សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន ​៖ ក្រុមប្រឆាំងប្រើឈ្មោះលោក Pita ជិត២ខែមកហើយតាំងពីលោកឈ្នះឆ្នោតមកម្ល៉េះ

2023/07/14 02:10:16 pm        714
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមតយៈតេឡេក្រាម នៅព្រឹកព្រឹលឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ល្ងាចម្សិលម៉ិញនេះ សម្តេចបានបង្ហោះសារមួយដែលមានន័យថា ការដែលលោក Pita មិនបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃ វាជាបរាជ័យរបស់ក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា ដោយហេតុថា ក្រុមនេះបាន ប្រើប្រាស់ឈ្មោះលោក Pita និងគណបក្សរបស់លោកធ្វើការឃោសនាថា ក្រោយលោក Pita កាន់ដំណែងជានាយករដ្ឋមន្ត្រី ហើយពួកគេនិងធ្វើសកម្មភាពចេញពីទឹកដីថៃ រហូតអ្នកវិភាគតាមវិទ្យុបរទេសនិយាយភាសារខ្មែរ លើកឡើងថា មេដឹកនាំក្រុមជ្រលនិយម នឹងមកកម្ពុជាតាមទឹកដីថៃ។សារសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្រុមនេះបានប្រើប្រាស់ឈ្មោះលោក Pita ជិត២ខែមកហើយតាំងពីលោកឈ្នះឆ្នោតមកម្ល៉េះ។សម្តេចបញ្ជាក់ថា «ខ្ញុំមិនបានប្រឆាំងលោក Pita នោះទេ ហើយក៏មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះដែរ។ ការដែលខ្ញុំចេញសារនេះមានបំណងប្រាប់ទៅក្រុមជ្រុលនិយមនៅកម្ពុជាថា បំណងរបស់ពួកអ្នកត្រូវរលាយដូចអំបិលត្រូវទឹក»។ក្រោយសម្តេចបង្ហោះមានបងប្អូនថៃចូលមក Comment ជាភាសារថៃយ៉ាងច្រើនដែលសម្តេចមិនយល់ ដោយមិនចេះអានភាសារថៃ។នៅទីនេះសូមបញ្ជាក់ថា៖1. ខ្ញុំ(សម្តេច)មិនប្រឆាំងលោក Pita នោះទេ ហើយក៏បានត្រៀមខ្លួនធ្វើការជាមួយលោក Pita ក្នុងករណីលោក Pita ដឹកនាំរដ្ឋាភិបាលថៃ។2. ខ្ញុំ(សម្តេច)គោរពការសម្រេចរបស់ប្រជាជនថៃ និង មិនជ្រៀតជ្រេកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះឡើយ។3. ខ្ញុំ(សម្តេច)ត្រៀមខ្លួនធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលថៃ ទោះអ្នកណា ឬបក្សណាដឹកនាំក៏ដោយ។4. ពួកជ្រុលនិយមខ្មែរដែលយកទឹកដីថៃ សម្រាប់ធ្វើសកម្មភាពប្រឆាំងកម្ពុជារាប់ទាំងការប្រើប្រាស់ឈ្មោះលោក Pita គប្បីបញ្ឈប់សកម្មភាពធ្វើនយោបាយ ដែលពឹងលើដង្ហើមអ្នកដ៍ទៃ ដើម្បីបំផ្លាញជាតិខ្លួនឯងទៀតទៅ ជាពិសេសឈប់ប្រើឈ្មោះលោក Pita ដែលគាត់មិនទាំងដឹងខ្លួនផង ឲ្យមកប្រឆាំងជាមួយកម្ពុជាទៀតទៅ៕

សម្ដេចតេជោ៖ ក្ដីរំពឹងរបស់ពួកក្បត់ជាតិ បានរលាយដូចអំបិលត្រូវទឹកហើយ !

2023/07/14 02:17:31 am        500
ភ្នំពេញ ៖ ខ្ញុំសូមប្រកាសនៅថ្ងៃនេះថា ការមិនទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃរបស់លោក Pita គឺជាការបរាជ័យដ៏ធំរបស់ក្រុមពួកតិរច្ឆាននៅកម្ពុជា ហើយនេះមិនមែនបង្ហាញថា ខ្ញុំជ្រៀតជ្រែកកិច្ចកា​រផ្ទៃក្នុង​របស់ថៃនោះទេ ខ្ញុំគ្រាន់តែចង់បង្ហាញថា កន្លងមកពួកក្បត់ជាតិទាំងនេះ តែងតែរំពឹ ងទុកថា នៅពេលដែលលោក Pita ក្លាយជានាយករដ្ឋមន្រ្តីរបស់ថៃ ពួកគេនឹងប្រើប្រាស់ទឹកដីរបស់ថៃ ដើម្បីធ្វើចលនា​ប្រឆាំងបះបោរ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា ឥឡូវនេះក្តីរំពឹងរបស់ពួកអាតិរច្ឆានទាំងនោះបានរលាយដូចអំបិលត្រូវទឹកហើយ។ នេះបើតាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី បានផ្សព្វផ្សាយ​នៅក្នុងតេលេក្រាម​ផ្លូវការ​របស់​សម្ដេចនៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។សម្ដេចតេជោនាយករដ្ឋមន្ត្រី បន្តដោយក្រើនរម្លឹកទៅក្រុមពួកតិរច្ឆានទាំងនោះថា សូមកុំធ្វើនយោបាយផ្អែក​លើដង្ហើម​អ្នកដទៃ ដែលនេះជាការដាស់តឿន និងជាបំណងល្អរបស់ខ្ញុំសម្រាប់ក្រុមជ្រុលនិយម។លោក Pita ដែលជាបេក្ខជននាយករដ្ឋមន្ត្រីនាំមុខរបស់ថៃ នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានប្រកាសថា បានបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រី ដោយលោកទទួលបានសំឡេងគាំទ្រពីសភាត្រឹមតែ ៣២៤ សំឡេងតែប៉ុណ្ណោះ៕ ដោយ៖ គង់ ឌិន

សម្ដេចតេជោ ហ៊ុន សែន បង្កើតអេហ្វ Happy Watch99- Angkor Social Media ដើម្បីផ្តល់ព័ត៌មានឆាប់រហ័សដល់ពលរដ្ឋ

2023/07/13 04:07:20 am        100
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសអំពី App ឈ្មោះ “Happy Watch99-Angkor Social Media” ដែលជា App ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបង្កើតឡើងដើម្បីផ្តល់ព័ត៌មានឆាប់រហ័សតាមរយៈ ”ទូរទស្សន៍តេជោ SPM-HD TV”។ ក្រៅពីការទស្សនាទូរទស្សន៍តេជោ (HD TV), Happy Watch កំពុងរៀបចំបន្ថែមនូវទម្រង់មួយចំនួនដែល​បងប្អូន​ប្រជាពលរដ្ឋ​​ជាពិសេសយុវវ័យកំពុងនិយមប្រើស្រដៀងនឹង facebook, Titk Tok, Youtube, Live ដែលនឹងបន្តដាក់អោយ​ប្រើប្រាស់ជា​បន្តបន្ទាប់។ Happy Watch បង្កើតនិងគ្រប់គ្រងដោយខ្មែរ និងដើម្បីផលប្រយោជន៍​ប្រជាពលរដ្ឋខ្មែរ​គ្រប់ៗរូប។សូមបងប្អូនទាញយក (download) Happy Watch មកដាក់ក្នុងទូរស័ព្វដៃដើម្បីទទួលបានព័ត៌មាន​សម្តេចតេជោបាន​រហ័ស​ជាវីដេអូ (HD TV) ដែលមានសម្លេង,ពណ៍ និងរូបភាពភ្លឺច្បាស់ល្អ និងពីស្ថានីយ៍ទូរទស្សន៍​ជាច្រើនទៀតនៅក្នុង​ប្រទេសកម្ពុជា​ដែលយើងអាចទស្សនាបាននៅគ្រប់ទីកន្លែងគ្រាន់តែភ្ជាប់អ៊ិនធឺណិត (internet)។Download “Happy Watch99” ជាមួយ QR Code នេះ *ក្រោយពីបាន Download ហើយគឺចុចលើ “Live TV” នៅជួរក្រោម ដើម្បីទស្សនាទូរទស្សន៍ SPM HD TV និងប៉ុស្ត TV ជាច្រើនទៀត។

សម្ដេចតេជោបញ្ជាឱ្យរៀបចំរថយន្តក្រុង ៣៥០ គ្រឿងដឹកកម្មករកម្មការិនីទៅបោះឆ្នោតដោយឥតគិតថ្លៃ

2023/07/12 12:04:36 am        644
ភ្នំពេញ ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាឱ្យឯកឧត្ដម ឃួង ស្រេង ភិបាលរាជធានីភ្នំពេញបញ្ចេញរថយន្តក្នុងរង្វង់ ៣០០ ទៅ ៣៥០ គ្រឿង​ដើម្បី​ដឹក​ជញ្ជូនកម្មករកម្មការិនីទៅបោះឆ្នោតនៅតាមបណ្ដាខេត្ត និងដឹកត្រលប់មកវិញដោយឥតគិតថ្លៃ។ ​សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដឹកជញ្ជូននេះត្រូវធ្វើឡើង​ដោយគ្មានការរើសអើង​គណបក្ស​នយោបាយ​ណាមួយទេ ដូច្នេះមិនមែនជាការទិញដូរសន្លឹកឆ្នោតនោះឡើយ។ សម្ដេចតេជោបានស្នើឱ្យមានការរៀបរយឱ្យបានច្បាស់លាស់ សម្រាប់ខេត្តណាមួយ មានតម្រូវការរថយន្តក្រុងសម្រាប់​ដឹក​ជញ្ជូនប៉ុន្មានគ្រឿង ដោយសម្ដេចតេជោបានបញ្ជាក់ថា ស្ថានភាពនេះមានភាព​ខុសគ្នាពីស្ថានភាព​នាកាល​ពី​ពេល​ចូល​ឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅនេះ។ដូច្នេះសម្ដេចតេជោបានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវធ្វើការជាមួយសាលារាជធានីភ្នំពេញ ដើម្បីបែងចែកផ្លូវដែលមានកម្មករច្រើនដែលបានមកធ្វើការងារនៅរាជធានីភ្នំពេញ ដើម្បីធានាថាកម្មករកម្មការិនី​ត្រូវ​ទទួលបានការដឹកជញ្ជូន។ សម្ដេចតេជោ បញ្ជាឱ្យរដ្ឋបាលរាជធានីភ្នំពេញត្រៀមរៀបចំការងារនេះភ្លាមៗ ដើម្បីឱ្យមានអ្នកបើកបរបា​នត្រឹមត្រូវជា​មួយ​នឹង​ការយកចិត្តទុកដាក់លើសុខុមាលភាពរបស់កម្មករកម្មការិនីក្នុងពេលធ្វើដំណើរ​ទៅបោះឆ្នោត​នៅតាមបណ្ដា​ខេត្តនា​ពេលខាងមុខនេះ។ សម្ដេចតេជោ សង្ឃឹមថា ការដឹកជញ្ជូននេះនឹងបន្ធូបន្ថយនូវការលំបាក និងចរន្តនៃការកកក​ស្ទះខ្វះ​មធ្យោបាយ​ដឹកជញ្ជូនចំពោះកម្មករនិយោជិត ខណៈសព្វថ្ងៃនេះមធ្យោបាយដឹកជញ្ជូនមានតែរថយន្តឈ្នួល រថយន្តតាក់ស៊ី ចំណែកចំនួនកម្មករនិយោជិតដែលត្រូវចេញទៅបោះឆ្នោតមានរាប់ម៉ឺននាក់។សម្ដេចតេជោបានបញ្ជាក់ដល់រដ្ឋបាលរាជធានីភ្នំពេញត្រូវធានាថា អ្នកបើកបររថយន្តដឹកកម្មករនិយោជិត​ទៅតាម​បណ្ដាខេត្តទាំងអស់ក៏ត្រូវតែទទួលបាននូវការបោះឆ្នោតផងដែរ៕ ដោយ ៖ វ៉ន ដារ៉ា

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធី «រុក្ខទិវា ៩ កក្កដា» ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

2023/07/09 07:37:23 pm        176
កំពង់ឆ្នាំង ៖ នៅថ្ងៃអាទិត្យ ៧រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែ ព្រះករុណា​ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងក្នុង​ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធី "រុក្ខទិវា ៩ កក្កដា" នៅស្ថានីយ៍ដាំឈើម្សៅក្រដាស ហ៊ុន សែន ​ស្ថិតក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។នៅក្នុងពិធីនាព្រឹកថ្ងៃនេះ ក៏មានការអញ្ជើញដង្ហែព្រះរាជដំណើរព្រះមហាក្សត្រ ពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្តាអង្គទូត ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ត្រីរាជការនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។បុណ្យព្រៃឈើហៅថា «រុក្ខទិវា» ត្រូវបានរៀបចំឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២ ក្រោមព្រះរាជ​តម្រិះ​ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ រហូតមកដល់ឆ្នាំ២០២៣នេះ ការបង្កើត «រុក្ខទិវា» គឺមានរយៈពេល៧១ឆ្នាំមកហើយ។ផ្អែកលើចក្ខុវិស័យដ៏ត្រចះត្រចង់របស់ព្រះបរមរតនកោដ្ឋ និងដើម្បីបន្តស្នាព្រះហស្ថរបស់ព្រះអង្គ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបង្កើតឡើងវិញនូវ «រុក្ខទិវា» តាមសេចក្តីសម្រេចចុះថ្ងៃទី១២ ខែមករា ឆ្នាំ១៩៩០ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី៩ ខែកក្កដា ហើយច្បាប់ស្តីពីព្រៃឈើឆ្នាំ២០០២ ក៏បានកំណត់ទិវាពលកម្មដាំ​ដើម​ឈើជាប្រពៃណីជាតិ ហៅថា «រុក្ខទិវា» នៅថ្ងៃទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំ។ គិតចាប់ពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០១៩ ពិធី «រុក្ខទិវា» បានប្រារព្ធធ្វើនៅតាមបណ្តារាជធានី-ខេត្តចំនួន១៤ទូទាំងប្រទេស សរុបចំនួន២៩លើក នៅលើផ្ទៃដី​ទំហំជាង ៤៧០ហិកតា។«រុក្ខទិវា» ត្រូវបានខកខានប្រារព្ធចំនួនពីរឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដោយសារវិបត្តិជំងឺកូវីដ១៩។ ឆ្នាំ២០២២ «រុក្ខទិវា» ត្រូវបានរៀបចំឡើង នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបួរមាស ក្នុងភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង៕ ដោយ ៖ វ៉ន ដារ៉ា

សម្ដេចតេជោអំពាវនាវដល់ប្រធានាធិបតីអាមេរិក និងអ៊ុយក្រែនកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្គ្រាម

2023/07/09 07:23:32 pm        372
ភ្នំពេញ ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសារតាមបណ្ដាញតេឡេក្រាមផ្លូវការ អំពាវនាវដល់ ប្រធានាធិបតីអាមេរិក ដែលជាអ្នកផ្តល់ និងប្រធានាធិបតី​អ៊ុយក្រែនដែលជាអ្នកទទួល គ្រាប់បែកចង្កោម សូមកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមរវាងរុស្ស៊ី-អ៊ុក្រែន។ ​ការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជានេះ បន្ទាប់ពីប៉ុន្មានថ្ងៃមកនេះ សម្ដេចតេជោ​បាន​ទទួលព័ត៌មានជាច្រើនដែបានចុះផ្សាយថា សហរដ្ឋអាមេរិកនឹងផ្តល់គ្រាប់បែកចង្កោមឲ្យទៅអ៊ុយក្រែន ដើម្បី​ប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី។សម្ដេចតេជោមានប្រសាសន៍ថា ប្រសិនរឿងនេះ ជាការពិតមែន រឿងនេះនឹងក្លាយទៅជាគ្រោះថ្នាក់​ធំបំផុត​សម្រាប់​ប្រជាជនអ៊ុយក្រែនរាប់សិបឆ្នាំ ឬដល់រយឆ្នាំទៀតផង ប្រសិនគ្រាប់បែកចង្កោមនេះយក​ទៅប្រើប្រាស់ក្នុង​តំបន់ដែល​រុស្ស៊ីកាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។សម្ដេចតេជោបានរម្លឹក បទពិសោធន៍ឈឺចាប់របស់កម្ពុជា ដែលទទួលការទម្លាក់គ្រាប់បែកចង្កោមពីអាមេរិកនា ដើមទស្សវត្តរ៍១៩៧០មកដល់ពេលនេះជាងកន្លះសតវត្សរ៍ហើយនៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយ។សម្ដេចតេជោបញ្ជាក់ថា សម្ដេចដឹងច្បាស់ថាប្រទេសកម្ពុជា តូចហើយទន់ខ្សោយ សម្លេងគ្មានទម្ងន់ តែដោយក្តី​អាណិតប្រជាជនអ៊ុយក្រែន សម្ដេចសូមអំពាវនាវប្រធានាធិបតីអាមេរិក ដែលជាអ្នកផ្តល់ និងប្រធានាធិបតីអ៊ុយក្រែន​ដែលជាអ្នកទទួលសូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមនេះ ព្រោះអ្នករងគ្រោះពិតប្រាកដ គឺប្រជាជន​ពិសេសគឺអ៊ុយក្រែនតែម្តង៕ អត្ថទ៖ វ៉ន ដារ៉ា

ព្រះករុណាព្រះមហាក្សត្រយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតពិធីបុណ្យរុក្ខទិវា៩កក្កដា ឆ្នាំ២០២៣

2023/07/09 05:50:29 pm        168
កំពង់ឆ្នាំង ៖ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងព្រះរាជពិធីបុណ្យរុក្ខទិវា៩កក្កដា ឆ្នាំ២០២៣ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានរៀបចំធ្វើនៅស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន មា-នក ក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ នៃខេត្តកំពង់ឆ្នាំង។យាងនិងអញ្ជើញដង្ហែថ្វាយព្រះរាជវត្តមាននៃអង្គព្រះមហាក្សត្រ មានម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជាសម្តេចឧបនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្តាអង្គទូត ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ត្រីរាជការនិងប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ។ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់និង នេសាទបានរម្លឹកបញ្ជាក់ថា៖ក្រោម​ព្រះរាជ​បញ្ញាញាណ​ដ៏ភ្លឺស្វាងរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គបានបំផុសចលនាដាំដើមឈើ ហៅថា “រុក្ខទិវា”នេះឡើង ចាប់តាំងពីឆ្នាំ១៩៥២មក និងបានបន្សល់ ទុកនូវព្រះរាជបន្ទូលទូន្មាន ឱ្យដាំនិងថែរក្សាព្រៃឈើ តកូន តចៅ ដើម្បីឱ្យអាកាស​ធាតុមាន​ប្រក្រតីភាព ជាវិជ្ជមានចំពោះវិស័យកសិកម្ម និងមនុស្សជាតិ។ផ្អែកលើ​បញ្ញាញាណដ៏ត្រចះត្រចង់នេះ និងដើម្បីបន្តស្នាព្រះហស្តរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើតឡើង​វិញនូវពិធី​បុណ្យរុក្ខទិវា ចាប់តាំងពីឆ្នាំ១៩៩០មក និងបានប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៩២។មកទល់ឆ្នាំ២០២៣នេះ ពិធីបុណ្យរុក្ខទិវាត្រូវបានប្រារព្ធឡើងចំនួន ២៨លើក នៅតាមបណ្តារាជធានី- ខេត្តចំនួន ១៤ នៅទូទាំងប្រទេស ដោយបានបង្កើតជាសួនរុក្ខទិវាទំហំ ៤៦២ហិកតា។ ព្រឹត្តិការណ៍រុក្ខទិវាក៏បានបង្កើតជា ចលនាស្រឡាញ់ព្រៃឈើ និងដាំកូនឈើផ្សេងៗទៀត ក្រៅពីថ្ងៃប្រារព្ធពិធីបុណ្យរុក្ខទិវា នៅគ្រប់ទិសទីទូទាំងប្រទេស ដោយបាន បង្កើតជាចម្ការឈើជាង ៨ម៉ឺនហិកតា និងសួនសាធារណៈឬឯកជនជាច្រើន នៅតាមទីធ្លាវត្តអារាម សាលារៀន រមណីយដ្ឋាននិងសួនឯកជននានា។ជាសក្ខីភាព រដ្ឋបាលព្រៃឈើបានបណ្តុះនិងដាំកូនឈើជាង២០លានដើម ដោយប្រើប្រាស់ថវិការដ្ឋ ហើយក្រៅពីនេះ កូនឈើជាច្រើនលានដើមទៀតត្រូវបានបណ្ដុះនិងដាំដោយប្រជាពលរដ្ឋជាលក្ខណៈឯកជន ដោយមិន រាប់បញ្ចូល​ឈើហូបផ្លែ ឬដំណាំឧស្សាហកម្មផ្សេងៗទៀត ដូចជា ស្វាយ ខ្នុរ ដូង ដូងប្រេង កៅស៊ូ ស្វាយចន្ទីជាដើម។ក្រៅពីចម្ការឈើ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏បានចងក្រងបង្កើតសហគមន៍ ព្រៃឈើចំនួន ៦៤៥ គ្របដណ្តប់លើផ្ទៃដីព្រៃជាង ៥២ម៉ឺនហិកតា នៅទូទាំងប្រទេស ដើម្បីលើកទឹកចិត្ត និងជំរុញ​ការចូលរួម របស់ប្រជាជនក្នុងការការពារដី និងព្រៃសហគមន៍ ដោយអនុញ្ញាតឱ្យប្រជាសហគមន៍​អាស្រ័យ​ផល-អនុផលព្រៃឈើក្នុង ព្រៃសហគមន៍បាន បន្ថែមពីលើមុខរបរកសិកម្ម ឬមុខរបរដទៃទៀត តាមទិសស្លោក "សហគមន៍ព្រៃឈើគ្មានបទល្មើស”។ឯកឧត្តម រដ្ឋមន្ត្រីឱ្យដឹងថា៖សួនរុក្ខទិវា ៩ កក្កដា ២០២៣នេះ មានទំហំ ១០ហិកតា និងត្រូវដាំកូនធ្នង់ ច្រេស គីនីន គ្រញូង ស្ពៅ និងក្ងោកសរុបជាង ១ម៉ឺន៣ពាន់ដើម។គួររម្លឹកថា៖កាលឆ្នាំ២០២២ ពិធី រុក្ខទិវា ៩ កក្កដា ថ្នាក់ជាតិ ត្រូវបានធ្វើឡើង នៅស្ថានីយ ផ្សព្វផ្សាយ និង ស្តារព្រៃឈើ សំបួរ មាស ស្ថិត ក្នុង ភូមិ សំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដោយ បានដាំកូនឈើសរុប ជាង១ម៉ឺន៣ពាន់ដើម លើ ផ្ទៃដី ១០ ហិកតាផងដែរ៕​ ដោយ ៖ វ៉ន ដារ៉ា

រូបថតដ៏កម្ររបស់សម្ដេចតេជោ ត្រូវបានរកឃើញ និងដាក់ដេញថ្លៃនៅបារាំង

2023/07/04 10:31:31 pm        865
ភ្នំពេញ ៖ តេលេក្រាមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោបានផ្សព្វផ្សាយឱ្យដឹងថា ព្រឹកមិញ សម្ដេចបានទៅចូលរួមរៀបការកូនស្រីលោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា ដែលនៅទីនោះ សម្ដេចបានទទួលនូវរូបថតមួយសន្លឹកដែ ល សម្ដេចមិនដែលបានឃើញ។សម្ដេចតេជោបន្តថា រូបថតនេះត្រូវបានថតដោយអ្នកយកព័ត៌មានបរទេស ដែលបានថតកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៩៣ ជាពេលដែលសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទៅបោះឆ្នោតនៅ ទីរួមខេត្តកំពង់ចាម ដែលកាល​ពេលនោះការបោះឆ្នោតរៀបចំដោយអ៊ុនតាក់។សម្ដេចតេជោបន្ថែមថា រូបថតនេះត្រូវបានដាក់ដេញថ្លៃនៅប្រទេសបារាំងដែលក្មួយស្រី ឆេង និព័ន្ធ កូ នស្រីលោកជំទាវ ភឿង សកុណា ដេញថ្លៃបាន និងយកមកប្រគល់ឱ្យសម្ដេច នៅថ្ងៃរៀបការរបស់នាង។សម្ដេចតេជោ ក៏បានផ្ញើសារថ្លែងអំណរគុណដោយសរសេរថា សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតសូមអរគុណក្មួយស្រី ឆេង និព័ន្ធ និងស្វាមីដែលបានខិតខំចំណាយកម្លាំង និងថវិកាដេញថ្លៃទិញយកនូវរូបថតដ៏កម្រនេះ មកប្រគល់ឱ្យ​សម្ដេច។ ​បើគិតពីឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០២៣ មានរយៈពេល ៣០ឆ្នាំគត់ ដែលកាលពីឆ្នាំ១៩៩៣ នោះសម្ដេច​មានអាយុ ៤១ឆ្នាំ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតមានអាយុ ៣៩ឆ្នាំ៕ ដោយ៖ គង់ ឌិន

គ.ជ.ប៖ ថ្ងៃដំបូង នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ប្រព្រឹត្តិទៅដោយរលូន គ្មានអំពើហិង្សា មានសុវត្ថិភាព សណ្តាប់ធ្លាប់ល្អ

2023/07/02 12:39:47 am        300
ភ្នំពេញ៖ គណៈកម្មាការធិការជាតិរៀបចំការបោះឆ្នោតប្រកាសថា ថ្ងៃដំបូង នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ត្រូវនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ បានប្រព្រឹត្តិទៅដោយរលូន គ្មានអំពើហិង្សា មានសុវត្ថិភាព សណ្តាប់ធ្លាប់ល្អ និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

សម្តេចតេជោ៖ បើគណបក្សប្រជាជនឈ្នះឆ្នោតនឹងសម្រេច​នូវជោគជ័យ​កម្មវិធីនយោបាយ​របស់ខ្លួន

2023/07/01 08:37:29 pm        249
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានសន្យាជាឱឡារិកថា បើ​គណបក្សប្រជាជនកម្ពុជា​ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ នឹង​ឈរយ៉ាង​រឹងមាំលើ​គោល​ជំហ​រ​ជា​យុទ្ធសាស្ត្រ និង​ដឹកនាំ​អនុវ​ត្តឱ្យបានសម្រេចជោគជ័យនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ថ្លែងក្នុងឱកាសប្រារព្ធខួប៧២ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិកាលទី៧ នៅ​មុខ​មហោ​ស្រពកោះពេជ្រ នាព្រឹក​ថ្ងៃ​ទី១ ខែកក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នឹងធានាការការពារ និង​លើក​ស្ទួយ​ផល​ប្រយោជន៍​របស់ប្រជាជន នឹងជំរុញ​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​គោល​នយោបាយ​ជា​អាទិភាព ដែលនឹងក្លាយទៅជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។សម្ដេចតេជោ​ មានប្រសាសន៍ថា «គណបក្សប្រជាជនកម្ពុជា បានអនុម័តការគាំទ្រខ្ញុំព្រះករុណា ខ្ញុំ ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។ ខ្ញុំព្រះករុណាខ្ញុំ នឹងឈរយ៉ាងរឹងមាំលើ គោល​ជំហរ​ជា​យុទ្ធសាស្ត្រខាងលើនេះ និងដឹកនាំ​អនុវត្តឱ្យ​បាន​សម្រេច​ជោគជ័យ​នូវ​កម្មវិធី​នយោបាយ​របស់​គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយ​ជា​កម្ម​វិធី​នយោបាយ​របស់​រាជ​រដ្ឋាភិបាល សម្រាប់​នីតិកាលទី៧ នៃរដ្ឋសភា»។សូមបញ្ជាក់ថា គោលនយោបាយជាអាទិភាពចំនួន ៦ចំណុច ដែលនឹងដាក់ក្នុង​កម្ម​វិធី​នយោបាយ​របស់​រាជ​រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា រួមមាន៖ ការផ្ដល់ការ​ថែ​ទាំ​សុខ​ភាព​ឆ្ពោះ​ទៅ​កម្ម​វិធី​គ្រប​ដណ្ដប់​សុខភាពជាសកល ដោយចាប់ផ្ដើមពី៖ ការផ្ដល់សេវាថែ​ទាំសុខភាព​ជូន​គ្រួសារ​ងាយរង​ហានិភ័យប្រមាណជាង ៤៥ម៉ឺនគ្រួសារ ស្មើនឹងសមាជិកសរុបជាង ១,៥លាននាក់ តាមរយៈ​ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល ។ការពង្រីករបបថែទាំសុខភាពរបស់ ប.ស.ស. ទាំងសម្រាប់កម្មករ-និយោជិត និងសម្រាប់​មន្ត្រី​សាធារណៈ​ដែល​គ្រប​ដណ្ដប់​បន្ថែម​ដល់​សមាជិក​គ្រួសារ និងអ្នកក្នុងបន្ទុករបស់ពួកគាត់ ប្រមាណជាង ៣លាននាក់ តាម​គោល​ការណ៍​ស្ម័គ្រ​ចិត្ត។ ជាសរុប គម្រោងទាំងពីរនេះ នឹងធ្វើឱ្យប្រជាជនប្រមាណ ៧,៤លាននាក់ មានលទ្ធ​ភាព​ទទួលបា​ននូវរបបសន្តិសុខសង្គមផ្នែកសេវាថែទាំសុខភាព។-ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសដែលមានចំនួនប្រមាណជាង ១,៥លាននាក់ នៅតាមបណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈនានារបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ។-ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរង​គ្រោះ​នៅ​ក្នុង​គ្រួសារ​ក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមាន​គ្រោះ​អាសន្ន ដើម្បីជួយទ្រទ្រង់ និងផ្ដល់ការគាំពារទាន់ពេល និងក្នុងលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ជា​ពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ និងគ្រួសារងាយ​រង​ហានិភ័យ​ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្ដែង​នៃវិបត្តិ ឬគ្រោះអាសន្ន នៅតាមគ្រប់ទីតាំងភូមិសាស្ត្រទូទាំងប្រទេស ដែលនឹង​គ្រប​ដណ្ដប់​លើ​ប្រជាជន​សរុបប្រមាណ ៤,៣លាននាក់។-ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាព​ចូល​រួម​ទៅ​ក្នុង​សេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ តាមរយៈ ការផ្ដល់នូវការគាំពារ និងការបង្កើតនូវបរិយាកាសអំណោយផលសម្រាប់ការធ្វើធុរកិច្ច និង​ពាណិជ្ជកម្ម ព្រមជាមួយនឹងការផ្ដល់នូវការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ​ដល់​ក្រុម​ហ៊ុន-សហគ្រាសធុនមីក្រូ តូច និងមធ្យម, និង ការផ្ដល់ការគាំពារសង្គម ដល់បុគ្គល​ស្វ័យ​និយោជន៍​នៅក្នុ​ងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្ដោតការ​យក​ចិត្ត​ទុក​ដាក់​ជា​បឋម​លើ​ការ​ផ្ដល់​សេវា​ថែ​ទាំ​សុខភាពនៅក្រោមមូលនិធិសមធម៌សុខាភិបាល។-ការដាក់ចេញនូវយន្ដការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ តាមរយៈការ​ដាក់​ចេញ​នូវ​កញ្ចប់​ថវិកា​ជាក់​លាក់ដោយចាប់ផ្ដើមពីចំនួន ១០០លានដុល្លារមេរិក និងអាចវិភាជ​ថវិកា​បន្ថែម​ប្រសិន​បើ​មាន​តម្រូវ​ការ​ចាំបាច់ ដើម្បីធ្វើអន្តរាគមន៍ឱ្យបានទាន់ពេល ក្នុងការទិញកសិផលពីប្រជាកសិករ ជាមួយនឹងគោលដៅរក្សាស្ថិរភាពថ្លៃនៅរាល់រដូវប្រមូលផល ជាពិសេស​លើ​ផលិត​ផល​កសិកម្ម​មួយ​ចំនួន ជាអាទិ៍ ស្រូវ ស្វាយកែវរមៀត មៀនប៉ៃលិន ស្វាយចាន់ទី ដំឡូង ពោត និង​ផលិត​ផល​ផ្សេង​ទៀត តាមការចាំបាច់។និងកម្មវិធី យោបាយទី៦ : ការរៀបចំចា​ត់បញ្ជូន​មន្ត្រី​បច្ចេកទេស​ផ្ដល់​សេវា​កសិកម្ម​ឱ្យ​បាន​គ្រប់​ឃុំ​ទាំង​អស់​នៅ​ទីជនបទទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយ​ដល់​គ្រួសារ​កសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Yan Diomonde ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Real Madrid ខណៈ PSG ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង
07/28/2026 01:07 PM
មនុស្សយ៉ាងហោចណាស់៣០នាក់ស្លាប់ក្នុងការវាយប្រហារលើភូមិមួយក្នុងរដ្ឋ Kaduna ប្រទេសនីហ្សេរីយ៉ា
07/28/2026 01:07 PM
អតីតមន្ត្រីយោធាអ៊ីស្រាអែលរាប់រយនាក់ជំរុញឱ្យលោក Trump ជួយបញ្ចប់អំពើហិង្សារបស់អ្នកតាំងលំនៅឋាន
07/28/2026 01:07 PM
មន្ត្រីអាមេរិក៖ កិច្ចចរចាជុំបន្ទាប់រវាងអ៊ីស្រាអែល និងលីបង់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៤ ខែសីហា
07/28/2026 12:07 PM
អារ៉ាប៊ីសាអ៊ូឌីត ការពារប្រឆាំងការវាយប្រហារដោយយានដ្រូនពីក្រុមគាំទ្រដោយអ៊ីរ៉ង់
07/28/2026 12:07 PM
រដ្ឋមន្រ្ដីក្រសួងសុខាភិបាល៖ មន្ទីរពេទ្យគន្ធបុប្ផាជានិម្មិតរូបនៃការជួយសង្រ្គោះកុមារនៅកម្ពុជាប្រកបដោយក្តីករុណា គុណភាព និងក្តីសង្ឃឹម
07/28/2026 12:07 PM
Chelsea បើកការចរចានាំយក Jordan Henderson និង Danny Welbeck មកបន្ថែម​បទពិសោធន៍​ក្នុងក្រុម
07/28/2026 12:07 PM
អាជ្ញាធរ​ខេត្តកំពង់ស្ពឺ កំពុងជួសជុលពង្រីកបន្ថែមតួផ្លូវជាតិលេខ៤៦ទៅរមណីយដ្ឋានព្រះសុរាម្រិតកុសមៈ-ឧទ្យានជាតិគីរីរម្យ
07/28/2026 12:07 PM
អគ្គនាយកក្រុមហ៊ុន Minebea៖ បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ មិនប៉ះពាល់ដល់ប្រតិបត្តិការវិនិយោគនៅកម្ពុជាឡើយ
07/28/2026 12:07 PM
កីឡារាំកម្ពុជា៖ ការឈ្នះមេដាយ ៦៩គ្រឿងពីជើងឯកអាស៊ាននៅម៉ាឡេស៊ី ជាការ​បំបែក​កំណត់​ត្រា​ថ្មី​ប្រកប​ដោយភាពជោគជ័យជូនជាតិ
07/28/2026 12:07 PM