សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

ព័ត៌មានសំខាន់ៗ

ព្រះមហាក្សត្រ ត្រាស់បង្គាប់កំណត់គោរមងារជា«សម្តេច»ជូនឥស្សរជនជាន់ខ្ពស់ដែលមានមុខតំណែងជាប្រធានព្រឹទ្ធសភា,រដ្ឋសភា និងនាយករដ្ឋមន្ត្រី

2023/09/03 03:25:12 am        347
ភ្នំពេញ៖​ ព្រះករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់កំណត់គោរមងារជា«សម្តេច»ជូនឥស្សរជនជាន់ខ្ពស់ដែលមានមុខតំណែងជាប្រធានព្រឹទ្ធសភា,រដ្ឋសភា និងនាយករដ្ឋមន្ត្រី។

ព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងារ ដល់លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី

2023/09/03 03:21:23 am        361
ភ្នំពេញ៖ព្រះករុណា ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារ ដល់លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី។

ព្រះករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់ប្រោសព្រះរាជទានគោរមងារដល់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជា«សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត»

2023/09/03 03:19:23 am        303
ភ្នំពេញ៖​ ព្រះករុណា ព្រះករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់ប្រោសព្រះរាជទានគោរមងារដល់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជា«សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត»

ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល

2023/09/01 03:07:49 am        260
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជួបប្រជុំ និងពិភាក្សាការងារជាមួយឯកឧត្តម លោកជំទាវ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព។ ដោយ៖ គង់ ឌិន

រដ្ឋសភាបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មី ២៩រូប និងបោះឆ្នោតឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ

2023/08/31 03:57:00 pm        605
ភ្នំពេញ៖រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំចំនួន ៨៧រូប។របៀបវារៈ នៃការបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ នាឱកាសនេះ មានចំនួន២ គឺ៖១- ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ចំនួន ២៩រូប ជំនួសតំណាងរាស្ត្រដែលបានសុំលាលែង២- ការបោះឆ្នោតជ្រើសតាំងឯកឧត្តម យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួស ឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧៕

សម្តេចតេជោ៖«ខ្ញុំគាំទ្រចំពោះការកែទម្រង់តែមិនគាំទ្រការដកចេញដោយគ្មានមូលហេតុនោះទេ»

2023/08/30 05:16:37 pm        2605
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា សម្តេច​សូម​ប្រកាស​គាំទ្រ​រាល់​ការ​កែ​ទម្រង់​របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ប៉ុន្តែសម្តេច​ក៏​មិន​ឯកភាព​ផង​ដែរ​ដោយ​មិន​ឲ្យ​តម្លៃ​ដល់​មនុស្ស ដែលខំធ្វើការនាពេលកន្លង ហើយដកគេចេញដោយគ្មានមូលហេតនោះ។តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាមនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា​«ខ្ញុំ​គាំទ្រ​ការ​កែ​ទម្រង់​តែមិ​ន​គាំទ្រ​ការ​រៀប​ចំ​ណាដែ​ល​ខ្វះ​ការ​ឲ្យ​តម្លៃ​សម្រា​ប់​មនុស្ស​ដែល​ខំ​ធ្វើ​ការ​ក្នុ​ង​រយៈ​ពេល​កន្ល​ង​មក​ហើយ​ត្រូវ​បាន​ដក​ចេញ​ដោយ​គ្មាន​មូល​ហេតុ​ដែរ»។សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានលើកឡើងផងដែរថា នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហានេះ សម្តេចបង្ហោះសារជាវិដេអូឃ្លីប ដែលសម្តេចបានមានប្រសាសន៍នៅ ក្នុង​អង្គ​ប្រជុំ​នា​ដើម​អាណត្តិទី៦ កាលពីឆ្នាំ២០១៨កន្លងទៅផងដែរ ដើម្បីជា​ការ​រំលឹក​ដល់​មន្ត្រី​បន្តវេន​តាម​ស្ថាប័ន​សូមមាន​ការ​ប្រុង​ប្រយ័ត្ន​លើ​ភាព​អគុណធម៌ សម្រាប់​ការ​រៀបចំ​មន្ត្រី​ក្នុង​អាណត្តិថ្មី​បន្ថែម​លើ​បណ្តាំ​របស់​សម្តេច​កាល​ពី​ល្ងាច​ថ្ងៃ​១០​ខែសីហា​២០២៣ ពេល​ជួប​ជុំ​មុន​ពេល​គណៈរដ្ឋមន្ត្រី​ថ្មីត្រូវបានរៀបចំនោះ។ បើតាមរយៈវិដេអូឃ្លីបដែលសម្តេចតេជោ ហ៊ុន សែន បានបង្ហោះដោយ​មាន​រយៈ​ពេល​៦​នាទី​នោះ ​បានបញ្ជាក់ថា «ធ្វើនយោបាយបើគ្រាន់តែធ្វើដើម្បីដោះដូរមនុស្ស ហើយ​ដែល​ហៅ​ការ​កែ​ទម្រង់​ត្រឹម​ដោះ ដូរមនុស្ស គណបក្ស​នយោបាយ​មួយ​នោះ​នឹង​ស្លាប់​…..​ហើយ​មេ​ដឹកនាំ​មួយ​នោះ​នឹង​ស្លាប់​ដោយ​ឯកោបំផុតនេះដែលខ្ញុំសូមជំរាប»៕ អត្ថបទ៖ បាន ចក់សូមស្ដាប់ប្រសាសន៍សម្ដេចតេជោ៖ https://t.me/btvnewscambodia/110804

ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងទៅពិនិត្យព្រះរាជសុខភាពនៅសាធារណរដ្ឋប្រជាមានិតចិន

2023/08/28 04:31:45 pm        248
ភ្នំពេញ៖ ព្រះករុណាព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដី ថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេ បានសព្វព្រះរាជហឫទ័យស្ដេចយាងចាកចេញពីកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ តាមព្រះទីនាំងយន្តហោះពិសេស ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាពមួយរយៈ។យាងនិងអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ,លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា,សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ,សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ,សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ,សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ,ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មន្ត្រីរាជរដ្ឋាភិបាលព្រមទាំងព្រះរាជវង្សានុវង្ស និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូប។ នៅក្នុងព្រះរាជសារផ្ញើជូនជនរួមជាតិ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣បានគូសបញ្ជាក់ថា «ព្រះអង្គទាំងទ្វេ សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះង្គ សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី២៨ខែសីហា ឆ្នាំ២០២៣តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព។ នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា»។គួរបញ្ជាក់ដែរថា នេះគឺជាព្រះរាជដំណើរយាងជាទៀងទាត់រៀងរាល់៦ខែម្ដង របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ទៅកាន់រាជធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព៕(រូបភាព៖ AKP)

[BREAKING NEWS] លោក Donald Trump បានប្រគល់ខ្លួនឲ្យក្រុមអាជ្ញាធរក្នុងពន្ធនាគារស្រុកហ្វាល់តុន (Fulton)ពាក់ព័ន្ធផែនការខុសច្បាប់ក្នុងការបង្វែរលទ្ធផលឆ្នោត

2023/08/25 01:48:39 pm        142
[BREAKING NEWS] អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រគល់ខ្លួនឲ្យក្រុមអាជ្ញាធរក្នុងពន្ធនាគារស្រុក ហ្វាល់តុន (Fulton ) ក្នុងរដ្ឋចចា (Georgia) ពាក់ព័ន្ធបទចោទប្រកាន់នានា ដែលចោទប្រកាន់លើរូបលោកពីបទរៀបចំផែនការខុសច្បាប់ក្នុងការបង្វែរលទ្ធផលឆ្នោត របស់លោកដែលបានបរាជ័យកាលពីឆ្នាំ២០២០។ ការបង់ប្រាក់ធានាខ្លួនរបស់លោក Trump ត្រូវបានកំណត់ចំនួន ២០០.០០០ដុល្លារអាមេរិក ដែលលោកនឹងត្រូវបង់ជាថ្មីទៀត ដើម្បីបាននៅក្រៅឃុំបណ្ដោះអាសន្ន។  ក្រុមពាក់ព័ន្ធរបស់លោកចំនួន១៨នាក់ផ្សេងទៀត ដែលបានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះ ត្រូវបានតម្រូវឲ្យប្រគល់ខ្លួនមុនថ្ងៃទី២៥ខែសីហា។នេះគឺជាការចូលខ្លួនលើកទី៤របស់លោក Trump ចាប់តាំងពីខែមេសាមក នៅពេលដែលលោកបានក្លាយជាអតីតប្រធានាធិបតីដំបូង ក្នុងប្រវត្តិសាស្ត្រអាមេរិក ប្រឈមនឹងការចោទប្រកាន់បទព្រហ្មទណ្ឌបែបនេះ៕

នាយករដ្ឋមន្ត្រី៖ការជឿទុកចិត្តដ៏ធំធេងពីពលរដ្ឋមកលើបក្សប្រជាជន ជាការទទួលខុសត្រូវបំផុតក្នុងការបំពេញភារកិច្ច

2023/08/24 04:32:57 pm        253
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី ២៤សីហានេះ បានថ្លែងថា ការគាំទ្រជឿទុកចិត្តដ៏ធំធេងពីសំណាក់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា ក៏ជាការទទួលខុសត្រូវបំផុតក្នុងការបំពេញភារកិច្ចរបស់មន្ត្រីរាជការទាំងអស់គ្នា។គួរបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មីនីតិកាលទី៧ នៃរដ្ឋសភា មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេសសុទ្ធតែបង្ហាញនូវការស្រឡាញ់ពេញចិត្តនិងមានជំនឿជឿជាក់ថា រាជរដ្ឋាភិបាលថ្មីដែលជាឈាមថ្មីរបស់អ្នកជំនាន់ក្រោយជាអ្នកបន្តវេននៃអ្នកជំនាន់មុនរបស់ គណបក្សប្រជាជនកម្ពុជា ដែលបានបន្សល់ទុកនូវមរតក ជាសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្ររាប់ទាំងអស់ សម្រាប់ប្រជាជាតិកម្ពុជា អ្នកបន្តវេនជំនាន់ក្រោយនេះ ហ្នឹងបន្តដឹកនាំនាវាកម្ពុជា ដ៏ស្រស់ត្រកាលមួយនេះ កាន់តែរីកចម្រើនថ្កុំថ្កើងឡើងថែមទៀត៕

សម្ដេចតេជោ៖«ខ្ញុំកំណត់ច្បាស់ថាការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់មកកាន់ថ្នាក់ដឹកនាំវ័យក្មេងគឺត្រឹមត្រូវខ្លាំងណាស់»

2023/08/24 04:32:13 pm        620
ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការផ្ទេរ​ការដឹកនាំ​ពី​ថ្នាក់​ដឹកនាំ​វ័យ​ចំណាស់មកកាន់ថ្នាក់ដឹកនាំវ័យក្មេង គឺត្រឹមត្រូវខ្លាំងណាស់។សម្ដេច​តេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងឱកាស សម្ដេច​កំពុង​ទស្សនា​ការ​ផ្សាយផ្ទាល់​ចេញ​ពី​អង្គ​ប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដីលើកដំបូងរបស់ខ្លួន សម្រាប់នីតិកាលទី៧ នាថ្ងៃទី ២៤ ខែ​សីហា ឆ្នាំ ២០២៣នេះ។សម្ដេចតេជោថ្លែងថា «ជាលើកដំបូងក្នុងរយៈពេលជាង ៤៤ ឆ្នាំ ពិសេសជាង៣៨ឆ្នាំ ដែល​ខ្ញុំ​មិន​ស្ថិត​ និងមិនដឹកនាំប្រជុំគណៈរដ្ឋមន្ត្រី។ ខ្ញុំកំពុងមើល​ការ​ផ្សាយ​ផ្ទាល់​ចេញ​ពី​អង្គ​ប្រជុំ​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្រ្តីថ្មី។ ពិនិត្យមើលសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលភាគច្រើនជា​បញ្ញវន្ត​វ័យ​ក្មេង​ ខ្ញុំកំណត់ច្បាស់ថា ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់ មកកាន់ថ្នាក់ដឹកនាំវ័យក្មេង គឺ​ត្រឹមត្រូវខ្លាំងណាស់»។សម្ដេចតេជោ បានជូនពរគណៈរដ្ឋមន្ត្រីថ្មីមានជោគជ័យក្នុងការបំពេញភារកិច្ច ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដំណាំស្រូវរបស់កសិករ ក្នុងខេត្តបាត់ដំបង
07/28/2026 10:07 AM
រដ្ឋាភិបាលយេម៉ែន ត្រៀមខ្លួនសម្រាប់ការកើនឡើងភាពតានតឹងណាមួយជាមួយក្រុមហ៊ូទី
07/28/2026 09:07 AM
លោក TRUMP គំរាមចាត់ចាត់វិធានការយោធាដ៏ខ្លាំងក្លា ប្រសិនបើការចរចាជាមួយអ៊ីរ៉ង់បរាជ័យ
07/28/2026 09:07 AM
តម្លៃប្រេងធ្លាក់ចុះ១% ខណៈអ្នកវិនិយោថ្លឹងថ្លែងការផ្អាកវាយប្រហាររបស់អាមេរិកទៅលើប្រទេសអ៊ីរ៉ង់
07/28/2026 09:07 AM
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ​នាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
07/28/2026 09:07 AM
កម្ពុជា និងជប៉ុន បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើច្បាប់ការពារបរិស្ថាន
07/28/2026 08:07 AM
ក្រសួងបរិស្ថានគាំទ្រសកម្មភាពរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ក្នុងការលើកកម្ពស់ជីវភាពសហគមន៍
07/28/2026 08:07 AM
គណៈបញ្ជាការឯកភាពរាជធានី បង្ក្រាបទីតាំងអនឡាញស្គេម នៅអគារព្រ៊ីន ខណ្ឌចំការមន ឃាត់ជនបរទេស៥៤នាក់
07/28/2026 08:07 AM
ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM