សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
សម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
កម្ពុជា និងលីទុយអានី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យអនុវត្តច្បាប់ភ្លាមៗចំពោះករណីបទល្មើសជាក់ស្ដែង

2023/12/21 06:14:08 pm        279
ភ្នំពេញ ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឱ្យសមត្ថកិច្ចអនុវត្តច្បាប់ ត្រូវអនុវត្តច្បាប់ភ្លាមៗចំពោះករណីបទល្មើសជាក់ស្ដែង ជាពិសេសករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឱ្យមនុស្សស្លាប់ ដោយមិនត្រូវរង់ចាំគោលការណ៍នោះទេ។  ​សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានចេញបទបញ្ជាក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ ពិធីបិទសន្និបាតការងារបរិស្ថានឆ្នាំ២០២៣ និងទិសដៅការងារបន្តឆ្នាំ២០២៤ នៅរសៀលថ្ងៃទី២១ ខែធ្នូនេះថា កន្លងទៅមានករណីគ្រោះថ្នាក់ចរាចរណ៍ជាដើម ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ គឺសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ត្រូវចាត់វិធានការភ្លាមៗលើករណីនេះ ដោយមិនត្រូវរង់ចាំគោលការណ៍អ្វីទៀតនោះទេ គឺត្រូវតែឃាត់ខ្លួនជនល្មើសតែម្ដង។ សម្ដេចធិបតីបញ្ជាក់ថា ចំពោះករណីបទល្មើសជាក់ស្ដែងបែបនេះ សមត្ថកិច្ច ត្រូវតែអនុវត្តច្បាប់ មិនត្រូវខ្លាច ខ្នង ឬគ្មានខ្សែណាមកអន្តរាគមនោះទេ ពីព្រោះខ្នងរបស់សមត្ថកិច្ចគឺនាយករដ្ឋមន្រ្ដី។ សូមជម្រាបថាក្នុងពេលថ្មីៗនេះ មានករណីបទល្មើសជាក់ស្ដែងមួយចំនួនបានកើតឡើង ជាពិសេសបទល្មើសគ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញ ដែលបង្កឡើងដោយបុគ្គលមានអំណាចមួយចំនួនតូច បណ្ដាលឱ្យមានមនុស្សស្លាប់ ករណីនេះសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវឃាត់ខ្លួនជនបង្កមកផ្ដន្ទាទោសទៅតាមច្បាប់៕ អត្ថបទ៖ ដារ៉ា

សម្ដេចធិបតីបញ្ជាឱ្យសមត្ថកិច្ចត្រូវរួមគ្នាចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះបទល្មើសធនធានធម្មជាតិ

2023/12/21 06:05:44 pm        136
ភ្នំពេញ ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឱ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធត្រូវរួមគ្នាចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះបទល្មើសធនធានធម្មជាតិ ជាពិសេសត្រូវខិតខំការពារតំបន់ព្រៃលិចទឹកនៅក្នុងប្រទេសកម្ពុជា ដើម្បីរក្សាទុក្ខជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ។  ​សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានចេញបទបញ្ជាក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ ពិធីបិទសន្និបាតការងារបរិស្ថានឆ្នាំ២០២៣ និងទិសដៅការងារបន្តឆ្នាំ២០២៤ នៅរសៀលថ្ងៃទី២១ ខែធ្នូនេះ ដោយបានថ្លែងអំណរគុណដល់ប្រភពផ្សេងៗដែលបានផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិនេះ មកកាន់រាជរដ្ឋភិបាល ក៏ដូចជាសម្ដេចផ្ទាល់ ដើម្បីទទួលបានជាមូលដ្ឋានបន្ថែមទៀតក្នុងការបង្ក្រាបបទល្មើសទាន់ពេវេលា។ សម្ដេចធិបតីជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរខេត្តត្រូវចាត់វិធានការភ្លាមៗចំពោះបទល្មើសធនធានធម្មជាតិកុំរងចាំទាល់តែមានបទបញ្ជាប ឬគោលការណ៍ពីសម្ដេចបន្ថែមទើបអនុវត្តបង្ក្រាបបទល្មើសដែលកើតមាននៅក្នុងមូលដ្ឋាននោះឱ្យសោះ។ សូមជម្រាបថា វិស័យបរិស្ថានកម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើនជាបន្តបន្ទាប់ ដែលធ្វើឱ្យ សហគមន៍អន្តរជាតិទទួលស្គាល់ថា កម្ពុជា គឺជាជើងឯកមួយនៅក្នុងវិស័យបរិស្ថាន តាមរយៈការអនុម័តអនុសញ្ញាសហប្រជាជាតិសំខាន់ៗ ពាក់ព័ន្ធការប្រែប្រួលអាកាសធាតុ, ជីវៈចម្រុះ និងការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម, ការអនុវត្តបានល្អប្រសើរនូវបេសកម្មដឹកនាំកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ដែលជាមូលធនធម្មជាតិសម្រាប់ធានាសន្តិសុខស្បៀង, សន្តិសុខទឹក, សន្តិសុខថាមពល, ការទ្រទ្រង់ជីវភាពប្រជាជន សម្រាប់រយៈពេលវែង និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព, ការគ្រប់គ្រងសំណល់រឹងរាវនៅទីប្រជុំជន, យុទ្ធនាការលប់បំបាត់សំណល់ប្លាស្ទិក និង កែច្នៃសំណល់ទីប្រជុំជន, កសិដ្ឋាន,  រោងចក្រសហគ្រាស និង អង្គភាពធុរកិច្ចផ្សេងៗទៀត ស្របតាមគោលការណ៍ ៤R និង សេដ្ឋកិច្ចចក្រា, គំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងបៃតងរបស់កម្ពុជា ដើម្បីតម្រង់ទិសអាស៊ាន ឱ្យស្ថិតនៅលើមាគ៌ាអភិវឌ្ឍបៃតង និង ចីរភាព, ការអនុវត្តគោលនយោបាយការទូតបៃតង, ឥណទានកាបូន និង ការលើកកម្ពស់ហិរញ្ញប្បទានបៃតង ជាដើម ។  យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើមូលដ្ឋាន ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ដើម្បីកំណើន និងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចជាតិ ក៏ដូចជាសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ក្នុងការឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងកសាងភាពធន់នៃវិស័យសាធារណៈ វិស័យសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ វិស័យមូលធនមនុស្សនិងសង្គម និងវិស័យបរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕ អត្ថបទ៖វ៉ន ដារ៉ា

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

2023/12/21 03:56:01 pm        195
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ សហគមន៍អន្តរជាតិបានចាត់ទុកកម្ពុជា ជាជើង ឯកនៅក្នុងការងារបរិស្ថាន។- សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា រយៈពេល៣ខែនេះសម្ដេច បានលុបចោលគម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម, បានអនុញ្ញាតឱ្យបង្កើតរោងចក្រអគ្គិសនីដើរដោយថាមពល, ចេញអនុក្រឹត្យក្នុងការគ្រប់គ្រងសំរាម និងសំណល់រឹង និងបានបញ្ឈប់ការចេញអាជ្ញាបណ្ណរុករករ៉ែនៅតំបន់ព្រៃឡង់ ដើម្បីជាការគាំទ្រដល់ការលើកកម្ពស់វិស័យបរិស្ថាន។- សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចេញបទបញ្ជាឱ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធត្រូវរួមគ្នាចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះបទល្មើសធនធានធម្មជាតិ ជាពិសេសត្រូវខិតខំការពារតំបន់ព្រៃលិចទឹកនៅក្នុងប្រទេសកម្ពុជា។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញបញ្ជាដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សូមរួមគ្នាខិតខំការពារ និងទប់ស្កាត់បទល្មើសបរិស្ថាន។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ស្នើដល់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា យកចិត្តទុកដាក់ និងចាត់វិធានការ ចំពោះអ្នកដែលធ្វើឱ្យប៉ះពាល់ដល់គ្រប់សាសនាទាំងអស់ ដែល មាននៅកម្ពុជា។- សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញបទបញ្ជាដល់សមត្ថកិច្ចករណីមានបទល្មើសជាក់ស្ដែង ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្សស្លាប់ គឺសមត្ថកិច្ចត្រូវអនុវត្តច្បាប់ឃាត់ខ្លួនជនល្មើសភ្លាម កុំចាំបាច់សុំគោលការណ៍។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចេញបញ្ជាឱ្យអនុវត្តច្បាប់ ចំពោះរាល់បទល្មើស ទាំងអស់ដែលកើតមានជាក់ស្ដែង ដោយមិនចាំបាច់សុំគោលការណ៍ណែនាំពីថ្នាក់លើនោះឡើយ។- សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចេញបទបញ្ជាឱ្យបោសសម្អាតគ្រឿងញៀនចេញពីកងកម្លាំងប្រដាប់អាវុធទាំងអស់មុនគេ ដើម្បីឈានទៅគោលដៅលុបបំបាត់គ្រឿងញៀននៅក្នុងប្រទេសកម្ពុជា ហើយមន្រ្ដីដែលពាក់ព័ន្ធគឺត្រូវបណ្ដេចញចេញពីក្របខ័ណ្ឌ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ យើងត្រូវតែអនុវត្តមុនគេ គឺបន្សុទ្ធកងកម្លាំង មិនឱ្យមានអ្នកប្រើប្រាស់គ្រឿងញៀនជាដាច់ខាត នៅក្នុងជួរកងកម្លាំងគ្រប់ប្រភេទទាំងអស់។- សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា ចំពោះជនបរទេសនៅក្នុងប្រទេសកម្ពុជា បើមានការពាក់ព័ន្ធនឹងគ្រឿងញៀន បើចាប់បាន គឺត្រូវបណ្ដេញចេញពីកម្ពុជាតែម្ដង។

ព្រះករុណាព្រះមហាក្សត្រស្តេចយាងនិវត្តមកមាតុប្រទេសវិញហើយ

2023/12/21 02:46:30 pm        98
ភ្នំពេញ ៖រសៀលថ្ងៃទី២១ខែធ្នូឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យ ស្តេចយាងនិវត្តមកមាតុប្រទេសវិញហើយ បន្ទាប់ពីបានស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចរយៈពេល៣ថ្ងៃនៅខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិន កាលថ្ងៃទី១៩ធ្នូកន្លងទៅនេះ។​អញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ស្តេចយាងនិវត្តមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ មានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងព្រះវត្តមាន វត្តមានសម្តេចជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស និង មន្ត្រីអ្នកមុខ អ្នកការនៃរាជរដ្ឋាភិបាលមួយចំនួនទៀត។ព្រះរាជដំណើរបំពេញទស្សនកិច្ចនៅខេត្តហ្វូជៀននេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង យាងចូលរួមពិធីតាំងពិព័រណ៍សមិទ្ធផលគម្រប់ខួប៣០ឆ្នាំ នៃគម្រោងយុទ្ធសាស្ត្រ «៣៨ ២០»។គម្រោងនេះ ត្រូវបានផ្សព្វផ្សាយដោយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ពេលរូបលោកធ្វើការនៅទីក្រុងហ្វូចូវ។តាមរយៈព្រះរាជទស្សនកិច្ចរបស់ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាស្តេចយាងបំពេញព្រះរាជទស្សនកិច្ច៣ថ្ងៃទៅកាន់ខេត្តFujian នៃសាធារណរដ្ឋប្រជាមានិតចិននៅពេលនេះបាននាំមកនូវផ្លែផ្កាជាវិជ្ជមាន នៃកិច្ចសហប្រតិបត្រិការលើវិស័យនយោបាយ ទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម កាន់តែរីកចម្រើនឡើងបន្ថែមទៀត។ទំនាក់ទំនងរវាងកម្ពុជានិងចិន គឺជាទំនាក់ទំនងជាយុទ្ធសាស្រ្តមួយ ដែលកើតចេញ និងរីកចម្រើនឡើងជាលំដាប់ ដោយកត្តាប្រវត្តិសាស្រ្ត ភូមិសាស្រ្តនយោបាយ និង សេដ្ឋកិច្ច ហើយក៏ជាកត្តាដែលទាញភ្ជាប់ប្រទេសទាំងពីរឱ្យខិតរកគ្នាដែលផ្តល់នូវផលប្រយោជន៍ជាច្រើនឱ្យគ្នាទៅវិញទៅមក ។សាធារណរដ្ឋប្រជាមានិតចិន និង ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសជិតខាងល្អ ដែលមានប្រវត្តិទំនាក់ទំនងជា ប្រពៃណីនិងជាមេត្រីភាព តាំងពីយូរយារណាស់ មកហើយ ។ រហូតមកដល់ ពេលនេះ ការផ្លាស់ប្តូរ ទំនាក់ទំនងទេ្វភាគីមានរយៈពេលជាង២០០០ឆ្នាំ ដោយបានបន្តនូវប្រវត្តិរឿងរ៉ាវជាគំរូល្អៗជាច្រើន ក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានកូនចៅជំនាន់ក្រោយ អនុវត្តបន្តពីមួយជំនាន់ ទៅមួយជំនាន់ទៀត ។រហូតមក ដល់ពេល បច្ចុប្បន្ន ប្រទេសទាំងពីរ ចិន និង កម្ពុជាបានទទួលនូវ សមិទ្ធិផល ជាផ្លែផ្កាយ៉ាងច្រើន៕ ដោយ ៖ មុត សុត

សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ខាងមុខ

2023/12/21 02:09:10 pm        331
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នឹងអញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​សិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២៣ និង​ការ​ប្រឡង​សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម្រាប់ឆ្នាំ២០២៣ ព្រមទាំងនាយក នាយិកា​សាលាដែលមានសិស្សនិទ្ទេស A នាថ្ងៃទី០៩ ខែ មករា ឆ្នាំ ២០២៤ នៅមជ្ឈ​មណ្ឌល​សន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។យោងតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ទទួលបាននៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ​២០២៣​នេះ ក្រសួងអប់រំ ក៏បានស្នើដល់មន្ទីរចាត់តំណាងឱ្យមកទទួលយកស្លាកឈ្មោះសិស្សនិទ្ទេស A និង​ស្លាក​ឈ្មោះគណៈប្រតិភូ នៅនាយកដ្ឋានកិច្ចការ ប្រឡងនៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៤ និងរៀប​ចំសម្របសម្រួលការចូលរួមឱ្យមានប្រសិទ្ធភាព ហើយ​រាល់​ការ​ចំណាយ​ក្នុង​ការ​ចូលរួម​ពិធី​របស់​បុគ្គលិក​អប់រំនៃមន្ទីរ ជាបន្ទុករបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្តសាមី។សូមបញ្ជាក់ដែរថា បើតាមក្រសួងអប់រំ យុវជន និងកីឡា លទ្ធផលប្រឡងសញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ សិស្សានុសិស្សជាប់សរុបមានចំនួន ៩៨,៤៦០នាក់ ស្មើនឹង៧២.៨៩% ដែលរួមមាននិទ្ទេស A ចំនួន១,៦៧៣នាក់, និទ្ទេស B ចំនួន​៦,៩៦៤នាក់, និទ្ទេស C ចំនួន១៨,៣០៨នាក់, និទ្ទេស D ចំនួន៣៤,២៤៦នាក់ និងនិទ្ទេស E ចំនួន​៣៧,២៦៩នាក់៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ចំនួន ៧ចំណុច ដល់​វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០

2023/12/21 09:30:10 am        204
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាបានផ្ដល់អនុសាសន៍ចំនួន ៧ ចំណុច ដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០ ដែលបានធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ ដើម្បីជា​មូល​ដ្ឋាន​ក្នុង​ការ​ពិភា​ក្សា​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ដែល​ពាក់ព័ន្ធ​ការ​បំពាន​ក្រម​សីលធម៌វិជ្ជាជីវៈការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គម ជេរ​ប្រមាថ និងញុះញង់ បង្កឱ្យកើតមានអរិភាពការបែកបាក់សាមគ្គីភាពជាតិជាដើម។ក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្ដេច​ធិបតី​នាយករដ្ឋមន្រ្ដីបានបង្ហាញនូវក្តីសោមនស្សរីករាយ និងក្នុងនាម​រាជ​រដ្ឋាភិបាល​កម្ពុជា​សម្ដេច​បាន​ចូលរួមអបអរសាទរវទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០ ដែលរៀប​ចំ​ឡើង​ដោយ​ក្លិប​អ្នក​កាសែតកម្ពុជាដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត័មាន និពន្ធនាយកមក​ពី​អង្គភាព​សារព័ត៌មាននានា បានជួបជុំពិភាក្សាផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធ និងដោះ​ស្រាយ​បញ្ហា​ប្រឈមនាពេលកន្លងមក ព្រមទាំងដាក់​ចេញ​នូវ​ទិស​ដៅ​សម្រាប់​អនុវត្ត​នៅ​ពេល​ខាង​មុខ ដើម្បីលើកកម្ពស់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ​សារព័ត៌មាន​ក្នុង​គោល​បំណង​រក្សា​សណ្តាប់​ធ្នាប់​វិស័យព័ត៌មាន សន្តិសុខព័ត៌មាន និងសេរីភាពខាង សារព័ត៌មាន​នៅ​ព្រះរាជាណាចក្រកម្ពុជា​។សម្ដេចធិបតីមានប្រសាសន៍ថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ២០២៣ ក្រោម​ប្រធាន​បទ «ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន» ពិតជាមានសារៈសំខាន់បំផុត ខណៈ​ដែល​ការ​អនុវត្ត​ក្រម​សីលធម៌ វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានមួយចំនួននៅមានកម្រិត ជាពិសេស​អ្នក​សារព័ត៌​មាន​តាមប្រព័ន្ធអនឡាញ ដែលទាមទារ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​ការ​អនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ និងការបណ្តុះបណ្តាលជំនាញដើម្បីបង្កើនសមត្ថភាពរបស់អ្នកសារព័ត៌មាន និង​បង្កើនទំនុកចិត្តដល់សាធារណជន។ក្នុងឱកាស​នេះសម្ដេចធិបតីក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះស្ថាប័នសារព័ត៌មាន និង​អ្នកសារព័ត៌មានទាំងអស់ ដែលបានគាំទ្រ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​នា​ពេល​កន្លង​មក ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដែលនេះ ជាកម្លាំង​ចលករ​ក្នុង​ការចូលរួម ចំណែកថែរក្សាសុខសន្តិភាព និងការកសាង​ប្រទេស​ឱ្យ​មាន​ការ​រីក​ចម្រើន​ប្រកប​ដោយ​ចីរភាពដោយសម្លឹង ឆ្ពោះទៅបង្គោលចរណ៍ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។ ទន្ទឹ​ម​នេះសម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បានកោតសរសើរចំពោះស្ថាប័ន សារព័ត៌មាន និងបង​ប្អូន​អ្នក​សារព័ត៌មាន​ដែល​បាន​ខិតខំ​ពុះពារ​ជម្នះ​រាល់​ឧបសគ្គ​ក្នុងការ​ចុះយ​ក​ព័ត៌​មាន​ការ​ចែករំលែក​ព័ត៌មាន ការផ្សព្វផ្សាយព័ត៌មានបានរហ័សទាន់សភាពការណ៍ និងទូលំទូលាយ​ទាំង​នៅ​ក្នុង​ក្រប​ខណ្ឌ​ជាតិ អន្តរជាតិ ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីស្វែងយល់អំពីសភាពការណ៍ពិតនៅកម្ពុជា ពិសេស​ព្រឹត្តិការណ៍ធំៗជាប្រវត្តិសាស្ត្រនាពេលកន្លងមកដូចជាកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ ព្រឹត្តិការណ៍បោះឆ្នោតសកលនីតិកាលទី៧ឆ្នាំ២០២៣ ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលបានទទួល​ជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រចង់​ធ្វើ​ឱ្យកិត្យានុភាព​នៃ​ព្រះរាជាណាចក្រកម្ពុជា​ល្បីរន្ទឺ នៅលើឆាកអន្តរជាតិ។ សម្ដេចក៏បានសម្តែងនូវការកោតសរសើរផងដែរចំពោះការផ្សព្វផ្សាយព្រះរាជពិធីបុណ្យអុំទូកដែលទទួលបានជោគជ័យយ៉ាងធំធេងនាពេលថ្មីៗកន្លងទៅនេះ។សម្ដេចធិបតី​នាយករដ្ឋមន្រ្ដីបញ្ជាក់ថា សមិទ្ធផលដ៏ធំធេង និងជោគជ័យយ៉ាង​ត្រចះត្រចង់​ដែល​ទទួល​បាន​នាពេលកន្លងមក គឺមានការចូលរួមយ៉ាងសកម្មពីស្ថាប័នសារព័ត៌មាន និងបង​ប្អូន​អ្នក​សារព័ត៌មាន។ នេះបង្ហាញពីភាពជាដៃគូដែលមិនអាចខ្វះបានរវាងរាជរដ្ឋាភិបាលកម្ពុជា ជា​មួយ​ស្ថាប័ន​សារព័ត៌មាន។ សម្ដេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាពសារព័ត៌មាន និងជំរុញឱ្យមានការបណ្តុះបណ្ដាលផ្នែកសារព័ត៌មាន និង​បច្ចេក​វិទ្យា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើបក៏ដូចជាពង្រឹងការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈដើម្បី​ឱ្យអ្ន​ក​សារ​ព័ត៌មាន​បំពេញ​ភារ​កិច្ចប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ។សូមជម្រាបជូនថា រាជរដ្ឋាភិបាល​នីតិកាលទី៧ នៃ​រដ្ឋសភា​បាន​អនុវត្ត​នូវ​ការ​សម្រេច​ដ៏​ខ្ពស់​ខ្ពស់​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ដោយ​លើកលែង​ពន្ធប៉ាតង់​សម្រាប់​អ្នក​សារព័ត៌​មាន​តាម​ប្រព័ន្ធ​អន​ឡាញ​ប្រភេទ​ធុន​តូច​ទាំងអ​ស់​ជាបន្ទុក​របស់រដ្ឋសម្រាប់ រយៈពេល៥ឆ្នាំ (២០២៣-២០២៨) និងកាត់​បន្ថយ​កម្រៃ​អាជ្ញា​បណ្ណ​ស្នើ​សុំប​ង្កើត​អង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន៥០% (ហាសិបភាគរយ) ដើម្បីជួយ​សម្រួ​លប​ន្ទុករបស់បងប្អូនអ្នកសារព័ត៌មានដែលកំពុងរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិ​សេដ្ឋកិច្ចសាកល។ក្នុងឱកាសនេះបានផ្ដល់អនុសាសន៍ចំនួន ៧ ចំណុចដល់អង្គវេទិកាលើកទី២០នេះ ដើម្បី​ជា​មូល​ដ្ឋាន​ក្នុង​ការពិភាក្សាដោះស្រាយបញ្ហាប្រឈមដែលពាក់ព័ន្ធការបំពានក្រមសីលធម៌ វិជ្ជាជីវៈការ​ផ្សព្វ​ផ្សាយ​ព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់ បង្ក​ឱ្យ​កើត​មាន អរិភាពការបែកបាក់សាមគ្គីភាពជាតិ ក្នុងនោះរួមមាន ទី១ ត្រូវបន្តចូល​រួម​ថែ​រក្សា​សុខសន្តិភាព​ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើ ការអនុវត្តច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោម​ស្លាក​សារព័ត៌មាន។ ទី២ ត្រូវផ្តល់ព័ត៌មានពិតដល់សាធារណជនជាតិ-អន្តរជាតិ អំពីសភាពការណ៍​ពិត​នៅ​កម្ពុជា និងផ្សព្វផ្សាយ គោលនយោបាយរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំ​ព័ត៌មាន​ពី​ប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា និងមាន​ប្រសិទ្ធ​ភាពខ្ពស់។ ទី៣ ត្រូវធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងអំពីភាពពិតជាក់ស្ដែង និងភាពអសកម្ម​នៅ​ក្នុង​សង្គម ដើម្បីរាជ​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​ចំគោល​ដៅ​មាន​ប្រសិទ្ធ​ភាព​ស្រប​តាម​កម្ម​វិធី​កំណែ​ទ​ម្រង់​របស់រាជរដ្ឋាភិបាល។ ទី៤ ត្រូវផ្សព្វ​ផ្សាយ​អប់រំ​ដល់​សាធារណជន​អំពី​វិធានការ​បង្ការ​គ្រោះថ្នា​ក់​ចរាចរណ៍ គ្រោះថ្នាក់នៃការប្រើប្រាស់ គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការប្រើប្រាស់គ្រឿងញៀន និងរក្សា​សុវត្ថិភាព​សង្គម។ ទី៥បន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែលមានចរិតបំពុលសង្គម អាចធ្វើ​ឱ្យ​ប្រទេសជាតិ អស្ថិរភាពនយោបាយ ចលាចល ភាពវឹកវរ និងបាត់បង់​សណ្តាប់​ធ្នាប់​សង្គម​។ ទី៦ ត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈផ្សាយព័ត៌មានពិត មានតុល្យភាព គ្រប់ជ្រុង​ជ្រោយ ចៀសវាង ការផ្សព្វផ្សាយព័ត៌មានដែលធ្វើឱ្យខូចផលប្រយោជន៍ជាតិ និងបាត់បង់​ទំនុក​ចិ​ត្ត​ពី​សាធារណជន។ ទី៧ ត្រូវបណ្តុះបណ្តាល​សមត្ថភាព​ជំនា​ញ​របស់​អ្នក​សារព័ត៌មាន​ទាំង​បច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាពព័ត៌មាន សណ្តាប់ធ្នាប់វិស័យព័ត៌មាន និង​កិត្យា​នុភាពស្ថាប័នសារព័ត៌មាន។ សម្ដេចធិបតី​សង្ឃឹមយ៉ាងមុតមាំថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ២០២៣ នឹង​ផ្ដល់នូវ​លទ្ធផល ប្រកបដោយផ្លែផ្កា ដើម្បី​បន្ត​ជំរុញ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយនៅ​កម្ពុ​ជា​ឱ្យ​កាន់តែមាន​ការរីកចម្រើនមួយកម្រិតថែមទៀត៕

រសៀលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ​បរិស្ថាន​ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត

2023/12/21 08:53:02 am        235
ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធី “បិទសន្និបាត​បូក​សរុប​លទ្ធផល​ការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤” នៅទីស្តី​ការ​ក្រសួង​បរិស្ថាន។ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាល នីតិកាលទី៧ បាន​កំណត់​គោលដៅ និងយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារបរិស្ថាន ពិសេស ការប្រែប្រួល​អាកាស​ធាតុ​នៅ​កម្ពុជា និយាយដោយឡែក និងទូទាំងសកលលោក និយាយជារួម។ កិច្ច​ការ​ដ៏​មាន​សារៈ​សំខាន់​នេះ ​គឺជាកិច្ចការអាទិភាពទី៥ នៅក្នុងបញ្ចកោណទី៤ គឺ "ការធានាចីរភាពបរិស្ថាន និង​ការ​រៀបចំ​ខ្លួន​ឆ្លើយ​តប​ទៅ​នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចបៃតង" ដែល​មាន​គោល​ដៅ​យុទ្ធ​សាស្ត្រផ្តោតលើការកាត់បន្ថយជាអតិបរមានូវការបំពុល និងផលប៉ះពាល់បរិស្ថាន, ការ​ពង្រឹង​ការគ្រប់គ្រងទឹក និងការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ, និង​ការ​ចូលរួ​ម​ចំណែក ​ក្នុងការកាត់បន្ថយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុសកល ដើម្បីធានា​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនប្តេជ្ញាចិត្តបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

2023/12/20 05:07:31 pm        81
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ ឯកឧត្តម កាវ អ៊ីនឡុង (GAO Yunlong) អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសមក្នុងឱកាសមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម កាវ អ៊ីនឡុង បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូចូលជួបសម្តែងការគួរសម។ ឯកឧត្តមបានជម្រាបជូន សម្តេចធិបតីអំពីទំនាក់ទងកិច្ចសហប្រតិបត្តិការរឹងមាំកម្ពុជា-ចិន ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ និងបន្តពូនជ្រំឱ្យកាន់តែរឹងមាំស័ក្តិសមជាមិត្តដែកថែបរួមជាមួយនេះ ក៏បានធ្វើការប្តេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើគម្រោងមួយចំនួនដែលសមាជិកនៃគណៈប្រតិភូមានបំណងវិនិយោគនៅកម្ពុជាលើវិស័យឧស្សាហកម្ម អប់រំ កសិកម្ម ជាដើម ឱ្យលេចចេញជាសកម្មភាពជាក់ស្តែងទ្បើង ដូចនឹងការព្រមព្រៀងគ្នារវាង សម្តេចធិបតី និងឯកឧត្តម ស៊ី ជីនពីង ក្នុងការកំណត់យកឆ្នាំ ២០២៤ ជាឆ្នាំផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ពាណិជ្ជកម្ម វប្បធម៌ អបរំ និងកីទ្បា ជាដើម។ ឯកឧត្តមក៏បានធ្វើការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា ព្រមទាំងបានបង្ហាញនូវភាពជឿជាក់ និងសុទិដ្ឋិនិយមផងដែរថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ប្រទេសកម្ពុជានឹងកាន់តែរីកចចម្រើនរុងរឿង ហើយចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែមានភាពរឹងមាំថែមទៀត។ជាការឆ្លើយតបសម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បន្តពូនជ្រំកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយពង្រឹង និងពង្រីកយន្តការទំនាក់ទំនងលើគ្រប់វិស័យ និងគ្រប់កម្រិត។ សម្តេចធិបតីបានរំឭកថា ឆ្នាំ២០២៣នេះជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ដែលចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានភាពរឹងមាំជាលំដាប់ សំដៅឆ្ពោះទៅសម្រេចបានសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរថ្មី។ ទន្ទឹមនេះ សម្តេចធិបតី ក៏បានសម្តែងនូវការអរគុណចំពោះរដ្ឋសភា រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែជួយគាំទ្រដល់សកម្មភាពអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស ក្នុងកាលៈទេសៈនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងរំឭកអំពីការឯកភាពគ្នារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការកំណត់យកឆ្នាំ ២០២៤ ជាឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន ដោយលើកទឹកចិត្តឱ្យមានអ្នកទេសចរចិន មកទស្សនាប្រទេសកម្ពុជាឱ្យកាន់តែមានចំនួនច្រើនបន្ថែមទៀត។ សម្តេចធិបតី ក៏បានស្វាគមន៍ចំពោះគម្រោងនៃការវិនិយោគរបស់ក្រុមហ៊ុនចិន ដោយបានធ្វើការគូសបញ្ជាក់ថា គោលដៅចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនឱ្យកាន់តែខ្ពស់ទ្បើង ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ដើម្បីជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញដល់វិនិយោគិនចិន ដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា៕ ដោយ ៖ ដារា

សម្ដេចធិបតី៖ ការរីកចម្រើនវិស័យធនាគារជួយគាំទ្រដល់ដំណើរការគោលនយោបាយ​រដ្ឋាភិបាលឌីជីថល

2023/12/20 01:18:18 pm        208
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ការរីក​ចម្រើន​នៅ​ក្នុង​វិស័យ​ធនាគាររបស់កម្ពុជា គឺបានចូលរួ​ម​ចំណែក​សំខាន់​ក្នុង​ការ​គាំទ្រ​ដល់​ដំណើរ​ការ​នៃ​ការ​អនុវ​ត្ត​គោលនយោបាយរដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា ខណៈ​រយៈពេល​កន្ល​ង​មកនេះ ធនាគារវីងបានចូលរួមសំខាន់ក្នុងការបើកប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ និង​ងាយ​រងគ្រោះ ជាពិសេសនាអំឡុងពេលវិបត្តិកូវីដ-១៩។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ អគារធនាគារវីងថៅវើ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយ​បាន​ថ្លែង​អបអរ​សាទរ​ដល់ធនាគារវីង និងបណ្ដាធនាគារផ្សេងៗនៅកម្ពុជា ដែលមាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័សទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំណង់អាគារ និងការ​សេវា​រហ័ស​តាម​ប្រព័ន្ធ​ឌីជីថល​សល់​ប្រជាពលរដ្ឋក៏ដូចជាអតិថិជនដែលមានតម្រូវការ។ សម្ដេចធិបតីបានថ្លែងថា ធនាគារវីង ក៏ដូចជាបណ្ដា​ធនាគារ​ផ្សេង​ទៀត​បាន​ចូល​រួម​ចំណែក​ជា​ច្រើន​ជួយ​ដល់​រាជរ​ដ្ឋាភិបាល​ដោយ​បាន​ដើរ​តួនាទី​ជួយ​ជំរុញ​នៅ​ក្នុង​ប្រតិបត្តិការ​យ៉ាង​ច្រើន​ទៅ​ដ​ល់​អាជីវករ ពាណិជ្ជករ និយោជិត និងប្រជាជន​នៅ​ទូទាំង​ប្រទេស​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ទាក់​ទិន​នឹង​សុវត្ថិភាព នៃការទុកដាក់ប្រាក់ និងផ្ទេរប្រាក់ ប្រើប្រៀបធៀន​ទៅនឹង​ការ​ផ្ទេរ​ប្រាក់​ក្រៅ​ផ្លូវ​ការ​ផ្សេង​ទៀត។ ប្រតិបត្តិការរបស់ធនាគារទាំងនោះ ក៏បានជួយ​សម្រួល​ច្រើន​ដល់​ការ​កាត់​បន្ថយ​ការ​ចំណាយ​ពេល​វេលា និងប្រាក់លើការទូទាត់ថ្លៃទឹកភ្លើង បង់កាប្រាក់កម្ចី និងការទូទាត់​ផ្សេងៗ​ទៀត​។ ក្នុងឱកាសនៃពិធីនោះផងដែ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះធនាគារវីង ដែល​បាន​សហការជាមួយក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមចំណែក​ដល់​ការ​អនុវត្ត​គោលនយោបាយ និងកម្មវិធីអាទិភាពនានារបស់រាជរដ្ឋាភិបាល តាមរយៈការ​ជួយ​អនុវ​ត្ត​​គោល​នយោបាយគាំពារសង្គម គិតចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតដល់ ខែតុលា ឆ្នាំ២០២៣ ដោយ​សម្រួលក្នុងការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបា។ ការវិវឌ្ឍរបស់ធនាគារវីង បានគាំទ្រ និង​ជួយ​ជំរុញដំណើរប្រព្រឹត្តទៅនៃ រដ្ឋាភិបាលអេឡិចត្រូនិក (e-Government) របស់​រាជ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ ការទូទាត់សេវាកម្មរដ្ឋ និងសាធារណៈជាច្រើនផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី៖ ធនាគារជាតិកម្ពុជាបានធ្វើទំនើបកម្មប្រព័ន្ធជាច្រើនលើការទូទាត់ប្រាក់ដោយប្រើ QR Code

2023/12/20 01:04:55 pm        142
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ធនាគារជាតិ​កម្ពុជា បានធ្វើទំនើបកម្មជាច្រើនលើប្រព័ន្ធការទូទាត់ប្រាក់ដោយប្រើ QR Code ហើយ​ថ្មី​ៗនេះ​ធនាគារ​ជាតិ​ក៏​បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចរចាជាមួយបណ្ដាប្រទេសជាច្រើន លើការរៀប​ចំ​ប្រព័ន្ធ​ទំនាក់​ទំនង ដើម្បីជួយដល់ការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ផ្សេងៗទៀតផងដែរ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ អគារធនាគារវីងថៅវើ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះថា ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គមឌីជីថល រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់​ចេញ​នូវ​យុទ្ធសាស្រ្ដ​បញ្ចកោណ​ដំណាក់​កាលទី១ ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅ​សម្រេច​ចក្ខុ​វិស័យ​ ឆ្នាំ២០៣០ ឆ្នាំ២០៥០ និងដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ការរី​ក​ចម្រើន​វិទ្យា​សាស្រ្ដ និងបច្ចេកវិទ្យាសាកល ខណៈដែលបច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីស្នូល និង​ជា​ចលករ​សំខាន់គ្របដណ្ដប់នៅលើគ្រប់ទិដ្ឋភាព សង្គម សេដ្ឋកិច្ច រួមទាំង​វិស័យ​ហិរញ្ញវត្ថុ​ធនាគារ​ផង​ដែរ​។ សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា ជាធនាគារកណ្តាលរបស់ប្រទេសកម្ពុជា ហើយ​ក៏​ជា​អាជ្ញាធរ​រូបិយវត្ថុ និងត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជាផងដែរ។ បេសក​កម្ម​ចម្បង​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ​គឺកំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុ ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ សំដៅ​រួម​ចំណែក​ជំរុញ​ការ​អភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយពិគ្រោះជាមួយរាជរដ្ឋាភិបាល ក្នុងក្រប​ខ័ណ្ឌ​នយោបាយ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសនេះ​សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏បានដាក់ឱ្យអនុវត្តនូវគោលនយោបាយបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ ២០២៣-២០២៨ ដែលមានចក្ខុវិស័យរយៈពេលវែង អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយ​ឈរ​​នៅ​លើ​មូល​ដ្ឋាន​នៃ​ការ​លើក​កម្ពស់​បរិយាបន្នហិរញ្ញវត្ថុ ការរក្សានូវស្ថិភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បី​ចាប់​យកអត្ថប្រយោជន៍ជាអតិបរិមា និងបរិវត្ត​កម្ម​ឌីជីថល​នៅ​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​របស់​កម្ពុជា​៕ អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ
04/26/2026 05:04 PM
សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
04/26/2026 04:04 PM
ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»
04/26/2026 04:04 PM
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
04/26/2026 04:04 PM
ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”
04/26/2026 04:04 PM
ការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់សហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន
04/26/2026 03:04 PM
អ៊ីរ៉ង់និយាយថាខ្លួន បានត្រៀមរួចរាល់ហើយដើម្បីទប់ទល់នឹងការគំរាមកំហែងគ្រប់បែបយ៉ាង
04/26/2026 03:04 PM
មនុស្ស១៤ នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគនិរតីរបស់ប្រទេសកូឡុំប៊ី
04/26/2026 02:04 PM
អតីតសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត នៅស្រុកត្រាំកក់ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជនកម្ពុជា
04/26/2026 02:04 PM
អាជ្ញាធរខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យជនបរទេសដែលលួចចូលមករស់នៅខុសច្បាប់ ក្នុងខេត្ត
04/26/2026 02:04 PM