សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន ទម្លាយសារលោកស្រី ញ៉ែម សាវ៉ាត បកស្រាយអំពើអាក្រក់ របស់ក្រុមទណ្ឌិតត្រកូលក្បត់៣ជំនាន់មកលើលោកស្រី

2023/06/11 03:33:22 am        273
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈសារតេឡេក្រាម នៅរាត្រីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ បានទម្លាយសារលោកស្រី ញ៉ែម សាវ៉ាត បកស្រាយពីអំពើអាក្រក់ នៃក្រុមបោកប្រាស់មកលើលោកស្រី។សារសម្តេចសម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា លោកស្រី នឹងបកស្រាយបន្ថែមទៀត នៅពេលលោកស្រីវិលត្រឡប់ពីប្រទេសបារាំងមកកម្ពុជាវិញ នាប៉ុន្មានថ្ងៃខាងមុខ ។សម្តេចតេជោ ស្នើឱ្យអ្នកច្បាប់សិក្សាអំពីផ្លូវច្បាប់នូវលិខិតរបស់គណបក្សភ្លើងទៀន ដែលចុះហត្ថលេខាដោយ ទាវ វណ្ណុល ជាមួយលិខិតរបស់ខ្មោចគណបក្សសង្រ្គោះជាតិ ដែលចុះហត្ថលេខាដោយទណ្ឌិតរត់ចោលគុក តើមានទំនាក់ទំនងយ៉ាងណាជាមួយគ្នា? ។សម្ដេចបានណែនាំឱ្យក្រសួងការបរទេសចាត់ចែងបំភ្លឺទៅរដ្ឋាភិបាលបារាំង លើករណីលិខិតទណ្ឌិតរត់ចោលគុក ដែលមានចរិតមួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជាផង និងបោកប្រាស់រដ្ឋាភិបាលបារាំង ផង។ រឿងបោកប្រាស់បែបនេះ បានកើតឡើងច្រើនរួចមកហើយ ឯរដ្ឋាភិបាលបរទេស ក៏ចាញ់បោកក្រុម នេះច្រើនហើយដែរ ៕

សម្តេចតេជោផ្តាំផ្ញើសមាគមឧកញ៉ាកម្ពុជារក្សាសេចក្តីថ្លៃថ្នូរ ឧត្តមភាពរបស់ខ្លួន នៃគោរមងារជាឧកញ៉ា

2023/06/11 03:27:23 am        190
ភ្នំពេញ ៖ ក្នុងពិធីប្រកាសទទួលស្គាល់សមាគមឧកញ៉ាកម្ពុជា នៅល្ងាចថ្ងៃទី១០ ខែមិថុនា នេះ សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ និងផ្ដាំផ្ញើឱ្យអ្នកឧកញ៉ាឧកញ៉ាកម្ពុជាទាំងអស់ ត្រូវរក្សាសេចក្តីថ្លៃថ្នូរ ស័ក្តិកសមនឹង គោរមងាររបស់ខ្លួន ។សម្ដេចតេជោ បានមានប្រសាសន៍ថា ក្នុងនាមប្រមុខរាជរដ្ឋាភិបាល និងជាប្រធានកិត្តិយស សម្តេច ស្វាគមន៍ចំពោះការបង្កើតឲ្យមានសមាគមឧកញ៉ានេះឡើង និងបានផ្ដាំផ្ញើទៅកាន់​សមាគមឧកញ៉ាកម្ពុជា និងបណ្ដាឧកញ៉ាទាំងអស់ គប្បីលៃលកយ៉ាងណាត្រូវអនុវត្តឲ្យបានល្អ និងខ្ជាប់ខ្ជួននូវប្រការមួយចំនួន៖១. បន្តរក្សាកិត្តិស័ព្ទ កិត្យានុភាព ឧត្តមភាព និងសេចក្តីថ្លៃថ្នូរ ដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ក្នុងគោរមងារជាឧក ញ៉ា សក្តិសមដែលត្រូវបានព្រះមហាក្សត្រទុកព្រះទ័យ ត្រាស់បង្គាប់ និងផ្ដល់គោរមងារជាអ្នកឧកញ៉ា ឬឧក ញ៉ា ជាគំរូផ្ដល់សេចក្តីថ្លៃថ្នូរដល់ប្រជាជនខ្មែរគ្រប់ជំនាន់ ។២. ប្រកៀកស្មាគ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការត្រួសត្រាយ និងកាច់ចង្កូតនាវាកម្ពុជាឈានឆ្ពោះទៅរក ភាពរុងរឿង ដោយចូលរួមឱ្យបានយ៉ាងសកម្មក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិ តាមសកម្មភាពផ្សេងៗ ពិសេសក្នុងបេសកកម្មកាត់បន្ថយភាពក្រីក្រ និងជួយយកអាសារប្រជាជនទីទ័លលំបាក ដូចពាក្យចាស់បុ រាណពោលថា “អ្នកមានរក្សាក្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន” ។៣. ចូលរួមទ្រទ្រង់សេដ្ឋកិច្ចវឌ្ឍនភាពជាតិ ឧត្តមភាពជាតិ និងការពារឲ្យបានដាច់ខាតនូវឧត្តមប្រយោជន៍ ជូនជាតិមាតុភូមិ ជាពិសេសជួយផ្គត់ផ្គង់អុកស៊ីសែនបន្ថែមដល់ប្រព័ន្ធ​អេកូឡូស៊ីសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគនៅកម្ពុជា តាមរយៈបង្កើតធុរកិច្ចបន្ថែម ឬការចាប់ដៃគូធុរកិច្ច ឬការប្រាស្រ័យទាក់ទងធុរកិច្ច ឬ សមាគមវិនិយោគ​បរទេសធំៗឲ្យមកដាក់ទុនវិនិយោគនៅកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត។ សម្ដេចក៏បានណែនាំឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើការឲ្យបានជិតស្និទ្ធជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ ធ្វើជាដៃគូដ៏ល្អជាមួយសមាគមឧកញ៉ាកម្ពុជា ដើម្បីសម្រេចបាននូវផែនការសកម្មភាព​បីឆ្នាំរំកិល ដែលបានកំណត់ក្នុងអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧក ញ៉ាកម្ពុជា ស្ដីពីភាពជាដៃគូក្នុងការជំរុញ និងលើកកម្ពស់​សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី

2023/06/10 11:22:02 pm        440
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គីនៅ The Premier Center Sen Sok ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ។ក្រោយគំនិតផ្ដួចផ្ដើមរៀបចំរយៈពេលជាយូរមកនោះទីបំផុត សមាគមឧកញ៉ាកម្ពុជា(ស.ឧ.ក) ត្រូវបានបង្កើតឡើង​ជាផ្លូវការ ដោយបានចុះបញ្ជីជាសមាគមស្របច្បាប់នៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយល់ព្រមធ្វើជាប្រធានកិត្តិយសរបស់សមាគមឧកញ៉ាកម្ពុជាផងដែរ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់មាគមកាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២៣។បច្ចុប្បន្ននេះ សមាគមឧកញ៉ាកម្ពុជាដឹកនាំ និងតម្រង់ទិសដោយសមាជិកក្រុមប្រឹក្សាភិបាលចំនួន ៣២រូប ដោយមានអ្នក​ឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគម ដែលមានអាណត្តិ ៥ឆ្នាំ ហើយការងារប្រចាំថ្ងៃ ត្រូវបានអនុវត្តដោយ​អគ្គលេខាធិការដ្ឋាន ក្រោមការដឹកនាំរបស់អគ្គលេខាធិការ ១រូប។គួរបញ្ជាក់ថា រចនាសម្ព័ន្ធគ្រប់គ្រងរបស់សមាគមឧកញ៉ាកម្ពុជា មានចែកចេញជាគណៈកម្មការជំនាញចំនួន៤ រួមមាន៖ គណៈកម្មការសមាជិកភាពវិន័យ និងក្រមសីលធម៌, គណៈកម្មការកិច្ចការច្បាប់, គណៈកម្មការរដ្ឋបាល និងហិរញ្ញវត្ថុ និងគណៈកម្មការទំនាក់ទំនងសាធារណៈ និងអន្តរជាតិ។ទស្សនៈវិស័យរបស់សមាគម គឺរក្សា និងលើកកម្ពស់ឧត្តមភាព នៃគោរមងារឧកញ៉ា ក្នុងការចូលរួមជាមួយ​រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ បេសកកម្មចម្បងៗរបស់សមាគមរួមមាន៖ ១/ តំណាងអោយសំឡេងរួម សកម្មភាពមនុស្សធម៌រួម និងការរក្សាការពារ​ឧត្តមភាពនៃគោរមងារឧកញ៉ា។ ២/ រួមគ្នាចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានា ដើម្បីបង្កើនកិត្យានុភាព ឧត្តមភាព និងគុណធម៌របស់ឧកញ៉ាឱ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត។ ៣/ លើកកម្ពស់ការគោរព​ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់កម្ពុជា។ ៤/បង្កើតវេទិកា សិក្ខាសាលា និងកម្មវិធីផ្សេងៗដើម្បី​លើកកម្ពស់ភាពជាដៃគូរនៅក្នុងសកម្មភាពពាណិជ្ជកម្ម និងការរវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ដោយឡែកចំពោះសមាជិករបស់សមាគមឧកញ៉ាកម្ពុជា មានចែកចេញជា ៣ប្រភេទ គឺ សមាជិកស្ថាបនិក, សមាជិកសកម្ម និងសមាជិកទ្រទ្រង់៕

ល្ងាចនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី

2023/06/10 09:57:53 pm        278
ភ្នំពេញ ÷ នៅល្ងាច ថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី ដែលពិធីនេះធ្វើឡើងនៅ The Premier Center Sen Sok ។ ក្រោយពីបានផ្ដួចផ្ដើម រៀបចំមកអស់រយៈពេលជាយូរមកហើយនោះ នៅទីបំផុត សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) ត្រូវបានបង្កើតឡើងជាផ្លូវការហើយ ដោយបានចុះបញ្ជីជាសមាគមស្របច្បាប់ ដោយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានយល់ព្រមធ្វើជាប្រធានកិត្តិយសរបស់សមាគមឧកញ៉ាកម្ពុជាផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់មាគមឧកញ៉ាកម្ពុជាកាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២៣។បច្ចុប្បន្ន សមាគមឧកញ៉ាកម្ពុជា ត្រូវបានដឹកនាំ និងតម្រង់ទិសដោយសមាជិកក្រុមប្រឹក្សាភិបាលចំនួន៣២រូប ដោយមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគម ដែលមានអាណត្តិ៥ឆ្នាំ ហើយការងារប្រចាំថ្ងៃត្រូវបានអនុវត្តដោយអគ្គលេខាធិការដ្ឋាន ក្រោមការដឹកនាំរបស់អគ្គលេខាធិការ១រូប។បើយើងមើលទៅលើរចនាសម្ព័ន្ធគ្រប់គ្រងរបស់សមាគមឧកញ៉ាកម្ពុជា គឺមានចែកចេញជាគណៈកម្មការជំនាញ ចំនួន៤ រួមមាន គណៈកម្មការសមាជិកភាព វិន័យ និងក្រមសីលធម៌, គណៈកម្មការកិច្ចការច្បាប់, គណៈកម្មការរដ្ឋបាល និងហិរញ្ញវត្ថុ និងគណៈកម្មការទំនាក់ទំនងសាធារណៈ និងអន្តរជាតិ។ទស្សនៈវិស័យ របស់សមាគមឧកញ៉ាកម្ពុជា គឺរក្សានិងលើកកម្ពស់ឧត្តមភាពនៃគោរមងារឧកញ៉ាក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត។ បេសកកម្មចម្បងៗរបស់សមាគមរួមមាន៖១-តំណាងអោយសម្លេងរួម សកម្មភាពមនុស្សធម៌រួម និងការរក្សាការពារឧត្តមភាពនៃគោរមងារឧកញ៉ា។២-រួមគ្នាចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានា ដើម្បីបង្កើនកិត្យានុភាព ឧត្តមភាព និងគុណធម៌របស់ឧកញ៉ាឱ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត។៣-លើកកម្ពស់ការគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា។៤-បង្កើតវេទិកា សិក្ខាសាលា និងកម្មវិធីផ្សេងៗដើម្បីលើកកម្ពស់ភាពជាដៃគូរនៅក្នុងសកម្មភាពពាណិជ្ជកម្ម និងការរវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក ចំពោះសមាជិករបស់សមាគមឧកញ៉ាកម្ពុជាមានចែកចេញជា ៣ប្រភេទ គឺ សមាជិកស្ថាបនិក, សមាជិកសកម្ម និងសមាជិកទ្រទ្រង់។

ជាថ្មីម្តងទៀតសម្តេចតេជោថាសមិទ្ធផលស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមគឺជាមោទកភាពរបស់ពលរដ្ឋគ្រប់រូប

2023/06/10 06:44:47 pm        120
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងជាថ្មីម្តងទៀតថា រាល់សមិទ្ធផល​ទាំងអស់​ដែលកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ពីការធ្វើជាម្ចាស់ផ្ទះ នូវព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣នេះ គឺជាមោទកភាពរបស់បងប្អូនប្រជា ពលរដ្ឋខ្មែរគ្រប់រូប ហើយក៏ជា​និមិត្តសញ្ញាទុករាប់រយឆ្នាំទៅមុខទៀតដល់កូនខ្មែរជំនាន់ក្រោយផងដែរ។ ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីសរុប ១៦,២៧២នាក់មក​ពីរោង​ចក្រ​សហគ្រាសចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅឆ្នាំ២០២៣ដែល​កម្ពុជាធ្វើជាម្ចាស់​ផ្ទះនេះគឺ​ត្រូវបានពិភពលោកទទួលស្គាល់ និងបានកោតសរសើរ ស្ទើគ្រប់ៗគ្នា វាខុសអីតែពួកក្រុមអគតិ​ខ្មែរមួយក្តាប់​តូចវាយ​កមកវាយប្រហារម្តងហើយម្តងទៀត តែទោះ ជាយ៉ាងណាក៏ដោយវាជាជោគជ័យដ៏ធំសម្រាប់ប្រទេសជាតិទាំងមូល។​សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់បន្ថែមទៀតថា ជោគជ័យលើការរៀបចំព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ គឺជាសមិទ្ធផល និងជាស្នាដៃរបស់ប្រជាពលរដ្ឋទាំងអស់ មិនមែនជាស្នាដៃ​សម្តេចតេជោ និងរាជរដ្ឋាភិបាលតែម្ខាងនោះទេ ដូច្នេះបងប្អូនប្រជាពលរដ្ឋខ្មែរ គប្បីមានមោទនភាពគ្រប់ៗគ្នា៕អត្ថបទ ៖ បាន ចក់​

សម្តេចតេជោព្រមានមន្រ្តីបក្សភ្លើងទៀនដែលយករឿងរដ្ឋាភិបាលមិនយកលុយពីបរទេសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

2023/06/10 05:40:59 pm        159
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានព្រមានខ្លាំងៗទៅដល់មន្រ្តីរបស់គណបក្សភ្លើងទៀនមួយរូប ជាកូនចៅរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ ដែលបានយករឿងរាជរដ្ឋាភិបាលមិនយកលុយពីបរទេស​រឿងកម្ពុជាធ្វើជាម្ចាស់​ផ្ទះនូវព្រឹត្តិការណ៍កីឡាស៊ីហ្គេកលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២មកវាយប្រហារ និងលាបពណ៌ដល់​រាជរដ្ឋាភិបាលនោះ។ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីសរុប ១៦,២៧២នាក់មកពីរោងចក្រ​សហគ្រាសចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សូមផ្តាំទៅបុគ្គល ស សាឡុងដេត សូមកុំធ្វើការវាយប្រហារ និងលាបពណ៌គ្មាន​សមហេតុ​សមផល មកលើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដែលរាជរដ្ឋាភិបាលមិនគិតថ្លៃដល់គណ:ប្រតិភូ និងអត្តពលិក​បរទេសមកប្រកួតនៅកម្ពុជា ខណៈព្រឹត្តិការណ៍នេះត្រូវបានបងប្អូន​ប្រជាពលរដ្ឋកម្ពុជា​មានមោទនភាព​យ៉ាងខ្លាំង ដែលកម្ពុជារៀបចំនូវព្រឹត្តិការណ៍កីឡាក្នុងតំបន់មួយនេះទទួលបានជោគជ័យយ៉ាងត្រចះប្រចង់នោះ។ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានផ្តាំទៅក្រុមប្រឹក្សាឃុំ-សង្កាត់របស់​គណបក្សភ្លើងទៀន​ទាំងអស់ដែល​បានចូល​រួម​ប្រជុំកាលពីថ្ងៃទី៣ ខែមិនថុនា ឆ្នាំ២០២៣ជាមួយបុគ្គល ស សាឡុងដេត សូមកុំឲ្យធ្វើតាម និងអនុវត្តន៍តាម​បុគ្គល​រូបនេះឲ្យសោះ បើសិនហ៊ានធ្វើតាមបុគ្គលរូបនេះសម្តេច​នឹងមិនលើកលែងឲ្យ​នោះទេខ​ណៈ​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះមិនមែនជារឿងលាបពណ៌ និងយកមកវាយប្រហារ ខុសរឿងនោះទេ។ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសជាថ្មីម្តងទៀតផងដែរថា សម្តេចនឹងមិនលើកលែងឲ្យទាំងអស់​ចំពោះអ្នកណាក៏ដោយ ដែលនៅជាប់ទំនាក់ទំនងជាមួយទណ្ឌិតក្បត់ជាតិបីជំនាន់ តែសម្តេចនៅតែប្រកាន់ជំហរដដែលថាំ នឹងមានការលើកលែងទោសប្រសិនបុគ្គលនោះផ្តាច់ខ្លួនចេញពីទណ្ឌិតក្បត់ជាតិបីជំនាន់បច្ចុប្បន្នកំពុងរត់ចោលស្រុករូបនេះ៕ អត្ថបទ ៖ បាន ចក់​

​​សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបកម្មករកម្មការិនីជាង១ម៉ឺន៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល

2023/06/10 02:26:17 pm        665
កណ្តាល៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៦,២៧២នាក់ មកពី​រោងចក្រសហគ្រាសចំនួន១២ នៅ​ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ។ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ ដឹងថា រោងចក្រ សហគ្រាស​​ទាំង១២ ដែលអនុញ្ញាត ឱ្យ កម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេចតេជោនេះ ជាប្រភេទរោង ចក្រកាត់ ដេរ សម្លៀកបំពាក់ ចំនួន៧, ផលិតស្បែកជើងចំនួន២, ប៉ាក់ព្រីនសម្លៀកបំពាក់ចំនួន២ និងផលិតផល​ធ្វើដំណើរ និងកាបូបចំនួន១។ ផលិត ផលរបស់ រោងចក្រ ទាំង នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេស​សហគមន៍ អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេស កាណាដា ប្រទេសជប៉ុន។ល។ខេត្តកណ្តាល គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រ សហគ្រាសតាម​បណ្តាខេត្តពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ ខេត្តកណ្តាល មានរោងចក្រ សហគ្រាសចំនួន៤៨៣ មានកម្មករ និយោ ជិតជាង ១៥ម៉ឺន នាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ ដេរ ចំនួន១៧១ មានកម្មករនិយោជិត សរុបជាង ១៣ម៉ឺន ២ពាន់នាក់។ ខេត្តកណ្តាល ជាខេត្តទី៣ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន៕

សម្តេចតេជោ ៖ ក្រោយជោគជ័យស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩ទៀត

2023/06/10 04:04:03 am        297
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា បន្ទាប់ពីទទួលបានជោគជ័យដ៏ធំក្នុងនាម​ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ស៊ីហ្គេម៣២) និងកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម​លើកទី១២នេះ កម្ពុជានឹងត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាយុវជនអាស៊ី លើកទី៥ នៅឆ្នាំ២០២៩បន្ដទៀត។ថ្លែងនៅក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីបិទផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នារាត្រីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានលើកឡើងថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមត្រូវបានបញ្ចប់ដោយជោគជ័យ នាថ្ងៃនេះដោយសម្តេចសង្ឈឹមថា ប្រជាជនអាស៊ាន និងទីម័រឡេសជាង៦០០លាននាក់ពិតនឹងចង់ចាំមិនភ្លេចនូវអនុស្សាវរីយ៍ទាំងឡាយទាំងក្នុងក្របខណ្ឌកីឡាអាស៊ីអាគ្នេយ៍ និងក្របខណ្ឌកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។សម្តេចតេជោបានបញ្ជាក់ថា«បន្ទាប់ពីទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំទាំង​ការរៀបចំ​កីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ដោយទទួលបានការទទួលសិទ្ធរួច ហើយពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី។ កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាយុវជនអាស៊ី (Asean Youth Game)លើកទី៥នៅក្នុងឆ្នាំ២០២៩​បន្ត​ទៀត»។ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរ ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ​ការរៀបចំកីឡាយុវជនអាស៊ី នឹងមានព្រឹត្តិការណ៍ និងទស្សនីយភាពធំជាងនេះទៅ ទៀត។នៅក្នុងឱកាសបិទព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏មិន​ភ្លេចថ្លែង​អំណរអគុណដល់បណ្តាប្រទេសអាស៊ាន និងប្រទេសទីម័រឡេស គណៈកម្មការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ សហព័ន្ធកីឡា ដែលបានលើកកម្ពស់នូវ គុណតម្លៃបន្ថែមជូនដល់បងប្អូនអតពលិកមានពិការភាព និងផ្តល់នូវស្មារតី​គាំទ្រយ៉ាងពេញទំហឹងចំពោះព្រឹត្តិការណ៍កីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះផងដែរ៕ អត្ថបទ ៖ បាន ចក់

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២

2023/06/10 01:41:16 am        516
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា​អធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) នៅពហុកីឡាដ្ឋានជាតិមរតកតេជោ នៅរាត្រីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ នេះ ។ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាជាម្ចាស់ផ្ទះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រភេទកីឡាចូលរួមចំនួន១៣ប្រភេទរួមមាន៖ អត្តពលកម្ម, ប៊ូស្យា, វាយសី, បាល់ទាត់ ម្ខាង៧នាក់, អុកចក្រត្រង្គ, យូដូ, បាល់ទះអង្គុយ, បាល់បោះអង្គុយលើរទេះ, លើកទម្ងន់, បាល់ទាត់ ម្ខាង៥នាក់, ហែលទឹក, វាយកូនឃ្លីលើតុ និងបាល់គប់ ម្ខាង៣នាក់៕

សម្តេចតេជោ ហ៊ុន សែន នឹងបន្តចុះជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀតនៅខេត្តកំពង់ឆ្នាំងនៅព្រឹកស្អែកនេះ

2023/06/08 03:36:43 am        325
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី​សរុប​ជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ជំនួបសំណេះសំណាលនេះ នឹងធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គី មានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ។ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ ដឹងថា សម្តេចតេជោ ធ្លាប់បានអញ្ជើញជួបជាមួយកម្មករ កម្មការិនី នៅស្រុកសាម គ្គី មាន ជ័យ ខេត្តកំពង់ឆ្នាំងនេះចំនួន ២ដង​រួចមក​ហើយកាលពីឆ្នាំ២០១៨។ សម្រាប់ជំនួបនៅថ្ងៃស្អែកនេះ គឺជាជំនួបលើកទី៣ហើយ។ ជំនួបថ្ងៃស្អែក មានកម្មក រ កម្មការិនីចូលរួមសរុបចំនួន ១៨,០៩៥នាក់ មកពីរោងចក្រ សហ គ្រា ស ចំនួន៥ ដែលកំពុងដំណើរការអាជីវកម្មក្នុង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា រោងចក្រ សហគ្រាសទាំង៥ ដែលអនុញ្ញាត ឱ្យ កម្មករ កម្មការិនីជួប​សំណេះសំណាល​នឹងសម្តេចតេជោនេះ ជាប្រភេទរោង ចក្រកាត់ ដេរ ចំនួន៣, ផលិតផលធ្វើ ដំណើរ និង​កាបូបចំនួន១ និងដេរស្បែកជើងចំនួន១។ ផលិត ផលរបស់ រោងចក្រ ទាំង នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេស សហគមន៍ អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេស កាណាដា ប្រទេសជប៉ុន។ល។ ខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រ សហគ្រាស​តាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ កំពង់ឆ្នាំង មានរោងចក្រ សហគ្រាសចំនួន១៧៣ មានកម្មករ និយោ ជិតជាង ៥ម៉ឺន នាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ ដេរ ចំនួន ២០ មានកម្មករនិយោជិត សរុបជាង ៤ម៉ឺន ៧ពាន់នាក់ និងជាខេត្តទី៨ ដែលមានការ អភិវឌ្ឍ រោងចក្រ សហ គ្រាស ច្រើន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងពលធំអន្តរាគមន៍លេខ២ បរិច្ចាគថវិកាចំនួនជិត ៣០០លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា
07/28/2026 03:07 PM
អភិបាលក្រុង៖ តំបន់មូស្គូរងការវាយប្រហារដោយយានដ្រូនជាង ៣៩០គ្រឿង ពេញមួយយប់
07/28/2026 03:07 PM
ឯកអគ្គរដ្ឋទូត៖ អ៊ីរ៉ង់ និងអូម៉ង់គ្រោងនឹងកំណត់ថ្លៃសម្រាប់នាវាឆ្លងកាត់ច្រកសមុទ្រហ័រមូស
07/28/2026 03:07 PM
អាមេរិកលុបឈ្មោះគោលដៅចំនួន ៨៤ ចេញពីបញ្ជីទណ្ឌកម្ម រួមទាំងក្រុមហ៊ុនមួយរបស់កូរ៉េខាងជើង
07/28/2026 03:07 PM
ជំរឿន៖ ចំនួនប្រជាជនកូរ៉េខាងត្បូងកើនឡើងតិចតួចក្នុងឆ្នាំ ២០២៥ ដោយសារកំណើននៃ អន្តោប្រវេសន៍
07/28/2026 03:07 PM
ឥណ្ឌាកោះអញ្ជើញឯកអគ្គរដ្ឋទូតអ៊ុយក្រែនជុំវិញការវាយប្រហារលើនាវាពាណិជ្ជកម្មនៅសមុទ្រខ្មៅ
07/28/2026 03:07 PM
ក្រសួងការបរទេស៖ ទណ្ឌកម្មដែលកំណត់គោលដៅលើដៃគូថាមពលរបស់រុស្ស៊ីគំរាមកំហែងដល់ទីផ្សារពិភពលោក
07/28/2026 03:07 PM
សារព័ត៌មាន៖ លោក TRUMP មានសុទិដ្ឋិនិយមចំពោះលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន
07/28/2026 02:07 PM
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យបើកការស្រាវជ្រាវ និងអនុវត្តវិធានការច្បាប់ ករណី​យុវជន​តាំង​ខ្លួន​កូន​ខ្លា​បង្ក​ហិង្សា​នៅខណ្ឌចំការមន
07/28/2026 02:07 PM
អ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីន ៦០នាក់ ខណៈកាកបាទក្រហមសម្របសម្រួលការបញ្ជូនទៅកាន់ហ្កាហ្សា
07/28/2026 02:07 PM