សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ៖ កងទ័ព គឺជាអ្នកការទូតសន្តិភាព

2023/08/12 03:29:17 am        537
ភ្នំពេញ ៖ ក្នុងឱកាសអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍បណ្ឌិត ឌូឌុង អាប់ឌូរាចិមែន(DUDUNG ABDURACHMAN)មេបញ្ជាការកងទ័ពជើងគោកជាតិឥណ្ឌូណេស៊ី ចូលជួបសម្ដែងការគួរសម និងពិ ភាក្សាការងារនៅវិមានសន្តិភាពនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្វាគមន៍និងលើកទឹកចិត្តឱ្យកងទ័ពនៃប្រទេសទាំង២បន្តពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត ដោយសម្តេចចាត់ទុកកងទ័ពគឺជាអ្នកការទូតសន្តិភាព។​បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោបានឱ្យដឹងថា ជំនួបរវាងសម្ដេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមួយឯកឧត្តមDUDUNG ABDURACHMAN, ឯកឧត្តមបាន គោរពរាយការណ៍ជូនសម្ដេចតេជោ អំពីលទ្ធផលនៃជំនួបរវាងឯកឧត្តមផ្ទាល់ជាមួយមេបញ្ជាការកងទ័ ពជើងគោកស្ដីទីឯកឧត្ដម ម៉ៅ សុផាន់ ដែលក្នុងនោះគឺមានកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម តាមរយៈការជំរុញឲ្យមានការផ្លាស់ប្ដូរបទពិសោធន៍កាន់តែខ្លាំងឡើង ការផ្លាស់ប្ដូរព័ត៌មានរវាងកងទ័ពទាំងពីរ និងជាពិសេសការពង្រីកវិសាលភាពនៃការហ្វឹកហាត់ក ងទ័ព។ជាការឆ្លើយតប សម្ដេចតេជោបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ ហើយបានលើកទឹកចិត្តឲ្យពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត ដោយចាត់ទុកថា កងទ័ពជាអ្នកការទូតសន្តិភាព៕ ដោយ៖ មុត សុទ្ធ

រដ្ឋមន្រ្តីការបរទេសចិន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៣

2023/08/10 09:55:01 pm        405
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេសចិន ឯកឧត្តម វ៉ាង យី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។អំឡុងដំណើរទស្សនកិច្ចរបស់ប្រមុខការ ទូតចិននេះ ក៏នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ,ជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជួបឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អាណត្តិទី៧ និងមន្រ្តីជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀត៕

[BREAKING NEWS] បេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីអេក្វាឌ័រត្រូវបានបាញ់សម្លាប់

2023/08/10 02:57:58 pm        213
អេក្វាឌ័រ៖ បេក្ខជនម្នាក់ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអេក្វាឌ័រខាងមុខត្រូវបានគេបាញ់សម្លាប់។លោក ហ្វើណដូ វីឡាសីសេនស៊ីយ៉ូ (Fernando Villavicencio) សមាជិកសភាជាតិរបស់ប្រទេសនេះ ត្រូវបានវាយប្រហារបន្ទាប់ពីព្រឹត្តិការណ៍មួយនៅភាគខាងជើងនៃទីក្រុង គីតូ (Quito) កាលពីថ្ងៃពុធ។សមាជិកម្នាក់នៃក្រុមយុទ្ធនាការរបស់លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ថា លោក Villavicencio ហៀបនឹងចូលទៅក្នុងរថយន្ត នៅពេលដែលបុរសម្នាក់បានដើរទៅមុខ ហើយបាញ់លោកចំក្បាល។ការស្លាប់នេះត្រូវបានបញ្ជាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយប្រធានាធិបតីបច្ចុប្បន្ន លោក Guillermo Lasso ។ គួរឲ្យដឹងថា ការបោះឆ្នោតប្រធានាធិបតីគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២០ ខែសីហាខាងមុខនេះ ៕

សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជាគ្មានទម្លាប់ឈ្លោះគ្នាដណ្តើមអំណាចឡើយ

2023/08/10 03:45:29 am        443
ភ្នំពេញ៖ យោងតាមសារសម្តេចតេជោ ហ៊ុន សែន តាមតេឡេក្រាម នៅយប់ថ្ងៃទី០៩ ខែសីហានេះ សម្តេចតេជោបានប្រកាសដល់វិទ្យុអាស៊ីសេរី និងវិទ្យុបរទេសនិយាយភាសាខ្មែរដទៃទៀតថា គណបក្សប្រជាជនកម្ពុជាគ្មានទម្លាប់ឈ្លោះគ្នាដណ្តើមអំណាច ដូចដែលប្រព័ន្ធផ្សព្វផ្សាយ ឬក្រុមប្រឆាំងតែងចោទប្រកាន់នោះឡើយ។សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំស្តាប់តាមការញុះញង់ និងការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរី និងប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួនទៀត ដែលថា សម្តេចពិជ័យសេនា ទៀ បាញ់ និង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មិនបានប្រកាសគាំទ្រឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា លោកជំទាវ ឃួន សុដារី បច្ចុប្បន្នជាអនុប្រធាន នឹងក្លាយទៅជាប្រធានរដ្ឋសភានៅក្នុងអាណត្តិទី៧នេះ ខណៈការលើកលោកជំទាវ ឲ្យក្លាយជាប្រធានរដ្ឋសភានេះ គឺដើម្បីលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា លោកជំទាវ ឃួន សុដារី បច្ចុប្បន្នជាអនុប្រធានទី២ រដ្ឋសភា នឹងក្លាយទៅជាប្រធានរដ្ឋសភានៅក្នុងអាណត្តិទី៧នេះ, ឯកឧត្តម ជាម យៀប នៅរក្សាជាអនុប្រធានទី១ សភាដដែល, ឯកឧត្តម វង សូត នឹងក្លាយទៅជាអនុប្រធានទី២រដ្ឋសភា។សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់វិទ្យុបរទេសនិយាយភាសាខ្មែរ មិនបាច់ចាំមកញុះញង់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជានោះទេ។សម្តេចបញ្ជាក់ថា “អស់លោកបើកភ្នែកឲ្យធំៗ អស់លោកនឹងបានឃើញសមាសភាពគណៈរដ្ឋមន្ត្រីថ្មី គ្រាន់តែគណៈរដ្ឋមន្ត្រីថ្មីនោះមិនទាន់ទទួលការអនុម័តពីសភាប៉ុណ្ណោះ”៕

ឯកឧត្តម ហ៊ុន ម៉ាណែត ប្តេជ្ញាចិត្តខិតខំឲ្យអស់ពីសមត្ថភាពក្នុងការបម្រើជាតិនិងប្រជាជនក្នុងនាមជានាយករដ្ឋមន្រ្តី

2023/08/08 02:59:23 pm        185
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានប្រកាសប្តេជ្ញាចិត្តិខិតខំឲ្យអស់ពីសមត្ថភាព ក្នុងកិច្ចការបម្រើប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល ក្នុងនាមជានាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា ហើយក៏បានថ្លែងអំណរអគុណចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលបានផ្ញើសារអបអរសាទរចំពោះឯកឧត្តម បន្ទាប់ពីព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចាត់តាំងរូបឯកឧត្តមជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ។  ក្នុងសារថ្លែងអំណរគុណបង្ហោះតាមបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម នៅព្រឹកថ្ងៃទី៨ ខែ សីហា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា សារដែលបងប្អូនជនរួមជាតិ បានផ្ញើអបអរសាទរជូនចំពោះឯកឧត្តមនោះ គឺជាការលើកទឹកចិត្តដ៏មហិមាចំពោះរូបឯកឧត្តមធ្វើជានាយករដ្ឋមន្រ្តីនៃកម្ពុជាសម្រាប់អាណត្តិទី៧នេះ។ ឯកឧត្តមបានបញ្ជាក់ថា«ខ្ញុំបាទសូមថ្លែងអំណរគុណចំពោះសម្ដេច ឯកឧត្តមលោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកតាលោកយាយ លោកអ៊ំ ពូមីង បងប្អូន ក្មួយៗប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលបានផ្ញើសារអបអរសាទរចំពោះរូបខ្ញុំក្នុងឱកាសដែល ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងរូបខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា»។  ឯកឧត្តមបណ្ឌិត បានបញ្ជាក់បន្ថែមទៀតថា«ទាំងនេះគឺជាការលើកទឹកចិត្តដ៏មហិមាចំពោះរូបខ្ញុំ ដោយខ្ញុំសូមប្តេជ្ញាចិត្តខិតខំអោយអស់ពីសមត្ថភាពដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន តាមរយៈការថែរក្សាអោយបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាព និងការជំរុញការអភិវឌ្ឍប្រទេសប្រកបដោយបរិយាបន្ន សំដៅធ្វើយ៉ាងណាពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការលើកស្ទួយកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិផងដែរ»។   សូមបញ្ជាក់ថា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យចាត់តាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧នៃរដ្ឋសភាកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ បន្ទាប់ពីជាប់ជាតំណាងរាស្រ្តនៅមណ្ឌលរាជធានី ភ្នំពេញ និងមានការឯកភាពពីថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សប្រជាជនកម្ពុជានោះ៕ ដោយ៖ បាន ចក់

ព្រះមហាក្សត្រចេញព្រះរាជក្រិត្យចាត់តាំង បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី ៧នៃរដ្ឋសភា

2023/08/07 04:35:22 pm        351
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រឹត្យចាត់តាំង ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យ​ប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣

2023/08/03 04:29:14 am        499
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ស្អែកនេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​ផ្លូវ​ក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង។ផ្លូវក្រវាត់ក្រុងទី៣ មានប្រវែងជិត ៥៣គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីរង្វង់​មូល​មហាវិថីឈ្នះ-ឈ្នះ ដែលមានចម្ងាយ ៥០០ម៉ែត្រពីផ្លូវជាតិលេខ៤ (គីឡូ​ម៉ែត្រលេខ១៤+១០៥) ស្ថិតនៅក្នុងភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅទី៣ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវ​ជាតិ​​លេខ២ ផ្លូវជាតិលេខ២១ ផ្លូវជាតិលេខ២១A ផ្លូវខេត្តលេខ១១០ រហូត​ដល់ផ្លូវជាតិលេខ១ (គីឡូម៉ែត្រលេខ២៤+៨៤០) ស្ថិតនៅភូមិដីឥដ្ឋកោះ​ផុស​៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។គម្រោងនេះបានរួមបញ្ចូលនូវការសាងសង់ស្ពានវែងឆ្លងកាត់ទន្លេបាសាក់ចំនួន២កន្លែង ប្រវែងសរុប ៩៩៦ម៉ែត្រ ដែលក្នុងនោះ ស្ពានខាងកើតមានប្រវែង ៦៣០​ម៉ែត្រ និងស្ពានខាងលិច មានប្រវែង ៣៦៦ម៉ែត្រ ស្ថិតនៅក្នុង​ភូមិ​សាស្រ្ត​កោះអន្លង់ចិន និងត្រូវបានប្រសិទ្ធនាមថាជា «ស្ពានមិត្ត​ភាព​កម្ពុជា​-​ចិន កោះអន្លង់ចិន»។ បន្ថែមពីលើនេះ គម្រោងនេះក៏បានសាងសង់ ផងដែរនូវ​ស្ពាន​រំលង ឬស្ពានអាកាស(Flyover) ចំនួន ២កន្លែង ប្រវែងសរុប ៥៦៤​ម៉ែត្រ កាត់ពីលើផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ២១, ស្ពានរំលងប្តូរទិស(Interchange) ចំនួន ២កន្លែងប្រវែងសរុប ៤៤០ម៉ែត្រ កាត់ពីលើផ្លូវជាតិ​លេខ២ និងផ្លូវជាតិលេខ៣, និងស្ពានមធ្យម និងខ្លី ចំនួន ១១កន្លែង ប្រវែង​សរុប ៥៦៨ម៉ែត្រ, និងការរៀបចំទីតាំង សម្រាប់រថយន្ត បត់ត្រឡប់ក្រោយ(U-Turn) ព្រមទាំងការបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ បង្គោលភ្លើងបំភ្លឺផ្លូវ បង្គោលគីឡូម៉ែត្រ និងបង្គោល​សុវត្ថិ​ភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។គម្រោងនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ាន់អាន បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោម​អធិប​តី​ភាពសម្តេចតេជោនាយករដ្ឋមន្ត្រី។ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៥២​ខែ និងបានបញ្ចប់ការសាងសង់ ជាស្ថាពរកាលពី អំឡុងខែមិថុនា ឆ្នាំ​២០២៣ ដោយបានប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណជាង ២៧៣​លាន​ដុល្លារ​អា​មេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគ​របស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាត​គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក​ជញ្ជូន បានឱ្យដឹងថា ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាសមិទ្ធផលថ្មីមួយ​បន្ថែម​ទៀត នៅក្នុងចំណោមសមិទ្ធផលជាតិធំៗ និងសំខាន់ៗជាច្រើន​នៅទូទាំង​ប្រទេស ដែលបានលេចចេញជារូបរាងឡើងនៅក្នុង​យុគសម័យ​តេជោ​សន្តិ​ភាព និងជាចំណងដៃដ៏ពិសិដ្ឋថ្លៃថ្លា​របស់រាជរដ្ឋាភិបាលជូនដល់​ប្រជាពល​រដ្ឋ​នៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។លោកទេសរដ្ឋមន្ត្រី បន្ថែមថា ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាដង្ហើមសេដ្ឋកិច្ចដ៏មាន​សក្តានុពលថ្មីមួយ​បន្ថែមទៀតរបស់កម្ពុជាបើនិយាយជារួម និងរបស់រាជធានី​ភ្នំពេញ និងខេត្តកណ្តាល បើនិយាយដោយឡែក ដែលមានភាពប្រទាក់ក្រឡា និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗរួមមានដូចជា៖ មួយផ្នែកតភ្ជាប់​ជាមួយ​ផ្លូវជាតិលេខ១ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខ២ និងមួយផ្នែកទៀត តភ្ជាប់ជាមួយផ្លូវជាតិលេខ៣ ផ្លូវជាតិ​លេខ៤ និងតភ្ជាប់ជាមួយមហាវិថីឈ្នះ-ឈ្នះខាងលិច(ផ្លូវទំនប់កប់ស្រូវ) ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥ ស្ពានព្រែកព្នៅ និងមហាវិថីឈ្នះ-ឈ្នះខាងកើត រហូតទៅដល់ផ្លូវជាតិលេខ៦ ព្រមទាំងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវមួយ​ចំនួន​ផ្សេងទៀត។ បន្ថែមពីលើនេះ ផ្លូវនេះ គឺជាខ្សែផ្លូវវាងក្រុងថ្មី ដែលនឹងជំរុញ​បន្ថែម​នូវសក្តានុពលនៃការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ជាពិសេសការដឹក​ជញ្ជូន​ទំនិញចេញ-ចូលកំពង់ផែស្វយ័តភ្នំពេញ និងសម្រួលដល់ ការធ្វើដំណើរ​របស់បងប្អូនប្រជាពលរដ្ឋ ពីតំបន់មួយទៅតំបន់មួយ ដោយពុំចាំបាច់ឆ្លងកាត់​រាជធានីភ្នំពេញ ដែលអាចកាត់បន្ថយការកកស្ទះចរាចរណ៍ និងចំណេញពេល​វេលា​ធ្វើដំណើរ។លោករដ្ឋមន្ត្រី បានលើកឡើងទៀតថា ផ្លូវក្រវាត់ក្រុងនេះ បាននិងកំពុងប្រែ​ក្លាយ​តំបន់ដែលនៅអមសងខាងខ្សែផ្លូវឱ្យទៅជាតំបន់អភិវឌ្ឍន៍ លំនៅឋាន បុរី តំបន់ភស្តុភារកម្មនិងឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស រោងចក្រ ឃ្លាំងស្តុក​ទំនិញ ដែលស្របទៅនឹងផែនការរៀបចំបន្ស៊ីការគ្រប់គ្រងដី ការអភិវឌ្ឍថ្មី និង​ការការពារតំបន់នីមួយៗនៃរាជធានីភ្នំពេញ ឱ្យមានភាព សុខដុមរមនា ជាមួយគ្នានិងឱ្យស្របទៅនឹងលក្ខខណ្ឌ និងផែនការមេនៃការរៀបចំដែនដីរបស់ប្រទេស ដែលបច្ចុប្បន្ននេះ រាជធានីភ្នំពេញ និងតំបន់ជាយក្រុងកំពុងត្រូវ​បានពង្រីក​កាន់តែធំទៅៗ ទៅតាមកំណើនប្រជាជន និងការអភិវឌ្ឍឥតឈប់ឈរ។ម្យ៉ាងវិញទៀត សម្រាប់ការតភ្ជាប់ និងសមាហរណកម្មតំបន់ ផ្លូវក្រវាត់ក្រុ​ង​នេះ​បានតភ្ជាប់ជាមួយនឹងផ្លូវអាស៊ានហាយវេលេខ១(AH-1) និងផ្លូវអាស៊ាន​ហាយ​វេ​លេខ១១(AH-11) និងផ្លូវរបៀងសេដ្ឋកិច្ចភាគកណ្តាល និងភាគខាង​ត្បូងនៃមហាអនុតំបន់មេគង្គ ដែលរួមចំណែកសម្រួលការដឹក​ជញ្ជូនឆ្ល​ង​កាត់​ព្រំដែន ជំរុញសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងការប្រកួតប្រជែងរបស់កម្ពុជា​ជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព៕

[BREAKING NEWS] អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានចោទប្រកាន់ជុំវិញកិច្ចខិតខំប្រឹងប្រែងបង្វែរលទ្ធផលបោះឆ្នោតឆ្នាំ ២០២០

2023/08/02 02:55:36 pm        171
អាមេរិក៖ លោក Donald Trump ត្រូវបានចោទប្រកាន់ពីជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការបង្វែរលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០ ដែលជាការគំរាមកំហែងខាងផ្លូវច្បាប់ដ៏ធ្ងន់ធ្ងរបំផុតសម្រាប់អតីតប្រធានាធិបតីរូបនេះ ខណៈលោកធ្វើយុទ្ធនាការដើម្បីវិលត្រឡប់ទៅកាន់កាប់តំណែងនៅសេតវិមាន។លោក Trump ត្រូវបានចោទប្រកាន់ពីបទសមគំនិតចំនួន៣ករណី និងមួយករណីពាក់ព័ន្ធនឹងការរារាំងដំណើរការស៊ើបអង្កេត។លោកTrump ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការក្លែងបន្លំឯកសារសហរដ្ឋអាមេរិក និងការឃុបឃិតដើម្បីរារាំងដំណើរការផ្លូវការមួយ - កិច្ចប្រជុំកាលពីថ្ងៃទី ៦ខែមករា ឆ្នាំ ២០២១របស់សម័យប្រជុំរួមនៃសភាដែលធ្វើឡើងដើម្បីបញ្ជាក់ជ័យជម្នះក្នុងការបោះឆ្នោតរបស់លោកJoe Biden មកពីគណបក្សប្រជាធិបតេយ្យ៕

អតីតបុគ្គលិកថែទាំកុមារអូស្ត្រាលី រងការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទលើកុមារចំនួន៩១នាក់

2023/08/01 09:22:32 pm        119
អូស្ត្រាលី៖ អតីតបុគ្គលិកថែទាំកុមារជនជាតិអូស្ត្រាលីម្នាក់ត្រូវបានចោទប្រកាន់ពីបទល្មើសច្រើនជាង១.៦០០ករណី បន្ទាប់ពីបានរំលោភបំពានផ្លូវភេទលើកុមារចំនួន៩១នាក់ ដោយបានថតវីដេអូទុក បន្ទាប់មកចែកចាយខ្លឹមសារតាមអ៊ីនធឺណិត។ នគរបាលបានចោទប្រកាន់បុរសនោះថា បានចាប់រំលោភលើក្មេងស្រីក្នុងរយៈពេល១៥ ឆ្នាំនៅមជ្ឈមណ្ឌលជាច្រើនក្នុងប្រទេសអូស្ត្រាលី និងនៅបរទេស។ជនសង្ស័យរូបនោះត្រូវបានចាប់ខ្លួន កាលពីខែសីហា ឆ្នាំ២០២២ ប៉ុន្តែនគរបាលបានចំណាយពេលមួយឆ្នាំដើម្បីស៊ើបអង្កេត និងកំណត់អត្តសញ្ញាណជនរងគ្រោះតាមការចោទប្រកាន់។ ក្រុមអាជ្ញាធរនិយាយថា វាជាករណីដ៏គួរឲ្យរន្ធត់បំផុតមួយដែលពួកគេមិនធ្លាប់បានឃើញ។ បុរសវ័យ៤៥ឆ្នាំរូបនេះកំពុងប្រឈមមុខនឹងការចាប់រំលោភចំនួន២៤៦ករណី និង ការរំលោភបំពានលើកុមារចំនួន៦៧៣ករណី ដែលពួកគេភាគច្រើនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ករណីនេះ បានកើតឡើងនៅក្នុងមជ្ឈមណ្ឌលថែទាំកុមារចំនួន១០ក្នុងរដ្ឋ Queensland និងមួយកន្លែងនៅរដ្ឋ New South Wales និងតំបន់ក្រៅប្រទេសដែលមិនបញ្ចេញឈ្មោះមួយទៀត។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ពួកគេបានចាប់ខ្លួនបុរសនោះ បន្ទាប់ពីពួកគេអាចកំណត់អត្តសញ្ញាណខាងក្រោយ ដែលលេចចេញនៅក្នុងការរំលោភបំពានកុមារ ជាមជ្ឈមណ្ឌលថែទាំកុមារមួយដែលបុរសរូបនោះធ្វើការ៕

[BREAKING NEWS] របបសឹកមីយ៉ាន់ម៉ាលើកលែងទោសដល់អតីតមេដឹកនាំលោកស្រីស៊ូជី ពីបទល្មើសចំនួន៥

2023/08/01 08:28:20 pm        116
មីយ៉ាន់ម៉ា៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារ (១ សីហា)នេះថា អតីតមេដឹកនាំសហភាពមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី នឹងត្រូវលើកលែងទោសចំពោះបទល្មើសចំនួន៥ករណី ក្នុងចំណោមបទល្មើសជាច្រើនដែលលោកស្រីត្រូវបានចោទប្រកាន់ឲ្យជាប់ពន្ធនាគារសរុបចំនួន៣៣ឆ្នាំ ។ម្ចាស់ជ័យលាភីណូបែល ដែលកាលពីសប្តាហ៍មុន ត្រូវបានបញ្ចូនពីពន្ធនាគារទៅឃុំខ្លួនក្នុងផ្ទះក្នុងរដ្ឋធានី Naypyitaw រូបនេះ ត្រូវបានឃុំខ្លួនចាប់តាំងពីយោធាបានដណ្តើមអំណាចក្នុងរដ្ឋប្រហារកាលពីដើមឆ្នាំ២០២១មក។ អ្នកស្រី ស៊ូជី ត្រូវបានកាត់ទោសកាលពីឆ្នាំមុនឱ្យជាប់ពន្ធនាគាររយៈពេល ៣៣ឆ្នាំសម្រាប់បទល្មើសជាច្រើន ដែលលោកស្រីបានបដិសេធការចោទប្រកាន់ទាំងនោះ និងកំពុងប្តឹងឧទ្ធរណ៍នៅតុលាការកំពូល។ការផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី ស៊ូជី បានទាញទម្លាក់កំណែទម្រង់ការចូលរួមជាអន្តរជាតិ និងកំណើនសេដ្ឋកិច្ចរយៈពេលមួយទសវត្សរ៍របស់ជាតិ។ យោធាមីយ៉ាន់ម៉ាទទួលបានការថ្កោលទោសជាសាកល ចំពោះការបង្រ្កាបយ៉ាងធ្ងន់ធ្ងរលើគូប្រជែងដូចជាលោកស្រី ស៊ូជី ដែលត្រូវបានគេមើលឃើញថាបណ្ដាលឲ្យមនុស្សជាច្រើនបានជាប់គុក និងស្លាប់ផងដែរ។កាលពីថ្ងៃច័ន្ទ (៣១ កក្កដា) ទូរទស្សន៍រដ្ឋបានរាយការណ៍ថា របបយោធាដែលកំពុងកាន់អំណាច បានពន្យារពេលការបោះឆ្នោតដែលបានសន្យានៅខែសីហាឆ្នាំនេះ បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២១។ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទជាមួយក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិ (NDSC) ដែលគាំទ្រដោយកងទ័ព មេដឹកនាំរបបសឹក លោកឧត្តមសេនីយ៍ Min Aung Hlaing បានបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល៦ខែទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងកម្លាំងប្រដាប់អាវុធយេម៉ែន ព្រមានក្រុមហ៊ូទីឲ្យបញ្ឈប់ការបន្តគំរាមកំហែងដល់សន្តិសុខសមុទ្រក្រហម
07/28/2026 11:07 AM
សង្គ្រាមលើអ៊ីរ៉ង់ ត្រូវបានកំណត់ជារបៀបវារៈកំពូលក្នុងជំនួបរវាង លោកTrump និងលោក Netanyahu
07/28/2026 11:07 AM
ក្តីសង្ឃឹមនៃការវិលត្រឡប់ទៅរកផ្នែកការទូតវិញ ខណៈអាមេរិក-អ៊ីរ៉ង់បានផ្អាកប្រយុទ្ធគ្នារយៈពេលបីថ្ងៃ
07/28/2026 11:07 AM
ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយបន្តហក់ឡើង សាំង ៤ ៥៥០ រៀល/លីត្រ និងម៉ាស៊ូត ៥ ២៥០ រៀល/លីត្រ
07/28/2026 11:07 AM
ក្រុមហ៊ុន MinebeaMitsumi Inc. បន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា
07/28/2026 11:07 AM
ក្រុមបាល់ទាត់កម្ពុជា បន្ដបរាជ័យ តែលោកគ្រូ​បង្វឹក​នៅ​តែ​ជឿជាក់​កូន​ក្រុម​អាច​ស្វែង​រក​លទ្ធផល​ល្អ
07/28/2026 11:07 AM
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូន អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
07/28/2026 10:07 AM
កម្ពុជា មានកៅអីលេងពានបាល់ទះអាស៊ី ជាមួយវៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន ក្រោម​លក្ខ​ខណ្ឌ​ផ្សេងគ្នា
07/28/2026 10:07 AM
រដ្ឋប្រកាសឱ្យពលរដ្ឋត្រៀមខ្លួន​ចូលទៅនៅក្នុងលំនៅឋានថ្មីដែល​ចាប់ឆ្នោតពីកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព
07/28/2026 10:07 AM
UN៖ សកម្មភាពរបស់អ៊ីស្រាអែលនៅលីបង់អាចចាត់ទុកថា ជា«ឧក្រិដ្ឋកម្មសង្គ្រាម»
07/28/2026 10:07 AM