្រោយទី៦ស្តីពីសហគ្រាសមួយ គឺសហគមន៍សុខសាន្តមួយ ក្រសួងការងារ បាន​ដាក់​ចេញយន្តការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ច មន្ត្រីផ្សះផ្សារវិវាទការងារ និង​ការ​ពង្រឹង​វិសាល​ភាព​ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលជាយន្តការត្រីភាគី។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួង នឹង​ដាក់​ចេញ​នូវយុទ្ធនាការប្រឡងប្រណាំងយកពាន “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ចាប់​ពី​ឆ្នាំ២០២៤នេះតទៅ។ ក្រៅពីសម្រេចអនុសាសន៍ទាំង៦នោះ អនុសាសន៍​ចំនួន​៤​ចំណុច​ផ្សេង​ទៀត ក៏ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់​ពី​វឌ្ឍនភាព​ចំនួន​៤​ចំណុច​ផ្សេង​ទៀត​ដែលក្រសួងបានសម្រេចផងដែរ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការត្រឡប់មកវិញនាវាទេសចរណ៍ Westerdam មកកាន់កម្ពុជាសាជាថ្មី

2023/12/28 09:16:53 am        607
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៣នេះ បានប្រកាស ស្វាគមន៍ការត្រឡប់មកវិញរបស់ នាវាទេសចរណ៍ខ្នាតយក្ស Westerdam មកកាន់កម្ពុជាសាជាថ្មី នឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាបន្ថែមទៀត ដោយ​បាននាំអ្នកទេសចរជាង ២០០០នាក់ មកកាន់ព្រះរាជាណាចក្រកម្ពុជា។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា នាវាទេសចរណ៍​ខ្នាត​យក្ស​របស់​សហរដ្ឋ​អាមេរិក​មួយ​នេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែ​កុម្ភៈ ឆ្នាំ២០២០ បន្ទាប់​ពី​ទទួល​បាន​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជា​ប្រធាន​ឧត្ត​ម​ក្រុម​ប្រឹក្សា​ព្រះមហាក្សត្រ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលធ្ងន់ធ្ងរពាសពេញពិភពលោក ដែល​ជា​ទង្វើមនុស្សធម៌ ជួយសង្គ្រោះជីវិត លើកកម្ពស់សិទ្ធិរស់រានមានជីវិត និងផ្តល់​គុណ​តម្លៃ​នៃ​មនុស្ស​ជាតិ​។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ថា៖«កម្ពុជាតូច តែបេះដូងធំ» បានគិតគូរអំពីបញ្ហាមនុស្សធម៌ និងអាយុជីវិត​អ្នក​ទេសចរជាង ២២០០ នាក់ ដែលតែលតោលលើមហាសាគរ និងអនុញ្ញាតឱ្យចូលចតលើទឹកដីកម្ពុជា ថែមទាំងបាន​ទទួល​នូវ​បដិសណ្ឋារ​កិច្ច​ដល់​អ្នក​ទេសចរ​ទាំង​អស់ ដើម្បីផ្តល់ឱកាស ត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។ សម្ដេចថ្លែងថា ការត្រឡប់មកវិញនេះ គឺជាការរំលឹក ដឹងគុណ និង​យល់​ច្បាស់​អំពី​សក្តា​នុពល​របស់​កម្ពុជា ព្រមទាំងបេះដូងមនុស្សធម៌ ដែលបានគិតគូរពីអាយុជីវិតិ ជាជាងភាពភ័យខ្លាច គឺ​បាន​សរ​បញ្ជាក់ច្បាស់ ពីចក្ខុវិស័យដ៏វែងឆ្ងាយ និងប្រកប​ដោយ​ភាព​ប្រាកដ​និយម​របស់​សម្តេច​តេជោ ហ៊ុន សែន៕

ព្រឹកស្អែកសម្ដេចធិបតី នឹងអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ «សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ»

2023/12/26 02:50:24 pm        124
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ” ។សមិទ្ធផលក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញដែលនឹងសម្ពោធនាពេលនេះ រួមមាន៖ សំណង់ស្ទាក់បូមបញ្ជូនទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដើម្បីចម្រោះទឹកកខ្វក់ និងកែលម្អបរិស្ថានទឹកក្នុងបឹងជើងឯកមុននឹងបង្ហូរចូលទន្លេបាសាក់ ដោយផ្អែកលើកម្មវិធីរយៈពេលខ្លី ក្នុងការអនុវត្តជាដំណាក់កាលនៅក្នុងគម្រោងមេ។នេះគឺជាគម្រោងចាប់ផ្តើមដំបូង ហើយនឹងចាំបាច់ត្រូវអនុវត្តជាដំណាក់កាល រហូតដល់ឆ្នាំ២០៤០ ដែលអាចនឹងប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ២៨២.០០០ម៉ែត្រគូប/ថ្ងៃ ទៅតាមផែនការមេ។ ដោយ ៖ ដារា

សម្ដេចប្រធានរដ្ឋសភា ផ្តាំដល់និស្សិតសិក្សានៅបរទេសត្រូវដើរតួនាទីជាអ្នកការទូតរបស់កម្ពុជា

2023/12/26 12:55:18 pm        161
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា​បានផ្តាំផ្ញើដល់និស្សិតសិក្សា​នៅបរទេសត្រូវ​ដើរតួនាទីជាអ្នកការទូ​តចូលរួមចំណែកផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បាន​ទទួលជួប​សំណេះ​សំណាល​ជាមួយ​និស្សិត​ជ័យលាភី​អាហារូបករណ៍​រដ្ឋាភិបាល​អូស្រ្តាលី​ក្រោយ​ឧត្តមសិក្សា(Australia Awards) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។សម្តេចប្រធានរដ្ឋសភាបានសម្តែងនូវការអបអរសាទរចំពោះជ័យលាភីទាំងអស់ដែលបានប្រឡងជាប់អាហារូបករណ៍ទៅបន្តការសិក្សាក្នុងគ្រឹះស្ថានសិក្សាល្បីៗនៅប្រទេសអូស្រ្ដាលី ដោយការ​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សានៅប្រទេសអូស្រ្តាលី គឺមានស្តង់ដាអប់រំខ្ពស់លំដាប់ទី៣ មិនត្រឹមតែ​ជា​មោទកភាព​សម្រាប់​ខ្លួននិស្សិត និងក្រុមគ្រួសារប៉ុណ្ណោះទេ តែជាមោទកភាព​សម្រាប់​សង្គម​ជាតិ​ទាំង​មូល​។ សម្តេចរដ្ឋសភាធិបតី បានចាត់ទុកថានិស្សិតដែលទទួលបានអាហារូបករណ៍នាពេលនេះ ជា​ធនធាន​មនុស្ស​ដ៏​សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៏ប្រទេសជាតិ ស្របតាមយុទ្ធសាស្រ្ត​បញ្ចកោណ​របស់​រាជ​រដ្ឋាភិបាល ដែលបានផ្តល់អាទិភាពក្នុងការកសាងមូលធនមនុស្សជាស្នូលដ៏សំខាន់។សម្តេចប្រធានរដ្ឋសភា លើកឡើងថា និស្សិតទំាងអស់ជាតំណាងឱ្យជាតិខ្មែរទាំងមូល ហើយ​ថែម​ទាំង​ដើរ​តួនាទី​ជា​អ្នកការទូត ចូលរួមចំណែកផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន បង្កើនមិត្ត​ភាព​ជាមួយ​ប្រទេស​ដទៃ ក៏ដូចជាលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ សម្តេចប្រធានរដ្ឋសភា បញ្ជាក់ថា ក្នុង​នាម​យើងជាតំណាងឱ្យខ្មែរ ត្រូវចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីជាតិ ជាពិសេស​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​ប្រជាជន​បណ្តាប្រទេសនានា មិនថាតែប្រជាជនអូស្រ្តាលីនោះទេ គឺធ្វើយ៉ាង​ណា​ដើម្បី​ឱ្យ​គេស្គាល់​កម្ពុជា​កាន់​តែច្បាស់ យល់ដឹងពីសភាពការណ៍ពិតនៅក្នុងប្រទេស ដែលកំពុងមានសុខសន្តិភាព ស្ថិរភាព​សង្គម ហើយកម្ពុជាបានកំពុងបើកប្រទេសស្វាគមន៍អ្នកទេសចរ និង​អ្នក​វិនិយោគ​មក​ពី​គ្រប់​ទិស​ទី​នៃ​ពិភព​លោក។ សម្រាប់និស្សិតដែលបានចូលជួបសម្តែងការគួរសម និងទទួល​អនុសាសន៍​ពី​សម្តេច​ប្រធាន​រដ្ឋ​សភា​នៅ​មុន​ពេល​ចាក​ចេញទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត​នៅ​ប្រទេស​អូស្រា្តលី​នា​ឱកាស​នេះ​មាន​ចំនួន​១៨​នាក់ តំណាងឱ្យនិស្សិតចំនួន៣៨នាក់ ដែលនឹងត្រូវចេញទៅសិក្សានៅថ្នាក់ក្រោយឧត្តមសិក្សា តាម​គ្រឹះ​ស្ថាន​សិក្សានានាក្នុងប្រទេសអូស្រ្តាលី ខណៈ​និស្សិត​ជាប់​អាហារូបករណ៍​ទាំង​អស់​មក​ពី​ស្ថាប័ន​ផ្សេង​ៗ​គ្នា ​មានស្ថាប័នរដ្ឋ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល៕ អត្ថបទ សេក ឧត្តម

រដ្ឋាភិបាលកម្ពុជា កំណត់លក្ខខណ្ឌចំពោះការនាំចូលសាច់បង្កក តម្រូវឲ្យមានលិខិតអនុញ្ញាតនាំចូល

2023/12/26 12:48:39 pm        431
ភ្នំពេញ៖ នៅពេលអនាគតខាងមុខ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការកំណត់ ក្នុង​ការ​នាំ​ចូល​គ្រប់​មុខ​ទំនិញ​ប្រភេទ​សាច់បង្កកទាំងអស់ តម្រូវឲ្យមានលិខិតអនុញ្ញាតនាំចូល និងលក្ខខណ្ឌមួយចំនួនទៀត ដើម្បីធានាគុណភាព និងសុវត្ថិភាពសុខភាពដល់អ្នកប្រើប្រាស់ទទួលទាន។ក្នុងបទបង្ហាញវិធានការសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ របស់អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា​បានបញ្ជាក់ថា សម្រាប់លក្ខខណ្ឌផ្សេងទៀតក្នុងការគ្រប់គ្រងលើការនាំចូលសាច់បង្កក ស៊ុត និងត្រី មកកាន់កម្ពុជា ត្រូវបានកំណត់មានដូចជា៖ កំណត់លក្ខខណ្ឌ​សម្រាប់​ការ​ផ្តល់​ការ​អនុញ្ញាត​នាំ​ចូល​មុខ​ទំនិញ​សាច់បង្កក ដោយអ្នកនាំចូលត្រូវមានកម្មវត្ថុអាជីវកម្មច្បាស់លាស់ , មានឃ្លាំង​ត្រជាក់​រក្សា​សាច់​បង្កក​ដែល​មាន​លក្ខណៈបច្ចេកទេសសមស្រប ឬមានកិច្ចសន្យាជួលឃ្លាំងត្រជាក់ជាដើម និងកំណត់​មាត់​ច្រក​សម្រាប់​ការនាំចូលទំនិញសាច់បង្កក។ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងរៀបចំកែសម្រួលលក្ខខណ្ឌមួយចំនួន ក្នុង​ការ​អនុញ្ញាត​ឲ្យ​នាំ​ចូលសាច់បង្កក ដើម្បីពង្រឹងអំពីគុណភាពសាច់ និងជៀសវាង​អ្នក​ណា​ក៏​អាច​សុំ​នាំ​ចូល​សាច់​បង្កក​បាន។ ឯកឧត្តម បានគូសបញ្ជាក់ថា តាមអនុក្រឹត្យ១៧ បច្ចុប្បន្នដែលនៅជាធរមាននេះ ការ​នាំ​ចេញ​ចូល​សាច់បង្កក មិនតម្រូវឲ្យសុំលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទេ។ ដូច្នេះ​នៅ​ពេល​ខាង​មុខ អ្នកនាំចូលសាច់បង្កក ត្រូវតែមានលិខិតអនុញ្ញាត ចេញដោយក្រសួងកសិកម្ម ហើយ​ច្រក​អន្តរជាតិ​ដែលនាំចូលសាច់បង្កក ក៏ត្រូវកំណត់ឱ្យបានច្បាស់លាស់ផងដែរ។ទាក់ទិនការនាំចូលសាច់បង្កកនេះដែរ ឯកឧត្តមបណ្ឌិត បានបញ្ជាក់បន្ថែមថា អ្នកចិញ្ចឹមសាច់ គិតគូរ​អំពី​អាជីវកម្ម​របស់​គាត់ ប៉ុន្ដែរាជរដ្ឋាភិបាលគិតគូរ មិនមែនតែអ្នកចិញ្ចឹមសាច់នោះទេ រាជរដ្ឋាភិបាល ក៏​ត្រូវ​គិតគូរ​ពី​អ្នកហូបសាច់ផងដែរ។ បើចិញ្ចឹមសត្វមិនគ្រប់ ត្រូវតែនាំចូលដើម្បីមកបង្គ្រប់ទីផ្សារ កុំឲ្យ​អតិផរណា​សាច់ ឬសាច់ឡើងថ្លៃ។ លោកបន្ថែមទៀតថា ការធ្វើពាណិជ្ជកម្មអន្ដរជាតិ គឺ​ស្ថិត​នូវ​ក្នុង​វិធាន​ដែល​មាន​ចែង​នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក ដូច្នេះអ្នកនាំចូលសាច់ បើគោរពអនុលោមភាព គឺ​មាន​សិទ្ធិ​នាំចូល មកចែកចាយ។ពាក់ព័ន្ធការងារខាងលើនេះដែរ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ប្រាប់ទូរទ្សន៍ព័ត៌មាន ប៊ីធីវី ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​២០២៣​នេះ​ថា ក្នុងនាមស្ថាប័នពាក់ព័ន្ធមួយ និងក្នុងនាមជាសេនាធិកាឲ្យរាជរដ្ឋាភិបាលោលើការងារបច្ចេកទេស និ​ង​ការងារគ្រប់គ្រងគុណភាពសាច់ដែលធ្វើការនាំចូលនេះ ក្រសួងបានត្រៀមខ្លួនរួចជាស្រេច ដើម្បី​ធ្វើ​ការ​សហការ​ជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធដើម្បីធ្វើយ៉ាងណាកែសម្រួលឲ្យការនាំចូលនូវកសិផលពីក្រៅប្រទេស បូករួម​ទាំងសាច់បង្កកនេះគឺស្ថិតក្នុងក្របខណ្ឌមួយដែលអាចទទួលយកបានទាំងអស់គ្នា ទាំងគុណភាព ភាព​ស្របច្បាប់ និងចៀសវាងឲ្យបាននូវការនាំចូលខុសច្បាប់ ក៏​ដូច​ជា​ការ​នាំចូល​សាច់​ដែល​ខូច​គុណភាព។ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា ជារួម ក្រសួងមានការគិតគូរដល់សុខភាពសាធារណៈ និង​ប្រាក់​ចំណូល​កសិករ​នៅក្នុងស្រុកដែលជាអ្នកធ្វើការផលិត និងចិញ្ចឹម ប៉ុន្តែក្រសួងក៏​ត្រូវ​ការ​ការពារ​នូវ​ទីផ្សារ​នាំ​ចេញ​របស់​កសិផលកម្ពុជាទីក្រៅប្រទេសដែរ ហើយដែលជាគោលការណ៍នៃការធ្វើពាណិជ្ជកម្មអន្តរជាតិ គឺ​ដរាប​ណាមា​នភាពស្របច្បាប់ ដរាបណាមានការបញ្ជាក់នូវគុណភាពត្រឹមត្រូវ មិនថា​តែ​កសិផល​ពី​ក្រៅ​ប្រទេស​មាន​សិទ្ធិ​នាំចូលមកក្នុងប្រទេសកម្ពុជាទេ តែកសិផលកម្ពុជា​ក៏​មាន​សិទ្ធិ​នាំ​ចេញ​ទៅកា​ន់​ប្រទេ​ស​ផ្សេង​ៗដែ​រ បើសិនជាប្រទេសទាំងនោះគឺជាសមាជិកនៃអង្គការពាណិជ្ជកម្មអន្តរជាតិ នេះជា​គោលការណ៍ នៃ​ការ​ធ្វើ​ពាណិជ្ជកម្មអន្តរជាតិ ដែលជាវិធានមានចែងនៅក្នុងអង្គការពាណិជ្ជកម្មអន្តរជាតិនេះ។សូមជម្រាបដែរថា ការនាំចូលសាច់បង្កកមកកម្ពុជា គឺមានមកពីប្រទេសអូស្ដ្រាលី, អាមេរិក, រុស្សី, ប្រេស៊ីល, ជប៉ុន កូរ៉េ និង ឥណ្ឌាជាដើម៕

ថ្នាក់ដឹកនាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ប្តេជ្ញាចិត្តកសាងសហគមន៍វាសនារួម នៃសន្តិភាព និងវិបុលភាពឱ្យកាន់តែប្រសើរឡើងនៅក្នុងតំបន់

2023/12/26 12:39:03 pm        384
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងមាន​ទំនើប​កម្ម​ក្នុង​បណ្តា​ប្រទេស​មេគង្គ-ឡានឆាង» តាមរយៈប្រព័ន្ធវីដេអូ ដែលដឹកនាំដោយសហប្រធាន ឯកឧត្តម មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និង ឯកឧត្តម នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំក៏មានការចូលរួមពី ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណ រដ្ឋ​ប្រជាធិប​តេយ្យប្រជាមានិតឡាវ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ថ្នាក់ដឹកនាំបានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្រោមក្របខ័ណ្ឌនៃកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង ថ្នាក់ដឹកនាំ​បាន​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​សមិទ្ធផល​ដ៏​ច្រើន​ក្នុងរយៈពេលប្រាំពីរឆ្នាំចុងក្រោយនេះ ដែលនាំមកនូវលទ្ធផលជាក់ស្តែង និង​អត្ថ​ប្រយោជន៍​នៅ​គ្រប់​វិស័យ តាមរយៈការអនុវត្តដោយជោគជ័យ នៃផែនការសកម្មភាព​ប្រាំឆ្នាំ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង (២០១៨-២០២២)។ ថ្នាក់ដឹកនាំក៏បាន​កោត​សរសើរ​ផង​ដែរ​ចំពោះ​​មូល​និធិពិសេស នៃ​កិច្ច​សហ​ប្រតិបត្តិការ មេគង្គ-ឡានឆាង ដែលបានគាំទ្រ​គម្រោង​ជាង​៧០០ លើវិស័យគ្រប់គ្រងទឹក កសិកម្ម ការ​កសាងសមត្ថភាព ការកាត់បន្ថយភាពក្រីក្រ សុខភាព ការ​ពង្រឹង​សិទ្ធិ​អំណាចស្ត្រី វប្បធម៌ សាសនា និងវិស័យផ្សេងទៀត ផ្តួចផ្តើមដោយ​ប្រទេស​សមាជិក​ទាំង​ប្រាំមួយ។ ថ្នាក់ដឹកនាំបានស្វាគមន៍ចំពោះការអនុម័តគម្រោងដោយមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការ​មេគង្គ-ឡាន​ឆាងសម្រាប់ឆ្នាំ២០២៣ ហើយបានអំពាវនាវឱ្យពង្រឹងប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​គម្រោង​​ទាំ​ង​នោះ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជួយ លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​​ប្រជាជ​ន​នៅ​ក្នុង​ប្រទេស​ទាំងប្រាំមួយ។ថ្នាក់ដឹកនាំបានអះអាងសាជាថ្មី នូវការសហការ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ប្រឈម​ដែល​មិនធ្លាប់​មា​ន​ពី​មុនមក។ ប្រឈមរួមគ្នា និ​ង​បានឯកភាព​ជំរុញ​ការ​អភិវឌ្ឍខ្សែក្រវាត់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មេគង្គ-​ឡានឆាង ផ្តោតលើប្រជាជន ដោយ​ប្រើប្រាស់​កា​លានុវត្តភាពពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាបរិវត្ត ឧស្សាហកម្ម ដើម្បីជំរុញការស្ដារឡើងវិញនៃសេដ្ឋកិច្ច។ ថ្នាក់ដឹកនាំក៏បានប្តេជ្ញាបន្តពង្រឹងទំនុកចិត្ត និង ការគោរពគ្នាទៅវិញទៅមក ព្រមទាំងបន្ស៊ីគ្នានូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងធ្វើការរួមគ្នាដើម្បីលើក កម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងការពេញចិត្ត ជាមួយ​នឹង​លទ្ធផល​ជាច្រើន ដែលកើតចេញពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាពិសេសលទ្ធផល ផ្លែផ្កា​ពីការអនុវត្តគម្រោងចំនួន ៨៩ នៅកម្ពុជា ក្រោមមូលនិធិពិសេសមេគង្គ-ឡានឆាង តាំងពីឆ្នាំ ២០១៧។ចំពោះការអភិវឌ្ឍនាពេលអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្តេចធិបតីនាយក រដ្ឋមន្ត្រី បាន​គូសបញ្ជាក់អំពីសារសំខាន់នៃការកសាងសហគមន៍ដែលមានវាសនារួមគ្នានៃសន្តិភាព និងវិបុលភាព ក្នុង​ចំណោមប្រទេសមេគង្គ-ឡានឆាងឱ្យកាន់តែប្រសើរឡើង ដោយគាំទ្រចំពោះ ខ្សែ​ក្រវាត់​អភិវឌ្ឍន៍​សេដ្ឋកិច្ច” ដែលផ្តោតលើប្រជាជន និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់​ក្នុងអនុតំបន់ និង​ការ​តភ្ជាប់​ទៅ​នឹង​ខ្សែ​ច្រវាក់ តម្លៃសកល តាមរយៈការពង្រឹងការតភ្ជាប់ក្នុងតំបន់និងកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម ព្រមទាំង ជំរុញសេដ្ឋកិច្ច​ឌីជីថល​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឆ្លងដែន និង​ភាព​ប្រកួត​ប្រជែង​រយៈ​ពេល​វែង​របស់តំបន់យើង។កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ បានបញ្ចប់ដោយជោគជ័យជាមួយ នឹង​ការ​អនុម័ត​ឯកសារសំខាន់ចំនួន០៣គឺ៖ (១) សេចក្តីថ្លែងការណ៍ទីក្រុងណៃពិដោ នៃកិច្ចប្រជុំកំពូល កិច្ច​សហ​ប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ (២) ផែនការសកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង (២០២៣-២០២៧) និង (៣) គំនិតផ្តួចផ្តើម​រួម​ស្ដីពី​ការ​អភិវឌ្ឍ​ច្រក​របៀងន​វានុវត្តន៍ន កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលមាន​សារៈ​សំខាន់​ចូល​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​បន្ថែម​ទៀត នៅក្នុងតំបន់មេគង្គ-ឡានឆាង។នៅក្នុងឱកាសនោះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ ឯកឧត្តម លី ឈាង រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន និងក្រុមគ្រួសារនៃសព ចំពោះ​ការបាត់បង់មនុស្សជាទីស្រលាញ់ និង​ការ​ខូចខាតដែលបណ្តាលមក​ពី​គ្រោះរញ្ជួយដី​នៅ​ខេត្តកានស៊ូ​។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្តចំពោះការមកដល់ន ខួប​លើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងជូនពរឆ្នាំថ្មីចំពោះថ្នាក់ដឹកនាំ ក៏ដូចជា ប្រជាជន​ នៃប្រទេសតំបន់មេគង្គ-ឡានឆាងទាំងមូលក្នុងឱកាសឆ្នាំថ្មី២០២៤៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ
04/26/2026 05:04 PM
សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
04/26/2026 04:04 PM
ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»
04/26/2026 04:04 PM
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
04/26/2026 04:04 PM
ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”
04/26/2026 04:04 PM
ការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់សហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន
04/26/2026 03:04 PM
អ៊ីរ៉ង់និយាយថាខ្លួន បានត្រៀមរួចរាល់ហើយដើម្បីទប់ទល់នឹងការគំរាមកំហែងគ្រប់បែបយ៉ាង
04/26/2026 03:04 PM
មនុស្ស១៤ នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគនិរតីរបស់ប្រទេសកូឡុំប៊ី
04/26/2026 02:04 PM
អតីតសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត នៅស្រុកត្រាំកក់ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជនកម្ពុជា
04/26/2026 02:04 PM
អាជ្ញាធរខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យជនបរទេសដែលលួចចូលមករស់នៅខុសច្បាប់ ក្នុងខេត្ត
04/26/2026 02:04 PM