សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
សម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
កម្ពុជា និងលីទុយអានី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

កម្ពុជា នេប៉ាលនឹងជំរុញការអនុវត្តលើវិស័យទាំងឡាយជាពិសេសវិស័យព្រះពុទ្ធសាសនា

2023/05/02 09:08:29 pm        123
ភ្នំពេញ ៖ នៅវិមានសន្តិភាពទីស្ដីការនាយករដ្ឋមន្ត្រីរសៀលថ្ងៃទី២ឧសភានេះសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា​បានទទួលជួបជាមួយ​​ឯកឧត្តម ហ្កានេស ប្រាសាដ ធីស៊ីលស៊ីណា ប្រធានសភានេប៉ាល់ ។បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រាប់ក្រុមអ្នកសារព័ត៌មានថាក្នុងជំនួបនេះ ឯកឧត្តម ប្រាសាដ ធីស៊ីលស៊ីណា សូមគោរពសម្ដែងនូវ ការអបអរសាទរជូនចំពោះសម្ដេចតេជោការដែលសម្ដេចតេជោទទួលបានគោរមងារ "ពុទ្ធមាមកាភិបាល"ពីអង្គការពុទ្ធសាសនិកពិភពលោក។ ឯកឧត្តម ធីស៊ីលស៊ីណា បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានមកកាន់ព្រះរាជាណាចក្រកម្ពុជា​កាលពី៦ខែមុនហើយ​ឯកឧត្តមមាន​សេចក្តីរីករាយណាស់ ដែលបានមកកាន់​ព្រះរាជាណាចក្រកម្ពុជា​សារជាថ្មីដើម្បីពង្រីកពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរលើវិស័យវប្បធម៌ ទេសចរណ៍ វិនិយោគនិងជាពិសេសលើវិស័យ​ដែល​ប្រទេសទាំងពីរបានចុះហត្ថលេខាព្រមព្រៀងគ្នារួចហើយ។ឯកឧត្តម បានសំដែងនូវជំនឿជឿជាក់លើមូលដ្ឋានដែលប្រទេសទាំងពីរមានភាពដូចគ្នា ជាពិសេសលើវិស័យ​ព្រះពុទ្ធសាសនា ​ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ធីស៊ីលស៊ីណា ដែលបានមកចូលរួម​ក្នុងពិធីទទួល​គោរមងារ ពុទ្ធមាមកាភិបាល និងសម្ដែងនូវការអបអរសាទរហើយសម្ដេចក៏បានមានប្រសាសន៍ថា​សម្ដេចពិតជាមាន​កិត្តិយសណាស់ដែលបានទទួលគោរមងារដ៏ខ្ពង់ខ្ពស់បំផុត​ទាក់ទងនឹងព្រះពុទ្ធសាសនា​ហើយក៏ជាមោទនភាពណាស់ដែរ ដែលសម្ដេចធ្លាប់ជាក្មេងវត្តហើយពេលនេះត្រូវបានទទួលស្គាល់ថាជា​អ្នកគោរពប្រតិបត្តិតាមព្រះពុទ្ធសាសនា។សម្ដេចបានឯកភាពជាមួយនឹងឯកឧត្តម ធីស៊ីលស៊ីណា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ​និងទំនាក់ទំនងរវាង​ប្រទេសទាំងពីរ​តាមរយៈការជំរុញការអនុវត្តលើវិស័យទាំងឡាយដែលបានព្រមព្រៀងគ្នាហើយ​ដោយ​ឈរលើមូលដ្ឋាន​ដែលប្រទេសទាំងពីរមានដូចគ្នា៕

ព្រឹកស្អែក សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» របស់អង្គការពុទ្ធសាសនិកពិភពលោក និង«បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រពីសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង

2023/05/01 10:17:43 pm        130
ភ្នំពេញ÷ នៅព្រឹក ថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញក្នុងពិធីប្រកាស​និងប្រគល់ជូនគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» របស់អង្គការពុទ្ធសាសនិកពិភពលោក និង «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រដោយសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគោរមងារកិត្តិយស «ទីប្រឹក្សាជាន់ខ្ពស់» របស់អង្គការពុទ្ធសាសនិកពិភពលោកជូនឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក និងជាប្រធានគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។ពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅរមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ បរិវេណរូបសំណាកលោកយាយពេញ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា ស៊ីហ្គេមលើកទី៣២

2023/05/01 04:40:00 pm        167
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតជួបសំណេះសំណាល​ជាមួយគណៈប្រតិភូ​កីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលរៀបចំឡើងនៅកម្ពុជា។ ពិធីសំណេះសំណាលនេះ បានធ្វើឡើងនៅវិមានសន្តិភាព។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ៖- សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានក្រាបបង្គំថ្លែងអំណរព្រះរាជគុណ ថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែល​ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ ប្រោសព្រះរាជទាន យាងទៅប្រទានព្រះអគ្គិជ័យកីឡានៅខេត្តសៀមរាប។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីថ្លែងថាព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងមិនយកលុយពីកីឡាករបរទេស គឺជាការបើកឱកាសឲ្យ​ពិភពលោកស្គាល់​កម្ពុជាកាន់តែច្បាស់បន្ថែមទៀត និងជាការវិនិយោគលើរយៈពេលវែងសម្រាប់កម្ពុជា។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពីមុនគេស្គាល់កម្ពុជា តាមរយៈផលិតផលអង្ករ និងផលិតផល​ក្នុងស្រុក ប៉ុន្ដែពេលនេះគេស្គាល់កម្ពុជា តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និង​អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាបានត្រៀមរួចរាល់ក្នុងការដឹកជញ្ជូនប្រតិភូកីឡា កីឡាករ កីឡាការិនី ក្នុងការចូលរួមប្រកួតតាមប្រភេទកីឡានានា ដូច្នេះសូមសាព័ត៌មានអន្តរជាតិនានាស្វែងយល់​ចំណុចនេះឱ្យ​បានច្បាស់។ សម្ដេចបញ្ជាក់ថា «ខ្ញុំធានាអះអាងទៅលើសុវត្ថិភាពទាំងឡាយ»។- សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដោយស្នើឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះមុខម្ហូប«ហាឡាល់» សម្រាប់អ្នកកាន់សាសនាអ៊ិស្លាម ដែលមកចូលរួមប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងទទូចជាថ្មីម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំសម្រុកចូល​ទៅមើលការប្រកួតកីឡានានា ដោយមិនមានសំបុត្រ ហើយសូមកុំផ្លោះរបងដើម្បីបានទស្សនា។- សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកឡើងវិញថា ពលរដ្ឋកម្ពុជាមានភាពថ្លៃថ្នូរ ដោយនៅអំឡុងកិច្ច​ប្រជុំកំពូល​អាស៊ាន​​នៅកម្ពុជា គឺពុំមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ឬ ប្រតិភូណាមួយប្រឈមជួប​នឹងបញ្ហាកកស្ទះចរាចរណ៍​នោះឡើយ។- សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់គ្រប់ស្ថានីយទូរទស្សន៍ចូលរួមផ្សព្វផ្សាយពីការប្រកួតកីឡាស៊ីហ្គេមឱ្យបានផុសផុល ដើម្បីចូលរួម​លើកស្ទួយមុខមាត់ជាតិ។-សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កីឡាករគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវគុណធម៌ និងសីលធម៌ ជាពិសេសគោរពឱ្យបាននូវក្រមសីលធម៌ នៃការប្រកួត ក្នុងនាមកម្ពុជាជាម្ចាសើផ្ទះ។- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កីឡាករ កីឡាការិនី បង្កើតមិត្តឱ្យបានច្រើន​ក្នុងកាសព្រឹត្តិការណ៍​ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ សម្ដេចថ្លែងថា៖«កីឡាសម្រាប់កសាងមិត្តភាព និងកីឡាក៏ជាផ្នែកទូតមួយផងដែរ»។- សម្តេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើដល់កីឡាករ កីឡាការិនី ដោយហាមដាច់ខាតលើការប្រើប្រាស់​សារធាតុដែលត្រូវ​បាន​ហាមប្រើប្រាស់នៅក្នុងការប្រកួត។- សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យលោក ម៉ៃ សុគន្ធ ចេញមុខសុំទោសគ្រូបង្វឹកបាល់ទាត់ជម្រើសជាតិកម្ពុជា Keisuke Honda ជាសាធារណៈ។ ...[]«បើកូនជាកូនល្អរបស់កម្ពុជា កូនត្រូវសុំទោសKeisuke Honda»- សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់កីឡាករគ្រប់រូប ប្រឹងដណ្ដើមយកមេដាយមាស ឱ្យមានចំនួនកើនឡើងច្រើនថែមទៀតសម្រាប់កម្ពុជា។- សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មូលហេតុដែលកម្ពុជាទទួលយកការរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣នេះ គឺដោយសារកម្ពុជា មានតម្រូវការពន្លឿនការសាងសង់ហេដ្ឋារចនាសម្ពន្ធនានា ជាពិសេស គឺការអភិវឌ្ឍនៅកម្ពុជា ឱ្យបានលឿន។- សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភដល់កីឡាករ កីឡាការិនី ដែល ចូលរួម ប្រកួតក្នុង ព្រឹត្តិការណ៍ស៊ីហ្គេមលើកទីក្នុង ១ នាក់ ៥០០ ដុល្លារអាមេរិក។- សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញមោទនភាពចំពោះកីឡាករ កីឡាការិនី និងក្រុមគ្រួសារ ដែលជាកូនខ្មែរនៅ​បរទេស បាន​ខិតខំ​បញ្ជូនកូន និងសាច់ញាតិឱ្យមកចូលរួមប្រកួតតំណាងឱ្យកម្ពុជាក្នុងឱកាស ព្រឹត្តិការណ៍ស៊ីហ្គេម​លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។- សម្តេចតេជោ ហ៊ុន សែន បានជួបផ្ទាល់ជាមួយកីឡាការិនី ខាន់ ចេសា និងក្រុមគ្រួសារ (ជីដូន និងឪពុក) ដែលទើបចុះយន្តហោះនៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ។កីឡាការិនី ខាន់ ចេសាបានប្រាប់ BTV ពេលចុះយន្តហោះថា «មិនថាខ្ញុំនៅទីណាទេ ខ្ញុំជាជនជាតិខ្មែរ។ ខ្ញុំនៅទីនេះដើម្បីតំណាងឱ្យកម្ពុជា។ ខ្ញុំពិតជារំភើបណាស់ក្នុងការព្យាយាមម្តងទៀត ដើម្បីដណ្ដើម​យកមេដាយមាសជូនកម្ពុជា»៕

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញពិនិត្យ សមិទ្ធផលស្ថានីយប្រព្រឹត្តិកម្ម ទឹកកខ្វក់ នៅខេត្តព្រះសីហនុ នៅព្រឹកស្អែក

2023/04/29 07:23:48 pm        120
ព្រះសីហនុ៖ នៅព្រឹកថ្ងៃអាទិត្យទី៣០ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញពិនិត្យ សមិទ្ធផល ស្ថានីយ ប្រព្រឹត្តិកម្ម ទឹកកខ្វក់ នៅ​ខេត្តព្រះសីហនុ។ស្ថានីយប្រព្រឹត្តិកម្ម ទឹកកខ្វក់កម្រិតស្ដង់ដា នៅខេត្ដព្រះសីហនុ គឺជាសមិទ្ធផលមួយក្នុងចំណោម សមិទ្ធផលជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចំនួន៣៧ ខ្សែអគារខ្ពស់ៗ និង ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនទៀតដែល រាជរដ្ឋាភិបាលកម្ពុជាបាន ចំណាយថវិការដ្ឋ និង ធនធានក្នុងប្រទេសប្រែក្លាយខេត្ដនេះជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង ដ៏សំខាន់នៅក្នុងប្រទេស ។ស្ថានីយប្រព្រឹត្ដិកម្ម ទឹកកខ្វក់ចំនួន៣ត្រូវបានសាងសង់ឡើងនៅក្នុងខេ​ត្តនេះ។ ស្ថានីយនេះធ្វើឡើងដោយបំពាក់ បច្ចេកវិទ្យាចុងក្រោយ MABR ដែលជាបច្ចេកវិទ្យានវានុវត្ដន៍ របស់អ៊ីស្រាអែល ។ ស្ថានីយនេះគឺជាផ្នែកសំខាន់មួយ ដើម្បីឱ្យក្រុងព្រះសីហនុក្លាយជាទីក្រុងទំនើប (Smart- City) នៅក្នុងប្រទេសផងដែរ ។ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥២០០ ម៉ែត្រគុប ក្នុង១ ថ្ងៃ ទទួល រងទឹកកខ្វក់ពីតំបន់ទី ៣ ដែលមានផ្ទៃដី៣៦៤ ហិកតា ស្ថិតក្នុងសង្កាត់លេខ ៣ ។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ទី២ មាន សមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុង បរិមាណ៧២០០ ម៉ែត្រគុបក្នុង ១ ថ្ងៃទទួលរងទឹកកខ្វក់ពីតំបន់ទី៤ ដែលមាន ផ្ទៃដី៤៨៦ ហិកតា ស្ថិតក្នុង សង្កាត់ លេខ៣ ។ ចំណែកឯស្ថានីយ ប្រព្រឹត្តិកម្ម ទឹកកខ្វក់ ទី៣មានសមត្ថភាពប្រព្រឹត្តិកម្ម ទឹកកខ្វក់ក្នុងបរិមាណ២០០០០ ម៉ែត្រគុប ក្នុង១ ថ្ងៃទទួលរងទឹកកខ្វក់ពីតំបន់ ទី៥ និង តំបន់ទី៦ ដែលមានផ្ទៃដី ២ ៦៩០ ហិកតាស្ថិតក្នុងសង្កាត់ លេខ ៤ដែលសាងសង់ដោយ ក្រុមហ៊ុន X-WATER TECHNOLOGY CO.,LTD ៕

[BREAKING NEWS] និស្សិតខ្មែរអីស្លាមរៀននៅស៊ូដង់ បានមកដល់កម្ពុជាវិញ ដោយសុវត្ថិភាពបន្ទាប់មានអន្តរាគមន៍ពីសម្តេចតេជោ

2023/04/29 09:47:34 am        567
និស្សិតខ្មែរ-អីស្លាមទាំង៦អ្នករៀននៅប្រទេសស៊ូដង់ ជាទីដែលកំពុងមានសង្រ្គាមយ៉ាងខ្លាំងក្លានោះ បានមកដល់ប្រទេសកម្ពុជាវិញ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣នេះ។ពួកគេបានថ្លែងអំណរអគុណយ៉ាងខ្លាំងដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ អំពីសុវត្ថិភាពរបស់ពួកគេ ខណៈដែលពួកគេកំពុងមានការភ័យខ្លាចនោះ។ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បងប្អូននិស្សិតខ្មែរ-អីស្លាម​បានលើកឡើងថា ពួកគេពិតជាមានការសម្បាយចិត្តយ៉ាងខ្លាំងបានមកដល់ទឹកដីកម្ពុជាភ្លាមៗ​ដោយសុវត្ថិភាពក្រោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសអារ៉ាប៊ូសាអូឌីត។បងប្អូនខ្មែរ-អីស្លាម បានរៀបរាប់ថា ពួកគេពិតជាមានការភ័យខ្លាចយ៉ាងខ្លាំងក្រោយ ឃើញទិដ្ឋភាព​នៃសង្រ្គាមនៅប្រទេសស៊ូដង់ ប៉ុន្តែពួកគេក៏បាននឹកឃើញភ្លាមៗផងដែរដល់សម្តេចតេជោ ហ៊ុន សែន ថានឹងជួយដល់ពួកគេឲ្យរួចផុតពីសង្រ្គាមនៃប្រទេសនៅតំបន់មជ្ឈមបូព៌ានេះ។សូមបញ្ជាក់ថា បងប្អូននិស្សិតខ្មែរ-អ៊ីស្លាម ដែលសិក្សា នៅប្រទេសស៊ូដង់ជាទីដែលកំពុង​មាន​សង្រ្គាមយ៉ាងខ្លាំងក្លានោះ បានធ្វើការជម្លៀសខ្លួនមកដល់ប្រទេស អារ៉ាប៊ីសាអូឌីត​ក្រោយ​ប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសនេះមានការប្រយុទ្ធគ្នា តាមរយៈនាវារបស់រដ្ឋាភិបាលម៉ាឡេស៊ី។ភ្លាមៗបន្ទាប់ពីដឹងថាបងប្អូននិស្សិតខ្មែរ-អ៊ីស្លាមជាប់គាំងនៅប្រទេសស៊ូដង់ ជាទីកន្លែងកំពុងបាញ់ គ្នានោះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាបន្ទាន់ប្រាប់ដល់មន្រ្តីខ្មែរឲ្យជួយអន្តរាគមន៍ដល់ពួកគាត់ ដោយរហូតមកដល់ពេលនេះពួកគាត់បានមកដល់កម្ពុជាវិញដោយសុវត្ថិភាព៕អត្ថបទ៖ បាន ចក់

គណៈរដ្ឋមន្ត្រីសម្រេចអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន»

2023/04/28 04:10:38 pm        92
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពី «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន»។ នេះបើតាម ឯកឧត្ដម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល​កម្ពុជា​បញ្ជាក់នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ។ឯកឧត្ដម ផៃ ស៊ីផាន បានឱ្យដឹងថា សេចក្ដីព្រាងច្បាប់ស្ដីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន មានគោល​បំណង​សំខាន់ៗ លើការ ពង្រឹងការតភ្ជាប់សេដ្ឋកិច្ចនិងផ្តល់កាលានុវត្តភាពកាន់តែប្រសើរឡើង សម្រាប់ការអភិវឌ្ឍ​សេដ្ឋកិច្ចនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ បង្កើនការធ្វើពាណិជ្ជកម្មនិងការវិនិយោគលើវិស័យពាណិជ្ជកម្មសេវាកម្ម ដោយបង្កើតទីផ្សារកាន់តែទូលំទូលាយ និងកាត់បន្ថយការរឹតត្បិតចំពោះពាណិជ្ជកម្មសេវាកម្ម ការវិនិយោគ និងបង្កើតបរិយាកាសពាណិជ្ជកម្ម​ដែលអាច​ព្យាករណ៍បាន។សេចក្ដីព្រាងច្បាប់នេះបានពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសជាសមាជិកទាំងអស់ តាមរយៈការលើកកម្ពស់ និងការសម្របសម្រួលដល់ការប្រើប្រាស់នូវកាលានុវត្តភាពកាន់តែប្រសើរ ដែលផ្ដល់ដោយកិច្ចព្រមព្រៀងនេះ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងផ្នែកនិយ័តកម្ម ការបង្កើតកិច្ចសហប្រតិបត្តិការ​ក្នុងវិស័យអភិវឌ្ឍន៍​ធនធានមនុស្ស និងការបង្កើនការចូលរួមរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងសកម្មភាពពាណិជ្ជកម្ម​និងការវិនិយោគ និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងប្រទេសសមាជិកអាស៊ាន ដើម្បីសម្រេចបាន​នូវសមភាព​តុល្យភាព និងនិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ឯកឧត្ដមបានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន នឹងផ្តល់នូវអត្ថប្រយោជន៍លើការ ពង្រីកបន្ថែម​និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មពាណិជ្ជកម្មសេវាកម្ម ដើម្បីជំរុញសមាហរណកម្មពាណិជ្ជកម្ម​សេវាកម្ម​អាស៊ានទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល និងលើកកម្ពស់សមត្ថភាព​ប្រកួតប្រជែង​ក្នុងវិស័យសេវាកម្មរ​បស់​ប្រទេស​សមាជិកផងដែរ៕ ដោយ ៖ ដារ៉ា

សម្តេចតេជោ៖ និស្សិតខ្មែរ​ដែលសិក្សានៅស៊ូដង់​បានជម្លៀសខ្លួនមកដល់​ប្រទេសអារ៉ាប៊ីអាសាអូឌីត​ហើយ

2023/04/27 09:22:10 am        204
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងថា និស្សិតខ្មែរ-អ៊ីស្លាម ដែលបានសិក្សានៅប្រទេសស៊ូដង់ជាទីដែលកំពុងមានសង្រ្គាមយ៉ាងខ្លាំងនោះ បាន​ធ្វើការ​ជម្លៀស​ខ្លួន​មកដល់ប្រទេស អារ៉ាប៊ីសាអូឌីតដោយសុវត្ថិភាពហើយ បន្ទាប់ពីមានការ​ជួយ​អន្តរាគមន៍​ពី​រដ្ឋាភិបាលម៉ាឡេស៊ី។ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និង​បើក​វគ្គ​បណ្តុះ​បណ្តាល​ឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣​នេះ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានលើកឡើងថា សូមឱពុកម្តាយ និងក្រុម​គ្រួសារ​របស់​និស្សិត​ដែលកំពុងសិក្សានៅប្រទេសស៊ូដង់នោះសូមកុំភ័យ និងព្រួយបារម្ភដល់​កូន​ៗ​បន្ត​ទៀត​អី ខណៈពេលនេះពួកគាត់បានមកដល់ប្រទេសអារ៉ាប៊ីសាអូឌីតហើយ ហើយពួកគាត់​នឹង​បន្ត​មក​ប្រទេស​ម៉ាឡេស៊ីនាពេលឆាប់ៗខាងមុខនេះផងដែរ។ជាមួយនឹងការមកដល់ទីសុវត្ថិភាពរបស់បងប្អូនជានិស្សិតខ្មែរ-អ៊ីស្លាមទាំងនោះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានប្រកាសថ្លែងអំណរគុណដល់រដ្ឋាភិបាល នៃប្រទេសម៉ាឡេស៊ី ដែល​បាន​បញ្ជូន​នាវា​ទៅជម្លៀសប្រ​ជាជនរបស់ខ្លួនចេញពីតំបន់សង្គ្រាមក្នុងប្រទេសស៊ូដង់ ហើយ​ក៏​បាន​ជួយ​ដល់និស្សិតខ្មែរផងដែរនោះ៕ អត្ថបទ៖ បាន ចក់

[BREAKING NEWS] ព្រះអគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេម ដង្ហែមកដល់កម្ពុជាហើយ ក្រោយទទួលបានជោគជ័យក្នុងការដង្ហែនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន

2023/04/27 08:43:45 am        382
នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ ព្រះអគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេម បានដង្ហែមកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយទទួលបានជោគជ័យក្នុងការដង្ហែនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ប្រតិភូពិសេសដង្ហែព្រះអគ្គិជ័យកីឡា បានមកដល់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល-ណងណុកខៀនហើយ ដើម្បីដង្ហែត្រឡប់ចូលប្រទេសកម្ពុជាវិញ នាព្រឹកនេះ តាមខេត្តស្ទឹងត្រែង ក្រោមការដឹកនាំរបស់បេសកជនពិសេសឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ អមដំណើរដោយលោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ ព្រមទាំងមន្រ្តីជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិអូឡាំពិកឡាវ និងកីឡាករ-កីឡាការិនីឡាវ ៥រូបផងដែរ ។សម្រាប់ដំណើរមាតុភូមិនិវត្តន៍របស់ព្រះអគ្គិជ័យកីឡានេះដែរ នឹងទទួលការស្វាគមន៍ពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធាន CAMSOC រួមជាមួយថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត និងប្រជាពលរដ្ឋរាប់ពាន់នាក់ត្រៀមទទួលស្វាគមន៍ និងអបអរសាទរ នៅខេត្តស្ទឹងត្រែង៕

សម្ដេចតេជោ ស្នើជប៉ុនជួយជំរុញការនាំចេញផលិតផលកម្ពុជា ទៅកាន់ប្រទេសជប៉ុន

2023/04/26 07:11:19 pm        52
ភ្នំពេញ ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យឯកឧត្ដម តាកាហាស៊ី ហ្វូមីអាគី (Takahashi fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។​ក្នុងជំនួបនេះ ឯកឧត្តម តាកាហាស៊ី បានគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីវឌ្ឍនភាពរបស់សមាគម​ជប៉ុន-កម្ពុជា ដែលក្នុងនោះទី១-កំពុងរៀបចំវេទិកាព័ត៌មានអំពីសក្ដានុពលវិនិយោគនៅកម្ពុជា ដើម្បីផ្សព្វផ្សាយដល់​ប្រជាជនជប៉ុន ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យមជប៉ុន ដែលកំពុងស្វែងរកការវិនិយោគនៅក្រៅប្រទេស។ ទី២-កំពុងជំរុញការអភិវឌ្ឍធនធានមនុស្សលើវិស័យកែសម្ផស្ស, វិស័យជួសជុលយានយន្ត និងវិស័យ​បដិសណ្ឋារកិច្ច​ជាដើម។ ទី៣-កំពុងរៀបចំខួប ៧០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលក្នុងនោះនឹងមានការអុច​កាំជ្រួច​អបអរសាទរផងដែរនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។ ទី៤-ជំរុញការនាំចេញផលិតផលពីកម្ពុជាទៅជប៉ុន និងកែច្នៃផលិតផលកម្ពុជា សម្រាប់ដាក់លក់លើកទីផ្សារ។ ទី៥-គោរពសម្ដែងការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម តាកាហាស៊ី ដែលបានធ្វើរបាយការណ៍ជូនសម្ដេច ហើយបានលើកទឹកចិត្តឱ្យបន្តការខិតខំចលនាអ្នកវិនិយោគមកកម្ពុជា ដែលជាអាទិភាពរបស់កម្ពុជា ហើយនៅពេលនេះកម្ពុជាក៏មានច្បាប់វិនិយោគថ្មីដែរ ដែលច្បាប់វិនិយោ គនោះ នឹងផ្ដល់នូវភាពអនុគ្រោះច្រើន សម្រាប់ការវិនិយោគនៅកម្ពុជា។ សម្ដេចតេជោ ក៏បានស្នើសុំឱ្យឯកឧត្តម តាកាហាស៊ី បន្តជួយដល់កម្ពុជាលើការអភិវឌ្ឍធនធានមនុស្ស ហើយក៏បានបញ្ជាក់ទៅឯកឧត្តមផងដែរថា កម្ពុជានៅពេលនេះ​កំពុងមានគម្រោងបណ្ដុះបណ្ដាលជនក្រីក្រប្រមាណ១លាន ៥សែននាក់ ដើម្បីឲ្យពួកគាត់ងាយរកការងារធ្វើ។ ជាមួយគ្នានោះដែរ សម្ដេចតេជោ ក៏បានស្នើសុំឱ្យឯកឧត្តម តាកាហាស៊ី ជំរុញការនាំផលិតផលកម្ពុជា ទៅកាន់ប្រទេសជប៉ុន។ សម្ដេចបានមានប្រសាសន៍ថា ផលិតផលរបស់កម្ពុជានៅពេលនេះ មានគុណភាពល្អ ហើយមិនប្រើគីមីច្រើននោះទេ។សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម តាកាហាស៊ី ដែលបានអបអរសាទរចំពោះ​ការ​ដឹកនាំរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ សម្ដេចតេជោមាន ប្រសាសន៍ថា នៅពេលដែលកម្ពុជាដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនោះ គឺស្ថានភា ពមានការពិបាកច្រើន ទាំងនៅក្នុងតំបន់ និងទាំងក្នុងពិភពលោក ព្រោះថា នៅពេលនោះ គឺមានបញ្ហាពាក់ព័ន្ធនឹងប្រទេសមីយ៉ាន់ម៉ា, ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង, បញ្ហាតៃវ៉ាន់, បញ្ហាសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជាបញ្ហាការប្រឈមមុខខាងផ្នែកភូមិសាស្ត្រនយោបាយផងដែរ។ ប៉ុន្តែទោះជាយ៉ា ងណាក៏ដោយ កម្ពុជាបានដឹកនាំកិច្ចប្រជុំដោយរក្សាបាននៅមជ្ឈភាពអាស៊ាន, សាមគ្គីភាពអាស៊ាន និ ងរក្សាបាននូវឥទ្ធិពលអាស៊ាន ក៏ដូចជាបានចេញសេចក្ដីថ្លែងការណ៍ និងឯកសារទាំងអស់ ដោយគ្មានការប្រឈមមុខដាក់គ្នានោះឡើយ៕​ ដោយ៖ គង់ ឌិន​

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការ​នៅសាលាភូមិន្ទរដ្ឋបាលព្រឹកស្អែកនេះ

2023/04/26 06:02:17 pm        341
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការ​នៃ​សាលា​ភូមិន្ទរដ្ឋបាល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់លើការបំពេញ​ការងារ​របស់មន្ត្រីរាជការនៅតាមក្រសួង និងស្ថាប័នសាធារណៈ ព្រោះជាធាតុដ៏សំខាន់​ក្នុងការងារ​អភិបាលកិច្ចរបស់រដ្ឋ។ សម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់ជាគ្រូបង្រៀននៅសាលាភូមិន្ទរដ្ឋបាលដែរនោះ តែងតែឆ្លៀត​ឱកាស​អញ្ជើញជាអធិបតីក្នុងបិទ ឬបើកវគ្គបណ្តុះបណ្តាល​មន្ត្រីរាជការ​រៀបចំ​ដោយ​សា​លា​ភូមិន្ទ​រដ្ឋបាល​។ សម្តេចតេជោយកឱកាសនេះ ដើម្បីផ្តល់នូវឱវាទ និងអនុសាសន៍នានា ដល់មន្ត្រីរាជការ​ក្នុង​ការ​បំពេញការងារ ឬផ្តល់សេវាសាធារណៈទាំងឡាយ។សូមបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទ និងបើក​វគ្គ​សិក្សា ក៏ដូចជាការចែកសញ្ញាបត្រសម្រាប់សិស្សសាលាភូមិន្ទរដ្ឋបាលនេះចំនួន ២៣ លើក​រួចមក​ហើយ​៕​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-អឺរ៉ុប ផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ហើយប្តេជ្ញាចិត្តចំពោះសន្តិភាព ស្ថិរភាព និងការគោរពច្បាប់អន្តរជាតិ
04/29/2026 08:04 AM
មេដឹកនាំឈូសមុទ្រធ្វើដំណើរទៅដល់អារ៉ាប៊ីសាអ៊ូឌីត ដើម្បីពិភាក្សាពីការឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីរ៉ង់
04/28/2026 08:04 PM
ប្រធានាធិបតីអេស្តូនី៖ «អឺរ៉ុបត្រូវតែត្រៀមខ្លួន» សម្រាប់គ្រាប់សេណារីយ៉ូ នៅក្នុងសង្គ្រាមអ៊ុយក្រែន
04/28/2026 08:04 PM
យោធាអ៊ីស្រាអែលចេញការព្រមានជម្លៀស សម្រាប់តំបន់ភាគខាងត្បូងលីបង់
04/28/2026 08:04 PM
ស៊ុយអែតព្រមានអំពីលទ្ធភាពដែលអាចខ្វះខាតប្រេងឥន្ធនៈយន្តហោះ ដោយសារសង្គ្រាមមជ្ឈិមបូព៌ា
04/28/2026 08:04 PM
រសៀលនេះក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍​ និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ខេត្តពោធិ៍សាត់
04/28/2026 08:04 PM
អារ៉ាប់រួម ចាកចេញពី OPEC និង OPEC+ ជាផលប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមផលិតប្រេងសកល
04/28/2026 08:04 PM
ក្រុមហ៊ុននីហ្សេរីយ៉ាផលិតយានបើកដោយខ្លួនឯង ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធអាហ្វ្រិក
04/28/2026 07:04 PM
មន្ត្រីការពារជាតិជាន់ខ្ពស់៖ ហ្វីលីពីនមិនបារម្ភថា សង្គ្រាមអ៊ីរ៉ង់នឹងធ្វើឲ្យអាមេរិកងាកចេញពីតំបន់នោះទេ
04/28/2026 07:04 PM
មនុស្សជាច្រើននាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យឆាប់ឆេះការដ្ឋានសំណង់អគារកំពុងសាងសង់នៅទីក្រុងមូស្គូ
04/28/2026 07:04 PM