សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​

ព័ត៌មានសំខាន់ៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត ជិត ២ម៉ឺននាក់ នៅខេត្តកណ្ដាល

2023/11/02 02:41:52 pm        325
នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ចុះជួប​សំណេះសំណាល​ជា​មួយ​បង​ប្អូ​ន​កម្មករនិយោជិតចំនួន ១៨ ១៩០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែល​មាន​មូលដ្ឋាន​ក្នុង​ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល។រោងចក្រ សហគ្រាសទាំង ២៩នេះ ជាប្រភេទរោង ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ២០ រោង​ចក្រ​ផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៣ រោងចក្រដេរស្បែកជើង ចំនួន ២ រោងចក្រ​បោក​គក់​សម្លៀក​បំពាក់ចំនួន ២ រោងចក្រប៉ាក់លើសម្លៀកបំពាក់ ចំនួន ១ និងរោងចក្រ​បោះពុម្ព​លើ​សម្លៀក​បំពាក់ចំនួន ១  ។នេះ គឺជាលើកទី៨ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​នឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុង​ឋានៈ​ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

មនុស្សជាច្រើនត្រូវគេរាយការណ៍ថាបានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅជំរំជនភៀសខ្លួន តំបន់ហ្កាហ្សា

2023/11/01 02:23:20 pm        250
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលត្រូវបានគេរាយការណ៍ថាបានសម្លាប់មនុស្សរាប់សិបនាក់នៅឯជំរំជនភៀសខ្លួន ចាបាលីយ៉ា (Jabalia) នៅភាគខាងជើងតំបន់ហ្កាហ្សា។ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសរបស់ហ្កាហ្សា បាននិយាយថាមនុស្ស៥០នាក់ បានស្លាប់និង១៥០នាក់ទៀតរងរបួស។ ប៉ុន្តែមន្ទីរពេទ្យមួយក្បែរនោះបាននិយាយថា ខ្លួនបានទទួលជនរងគ្រោះចំនួន ៤០០ នាក់ ក្នុងនោះមាន ១២០ នាក់ស្លាប់។យោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារនេះបានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហាម៉ាសម្នាក់ ហើយ ហេដ្ឋារចនាសម្ព័ន្ធភេរវកម្មក្រោមដី នៅក្រោមអគារនានាបានបាក់រលំបន្ទាប់ពីការវាយប្រហារ។

នាយឧត្តមសេនីយ៍ ទៀ សីហា៖ ការសន្ទនា និងការទូតជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុត ក្នុងការដោះស្រាយជម្លោះ

2023/10/31 08:58:05 pm        425
នៅទីក្រុងបេកាំងប្រទេសចិន នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិកម្ពុជាបានថ្លែងថា ការប្រែប្រួលភូមិសាស្ត្រនយោបាយ និងការកើតឡើង​នូវ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ ដែលចេះតែរីកធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈបញ្ហាទាំងនេះកើតឡើង គឺ​កើតចេញ​ពីការប្រកួតប្រជែងរបស់ប្រទេសមហាអំណាចនានា ដូច្នេះកម្ពុជារំពឹងថា មាន​តែ​ការ​សន្ទនា និងការ​ទូតទេ​ជា​ឧបករណ៍​ដ៏មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ទាំង​ឡាយ​នោះ​។ការថ្លែងរបស់ប្រមុខការពារជាតិកម្ពុជានេះ គឺបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមចូលរួមក្នុង វេទិកា សៀងសាន លើកទី១០ នៅទីក្រុងប៉េកាំងនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ ដោយ​វេទិកា​នេះ មានការអញ្ជើញចូលរួមពីប្រមុខថ្នាក់ដឹកនាំការពារជាតិ និងកងទ័ព​មក​ពី​បណ្តា​ប្រទេស​នៅ​អឺរុប អាហ្វ្រិកអាស៊ី និងប្រទេសក្នុងតំបន់អាស៊ានសរុបទាំងអស់ជាង ៦០ប្រទេស។នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែង​ទៅ​កាន់​វេទិកា​នេះ​ថា ឯកឧត្តម​សូម​សម្តែង​នូវ​សេចក្តី​សោមនស្ស​រីករាយដែលបានចូលរួមក្នុងវេទិកា សៀងសាន ទីក្រុងប៉េកាំង លើកទី១០ ដែល​ជា​វេទិកា​ដ៏​សំខាន់​ សម្រាប់ការប្តេជ្ញាចិត្តរួមរបស់យើងក្នុងការលើកកម្ពស់ និងថែរក្សាសន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការ។ ឯកឧត្តមបានថ្លែងទៀតថា ទិដ្ឋភាព​សកល​លោក​កំពុង​ឆ្លង​កាត់​ការ​ផ្លាស់​ប្តូរ​យ៉ាង​រហ័ស​ដែល​មិន​ធ្លាប់​ឃើញ​ពីមុនមក និងពោពេញទៅដោយភាពមិនប្រាកដប្រជា ទាំងការ​ប្រែប្រួល​ភូមិ​សាស្ត្រ​នយោបាយ និងការកើតឡើងនូវបញ្ហាប្រឈមផ្នែកសន្តិសុខ ដែលចេះ​តែ​រីក​ធំ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើងក្នុងចំណោមមហាអំណាចនានា កំពុង​ជំរុញ​ឱ្យ​មាន​ការផ្លាស់ប្តូរជាបន្តបន្ទាប់នៅក្នុងទិដ្ឋភាពយុទ្ធសាស្ត្រក្នុងតំបន់ និង​ពិភព​លោក​ដោយ​ស្ថានភាព​នេះ​បានដាក់សម្ពាធលើសន្តិភាព សន្តិសុខ និងវិបុលភាពជាដើម។ យ៉ាងណាក៏ដោយឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់ទៅកាន់អង្គវេទិកាទៀតថា « តាម​បទ​ពិសោធន៍​របស់​កម្ពុជា យើងជឿជាក់យ៉ាងមុតមាំថា ការសន្ទនា និង​ការ​ទូត​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការដោះស្រាយជម្លោះ។ ភាគីពាក់ព័ន្ធទាំងអស់ក្នុងជម្លោះ គួរ​តែ​ធ្វើ​ការ​ទំនាក់​ទំនង​គ្នា​ទៅ​វិញទៅមកប្រកបដោយការស្ថាបនា ដើម្បីប​ញ្ឈប់អំពើហិង្សាជំរុញការយោគយល់គ្នា និង​គោរព​ផលប្រយោជន៍ និងសន្តិសុខរបស់គ្នាទៅវិញទៅមក ក្នុងពេលដែលនៅបន្តរក្សាសន្តិសុខ និង​ផលប្រយោជន៍ជាតិរៀងៗខ្លួន។ សន្តិភាព​នៅ​តែ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សេចក្តី​ប្រាថ្នា​រួម​របស់​យើង។ មានតែតាមរយៈការរួមរស់ជាមួយគ្នាដោយសន្តិវិធី និងការសន្ទនា​ប៉ុណ្ណោះ​ទើប​យើង​អាច​សម្រេច​បាន​នូវស្ថិរភាព និងបង្កើតបរិយាកាសអំណោយផលដល់វឌ្ឍន¬ភាព និងការអភិវឌ្ឍ»។ក្នុង​នាមក្រសួងការពារជាតិកម្ពុជា ឯកឧត្តម ទៀ សីហា ក៏បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រកបដោយការស្ថាបនា ជាមួយ​ប្រជាជាតិ​ទាំង​អស់ តាមរយៈក្របខណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពពិភពលោកជាដើម។ ឯកឧត្តម​បានបញ្ជាក់ទៅកាន់វេទិកាដ៏ធំនេះទៀតថា កម្ពុជានឹងបន្ត​ដើរ​តាម​ផ្លូវ​នៃ​គោល​នយោបាយ​ការ​បរទេស​ឯករាជ្យ និងអព្យាក្រឹតផ្អែកលើច្បាប់ ការគោរពគ្នាទៅវិញទៅមក និងការ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍ទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ គោល​ដៅ​របស់​យើង​គឺ​លើក​កម្ពស់ផល​ប្រយោជន៍ជាតិ ពង្រឹងមិត្តភាពដែលមានស្រាប់ និងជំរុញទំនាក់ទំនងមិត្តភាពថ្មី។ កម្ពុជានៅតែប្រកាន់ជំហរប្រឆាំងនឹងការគំរាមកំហែង ឬការប្រើប្រាស់​កម្លាំង​ក្នុង​ទំនាក់​ទំនង​អន្តរជាតិ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ៕ អត្ថបទ៖ បាន ចក់

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងក្លាយជាសក្ដានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់ទាំងលើវិស័យទេសចរណ៍ និងវិនិយោគ

2023/10/31 04:08:20 pm        1775
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានបើកឱ្យដំណើរការនៅថ្ងៃទី១៦ តុលា ២០២៣ ដែលមានទីតាំងស្ថិតនៅក្នុងឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយ​គ្រប​ដណ្តប់​លើ​ផ្ទៃដីប្រមាណ ៧០០ហិកតា មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ត និង៥១គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ព្រមទាំងរចនាឡើងពីការបញ្ចូលគ្នានូវ “វប្បធម៌ ធម្មជាតិ និង​ភាពឆ្លាតវៃ”។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មាន​លំដាប់​ថ្នាក់​នៃ​ការ​ហោះហើរ​ប្រភេទ4E ដែលអាចផ្តល់លទ្ធភាពឱ្យយន្តហោះធុនធំ Boeing747 និង Airbus A340 ធ្វើ​ការ​ចុះច​តបាន ដោយនឹងអាចមានលទ្ធភាពទទួលអ្នកដំណើរចំនួន ៧លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ សម្រាប់​ផែនការ​រយៈពេលខ្លី និង២០លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលវែង។ កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និង​សំខាន់​សម្រាប់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស និយាយ​ជា​រួម។ ការណ៍នេះ នឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជា​ផ្តល់​ប្រយោជន៍​សេដ្ឋកិច្ច​មូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ។ ផ្លូវអាកាស គឺអាទិភាពគន្លឹះទី២ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្រ​បញ្ច​កោណ​-ដំណាក់​កាលទី១ ហើយក៏ស្ថិតនៅក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ ដោយ​ផ្តោត​លើ​ការ​លើក​កម្ពស់​ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដែលមាន​គោល​ដៅ​យុទ្ធសាស្ត្រផ្តោតលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។

គណៈរដ្ឋមន្រ្ដី អនុម័តទាំងស្រុងលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ

2023/10/27 05:14:54 pm        233
បន្ទាប់ពីបានពិភាក្សាលម្អិត នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ កិច្ចប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្រ្តី ​បានអនុម័តទាំងស្រុងហើយ លើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីការបង្កើតការរៀបចំ និង​កិច្ច​ដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ។កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមាន​របៀប​វារៈ​ចំនួន​៤ ក្នុងនោះមានរបៀបវារៈទី១ គឺ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើត ការរៀបចំ និង​កិច្ច​ដំណើរ​ការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ។ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់​នៅព្រឹក​នេះថា «សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើតការរៀបចំ និងកិច្ចដំណើរ​ការ​របស់​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​ វិវាទក្រៅប្រព័ន្ធតុលាការ គណៈរដ្ឋមន្រ្តីអនុម័តហើយ នីតិវិធី​បន្ទាប់​បញ្ជូន​ទៅ​ព្រះ​មហាក្សត្រ ដើម្បីឡាយប្រកាសឱ្យប្រើ»។អាជ្ញាធរជាតិ​ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ដឹកនាំដោយឧបនាយករដ្ឋមន្រ្តី១រូប មានអនុប្រធាន ៤រូប ក្នុងនោះ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ជាអនុប្រធានប្រចាំការ និងមាន​សមាជិក ៧រូប​។បើតាម ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អាជ្ញាធរជាតិ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ត្រូវបានបង្កើតឡើង​ដើម្បី​ជា​យន្តការ​បំពេញ​បន្ថែម​ឱ្យ​ប្រព័ន្ធ​ដោះ​ស្រាយ​វិវាទ​នៅ​កម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័ស នៃ​ការ​ដោះស្រា​យ​វិវាទ​ តាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ក្នុងគោល​បំណង​ជួយ​កាត់​បន្ថយ​ការ​កកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី បង្ខិតសេវាដោះ​ស្រាយ​វិវាទ​ឱ្យ​កាន់​តែ​ទៅ​កៀក​នឹង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និងធានាបាននូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ។ នៅក្នុង​កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់​អនុសាសន៍​ឱ្យ​ភាគី​ពាក់​ព័ន្ធ​ធ្វើ​យ៉ាងណាកុំឱ្យមានការអនុវត្តត្រួតស៊ីគ្នា ដោយយន្តការថ្មីនេះ។ សម្តេចបានបន្ថែមថា អ្វី​ដែលមាននៅក្នុងយន្តការដែលមានស្រាប់ គឺត្រូវពង្រឹង និងធ្វើការសហការជាមួយគ្នា។សម្តេច​បានបញ្ជាក់បន្ថែមថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាការផ្តល់​ជម្រើស​បន្ថែម​ដល់​ប្រជាពលរដ្ឋ ក្នុងការដោះស្រាយបញ្ហា ហើយយន្តការថ្មីនេះ ក៏មិនមែន​ធ្វើ​ឡើង​ដើម្បី​បង្ខិត​បង្ខំ​ប្រជាពលរដ្ឋឱ្យត្រូវតែប្រើប្រាស់សេវានេះឡើយ ប៉ុន្តែជាជម្រើសបន្ថែមសម្រាប់ពួកគាត់។ សម្តេចជំរុញធ្វើយ៉ាងណាឱ្យការដោះស្រាយតាមយន្តការនេះមានការប្រថាប់ត្រាបន្ថែមឱ្យមានទម្ងន់​តាម​ផ្លូវច្បាប់។ សម្តេចសង្ឃឹមថា យន្តការថ្មីនេះនឹងអាចជួយដល់ប្រជាពលរដ្ឋ ហើយ​អំពាវ​នាវ​ឱ្យ​មាន​ការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីពន្យល់ដល់ប្រជាពលរដ្ឋ៕

[UPDATE] ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា អតីតនាយករដ្ឋមន្ត្រីចិន Li Keqiang បានទទួលមរណភាព ដោយសារគាំងបេះដូង ក្នុងវ័យ៦៨ឆ្នាំ

2023/10/27 03:33:02 pm        260
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃសុក្រទី ២៧ខែតុលានេះថា អតីតនាយករដ្ឋមន្ត្រីចិន លោក លី ឃើឈាង( Li Keqiang) បានទទួលមរណភាពដោយសារគាំងបេះដូងភ្លាមៗ ក្នុង វ័យ៦៨ ឆ្នាំ។     ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា សមមិត្ត លី ឃើឈាង (Li Keqiang) ខណៈពេល សម្រាក​នៅ​ទីក្រុងសៀងហៃក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មានអាការៈ​គាំងបេះដូង​ភ្លាម​ៗ​កាល​ពី​ថ្ងៃ​ទី​២៦ ខែតុលា ហើយបន្ទាប់ពីការខិតខំប្រឹងប្រែងជួយសង្រ្គោះរូបលោកអស់ពីសមត្ថភាព ពុំ​ទទួល​បាន​ជោគជ័យ អតីតនាយករដ្ឋមន្ត្រី រូបនេះ ទទួលមរណភាពនៅទីក្រុងសៀងហៃ នៅម៉ោង​១២ និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែតុលា ។   ទូរទស្សន៍រដ្ឋ CCTV បានបន្ថែមថា ដំណឹង ស្ដីពីមរណភាពរបស់​លោក​នឹង​ត្រូវ​ផ្សព្វផ្សាយ​នៅ​ពេល​ក្រោយ​។អតីតនាយករដ្ឋ​មន្ត្រីចិន និងជាប្រធានខុទ្ទកាល័យរបស់ប្រទេសចិន បានបម្រើការ​ក្រោម​ការ​ដឹកនាំ​របស់​លោកប្រធានាធិបតី Xi Jinping អស់រយៈពេលមួយទសវត្សរ៍ចាប់ពីឆ្នាំ២០១៣ ដោយ​ លោកចូលនិវត្តន៍កាលពីខែមីនា។សេដ្ឋវិទូ​ដែលទទួលការអប់រំពីសកលវិទ្យាល័យសម្រាំងប៉េកាំង (Peking) ធ្លាប់ត្រូវបាន​គេចាត់​ទុក​ថា​ជាបេក្ខជនថ្នាក់ដឹកនាំបក្សកុម្មុយនិស្តចិន ប៉ុន្តែក្រោយមក​ត្រូវ​បាន​រុញ​ឲ្យ​នៅ​ក្រៅ​សង្វៀន​ដោយ​លោក Xi ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។   លោក ធ្លាប់បានរំលឹកកាលពីឆ្នាំ ២០២០ ថាប្រជាជនជាង ៦០០ លាននាក់​នៅ​ក្នុង​ប្រទេស​ចិន​រក​ចំណូល​បាន​តិចជាង ១៤០ ដុល្លារក្នុងមួយខែ ដែលបង្កឱ្យមានការជជែកដេញដោល កាន់តែ​ទូលំ​ទូលាយលើភាពក្រីក្រ និងវិសមភាពប្រាក់ចំណូល៕

សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់មួយចំនួន

2023/10/27 03:05:49 pm        280
នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងដឹកនាំកិច្ចប្រជុំការគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា លើសេចក្តីព្រាងច្បាប់មួយចំនួន នៅទីស្តីការគណៈរដ្ឋមន្រ្តី។ សេចក្តីព្រាងច្បាប់ដែលគ្រោងនឹងយកមពិភាក្សា នៅព្រឹកនេះរួមមាន៖១- សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ។២- សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤។៣- សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២។៤- បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម៕

[BREAKING NEWS] ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អតីតនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង (Li Keqiang) បានទទួលមរណភាពក្នុងវ័យ៦៨ឆ្នាំ

2023/10/27 02:42:29 pm        439
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អតីតនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន លោក លី ខឺឈាង (Li Keqiang) បានទទួលមរណភាពដោយសារជំងឺគាំងបេះដូង ក្នុងវ័យ៦៨ឆ្នាំ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្ដីពីរូបសញ្ញា និងត្រា របស់ក្រសួងអធិការកិច្ច

2023/10/27 02:35:13 pm        417
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ បានចេញ​អនុក្រឹត្យ ស្តីពីរូបសញ្ញា និងត្រា របស់ក្រសួងអធិការកិច្ច។

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញដឹកនាំប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ពិនិត្យលើសេចក្ដីព្រាងច្បាប់ចំនួន ៣

2023/10/26 10:32:33 pm        605
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ស្អែកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យលើសេចក្ដីព្រាងច្បាប់ចំនួន ៣។ សេចក្ដីព្រាងច្បាប់ទាំងនោះរួមមាន ១-សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និង​កិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ២-សេចក្តីព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤។ ៣- សេចក្តីព្រាងច្បាប់ ស្តីពីការ​ទូរទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២។ក្រៅពីនេះ សម្ដេចធិបតី ក៏នឹងដឹកនាំប្រជុំពិនិត្យលើ បញ្ហាផ្សេងៗ ដូចជា សំណើ​សុំការ​យល់​ព្រម​ពី​គណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិបញ្ញត្តិលើ សេចក្តីព្រាង​ច្បាប់​ស្តីពីកា​រ​អនុម័ត​យល់​ព្រម​លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាល នៃ​ព្រះរាជា​ណា​ចក្រក​ម្ពុជា និងរដ្ឋាភិបាល នៃអេមីរ៉ាតអារ៉ាប់រួមផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រទេសចំនួន ៨២បានចុះឈ្មោះចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០
11/12/2026 09:11 AM
និយ័តករមូលបត្រ៖ ការចូលរួមរបស់ក្រុមហ៊ុនឯកជនមានសារៈសំខាន់ចំពោះការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទ
11/12/2026 09:11 AM
អតីតពលករ និងពលរដ្ឋមានជំនាញស្រាប់សរុប ១៣ ២៧៨នាក់ បានដាក់ពាក្យធ្វើតេស្ត RPL គិតចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦
11/12/2026 08:11 AM
រដ្ឋមន្រ្តីអធិការកិច្ច៖សមាគមសង្គហមិត្តភាពរបស់ក្រសួងជាមូលនិធិសម្រាប់ជួយឧបត្ថម្ភ និងគាំទ្រដល់សុខុមាលភាពថ្នាក់ដឹកនាំ និងមន្រ្តីពង្រឹងចំណងមិត្តភាព សាមគ្គីភាពក្នុងស្ថាប័ន
11/11/2026 07:11 PM
អ៊ីតាលីស្វែង​រក​ការ​បង្កើនថវិកា ៨,១ពាន់លានដុល្លារ សម្រាប់កម្មវិធី​យន្តហោះចម្បាំង F-35
11/11/2026 07:11 PM
ព្យុះ Charles បង្កទឹកជំនន់ និងកាត់ផ្តាច់ចរន្តអគ្គិសនីនៅប្រទេសព័រទុយហ្គាល់
11/11/2026 06:11 PM
ចិន និង​គុយបា ប្ដេជ្ញាពង្រឹងទំនាក់ទំនងជា​យុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគី
11/11/2026 06:11 PM
ការរញ្ជួយដីកម្រិត ៥,៦រ៉ុចទ័រ អង្រួនតំបន់ឆ្នេរហ្គាតេម៉ាឡា និងបង្កភាពរំញ័រនៅអែល សាល់វ៉ាឌ័រ និងនីការ៉ាក្វា
11/11/2026 06:11 PM
រុស្ស៊ីបាញ់ទម្លាក់យានដ្រូន ៩២គ្រឿងនៅតំបន់ Leningrad ស្ថិតនៅភាគពាយ័ព្យទីក្រុងមូស្គូ
11/11/2026 06:11 PM
អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan ត្រឡប់មកជាប់ពន្ធនាគារវិញ ក្រោយការព្យាបាលជំងឺ
11/11/2026 06:11 PM