សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​

ព័ត៌មានសំខាន់ៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបចំពោះលិខិតចំហរបស់លោក David Whitehouse ពាក់ព័ន្ធនឹងនិក្ខេបបទថ្នាក់បណ្ឌិតរបស់សម្ដេច​

2023/11/09 05:26:54 am        710
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាយប់ថ្ងៃទី៨​ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បាន​ចេញសារឆ្លើយតបចំពោះលិខិតចំហរបស់លោក David Whitehouse ពាក់ព័ន្ធនឹង និក្ខេបបទថ្នាក់បណ្ឌិតរបស់សម្ដេច។​សម្ដេច​ធិបតី​នាយករដ្ឋមន្រ្ដីសរសេរថា ឆ្លើយតបចំពោះលិខិតចំហរបស់លោក David Whitehouse ពាក់ព័ន្ធនឹង និក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្ញុំ (ចេញផ្សាយនៅក្នុងទស្សនាវដ្តី the Diplomat ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣) ជូនលោក David Whitehouse ÷១. ខ្ញុំសូមអរគុណ ចំពោះបំណងរបស់លោក ក្នុងការស្វែងរក និក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្ញុំ, បើទោះបីជាខ្ញុំនៅតែមិនយល់ច្បាស់អំពីបំណងពិតប្រាកដរបស់លោកក្នុងការស្នើសុំនោះ ក៏ដោយ។២. ខ្ញុំពិតជាសោកស្តាយ នៅពេលដែលបានដឹងថាលោកមានការលំបាក ក្នុងការស្នើសុំសេចក្តីចម្លងនិក្ខេបបទថ្នាក់បណ្ឌិតនេះ ពីសាកលវិទ្យាល័យ Bristol ។ ខ្ញុំមិនបានដឹងអំពីគោលការណ៍ ឬបទប្បញ្ញត្តិរបស់សាកលវិទ្យាល័យ ពាក់ព័ន្ធនឹងការគ្រប់គ្រងឬចែកចាយឯកសារស្រាវជ្រាវរបស់និស្សិត ដូចជានិក្ខេបបទរបស់ខ្ញុំនេះទេ។ តាមការចងចាំរបស់ខ្ញុំ គឺខ្ញុំមិនដែលបានស្នើសុំឱ្យសាកលវិទ្យាល័យ Bristol រក្សានិក្ខេបបទនេះជាការសម្ងាត់នោះឡើយ។៣. ខ្ញុំក៏គ្មានហេតុផលណាមួយ ក្នុងការរក្សានិក្ខេបបទរបស់ខ្ញុំជាការសម្ងាត់ដែរ ។ និក្ខេបបទនេះ ជាលទ្ធផលដែលកើតចេញពីការសិក្សាស្រាវជ្រាវ និងការវិភាគជាច្រើនឆ្នាំ រួមទាំងការពិគ្រោះយោបល់ជាប្រចាំ ជាមួយលោកទីប្រឹក្សារបស់ខ្ញុំ (គឺ លោកសាស្រ្តាចារ្យ Jonathan Temple)។ សមិទ្ធផលនេះក៏បានឆ្លងការការពារ នៅចំពោះមុខគណៈកម្មការសាស្ត្រាចារ្យ ដើម្បីទទួលបានការឯកភាពចុងក្រោយ ។៤. ផ្ទុយទៅវិញ ខ្ញុំក៏ដូចអ្នកសិក្សាស្រាវជ្រាវដទៃទៀតដែរ តែងពេញចិត្តនូវការផ្តល់វាយតម្លៃ ផ្តល់មតិ ចំពោះសមិទ្ធផលការងាររបស់យើង, ជាពិសេស ពីសំណាក់អ្នកដែលមានសមត្ថភាពជំនាញ រួមទាំងអ្នកសិក្សាអ្នកស្រាវជ្រាវដទៃទៀតផងដែរ ។ តាមពិតទៅ, ខ្ញុំធ្លាប់បានចែករំលែកសេចក្តីចម្លងនិក្ខេបបទរបស់ខ្ញុំ ជូនទៅបុគ្គលមួយចំនួនរួចមកហើយនាពេលកន្លងមក ដែលមានការចាប់អារម្មណ៍និងបានស្នើសុំមកខ្ញុំ ដែលក្នុងនោះ រួមមានទាំងអ្នកសិក្សាស្រាវជ្រាវផងដែរ ។លោកក៏នឹងទទួលបានសេចក្តីចម្លងនិក្ខេបបទនេះដូចគ្នាដែរ ប្រសិនបើលោកបានស្នើមកខ្ញុំដោយផ្ទាល់តាំងតែពីមុនមក។៥. ដូច្នេះ, ខ្ញុំសូមឆ្លៀតឱកាសនេះ ចែករំលែកនូវសេចក្តីចម្លងនិក្ខេបបទរបស់ខ្ញុំ ទាំងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ជាសាធារណៈ នាពេលនេះ ដើម្បីឱ្យលោក និងអ្នកដែលមានចំណាប់អារម្មណ៍ដទៃទៀត អានស្នាដៃសិក្សាទាំងនេះ ដែលខ្ញុំបានសរសេរ និងបញ្ចប់កាលពីជាង ២២ឆ្នាំ (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់) និង ១៥ ឆ្នាំមុន (ថ្នាក់បណ្ឌិត) មកម៉្លេះ ។៦. សូមជូនពរលោក និងរីករាយអាននិក្ខេបបទរបស់ខ្ញុំ៕https://t.me/btvnewscambodia/122853

សម្តេចធិបតី គាំទ្រទិសដៅនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ចិន

2023/11/08 11:33:07 pm        123
ភ្នំពេញ​៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គាំទ្រទិសដៅនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ចិន ក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការរៀបចំសមយុទ្ធរួមគ្នា, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ក៏ដូចជាការបោសសម្អាតមីននៅកម្ពុជា។ ​សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានប្រកាសគាំទ្របែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈីវមីង (Li Qiaoming) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែល ឯកឧត្តម នាយឧត្តមសេនីយ៍ កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ និងបានចូលរួមអបអរសាទរក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ។ ក្នុងកិច្ចពិភាក្សានេះឯកឧត្តម លី ឈីវមីង បានគូសបញ្ជាក់អំពីចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ដែលជាទំនាក់ទំនងបែបប្រវត្តិសាស្ត្រ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងបានខិតខំពូនជ្រំជាប់ជាប្រចាំ រហូតមានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ ដូចដែលឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលជាច្រើន ដូចជា៖ កិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងវិស័យការពារជាតិ, គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ, ច្រករបៀងមច្ឆា និងអង្ករ ។ល។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះ ឯកឧត្តម លី ឈីវមីង និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខជូនចំពោះ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង, ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាំង និង ឯកឧត្តម នាយឧត្តមសេនីយ៍ ចាង យូសៀ អនុប្រធានទី១ នៃគណៈកម្មាធិការយោធាមជ្ឈិមបក្សកម្មុយនីស្តចិន ។ ទន្ទឹមនឹងនេះសម្តេចធិបតី បានកត់សម្គាល់អំពីការរីកចម្រើននៃទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ក្នុងរយៈកាលកន្លងមកនេះ ជាពិសេស ការសម្រេចបាននូវការចុះហត្ថលេខាលើ MOU កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ ក្នុងពេលដែល សម្តេចធិបតី នៅបំពេញមុខងារជា មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។ ជាចុងក្រោយ សម្តេចធិបតី ក៏បានបង្ហាញនូវការគាំទ្រចំពោះទិសដៅនៃការបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដោយផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការរៀបចំសមយុទ្ធរួមគ្នា, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ក៏ដូចជាការបោសសម្អាតមីននៅកម្ពុជា ៕ ដោយ ៖ ដារា

សម្តេចតេជោ៖បើគ្មានការឈប់បាញ់ទេតំបន់ហ្គាសា នឹងក្លាយជាវាលពិឃាដ និងកន្លែងកប់ខ្មោចដ៏ធំនៅលើពិភពលោក

2023/11/08 12:31:02 am        330
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការអំពាវនាវដល់ក្រុមហា ម៉ាស់បាឡេស្ទីន គប្បីធ្វើការដោះលែងចំណាប់ខ្មាំង ដើម្បីឈានឆ្ពោះទៅរកការបទឈប់បាញ់គ្នា ហើយ ដរាបណានៅតំបន់ហ្គាសាគ្មានការឈប់បាញ់គ្នាទេនោះ សម្តេចបានចាត់ទុកថាតំបន់នេះនឹងក្លាយទៅជា វាលពិឃាដ និងកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក។ តាមរយៈឆាណែលតេលេក្រាម នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ប្រសិនបើគ្មានបទឈប់បាញ់មួយទេ តំបន់ហ្គាសា និងក្លាយទៅជាវាលពិឃាដ និងជាកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក»។  សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថាកន្លងមកមានការអំពាវនាវពីសហគមន៍អន្តរជាតិ ឲ្យមានបទឈប់បាញ់មួយនៅតំបន់ហ្គាសា តែត្រូវបានបដិសេដ្ឋដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដោយគាត់បានថ្លែងថា (នឹងមិនមានបទឈប់បាញ់ទេ ប្រសិនបើមិនមានការដោះលែងចំណាប់ខ្មាំង)។ សម្តេចតេជោ បានលើកឡើងទៀតថាប្រសិនជាពាក្យនេះ ជាពាក្យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដូចសារព័ត៌មានចុះផ្សាយពិតប្រាកដមែន សម្តេចមើលឃើញថា វាជាច្រកចេញឆ្ពោះទៅរកបទឈប់បាញ់មួយ ប្រសិនបើក្រុមហាម៉ាស់ យល់ព្រមដោះលែងចំណាប់ខ្មាំង ដើម្បីដោះដូរជាមួយបទឈប់បាញ់។ យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាបិតាស្ថាបនិកសន្តិភាព របស់កម្បុជា បានអំពាវនាវដល់អគ្គលេខាធិការ អង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធ សូមចាប់ផ្តើមរកការចរចាដោយផ្តើមចេញពីការដោះលែងចំណាប់ខ្មាំង ដោយក្រុមហាម៉ាស់ និងការសន្យារបស់អ៊ីស្រាអែលថា នឹងឈប់បាញ់ប្រសិនមានការដោះលែងចំណាប់ខ្មាំង។ សម្តេចតេជោ បានលើកឡើងថា «ខ្ញុំក៏សូមអំពាវនាវដល់ក្រុមហាម៉ាស់ នៃប៉ាឡេស្ទីន សូមធ្វើការដោះលែងចំណាប់ខ្មាំង ដើម្បីឈានឆ្ពោះទៅរកបទឈប់បាញ់ ដែលជាផលប្រយោជន៍អាយុជីវិត នៃប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្រ្គាសាស្រ្ទីបទាំងមូល៕ អត្ថបទ ៖ បាន ចក់​

សម្តេចធិបតី៖ កម្ពុជាត្រូវតែបន្តពង្រីកការទូតខ្លួនឲ្យកាន់តែធំ​ដោយមិនយកប្រទេសណា​ជាសត្រូវ ដើម្បីផលប្រយោជន៍ជាតិ

2023/11/07 04:27:55 pm        168
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាមិនយកប្រទេសណាធ្វើជាសត្រូវនោះទេ ពោល​គឺ​ត្រូវទំនាក់ទំនងគ្រប់ប្រទេសទាំងអស់ ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ។ ចំណុច​នេះសម្តេចធិបតី ក៏បានចំអក​ឲ្យគណបក្ស​ណា​មួយ​នោះ​មិន​ទាន់​ទាំង​ជាប់​ឆ្នោត​ធ្វើ​នាយករដ្ឋ​មន្រ្តី​ផង ប្រកាសប្រឆាំង ឬចង់កម្ចាត់ប្រទេសនេះប្រទេសនោះចោលបាត់ទៅហើយ។ ក្នុងឱកាសបន្តអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិតជាង១ម៉ឺន៥ពាន់នាក់តាមបណ្តារោង​ចក្រ សហគ្រាស នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២​៣​នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា កម្ពុជាស្វាគមន៍​ប្រទេស​ទាំង​អស់នៅទូទំាងពិភពលោក មិនថាប្រទេសណានោះទេ ជាក់ស្តែង​ដូច​នៅ​ខេត្ត​ព្រះសីហនុ​នេះ​តែម្តង គឺមានអ្នកវិនិយោគចិន អាមេរិក ជប៉ុន និងបណ្តាប្រទេស​មួយ​ចំនួន​ទៀត​នៅ​តំបន់​អឺរ៉ុប គេបានកំពុងធ្វើការវិនិយោគនៅខេត្តជាប់សមុទ្ររបស់កម្ពុជានេះតែម្តង។ នេះ​ហើយ​ជា​គោល​នយោបាយការទូតបើកចំហររបស់កម្ពុជា។យ៉ាងណាក៏ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ការដែល ប្រទេស​គេ​ជឿជាក់ និងដាក់ទុនវិនិយោគជាមួយប្រទេសយើង ក៏ដោយសារ​តែ​ប្រទេស​កម្ពុជា​មាន​សុខ ​សន្តិភាពផងដែរ ដូច្នេះបងប្អូនកម្មករ កម្មការិនី រួមទាំង​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​គប្បី​បន្ត​រួម​គ្នា​ថែរក្សា នូវសុខសន្តិភាពនេះឲ្យខាងតែបាន ខណៈមានសុខសន្តិភាព នឹងមាន​ការ​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់ ហើយមាន ការអភិវឌ្ឍ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក៏​នឹង​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​ឥត​ឈប់​ឈរ​៕ អត្ថបទ៖ បាន ចក់

រដ្ឋសភាកម្ពុជា-ចិនបេ្តជ្ញារួមគ្នាជំរុញផែនការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិនសម្រេចជោគ​ជ័យ​

2023/11/06 08:23:01 pm        193
ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លូវ ឈីនជៀន (Lou Quinjian) ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានបេ្តជ្ញារួមគ្នានៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ មិត្ត​ភាព​ដែកថែប កម្ពុជា-ចិន ជាពិសេសការឈានទៅសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ដែលមានស្តង់ដារខ្ពស់ មានលក្ខណៈយុទ្ធសាស្ត្រ ភាពជឿជាក់ ទុកចិត្តគ្នា និងយូរអង្វែង ស្របតាម​កិច្ចព្រមព្រៀងថ្នាក់ដឹកនាំប្រទេសទំាងពីរបានដាក់ចេញ។ការ​បញ្ជាក់បែបនេះរបស់​ភាគីទាំងពីធ្វើឡើងក្នុងឱកាស ឯកឧត្តម លូវ ឈីនជៀន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សន​កិច្ចនៅកម្ពុជា និងបានចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។សម្តេចមហារដ្ឋសភាធិការធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅ និងមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម លូវ ឈីនជៀន និងសហការី នៅកម្ពុជា។ ក្នុងឱកាសនោះសម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានចូលរួមចំណែកគំាទ្រ និងឧបត្ថម្ភ ដ៏សំខាន់នៅក្នុងការអភិវឌ្ឍកម្ពុជា។ សម្តេចប្រធានរដ្ឋសភា បញ្ជាក់ថា​ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី សម្ដេច​ចង់ឃើញវឌ្ឍនភាពបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវជាពិសេសក្នុងការពង្រឹងគុណភាពនិងសុចរិតភាពនៃគម្រោង BRI និងការជួយសម្រួលដល់ការបន្តរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗដូចជា ឧស្សាហកម្ម កសិកម្ម ការវិនិយោគ និងវប្បធម៌នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ” ។ នាឱកាសនោះដែរ ឯកឧត្តម លូវ ឈីនជៀន បានជម្រាបជូន សម្តេចប្រធានរដ្ឋសភា ពីគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដើម្បីចូលរួមលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជាចិន ទំាងក្របខ័ណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិឱ្យបានកាន់តែរឹងមាំឡើង ស្របតាមកិច្ចព្រមព្រៀងរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិង ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជាអគ្គលេខាបក្សកុម្មុយនីស្តចិន រួមនិង ឯកឧត្តម ចាវ លិជិ (ZHAO Leji) ប្រធានសភាប្រជាជនចិនទូទំាងប្រទេស នាពេលកន្លងមក។ជាចុងបញ្ចប់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណដល់មិត្តចិន ដែលបាននិងតែងតែយកចិត្តទុកដាក់ ថែទំាព្រះរាជសុខភាពព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងហ្លួងម៉ែ ថ្វាយជូនសម្តេចទំាងទ្វេរ ដើម្បីគង់ជាម្លប់ដល់កូនចៅរបស់ព្រះអង្គនៅទូទំាងប្រទេស៕

សម្ដេចធិបតីផ្ដល់អនុសាសន៍ចំនួន ៦ ចំណុចដល់ក្រសួងមហាផ្ទៃ ដើម្បីបង្កើនប្រសិទ្ធភាពការ

2023/11/06 06:04:23 pm        233
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ដល់អនុសាសន៍ចំនួន ៦ ចំណុច ដល់ក្រសួងមហាផ្ទៃ ដើម្បីបង្កើតប្រសិទ្ធភាពការងារ ជាពិសេស​ការ​អនុវត្ត​ការងារ​ទៅ​ថ្នាក់​មូលដ្ឋាន និងការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ដល់អនុសាសន៍បែបនេះ ក្នុង​ឱកាស​អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មីនៃ ទីស្ដីការ​ក្រសួង​មហាផ្ទៃ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។សម្ដេចធិបតីបានផ្តល់អនុសាសន៍ដល់ក្រសួងមហាផ្ទៃ ត្រូវពង្រឹងសមត្ថភាពមន្ត្រីរបស់ខ្លួន ជា​ពិសេស​មន្ត្រីណាដែលនៅកៀកនឹងប្រជាពលរដ្ឋឲ្យមាន មនសិការក្រមសីលធម៌ វិជ្ជាជីវៈព្រមទាំ​ង​សមត្ថភាព​សក្តិសមជាទីពឹងរបស់ប្រជាពលរដ្ឋ ពង្រឹងការវាយតម្លៃ ការតែងតាំង​ទាំង​ស៊ីវិល​ទាំង​នគរបាល​ឲ្យបានច្បាស់លាស់ ជាពិសេសពិនិត្យមើលរាល់ការតែងតាំង។សម្ដេចបានផ្ដល់អនុសាសន៍ដល់ក្រសួងមហាផ្ទៃ ត្រូវពង្រឹងនូវភាពស្អាតស្អំ ជាពិសេស​ត្រូវ​ពង្រឹង​យន្តការ​ត្រួតពិនិត្យផ្ទៃក្នុងរបស់ខ្លួន ដើម្បីទប់ស្កាត់ភាពអសកម្មនានា ជាពិសេសការ​ប្រើប្រាស់​អំណាច​ខុសច្បាប់ និងត្រូវចាត់វិធានការ ត្រឹមត្រូវ ប្រសិនបើមានករណីនេះកើតឡើង។ ក្រសួងមហាផ្ទៃ ត្រូវធ្វើវិចារណកម្ម ប្រសិទ្ធភាព និងភាពងាយស្រួល នៃការផ្ដល់សេវា​សាធារណៈ​របស់​ខ្លួន​ ដើម្បី​ធានាថា​គ្មាន​នីតិវិធីណាមួ​យ​ដែល​បង្ក​ការ​លំបាក​ដែល​មិន​ចាំបាច់​ដល់​ប្រជាពលរ​ដ្ឋ​ឡើយ​។​សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បានផ្ដល់អនុសាសន៍ដល់ក្រសួងមហាផ្ទៃ ត្រូវពង្រឹង​នូវ​យន្ត​ការ​ច្រក​ចេញ-ចូ​ល​តែមួយនិងយកចិត្តទុកដាក់រៀបចំសេវាសាធារណៈនៅក្នុងប្រព័ន្ធបច្ចេកវិទ្យា ដោយ​ត្រូវ​ផ្ដល់​អាទិភាព​ដល់​សេវា​សាធារណៈ​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ការ​ចាំបាច់​ឬ​ជា​ញឹក​ញាប់​ដូច​ជា​សេវា​អត្រា​នុកូលដ្ឋាន ការស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្ម និងសេវាពាណិជ្ជកម្មជាដើម។ក្រសួងមហាផ្ទៃ ត្រូវធ្វើការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ធានា​ប្រសិទ្ធភាព​នៃកា​រ​វិភាគ​ធនធាន​ទៅកា​ន់ថ្នា​ក់​ក្រោម​ជាតិ​ដើម្បី​ធានា​ថាថ្នាក់​ក្រោម​ជាតិ​អាច​បំពេញ​មុខងារ​និង​ធារកិច្ច​ដែល​ត្រូវ​បាន​ធ្វើប្រតិភូកម្មដោយជោគជ័យ។ក្រសួងមហាផ្ទៃត្រូវពង្រឹងការតាមដានត្រួតពិនិត្យនិងវាយតម្លៃរាល់គោលនយោបាយទាំងអស់ដែលថ្នាក់ជាតិបានដាក់ចេញឲ្យថ្នាក់ក្រោមជាតិអនុវត្តដើម្បីពង្រឹងការផ្សារភ្ជាប់គោលនយោបាយទៅនឹងការអនុវត្តជាក់ស្ដែងនិងដើម្បីធានាបាននូវការបម្រើបងប្អូនប្រជាពលរដ្ឋឲ្យអស់លទ្ធភាព ប្រកបដោយប្រសិទ្ធភាពនិងវិជ្ជាជីវៈខ្ពស់៕

សម្ដេចធិបតី ស្នើថ្នាក់ក្រោមជាតិរាយការណ៍ពីចំណុចខ្វះខាតរបស់មន្ត្រី ដើម្បីផ្ដល់ការ បណ្ដុះបណ្ដាលជូន

2023/11/06 05:56:34 pm        204
មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានស្នើដល់​គ្រប់​មន្ត្រី​នៅ​ថ្នាក់ក្រោមជាតិ ជាពិសេសថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវខិតខំ​ដោះ​ស្រាយ​បញ្ហា​នៅ​ចំពោះ​មុខ​ជាក់ស្ដែងជូនប្រជាពលរដ្ឋ។សម្ដេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ក្នុងករណីមន្ត្រីមិន​មាន​សមត្ថភាព​នៅ​ក្នុង​ផ្នែក​ជំនាញ​ណាមួយត្រូវរាយការណ៍មកថ្នាក់ជាតិ ជាពិសេសក្រសួងមហាផ្ទៃ ដើម្បីក្រសួង​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ពង្រឹងស​មត្ថភាពជំនាញបន្ថែមជូនដល់មន្ត្រីនោះ។ក្នុងពិធីនោះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវ​ចេញ​គោលការណ៍កំណត់ឱ្យបានច្បាស់លាស់ថា តើកម្រិតណាគោលការណ៍ណា ដែល​អាជ្ញាធរ​នៅ​ថ្នាក់​ក្រោម​ជាតិមានសិទ្ធិនៅក្នុងការសម្រេចដោះស្រាយបាន ដើម្បីកុំឱ្យបញ្ហាកើតមានឡើងហើយ ត្រូវ​បញ្ជូនមក ថ្នាក់ជាតិដោះស្រាយទាំងអស់ ដែលជា​ហេតុ​ប​ង្ក​ឱ្យ​មាន​ភាព​យឺត​យ៉ាវ​នៅក្នុ​ង​ការ​បម្រើសេវា​ជូនពលរដ្ឋ។កន្លងមកមានការកកស្ទះសំណុំរឿងជាច្រើននៅក្រសួង និងស្ថាប័ននានា ដោយសារ​តែ​អាជ្ញាធរ​នៅថ្នាក់ក្រោមជាតិ មិនហ៊ាននៅក្នុងការពិនិត្យដោះស្រាយ គឺបានត្រឹមតែសម្របសម្រួល បើ​សម្រប​សម្រួល មិនបាន មានតែបញ្ជូនមកថ្នាក់ជាតិ។ ថ្នាក់ជាតិ ត្រូវរៀបចំ​ក្រុម​ការងារ​ជំនាញ​ចុះ​ទៅ​ដល់​មូលដ្ឋាន សួរនាំទម្រាំដោះស្រាយបានមួយករណីៗ ត្រូវចំណាយពេលយូរ៕ ដោយ៖ គង់ ឌិន

សម្ដេចធិបតី៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាសរសៃឈាមសេដ្ឋកិច្ច សម្រាប់វិស័យដឹកជញ្ជូន

2023/11/06 05:44:23 pm        401
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុ មិនត្រឹមតែផ្ដល់ភាពងាយស្រួល និងកាត់​បន្ថយ​ពេល​វេលា​ច្រើន ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាសរសៃឈាមសេដ្ឋកិច្ចថ្មីមួយ សម្រាប់​បម្រើ​ឱ្យវិស័យដឹកជញ្ជូន និងការតភ្ជាប់របស់កម្ពុជាផងដែរ ជាពិសេស​បាន​ជំរុញ​ឱ្យ​ខេត្ត​ព្រះសីហនុ​កាន់​តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ឆ្លើយតបជាមួយ​នឹង​ចក្ខុ​វិស័យ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។យោងតាមលិខិតអបអរសាទររបស់សម្តេចធិបតីជូនចំពោះ លោក Zhou Yong នាយកក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd. ក្នុងឱកាស​ប្រារព្ធ​ពិធី​អបអរ​សាទរ​ខួប​១ឆ្នាំ នៃ​ការ​បើក​ឱ្យ​ប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាសមិទ្ធផល​ផ្លូវ​ប្រវត្តិសាស្ត្រ​ដំ​​បូង​បង្អស់របស់កម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាសម្ដេចធិបតីបាន ចូលរួមអបអរ​សាទរ​យ៉ាងក​ក់​ក្តៅ​បំផុតចំ​ពោះ​ក្រុម​ហ៊ុន Cambodia PPSHV Expressway Co., Ltd ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប១ឆ្នាំ នៃ​ការ​បើក​ឱ្យប្រើប្រាស់ជា ផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជា​សមិទ្ធផល​ផ្លូវ​ប្រវត្តិសាស្ត្រ​ដំ​បូងបង្អស់របស់កម្ពុជា។សម្ដេចមានប្រសាសន៍ថាក្រោយពីបានបើកឱ្យប្រើប្រាស់ផ្លូវល្បឿនលឿននេះ អស់រយៈពេល ១ឆ្នាំ​កន្លងមក យើងសង្កេតឃើញថា ផ្លូវល្បឿនលឿននេះ ទទួលបានការកោតសរសើរ និង​ការ​ពេញ​ចិត្ត​ពី​សំណាក់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលធ្លាប់​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​ល្បឿន​លឿន​នេះ​ឆ្ពោះទៅខេត្តព្រះសីហនុ ឬតំបន់ផ្សេងៗទៀត ប្រកបដោយ ភាពសប្បាយរីករាយ ដូច្នេះ​ផ្លូវ​ល្បឿនលឿននេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ប្រសិទ្ធ​ភាព នៃ​កា​រ​ធ្វើ​ដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដោយបានជួយបញ្ចៀសការកកស្ទះចរាចរណ៍ និងកាត់​បន្ថយ​ពេល​វេលា​ធ្វើដំណើរមកត្រឹមតែប្រមាណ ២ម៉ោងប៉ុណ្ណោះ ដែលអាចធ្វើដំណើរទៅមករវាងភ្នំពេញ និង​ខេត្តព្រះសីហនុវិលល្ងាច ដោយងាយស្រួល និងសុវត្ថិភាព។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ថា ផ្លូវល្បឿនលឿននេះ មិនត្រឹមតែផ្ដល់ភាពងាយស្រួល និង​កាត់​បន្ថយពេលវេលាច្រើន ក្នុងការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្ដែវា​ពិត​ជា​បាន​ក្លាយ​ជា​សរសៃ​ឈាម​សេដ្ឋកិច្ចថ្មីមួយ សម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូន និងការតភ្ជាប់ផងដែរ ជាពិសេសនឹង​ជំរុ​ញ​ឱ្យ​ខេត្ត​ព្រះសីហនុកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ឆ្លើយតបជាមួយ​នឹង​ចក្ខុ​វិស័យ​របស់​រាជ​រដ្ឋាភិបាលក្នុងការប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។សម្ដេចបញ្ជាក់ថា បើគិតក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ នៃ​ការ​តភ្ជាប់​ផ្លូវ​ល្បឿន​លឿន​នេះ​គឺជាខ្សែ​ផ្លូវ​ដែល​តភ្ជាប់ ប៉ូលសេដ្ឋកិច្ចទី១ រាជធានីភ្នំពេញទៅប៉ូលសេដ្ឋកិច្ចទី២ ខេត្តព្រះសីហនុ ដែល​រាជ​រដ្ឋាភិបាល​បាន​ដាក់ចេញនូវគោលដៅអភិវឌ្ឍន៍ច្បាស់លាស់ ដោយចាត់ទុកខេត្តព្រះសីហនុ និង​បណ្ដា​ខេត្តដែលស្ថិតក្នុងប៉ូលសេដ្ឋកិច្ចទី២ ជាគោលដៅតំបន់ឧស្សាហកម្ម សក្តានុពល​ទេសចរណ៍​ឆ្នេរសមុទ្រធម្មជាតិ កសិឧស្សាហកម្ម ពាណិជ្ជកម្ម និងការ ដឹកជញ្ជូនទំនិញ​ឆ្លង​កាត់​តាម​ផ្លូវ​គោក ផ្លូវសមុទ្រ និងកំពង់ផែផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យក្រសួងមហាផ្ទៃខិតខំសកម្មបន្ថែមទៀតក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀន និងករណីចរាចរណ៍

2023/11/06 05:02:01 pm        298
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យ​ក្រសួង​មហាផ្ទៃ​ខិតខំ​ឲ្យ​បាន​សកម្ម​បន្ថែម​ទៀត ក្នុង​ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន, បញ្ហាចរាចរណ៍ បញ្ហាក្មេងទំនើប និងបញ្ហា​ជាច្រើន​ទៀត​នៅ​ក្នុង​សង្គម​ ដើម្បីធ្វើយ៉ាងណាធានានូវសុវត្ថិភាពជូនពលរដ្ឋឲ្យសមស្របទៅតាមគោលនយោបាយភូមិឃុំ-សង្កាត់​មាន​សុវត្ថិភាព​។ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្តីការក្រសួងមហាផ្ទៃថ្មី នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានលើកឡើងថា បញ្ហាជា ច្រើន​ដែល​ត្រូវ​រួម​គ្នាប​ន្ត​ឥត​ឈប់​ឈរ និងខិតខំស្វែងរកវិធីសាស្ត្រ ក៏ដូចជាមធ្យោបាយផ្សេងៗទៀត ដោះស្រាយ,បង្ក្រាប និង​ទប់ស្កាត់​នូវ​បាតុភាព​នានា​នៅក្នុងសង្គមដែលបញ្ហាទាំងនេះបានកើតឡើងគួរឲ្យព្រួយបារម្ភពីសំណាក់បងប្អូនប្រជាពលរដ្ឋនោះ។ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានណែនាំដល់ក្រសួងមហាផ្ទៃត្រូវពង្រឹងដល់មន្រ្តី របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​លាស់ ជាពិសេសមន្រ្តីដែលនៅជាប់នឹងមូលដ្ឋាន និងនៅជាប់ជាមួយប្រជាពលរដ្ឋនេះតែម្តង ដោយ​ត្រូវ​រក​មន្រ្តី​ណា​ដែល​សកម្ម​ក្នុងការបម្រើសេវាប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និង​ខិត​រក​ដំណោះ​ស្រាយ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សង្គម​ជាដើម៕ អត្ថបទ៖ បាន ចក់

នាយករដ្ឋមន្រ្តី ប្រាប់អាជ្ញាធររាជធានី-ខេត្ត ត្រូវក្តាប់បញ្ហាកើតនៅទឹកដីខ្លួន​ឲ្យបានច្បាស់កុំបណ្តោយឲ្យរឿងធ្លាក់ដល់ក្រុងតាខ្មៅ

2023/11/06 04:35:33 pm        399
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​ណែនំា​ដល់​អាជ្ញាធរ​គ្រប់​រាជ​ធានី-ខេត្ត ទាំងអស់ត្រូវក្តាប់បញ្ហាប្រឈម ដែលបានកើតឡើងនៅមូលដ្ឋានរប់សខ្លួនឲ្យបានច្បាស់ និង​ទាន់ពេលវេលាកុំឲ្យពួកគាត់ដើរកាន់រូបថតថ្នាក់ដឹកនាំរហូតដល់ក្រុងតាខ្មៅ។ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្តីការក្រសួងមហាផ្ទៃថ្មី នៅ​ព្រឹក​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានលើកឡើងថា បញ្ហាដែលកើតឡើងនៅលើទឹកដីរបស់ខ្លួនគប្បីដោះស្រាយជូនពួកគាត់ឲ្យបានត្រឹមត្រូវ និង​ទាន់​ពេល​វេលា កុំ ចាំបាច់ឲ្យពួកគាត់នាំគ្នាមកឈរកាន់រូបថតដល់ក្រុងតាខ្មៅ ដែល​ករណី​នេះ​គឺ​បាន​កើត​ឡើង​ម្តងហើយម្តង ទៀត ជាពិសេសគឺបញ្ហាដីធ្លីតែម្តង។សម្តេចធិបតី បានសង្កត់ធ្ងន់បន្ថែមទៀតថា «ត្រូវក្ដាប់ឱ្យជាប់នូវបញ្ហាប្រឈម ក្ដីកង្វល់​នានា​របស់​ពលរដ្ឋ ហើយខិតខំដោះស្រាយជូនពលរដ្ឋ ប្រកបដោយភាពម្ចាស់ការ ដោយ​កុំចាំ​តែមា​ន​បទ​បញ្ជា​ពីនាយករដ្ឋមន្ត្រី ឬរដ្ឋបាលថ្នាក់ជាតិ»។នៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្តីការក្រសួងមហាផ្ទៃថ្មីនេះដែរសម្តេច ធិបតី​នាយករដ្ឋមន្រ្តី ក៏បានជំរុញដល់អាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ បន្ថែម​ទៀត ក្នុងការរធ្វើប្រតិភូកម្មរវាងវិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែ​ប្រសិទ្ធភាព​សំដៅ​បង្កើន​សិទ្ធិ​អំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការដោះស្រាយបញ្ហានៅមូលដ្ឋាន ដើម្បីជំរុញ និង​លើកកម្ពស់ ប្រសិទ្ធភាពនៃការផ្ដល់សេនាសាធារណៈជូនពលរដ្ឋ ហើយ​ត្រូវ​ពង្រឹង​សមត្ថភាព​មន្រ្តីវាល្អជាជាងការពង្រីក៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រទេសចំនួន ៨២បានចុះឈ្មោះចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០
11/12/2026 09:11 AM
និយ័តករមូលបត្រ៖ ការចូលរួមរបស់ក្រុមហ៊ុនឯកជនមានសារៈសំខាន់ចំពោះការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទ
11/12/2026 09:11 AM
អតីតពលករ និងពលរដ្ឋមានជំនាញស្រាប់សរុប ១៣ ២៧៨នាក់ បានដាក់ពាក្យធ្វើតេស្ត RPL គិតចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦
11/12/2026 08:11 AM
រដ្ឋមន្រ្តីអធិការកិច្ច៖សមាគមសង្គហមិត្តភាពរបស់ក្រសួងជាមូលនិធិសម្រាប់ជួយឧបត្ថម្ភ និងគាំទ្រដល់សុខុមាលភាពថ្នាក់ដឹកនាំ និងមន្រ្តីពង្រឹងចំណងមិត្តភាព សាមគ្គីភាពក្នុងស្ថាប័ន
11/11/2026 07:11 PM
អ៊ីតាលីស្វែង​រក​ការ​បង្កើនថវិកា ៨,១ពាន់លានដុល្លារ សម្រាប់កម្មវិធី​យន្តហោះចម្បាំង F-35
11/11/2026 07:11 PM
ព្យុះ Charles បង្កទឹកជំនន់ និងកាត់ផ្តាច់ចរន្តអគ្គិសនីនៅប្រទេសព័រទុយហ្គាល់
11/11/2026 06:11 PM
ចិន និង​គុយបា ប្ដេជ្ញាពង្រឹងទំនាក់ទំនងជា​យុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគី
11/11/2026 06:11 PM
ការរញ្ជួយដីកម្រិត ៥,៦រ៉ុចទ័រ អង្រួនតំបន់ឆ្នេរហ្គាតេម៉ាឡា និងបង្កភាពរំញ័រនៅអែល សាល់វ៉ាឌ័រ និងនីការ៉ាក្វា
11/11/2026 06:11 PM
រុស្ស៊ីបាញ់ទម្លាក់យានដ្រូន ៩២គ្រឿងនៅតំបន់ Leningrad ស្ថិតនៅភាគពាយ័ព្យទីក្រុងមូស្គូ
11/11/2026 06:11 PM
អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan ត្រឡប់មកជាប់ពន្ធនាគារវិញ ក្រោយការព្យាបាលជំងឺ
11/11/2026 06:11 PM