សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
សម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
កម្ពុជា និងលីទុយអានី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

ព្រឹកស្អែកសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍ថ្នាក់ជាតិ ស្តីពី លទ្ធផលចុងក្រោយ ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២»

2023/12/25 02:49:19 pm        136
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍ថ្នាក់ជាតិ ស្តីពី លទ្ធផលចុងក្រោយ ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២»។

រសៀលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង លើកទី៤ តាមប្រព័ន្ធវីដេអូ

2023/12/25 09:43:15 am        242
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ ដែលនឹ​ងប្រព្រឹត្ត​ទៅ​នារសៀលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣នេះ តាមប្រព័ន្ធវីដេអូ តបតាមការអញ្ជើញ​របស់​សហប្រធាន​នៃ​កិច្ចប្រជុំ គឺនាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សា​រដ្ឋបាលរដ្ឋ​នៃ​សាធារណ​រដ្ឋសហភាព មីយ៉ាន់ម៉ា និងឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ធ្វើឡើងក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងទំនើបកម្មក្នុងចំណោម ប្រទេសមេគង្គ-ឡានឆាង» ថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាពដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការនេះ។កិច្ចប្រជុំនេះក៏នឹងកំណត់ទិសដៅអនាគតសម្រាប់ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាងដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។យោងតាមសេចក្ដីប្រកាសព័ត៌មានតាមរយៈកិច្ចប្រជុំនេះ ឯកសារចំនួនបីគ្រោងនឹងអនុម័តក្នុងអំឡុងពេលនៃកិច្ចប្រជុំ រួមមាន៖ ទី១ សេចក្តីថ្លែងការណ៍ទីក្រុង ណៃពិដោ ទី២ ផែនការសកម្មភាពប្រាំឆ្នាំស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣- ២០២៧) និង ទី៣ គំនិតផ្តួចផ្តើមរួមស្ដីពីការអភិវឌ្ឍច្រករបៀងនវានុវត្តន៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។សូមជម្រាបថាកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤នេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ប្រទេសសមាជិកមេគង្គ-ឡានឆាង ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការលើក កម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងអនុតំបន់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឈានទៅមុខបន្ថែមទៀត តាមរយៈការដាក់ឱ្យអនុវត្តផែនការសកម្មភាពប្រាំឆ្នាំស្តីពី កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ តាមប្រព័ន្ធវីដេអូ

2023/12/23 03:30:44 pm        703
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹង អញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ដែល​នឹង​ប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ តាមប្រព័ន្ធវីដេអូ ។ នេះបើយោងតាមសេចក្ដី​ប្រកាស​ព័ត៌មាន​របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ចេញ​ផ្សាយ​នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ។ការអញ្ជើញចូលរួមនេះ ធ្វើឡើងតបតាមការអញ្ជើញ​របស់​សហប្រធាន នៃ​កិច្ច​ប្រជុំគឺ នាយឧត្តមសេនីយ៍ មីន អោងឡាំង នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា និងឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ អញ្ជើញអមសម្ដេចធិបតី ចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មួយចំនួននៃរាជរដ្ឋាភិបាល។ក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងទំនើបកម្មក្នុងចំណោមប្រទេសមេគង្គ-ឡានឆាង» ថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹង​ពិនិត្យ​ឡើង​វិញ​នូវ​វឌ្ឍនភាព​ដែលស​ម្រេច​បានក្រោ​មកិច្ចសហប្រតិបត្តិការនេះ និងកំណត់ទិសដៅ អនាគត​ពង្រឹង​ភាព​ជាដៃគូ​ក្នុង​ចំណោម​បណ្ដា​ប្រទេសមេគង្គ-ឡានឆាង ដើម្បីរួម​ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និង​លើកកម្ពស់​សុខុមាលភាពរបស់ប្រជាជននៅក្នុង​អនុតំបន់មេគង្គ-ឡានឆាង។ ឯកសារ​ចំនួន​បី​គ្រោង​នឹង​អនុម័ត​ក្នុងអំឡុងពេលនៃកិច្ចប្រជុំ រួមមាន៖ ១. សេចក្ដីថ្លែងការណ៍ទីក្រុងណៃពិដោ, ២. ផែនការសកម្មភាពប្រាំឆ្នាំស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣-២០២៧) និង ៣. គំនិតផ្ដួចផ្ដើមរួមស្ដីពីការអភិវឌ្ឍច្រករបៀង​នវានុវត្តន៍ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។កិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤នេះ នឹងក្លាយ​ជា​ព្រឹត្តិការណ​ដ៏​សំខាន់​សម្រាប់​ប្រទេស​សមាជិក​មេគង្គ-ឡានឆាង ដើម្បីសម្រេចបាន​នូវ​គោលដៅ​រួម​ក្នុង​ការ​លើក​ក​ម្ពស់ សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅ​ក្នុង​អនុ តំបន់​ព្រម​ទាំង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង ឈានទៅមុខបន្ថែមទៀត តាមរយៈ​ការដាក់​ឲ្យ​អនុវត្ត​ផែនការ​សកម្មភាព​ប្រាំឆ្នាំ​ស្ដី​ពី​កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យបេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ

2023/12/23 09:41:47 am        398
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម Dato Ahmad Azam Bin Abrahman បេសកជន​ពិសេស​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី ​ចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមាន ៧មករា រាជធានីភ្នំពេញ។នៅក្នុងជំនួបនោះ ឯកឧត្តម Dato Ahmad Azam Bin Abrahman បាន​នាំ​នូវ​ការ​សាក​សួរ​សុខទុក្ខ​របស់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជូនសម្ដេចតេជោ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និងបានសំដែងនូវការកោតសរសើរ និងថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សម្ដេច​តេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ សាសនា ជា​ពិសេសអ្នកកាន់សាសនាមូស្លីមនៅកម្ពុជា និងបានផ្ដល់ឱកាសជាច្រើនដល់សហគមន៍ខ្មែរឥស្លាម នៅ​កម្ពុជា។ ឯកឧត្តមបេសកជនពិសេស បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនរបស់កម្ពុជា ក្រោម​ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ក្នុង​រយៈ​ពេល​កន្លងមក និងបានប្រែក្លាយកម្ពុជាមកជាប្រទេសមានការរីកចម្រើនរស់រវើក ជា​ពិសេស​ទី​ក្រុង​ភ្នំពេញមានការរីកចម្រើនគួរជាទីមោទនៈ និងក្លាយជាទីក្រុងដ៏ទំនើប។ ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី ត្រូវ​បាន​ពង្រឹង​​ និងពង្រីកកាន់តែរឹងមាំថែមទៀត ហើយប្រទេសម៉ាឡេស៊ីបានអះអាងថា មិន​អនុញ្ញាត​ឱ្យ​ក្រុម​ប្រឆាំង​នឹងរាជរដ្ឋាភិបាលកម្ពុជា យកទឹកដី​ម៉ាឡេស៊ី​ប្រើប្រាស់​ធ្វើ​នយោបាយ​ប្រឆាំង​នឹង​រាជ​រដ្ឋាភិបាល​កម្ពុជានោះឡើយ។ជាកិច្ចឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានផ្ញើការ​សួរសុខទុក្ខ​ចំពោះ​សម្ដេច​ តាមរយៈបេសកជនពិសេស។ សម្ដេចតេជោ បានជម្រាបជូនអំពីសភាពការណ៍ថ្មីៗ និង​បទ​ពិសោធន៍នៃដំណើរស្វែងរកសន្តិភាពរបស់កម្ពុជា ព្រម​ទាំង​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន​រវាង​ប្រទេសម៉ាឡេស៊ី និងកម្ពុជា។ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលតែងតែជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​សហគមន៍​មូស្លីមនៅកម្ពុជា និងអរគុណចំពោះការប្ដេជ្ញាចិត្តមិនអនុញ្ញាតឲ្យក្រុមជ្រុលនិយម ប្រើ​ប្រាស់​ទឹកដីម៉ាឡេស៊ី ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា៕

សម្តេចធិបតីណែនាំក្រសួងពាណិជ្ជកម្មសហការជាមួយភាគីពាក់ព័ន្ធពង្រឹងគុណភាពផលផលក្នុងស្រុក

2023/12/22 05:22:13 pm        166
ភ្នំពេញ ៖ខណៈប្រទេសកម្ពុជាកំពុងជំរុញកំណើននៃការនាំចេញផលិតផលក្នុងស្រុកទៅកាន់ពិភពលោ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ ណែនាំក្រសួងពាណិជ្ជកម្មសហការជាមួយភាគីពាក់ព័ន្ធ និងវិស័យឯកជន ត្រូវពង្រឹងគុណភាពផលផលក្នុងស្រុករបស់កម្ពុជាឱ្យមានគុណភាពខ្ពស់ ស្ដង់ដារល្អសម្រាប់ការនាំចេញ។ ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ក្នងុឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះថា បានណែនាំដល់ក្រសួងពាណិជ្ជកម្ម ត្រូវសហការជាមួយភាគីពាក់ព័ន្ធពង្រឹងនៅការផលិតផលិតផលក្នុងស្រុក និងរៀបចំយុទ្ធសាស្រ្តជំរុញការប្រើប្រាស់ផលិតផលខ្មែរ តាមរយៈការរៀបចំពិព័រណ៍ក្នុងស្រុក និងអន្តរជាតិជាដើម។សម្ដេចធិបតីបានណែនាំឱ្យក្រសួងជួយដល់វិស័យឯកជនបង្កើតសភាពាណិជ្ជកម្មតាមរាជធានី ខេត្ត និងតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេសព្រមទាំងបង្កើតសមាគមតាមមុខរបរ និងផលិតផល ដើម្បីចូលរួមក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងចាប់យកឱកាសពាណិជ្ជកម្ម។ សូមជម្រាបថា ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាសម្រាប់រយៈពេល ១១ ខែ ឆ្នាំ២០២៣ មានទំហំ ៤៣ ៥១៥,៨៦ លានដុល្លារអាម៉េរិក ដែលក្នុងនោះការនាំចេញសរុបមាន ២១ ៩៩២,៤០ លានដុល្លារអាម៉េរិក កើនឡើង ៤,០៨% បើប្រៀបធៀបនឹងការនាំចេញរយៈពេល ១១ ខែឆ្នាំ២០២២។ ក្នុងនោះទីផ្សារ RCEP គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជាដែលមានចំណែកប្រមាណ ៦១,០៦% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាចំណូលប្រមូលបានក្នុងរយៈពេល ១១ ខែឆ្នាំ២០២៣ នេះមានចំនួន ៥៣ ៥៧៨,១ លានរៀល (ស្មើនឹង ១០២,០៩% នៃច្បាប់ថវិកា)។ ការចំណាយសរុបក្នុងរយៈពេល ១១ខែដើមឆ្នាំ២០២៣ នេះមានចំនួន ៩០ ៤៦៩,៨ លានរៀល (ស្មើនឹង ៨៧,៧២% នៃឥណទានថវិកាដែលបានផ្តល់)។ ការចុះបញ្ជីពាណិជ្ជកម្មមានចំនួនសរុប ១១ ៥០៦ ក្រុមហ៊ុន និងការលុបចេញពីបញ្ជីមានចំនួន សរុប ៩៦៧ ក្រុមហ៊ុន។ ការចុះបញ្ជីម៉ាកតាមប្រព័ន្ធជាតិមានចំនួនសរុប ៣ ៤៤៤ ម៉ាក។ ការចុះបញ្ជីម៉ាកតាមប្រព័ន្ធអន្តរជាតិមានចំនួនសរុប ១ ៨៨៤ ម៉ាក៕អត្ថបទ៖វ៉ន ដារ៉ា

សម្ដេចធិបតី៖កម្ពុជាអាចនឹងចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៧

2023/12/22 05:16:24 pm        253
ភ្នំពេញ ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ កម្ពុជាអាចនឹងចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ ២០២៧ ដូច្នេះសម្ដេចបានណែនាំដល់ក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធត្រូវពិនិត្យមើលលើការអនុវត្តគោលនយោបាយនានារបស់កម្ពុជា ជាពិសេសពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការអនុគ្រោះនានាសម្រាប់ការធ្វើពាណិជ្ជកម្មទៅក្រៅប្រទេសរបស់កម្ពុជា។ ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ក្នងុឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយបានណែនាំដល់ក្រសួង ពាណិជ្ជកម្ម ត្រូវពិនិត្យ និងសិក្សាស្រាវជ្រាវឱ្យបានច្បាស់ អំពីផលប៉ះពាល់នៃការចាកចេញរបស់កម្ពុជាពីឋានៈប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ ២០២៧ ខាងមុខ ជាពិសេសនៅក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងក្របខណ្ឌតំបន់មកលើសេដ្ឋកិច្ចកម្ពុជា។សម្ដេចធិបតី ក៏បានណែនាំដល់ក្រសួងពាណិជ្ជកម្មត្រូវត្រៀមខ្លួន ក្នុងការចរចាស្នើសុំភាពអនុគ្រោះថ្មី តាមយរៈប្រព័ន្ធបន្ថែម GSP+ (Generalised Scheme of Preferences Plus) សំដៅរក្សាទីផ្សារ និងរក្សាលំនឹងផលិតកម្ម ព្រមទាំងទាក់ទាញសម្រាប់ការចូលមកវិនិយោគនៅកម្ពុជា៕ អត្ថបទ៖ វ៉ន ដារ៉ា

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញ “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤” របស់ក្រសួងពាណិជ្ជកម្ម

2023/12/22 04:22:17 pm        144
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤” របស់ក្រសួងពាណិជ្ជកម្ម។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖- សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទំហំពាណិជ្ជកម្មអន្តរជាតិ ១១ ខែឆ្នាំ២០២៣នេះ មានទំហំ ៤៣ ៥១៥,៨៦ លានដុល្លារអាម៉េរិក ដែលក្នុងនោះការនាំចេញសរុបមាន ២១ ៩៩២,៤០ លានដុល្លារអាម៉េរិក កើនឡើង ៤,០៨% បើប្រៀបធៀបនឹងការនាំចេញរយៈពេល ១១ ខែឆ្នាំ២០២២។- សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទោះបីឆ្នាំ ២០២៣នេះ កម្ពុជាបានប្រឈមនៅកាលទេសលំបាកៗជាច្រើនពីស្ថានការណ៍តំបន់ និងពិភពលោក ប៉ុន្ដែក្រសួងពាណិជ្ជកម្មបានដើរតួនាទីសំខាន់ និងបានប្រែក្លាយបញ្ហាមកជាឱកាសចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន៤ រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA), កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA), និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAECEPA)។- សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងពាណិជ្ជកម្ម ក៏ដូចជាក្រសួងពាក់ព័ន្ធ ត្រូវរួមគ្នាថែរក្សានូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាមានស្រាប់ជាមួយប្រទេសជាមិត្ត និងបន្តស្វែងរកទីផ្សារថ្មីបន្ថែមទៀតសម្រាប់ការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ប្រទេសផ្សេងៗនៅលើពិភពលោក។- សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្រប់ដំណើរទស្សនកិច្ចរបស់សម្ដេចនៅក្រៅប្រទេស សម្ដេចតែងតែយកពេលដើរគោះទ្វារ ដើម្បីទាក់ទាញវិនិយោគិននានាឱ្យមកវិនិយោគនៅកម្ពុជា តាមរយៈកិច្ចប្រជុំដោយផ្ទាល់ ការដាក់តាំងពិព័រណ៍ផលផលិតផលខ្មែរ និងការធ្វើសិក្ខាសាលារវាងវិនិយោគិនបរទេស និងវិនិយោគិនកម្ពុជាជាដើម។ - សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលធ្វើបុរេសកម្មជានិច្ចដោយបានដើរគោះទ្វាគេ, ដើរជួបគេ ដើម្បីរកទីផ្សារសម្រាប់នាំចេញផលិតផលកម្ពុជាទៅទីផ្សារអន្តរជាតិ ឲ្យបានកាន់តែច្រើនបន្ថែមទៀត។- សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា នៅក្នុងអាណត្តិទី៧នេះ គឺជាអាណត្តិពង្រឹង ជាជាងពង្រីក ជាពិសេសការពង្រឹងទៅលើរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នទាំងអស់។ ក្រៅពីនេះគឺការត្រៀមរៀបចំថ្នាលឌីជីថលនៅគ្រប់ក្រសួង ស្ថាប័នទាំងអស់ផងដែរ។- សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងពាណិជ្ជកម្ម ត្រូវសហការជាមួយភាគីពាក់ព័ន្ធ វិស័យឯកជន ដើម្បីពង្រឹងផលផលក្នុងស្រុកឱ្យមានគុណភាព និងស្ដង់ដារ សម្រាប់ជំរុញការនាំចេញ និងកាត់បន្ថយការនាំចូលទំនិញពីក្រៅប្រទេស។ សម្ដេចក៏ជំរុញចំពោះការចុះបញ្ជីម៉ាកផលិតផលខ្មែរ ក្នុងស្រុកឱ្យបានច្រើនបន្ថែមទៀតផងដែរ។- សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានថ្លែងថា ឆ្មាខ្មៅក៏ដោយសក៏ដោយឲ្យតែចាប់កណ្តុរបាន គឺឆ្មាទាំងអស់ន័យនេះសម្តេចចង់លើកឡើងថា អ្នកណាក៏ដោយ ក្រុមហ៊ុនណាក៏ដោយឲ្យតែលក់ផលិតផលខ្មែរចេញទៅក្រៅបានគឺសុទ្ធតែល្អទាំងអស់។- សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការប្រកួតប្រជែងផលិតផលរបស់កម្ពុជានៅក្រៅប្រទេសគឺពឹងផ្អែកលើកត្តាចំនួនពីរ គឺទី១ ផលិតផលជាអ្នកកំណត់ ទី២តម្រូវការទីផ្សារជាអ្នកកំណត់។-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជំរុញឱ្យបង្កើនការផលិតផលិតផលដែលមាន លក្ខណៈពិសេសប្រចាំតំបន់ដូចជាម្រេចកំពតជាដើម និងត្រូវខិតខំបង្កើនការស្វែងរកទីផ្សារលក់ផលិ តផលទាំងនោះ។- សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញគោលការឱ្យសិក្សាចំពោះការទិញសម្ភារៈគ្រឿងសង្ហារិមរបស់ក្រសួង ស្ថាប័ន ចាប់ពីឆ្នាំ ២០២៥ គឺត្រូវជំរុញលើការប្រើប្រាស់ផលិតផលក្នុងស្រុក ខណៈក្នុងមួយឆ្នាំៗ ឬមួយអាណត្តិៗ ការប្រើប្រាស់គ្រឿងសង្ហារិមនៅតាមការិយាល័យរបស់ក្រសួងស្ថាប័នមានចំនួនច្រើនគួរសមដែរ។-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ចាប់ពីឆ្នាំ២០២៥ ទៅ រដ្ឋាភិបាលនឹងទិញគ្រឿង សង្ហារិមដែលផលិតក្នុងស្រុក ដើម្បីដាក់នៅតាមស្ថាប័នរដ្ឋនានា ដើម្បីជំរុញ និងលើកកម្ពស់ផលិតផ លក្នុងស្រុក។-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជំរុញដល់ក្រុមអ្នកផលិតផលិតផលក្នុងស្រុក ទាំងអស់ ត្រូវបង្កើនគុណភាពផលិតផលរបស់ខ្លួន ដើម្បីបំពេញសេចក្ដីត្រូវការក្នុងប្រទេស និងកាត់ប ន្ថយការនាំចូល។- សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជាអាចនឹងចាកចេញពីប្រទេសមានឋានៈ ជាប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ ២០២៧ ខាងមុខនេះ បន្ទាប់ពីកម្ពុជាមានការអភិវឌ្ឍច្រើនជាងមុន និងអាចដើរដោយខ្លួនឯងបាន។

ប្រទះឃើញហ្វូងផ្សោតពណ៌ផ្កាឈូក ប្រមាណ១៥ ទៅ ២០ក្បាលនៅខេត្តកំពត

2023/12/22 11:54:11 am        1776
ក្រុមការងារល្បាតរបស់ខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការអភិរក្សធនធានសមុទ្រកម្ពុជា (MCC) បានប្រទះឃើញវត្តមានហ្វូងផ្សោតពណ៍ផ្កាឈូក (Pink Dolphin) ប្រមាណ១៥ ទៅ២០ ក្បាលនៅតំបន់ឆ្នេរ នៃក្រុងបូកគោ ខេត្តកំពត។លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០២៣​នេះ​ថា ក្រោមកិច្ចសហការរវាងក្រុមការងារល្បាតខណ្ឌរដ្ឋបាលជលផលកំពត និង​អង្គការ​អភិរក្សធនធានសមុទ្រកម្ពុជា (MCC) ដោយធ្វើ​ការ​តាម​ដាន​យ៉ាង​ដិត​ដល់​ចំពោះ​សត្វ​ផ្សោត​សមុទ្រ ដោយតាមដាននឹងពិនិត្យតាមហ្វូងផ្សោត រយៈពេលបីខែកន្លងមក សង្កេត​ឃើញ​ថា​ចំនួន​សត្វផ្សោតសមុទ្រមានការកើនឡើងគួឱ្យកត់សម្គាល់។ ដោយឡែកនៅថ្ងៃទី២២ ខែធ្នូ ក្រុម​ការងារ​បាន​រកឃើញហ្វូងផ្សោតពណ៍ផ្កាឈូក (Pink Dolphin) ប្រមាណ១៥ ទៅ២០ ក្បាល នៅ​ខេត្ត​កំពត ដោយមេហ្វូងផ្សោតទាំងអស់នេះមានអាយុប្រមាណ២០ឆ្នាំ ។ លោកនាយខណ្ឌបានបន្ថែមថា ហ្វូងសត្វផ្សោតសមុទ្រដែលមានវត្តមានក្នុងខេត្តកំពត មិន​ត្រឹម​តែ​ហ្វូង​ផ្សោត​ពណ៌ផ្កាឈូក (Pink Dolphin) នោះទេ គឺមាន​ទាំង​ហ្វូង​ផ្សោត​ប្រភេទ​ផ្សេង​ទៀត​មាន​ប្រមាណ​ពី ២០ ទៅ ៣០ក្បាល ដែលបានរស់​នៅ​ជា​អចិន្ត្រៃយ៍នៅ​ក្នុង​តំបន់​សហគមន៍​នេសាទ​ត្រពាំងរ​ពៅ សហគមន៍នេសាទព្រែកត្នោត និងសហគមន៍នេសាទចង្ហោន។លោកនាយខណ្ឌបានឱ្យដឹងបន្ថែមថាថា ខេត្តកំពត មានផែនការយុទ្ធសាស្ត្រ ក្នុង​ការ​បង្កើត​ជា​តំបន់​គ្រប់គ្រង​ជលផលថ្មីមួយ ដែលមានទំហំ ៧០០០ហិកតា ស្ថិតនៅតំបន់ឆ្នេរ ក្នុង​ភូមិសាស្ត្រ​ក្រុង​បូកគោ ដើម្បីរក្សភិរក្សព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ សត្វកម្រ ពិសេស​អភិរក្ស​ផ្សោត​សមុទ្រ​ដែល​ជាប្រភេទសត្វកម្រជិតផុតពូជ។ជាមួយគ្នានេះដែរ ក្រោយរកឃើញចំពោះការកើនឡើងនៃចំនួនសត្វផ្សោតសមុទ្រនេះ លោក​នាយ​ខណ្ឌ​ក៏​បាន​ធ្វើការអំពាវនាវដល់ភាគីពាក់ព័ន្ធ ពិសេសបងប្អូន​ប្រជានេសាទ​ចូល​រួម​ថែ​រក្សា​ការពារ​សត្វ​ផ្សោត​សមុទ្រដ៏កម្រ និងជិតផុតពូជនេះទាំងអស់គ្នា។ យោងតាមអនុក្រឹត្តលេខ១២៣ បានកំណត់សត្វងាយរងគ្រោះ កំពុងរងគ្រោះ និង​ប្រភេទ​សត្វ​កម្រ ជិតផុតពូជ មានដូចជា ជ្រូកទឹក អណ្តើកសមុទ្រ សេះសមុទ្រ ឆ្លាមប្រភេទខ្លះ និង​សត្វ​ជា​ច្រើន​ទៀត សរុបចំនួន ២៥ប្រភេទ ដែលត្រូវអភិរក្ស ចំពោះសត្វផ្សោតសមុទ្រ ក៏ស្ថិតនៅ​ក្នុង​ចំណោម​សត្វទាំង ២៥ប្រភេទនោះដែរ៕

សម្ដេចធិបតីឱ្យគ្រប់គណៈសាសនាពិនិត្យលើសកម្មភាពរបស់បុគ្គលមួយដែលគ្មានមូលដ្ឋានច្បាស់លាស់

2023/12/21 06:30:24 pm        583
ភ្នំពេញ ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឱ្យចេញបទបញ្ជាឱ្យ ក្រសួងធម្មការ និងសាសនា សហការជាមួយគណៈសាសនាទាំងអស់ ត្រួតពិនិត្យ និងចាត់វិធានការ ចំពោះបុគ្គលដែលធ្វើសកម្មភាពផ្សព្វផ្សាយសាសនា គ្មានមូលដ្ឋានច្បាស់លាស់ ដែលនាំឱ្យប៉ះពាល់ដល់តម្លៃសាសនា វប្បធម៌ ប្រពៃណីរបស់កម្ពុជា។  ​សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានចេញបទបញ្ជាក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ ពិធីបិទសន្និបាតការងារបរិស្ថានឆ្នាំ២០២៣ និងទិសដៅការងារបន្តឆ្នាំ២០២៤ នៅរសៀលថ្ងៃទី២១ ខែធ្នូនេះថា នៅក្នុងរយៈពេលប៉ុន្មានខែនេះ មានសកម្មភាពរបស់បុគ្គលមួយចំនួនដែលបានធ្វើទៅ ពាក់ព័ន្ធដល់សន្ដិសុខ សណ្ដាប់ធ្នាប់សង្គមរបស់កម្ពុជា ដែលត្រូវតែចាត់ចែងដូចជាសកម្មភាពមួយចំនួនដែលកើតឡើងនៅក្នុងទម្រង់សាសនាជាដើម។ចំពោះករណីនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាឱ្យក្រសួងធម្មការ និងសាសនា ត្រូវសហការជាមួយ គណៈសាសនាទាំងអស់ ស្រាវជ្រាវ និងត្រួតពិនិត្យមើលលើសកម្មភាពបុគ្គលទាំងអស់នោះ បើសិនជាពួកគេផ្សព្វផ្សយសាសនា ដោយគ្មានមូលដ្ឋានសាសនាច្បាស់លាស់ គឺត្រូវអនុវត្តវិធានការច្បាប់ចំពោះបុគ្គលទាំងអស់នោះភ្លាម។ នៅក្នុងឱកាសនេះសម្ដេចធិបតី បានបញ្ជាក់ថា សិទ្ធិសេរីភាព ក្នុងការប្រតិបត្តិសាសនា រាជរដ្ឋាភិបាលកម្ពុជាតែងតែគោរព និងយកចិត្តទុកដាក់ជានិច្ច។ ប៉ុន្ដែការគោរពនេះត្រូវមានព្រំដែនដើម្បីថែរក្សានូវតម្លៃនៃសាសនា។ ដូច្នេះសម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានដាក់បទបញ្ជាឱ្យពិនិត្យស្រាវជ្រាវលើករណីបុគ្គលដែលធ្វើសកម្មភាពក្នុងវិស័យសាសនា ឬយកសាសនាធ្វើជាខែលនេះ ដើម្បីចាត់វិធានការទៅតាមច្បាប់៕ អត្ថបទ៖វ៉ន ដារ៉ា

សម្ដេចធិបតីបញ្ជាឱ្យបោសសម្អាតគ្រឿងញៀនចេញពីកងកម្លាំងប្រដាប់អាវុធទាំងអស់មុនគេ

2023/12/21 06:21:38 pm        265
ភ្នំពេញ ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឱ្យចេញបទបញ្ជាឱ្យបោសសម្អាតគ្រឿងញៀនចេញពីកងកម្លាំងទាំងអស់មុនគេ ដើម្បីឈានទៅគោលដៅលុបបំបាត់គ្រឿងញៀននៅក្នុងប្រទេសកម្ពុជាខណៈមន្រ្ដីដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនបើរកឃើញគឺត្រូវបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង។  ​សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានចេញបទបញ្ជាក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ ពិធីបិទសន្និបាតការងារបរិស្ថានឆ្នាំ២០២៣ និងទិសដៅការងារបន្តឆ្នាំ២០២៤ នៅរសៀលថ្ងៃទី២១ ខែធ្នូនេះថា ពាក់ព័ន្ធនឹងរឿងសន្ដិសុខសង្គម ជាពិសេសករណីគ្រឿងញៀននៅក្នុងប្រទេសកម្ពុជានេះ គឺជារឿងសំខាន់ណាស់ដែលត្រូវរួមគ្នាដោះស្រាយ និងលុបបំបាត់ចេញពីកម្ពុជា។ សម្ដេចធិបតីមានប្រសាសន៍ថា វិធានគន្លឹះទាំង ៥ ដែលសម្ដេចបានដាក់ចេញ ក្នុងនោះមានវិធានមួយទាក់ទងនឹងភូមិ ឃុំ មានសុវត្ថិភាព និងការដាក់ទិសដៅផ្ដោតទៅលើការបង្ក្រាបគ្រឿងញៀន ដែលវិធានការគន្លឹះទាំងនេះសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់។ ក្នុងឱកាសនេះ សម្ដេចធិបតីបានថ្លែងអំណរគុណទៅដល់សមត្ថកិច្ចពាក់ព័ន្ធ ដែលកន្លងមកនេះ បានអនុវត្តសកម្មភាពបង្ក្រាបគ្រឿងញៀននេះបានលទ្ធផលល្អជាបន្តបន្ទាប់។ ប៉ុន្ដែនៅថ្ងៃនេះសម្ដេចធិបតីបានដាក់ចេញនូវគោលការណ៍បន្ថែម គឺត្រូវបន្សុទ្ធកម្លាំង ដោយបោសសម្អាតគ្រឿងញៀនចេញពីកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលរឿងនេះគឺត្រូវតែធ្វើមុនគេ ពីព្រោះអ្នកអនុវត្តច្បាប់ត្រូវតែស្អាតមុនគេ ដើម្បីឈានទៅលុបបំបាត់គ្រឿងញៀនចេញពីកម្ពុជា៕ អត្ថបទ៖វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ
04/26/2026 05:04 PM
សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
04/26/2026 04:04 PM
ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»
04/26/2026 04:04 PM
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
04/26/2026 04:04 PM
ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”
04/26/2026 04:04 PM
ការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់សហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន
04/26/2026 03:04 PM
អ៊ីរ៉ង់និយាយថាខ្លួន បានត្រៀមរួចរាល់ហើយដើម្បីទប់ទល់នឹងការគំរាមកំហែងគ្រប់បែបយ៉ាង
04/26/2026 03:04 PM
មនុស្ស១៤ នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគនិរតីរបស់ប្រទេសកូឡុំប៊ី
04/26/2026 02:04 PM
អតីតសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត នៅស្រុកត្រាំកក់ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជនកម្ពុជា
04/26/2026 02:04 PM
អាជ្ញាធរខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យជនបរទេសដែលលួចចូលមករស់នៅខុសច្បាប់ ក្នុងខេត្ត
04/26/2026 02:04 PM