សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

ព័ត៌មានសំខាន់ៗ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវបណ្ដាមេដឹកនាំ នៃប្រទេសផ្សេងទៀត អញ្ជើញទស្សនាសារមន្ទីរសិល្បៈ និងសិប្បកម្មចិន

2023/10/18 07:58:43 pm        198
នៅព្រឹកថ្ងៃទី១៨តុលា ក្នុងឱកាសនៃការអញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ ស្តីពី​កិច្ច​សហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោក​ជំទាវ​បណ្ឌិត​ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ភរិយាដ៏ឧត្តុង្គឧត្តម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​អញ្ជើញទស្សនាសារមន្ទីរសិល្បៈ និងសិប្បកម្ម ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏ដូច​លោក​ជំទាវ​ ជាភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសដែល អញ្ជើញចូលរួម វេទិកា​ខ្សែ​ក្រវ៉ាត់​ និងផ្លូវ លើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ត្រូវបាន​ទទួល​នូវ​ការ​ធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាងកក់ក្តៅបំផុត ពីលោកជំទាវ ផឹង លីយ័ន ភរិយា ឯកឧត្តមប្រធានាធិបតី នៃ​សាធារណ​រដ្ឋ​ប្រជាមានិតចិន ស៊ី ជីនពីង។ សូមបញ្ជាក់ថា សារមន្ទីរសិល្បៈ និង​សិប្បកម្ម​ជាតិ​ចិន​មាន​ទី​តាំង​នៅជាប់ឧទ្យានព្រៃអូឡាំពិកនៅភាគខាងជើងទីក្រុងប៉េកាំង៕

[BREAKING NEWS] ដំណើរទស្សនកិច្ចរបស់Joe Biden ទៅកាន់ប្រទេសហ្ស៊កដានី ត្រូវបានលុបចោល

2023/10/18 02:41:52 pm        173
[BREAKING NEWS] ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ទៅកាន់ប្រទេសហ្ស៊កដានី ត្រូវបានលុបចោល ។ការលុបចោលនេះ គឺជាការឆ្លើយតបទៅនឹងការបំផ្ទុះគ្រាប់បែកដ៏ធ្ងន់ធ្ងរទៅលើមន្ទីរពេទ្យក្នុងតំបន់ហ្គាហ្សា ដែលបានសម្លាប់មនុស្សរាប់រយនាក់ ។ ដំបូងឡើយ លោក Biden មានគម្រោងជួបជាមួយមហាក្សត្រហ្ស៊កដានី បន្ទាប់ពីជំនួបជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu៕

សម្តេចធិបតី គាំទ្រការបន្តសិក្សាលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាល នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប

2023/10/17 04:20:10 pm        198
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក លី ខ័រ (Li Kuo) ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន China Metro Group ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។នៅក្នុងជំនួបនេះ លោក លី ខ័រ (Li Kuo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro Group​ បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានផ្តល់ឱកាសឱ្យរូបលោក និងសហការី បាន​ចូល​ជួប​សម្តែង​ការគួរសម ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីវឌ្ឍន​ភាព​នៃ​ការ​សិក្សា​របស់​ក្រុម​ហ៊ុនលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលចំនួនពីរខ្សែរ គឺ៖ (i) គម្រោងផ្លូវ​រថ​ភ្លើង​ធុន​ស្រាល​តភ្ជាប់ពីអាកាសយាន្តដ្ឋានអន្តរជាតិខេត្តសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប និង (ii) គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទៅកាន់​រាជ​ធានី​ភ្នំពេញ​។ ដោយឡែក លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន ក៏​នឹង​សិក្សា​អំពី​លទ្ធភាពផ្សេងៗ ក្នុងការជួយសម្រាលបន្ទុកចរាចរណ៍នៅកម្ពុជា ផងដែរ ។ជា​ការ​ឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងបាន​បញ្ជាក់​អំពី​ការ​គាំទ្រ​ចំពោះ​គម្រោង​នានា ដែលក្រុមហ៊ុន China Metro Group បាន និងកំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​កម្ពុជា ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាចរាចរណ៍ ព្រមទាំងបានផ្តល់ជាអនុសាសន៍ដល់ក្រុមហ៊ុន ឱ្យមាន​ការគិតគូរសព្វគ្រប់ជ្រុងជ្រោយ ជាអាទិ៍ ការអភិវឌ្ឍផ្លូវដែកធុនស្រាល, ស្ពានអាកាស និង​ផ្លូវ​ក្រោម​ដីជាដើម​៕

ក្នុងជំនួបជាមួយសម្ដេចធិបតី, ក្រុមហ៊ុន CP Group ចង់ពង្រីកការវិនិយោគបន្ថែម​លើវិស័យ​អចលនទ្រព្យ សុខាភិបាល និងផ្កាយរណបនៅកម្ពុជា

2023/10/17 03:43:10 pm        504
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក សែ ភីង (Tse Ping) អគ្គនាយក​រង​ជាន់​ខ្ពស់​ក្រុម​ហ៊ុន Charoen Pokphand Group (CP Group) ចូលជួបសម្តែងការគួរសម ក្នុង​ឱកាស​នៃ​ការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។ក្នុង​ឱកាសនេះនៃជំនួបនេះ លោក សែ ភីង បានថែ្លងអបអរសាទរ សម្តេចធិបតី ចំពោះ​ការ​ចូល​កាន់​មុខ​តំណែង​ជា​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានជម្រាបជូន សម្តេច​ធិបតី អំពីការរីកលូតលាស់របស់ក្រុមហ៊ុន CP Group ដែលមានអាយុកាលជាង ១០០ឆ្នាំ ជាមួយ​នឹង​បទ​ពិសោធន៍​ដ៏សម្បូរបែបក្នុងវិស័យធុរកិច្ច ហើយសព្វថ្ងៃក៏មាន​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​លើ​កសិដ្ឋានចិ​ញ្ចឹមសត្វ និងអចលនទ្រព្យ ផងដែរ ។ បន្ថែមលើនេះ លោក​អនុ​ប្រធា​ន​ក្រុម​ប្រឹក្សា​ភិបាល CP Group ក៏បានជម្រាបជូន សម្តេចធិបតី អំពីគោល​បំណង​របស់​ក្រុម​ហ៊ុ​ន​ក្នុង​ការ​ពង្រីក​ការ​វិនិយោគបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យអចលនទ្រព្យ សុខាភិបាល និ​ង​ផ្កាយ​រណប ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែង​នូវ​ក្តីរីករាយ​ស្វាគមន៍​ចំពោះ​ជំនួប​ជា​មួយថ្នា​ក់​ដឹក​នាំ​រប​ស់​ក្រុមហ៊ុន CP Group នាឱកាសនេះ និងបាន​បញ្ជាក់​អំពី​ការ​គាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​នានា​រ​​​បស់ក្រុមហ៊ុននៅកម្ពុជា ជាពិសេស នៅក្នុងវិស័យកសិកម្ម ក៏ដូចជា​វិស័យ​ផ្សេងទៀត​ដែល​ក្រុម​ហ៊ុន ​CP Group មានចំណាប់អារម្មណ៍ ជាអាទិ៍ វិស័យអចលនទ្រព្យ, សុខាភិបាល និង​ផ្កាយ​រណប ដោយបានណែនាំឱ្យក្រុមហ៊ុនទាក់ទងពិភាក្សាការងារជាមួយក្រសួង-ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​៕

ក្រុមហ៊ុន CMEC ចិន គ្រោងសហការវិនិយោគជាមួយក្រុមហ៊ុនកម្ពុជា ក្នុងទំហំទឹកប្រាក់ ៣ ពាន់លានដុល្លារលើវិស័យថាមពលហ្គាស

2023/10/17 03:29:49 pm        357
ភ្នំពេញ៖ ក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ជាមួយ​លោក វ័ង ប៉ូ (Wang Bo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Machinery Engineering Corporation (CMEC) ក្រុមហ៊ុននេះ បានលើក​ឡើង​អំពីគ​ម្រោង​សហ​ការ​វិនិយោគ​រួម​ជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរក្នុងទំហំទឹកប្រាក់ប្រមាណ ៣.០០០ លានដុល្លារ​អាមេរិក​ លើវិស័យថាមពលហ្គាសនៅកម្ពុជា។ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះ​រាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក វ័ង ប៉ូ (Wang Bo) ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន ​(China Machinery Engineering Corporation) CMEC ចូលជួបសម្តែងការគួរសម ក្នុង​ឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។ក្នុង​ជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC បានថែ្លងអំណរគុណចំពោះ សម្តេច​ធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំង​បាន​ជម្រាប​ជូន សម្តេចធិបតី អំពីវឌ្ឍនភាពរីកចម្រើនរបស់ក្រុមហ៊ុន CMEC ជាបុត្រ​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុន SINOMACH ដែលមានជំនាញក្នុងវិស័យទឹកស្អាត, ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ហើ​យ​បានធ្វើការវិនិយោគក្នុងគម្រោងជាច្រើននៅកម្ពុជា ។ ក្នុងរយៈពេល ១០ ឆ្នាំបន្តទៅមុខ ក្រុមហ៊ុន CMEC គ្រោងនឹង​សហការ​វិនិយោគ​រួម​ជា​មួយ​ក្រុម​ហ៊ុន​កម្ពុជា​ចំនួនពីរក្នុងទំហំទឹកប្រាក់ប្រមាណ ៣,០០០ លានដុល្លារអាមេរិក លើវិស័យ​ថាមពល​ហ្គាស។​​ មួយវិញទៀត ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន CMEC បានថ្លែង​នូវ​ការ​កោត​សរសើរ​ចំពោះ​ការ​អភិវឌ្ឍ​រីក​ចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ក្នុងរយៈកាលកន្លងមក ហើយលោកក៏បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា ក្រោម​ការ​ដឹក​នាំ​របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាពិតជា​នឹង​មាន​ការ​រីក​លូត​លាស់​ជឿន​លឿន​ថែម​ទៀត ហើយដែលនេះ​ក៏​ជា​កត្តា​ទាក់​ទាញ​គួរ​ជា​ទី​ទុក​ចិត្ត​សម្រាប់​ពង្រីក​ការ​វិនិយោគ​នៅ​កម្ពុជា​។ជាការ​ឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយសាទរចំពោះជោគជ័យរបស់ក្រុមហ៊ុន CMEC លើការវិនិយោគក្នុងប្រទេសកម្ពុជា ហើយជាមួយគ្នានេះ សម្តេចធិបតី ក៏បានស្វាគមន៍ និងគាំទ្រ​ចំពោះ​គម្រោងវិនិយោគបន្ថែមទៀតរបស់ក្រុមហ៊ុន CMEC ដោយនេះ គឺ​ជា​ការ​ចូល​រួម​ចំណែក​ដល់​ការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងទៅមុខ៕

សម្ដេចតេជោ៖ ខ្ញុំនៅតែស្រលាញ់ និងប្រើ iPhone តែខ្ញុំរងគ្រោះដោយសារ iPhone15

2023/10/17 02:52:53 am        1125
ភ្នំពេញៈ​ នៅយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើនូវសារមួយ តាមបណ្ដាញសង្គមផ្ទាល់របស់សម្ដេចតេជោ ដោយសម្ដេចបានសរសេរថា ជូនបងប្អូនដែលប្រើប្រាស់ទូរសព្ទត្រកូល iPhone !ខ្ញុំជាមនុស្សម្នាក់ដែលប្រើទូរសព្ទត្រកូល iPhone ក្នុងចំនួនច្រើន និងគ្រប់ជំនាន់។ ទូរសព្ទ iPhone នេះបានជួយការងារខ្ញុំយ៉ាងច្រើន ដែលខ្ញុំសូមអរគុណ និងកោតសរសើរ។សាររបស់សម្ដេចតេជោ ហ៊ុន សែន ដដែលបន្តថា អ្វីដែលជាការកត់សម្គាល់គឺ iPhone15 ដែលទើបចេ ញថ្មី ជាប្រភេទទូរសព្ទដែលលំបាកប្រើបំផុត។ ខ្ញុំកំពុងប្រើ iPhone15 ចំនួន ៤ គ្រឿង គឺពិបាកប្រើដូចគ្នា។ ខ្ញុំកំពុងត្រៀមវិលទៅ iPhone 14.13.12 វិញ។ ខ្ញុំនៅតែស្រលាញ់ និងប្រើ iPhone ដដែល តែចង់ផ្តាំទៅអ្នកដែលមិនទាន់ប្រើ iPhone15 សូមផ្អាកប្រើសិន កុំឱ្យរងគ្រោះដូចខ្ញុំ។ សង្ឃឹមថា ក្រុមហ៊ុននឹងរកវិធីសម្រួល ដើម្បីប្រើបានស្រួល៕ ដោយ៖ គង់ ឌិន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវដឹកនាំគណៈប្រតិភូចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៅចិន

2023/10/16 03:04:43 pm        271
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣នេះ។សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងថា តបតាមការអញ្ជើញរបស់លោកស៊ី ជីនពីង ប្រធានាធិបតីចិន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី ៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលនឹងប្រព្រឹត្តពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០២៣ នៅរដ្ឋធានីប៉េកាំង។ មូលបទ នៃកិច្ចប្រជុំនេះ គឺ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ ប្រកបដោយគុណភាពខ្ពស់៖ រួមគ្នាដើម្បីការ អភិវឌ្ឍ និងវិបុលភាពរួម»។

សម្ដេចធិបតីនឹងចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៅប៉េកាំង

2023/10/15 06:54:53 pm        111
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។​យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា មូលបទនៃកិច្ចប្រជុំនេះ គឺ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ ប្រកបដោយគុណភាពខ្ពស់៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម»។បើតាមក្រសួងការបរទេស អញ្ជើញអមដំណើរ សម្ដេចធិបតីចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ខាងមុខនេះ រួមមាន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីមួយចំនួន មន្ត្រីរាជរដ្ឋាភិបាលជាន់ខ្ពស់ ព្រមទាំង ថ្នាក់ដឹកនាំវិស័យឯកជន។ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវនេះ សម្ដេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះ ស្ដីពី«សេដ្ឋកិច្ចឌីជីថល ជាប្រភព នៃកំណើនថ្មី» ហើយអំឡុងពេលចូលរួមវេទិកានេះ សម្តេចនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាជាមួយ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិនដទៃទៀត ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងមានជំនួបពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយឥស្សរជន បរទេសដទៃទៀតផងដែរ។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់ទៀតថា ការអញ្ជើញចូលរួមរបស់ សម្ដេចធិបតី ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣នេះ នឹងបញ្ជាក់ជាថ្មីនូវ ការគាំទ្ររបស់កម្ពុជាចំពោះគំនិតផ្តួចផ្ដើមខ្សែក្រវាត់និងផ្លូវ ដែលគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយមិត្តចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់ សម្រាប់កំណើនរួម សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់និងអន្តរជាតិ៕ ដោយ ៖ ដារា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៣នេះ បាន​ដឹកនាំមន្រ្តីរាជការ និងថ្នាក់ដឹកនាំតាមបណ្តា ក្រសួង ស្ថាប័ននានា អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ

2023/10/15 03:51:12 pm        125
ភ្នំពេញ÷ នៅព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញដឹកនាំមន្រ្តីរាជការ គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មេរ ព្រះបរមរតនកោដ្ឋ នាមណ្ឌប សួនច្បារខាងកើតវិមានឯករាជ្យ។សូមជម្រាបថា៖ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ។ ទ្រង់យាងចូលទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង១៖២០នាទីយប់ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនក្នុងជន្មាយុ៩០ព្រះវស្សា។ ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ, រាជរដ្ឋាភិបាលនៃកម្ពុជា បានយកថ្ងៃទី១៥ ខែតុលា ជាថ្ងៃបុណ្យជាតិ និងជាថ្ងៃកាន់មរណទុក្ខរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល។ នៅថ្ងៃទី១៥ តុលា ទៀតសោត ទាំងព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង ស្ថាប័ន និងប្រជារាស្រ្តទូទាំងប្រទេស តែងតែប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ៕ ដោយ ÷ ដារា

កម្ពុជា និងតួកគី កំណត់ទិសដៅដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្ម ក្នុងទំហំ ១ ប៊ីលានដុល្លារអាមេរិក

2023/10/13 06:28:16 pm        476
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហ​ប្រតិបត្តិ​ការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាប្រកបដោយផ្លែផ្កាជាមួយ លោក​ជំទាវ Ulkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុង​ឱកាស​ដែល​លោកជំទាវឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ភាគីទាំងពីរបានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ ខណៈដែលកម្ពុជា និងតួកគីនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់​ទំនង​ការ​ទូត​នៅ​ឆ្នាំ​ក្រោយ​ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានបង្ហាញ​នូវ​ការ​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការរៀបចំសកម្មភាពរួមគា្ននានា ដើម្បីអបអរព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរ យោបល់អំពីមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និង​ផ្តល់​អាទិភាព​លើវិស័យសក្តានុពលនានា នៃកិច្ចសហប្រតិបត្តិការ​ដែល​ស្រប​តាម​យុទ្ធ​សាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ចំពោះទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ភាគី​ទាំង​ពីរ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​យ៉ាងជិតស្និទ្ធ។ ភាគីទាំងពីរ បានប្ដេជ្ញាចិត្តក្នុងការស្វែងរកលទ្ធភាពបន្ថែមទៀត ដើម្បី​បង្កើនសកម្មភាព ពាណិជ្ជកម្ម និងធុរកិច្ច ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ​ពាណិជ្ជ​កម្ម​ក្នុង​ទំហំ១ ប៊ីលានដុល្លារអាមេរិក។ ក្នុងន័យនេះ លោកជំទាវ ülkù Kocaefe បានគូស​បញ្ជាក់​ថា​ តួកគី បានបង្កើតឱ្យមានជាលើកដំបូងនូវ ការិយាល័យ​ទីប្រឹក្សា​ទទួល​បន្ទុ​ក​កិច្ច​ការ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ ដើម្បីសម្របសម្រួលឱ្យកាន់តែល្អប្រសើរនូវ កិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញពាណិជ្ជកម្ម និ​ង​ការវិនិយោគទ្វេភាគី។កម្ពុជាឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី បានសម្តែង​នូវ​អំណរ​គុណ​យ៉ាង​ស្មោះ​សរ​ចំពោះ​រដ្ឋាភិបាល​តួកគី​សម្រាប់ ការផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា។ ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានអះអាងសាជាថ្មីន ប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលតួកគីក្នុងការជួយដល់កម្ពុជា ជាពិសេស​ការ​បន្ត​កិច្ច​សហប្រតិបត្តិការតាមរយៈទីភ្នាក់ងារសម្របសម្រួល និងសហប្រតិបត្តិការតួកគី (TIKA)។ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ទេសចរណ៍ និង​អប់រំ​ រួមមានការផ្តល់អាហារូបករណ៍ និងការបណ្តុះបណ្តាលដល់មន្ត្រីការទូត និងនិស្សិតកម្ពុជា។ កិច្ច​សហ-ប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគីក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM