សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

ព័ត៌មានសំខាន់ៗ

[BREAKIGN NEWS] ប្រធានសភាថៃ ពន្យារពេលបោះឆ្នោតនាយករដ្ឋមន្ត្រីបន្ទាប់​ដែលបានគ្រោង​ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ

2023/07/27 03:28:28 pm        444
ប្រធានសភារបស់ប្រទេសថៃបានពន្យារពេលការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់ ដោយសភាទាំងពីរ ជាការពង្រីកភាពជាប់គាំង​ខាង​នយោបាយ​ដែល​បាន​កើត​ឡើង​ចាប់​តាំង​ពី​ការ​បោះឆ្នោត​សកលកាលពីថ្ងៃទី១៤ ខែឧសភា ។តុលការធម្មនុញ្ញ​ថៃនឹង​សម្រេច​លើ​បណ្តឹង​លោក​ភីថា​នៅ​ថ្ងៃទី​៣ ខែសីហា​។​ ប្រភព​មួយ​បាន​និយាយ​ថា ​តុលាការ​ធម្មនុញ្ញនឹង​ពិចារណា​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ក្រោយ​ថា​តើខ្លួន​នឹង​ទទួល​យកសម្រាប់​ការ​ពិភាក្សា​លើ​ញត្តិ​ទាក់​ទង​នឹង​ការ​តែង​តាំង​ជា​ថ្មី​នូវ​មេដឹកនាំ​គណបក្ស​ឆ្ពោះទៅ​មុខ​(Move Forward)(MFP) លោក ភីថា លីមចារើនរ៉ាត់ (Pita Limjaroenrat) ជា​នាយករដ្ឋ​មន្ត្រី​ឬ​យ៉ាង​ណា។ដំបូងឡើយ ការបោះឆ្នោតត្រូវបានគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី២៧ កក្កដានេះ ប៉ុន្តែ​លោក        វ៉ាន់ មូហាម៉ាដ ន័រ ម៉ាថា (Wan Muhamad Noor Matha ) បាននិយាយថា លោក​​កំពុងពន្យារពេលដោយគ្មានកំណត់ ដោយ​រង់ចាំ​សេចក្តី​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ​ស្តីពី​ការ​បដិសេធ​ការតែងតាំងជាថ្មីសម្រាប់បេក្ខភាពលោក Pita Limjaroenrat ដែល​ជា​ប្រធាន​គណបក្ស​ឆ្ពោះទៅមុខ (MFP) ។ លោក Wan Noor បានប្រាប់អ្នកយកព័ត៌មាននៅឯសភាថា នឹងមិនមានកិច្ចប្រជុំនៅថ្ងៃទី ២៧ខែកក្កដានេះទេ ។ លោកខ្ញុំនឹងជូនដំណឹងនៅពេលកិច្ចប្រជុំបន្ទាប់នឹងត្រូវធ្វើឡើង។ ការបោះ​ឆ្នោត​ដែល​បានគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍នេះ គឺបន្ទាប់ពីសភាបានរារាំងលោក Pita ចំនួនពីរដង ដែល​គណបក្ស​របស់​លោកទ​ទួល​បាន​អាសនៈ​ច្រើន​ជាង​គេ​ក្នុង​ការ​បោះឆ្នោត​ក្នុង​ការ​​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី។លោក Wan Noor បានពន្យារពេលសម័យប្រជុំ ដោយសារតែ​ញត្តិ​ទៅ​តុលាការ​ធម្មនុញ្ញ​ ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវសេចក្តីសម្រេចដែលបានរារាំងការតែងតាំងជាថ្មីរបស់លោក Pita  ដែល​អ​គ្គ​លេខាធិការសភា បានប្រាប់សមាជិកសភានៅក្នុងលិខិតមួយ ដូចដែលសារព័ត៌មាន Reuters បាន​រាយការណ៍។ លិខិតនោះបានបន្តថា៖ ដូច្នេះវាជា​ការ​សម​ស្រប​ក្នុងការលុប​ចោល​កិច្ច​ប្រជុំ​សភា​លើក​ទីបី​នៅថ្ងៃព្រហស្បតិ៍ទី ២៧ ខែកក្កដា ឆ្នាំ ២០២៣៕

សម្ដេចតេជោ ហ៊ុន សែន៖ នយោបាយជ្រុលនិយមចាំបាច់ត្រូវលុប​បំបាត់ឱ្យ​អស់ពីកម្ពុជា

2023/07/26 09:40:18 pm        302
ភ្នំពេញ៖ ថ្លែងក្នុងសារពិសេសនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នយោបាយជ្រុលនិយមចាំបាច់ត្រូវលុបបំបាត់ឱ្យអស់ពីកម្ពុជា។ សម្ដេចតេជោ បញ្ជាក់ថា ក្រុមណាក៏ដោយដែលភ្ជាប់ខ្លួនជាមួយក្រុមជ្រុលនិយម ចាំបាច់ត្រូវ​កម្ចាត់​​ចោលមិនឱ្យមាននៅក្នុងប្រទេសកម្ពុជាទៀតទេ។

BREAKING NEWS សម្ដេចតេជោ ហ៊ុន សែន ប្រកាសថានឹងកាន់តួនាទីជាប្រធានព្រឹទ្ធសភា ជំនួសសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ

2023/07/26 09:31:43 pm        1693
ភ្នំពេញ៖ ថ្លែងក្នុងសារពិសេសនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបញ្ជាក់ថា សម្ដេចនឹងកាន់តួនាទីជាប្រធានព្រឹទ្ធសភា ហើយនឹង​ជួយ​ដ​ល់​ព្រះករុណា ព្រះមហាក្សត្រ ក្នុងពេលដែលព្រះអង្គអវត្តមានក្នុងឱកាសណាមួយ ដែលចំណុចនេះ គឺ​ជា​ការរៀបចំឱ្យការដំណើរការទៅរបស់ប្រទេសកម្ពុជាជាប្រក្រតីភាព។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រឹកមិញនេះ ក្នុងពេលចូលគាល់ព្រះព្រះករុណា ព្រះមហាក្សត្រ ទ្រង់ទទួលយល់ព្រម​តាម​ការស្នើសុំ​របស់​គណបក្ស​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​ច្រើន​ជាងគេ ក្នុងការចេញព្រះរាជក្រឹត្យតែងតាំងឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី។ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន, សម្ដេចក្រឡាហោម ស ខេង ,សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងសម្ដេចពិជ័យសេនា ទៀ បាញ់ ក៏​នឹង​ត្រូវ​ចុះ​ចេញ​ពី​តំណែង និងត្រូវតែងតាំងជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ សូមកុំ​មាន​ការ​បារម្ភ​ចំពោះ​ការ​ចាក​ចេញ​ពីតំណែងជានាយករដ្ឋមន្រ្ដីរបស់សម្ដេច។

សម្ដេចតេជោ ហ៊ុន សែន លើកពេលជួបកម្មករនិយោជិត ១០ គោលដៅទៀត ទៅក្រោយ​បង្កើតរាជរដ្ឋាភិបាលថ្មីរួចរាល់

2023/07/26 03:48:50 pm        491
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣នេះ បានផ្ញើសារសំឡេងពិសេសជូនកម្មករនិយោជិត ដោយ​ប្រកាស​លើក​ពេល​ជំនួប​ជាមួយកម្មករនិយោជិតចំនួន ១០ លើកទៀត ដែលធ្លាប់សន្យាថា​នឹង​ត្រូវ​ជួប​ចាប់​ពីថ្ងៃ​ទី ២៧ ខែកក្កដា ឆ្នាំ២០២៣នេះ ទៅជួបនៅក្រោយការបង្កើតរដ្ឋាភិបាលថ្មីរួចរាល់វិញ។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កាលពី​អំឡុង​ពេល​ជំនួប​ជាមួយ​កម្មករ​និយោជិត​នៅ​មុន​ពេល​បោះឆ្នោតនីតិកាលទី៧ ឆ្នាំ ២០២៣នេះ សម្ដេចតេជោ​ធ្លាប់​បាន​សន្យាថា​នឹង​ជួប​ជាមួយ​កម្មករ​និយោជិតចំនួន ១០ គោលដៅទៀតទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។ ប៉ុន្ដែដោយសារតែកត្តាពេលវេលា និងកត្តាទាក់ទងនឹងការរៀបចំរដ្ឋាភិបាលថ្មី ដូច្នេះទើប​សម្ដេច​ត្រូវ​លើក​ពេលជំនួបជាមួយកម្មករនិយោជិតនាពេលនេះ។សម្ដេចតេជោ ក៏សូមអភ័យទោសចំពោះកម្មករកម្មករិនីទាំងអស់ ដែលមានការ​អាក់ខាន​មិន​បាន​ទៅ​សួរ​សុខទុក្ខតាមការសន្យា ប៉ុន្ដែត្រូវលើកពេលទៅជួប ក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី ដែល​នឹង​អាច​មានលទ្ធភាពខ្ពស់បំផុតមាននាយករដ្ឋមន្ត្រីថ្មី ទៅសួរសុខទុក្ខ ជំនួសនាយករដ្ឋមន្ត្រីចាស់។សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចនឹងបកស្រាយទាក់ទងនឹងការបង្កើតរាជរដ្ឋាភិបាលថ្មី ក៏​ដូច​ជា​ការ​លើកពេលជំនួបជាមួយកម្មករនិយោជិតនេះបន្ថែមទៀតនៅថ្ងៃទី៣ ខែសីហា ខាង​មុខ​នេះ​នា​អំឡុង​ពេល​សម្ពោធផ្លូវក្រវ៉ាត់ក្រុង៕ អត្ថបទ៖ វ៉ន ដារ៉ាសូមស្ដាប់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន https://t.me/btvnewscambodia/106867

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីហ្គីណេប៊ីហ្សូវ ចូលជួបសំដែងការគួរសម

2023/07/24 03:43:46 am        456
ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅល្ងាចថ្ងៃទី២៣កក្កដានេះ បាន អនុញ្ញាតឱ្យឯកឧត្តម នូណូ ហ្គោមណាប៊ីយ៉ាំ (Nuno Gomes Nabiam )នាយករដ្ឋមន្ត្រី​ហ្គីណេប៊ីហ្សូវ ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមមានវត្តមានបានអញ្ជើញមកទស្សកិច្ចនិងសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា។ឯកឧត្តម ស្រុី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាន ឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីហ្គីណេប៊ីហ្សូវ ដែលបានទទួលយកនូវការ អញ្ជើញរបស់សម្ដេច មកបំពេញទស្សនកិច្ចការងារនិង សង្កេតការណ៍បោះឆ្នោត នៅកម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានសន្យាថានឹងរៀបចំ ឱ្យមានគណៈប្រតិភូកសិកម្ម​មួយដើម្បីទៅសិក្សាស្វែងយល់នៅហ្គីណេប៊ីហ្សូវ ថាតើកម្ពុជា អាចជួយអ្វីបាន ចំពោះហ្គីណេប៊ីហ្សូវ ហើយ បើតាមគំនិតរបស់សម្ដេចគឺចង់រៀបចំប្រព័ន្ធមួយដែលមានប្រឡាយទឹក មានថ្នាលបណ្ដុះពូជ ស្រូវដែលផ្ដល់ទិន្នផលខ្ពស់ សម្រាប់ដំណាំស្រូវនិងដំណាំកសិកម្មដទៃទៀត។សម្ដេចថា ក្នុងឱកាសទស្សនកិច្ចរបស់ប្រធានាធិបតីហ្គីណេប៊ីហ្សូវនៅកម្ពុជានាពេលខាងមុខ សម្ដេចតេជោនាយករដ្ឋមន្ត្រីចង់ឲ្យមានកិច្ចព្រមព្រៀងលើឯកសារមួយចំនួន ជាពិសេស​កិច្ចសហប្រតិបត្តិការ​ក្នុងវិស័យកសិកម្មនិងវិស័យផ្សេងទៀត ជាពិសេសកិច្ចព្រមព្រៀងការពារវិនិយោគ កិច្ចព្រមព្រៀងលើក លែងទិដ្ឋាការ កិច្ចព្រមព្រៀង អនុគ្រោះផ្សេង​ទៀតដែល​អាចធ្វើទៅបាន ជាពិសេស ការពិគ្រោះយោបល់លើផ្នែកនយោបាយរវាងប្រទេសទាំងពីរ ដើម្បីស្វែងយល់និងស្វែងរកវិស័យដែលមានសក្តានុពលដែលប្រទេសទាំងពីរអាច ប្រើប្រាស់ ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ។សូមជម្រាបថា ក្នុងឱកាសសន្ទនារវាងសម្ដេចតេជោ និងឯកឧត្តម នាយករដ្ឋមន្ត្រីហ្គីណេប៊ីហ្សូវ ក្នុងការរៀបចំពិសាបាយក្នុងបរិយាកាសរីករាយផងដែរនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានបង្ហើបឲ្យដឹងថានឹងមានការរៀបចំនាយករដ្ឋមន្ត្រីបន្តវេននៅក្រោយការបោះឆ្នោតនេះហើយឯកឧត្តមនាយករដ្ឋមន្ត្រីហ្គីណេប៊ីហ្សូវ ក៏បានសន្យាថានឹងធ្វើការ​ជាមួយរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៕​​ ដោយ ៖ មុត សុទ្ធ

សម្តេចតេជោ ហ៊ុន សែន ៖ ចំនួនបណ្តោះអាសន្នមានអ្នកចូលរួមបោះឆ្នោតឆ្នាំ២០២៣ មាន៨៤,២១%

2023/07/24 12:10:01 am        1004
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសមុននេះបន្តិចថា យោងតាមលទ្ធផលបឋម ដោយគណេៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតមានចូលរួមបោះឆ្នោតឆ្នាំ២០២៣នេះមាន ៨៤,២១% ដែលជា ចំនួនមួយដ៏ច្រើនជាង ការបោះឆ្នោតកន្លងមក។យោងតាមប្រសាសន៍សម្តេចតាមតេឡេក្រាម នៅល្ងាចថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចបានប្រកាសថា ប្រជាពលរដ្ឋអ្នកបោះឆ្នោត មិនចាញ់តាមការអូសទាញ របស់ក្រុមប្រឆាំង នោះទេ ដោយពួកគាត់បានចេញទៅបោះឆ្នោតដោយភាពសប្បាយរីករាយ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រជាពលរដ្ឋពិតជាចង់បានសេចក្តីសុខ ជាមួយនឹងដំបូលសុខសន្តិភាពដែលបាននឹងកំពុងមាន ហើយចង់ចាកចេញឆ្ងាញ ពីក្រុមជ្រុលនិយម ដែលពួកគេតែងតែបានបំផ្លាញ។សម្តេចបញ្ជាក់ថា «ពេលនេះបើប្រៀបធៀប ចំនួនប្រជាជនបានចេញទៅបោះឆ្នោត គឺមានចំនួនច្រើនលើសលប់ ដែលមានចំនួនច្រើន ជាងមានវត្តមានគណបក្សភ្លើងទៀនចូលរួមទៅទៀត...[]ឥលូវយើងកំពុងរង់ចាំមើល តើមានសន្លឹកឆ្នោត ត្រូវបានគេគូសខ្វែងប៉ុន្មានសន្លឹក ព្រោះក្រុម មេដឹកនាំជ្រុលនិយមបាននិយាយថា សន្លឹកឆ្នោត ណាដែលគូសខ្វែង គឺសន្លឹកឆ្នោតគាំទ្រពួកគេ»។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «នៅក្នុងឆាណែលតេឡេក្រាម ឈ្មោះសប្បាយ តេឡេក្រាម យើងបានឃើញគេបោះគំរូសន្លឹកឆ្នោត ទៅក្រុមពួកគេនៅទីក្រុងប៉ារីសតែម្តង»។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេច បានស្គាល់មុខអ្នកនៅក្នុងតេឡេក្រាមនោះអស់ហើយ ហើយសូមកុំមាន​ភ័យខ្លាច ដោយអ្នកទាំងនោះ អាចចេញមកសារភាពជាមួយនឹងអាជ្ញាធរ ព្រោះចលនាបំផ្លាញសន្លឹកឆ្នោត គឺជាបទល្មើស ដែលត្រូវផ្តន្ទាទោស។សម្តេចបានអំពាវនាវដល់អ្នកទាំងនោះ សូមប្រញាប់ប្រញាល់ ចេញមកសារភាព ជាមួយអាជ្ញាធរ បើមិនដូច្នោះទេនឹង​មានវិធានការតាមផ្លូវច្បាប់។សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ ក្រុមជ្រុលនិយមទាំងឡាយ សូមមើលឱ្យបានច្បាស់ វិភាគឱ្យ​ច្បាស់ នូវភាពចាស់ទុំខាងនយោបាយ របស់ប្រជាជនកម្ពុជា។សម្តេចបញ្ជាក់ថា ភាពខ្លាំងរបស់ប្រជាជនកម្ពុជា គឺមិនទុកឱ្យពួកបោកប្រាស់ ក្រុមបំផ្លាញ ដើម្បីបំផ្លាញ ប្រទេសជាតិនោះទេ៕

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញបោះឆ្នោតរួចរាល់ហើយ

2023/07/23 03:15:22 pm        833
កណ្ដាល ៖ នៅព្រឹកថ្ងៃអាទិត្យ ៦កើត ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា​ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ រួចរាល់ហើយ នៅការិល័យ​លេខ ១៦៩៧ ​ក្នុងសាលាករុកោសល្យវិក្រិត្យការ ក្រុងតាខ្មៅ ខេត្តកណ្តាល។ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨៕

សម្តេចពញាចក្រី ហេង សំរិន ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាប្រទេសម៉ាឡេស៊ី ដែលបានអញ្ជើញមកចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា

2023/07/21 08:00:32 pm        147
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តាន់ ស្រ៊ី ដាតុ ចូហារី ប៊ីន អាប់ឌុល (Tan sri Dato Johari Bin Abdul) ប្រធានរដ្ឋសភាប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅ​សណ្ឋាគារ​សូហ្វីតែលផូគីត្រា ខណៈដែល​ឯកឧត្តម​ប្រធាន​រដ្ឋសភា​ដឹក​នាំ​គណៈប្រតិភូ​មក​ចូល​រួម​សង្កេតការណ៍​ការ​បោះឆ្នោតនៅកម្ពុជា។សម្តេចប្រធានរដ្ឋសភា និងឯកឧត្តម តាន់ ស្រ៊ី ដាតុ ចូហារី ប៊ីន អាប់ឌុល មានសេចក្តី​សោមនស្ស​រី​ករាយ ដែលបានជួបគ្នានាឱកាសនេះ។ ឯកឧត្តមប្រធានរដ្ឋសភា បាន​ចូល​រួម​អបអរ​សាទរ​ជា​មួយ​​សម្តេច​ប្រធានរដ្ឋសភា នៅពេលបានឃើញកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ឯកឧត្តម តាន់ ស្រ៊ី ដាតុ ចូហារី ប៊ីន អាប់ឌុល បានគូសបញ្ជាក់ថា ឯកឧត្តម​បាន​អញ្ជើញ​មក​កម្ពុជា​កាល​ពី​ឆ្នាំ​២០០០ ប៉ុន្តែបើប្រៀបធៀបពីពេលនោះមកពេលនេះ រាជធានី​ភ្នំពេញ​មាន​ការ​ប្រែ​មុខ​មាត់​យ៉ាង​ឆាប់រហ័ស និងមានសោភ័ណភាពយ៉ាងស្រស់ស្អាតទៀតផង។ឯកឧត្តមប្រធានរដ្ឋសភា បានជម្រាប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ពីលទ្ធ​ផល​មួយ​ចំនួន​ដែល​ឯកឧត្តមបានជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នៅមុននេះបន្តិច។ ឯកឧត្តម​បាន​ចូលរួមអបអរសាទរពីដំណើរការបោះឆ្នោតនៅកម្ពុជា និងបានលើកឡើងថា ការ​បោះឆ្នោត​នេះ គឺដើម្បីថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍរបស់ប្រទេសទៅមុខទៀត។សម្តេច ហេង សំរិន បានគូសបញ្ជាក់ថា វត្តមានរបស់ឯកឧត្តមប្រធាន នាពេលនេះ នឹងរួម​ចំណែក​បន្ថែម​ទៀតក្នុងការពូនជ្រុំលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ច​សហ​ប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រជាជាតិទាំង​ពីរ​ដែលមានជាង៦០ឆ្នាំមកនេះ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។ ជាពិសេស ការចូលរួមរបស់ឯកឧត្តមប្រធានក្នុងការសង្កេតការណ៍បោះឆ្នោតជាតិ នីតិកាលទី៧ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នឹងចូលរួម​ចំណែក​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈ​សំខាន់នេះ ទទួលបានជោគជ័យប្រកបដោយតម្លាភាព សេរី និងយុត្តិធម៌។សម្តេចបានមានប្រសាសន៍បន្តថា ដូចឯកឧត្តមប្រធានបានជ្រាបហើយថា នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​សកល​នៅ​ទូទាំង​ប្រទេស​ សម្រាប់​នីតិកាលទី៧ នៃ​រដ្ឋសភា​។ បើគិតចាប់តាំងពីឆ្នាំ១៩៩៨មក កម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯង ប្រកប​ដោយ​ជោគជ័យ និងមានលក្ខណៈសេរី និងយុត្តិធម៌ ដោយមាន​ការ​ចូលរួម​សង្កេតការណ៍​ពី​ប្រទេស​ជា​មិត្ត និងអង្គការក្នុង និងក្រៅតំបន់ផងដែរ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះ មានគណបក្សនយោបាយចំនួន១៨ បាន​ចូល​រួម​ប្រកួត​ប្រជែង។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយ​តំលៃ​​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ កម្ពុជា-ម៉ាឡេស៊ី ដែលបានបង្កើតកិច្ចព្រមព្រៀង និង​អនុស្សរណៈ​នានា​ជាមួយគ្នា និងបានបង្កើតគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី សំដៅ​ត្រួសត្រាយឱ្យមានយន្តការគាំទ្រគ្នាទៅវិញទៅមក។ រដ្ឋសភាកម្ពុជាពេញចិត្ត និ​ង​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​ពហុវិស័យ ដែលស្ថាប័ននីតិប្រតិបត្តិ នៃប្រទេសទាំងពីរបានធ្វើរួមគ្នា លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការអប់រំជាដើម។សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងបន្តថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ក៏​បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងច្រើនក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ក្រៅ​ពីកិច្ច​សហប្រតិបត្តិការក្នុងក្របខណ្ឌក្រុមមិត្តភាពរដ្ឋសភា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ លើ​ការ​ងារ​នីតិកម្ម រដ្ឋសភាទាំងពីរក៏បានគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរសភានានា ទាំងក្នុងតំបន់ និង​សកល​លោក មានជាអាទិ៍៖ អន្តរសភាអាស៊ាន(AIPA) និងសហភាពសភា(IPU) ជាដើម ៕

ឃាត់ខ្លួនអ្នកកាសែតម្នាក់ដែលក្លែងឈ្មោះបុគ្គលិកព័ត៌មានទូរទស្សន៍បាយ័ន ដើម្បីឆាតសុំថវិកាមន្ដ្រីតាមក្រសួងស្ថាប័ន

2023/07/19 08:40:56 pm        3329
នគរបាលបានឃាត់ខ្លួនអ្នកកាសែតម្នាក់ ដែលក្លែងអត្ត​សញ្ញាណជា​បុគ្គលិក​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន ដើម្បីសុំ និងជម្រិតទារប្រាក់ពីថ្នាក់ដឹកនាំ តាមអង្គភាពស្ថាប័នរដ្ឋនានា។នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា កាលពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​បាន​ចុះ​អនុវត្ត​ដីកា​ដោយ​ឃាត់​ខ្លួន​ជនសង្ស័យម្នាក់ឈ្មោះ មូល រតនៈ ភេទប្រុស អាយុ ៣០ឆ្នាំ នៅចំណុចភូមិសាស្ត្រ ភូមិ​ត្រពាំង​ជើង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ទាក់ទិននិងការឃាត់ខ្លួននេះ គឺតាំងពីដើមឆ្នាំ២០២១មក ជន​សង្ស័យ​រូប​នេះ​តែង​តែ​យក​អត្ត​សញ្ញាណ​បុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ដើម្បីយកទៅភ្ជាប់សារ Telegram និង WhatsApp និងតែងតែទាក់ទងទៅកាន់ថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងស្ថាប័ននានា ដើម្បី​សុំ​ប្រាក់​ចុះបេសកកម្ម និងគំរាមកំហែង ថានឹងចុះព័ត៌មានអំពីអំពើអសកម្មនានា ដើម្បីជាថ្នូរ និ​ង​ប្រាក់។ ទើប​ដល់ដើមឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន បានដាក់​ពាក្យ​បណ្ដឹង​មក​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្ដឹងពីជនសង្ស័យ​បាន​ប្រើ​ប្រាស់​អត្ត​សញ្ញាណ​របស់​បុគ្គលិកទូរទស្សន៍បាយ័ន ដើម្បីដើរសុំ និងទារប្រាក់ពីថ្នាក់ដឹកនាំ ដែលនាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយសស្ថានីយទូរទស្សន៍។នគរបាលបន្ថែមថា បន្ទាប់ពីធ្វើការស្រាវជ្រាវបានល្អិតល្អន់ នាយកដ្ឋាន​បាន​កំណត់​មុខ​សញ្ញាជន​សង្ស័យ​មួយ​រូប ឈ្មោះ មូល រតនៈ មានមុខរបរជានិពន្ធនាយកកាសែតសេនាធិបតី និងបន្ទាប់​មក​នាយកដ្ឋាន​ក៏បានទទួលដីការបញ្ជាឱ្យចូលខ្លួនលេខ ២៨៣ អ.យ.ក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ របស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជដំបូងរាជធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកក្កដានេះ កម្លាំងនាយកដ្ឋាន​បាន​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌសែនសុខ នៃ​ស្នងការដ្ឋានរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនបុគ្គលរូបនេះ ដើម្បីបញ្ជូ​ន​ទៅ​សាលា​ដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕

សម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតបារាំងអញ្ជើញសម្ពោធវិមានរំលឹកដល់អ្នក ទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១

2023/07/14 02:42:41 pm        351
ភ្នំពេញ៖ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឺ ឡេ (J a cqu e s Pellet ) នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញសម្ពោធ វិមាន រំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨។វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ស្ថិតនៅចំណុចប្រសព្វ នៃមហាវិថីព្រះមុនីវង្ស វិថីប្រទេសបារាំង និងរង្វង់ មូលកាំភ្លើងកួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ វិមានខាងលើនេះ ត្រូវបានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ១៩២៥ ដើម្បីជាការរំលឹកអនុស្សាវរីយ៍ទាហានខ្មែរ និងបារាំង ដែល បាន ពលី ជីវិត នៅក្នុងសង្គ្រាមលោកលើកទី១ និងអនុស្សាវរីយ៍នៃការតស៊ូ រួម គ្នា រវាង ទាហានខ្មែរ និងបារាំង ក្នុងការដណ្តើមយកជ័យជម្នះលើប្រទេសអាល្លឺ ម៉ង់ ដោយមានការយាងចូលរួមពីព្រះករុណាព្រះបាទស៊ីសុវត្ថិ, ព្រះអង្គម្ចាស់ មុនីវង្ស លោក Martial Merlin ទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន និង លោក François Baudoin រេស៊ីដង់ជាន់ខ្ពស់បារាំងប្រចាំកម្ពុជា។ នៅឆ្នាំ១៩៧៥ វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាម លោក លើក ទី១ ត្រូវបានខ្មែរក្រហមដាក់គ្រាប់បែកបំផ្ទុះរូបសំណាកធ្វើឱ្យបែកបាក់ នៅសល់តែបំណែកតិចតួចខ្លះដូចជាក្បាលដំរី តោ នាគ និងតួកណ្តឹង ដែល ត្រូវ បានយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ត្រូវបាន អនុញ្ញាត ឱ្យស្ថាបនាឡើងវិញ តាមសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមសំណើរបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង បាន ប្រកាស ជាឱឡារិកក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង នៅវិមានអេលីហ្សេ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនាទីក្រុងប៉ារីស ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២២។វិមានត្រូវបានសាងសង់ឡើងវិញ ដោយលោកបណ្ឌិតស្ថាបត្យករ លី រស្មី រដ្ឋ លេ ខាធិការ ក្រសួង រៀប ចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយសហការ អនុវត្ត ជា មួយក្រសួងវប្ប ធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលរាជធានីភ្នំពេញ។ វិមាននេះ ត្រូវបានសាងសង់ដោយរក្សាតាមលំនាំដើមរបស់ លោក Paul Ducuing។ លោកបណ្ឌិតស្ថាបត្យករ លី រស្មី បានឱ្យដឹងថា វិមានរំលឹកដល់អ្នក ដែល ទទួល អនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ គឺជាស្ថា បត្យ កម្មសហរចនាបថ ដោយរួម បញ្ចូលនូវផ្នត់គំនិត ស្ថាបត្យកម្ម បុរាណ ខ្មែរ ជា ច្រើនសម័យកាល តាំងពីសម័យ អង្គរដល់សម័យក្រោយអង្គរ។ ចំណុច ពិសេស បំផុតនោះគឺ វិមាននេះមាន ទស្សនៈ មួយ ភាគធំដូចគ្នាទៅនឹង ប្រាសាទ នាគព័ន្ធ ដែលមាននាគ ដំរី និងតោ សុទ្ធតែនៅជ្រុងអនុទិសដូចគ្នា។លោកបណ្ឌិតស្ថាបត្យករ លី រស្មី បានគូសរំលេចផងដែរថាការសាងសង់វិមាន នេះឡើងវិញ ឈរលើគុណតម្លៃចំនួនពីរ។ ទីមួយជាការរំលឹកដល់វីរភាព ដ៏ហាន ក្លារបស់យុទ្ធជនខ្មែរ និងបារាំងដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី១ ឈ្មោះរបស់ បុគ្គលដ៏គួរឱ្យគោរពទាំងអស់នោះ ត្រូវបានចារឹកលើផ្ទាំងថ្ម ដ៏រឹង មាំ ស្ថិតស្ថេរអស់កាលជាយូរអង្វែងតរៀងទៅ។និងមួយទៀត ជាការបន្តប្រពៃណីទំនៀមទម្លាប់របស់ខ្មែរផង ជាការ យកចិត្តទុក ដាក់ របស់រដ្ឋាភិបាលបារាំង និងព្រះរាជាខ្មែរផង ដើម្បីធ្វើឱ្យ ក្រុម គ្រួ សា រ យុទ្ធ ជន ដែលបានពលីជីវិតក្នុងសង្គ្រាមមានភាពកក់ក្ដៅក្នុងចិត្ត ហើយ ក៏ជា ការរៀបចំឱ្យ សម នឹងស្នាដៃកិត្តិយសរបស់វីរជនទាំងអស់នោះផងដែរ។វិមាននេះមានកម្ពស់សរុប ១២,៣០ ម៉ែត្រ ក្នុងនោះខឿនកម្ពស់ ១,៧០ម៉ែត្រ, ជើងកោសកម្ពស់ ៣,២០ម៉ែត្រ, តួកណ្តឹងធ្វើពីស្ពាន់កម្ពស់ ៤,៦០ម៉ែត្រ និងរូបបដិមាទាហានខ្មែរ និងបារាំង កម្ពស់ ២,៨០ម៉ែត្រ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីអាមេរិក៖ កិច្ចចរចាជុំបន្ទាប់រវាងអ៊ីស្រាអែល និងលីបង់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៤ ខែសីហា
07/28/2026 12:07 PM
អារ៉ាប៊ីសាអ៊ូឌីត ការពារប្រឆាំងការវាយប្រហារដោយយានដ្រូនពីក្រុមគាំទ្រដោយអ៊ីរ៉ង់
07/28/2026 12:07 PM
រដ្ឋមន្រ្ដីក្រសួងសុខាភិបាល៖ មន្ទីរពេទ្យគន្ធបុប្ផាជានិម្មិតរូបនៃការជួយសង្រ្គោះកុមារនៅកម្ពុជាប្រកបដោយក្តីករុណា គុណភាព និងក្តីសង្ឃឹម
07/28/2026 12:07 PM
Chelsea បើកការចរចានាំយក Jordan Henderson និង Danny Welbeck មកបន្ថែម​បទពិសោធន៍​ក្នុងក្រុម
07/28/2026 12:07 PM
អាជ្ញាធរ​ខេត្តកំពង់ស្ពឺ កំពុងជួសជុលពង្រីកបន្ថែមតួផ្លូវជាតិលេខ៤៦ទៅរមណីយដ្ឋានព្រះសុរាម្រិតកុសមៈ-ឧទ្យានជាតិគីរីរម្យ
07/28/2026 12:07 PM
អគ្គនាយកក្រុមហ៊ុន Minebea៖ បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ មិនប៉ះពាល់ដល់ប្រតិបត្តិការវិនិយោគនៅកម្ពុជាឡើយ
07/28/2026 12:07 PM
កីឡារាំកម្ពុជា៖ ការឈ្នះមេដាយ ៦៩គ្រឿងពីជើងឯកអាស៊ាននៅម៉ាឡេស៊ី ជាការ​បំបែក​កំណត់​ត្រា​ថ្មី​ប្រកប​ដោយភាពជោគជ័យជូនជាតិ
07/28/2026 12:07 PM
ក្រសួងការងារ ចាប់ផ្តើមចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ រយៈពេល ៣ ថ្ងៃ
07/28/2026 12:07 PM
មន្ត្រី​ជាន់ខ្ពស់វប្បធម៌៖ «យុវជនកម្ពុជា គ្រប់រូបជាសសរទ្រូង នៃប្រទេសជាតិ ជា​អ្នក​បន្ត​វេនប្រកបដោយថាមពល»
07/28/2026 12:07 PM
សមត្ថកិច្ចបង្ក្រាបករណីរក្សាទុក និងជួញដូរសម្ភារៈ​ឆបោក​អនឡាញទ្រង់ទ្រាយធំ
07/28/2026 12:07 PM