សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោផ្ដល់យោបល់ដល់នាយករដ្ឋមន្រ្ដីករណីអ៊ីស្រាអែលជូនដំណឹងគឺត្រូវដឹកពលរដ្ឋមកកម្ពុជាវិញ

2023/10/10 01:01:14 am        212
ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់យោបល់ដល់រាជរដ្ឋាភិបាល ក៏ដូចជាសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងករណីប្រទេសអ៊ីស្រាអែលជូនដំណឹងឱ្យជម្លៀសពលរដ្ឋកម្ពុជាមកប្រទេសវិញ ចាំបាច់ត្រូវតែយកប្រជាពលរដ្ឋមកវិញ ដោយមិនខ្លាចនឹងចំណាយថវិកាក្នុងការទៅដឹកប្រជាពលរដ្ឋចេញពីប្រទេសអ៊ីស្រាអែលនោះទេ។​សម្ដេចតេជោ ហ៊ុន សែន មានប្រកាសសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញនាថ្ងៃ ទី៩ ខែតុលា ឆ្នាំ២០២៣នេះថា ប្រទេសមួយចំនួនត្រៀមដឹកនិស្សិត និងពលកររបស់គេចេញពីប្រទេសអ៊ីស្រាអែល។ ប៉ុន្ដែសម្ដេចបានជជែកជាមួយសម្ដេចនាយករដ្ឋមន្រ្ដី និងក្រសួងពាក់ព័ន្ធ ចំពោះសុខសុវត្ថិភាពរបស់និស្សិត និងពលរដ្ឋកម្ពុជារួចហើយគឺមិនត្រូវចាកចេញទាំងមិនទាន់មានការជូនដំណឹងណាមួយពីប្រទេសអ៊ីស្រាអែលនោះទេ។ សម្ដេចតេជោបញ្ជាក់ថា ប្រសិនបើប្រទេសអ៊ីស្រាអែលមិនបានតម្រូវឱ្យចាកចេញទេ ប្រជាជនកម្ពុជា មិនគួរចាកចេញពីប្រទេសអ៊ីស្រាអែលពេលនេះនោះទេ ពីព្រោះបើចាកចេញនាពេលនេះគឺថ្ងៃក្រោយកុំសង្ឃឹមថាបានទៅបន្តការសិក្សា ឬស្នាក់នៅប្រទេសអ៊ីស្រាអែលទៀត។ សូមជម្រាបថា ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា កំពុងស្នាក់នៅ និងសិក្សានៅប្រទេសអ៊ីស្រាអែលមានចំនួនប្រមាណ ៤៥០ នាក់។ ក្រោយព្រឹត្តិការណ៍ថ្មីៗ ដែលមានការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សាដែលបានផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានបណ្ដាលឱ្យមានអ្នករងរបួស និងស្លាប់ទាំងសងខាងជាច្រើននាក់។ រាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់សូមស្តាប់ឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល និងក្រសួងការបរទេសរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សាសុវត្ថិភាពរបស់ខ្លួន៕ អត្ថបទ៖ វ៉ន ដារ៉ា

ព្រះមហាក្សត្រ ផ្ញើព្រះរាជសាររំលែកមរណទុក្ខចំពោះក្រុម​គ្រួសារសពនិសិត្ស ចាន់ ឧត្ដម ដែលបានស្លាប់ដោយសារការប្រយុទ្ធរវាងកងទ័ពអ៊ីស្រាអែល និង ក្រុមហាម៉ាស់

2023/10/10 12:03:44 am        548
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា​ចក្រ​កម្ពុជា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ បាន​ផ្ញើព្រះរាជសារ​ចូល​រួម​សោក​ស្ដាយ និង​រំលែក​មរណ​ទុក្ខ ចំពោះក្រុម​គ្រួសារលោក ចាន់ ឈាងគ្រី និងលោកស្រី នង ណារុន ដែលកូនប្រុស​បង្កើត​របស់​គាត់ គឺលោក ចាន់ ឧត្ដម ជានិសិត្សនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម​ចំការដូង បាន​បាត់​​ប​ង់ជីវិត​នៅ​ក្នុងប្រទេសអ៊ីស្រាអែល ដោយសារតែការប្រយុទ្ធរវាងកងទ័ពអ៊ីស្រាអែល និង ក្រុម​ហាម៉ាស់​។

ក្រសួងប្រៃសណីយ៍ និងក្រសួងអប់រំ ចុះអនុស្សរណៈ ស្ដីពីការកសាងមជ្ឈមណ្ឌល​បច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យសាធារណៈ

2023/10/09 09:22:38 pm        627
ភ្នំពេញ៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក.អ.យ.ក. នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជា​អធិបតីភាព​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់គ្នា ស្ដីពីការកសាង​មជ្ឈ​មណ្ឌល​បច្ចេក​វិទ្យា​សហគមន៍​នៅ​តាម​វិទ្យាល័យ​សាធារណៈ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តី​រាជការ តំណាងក្រសួងទាំងពីរ ព្រមទាំងតំណាងគ្រឹះស្ថានឧត្ដមសិក្សា និងមធ្យមសិក្សាទុតិយភូមិ វិស័យ​ឯកជន និងអង្គភាពសារព័ត៌មាន ដែលមានចំនួនសរុបប្រមាណ ២៧០ នាក់។នៅក្នុងឱកាសនោះ លោកជំទាវ ហ៊ាន ប៉ូលីណេ អនុរដ្ឋលេខាធិការ ក.ប.ទ. បាន​ជម្រាប​ជូន​អំពី​វត្ថុ​បំណង​នៃ​ការបង្កើត “មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍” (ម.ប.ស.) នៅតាមវិទ្យាល័យ​សាធារណៈ​ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានចក្ខុវិស័យចម្បងចំនួន ៣ រួមមាន៖ (១) ការចូល​រួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាល​ទី៧ នៃរដ្ឋសភា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និង​គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា 2022-2035។(២) ការលើក​កម្ពស់​បរិវត្តកម្ម​វិស័យ​អប់រំ និងអក្ខរកម្មឌីជីថល។(៣) ការគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល។បន្ថែមពីលើនេះ លោក​នាយកវិទ្យាល័យ ហ៊ុន សែន ១មិថុនា បានលើកឡើងថា តាម​រយៈ​គំនិត​ផ្តួច​ផ្តើម​បង្កើត ម.ប.ស. នេះ សហគមន៍ទាំងមូលនឹងមានឱកាសទទួលបានជំនាញបច្ចេកវិទ្យា និង​សេវាចាំបាច់នានា ក្នុងយុគសម័យឌីជីថល។ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ដើម្បីកសាងរដ្ឋាភិបាល សេដ្ឋកិច្ច សង្គម និង​ពលរដ្ឋឌីជីថល តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការតភ្ជាប់ឌីជីថល ការ​រៀប​ចំ​ប្រព័ន្ធ​បច្ចេកវិទ្យាឌីជីថល ការតភ្ជាប់អ៊ីនធឺណិត និងការបង្កើត “មជ្ឈមណ្ឌល​បច្ចេក​វិទ្យាស​ហគមន៍​”​ នៅតាមវិទ្យាល័យសាធារណៈ គឺជាកាតាលីករថ្មីដ៏មានសារៈសំខាន់ ប្រកប​ដោយ​សក្ដានុពល និងកាលានុវត្តភាព ក្នុងការជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​ នៃ​ការ​អប់​រំ​បែប​ឌីជីថល​ឱ្យ​រឹង​មាំ និងអំណោយផលដល់ការធ្វើបរិវត្តកម្មឌីជីថលលើគ្រប់វិស័យ។ ឯកឧត្តមរដ្ឋមន្ត្រី បាន​គូស​បញ្ជាក់​បន្ថែមថា ពិធីចុះហត្ថលេខានេះ គឺពិតជាឆ្លុះបញ្ចាំង​អំពី​វឌ្ឍន​ភាព​បន្ថែម​ថ្មី​មួយ​ទៀត​រវាង​ក្រសួង​ទាំងពីរ ក្នុងការធ្វើបរិវត្តកម្មឌីជីថលបម្រើដល់ការអប់រំ ដើម្បីបន្ត​អភិវឌ្ឍ​ធន​ធាន​មនុស្ស​បច្ចេកវិទ្យាឌីជីថល ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ក្រោមការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​។ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណដល់ ក.ប.ទ. ដែលបាន​ផ្តួច​ផ្តើម​បង្កើត​ ម.ប.ស. ដើម្បីរួមចំណែកដល់ការលើកកម្ពស់អក្ខរកម្មនិងបំណិនឌីជីថល និងកា​រ​ធ្វើ​សមាហរណ​កម្ម​បច្ចេកវិទ្យាអប់រំ ដើម្បីការអប់រំឌីជីថលនៅក្នុងថ្នាក់រៀន សាលារៀន និង​សហគមន៍​ទាំងមូល។ ម្យ៉ាងទៀត អនុស្សរណៈនៃការយោគយល់គ្នានេះ ពិតជាមានសារៈសំខាន់ ទាន់​ពេលនិងចំគោលដៅ ដែលគាំទ្រដល់ដំណើរអភិវឌ្ឍន៍ការអប់រំឌីជីថល ក្នុងគោល​ដៅ​ជំរុញ​កំណើន ​ការលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពនៃការកសាងអនាគតពលរដ្ឋឌីជីថលកម្ពុជា។សូមជម្រាបជូនថា ម.ប.ស. បានចាប់ផ្តើមសាងសង់នៅ វិទ្យាល័យ ហ៊ុន សែន ១ មិថុនា នៅ​ឃុំ​ពារាម​ ស្រុកបាទី ខេត្តតាកែវ ដែលជាវិទ្យាល័យឈានមុខគេនៅស្រុកបាទី ខេត្តតាកែវ ហើយ​នាយ​ក​វិទ្យាល័យបានទទួលពានរង្វាន់លេខ២ ក្នុងការគ្រប់គ្រងល្អ នៅទូទាំងប្រទេស។ គម្រោង ម.ប.ស. នឹងត្រូវចាប់ផ្តើមសាងសង់នៅគ្រប់វិទ្យាល័យនៃខេត្តតាកែវ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ព្រមទាំងបន្តសាងសង់នៅទូទាំងប្រទេស៕

រដ្ឋសភាសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

2023/10/09 04:29:42 pm        344
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ ជាម​ យៀប​ ប្រធានរដ្ឋសភាស្តីទី ដោយ​មាន​វត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមកិច្ចប្រជុំ មានចំនួន​ ១០១រូប។សម័យប្រជុំរដ្ឋសភា លើកទី១​ នីតិកាលទី៧ នៅព្រឹកថ្ងៃចន្ទ​ ទី៩​ ខែតុលា​ ឆ្នាំ២០២៣នេះ បាន​ធ្វើ​ការ​ពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែល​ជា​សំណើរបស់រាជរដ្ឋាភិបាល ។សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមាន១១មាត្រា។​ សេចក្តី​ព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលថ្មីនេះ នឹងជំនួសច្បាប់ ស្តីពី​ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលឆ្នាំ១៩៩៦ ក្នុង​គោល​បំណង​លើក​កម្ពស់ និង​ធានា​ដល់ដំណើរការគ្រប់គ្រង ចាត់ចែង​ និង​អភិវឌ្ឍន៍​វិស័យ​អាកាសចរណ៍​ស៊ីវិល នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ស្របតាមស្ថានភាពវិវត្តប្រទេសជាតិ ដែលកំពុង​មាន​ការ​រីក​ចម្រើន និង​ការ​ប្រែប្រួល​ខាង​បច្ចេកវិទ្យាអាកាសចរណ៍ស៊ីវិលកាន់តែទំនើប​ និងស៊ីជម្រៅ រួមទាំង​រចនា​សម្ព័ន្ធ​គ្រប់​គ្រង​ផង​ដែរ ជាពិសេសដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវបន្ថែមមួយចំនួន ក្នុង​នាម​ជា​សមាជិក​នៃ​អង្គការ ICAO។បន្ទាប់ពីបានពិភាក្សា អនុម័តមួយមាត្រាម្តងៗរដ្ឋសភាបានអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការ​បង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ទំាងមូលជាឯកច្ឆន្ទ៕

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតរំលែកទុក្ខក្រុមគ្រួសារសពនិស្សិតកសិកម្មដែលរងគ្រោះស្លាប់​ក្នុងការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់

2023/10/09 03:06:36 am        573
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៣នេះ បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំទៅកាន់ក្រុមគ្រួសារសព លោក ចាន់ ឧត្តម ដែល​បានរងគ្រោះបាត់បង់ជីវិតក្នុងការវាយប្រហារគ្នារវាងកងទ័ពអ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់(ប៉ាឡេស្ទីន)។យោងតាមលិខិតរំលែកមរណទុក្ខ សម្ដេចតេជោ មានក្តីរំជួលចិត្តឥតឧបមានិងការ សោកស្តាយ​ជា​ពន់​ពេក ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា លោក ចាន់ ឧត្តម ដែលជាកូន បង្កើតរបស់លោក លោកស្រី និងជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) បានទទួល មរណភាព​ដោយ​សារ​ហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងជន្មាយុ ២៤ឆ្នាំ ក្នុងអំឡុងពេលលោកកំពុងស្នាក់នៅនិងបន្តការសិក្សា នៅប្រទេសអ៊ីស្រាអែល។ក្នុងវេលាប្រកបដោយសមានទុក្ខដ៏មហាក្រៀមក្រំនេះ សម្ដេចតេជោ ចូលរួម​រំលែក​នូវ​មរណ​ទុក្ខ​ប្រកប ដោយក្តីសង្វេគ សោកស្តាយ ស្រណោះ អាឡោះអាល័យជាទីបំផុតជាមួយលោក លោក​ស្រី និង ក្រុមគ្រួសារនៃសព ចំពោះការបាត់បង់លោក ចាន់ ឧត្តម ដែល​ជា​ការ​បាត់បង់​នូវ​ធនធាន​មនុស្ស មួយរូបដែលបានកំពុងបំពេញបេសកកម្មបន្តការសិក្សា ដើម្បី​បង្កើន​កម្រិត​សមត្ថភាព​យក​មក​បំរើ​ប្រទេសជាតិ ។ជាមួយគ្នានេះដែរ សម្ដេចតេជោ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក ចាន់ ឧត្តម សូម​ឆាប់​ បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

សម្ដេចធិបតីទូរស័ព្ទផ្ទាល់រំលែកទុក្ខក្រុមគ្រួសារសពនិស្សិតកសិកម្មដែលរងគ្រោះស្លាប់ ក្នុងការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់

2023/10/09 03:03:06 am        844
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទូរស័ព្ទដោយផ្ទាល់ និងផ្ញើលិខិត​ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំទៅកាន់ក្រុមគ្រួសារសព លោក ចាន់ ឧត្តម ដែល​បាន​រង​គ្រោះ​បាត់​បង់ជីវិត ក្នុងការវាយប្រហារគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់(ប៉ាឡេស្ទីន) ។តាមសារលិខិតរំលែកមរណទុក្ខ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ផ្ញើជូន ឪពុកម្ដាយ និងភរិយា សម្ដេច​បាន​សម្ដែងនូវសេចក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា លោក ចាន់ ឧត្តម ដែល​ត្រូវជាកូនប្រុស និងជាស្វាមី និងជានិស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) អាយុ ២៤ឆ្នាំ បានទទួលមរណភាពដោយហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុម ហាម៉ាស់ នៅថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ ខណៈកំពុងស្នាក់នៅ និងបន្ត​ការ​សិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល។សម្ដេចធិបតី បានចូលរួមរំលែកទុក្ខប្រកបដោយក្ដីសង្វេគ អនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រម​ទាំង​សោកស្តាយ​ស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់លោក ចាន់ ឧត្ដម គឺជាការបាត់បង់នូវកូនប្រុស ចៅប្រុស និងប្អូនប្រុស ដែលប្រកបដោយ កតញ្ញូតាធម៌ គុណធម៌ ចំពោះឪពុកម្តាយ ជីដូន ជីតា និងបងប្រុសស្រីបង្កើតជាទីស្រលាញ់ទាំងអស់ ហើយនេះ ក៏​ជា​ការបាត់បង់ធនធានមនុស្សដ៏មានសក្តានុពលមួយរូប ដែលបាន និងកំពុង​បំពេញ​បេសកកម្ម​សិក្សា​បង្កើន កម្រិតសមត្ថភាព ដើម្បីយកមកបម្រើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ និង​ប្រជាជនកម្ពុជា ជាទីស្នេហាបំផុតនៃយើង។សម្ដេចធិបតី និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ចាន់ ឧត្តម សូមឆាប់​បាន​យោង​យក​កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងសឃ្លាតឡើយ៕

ជនជាតិអ៊ីស្រាអែលជាង ៥០០នាក់ត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិត ខណៈការប្រយុទ្ធនៅតែបន្តនៅជិតតំបន់ Gaza

2023/10/09 02:53:49 am        478
ជនជាតិអ៊ីស្រាអែលជាង ៥០០នាក់ត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិត ខណៈការប្រយុទ្ធនៅតែបន្តនៅជិតតំបន់ Gaza។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ប្រកាស ពីការសងសឹកដ៏ខ្លាំងក្លា ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ។ចំណែកការវាយប្រហារសងសឹក ពីស្រាអែល រហូតមកដល់ពេលនេះបានសម្លាប់ ប្រជាជនយ៉ាងហោចណាស់ ៣១៣ នាក់ ក្នុងតំបន់ Gaza។

[BREAKING NEWS] ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញករណីស្លាប់ដោយសារ​ជំងឺផ្ដាសាយបក្សី ១ករណី លើបុរស ៥០ឆ្នាំម្នាក់​រស់នៅ ស្រុករមាសហែក

2023/10/09 02:41:37 am        743
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣នេះ បាន ប្រកាស​រកឃើញ​ករណីស្លាប់ដោយសារជំងឺ​ផ្តាសាយបក្សី​ចំនួន ០១ករណី ប្រភេទហាស់៥ អ៊ុន១ (H5N1) លើ​បុរសអាយុ ៥០ឆ្នាំ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលមានទីលំនៅក្នុងភូមិ ម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។

ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានៅអាហ្វហ្គានីស្ថាន កើនដល់ជាង ២.០០០នាក់ហើយ

2023/10/08 08:11:04 pm        114
អ្នកនាំពាក្យក្រុមតាលីបង់ របស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយនៅថ្ងៃអាទិត្យ (៨ តុលា) នេះថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំង ដែលបាន​វាយ​ប្រហារ​ភាគ​ខាង​លិច​ប្រទេស​អាហ្វហ្គានីស្ថាន កើនឡើងដល់ជាង២.០០០នាក់ នៅក្នុងការរញ្ជួយដីដ៏មហន្តរាយបំផុតមួយ ដែល​បានវាយប្រហារប្រទេសនេះ ក្នុងរយៈពេលពីរទសវត្សរ៍មក។អាជ្ញាធរគ្រោះមហន្តរាយជាតិរបស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា គ្រោះ​រញ្ជួយ​ដី​កម្រិត​៦,៣​រ៉ិចទ័រ អមដោយការរញ្ជួយដីដ៏ខ្លាំងក្លាបន្តបន្ទាប់ បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់​នៅ​ភាគ​ខាង​លិច​ប្រទេស​អាហ្វហ្គានីស្ថាន កាលពីថ្ងៃសៅរ៍។លោក Abdul Wahid Rayan អ្នកនាំពាក្យក្រសួងព័ត៌មាន និងវប្បធម៌ បាននិយាយថា ចំនួន​អ្នក​ស្លាប់​ដោយការរញ្ជួយដីនៅទីក្រុង Herat គឺខ្ពស់ជាងការរាយការណ៍ដំបូង។ លោកបាននិយាយថា ភូមិ​ប្រហែលប្រាំមួយត្រូវបានបំផ្លាញ ហើយ​ជន​ស៊ីវិល​រាប់​រយ​នាក់​ត្រូវ​បាន​កប់​នៅ​ក្រោម​គំនរ​បាក់​បែក​ផង​ដែរ៕

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញកាន់បិណ្ឌទី៩ នៅវត្តចំពុះក្អែក

2023/10/08 07:15:42 pm        775
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ ញាតិមិត្ត រួមជាមួយថ្នាក់ដឹកនាំមួយចំនួនទៀត បាន​អញ្ជើញ​ចូ​ល​រួមកាន់បិណ្ឌវេណទី៩ ជាមួយពុទ្ធបរិស័ទជិតឆ្ងាយ នៅវត្តមុន្នីសុវណ្ណ «ហៅវត្តចំពុះក្អែក» ស្ថិត​ក្នុង​ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ដោយ​គោ​រពយ៉ាងខ្ជាប់ខ្ជួនតាមទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនា និងជាការ​ឧទ្ទិស​តប​ស្នង​សង​គុណ​ចំពោះ​វិញ្ញាណក្ខន្ធ មាតាបិតា ញាតិការទាំងឡាយ​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាងមុ​ខ ជារៀងរាល់ឆ្នាំ ក្នុងវេណទី៩ នៃពិធិបុណ្យភ្ជុំបិណ្ឌ ដែលជា​ពិធី​បុណ្យ​តាម​បែប​សាសនា​ដ៏​ធំ​របស់​ពុទ្ធសាសនិកជនខ្មែរយើង សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រម​ទាំង​បង​ប្អូន កូនចៅ ក្រុម​គ្រួសារសម្តេច តែងមកកាន់ទីអារាម វត្តជំពុះក្អែក ដើម្បី​នាំយក​នូវ​គ្រឿង​ចង្ហាន់​បិណ្ឌ​បាត ម្ហូប អាហារ ភេសជ្ជៈនំចំណី គ្រឿងឧបភោគបរិភោគទាំងឡាយ រួមទាំងបច្ច័យ ដើម្បី​វេរប្រគេនចំពោះព្រះសង្ឃពុំដែលខកខាន ឡើយ។ក្នុង​សាលាឆាន់នៃទីអារាមដ៏ល្អប្រណិត និងធំស្កឹមស្កៃនេះ សម្តេចតេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ព្រមទាំងក្រុមគ្រួសារ បាន អញ្ជើញបូជា,ទៀន,ធូប ថ្វាយចំពោះព្រះពុទ្ធបដិមា និង​បា្ររព្ធ​ពិធីសូត្រមន្ត សមាទានសីល តាមសិក្ខាបទ ដើម្បីរំលឹកដល់គុណបុណ្យ ព្រះរតនត្រ័យ និង​ព្រះ​សម្មា​សម្ពុទ្ធ​ព្រះបរមគ្រូ ដែលពុទ្ធសានិកជនខ្មែរយើងគោរពប្រតិបត្តិរហូតមក។លំដាប់​អំពី​បទនមស្សការ សមាទានសីលចប់សព្វគ្រប់ សម្តេចតេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន  ឯកឧត្តម លោកជំទាវ ជាក្រុមគ្រួសារ បុត្រធិតា និង​ពុទ្ធបរិស័ទ​ទាំង​អស់​ បានអញ្ជើញរាប់បាត្រ បង្សុកូល ជាកិច្ចឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខ័ន បុព្វការីជន មាតាបិតាដែលបានចែកឋានទៅកាន់បរលោកខាងមុខ ក្នុងនោះ​មាន​វិញ្ញាណក្ខន្ធ​អ្នក​ឧកញ៉ា​មហា​ភក្តី​សប្បុរិសភោគាធិបតី ហ៊ុន នាង វិញ្ញាណក្ខន្ធមហាឧបាសិកា ឌី ប៉ុក ជាបិ​តា​មាតា​បង្កើត​សម្តេច​តេជោ ហ៊ុន សែន វិញ្ញាណក្ខន្ធមហាឧបាសក លីនគ្រី វិញ្ញាណក្ខន្ធ​ អ្នក​ឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធ​ម្មញ្ញាណ​វិវឌ្ឍនា ប៊ុន ស៊ាងលី ជាបិតាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត វិញ្ញាណក្ខន្ធ​សម្តេច​ឧត្តមទេពញាណ ហ៊ុន ណេង បងប្រុសបង្កើតសម្តេចតេជោ វិញ្ញាណ​ក្ខន្ធ​លោក​ជំទាវ​មហា​សទ្ធាភិរ័ត្នធម្មសិរីរតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៌ ប៊ុន សុថា ប្អូន​បង្កើត​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត វិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់ បុត្រាច្បងសម្តេចតេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និងញាតិការសាច់សារលោហិត ដែលបាន​ចែក​ឋាន​ទៅ​កាន់​វរៈ​លោក​ខាង​មុខ​ហើយ​នោះ សូមវិញ្ញាណក្ខន្ធអ្នកមានគុណទាំងអស់បានសោយសុខ ក្នុងឋានដ៏​ខ្ពង់ខ្ពស់​ និង​សុគតិភព កុំបីឃ្លាងឃ្លាតឡើយ។ មួយផ្នែកនៃកុសលផលបុណ្យ ដែលកើតមានក្នុងថ្ងៃនេះ ក៏​សូម​ឧទ្ទិសជូ​នវិញ្ញាណក្ខន្ធវីរជនអ្នកស្នេហាជាតិ ដែលបាន ពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ ព្រម​ទាំង​វិញ្ញាណក្ខន្ធ ជនរួមជាតិខ្មែរស្លូតត្រង់ជាង៣លាននាក់ ដែលបាន​បាត់​បង់​អាយុ​ជីវិ​​ត​យ៉ាង​អយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត សូមអោយវិញ្ញាណក្ខ័នអ្នកទាំងអស់នោះ បាន​សោយ​សុខ​ក្នុងឋានសុគតិភពគ្រប់ៗគ្នា។ ម្យ៉ាងវិញទៀត តាមរយៈអំណាចនៃផល្លានិសង្ឃកើតចេញពីទឹកចិត្តជ្រះថ្លា ក្នុង​ថ្ងៃ​កាន់​បិណ្ឌ​នេះ​ដែរ​ សម្តេចព្រះពោធិវង្ស អំ លឹម ហេង ព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និង​ព្រះថេ​រានុថេរគ្រប់ព្រះអង្គ ទាំង២០៥អង្គ ដែលគង់ក្នុងទីអារាម វត្តមុនីសុវណ្ណ បាន​លើក​ឧទ្ទិស​ថ្វាយ​ដល់​វត្ថុ​សក្តិសិទ្ធក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាម​ជួយ​បី​បាច់​ថែ​រក្សាការពារ និងទ្រទ្រង់វិញ្ញាណក្ច័ន្ធលោកអ្នកមានគុណទាំងអស់របស់សម្តេចទាំងទ្វេ សូម​បាន​យោនយក កំណើតក្នុងទីឋានដ៍ខ្ពង់ខ្ពស់។ អានិសង្ឃ​ដែលកើតមានក្នុងថ្ងៃនេះ ក៍សូមលើកថ្វាយដល់អស់វត្ថុសក្តិសិទ្ធលោក សូមជួយ​ប្រោស​ព្រហ្ម​ប្រសិទ្ធិ​ពរជ័យ សិរីមង្គលគ្រប់ប្រការ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុ យឺនយូរ ពូលា​នុ​ភាពមាំមួន បញ្ញាញាណភ្លឺថ្លា ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំបំរើជាតិ សាសនា ព្រះមហាក្សត្រ ឲ្យ​កាន់​តែទទួលបាននូវការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ប្រជាពលរដ្ឋ​ទទួល​បាន​នូវ​ភាព​សុខ​ដុម​រមនា​ និងការរីកចំរើនគ្រប់ក្រុមគ្រួសារ។សូម​បញ្ជាក់ថា នៅក្នុងឱកាស នៃការប្រារព្វពិធីបុណ្យភ្ជុំ-ភ្ជុំបិណ្ឌ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសក​រាជ​២៥៦៧​នេះ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបចំនូវទេយ្យទានប្រគេនព្រះសង្ឃចំនួន ១០វត្តផ្សេងទៀត ក្រៅពីវត្តមុនីសុវណ្ណ ក្នុង​នោះរួមមាន វត្តមុនីប្រសិទ្ធវង្ស វត្តចន្ទបុរីវង្ស វត្តព្រែកតាទែន វត្តក្រពើហារ វត្តបុទុមវតី វត្ត​ក្របៅ វត្តតាខ្មៅ វត្តព្រែកសំរោង វត្តវាំងចាស់ និងវត្តព្រែកឬស្សី ដែល​វត្ត​នីមួយៗ​ទទួល​បាន​នូវ​ភេសជ្ជៈ​ទឹកសុទ្ធ ទឹកក្រូច ទឹកត្រឡាច ទឹកសណ្តែក មៀនកំប៉ុង ទឹកគូលេន ទឹកដោះគោខាប់ ត្រី​ខ​កំប៉ុង កាកាវ ស្ករស តែ មី នំ អង្ករ និងបច្ច័យ ក្នុង១វត្តៗ ២លានរៀល។ ក្នុង​ឱកាសនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារ បាននាំយកគ្រឿងឧបភោគ បរិភោគ និងភេជ្ជៈជាច្រើនមុខ និងបច្ច័យ ជា​សទ្ធាជ្រះថ្លាផ្ទាល់ និងបច្ច័យជាការបរិច្ចាកពីពុទ្ធបរិស័ទវេនបិណ្ឌទី៩ សរុប​ចំនួន​៥២​លាន​២​សែន​រៀល និង១ម៉ឺន២ពាន់២៧០ដុល្លា ប្រគេនសម្តេច ព្រះពោធិវង្ស សំរាប់​តម្កល់​ទុក​កសាង​សមិទ្ធិ​ផល​នានា ក្នុងវត្តជុំពុះក្អែកនេះ។ ដោយឡែកសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាន​បវរណាចតុបច្ច័យ ប្រគេនព្រះសង្ឃ ២០៥អង្គ ក្នុងមួយអង្គៗបច្ច័យ៥ម៉ឺនរៀល។នៅ​ក្នុងពិធីបុណ្យកាន់បិណ្ឌវេន៩នេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តម លោក​ជំទាវ​ជា​ពុទ្ធបរិស័ទទាំងអស់ បានអញ្ជើញពូនភ្នំខ្សាច់ ពូភ្នំអង្ករ ដើម្បីរំដោះនូវ​ទុក្ខ​ទោស​ផង​ទាំង​ពួង ​ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគតជាតិ ពិសេស បួង​សួង​ដល់​គុណ​បុណ្យ​ព្រះរតនត្រ័យ​ថែ​រក្សា​ក្នុងលោក សូមតាមជួយបីបាច់ថែរក្សាព្រះរាជាណាចក្រកម្ពុជា បានរួចចាក​ផុត​ពី​គ្រោះភ័យ​អាសន្ត​អន់ក្រ ហើយប្រជាជនបានគ្រប់ស្រទាប់វណ្ណៈបានរស់នៅក្នុងភាពសុខដុមរមនា ក្រោម​ម្លប់​សន្តិភាព និងការអភិវឌ្ឍ ដែល​ជា​មរតក​ដ៏​មាន​តម្លៃ​ និង​មិន​អាច​កាត់​ថ្លៃ​បាន​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន និងក្រោមម្លប់នៃព្រះបារមីដ៏ត្រជាក់ត្រជុំ ​នៃ​ព្រះករុណា​ព្រះ​បាទ​សម្តេច​ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM