សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

ព័ត៌មានសំខាន់ៗ

សម្ដេចធិបតី៖ អង្គរជាព្រលឹងជាសម្បត្តិបេតិកភណ្ឌ និងវប្បធម៌របស់មនុស្សជាតិតែមួយគត់​នៅលើផែនដី

2023/12/08 08:59:52 pm        200
សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា អង្គរជាព្រលឹង ជាសម្បត្តិបេតិកភណ្ឌជាតិ និងជាវប្បធម៌របស់មនុស្សជាតិ ដែល​មាន​តែមួយ​គត់​នៅ​លើ​ផែនដី តំណាងឱ្យវប្បធម៌អរិយធម៌ដ៏រុងរឿងនៃប្រជាជាតិខ្មែរ រីឯប្រជាជនជាអាយុជីវិតជាតិ ដែល​រាជរដ្ឋាភិបាលមានកាតព្វកិច្ចបម្រើ និងការពារ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់បែបនេះ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​បាន​ស្ម័គ្រចិត្ត​មក​រស់​នៅ​ភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធមនេះ សម្តេចនាយករដ្ឋមន្ត្រី បានលើកទើ្បងថា កន្លងមក មាន​សំណួរ «រវាងប្រាសាទអង្គរ និងប្រជាជន ដែលកំពុងរស់នៅក្នុងឧទ្យានអង្គរ, តើ​រាជ​រាដ្ឋាភិបាល​ជ្រើស​រើសយកមួយណា?» ជាចម្លើយ, រាជរដ្ឋាភិបាលពុំចាំបាច់​ត្រូវធ្វើការ​ជ្រើសរើស​យក​មួយ​ណានោះ​ទេ គឺយកទាំងពីរ ព្រោះថា៖ អង្គរជាព្រលឹង, ជាសម្បត្តិបេតិកភណ្ឌជាតិ និងជា​វប្បធម៌​របស់មនុស្សជាតិ ដែលមានតែមួយគត់នៅលើផែនដី តំណាងឱ្យ​វប្បធម៌​អរិយធម៌​ដ៏រុងរឿង​នៃ​ប្រជាជាតិ​ខ្មែរយើង។ ចំពោះប្រជាជន គឺជាអាយុជីវិតជាតិ ដែលរាជរដ្ឋាភិបាល​មាន​កាតព្វ​កិច្ច​បម្រើ និង ការពារផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម្ភរបស់ប្រជាពលរដ្ឋគ្រប់រូប, គ្រប់ក្រុមគ្រួសារ, គ្រប់​និន្នា​ការនយោបាយ, និងជំនឿសាសនា ដោយមិនរើសអើងពណ៌សម្បុរ ។ បើមិនមានប្រជាជន គឺ​មិន​មានប្រជាជាតិដ៏ឧត្តុង្គឧត្តមភរបស់យើងនោះទេ ។សូមបញ្ជាក់ផងដែរថា នៅខែកញ្ញា ឆ្នាំ១៩៩១ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បាន​ស្នើ​ដល់សហគមន៍អន្តរជាតិឱ្យជួយស្តារ និងអភិរក្សតំបន់អង្គរ ។ ឆ្លើយតប​នឹង​សេចក្តី​អំពាវ​នាវ​របស់​សម្តេចព្រះបរមរតនកោដ្ឋ, អង្គការយូណេស្កូ​បាន​បញ្ជូន​ក្រុម​ការងារ​ជំនាញ​ជា​បន្ត​បន្ទាប់​មក​កម្ពុជា ដើម្បីធ្វើការវាយតម្លៃអំពីស្ថានភាពពិតជាក់ស្តែងរបស់អង្គរ និងបាន​សម្រេច​​ដាក់​បញ្ចូល​អង្គរ​ទៅ​ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែលប្រឈមនឹងគ្រោះថ្នាក់ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ​១៩៩២ ។ បន្ទាប់មក, យន្តការ ICC-Angkor ត្រូវបានបង្កើតឡើង ហើយ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សហការ​យ៉ាងស្និទ្ធជាមួយបណ្តាប្រទេសមួយចំនួន ក្នុងការរៀបចំ​អនុវត្ត​គម្រោង​ជួសជុល​ប្រាសាទ​មួយ​ចំនួនជាបន្ទាន់ និងជាបន្តបន្ទាប់ ដើម្បីធ្វើការអភិរក្ស និងរក្សានិរន្តភាពនៃប្រាសាទ ឱ្យ​នៅ​ឈរត្រដែតបង្ហាញនូវភាពអស្ចារ្យនៃស្នាដៃបុព្វបុរសខ្មែរ និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ។ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​គណៈកម្មាធិការ​អាយ​ស៊ីស៊ីអង្គរ (ICC-Angkor), រមណីយដ្ឋានអង្គរត្រូវ​បាន​ស្រោច​ស្រង់​ឱ្យ​រួច​ផុត​ពី​ស្ថានភាពគ្រោះថ្នាក់ និងត្រូវបានដកចេញ​ពី​បញ្ជីបេតិកភណ្ឌ​ពិភព​លោក​ប្រឈម​នឹង​គ្រោះ​ថ្នាក់​នៅ​ខែកក្កដាឆ្នាំ២០០៤, ហើយបន្ទាប់មក ឧទ្យានអង្គរត្រូវ​បាន​ចារឹក​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោក មកដល់ពេលនេះ ៕

តំបន់​អភិវឌ្ឍន៍រុនតាឯក ផ្តល់ការរស់នៅសមរម្យដល់បងប្អូន ពូមីង តាយាយ

2023/12/08 08:49:50 pm        741
សៀមរាប៖ វឌ្ឍនភាព នៃការស្ថាបនាហេដ្ឋរចនាសម្ព័ន្ធ និងសំណង់ចាំបាច់នានា នៅ​តំបន់​អភិវឌ្ឍន៍​រុនតាឯក បាននិងកំពុងដំណើរការជាមួយលទ្ធផលល្អប្រសើរ ដែលគិតមកដល់​ពេល​នេះ​បាន​សម្រេច​តាម​ផែនការ១០០% លើការងារអាទិភាពមួយចំនួនដូចជា៖ ការ​តភ្ជាប់​បំពង់​មេ​បញ្ជូន​ទឹកស្អាត ការតភ្ជាប់បណ្តាញមេផ្គត់ផ្គង់អគ្គិសនី ការស្ថាបនាផ្លូវក្រួសក្រហម ការ​កសាង​សាលា​រៀន​ពីបឋមដល់វិទ្យាល័យ ការសាងសង់មណ្ឌលសុខភាព ដែលមានអគារជំងឺទូទៅ អគារ​សម្ភព និងអគារស្នាក់នៅគ្រូពេទ្យ ព្រមទាំងការដំឡើងបង្គោលអង់តែនទូរស័ព្ទផងដែរ។ជាមួយគ្នានេះ បាននិងកំពុងបន្តអនុវត្តតាមផែនការ នូវការងារចម្បងៗមួយចំនួនទៀត ជា​អាទិ៍​សាង​សង់​ផ្លូវបេតុងលើផ្លូវក្រួសក្រហមសម្រេចបាន ៧៤, ៣៦% ការសាងសង់ផ្សារ ៨ខ្នង លើ​ផ្ទៃដី ៤,២៤ហិកតា សម្រេចបាន ៨០% ការកសាងវត្តរុនតាឯក លើផ្ទៃដី ៣ហិកតា សម្រេចបាន ៩៥% រួមមាន ព្រះវិហារ, ឧបដ្ឋានសាលា និងកុដិ ការសាងសង់មណ្ឌលរដ្ឋបាលស្រុកបន្ទាយស្រី លើ​ផ្ទៃដី៤,៣៨ហ.ត សម្រេចបាន ៨៥% ការតភ្ជាប់បណ្តាញអគ្គិសនីតាមផ្ទះជូនប្រជាពលរដ្ឋ ចំនួន ៤ ៤៤២ គ្រួសារស្នើ ៧៥, ៧៣% ។ សមិទ្ធផលទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលអាណត្តិមុន និង​ត្រូវ​បានពូនជ្រុំបន្តទៀតដោយរាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំដ៏ ឈ្លាសវៃ ប្រកប​ដោយ​ចក្ខុ​វិស័យ​វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ដែលនឹងធ្វើឱ្យតំបន់អភិវឌ្ឍន៍ថ្មីនេះ ក្លាយជាសមិទ្ធផលជាប្រវត្តិសាស្ត្រ និង ជាមរតក​ដ៏​ថ្លៃថ្លា ហើយនឹងក្លាយជាបុរីជនបទគំរូ ដែលប្រជាពលរដ្ឋ​អាច​ទទួល​បាន​សិទ្ធិ​លើ​កម្ម​សិទ្ធិ​ដីធ្លី​ស្រប​ច្បាប់ មានឱកាសសេដ្ឋកិច្ចច្រើន ជាងមុន និងជីវភាពរស់នៅល្អប្រសើរជាងមុន៕

អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី កត់សម្គាល់អំពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

2023/12/07 09:50:22 pm        84
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម George Yeo Young-Boon អតីតរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី និងសហការី ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។​ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមអតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប ឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានបង្ហាញនូវភាពរីករាយដែល ឯកឧត្តម បានអញ្ជើញមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាសាជាថ្មី ព្រមជាមួយនឹងការកត់សម្គាល់អំពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ដែលជាប្រទេសទើបចេញចាករួចផុតពីសង្គ្រាម។  ឯកឧត្តមក៏បានជម្រាបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី ផងដែរនូវចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីសក្តានុពលនៃវិស័យវិនិយោគ និងវិស័យមួយចំនួនទៀតនៅកម្ពុជា ជាពិសេស ការបណ្តុះបណ្តាលធនធានមនុស្ស ស្របពេលដែល ឯកឧត្តម ក៏បានអញ្ជើញចូលរួមធ្វើបាឋកថាជូនដល់សិក្ខាកាមនៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសកម្ពុជា ។ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចរបស់ ឯកឧត្តម អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមធ្វើបាឋកថានៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសកម្ពុជា។ ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី ដែលតែងបានគាំទ្រដល់តួនាទីរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ក្នុងរយៈកាលកន្លងមក ព្រមទាំងបានលើកឡើងអំពីគោលនយោបាយ និងកម្មវិធីនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្តអភិវឌ្ឍប្រទេស បន្ទាប់ពីទទួលបាននូវសុខសន្តិភាពពេញលេញ ចាប់តាំងពីចុងឆ្នាំ១៩៩៨ នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងយុទ្ធសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ៕ ដោយ ៖ ដារា

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំដំបូងជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់

2023/12/06 06:30:33 pm        259
ក្នុងកិច្ចប្រជុំនេះ មានគណបក្សជាសមាជិកចំនួន ២៩ ក្នុងនោះមាន​ទាំងគណបក្សប្រជាជន​កម្ពុជា​ផងដែរ បានចូលរួមនៅក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់យោបល់។ កិច្ចប្រជុំនេះក៏មានការចូលរួមពីឥស្សរជនក្នុងជួរាជរដ្ឋាភិបាល ប្រតិភូ​គណបក្សនយោបាយ និងមន្រ្តីពាក់ព័ន្ធសរុប ២១២ នាក់។គណបក្សនយោបាយ ដែលបានចូលរួមក្នុងក្នុងកិច្ចប្រជុំនេះ មានដូចជា៖ គណបក្ស ប្រជាជនកម្ពុជា, គណបក្ស ខ្មែររួបរួមជាតិ, គណបក្ស ពន្លឺថ្មី, គណបក្ស សញ្ញាតិកម្ពុជា, គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្ស នគរប្រជាធិបតេយ្យ, គណបក្ស រស្មីខេមរា, គណបក្ស ខ្មែរសាធរណរដ្ឋ, គណបក្ស ហ៊ុនស៊ិនប៉ិច, គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្ស យុវជនកម្ពុជា, គណបក្ស ធម្មាធិបតេយ្យ, គណបក្ស ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា, គណបក្ស ខ្មែរតែមួយ, គណបក្ស កម្លាំប្រជាធិបតេយ្យ រួមនឹងគណបក្សនយោបាយចំនួន ១៤ គណបក្សទៀត។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់យោបល់ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កិច្ចប្រជុំជា​លើក​ដំបូង​រវាង​សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ថ្ងៃនេះ មានការ​ថ្លែង​សុន្ទរកថាបើករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយលើកឡើង​នូវ​ចក្ខុវិស័​យ​នៃកា​ររួ​ម​ចំណែក​របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដែលជាយន្តការពហុគំនិតក្រៅរដ្ឋសភា ក្នុង​ការលើកស្ទួយប្រជាធិបតេយ្យសេរីពហុបក្ស។ ក្នុងឱកាសនោះ ក៏បាន​បើក​ឱ្យ​មាន​ការ​ថ្លែង​មតិ​របស់​ប្រធានប្រតិភូគណបក្សនីមួយៗ ដែលជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់​យោបល់ ហើយបន្ទាប់មក នឹងមានពិធីពិសាភោជនាអាហារសាមគ្គីរវាងសម្ដេចធិបតី និង​បណ្ដា​ប្រតិភូ​ទាំង​អស់ផងដែរ។សូមជម្រាបថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ សមាសភាព​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និងផ្ដល់យោបល់ សម្រាប់អាណត្តិថ្មីនេះមានចំនួន ១៤៥ រូបមកពី​គណបក្ស​នយោបាយ​ចំនួន ២៩ ត្រូវបានព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា តែងតាំងជាផ្លូវការ ដោយក្នុង​នោះ​ប្រធាន​ប្រតិភូ​នៃ​គណបក្សនីមួយៗមានឋានៈស្មើទេសរដ្ឋមន្ត្រី ខណៈប្រតិភូ អមចំនួន៤រូបទៀត មាន​ឋានៈ​ពី​អគ្គនាយក អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ និងរដ្ឋមន្ត្រី៕អត្ថបទ៖វ៉ន ដារ៉ា/

ត្រឹមខែវិច្ឆិកាឆ្នាំនេះ រដ្ឋចំណាយថវិកាជាង ១២០០លានដុល្លារ ឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះពីកូវីដ-១៩

2023/12/05 08:35:29 pm        284
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា គិត​មក​ដល់​ខែ​វិច្ឆិកា​ឆ្នាំ២០២៣នេះ រាជរដ្ឋភិបាល បានចំណាយថវិកាជាង ១២០០ លានដុល្លារអាមេរិក ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាប់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុង​អំឡុង​ពេល​ប្រយុទ្ធជាមួយនឹងកូវីដ-១៩ ដើម្បីជួយរក្សានូវលំនឹងជីវភាពគ្រួសារក្រីក្រ និង​ងាយ​រង​គ្រោះ​សម្រាប់គ្រានោះ។សម្តេចធិបតីនាយករដ្ឋមន្ត្រី មាន​ប្រសាសន៍​បែប​នេះក្នុ​ង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ឱ្យអនុវត្តជាផ្លូវការ គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ននៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២៣នេះនៅសណ្ឋាគារ សុខាភ្នំពេញ។ សម្ដេចធិបតីមានប្រសាសន៍ថា ក្នុង​បរិការណ៍​ដែល​រាជ​រដ្ឋាភិបាល​នឹង​បញ្ចប់​ការ​អនុវត្ត​កម្ម​វិធី​ឧបត្ថម្ភ​សាច់​ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជា​ជំហាន​ៗ ចាប់ពីខែមករា ឆ្នាំ២០២៤ និងផ្អែកតាមឧត្តមានុវត្តជាអន្តរជាតិ ការបន្ត​ទ្រទ្រង់​ជីវភាព​គ្រួសារ​ក្រីក្រ និងជនងាយរងគ្រោះទាំងនេះ នៅតែមានភាពចាំបាច់។ សូមជម្រាបថា រាជរដ្ឋាភិបាលនឹងផ្តោតជាពិសេសលើការធ្វើស្ថាប័នូបនីយកម្ម កម្ម​វិធី​ជាតិ​ជំនួយ​សង្គម​ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ សមាហរណ និងស្វ័យប្រវត្តិកម្ម ដើម្បី​បង្កើន​សមត្ថភាព ប្រព័ន្ធគាំពារសង្គម ក្នុងការឆ្លើយតបនឹងវិបត្តិឬគ្រោះអាសន្ននានា តាមរយៈ​ការ​រៀបចំ​ដាក់​ចេញ​ឯក​សារសំខាន់ៗ បន្ថែមទៀត ដូចជាគោលការណ៍​ណែនាំ​ស្តីពី​ក្រប​ខណ្ឌកម្ម​វិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ​គោលការណ៍​ណែនាំ​ស្តីពី​ក្រប​ខណ្ឌ​កម្ម​វិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ ត្រូវបានរៀបចំឡើងសម្រាប់ អនុវត្តកម្មវិធីជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ​ដែល​ជា​បណ្ដុំ​នៃក​ម្មវិធីជាតិជំនួយសង្គម (កម្មវិធីដែលមានស្រាប់ និងកម្មវិធីដែល​នឹង​ត្រូវ​បង្កើត​ថ្មី​មួយ​ចំនួ​ន) ដែលមានលក្ខណៈសមាហរណ និងអនុវត្តក្នុងទម្រង់រួមមួយក្រោមប្រតិបត្តិករទោល ពោល​គឺ​មូលនិធិជាតិជំនួយសង្គម និងមានការចូលរួមគាំទ្រអនុវត្តពីក្រសួង-ស្ថាប័នពាក់ព័ន្ធ៕  អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនឹងត្រូវអនុវត្តន៍លើគ្រួសារគោលដៅចំនួន៤

2023/12/05 07:40:11 pm        247
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា កម្មវិធី​ជាតិ​ជំនួយ​សង្គម​នឹងត្រូវអនុវត្តន៍ក្នុងកញ្ចប់គ្រួសារ នឹងត្រូវអនុវត្តន៍លើគ្រួសារគោលដៅចំនួន ៤ ក្នុង​នោះ​ក៏បាន ឧបត្ថម្ភសម្រាប់គ្រួសារ ដែលមានបណ្ណសមធម៌ទាំងអស់ និងគិតគូរ​ដល់​សមាជិក​គ្រួសារ​ដែល​រស់នៅជាមួយមេរោគ និងជំងឺអេដស៍ផងដែរ។បើតាមសម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ឱ្យ​អនុវត្ត​ជាផ្លូវការគោលការណ៍ណែនាំ ស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និ​ង​គោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ននៅព្រឹកថ្ងៃទី៥ ខែ​ធ្នូនេះ បានឱ្យដឹងថា កញ្ចប់គ្រួសារដែលត្រូវអនុវត្តន៍នោះលើគ្រួសារគោលដៅចំនួន ៤ រួមមាន ឧបត្ថម្ភ​សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។ អាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា។ កម្មវិធីឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ជន​មាន​ពិការភាព។ ឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង)។ សម្តេចធិបតី បានបញ្ជាក់ថា ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ គឺជា​ផែន​ទី​បង្ហាញ​ផ្លូវ​ក្នុងការពង្រឹង និងពង្រីកប្រព័ន្ធគាំពារសង្គមនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីជាតិ​ជំនួ​យ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ នេះ ក៏ជាទម្រសម្រាប់ជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះផងដែរ ខណៈ​ក​ម្មវិធីជំនួយសង្គមថ្មីនេះនឹងដាក់ឱ្យអនុវត្តចាប់ពីខែមេសា ឆ្នាំ ២០២៤ ខាងមុខ៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្មវិធីគោលនយោបាយអាទិភាពទាំង ៦ បានដាក់ឱ្យអនុវត្តរួចរាល់ក្នុងថ្ងៃនេះ

2023/12/05 06:44:57 pm        215
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ អញ្ជើញ​​ប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវគោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធី​ជាតិ​ជំនួយ​សង្គម ជាគោលនយោបាយអាទិភាពចុងក្រោយ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង ៦ ដែល​រាជរដ្ឋាភិបាល អាណត្តិទី៧ នៃ​រដ្ឋសភា​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្តន៍​នៅ​មុន​បំណាច់​ឆ្នាំ​២០២៣​នេះ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការ គោលការណ៍ណែនាំ ស្តីពី​ក្រប​ខណ្ឌ​កម្ម​វិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង​គោល​ការណ៍​ណែនាំ​ស្តីពី​ក្រប​ខណ្ឌ​កិច្ច​គាំពារ​សង្គម​ឆ្លើយ​តបនឹងគ្រោះអាសន្ននាថ្ងៃនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្មវិធី​គោល​នយោបាយ​អាទិភាព​នេះ​ជា​គោល​នយោបាយ​ចុង​ក្រោយ​ក្នុង​ចំណោម​កម្ម​វិធី​គោល​នយោបាយ​អាទិភាពទាំង ៦ ដែលរាជរដ្ឋភិបាលអាណត្តិទី៧ បានដាក់ចេញ និងប្ដេជ្ញា​ចិត្ត​ប្រកាស​ដាក់​ឱ្យ​អនុវត្តឱ្យបានមុនបំណច់ឆ្នាំនេះ។សូមបញ្ជាក់ថា នៅក្នុងនីតិកាលទី៧នេះ ក្រៅតែពីការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលគោលនយោបាយស្នូលហើយនោះ រាជ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញកម្មវិធីនយោបាយអាទិភាពចំនួន ៦ ដើម្បី​ឆ្លើយ​តប​បន្ទាន់​ទៅ​នឹង​បញ្ហា​ជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ។កម្មវិធី​គោលនយោបាយអាទិភាពចំនួន ៦ រួមមាន៖ ទី១ ការពង្រីក​សេវា​ថែទាំ​សុខ​ភាព​ឆ្ពោះ​ទៅ​រក​ការ​គ្របដណ្តប់សុខភាពជាសកល។ ទី២ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូន​ដល់យុវជនមកពី គ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស។ ទី៣ ការ​ធ្វើ​ស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរង​គ្រោះ​នៅ​ក្នុង​គ្រួសារ​ក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រា​មាន​គ្រោះ​អាសន្ន​។ ទី៤ ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យ​មាន​លទ្ធភាព​ចូល​រួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារ​សង្គម​ផ្លូវ​ការ។ ទី៥ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅ​លើក​ស្ទួយ​ផលិត​កម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និងទី៦ ការដាក់​ពង្រាយ​មន្ត្រី​បច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំង​ប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។កម្មវិធី​នយោបាយអាទិភាពទាំង៦នេះ កម្មវិធីទី១ ត្រូវបាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ២០២៣, កម្មវិធីទី២ ដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣, កម្ម​វិធីទី៤ ដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ហើយកម្មវិធីទី៥ និងទី៦ ដាក់​ឱ្យ​អនុវត្តជាផ្លូវការនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ចំណែកកម្មវិធីទី៣ ត្រូវបាន​ដាក់​ឱ្យ​អនុវត្ត​នៅ​ថ្ងៃ​នេះ​៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចតេជោ៖ ភាពរីកចម្រើនរបស់ចិនជួយដល់ការរីកចម្រើនរបស់តំបន់ និងបណ្ដាប្រទេសផ្សេងទៀត

2023/12/05 12:06:15 am        110
ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យនាយឧត្ដមសេនីយ៍ ហ៊ឺ វ័យទុង (He Weidong) អនុប្រធានទី២ គណៈ កម្មាធិការ យោធាមជ្ឈឹមបក្សចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា នាព្រឹកថ្ងៃទី៤ ខែធ្នូនេះ។​នៅក្នុងជំនួបនេះសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូ គណៈកម្មាធិការ យោធាមជ្ឈឹមបក្សកុម្មុយនីស្តចិនដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ និងបានបង្ហាញអំពីភាពជិតស្និទ្ធដែលរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរមានភាពរីកចម្រើនជាលំដាប់។ឯកឧត្តម ហ៊ឺ វ័យទុង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ស៊ី ជិនពីង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ហើយឯកឧត្តមបានបញ្ជាក់ថា សម្ដេចតេជោគឺជាថ្នាក់ដឹកនាំដ៏ល្អឯករបស់ប្រទេសកម្ពុជា ដែលបានដឹកនាំប្រទេសកម្ពុជារយៈពេលកន្លងមក មានការរីកចម្រើនលើគ្រប់វិស័យ រក្សាបាននូវស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គមនិងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ឯកឧត្តមបានបញ្ជាក់ទៀតថា កម្ពុជាគឺជាមិត្តដែកថែបរបស់ចិន ហើយកម្ពុជានិងចិនតែងតែគាំទ្រគ្នាទៅវិញ ទៅមកទាំងក្នុងតំបន់និងអន្តរជាតិហើយក្នុងរយៈ ពេល ៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកន្លងមកនេះ ប្រទេសទាំងពីរបានបន្តជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជម្រុញការលើកកម្ពស់ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ស្តង់ដារខ្ពស់និងកម្រិតខ្ពស់។ឯកឧត្តមបានសង្កត់ធ្ងន់ថាប្រទេសចិនគាំទ្រការកាន់អំណាចយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា គាំទ្ររដ្ឋាភិបាលថ្មីដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ហើយសង្ឃឹមយ៉ាងមុតមាំថាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានិងសម្ដេចធិបតីជានាយករដ្ឋមន្ត្រីនឹងធ្វើឲ្យប្រទេសកម្ពុជាកាន់តែមានការរីកចម្រើនលើគ្រប់វិស័យនិងទទួលបានការគាំទ្រដ៏ធំធេងពីប្រជាជនកម្ពុជាទូទាំងប្រទេស។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះភាគីចិនដែលបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមអគ្គលេខាធិការមជ្ឈិមបក្ស ស៊ី ជិនពីង ជូនចំពោះសម្ដេចហើយសម្ដេចក៏បានបញ្ជាក់បន្ថែមថាតាំងពីដើមរៀងមកគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ គាំទ្រចិននិងតួនាទីចិននៅលើឆាកអន្តរជាតិ ដើម្បីជាផលប្រយោជន៍តំបន់និងពិភពលោកទាំងមូល។ សម្ដេចតេជោបានបន្តទៀតថា ភាពរីកចម្រើនរបស់ចិនមិនត្រឹមតែជួយឲ្យចិនខ្លួនឯងរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការរីកចម្រើនរបស់តំបន់និងបណ្ដាប្រទេសផ្សេងទៀតផងដែរ។ សម្ដេចតេជោបានបញ្ជាក់ទៀតថាកម្ពុជាទាំងចិនត្រូវតែបន្តពង្រឹងពង្រីកនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រនិងជំរុញច្រករបៀងឧស្សាហកម្ម បច្ចេកវិទ្យានិងច្រករបៀងអង្ករនិងមច្ឆាដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិននៅថ្ងៃអនាគតដែលប្រកបដោយគុណភាពខ្ពស់ ស្តង់ដារខ្ពស់និងកម្រិតខ្ពស់។ សម្ដេចតេជោក៏បានផ្ដាំផ្ញើសួរសុខទុក្ខតាមរយៈឯកឧត្តម ហ៉ឺ វ័យទុង ជូនចំពោះឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការបក្សកុម្មុនីសចិនហើយសម្ដេចសង្ឃឹមថាសម្ដេចនឹងមានពេលទស្សនកិច្ចនិងបានជួបឯកឧត្តម ស៊ី ជិនពីង នាពេលខាងមុខ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម

2023/12/04 08:17:59 pm        452
នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ហឺ វ័យទុង (He Weidong) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។ក្នុងឱកាសនៃជំនួបនេះ នាយឧត្តមសេនីយ៍ ហឺ វ័យទុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប ឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងនាំមកនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង និង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង ជូនចំពោះសម្តេចធិបតី ក្នុងមនោសញ្ចេតនាជិតស្និទ្ធបំផុត ។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានជម្រាបជូន សម្តេចធិបតី អំពីទំនាក់ទងកិច្ចសហប្រតិបត្តិការរឹងមាំកម្ពុជា-ចិន ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ ព្រមទាំងការប្តេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការទាំងនោះឱ្យលេចចេញជាសកម្មភាពជាក់ស្តែងទ្បើង ជាពិសេស លើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ។ ឯកឧត្តម ក៏បានបង្ហាញនូវភាពជឿជាក់ និងសុទិដ្ឋិនិយមផងដែរថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែមានភាពរឹងមាំថែមទៀត សំដៅឆ្ពោះទៅសម្រេចបានសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរថ្មី ។ ជាការឆ្លើយតប សម្តេចមហាបវរធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះ នាយឧត្តមសេនីយ៍ ហឺ វ័យទុង និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានធ្វើការផ្តាំផ្ញើរសាកសួរសុខទុក្ខជូនដល់ថ្នាក់ដឹកនាំចិន ជាពិសេស ឯកឧត្តមប្រធានាធិបតី និង ឯកឧត្តមនាយករដ្ឋមន្រ្តី ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការគ្រប់កម្រិតរវាងប្រទេសទាំងពីរ ដោយឆ្នាំនេះគឺជាឆ្នាំគម្រប់ខួប ៦៥ ឆ្នាំ ហើយទំនាក់ទំនងដ៏ប្រពៃនេះត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ដោយរាប់ចាប់តាំងពីជំនាន់ព្រះបរមរតនកោដ្ឋ, សម្តេចតេជោ និងបន្តរហូតបច្ចុប្បន្ននេះ ។ ទន្ទឹមនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានរំឭកផងដែរថា កាលនៅក្នុងមុខតំណែងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សម្តេចធិបតី បានផ្តួចផ្តើមគំនិត និងជំរុញឱ្យមានការពង្រឹងទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ រហូតឈានទៅដល់ការចុះអនុស្សរណៈនៃការយោគយល់លើកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ចិន ដែលបានបើកច្រកដល់ទំនាក់ទំនងរវាងអង្គភាព និង អង្គភាព ក៏ដូចជាការហ្វឹកហ្វឺនបណ្តុះបណ្តាល ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្សដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ។  ជារួម សម្តេចធិបតី និង ឯកឧត្តម នាយឧត្តមសេនីយ៍ ហឺ វ័យទុង បានធ្វើការគាំទ្រដល់សកម្មភាពនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការនានា ដែលក្រសួងការពារជាតិនៃប្រទេសទាំងពីរបានឯកភាពគ្នា រួមមានជាអាទិ៍ ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាដើម ៕

សម្ដេចធិបតីស្នើ គ្រប់ភាគីពាក់ព័ន្ធផ្ដល់សេវាយុត្តិធម៌ជូនជនមានពិការភាព ឱ្យកាន់តែប្រសើរថែមទៀត

2023/12/04 05:57:05 pm        502
មានប្រសាសន៍ក្នុងពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និង​ជនមាន​ពិការ​ភាព​​អន្តរជាតិ លើកទី៤១ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធជួយជំរុញ និងផ្ដល់សេវាយុត្តិធម៌​ជូនជន​មាន​ពិការភាព​ឱ្យ​បានកាន់តែប្រសើរ ថែមទៀត។សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ការផ្ដល់សេវាយុត្តិធម៌​ជូន​ជន​មាន​ពិការភាព កាន់តែប្រសើរ គឺដើម្បីការរស់នៅប្រកបដោយសមធម៌ទាំងអស់គ្នា។ថ្លែងនៅក្នុងពិធីនោះដែរ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជា មានជនមានពិការភាពជាង ៥ ភាគរយនៃប្រជាជនសរុប។ឯកឧត្ដមរម្លឹកឱ្យដឹងបន្ថែមថា ឆ្នាំ២០២៣ នេះ កម្ពុជា​បាន​ប្រារព្ធ​ពិធី​អបអរ​សាទរ​ទិវា​ជន​មាន​ពិការភាព​កម្ពុជា លើកទី២៥ និងជនមានពិការភាពអន្តរជាតិ លើកទី៤១ ក្រោមប្រធានបទ​«ដំណោះ​ស្រា​យប្រកប ដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌»៕ ដោយ៖ គង់ ឌិន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកបើកបរយន្តហោះពន្លត់អគ្គិភ័យក្រូអាតជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/27/2026 07:07 PM
សារព័ត៌មាន៖ ស្ត្រី ៣នាក់រងរបួស ដោយ​ម្នាក់​ធ្ងន់ធ្ងរ ក្នុងហេតុ​ការណ៍​ចាក់ នៅទីក្រុងប៉ារីស
07/27/2026 07:07 PM
ពលរដ្ឋអ៊ីរ៉ង់បន្តប្រឆាំងរដ្ឋឈូងសមុទ្រ និងទាមទារឲ្យទីក្រុងតេអេរ៉ង់គ្រប់គ្រងជោគវាសនាខ្លួនឯង
07/27/2026 07:07 PM
វិមានក្រឹមឡាំង បញ្ជាក់​ថា ខ្លួនមិនបានឃើញអ្វីជាក់ស្តែង ជុំវិញសំណើសន្តិភាពអ៊ុយក្រែនថ្មីណាមួយទេ
07/27/2026 07:07 PM
ឥណ្ឌាកោះហៅឲ្យចូលខ្លួនឯកអគ្គរដ្ឋទូតអ៊ុយក្រែន ពាក់ព័ន្ធនឹងការស្លាប់នាវិករបស់ខ្លួនម្នាក់នៅសមុទ្រខ្មៅ
07/27/2026 07:07 PM
មន្ត្រីយោធាជប៉ុនត្រូវបានចោទប្រកាន់ជាផ្លូវ​ការ​ពីបទចូល​ដោយ​បំពាន​​​ និងគំរាមកំហែងស្ថានទូតចិន
07/27/2026 07:07 PM
ចិនជម្លៀសភ្ញៀវទេសចរជាប់ខ្លួននៅឧទ្យានជាតិ Jiuzhaigou ស្ថិតក្នុងខេត្ត Sichuan ក្រោយបំណាក់ភក់
07/27/2026 07:07 PM
រលកកម្ដៅនៅកូរ៉េខាងត្បូង នឹងបន្តមាន​រហូតដល់ដើមខែសីហា
07/27/2026 06:07 PM
ប្រមុខ UN ធ្វើដំណើរទៅកាន់អតីតពន្ធនាគាររបស់លោក Assad ស្ថិតនៅទីក្រុង Sednaya ប្រទេសស៊ីរី
07/27/2026 06:07 PM
ឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល៖ប្រទេសកម្ពុជា និងប្រទេសចំនួន ៣ទៀតទទួលបានអត្រាពន្ធកូតាសូន្យ (TRQ) ពីអាមេរិក
07/27/2026 06:07 PM