សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

ព័ត៌មានសំខាន់ៗ

លោក Zelenskiy បញ្ជាឲ្យពិនិត្យជម្រកលាក់ខ្លួនពីការវាយឆ្មក់តាមអាកាស បន្ទាប់ពីមានការស្លាប់

2023/06/03 05:12:37 pm        192
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានបញ្ជាឲ្យពិនិត្យមើលជម្រកលាក់ខ្លួនពីការវាយឆ្មក់តាមអាកាសរបស់អ៊ុយក្រែនទាំងអស់ កាលពីថ្ងៃសុក្រ (ទី២ ខែមិថុនា) ខណៈដែលជម្លោះជាមួយអភិបាលក្រុងគីវ (Kyiv) រីករាលដាលកាន់តែធំឡើងៗ បន្ទាប់ពីមានការស្លាប់របស់មនុស្ស ៣នាក់ ដែលត្រូវបានទុកចោលនៅលើផ្លូវ អំឡុងការវាយប្រហាររបស់ទ័ពរុស្ស៊ី។ក្មេងស្រីអាយុ ៩ឆ្នាំម្នាក់ ម្តាយរបស់ក្មេងស្រីនោះ និងស្ត្រីម្នាក់ផ្សេងទៀត បានបាត់បង់ជីវិត ដោយសារអំបែងធ្លាក់ត្រូវ បន្ទាប់ពីជនរងគ្រោះទាំងនោះប្រញាប់ប្រញាល់តម្រង់ទៅកាន់ទីជម្រក នៅទីក្រុងគីវ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពួនពីការវាយប្រហារហើយឃើញថាជម្រកនោះ ត្រូវបានបិទ។លោក Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាវីដេអូពេលល្ងាចថា៖ «មិនអាចមានលេសអ្វីមកបិទបាំងកម្រិតនៃការធ្វេសប្រហែស នៅក្នុងទីក្រុងនេះបានទេ» ហើយលោកប្រធានាធិបតីបន្ថែមថា រូបលោកបានប្រាប់រដ្ឋមន្ត្រីក្រសួងយុទ្ធសាស្ត្រ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យធ្វើការត្រួតពិនិត្យទាំងស្រុងឡើងវិញនូវជម្រកការពារពីការទម្លាក់គ្រាប់បែក»។ក្នុងការស៊ើបអង្កេតលើការស្លាប់នេះ នគរបាលបានឃាត់ខ្លួនមនុស្សបួននាក់ ហើយក្រសួងមហាផ្ទៃបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយតាមបណ្ដាញសង្គម Telegram ថា មនុស្ស ៣នាក់ ក្នុងចំណោមនោះ អាចនឹងត្រូវចោទប្រកាន់ពីបទធ្វេសប្រហែសជាផ្លូវការ។ការស្លាប់នេះបានបង្កឲ្យមានការតវ៉ាជាសាធារណៈ និងសុំឲ្យមាននូវការសន្យានៃការឆ្លើយតបដ៏ជាក់លាក់មួយរបស់លោក Zelenskiy ដោយការលើកឡើងនោះទំនងជាសំដៅទៅលើអភិបាលក្រុងគីវ ដែលជាអតីតអ្នកប្រដាល់ជើងឯកពិភពលោក លោក Vitali Klitschko ដែលធ្លាប់បានប៉ះទង្គិចជាមួយលោកប្រធានាធិបតីពីមុនមក៕

សម្តេចតេជោ ហ៊ុន សែន ចំអកឲ្យអ្នករាយការណ៍ពិសេសUNថា កុំមើលអាក្រក់ពីកម្ពុជាពេក គម្បីមើលប្រទេសថៃខ្លួនឯងផង

2023/06/03 05:01:52 pm        230
កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចំអកឲ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហ ប្រជាជាតិUNសូមកុំមើលតែរឿងអាក្រក់នៅកម្ពុជាពេក គប្បីមើលប្រទេសថៃ ដែលជាទឹកដីកំណើតរបស់ខ្លួនឯងផង ខណៈបញ្ហានៅប្រទេសថៃ គឺបានកើតរឿងអយុត្តិធម៌ច្រើនណាស់ចំពោះអតីតនាយករដ្ឋមន្រ្តីថៃ តែគ្មានបុគ្គល និងប្រទេសហ៊ានរិះគន់ និងនិយាយអ្វីនោះទេ។ ក្នុងឱកាសអញ្ជើញសួរសុខទុក្ខ និង សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចក្រសហគ្រាសចំនួន១៩ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សូមផ្តាំទៅអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ត្រូវក្រឡេកមើលប្រទេសថៃខ្លួនឯងផង កុំមើលតែស្រុកខ្មែរពេក ខណៈករណីថាក់ស៊ីន និងយ៉ីងឡាក់ត្រូវបានរដ្ឋប្រហារយោធាបណ្តេញចេញពីប្រទេស តែគ្មានអ្នកប្រទេសណាមកអើពើនោះទេ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានផ្តាំទៅក្រុមអង្គការសិទ្ធិមនុស្ស ជាពិសេសអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ(UN)នោះ មើលកម្ពុជាឲ្យបានច្បាស់លាស់ សូមកុំស្តាប់តែតាមការញុះញង់របស់ក្រុមប្រឆាំងពេក ខណៈក្រុមពួកប្រឆាំងទាំងនោះ វាមិនដែលនិយាយល្អពីកម្ពុជាទេ សូម្បីតែព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ កម្ពុជាធ្វើជាម្ចាស់ផ្ទះត្រូវបានអន្តរជាតិកោតសរសើរគ្រប់ៗគ្នា តែក្រុមប្រឆាំងពិសេសពួកកំពុងរត់ចោលស្រុកនោះ វាមករិះគន់បែបនេះបែបនោះទៅវិញ៕(អត្ថបទ៖បាន ចក់)

រាជរដ្ឋាភិបាលមិនលុបចោលជំហរចំពោះការត្រួតពិនិត្យប្រភពលុយមកពីអង្គការនានានោះទេ

2023/06/03 04:55:39 pm        167
កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលប្រកាន់ជំហរជានិច្ចចំ ពោះធ្វើការត្រួតពិនិត្យប្រភពលុយរបស់អង្គការ សមាគមនានា ដែលកំពុងនៅប្រទេសកម្ពុជា បើទោះបីជាករណីនេះត្រូវបានរិះគន់ពីបណ្តាប្រទេសមួយចំនួនក៏ដោយ។ ក្នុងឱកាសអញ្ជើញសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចក សហគ្រាសចំនួន១៩ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជានឹងមិនលុបចោលនោះទេ នូវរបាយការណ៍ហិរញ្ញវត្ថុចំពោះអង្គការ សមាគមក្រៅរាជរដ្ឋាភិបាលនានា ខណៈអង្គការខ្លះទទួលលុយពីប្រទេសគេមកដោយមានចេតនាចង់បំផ្លាញប្រទេសកម្ពុជា និងរំខានដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារទៅមិត្តភក្តិបរទេសមួយចំនួនជាថ្មីម្តងទៀតឳ្យឈប់ជាបន្ទាន់ផងដែរ ក្នុងការផ្តល់កញ្ចប់ថវិកាដល់អ្នកតវ៉ាដែលជាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គា វើល ហើយដកដៃចេញភ្លាមពីបញ្ហានេះ ខណៈករណីនេះសម្តេចបានដឹងច្បាស់ហើយថាបានលុយពីណា ហើយចែកគ្នានៅកន្លែងណា៕ (អត្ថបទ៖បាន ចក់)

សម្ដេចតេជោ៖ រក្សាបានសន្តិភាព ជាកត្តាទាក់ទាញវិនិយោគបន្ថែម និងបង្កើតការងារធ្វើកាន់តែច្រើន

2023/06/03 04:44:17 pm        147
កណ្តាល៖ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការរក្សាបានសន្តិភាពជាកត្តាទាក់ទាញការវិនិយោគបន្ថែមចូលមកវិនិយោគនៅកម្ពុជានឹងបង្កើតការងារធ្វើកាន់តែច្រើនដល់បងប្អូនប្រជាពលរដ្ឋ។ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីនៅសួនឧស្សាហកម្មខេត្តខេមតុន ខេត្តកណ្តាល នៅថ្ងៃទី៣ខែមិថុនា សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យបងប្អូនកម្មករ និយោជិតចូលរួមរក្សាសន្តិភាពដើម្បីមានការអភិវឌ្ឍទទួលបានការវិនិយោគបន្ថែមពីបរទេសបង្កើតការងារធ្វើក៏ដូចជាបង្កើនប្រាក់ចំណូលដល់បងបងប្អូនប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ "បើសិនជាសន្តិភាពត្រូវបានធ្វើពង្រឹងល្អ លក្ខខណ្ឌវិនិយោគរបស់យើងកាន់តែប្រសើរ វិនិយោគមកកាន់ ភាគច្រើន និងមានការដោះស្រាយការងារធ្វើឲ្យពលរដ្ឋរបស់យើងតទៅទៀត"។ សូមបញ្ជាក់ថា ចំនួនរោងចក្រសងគ្រាសនៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ ដោយទទួលបានការវិនិយោគបន្ថែមពីវិនិយោគក្នុងប្រទេស និងពីក្រៅប្រទេសជាបន្តបន្ទាប់។ បច្ចុប្បន្ន កម្មករ-និយោជិត រោងចក្រ សហគ្រាស ទទួលបានប្រាក់ខែយ៉ាងតិចជាង ២០០ដុល្លារអាមេរិក ក្នុងមួយខែ ដែលបានកើនឡើង ពីប្រមាណ ៤០ ដុល្លារ ក្នុងមួយខែ កាលពីឆ្នាំ ១៩៩៧។  ក្នុងរយៈពេល៤ខែដើមឆ្នាំ ២០២៣ កម្ពុជាទទួលបានចំនួនជាង៧ពាន់លានដុល្លារអាមេរិក លើការនាំចេញទំនិញទៅទីផ្សារអន្តរជាតិ ហើយផលិតផលកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ រួមចំណែកធំជាងគេ នៃការនាំចេញសរុបរបស់កម្ពុជា៕(ដោយ៖ វណ្ណៈ)

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនី នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK)ខេត្តកណ្ដាល

2023/06/03 02:16:31 pm        283
កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញសួរសុខទុក្ខ និង សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចក សហគ្រាសចំនួន១៩ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ។ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កន្លងទៅសម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញជួបជាមួយបងប្អូនកម្មករនិយោជិតនៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាលនេះ១ដង រួចមកហើយកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិតចូលរួមចំនួន១៥ ៦០៦នាក់ មកពី២២រោងចក នៅក្នុងខេត្តកណ្តាល។ហើយលើកនេះជាលើកទី២ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញមកស្រុកពញាឮ ខេត្តកណ្តាលជាថ្មីម្តងទៀត ដើម្បីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតសរុបចំនួន១៧ ៣០៧នាក់ មកពីរោងចក្រសហគ្រាសចំនួន១៩ ក្នុងនោះមកពីសួនឧស្សាហកម្មខេមតុន និងតំបន់ផ្សេងទៀតនៃខេត្តកណ្តាលចំនួន១៣រោងចក្រ ដែលមានកម្មករនិយោជិតចំនួន ៩៤៦៨នាក់, ខេត្តកំពង់ស្ពឺ ចំនួន៤រោងចក្រ ដែលមានកម្មករ និយោជិតសរុប១៥៦៥នាក់, និងខេត្តកំពង់ឆ្នាំងចំនួន២រោងចក្រ ដែលមានកម្មករនិយោជិតសរុប ៦២៧៤នាក់។សួនឧស្សាហ៍កម្មខេមតុន ត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ មានទំហំផ្ទៃដី១៩ហិកតា បានបោះទុនវិនិយោគចំនួន៨លានដុល្លារសហរដ្ឋអាម៉េរិក ដែលមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន២ កំពុងដំណើរការ គឺ រោងចក្រ ផៅវ័រហ្វុល រីចឈីស ហ្កាម៉ិន (ខេមបូឌា) ឯ.ក (Powerful Riches Garment (Cambodia) Co., LTD) និង រោងចក្រ វាយអ៊ុន ធិច ឯ.ក (YNTEX Co., LTD) និងមានកម្មករនិយោជិតសរុប ចំនួន ២៨៣៣នាក់។ រោងចក្រសហគ្រាសចំនួន១៧ ផ្សេងទៀត ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៨, ផលិត ផលិតផលធ្វើដំណើរ និងកាបូបចំនួន៥, ផលិតនិងផ្គុំដំឡើងបន្ទះសូឡាចំនួន២ និងផលិតស្បែកជើងចំនួន២។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេស សហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេសកាណាដា ប្រទេសជប៉ុន ។ល។នៅឆ្នាំ២០២៣ រោងចក្រកាត់ដេរនៅខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង សរុបចំនួន ៣៨២រោងចក្រ មានកម្មករនិយោជិតសរុប ៣៣ម៉ឺននាក់ ក្នុងនោះខេត្តកណ្តាល មាន ១៧១រោងចក្រ ដែលមាន កម្មករនិយោជិតសរុប ១៣ម៉ឺននាក់, ខេត្តកំពង់ស្ពឺ មាន ១៩១រោងចក្រ ដែលមានកម្មករនិយោជិតសរុប ១៥ម៉ឺននាក់ និងខេត្តកំពង់ឆ្នាំង មាន ២០រោងចក្រ ដែលមានកម្មករនិយោជិតសរុប ៥ម៉ឺននាក់៕

សម្ដេចតេជោនឹងជួបជាមួយកម្មករ និយោជិត ប្រមាណពីរម៉ឺននាក់នៅខេត្តកណ្ដាលនាថ្ងៃស្អែក

2023/06/03 02:10:14 am        73
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញសួរសុខទុក្ខ និងសំណេះសំណាលជាមួយកម្មករ និយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន(CAMTON INDUSTRIAL PARK) មកពីរោងចក្រ សហគ្រាសចំនួន ១៩។ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កន្លងមក​សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញជួបជាមួយកម្មករ និយោជិត នៅឃុំផ្សារដែក ស្រុកព ញាឮ ខេត្តកណ្តាលនេះបានម្ដងរួចមកហើយកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដែលមានកម្មករនិយោ ជិតចូលរួមចំនួន ១៥៦០៦នាក់ មកពី ២២ រោងចក្រនៅក្នុងខេត្តកណ្តាល។ នេះជាលើកទី២ ហើយដែ លសម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញមកស្រុកពញាឮ ខេត្តកណ្តាលជាថ្មីម្តងទៀត ដើម្បីជួបសំ ណេះសំណាលជាមួយកម្មករ និយោជិត សរុបចំនួន ១៧៣០៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៩ ក្នុងនោះមកពីសួនឧស្សាហកម្មខេមតុន និង​តំបន់ផ្សេងទៀតនៃខេត្តកណ្តាលចំនួន១៣រោងចក្រ ដែលមានកម្មករ និយោជិតចំនួន៩៤៦៨នាក់, ខេត្តកំពង់ស្ពឺ​ចំនួន៤រោងចក្រ ដែលមានកម្មករ និយោជិ តសរុប១៥៦៥នាក់ និងខេត្តកំពង់ឆ្នាំងចំនួន២រោងចក្រ ដែលមាន​កម្មករ​និយោជិតសរុប៦២៧៤នាក់។សួនឧស្សាហកម្មខេមតុន ត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ មានទំហំផ្ទៃដី១៩ហិកតា បានបោះទុន​វិនិយោគចំនួន៨លានដុល្លារ ដែលមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន២ កំពុងដំ ណើរការ គឺរោងចក្រ​ផៅវ័រហ្វុល រីចឈីស ហ្កាម៉ិន (ខេមបូឌា) ឯ.ក (Powerful Riches Garment (Cambodia) Co., LTD) និងរោងចក្រវាយ​អ៊ុនធិច ឯ.ក (YNTEX Co., LTD) និងមានកម្មករនិយោជិតសរុបចំនួន២៨៣៣នាក់។ រោងចក្រសហគ្រាសចំនួន១៧ ផ្សេងទៀត ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៨, ផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន៥, ផលិត​និងផ្គុំដំឡើងបន្ទះសូឡាចំ នួន២ និងផលិតស្បែកជើងចំនួន២។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញ​ទៅ​ទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក កាណាដា និង ជប៉ុនជាដើម។តួលេខក្នុងឆ្នាំ២០២៣ បានឱ្យដឹងថា រោងចក្រកាត់ដេរនៅខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង មានចំនួន​សរុប ៣៨២រោងចក្រ មានកម្មករនិយោជិតសរុប៣៣ម៉ឺននាក់ ក្នុងនោះខេត្តកណ្តាល មាន ១៧១រោងចក្រ ដែលមាន​កម្មករ និយោជិត សរុប១៣ម៉ឺននាក់, ខេត្តកំពង់ស្ពឺមាន១៩១រោងចក្រ មានកម្មករនិយោជិតសរុប១៥ម៉ឺននាក់ និង​ខេត្តកំពង់ឆ្នាំង​មាន២០រោងចក្រ មានកម្មករនិយោជិតសរុប ៥ម៉ឺននាក់៕ ដោយ៖ គង់ ឌិន​

សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំប្រតិភូទៅចូលរួមកិច្ចប្រជុំសន្តិសុខអាស៊ីលើកទី២០នៅសិង្ហបុរី

2023/06/02 06:02:38 pm        188
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់បណ្ឌិត ចន ឈីបមែន អគ្គនាយក និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានអន្តរជាតិសម្រាប់យុទ្ធសាស្រ្ត សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជានៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទ ទៅចូលរួម កិច្ចប្រជុំសន្តិសុខអាស៊ីលើកទី២០ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២ -៤ ខែមិថុនា ឆ្នាំ២០២៣នៅ ប្រទេសសិង្ហបុរី។កិច្ចប្រជុំសម្រាប់ឆ្នាំ២០២៣ នឹងមានកិច្ចពិភាក្សាក្នុងសម័យប្រជុំពេញអង្គលើវិធានបទសំខាន់ៗរួមមាន៖បញ្ហាឥណ្ឌា-បាស៊ីហ្វិក ភាពជាដៃគូថ្មី ការអភិវឌ្ឍគំរូសម្រាប់ សន្តិសុខជាដើម។ កិច្ចប្រជុំកំពូលក៏នឹងមានក្រុមពិភាក្សាតូចៗនៅក្នុងសម័យប្រជុំពិសេសផងដែរ រួមមាន៖សន្តិសុខនៃប្រព័ន្ធអ៊ិនធឺណិត ការអភិវឌ្ឍនៃសមត្ថភាពយោធា ការធ្វើសមតុល្យភាពក្នុងតំបន់ជាដើម។បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថាក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលខាងលើនេះ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញថ្លែងការណ៍ប្រកបដោយអត្ថន័យខ្លឹមសារ នៅក្នុងសម័យប្រជុំពេញអង្គទី៧ ស្តីពី«ការអភិវឌ្ឍគំរូសម្រាប់សន្តិសុខប្រកប ដោយកិច្ចសហប្រតិបត្តិការ» ដោយផ្តោតលើទស្សនៈលើបញ្ហាប្រឈមនានា ដែលអាចបង្ករឡើងដោយការអភិវឌ្ឍវិស័យយោធាយ៉ាងលឿននៅក្នុងតំបន់ និងមុខងារដែលសមត្ថភាពថ្មីៗទាំងនោះអាចដើរតួនាទី ក្នុងការរក្សាតុល្យភាពស្ថិរភាពតំបន់ផងដែរ។សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើក៏នឹងមានជំនួបរួម ជាមួយរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក ជាមួយរដ្ឋមន្រ្តីការពារជាតិនៃបណ្តាប្រទេសអាស៊ានមួយចំនួនដែរ។ ដោយឡែកក្រៅពីចូលរួមកិច្ចប្រជុំខាងលើនេះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏នឹងមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយរដ្ឋមន្រ្តីការពារជាតិនៃបណ្តាប្រទេសមួយចំនួនផងដែរ ដោយក្នុងនោះមានរដ្ឋមន្រ្តីការពារជាតិចិន អូស្ត្រាលី សិង្ហបុរី និងទទួលជួបសម្តែងការគួរសមពីសំណាក់ឥស្សរជនសំខាន់ៗប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិកផ្សេងទៀត៕(ដោយ៖ បាន ចក់)

ទីក្រុង Chicago នៅតែព្យាយាមជួយអ្នកស្វែងរកសិទ្ធជ្រកកោន

2023/06/02 04:33:06 pm        111
អាមេរិក៖ ដោយជនអន្តោប្រវេសន៍រាប់រយនាក់នៅតែដេកនៅលើកម្រាលឥដ្ឋនៅស្នងការដ្ឋាននគរបាល ក្រុមប្រឹក្សាក្រុងនៃទីក្រុង Chicago បានអនុម័តថវិកា៥១លានដុល្លារក្នុងការផ្តល់មូលនិធិដើម្បីជួយគាំទ្រដល់អ្នកស្វែងរកសិទ្ធជ្រកកោន កាលពីថ្ងៃពុធទី៣១ ខែឧសភា។ ទោះជាយ៉ាងណា មេដឹកនាំមួយចំនួននៅទីក្រុងនេះ និយាយថា ថវិកានោះនឹងពុំមានរយៈពេលយូរឡើយ ហើយត្រូវការកញ្ចប់ថវិកាបន្ថែមទៀតដើម្បីដោះស្រាយវិបត្តិដែលកំពុងកើតមាន។ ទោះបីជាទីក្រុងChicago ជាកន្លែងកំពុងទទួលស្វាគមន៍ក៏ដោយ ក៏ខ្ញុំមិនដឹងថាយើងមានហេដ្ឋារចនាសម្ព័ន្ធដែលកសាងយ៉ាងពិតប្រាកដដើម្បីទទួលយកនូវអ្វីដែលយើងកំពុងមើលឃើញនោះដែរ។ មេដឹកនាំទីក្រុងនិយាយថា អ្នកស្វែងរកសិទ្ធជ្រកកោនប្រមាណ១ម៉ឺននាក់ បានធ្វើដំណើរមកកាន់ទីក្រុងChicago ចាប់តាំងពីខែសីហាឆ្នាំមុន ដែលមានមនុស្សរាប់សិបនាក់បានមកដល់នៅក្នុងមួយថ្ងៃៗ។ បច្ចុប្បន្នមានយ៉ាងហោចណាស់ជនអន្តោប្រវេសន៍៣០០នាក់ កំពុងត្រូវបានផ្តល់ទីជម្រកនៅវិទ្យាល័យ Wilbur Wright ទោះបីមានការចាប់ខ្លួនជាច្រើនពីប្រទេសជិតខាងក៏ដោយ។លោក Mary Ann Smith ជាអ្នករស់នៅទីក្រុង Chicago ជាយូរមកហើយដែលបានរស់នៅក្នុង ខុនដូរមួយ នៅជិតវិទ្យាល័យ Wright College និយាយថាខ្ញុំព្រួយបារម្ភខ្លះដែរ ព្រោះថាខ្ញុំមិនបានដឹងថាតើពួកគេនឹងមានប្រតិកម្មបែបណាទេ ខ្ញុំចង់និយាយថា ប្រសិនបើខ្ញុំត្រូវដើរផ្លូវនេះ តើពួកគេនឹងឆ្លើយតបមកខ្ញុំដោយរបស់ដែលចង់បានដែរឬទេ? តើសាលារៀនត្រូវបើកដែរឬទេ។ កាលពីខែមុន អតីតអភិបាលក្រុងChicago លោក Lori Lightfoot បានប្រកាសរដ្ឋក្នុងគ្រាអាសន្នទាក់ទងទៅនឹងវិបត្តិជនអន្តោប្រវេសន៍។ យោងតាមមន្ត្រីទីក្រុងបានឲ្យដឹងថា រហូតមកដល់ពេលនេះ ទីក្រុងនេះទើបតែទទួលបានថវិកា ១០លានដុល្លារពីរដ្ឋាភិបាលសហព័ន្ធ ទោះបីជាមានការស្នើសុំច្រើនជាងនេះក៏ដោយ៕

ស្ពានឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ នឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកស្អែក

2023/05/31 03:13:33 am        222
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុងខ្សែកាប ឆ្លងកាត់​ទន្លេសាប​ និងស្ពានអាកាសឫស្សីកែវ។ គួររម្លឹកផងដែរថា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប​ឆ្លងទន្លេសាបនេះ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧។ ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបនេះមានប្រវែង ៩២២ម៉ែត្រ ទទឹង ២០,៥ម៉ែត្រ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រសង ខាង, កម្ពស់សសរស្ពាន​សម្រាប់ព្យួរខ្សែកាប​ធៀបនឹងកម្រាលស្ពាន ៣៤ ម៉ែត្រ។ សសរសម្រាប់ព្យួរ ខ្សែកាបមានចំនួន៤, គន្លងខ្សែយានយន្តទទឹង ៣,៧៥ម៉ែត្រ, គន្លងធ្វើចរាចរណ៍ ២ ខ្សែទៅ និង ២ខ្សែមក, កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា ១០,៥ ម៉ែត្រ, កម្ពស់នាវាចរ​ក្រោមស្ពានអប្បរមានៅរដូវប្រាំង ២០,៥ម៉ែត្រ មានបំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរណ៍។ ស្ពាននេះ សាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើរយៈពេល ២៨ ខែ។ ក្រោយការស្ថាបនារួចស្ពានបេតុងខ្សែកាបនេះបានបង្កើតលំហូរចរាចរណ៍ថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ នៃខ ណ្ឌជ្រោយចង្វា។ដោយឡែកសម្រាប់​ស្ពានអាកាសឫស្សីកែវ បានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្រោម​អធិបតីភាព​សម្ដេចតេជោនាយករដ្ឋមន្ត្រី។ ស្ពាននេះមានបណ្ដោយ ៤៨៣ម៉ែត្រ ទទឹង១៥,៨ ម៉ែត្រ កំពស់ ៥ម៉ែត្រ ស្ថិតនៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេ សាបថ្មីនេះ ដោយប្រើប្រាស់រយៈ​ពេលសាងសង់ចំនួន ១៥ ខែ៕ ដោយ៖ គង់ ឌិន

រដ្ឋសភាអនុម័តជាឯកច្ឆន្ទលើក្រមបរិស្ថាន និងធនធានធម្មជាតិ និងច្បាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន

2023/05/30 11:36:12 pm        171
ភ្នំពេញ ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំ លើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយ​មានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ១០០រូប។សម័យប្រជុំលើកទី៩ នីតិកាលទី៦ បានធ្វើការពិភាក្សា និងអនុម័តរបៀបវារៈចំនួន ២ គឺ សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន។ បន្ទាប់ពីបានជជែកពិភាក្សាគ្នាទៅលើគន្ធីនីមួយៗនៃសេចក្ដីព្រាងទាំងពីរ អង្គសភាបានធ្វើការអនុម័ត ដោយមាន​សំឡេង​​​គាំទ្រជាឯកច្ឆន្ទ។ សូមជម្រាបថា សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានតាក់តែងឡើងដោយផ្អែកលើគោលការណ៍​សំខាន់ៗ គឺលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានធ្វើសមាហរណកម្មសុខដុមនីយកម្ម និងធ្វើទំនើបកម្មឱ្យឆ្លើយតបនឹងនិន្នាការវិវត្តន៍នៃសង្គម។ សេចក្តីព្រាងក្រមនេះ នឹងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវភាពខ្វះចន្លោះ ភាពមិនច្បាស់លាស់ ឬភាពហួសសម័យនៃ​បទប្បញ្ញត្តិច្បាប់មួយចំនួន ដោយសារភាពស្មុគស្មាញ និងការវិវត្តយ៉ាងលឿនផ្នែកបច្ចេកទេសបរិស្ថាន ការដោះស្រាយ​បញ្ហាដែលមានដែនសមត្ថកិច្ចត្រួតគ្នា និងធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្របសម្រួលរវាងអ្នកពាក់ព័ន្ធ​ទាំងអស់​ក្នុងការ​គ្រប់គ្រង​បរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពការងារអភិរក្ស និងអភិវឌ្ឍន៍នៅកម្ពុជា។ចំណែក សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន មានគោលបំណង ពង្រឹងការតភ្ជាប់សេដ្ឋកិច្ចនិងផ្ដល់កាលានុវត្តភាពកាន់តែប្រសើរឡើង សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចនៅក្នុងសហគមន៍​សេដ្ឋកិច្ចអាស៊ាន បង្កើនការធ្វើពាណិជ្ជកម្មនិងការវិនិយោគលើវិស័យពាណិជ្ជកម្មសេវាកម្ម ដោយបង្កើត ទីផ្សារនិង​សេដ្ឋកិច្ចកាន់តែទូលំទូលាយ៕ ដោយ ៖ ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជប៉ុនចេញការ​ព្រមាន​ អំពីរលកយក្សស៊ូណាមិ បន្ទាប់ពីមានរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ
07/28/2026 04:07 PM
ក្រសួងសង្គមកិច្ច ប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ
07/28/2026 04:07 PM
ក្រសួងការងារអំពាវនាវឱ្យពលករ និងកម្មសិក្សាការីខ្មែរនៅជប៉ុន បង្កើនការប្រុងប្រយ័ត្ន ក្រោយកើតមានគ្រោះរញ្ជួយដី ៧,១ រ៉ិចទ័រ និងការប្រកាសអាសន្នរលកយក្សស៊ូណាមិ
07/28/2026 04:07 PM
អ្នកនយោបាយរូម៉ានី៖ មេដឹកនាំEUដើរលើផ្លូវខុស ខណៈគោលនយោបាយរបស់ពួកគេ កំពុងបំផ្លាញអឺរ៉ុប
07/28/2026 04:07 PM
ចិន ជំរុញបទឈប់បាញ់ និងការចរចា ខណៈក្រុមប្រឹក្សាសន្តិសុខUN ជួបប្រជុំគ្នាស្តីពីបញ្ហាអ៊ុយក្រែន
07/28/2026 04:07 PM
សារព័ត៌មាន Xinhua៖ ចិនសង្ឃឹមថា ស្លូវ៉ាគីនឹងដើរតួនាទីស្ថាបនា ក្នុងទំនាក់ទំនងជាមួយ EU
07/28/2026 04:07 PM
ឯកឧត្តមបណ្ឌិត លី ធុជ ៖ ចម្ការមីនមួយដែលយើងបោសសម្អាតរួច នឹងចូលរួមដល់សន្តិសុខស្បៀង អភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ និងកាត់បន្ថយភាពក្រីក្រ
07/28/2026 04:07 PM
សហភាពអឺរ៉ុប ជួយប្រទេសបារាំង និងអេស្ប៉ាញ ដោះស្រាយបញ្ហាចំហេះព្រៃ
07/28/2026 04:07 PM
កិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋសភាកម្ពុជា-វៀតណាម មានគុណតម្លៃនិងផ្តល់ផលប្រយោជន៍ជាច្រើនដល់ពលរដ្ឋទាំងសងខាង
07/28/2026 04:07 PM
ប្រធានាធិបតីអ៊ុយក្រែន៖ លោកPutin មានផែនការកេណ្ឌកងទ័ពថ្មីរហូតដល់កន្លះលាននាក់
07/28/2026 04:07 PM