សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧

2023/07/01 02:32:49 pm        166
នៅព្រឹកថ្ងៃទី១កក្កដា ឆ្នាំ២០២៣នេះ នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានអញ្ជើញប្រកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាល​ទី៧ ឆ្នាំ២០២៣ និងមីទ្ទិញ​អបអរ​សាទរ​ខួប​អនុស្សាវីយ៍ លើកទី៧២ ថ្ងៃបង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ក្រោមអធិបតីភាព​សម្ដេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​​កម្ពុជា, សម្ដេចពញាចក្រី ហេង សំរិន ប្រធាន​កិត្តិយសគណបក្សប្រជាជនកម្ពុជា និង​​សមាជិក សមាជិកា ចូលរួមប្រមាណជាង ៧ ម៉ឺននាក់ នៅមជ្ឈមណ្ឌលសន្និបាត និង​ពិពណ៌​កោះពេជ្រ។ 

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វែងរកម្ចាស់អាខោន Tiktok ឈ្មោះ Samdach Hun Sen ដែលមាន Follows 314K ដើម្បីយកប្រើប្រាស់ជាAccount ផ្លូវការរបស់សម្ដេចតែម្ដង

2023/06/29 07:15:36 pm        1431
សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វែងរកម្ចាស់អាខោន Tiktok ឈ្មោះ Samdach Hun Sen ដែលបានប្រើឈ្មោះ និងរូបថតសម្តេច ព្រមទាំងតែងបង្ហោះសកម្មភាពសម្តេចមានFollows 314K ដើម្បីយកអាខោននោះ មកប្រើប្រាស់ជាផ្លូវការតែម្ដង ព្រមទាំងផ្តល់ឋានៈជាជំនួយការរបស់សម្តេចធ្វើការងារផ្នែកTiktokនេះថែមទៀត។

សម្ដេចតេជោផ្ញើសារសាទរ និងជូនពរជ័យដល់សាសនិកអ៊ិស្លាម ដែលត្រូវរៀបចំប្រារព្ធពិធីបុណ្យ « រ៉យ៉ាហាជ្ជី » នៅថ្ងៃស្អែក

2023/06/29 03:30:08 am        117
ភ្នំពេញ ៖ ក្នុង​នាម​រាជរដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ខ្ញុំ​ និង ​ភរិយា ​សូម​អបអរសាទរ​ ជូន​ពរជ័យ ​សិរីសួស្ដី​សុភមង្គល បវរ​មហា​ប្រសើរ​​​​ជូន​​ដល់​​បង​ប្អូន​សាសនិក​ខ្មែរ​ឥស្លា​ម​​កម្ពុជា ​ក្នុង​ និង​ក្រៅ​ប្រទេស​រួម​ទាំង​​បងប្អូន​​​សាសនិក​ឥស្លាម​​នៅ​ទូទាំង​​សាកល​លោក​ផង​ដែរ​​ដែល​ប្រារព្ធពិធី​បុណ្យ​ "រ៉យ៉ាហាជ្ជី"​ នៅ​ថ្ងៃ​​ព្រហស្បតិ៍ ​ទី១០​​ ខែ​ហ្សុលហិជ្ជះ ​ឆ្នាំ១៤៤៤ ​មូហាំម៉ាត់សករាជ​ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍​១២កើត​ខែ​បឋមាសាឍ​​ឆ្នាំ​ថោះ ​បញ្ចស័ក​ ព.ស.២៥៦៧ ​​ត្រូវ​នឹង​ថ្ងៃ​ទី២៩​ ខែមិថុនា ​​ឆ្នាំ២០២៣ ​​​​ខ្ញុំ​សូម​ផ្ញើ​នូវ​ក្តី​នឹក​រលឹក​និង​ អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​បង​​ប្អូនខ្មែរឥស្លា​មកម្ពុជា​​ដែលបានចូលរួមថែ​រក្សាសុខសន្តិភាព រួមគ្នា​ជាមួយនឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់​ និងគាំទ្រលើការដឹកនាំរបស់ខ្ញុំ​និង​គណបក្សប្រជាជនកម្ពុជាតាំងពីដើមតរៀងមក​ ជាពិសេសបាន​ចូលរួម​ចំណែក​ជា​មួយ​រាជរដ្ឋាភិបាលក្នុងការ​ការពារ​​ទប់​ស្កាត់​ការ​ឆ្លងរីករាលដាល​ជំងឺ​រាតត្បាត​កូវីដ-១៩​​ដោយ​ជោគជ័យ​​ដោយ​​គោរព​​អនុវត្ត​​បាន​​យ៉ាង​​ខ្ជាប់​ខ្ជួន​​ទៅ​តាម​​ច្បាប់​​ សេចក្តីសម្រេច សារាចរណែនាំ និងវិធានការនានារបស់រាជរដ្ឋាភិបាល ព្រមទាំងបងប្អូនខ្មែរឥស្លាម​បានអនុវត្តតាម​ការណែនាំ​របស់ ចាងហ្វាង​នៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាផងដែរ​ដែលយើងទទួលបាន​ជោគជ័យ​ដ៏ធំធេងសំរាប់ជាតិយើង ។ សូមបងប្អូនខ្មែរឥស្លាម បន្តចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ ដោយត្រូវរក្សានូវសុខដុនីយកម្មជាតិសាសន៍និងសាសនានិង,​សូមអញ្ជេីញ​ទៅបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ នីតិកាលទី៧ ​ឱ្យបានគ្រប់ៗគ្នា ​នៅថ្ងៃអាទិត្យ ​ទី២៣ ខែកក្កដា ​ឆ្នាំ២០២៣ខាង​មុខនេះ៕​

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យដាក់សំណាញ់មេឃបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើក (Drone) ដែលធ្វើសកម្មភាពឈ្លានពានកម្ពុជា

2023/06/28 04:28:00 pm        660
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន​ដាក់​បញ្ជាដាច់​ណាត់​ឱ្យដាក់សំណាញ់មេឃ​បាញ់កម្ទេចចោល​យន្តហោះគ្មានមនុស្សបើក (Drone) ដែល​មកធ្វើសកម្មភាពឈ្លានពានលើដែនអធិបតេយ្យកម្ពុជា។សម្ដេចតេជោ បានចេញដាក់បញ្ជាបន្ថែមយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញ​ចុះជួប​សំណេះ​សំណាល​ជា​មួយកម្មករ-កម្មការិនីប្រមាណជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៧ ដែល​កំពុង​ដំណើរ​ការអាជីវកម្មក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។សម្ដេចតេជោ ជឿជាក់ថា យន្តហោះគ្មានមនុស្សបើកដែលចូលមកឈ្លានពានប្រទេសកម្ពុជា គឺ​មក​ធ្វើការទំនាក់ទំនងជាមួយក្រុមភេរវករបាក់ទ័ពរត់ចេញពីវៀតណាមចូលមកដែនដីកម្ពុជា។ សម្តេចតេជោ បញ្ជាក់ថា បើអង្គភាពណាបាញ់ធ្លាក់ទ្រូននេះមួយគ្រឿងសម្ដចនឹងផ្ដល់រង្វាន់ ២០ ម៉ឺនដុល្លារ៕

សម្ដេចតេជោអំពាវនាវដល់ពលរដ្ឋ សូមកុំមានការបារម្ភ និងជ្រួលច្របល់ចំពោះការចល័តកងទ័ព

2023/06/28 02:18:21 am        531
ភ្នំពេញ ៖ មានប្រសាសន៍តាមរយៈសារសំឡេងពិសេសនៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំពាវនាវដល់ពលរដ្ឋនៅទូទាំងប្រទេស និងបណ្ដាខេត្តដែល​មានកងកម្លាំងប្រដាប់អាវុធឆ្លងកាត់ សូមកុំមានការបារម្ភ ឬ ជ្រួលច្របល់ចំពោះការចល័ តកងទ័ពនេះអី។សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ការចល័តកងទ័ពនេះ គឺជាកម្លាំងអន្តរាគមន៍ ដើម្បីជួយទៅដល់​តំបន់ភូមិភាគ ដើម្បីរួមកម្លាំងគ្នាកម្ទេចយន្តហោះគ្មានមនុស្សបើក ដែលបានបំពានចូលដែន អធិបតេយ្យរបស់​កម្ពុជាជាច្រើនលើកកន្លងមករួចហើយ។សម្ដេចតេជោបានចាត់ទុកការបំពានលើដែនអធិបតេយ្យកម្ពុជានេះ គឺជាការឈ្លានពាន និងជាការប៉ុន ប៉ងធ្វើភេរវកម្មលើទឹកដីកម្ពុជា។​ក្រៅពីការអំពាវនាវដល់ពលរដ្ឋនៅទូទាំងប្រទេស និងបណ្ដាខេត្តនានាដែលកងទ័ពចល័តទៅដល់, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវទៅដល់ប្រទេសក្បែរខាង កម្ពុជា ដែលបានផ្ដល់ទឹកដីឱ្យយន្តហោះគ្មានមនុស្សបើកធ្វើជាទីតាំងបើកបំពានចូលទឹកដីកម្ពុជា សូម បញ្ឈប់ជាបន្ទាន់នូវសកម្មភាពនោះ ព្រោះវាមានចរិតជាភេរវកម្មប្រឆាំងនឹងអធិបតេយ្យភាព និងឯករា ជ្យភាពរបស់កម្ពុជា។​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបញ្ជាក់ជាថ្មីថា កម្ពុជាចង់មានសេចក្ដីសុខ ហើយគ្មានប្រាថ្នា អ្វីក្រៅពី សេចក្ដីសុខ និងឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជាប៉ុណ្ណោះនោះទេ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការគ្រប់គ្រងសភាពការណ៍នេះ សូមពលរដ្ឋកុំមាន ការបារម្ភព្រួយ ពីបញ្ហានេះអី៕ ដោយ៖ គង់ ឌិន

សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឱ្យរាំងខ្ទប់សកម្មភាពបាក់ទ័ព​របស់ក្រុមវាយប្រហារ​លើទឹកដីវៀតណាម ចូលទឹកដីកម្ពុជា

2023/06/27 06:50:30 pm        386
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន តាមរយៈសារបន្ទាន់ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ចេញបទបញ្ជាឱ្យសម្តេចពិជ័យសេនាទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិ និងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស ព្រមទាំងកម្លាំងប្រដាប់អាវុធ ឈរជើងនៅខេត្តមណ្ឌលគិរី, រតនគិរី ,ក្រចេះ ឱ្យរាំងខ្ទប់សកម្មភាពជ្រៀតចូលរបស់ក្រុមប្រដាប់អាវុធ វាយប្រហារបែបភេរវកម្មនៅក្នុងប្រទេសវៀតណាម កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ ដែលមានបំណងជ្រកកោណនៅទឹកដីកម្ពុជា។សម្តេចបញ្ជាក់ថា ក្រុមបាក់ទ័ពទាំងនេះ បានរាយប៉ាយក្នុងភូមិសាស្ត្រព្រំដែនវៀតណាម ជាប់នឹងព្រំដែនប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រខេត្តរតនគិរី ។សម្តេចតេជោបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ មានដ្រូនជាច្រើនគ្រឿងបានហោះ និងធ្លាក់ចូលទឹកដីកម្ពុជា ដែលតាមការបញ្ជាក់ពីភាគីវៀតណាម មិនមែនជាដ្រូនវៀតណាមឡើយ ដូច្នេះដ្រូនទាំងនោះជាដ្រូនរបស់ក្រុមវាយប្រហារវៀតណាម។ ទន្ទឹងនឹងនោះមានមួយចំនួននៃកងទ័ពភេរវកម្មទាំងនោះ កំពុងបាក់ទ័ពរត់ចូលទឹកដីកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាបន្ទាន់ឱ្យកងអង្គរក្សប្រើអាវុធទំនើបសម្រាប់បាញ់យន្តហោះ ទៅកាន់គោលដៅ ដែលមានដ្រូនរបស់ក្រុមបាក់ទ័ពវាយប្រហារនៅវៀតណាមហោះចូលទឹកដីកម្ពុជា។សម្តេចតេជោ បានបញ្ជាឱ្យកងទ័ពនៅបញ្ជាការដ្ឋានអង្គរក្ស៥០០នាក់ និងកាំភ្លើងបាញ់យន្តហោះ២០០ដើមចេញជាបន្ទាន់ ដើម្បីពង្រាយគ្រប់ច្រកល្ហកសម្រាប់បាញ់ទម្លាក់ដ្រូនទាំងនោះ៕

អង្គការពុទ្ធសាសនិកពិភពលោកថ្វាយព្រះរាជគោរមងារ «ព្រះរាជពុទ្ធមាមកាភិបាល» ដល់ព្រះមហាក្សត្រ

2023/06/24 11:31:11 pm        127
ភ្នំពេញៈ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជានុញ្ញាតដល់គណៈប្រតិភូក្រុមប្រឹក្សាវប្បធម៌អាស៊ី ចូលក្រាបបង្គំគាល់ និងថ្វាយព្រះរាជគោរមងារ «ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ទសាសនិកពិភពលោក» ជាផ្លូវការ ថ្វាយដល់ព្រះករុណា ជាអម្ចាស់ ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ «ពុទ្ធមាមកាភិបាល ជាភាសាអង់គ្លេសថា(Patron of The WFB)» គឺជាគោរមងារដែលផ្តល់ជូនដល់ថ្នាក់ដឹកនាំកំពូលទាំងក្នុងអាណាចក្រ និងពុទ្ធចក្រដែលជាអ្នកគ្រប់គ្រង ថែរក្សា គោរពប្រតិបត្តិ ឧបត្ថម្ភទ្រទ្រង់ និងលើកតម្កើងតម្លៃព្រះពុទ្ធសាសនា ប្រកបដោយសទ្ធាជ្រះថ្លា ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តម តាមរយៈសកម្មភាពព្រះពុទ្ធសាសនានានា រួមទាំងសកម្មភាពរបស់ WFB។ «ព្រះរាជពុទ្ធមាមកាភិបា» ជាគោរមងារសម្រាប់ផ្តល់ជូនដល់ព្រះមហាក្សត្រ និងព្រះរាជវង្សានុវង្ស ហើយមានអត្ថន័យដូចគ្នាទៅនឹង ពុទ្ធមាមកាភិបាល ដែលប្រើប្រាស់សម្រាប់ថ្នាក់ដឹកនាំក្នុងអាណាចក្រ។ក្នុងឱកាសចូលក្រាបថ្វាយបង្គំគាល់នៃព្រះរាជពិធីថ្វាយព្រះគោរមងារនេះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី បានសំដែងថ្វាយនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុតថ្វាយ ព្រះករុណា ព្រះមហាក្សត្ស ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានប្រោសព្រះរាជទានដល់គណៈប្រតិភូ ចូលក្រាបបង្គំគាល់នាពេលនេះ។ជាមួយគ្នានោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត បានសូមព្រះបរមរាជានុញ្ញាតទូលថ្វាយនូវរបាយការណ៍ ដោយបានគូសបញ្ជាក់ថា ឆ្នាំនេះជាខួបលើកទី៣០ នៃការប្រកាសដាក់ឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមមាត្រា៤៣ នៃរដ្ឋធម្មនុញ្ញបានចែងថា “ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិពេញទីខាងជំនឿ។ សេរីភាព ខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋធានា ក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត ដល់សណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈ ហើយព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ លោកជំទាវ បានមានប្រសាសន៍លើកឡើងបន្តថា ព្រះពុទ្ធសាសនា ជាសាសនានៃសន្តិភាព ជាមាគ៌ានៃជីវិតរស់នៅ ជាធាតុផ្សំដ៏សំខាន់នៃអត្តសញ្ញាណជាតិរបស់កម្ពុជា និងជាគ្រឹះដ៏សំខាន់នៃការកសាងជាតិ រក្សាសន្តិភាព និងការបង្រួបបង្រួមជាតិ ប្រកបដោយសុខដុមរមនាក្នុងសង្គម ការអភិវឌ្ឍប្រទេស និងការកសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយបណ្ដាប្រទេសជិតខាង ក្នុងតំបន់ និងពិភពលោកដោយឈរលើទស្សនវិជ្ជាសន្តិភាព ភាពស្មោះត្រង់ គោរពគុណតម្លៃ និងផលប្រយោជន៍គ្នាទៅវិញទៅមក។ ជាងនេះទៅទៀត ព្រះរាជាណាចក្រកម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ព្រះពុទ្ធសាសនាទូទាំងពិភពលោក។ ជាក់ស្តែងកម្ពុជា គឺជាប្រទេសស្ថាបនិកមួយ នៃអង្គការពុទ្ធសាសនិកពិភពលោក(WFB) នៅពេលដែលអង្គការមួយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥០ នៅប្រទេសស្រីលង្កា៕អត្ថបទ ÷ បាន ចក់

សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ជាបន្តទៀតមកពីរាជធានីភ្នំពេញ និងខេត្តកណ្តាល

2023/06/24 02:13:41 pm        223
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះ​ជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅ​រាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះ សំណាល ធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ។ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រោងចក្រសហគ្រា​ទាំង១៣​ ដែលអនុញ្ញាតឱ្យកម្មករ និយោជិតចូល រួម ក្នុងពិធីសំណេះសំណាលនេះ មកពីស្រុកមុខកំពូល ខេត្តកណ្តាល​ចំនួន៣ និងរាជធានីភ្នំពេញចំនួន១០ (ខណ្ឌឫស្សីកែវចំនួន៨, ខណ្ឌជ្រោយចង្វារ ចំនួន ១ និងខណ្ឌពោធិ៍សែនជ័យ​ចំនួន១)។រោងចក្រ សហគ្រាសទាំង១៣នេះ មានរោងចក្រកាត់ដេរចំនួន១០ ផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន២ និងផលិតស្បែកជើងចំនួន១។ផលិតផលរោងចក្រ សហគ្រាសទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ចិន និងអូស្ត្រាលីជាដើម។រាជធានីភ្នំពេញ និងខេត្ត កណ្តាល គឺជាតំបន់ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន បានរួមចំណែកផ្តល់​ការងារជាច្រើនកន្លែងសម្រាប់ប្រជាពលរដ្ឋ និងគាំទ្រដល់សេដ្ឋកិច្ចជាតិ។ នៅឆ្នាំ២០២៣នេះ រាជធានីភ្នំពេញ មានរោងចក្រ សហគ្រាសចំនួន៩,៣១៤ មានកម្មករ និយោជិតជាង ៦៦ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមប្រមាណ ២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះ រោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន ៧២៧ មានកម្មករ និយោជិតប្រមាណ ៣៤ម៉ឺននាក់ មានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ១.១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ដោយឡែកនៅខេត្តកណ្តាលវិញ នៅឆ្នាំ២០២៣នេះ មានរោងចក្រ សហគ្រាសចំនួន៤៨៣ មានកម្មករ និយោជិតប្រមាណ ១៥ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ៤៧៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរមានចំនួន១៧១ មានកម្មករ និយោជិតសរុបជាង ១៣ម៉ឺន ២ពាន់នាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ ៤១១លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕

រដ្ឋសភាសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត

2023/06/23 05:05:33 pm        346
រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើសេចក្ដីព្រាងច្បាប់ ស្តីពី​វិសោធនកម្ម​ច្បាប់បោះឆ្នោត ដោយសំឡេង ១១១ លើ ១១១ សំឡេង ក្នុងសម័យប្រជុំលើកទី៩ នីតិកាល​ទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ជាកិច្ចចាប់ផ្ដើមនៃកិច្ចប្រជុំនេះលោកទាវ គ្រួច សំអាន អនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាជាអ្នករាការណ៍សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ជូនអង្គរសភា។ ចំណែក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ តំណាងរាជរដ្ឋាភិបាលឡើងការពារសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតនេះ ដោយបានឯកភាពទាំងស្រុងលើសេចក្ដីរាយការណ៍របស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា។ អង្គប្រជុំនៃរដ្ឋសភាបានឯភាព និងអនុម័តយកសេចក្ដីព្រាងច្បាប់នេះមកពិភាក្សា និងអនុម័តលើសំឡេង ១១១ លើ ១១១ សំឡេងនៃអង្គសភា។ លោកទាវ គ្រួច សំអាន អនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាជាអ្នកឡើងអាននូវសេចក្ដីទាំងស្រុងនៃមាត្រានីមួយៗនៃសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតនេះ ក្នុងនោះអង្គសភាបានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតឡើសំឡេង ១១១ លើ ១១១ សំឡេង។ សំណើធ្វើវិសោធនកម្មនេះ ត្រូវបានធ្វើឡើងស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាពិសេស វាក្យខណ្ឌទី៥ នៃមាត្រា ៣៤ ថ្មី (មួយ) ដែលចែងថា «បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះ ឱ្យគេបោះឆ្នោត ត្រូវកំណត់ក្នុងច្បាប់» ហើយទន្ទឹមនេះ សំណើធ្វើវិសោធនកម្មនេះ ក៏មិនធ្វើឱ្យប៉ះពាល់ឡើយដល់ «សិទ្ធិបោះឆ្នោត»របស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រ កម្ពុជា។ «ការទៅបោះឆ្នោត» ឬ «ការមិនទៅបោះឆ្នោត» នៅតែជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ និងពុំមែនជាកាតព្វកិច្ចដែលមានចរិតជាការចាប់បង្ខំប្រជាពលរដ្ឋឱ្យទៅបោះឆ្នោត ដូចបណ្តាប្រទេសប្រជាធិបតេយ្យសេរីមួយចំនួនក្នុងពិភពលោកនោះទេ។សូមជម្រាបថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតរួមមាន ៨ មាត្រា។ ច្បាប់នេះមានគោលបំណងចែងអំពីការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ, ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។ ច្បាប់នេះ មានគោលបំណងលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលជាច្បាប់កំពូលរបស់ជាតិ និងលើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិទាំងនៅថ្នាក់ក្រោមជាតិ៕

BREAKING NEWS ! នាវាមុជទឹកស្វែងរកបំណែកនាវាទីតានិក ត្រូវបាន​ផ្ទុះដ៏មហន្តរាយ​នៅ​បាតសមុទ្រ បណ្ដាលឲ្យអ្នកដំណើរទាំង ៥នាក់ស្លាប់ទាំងអស់

2023/06/23 03:28:46 pm        331
អង្គភាពឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក បាននិយាយថា នាវាមុជទឹកដែលបានទៅដល់បាតសមុទ្រ ដោយ​មាន​ផ្ទុកអ្នកដំណើរ៥នាក់ ធ្វើដំណើរទៅទស្សនាបំណែកនាវាទីតានិក មានអាយុ​កាល ១០០ឆ្នាំនោះ ត្រូវបាន​រក​ឃើញ​បំណែក​ពី​ការ​ផ្ទុះ​ដ៏​មហន្តរាយ​ដែល​បាន​សម្លាប់​មនុស្សទាំង​អស់​៥នាក់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Manchester City ព្យាយាមរក្សា Rodri ខណៈ Real Madrid បន្តដាក់សម្ពាធចង់នាំយកទៅ Bernabéu
07/28/2026 02:07 PM
ផលិត​ផល​ក្នុង​ស្រុក​កាន់​តែ​រីក​ចម្រើន​ ពង្រីក​វត្ត​មាន​នៅ​ផ្សារ​ទំនើប​ ឆ្លើយ​តប​តម្រូវ​ការ​ទីផ្សារ​
07/28/2026 02:07 PM
បាល់ទាត់អង់គ្លេសសាកល្បងច្បាប់ថ្មី ដើម្បីទប់ស្កាត់ "យុទ្ធសាស្ត្រ​ផ្អាក​ការ​ប្រកួត​តាមរយៈ​ការ​ព្យាបាល​អ្នកចាំទី"
07/28/2026 01:07 PM
Yan Diomonde ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Real Madrid ខណៈ PSG ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង
07/28/2026 01:07 PM
មនុស្សយ៉ាងហោចណាស់៣០នាក់ស្លាប់ក្នុងការវាយប្រហារលើភូមិមួយក្នុងរដ្ឋ Kaduna ប្រទេសនីហ្សេរីយ៉ា
07/28/2026 01:07 PM
អតីតមន្ត្រីយោធាអ៊ីស្រាអែលរាប់រយនាក់ជំរុញឱ្យលោក Trump ជួយបញ្ចប់អំពើហិង្សារបស់អ្នកតាំងលំនៅឋាន
07/28/2026 01:07 PM
មន្ត្រីអាមេរិក៖ កិច្ចចរចាជុំបន្ទាប់រវាងអ៊ីស្រាអែល និងលីបង់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៤ ខែសីហា
07/28/2026 12:07 PM
អារ៉ាប៊ីសាអ៊ូឌីត ការពារប្រឆាំងការវាយប្រហារដោយយានដ្រូនពីក្រុមគាំទ្រដោយអ៊ីរ៉ង់
07/28/2026 12:07 PM
រដ្ឋមន្រ្ដីក្រសួងសុខាភិបាល៖ មន្ទីរពេទ្យគន្ធបុប្ផាជានិម្មិតរូបនៃការជួយសង្រ្គោះកុមារនៅកម្ពុជាប្រកបដោយក្តីករុណា គុណភាព និងក្តីសង្ឃឹម
07/28/2026 12:07 PM
Chelsea បើកការចរចានាំយក Jordan Henderson និង Danny Welbeck មកបន្ថែម​បទពិសោធន៍​ក្នុងក្រុម
07/28/2026 12:07 PM