សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោយល់ព្រមទទួលយក ការបំភ្លឺរបស់បក្សភ្លើងទៀន

2023/05/23 02:25:33 am        1289
ភ្នំពេញ ៖ ខ្ញុំទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀន តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ នេះបើតាមសាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្សព្វផ្សា យឱ្យដឹងនៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។សាររបស់សម្ដេចតេជោដដែលបន្តថា ខ្ញុំក៏មិនចង់មានរឿងវែងឆ្ងាយតទៅទៀតដែរ បើទោះជាខ្ញុំដឹងច្បា ស់ថា អ្នកណាជាអ្នកបញ្ជាឱ្យធ្វើ និងទំនាក់ទំនងជាមួយគ្នាបែបណារវាងអ្នកនៅភ្នំពេញ ជាមួយអ្នកនៅបាងកកក៏ដោយ។ពេលនេះនៅសល់តែរឿងបុគ្គល ជា ប៉ូច មួយប៉ុណ្ណោះ៕ ដោយ៖ គង់ ឌិន

«​អគារតេជោអភិវឌ្ឍន៍»ដែលបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រមកពីអាល្លឺម៉ង់ និងអាម៉េរិក នឹងសម្ពោធឱ្យប្រើប្រាស់នៅព្រឹកស្អែក​

2023/05/23 01:38:16 am        950
​ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២៣ ស្អែក​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ម ជ្ឈ​មណ្ឌល​ពហុ​ឯកទេស «​អគារ​តេ​ជោ​អភិវឌ្ឍន៍​» នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ស្ថិតនៅ​សង្កាត់​ស្រះចក ខ ណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។“​អគារ​តេ​ជោ​អភិវឌ្ឍន៍​”​នេះ ជា​អគារ​ថ្មី ដែល​ត្រូវបាន​សាងសង់ឡើង ដោយ​បំពាក់​នូវ​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើបៗ ដែល​នាំចូល​មកពី​ប្រទេស​អា​លឺ្ល​ម៉​ង់ និង​សហរដ្ឋ​អាម៉េរិក ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ ក៏ដូចជា​ក្តី​រំពឹង​របស់​ប្រជាពលរដ្ឋ​កម្ពុជា លើ​សេវា​សុខភាព​សាធារណៈ​នៅ​កម្ពុជា​។​​អគារ​មជ្ឈមណ្ឌល​ពហុ​ឯកទេស​នេះ ត្រូវបានធ្វើ​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​កាលពីដើម​ខែមីនា ឆ្នាំ​២០១៨ កន្លងទៅ​។ អគារ​ទំនើប​ថ្មី​មួយ​នេះ​មាន​ប្រមាណ ៤៦៥ គ្រែ និង​មាន​បន្ទប់វះកាត់​ចំនួន​១០ ដោយ​បំពាក់​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ឈានមុខ ដែល​ប្រមូលផ្តុំ​ទៅដោយ​ឯកទេស​វេជ្ជសាស្ត្រ និង​ស​ល្យ​សាស្ត្រ​សំខាន់ៗ​ទាំងអស់ រួមទាំង​ផ្នែក​សង្គ្រោះបន្ទាន់ ផ្នែក​ប្រ​ពោ​ធន​កម្ម​ពហុ​ឯកទេស​ទំនើប​ទៀតផង​៕ ដោយ​៖ គង់ ឌិន​

ស្អែកនេះសម្តេចតេជោ នឹងអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត,ទស្សនាពិព័រណ៍សមិទ្ធផល និងដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

2023/05/22 03:57:01 am        511
នៅព្រឹកថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម វ៉ង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នឹង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវីធីចំនួន៣ ក្នុងថ្ងៃតែមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺ៖ទី១-កម្មវិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតទី២-ទស្សនាពិព័រណ៍សមិទ្ធផល ទី៣-ពិធី សម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ តាមការឲ្យដឹងពីឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអោយដឹងថា ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចទី២ របស់កម្ពុជា។ ក្នុងរយៈពេល១៥ឆ្នាំ កន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរីកចម្រើនជាបន្តបន្ទាប់ ហើយជាផ្លែផ្កានៃគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ ផ្លូវមួយ និងកិច្ចសហប្រតិបត្តិការដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ សមិទ្ធផលទាំងនេះ ក៏ជាការចូលរួមចំណែកអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងចិន "ឆ្នាំមិត្តភាពចិន-កម្ពុជា" ក៏ដូចជាខួបលើកទី១០ឆ្នាំ នៃ "គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ”។ទាក់ទងនឹងការ អបអរសាទរក្នុងការដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់រថយន្ត របស់ក្រុមហ៊ុន ជេនរ៉ល ថាយអ៊ឺរ ថកណឡជី (ខេមបូឌា) ដែលមានលោក គូ ឆ្លើយ ជាម្ចាស់ក្រុមហ៊ុន និងលោក ថាវ គូចុង ជានាយកក្រុមហ៊ុន ដែលមានទុនវិនិយោគ ៣០០លានដុល្លារអាម៉េរិក ដែលជាគម្រោងវិនិយោគធំជាងគេបង្អស់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងជាគម្រោងដែលមានទុនវិនិយោគលើសពី១០០លាន ដុល្លារ អាម៉េរិកលើកទី១ មកពីខេត្តជាំងស៊ូ។ ការវិនិយោគដ៏ធំនេះ គឺបង្ហាញពីការជឿជាក់លើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និង សក្ដានុពលនៃការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល១៥ឆ្នាំ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុង ព្រះសីហនុ និងមើលឃើញពីឱកាសទីផ្សារដ៏មានសក្តានុពលរបស់កម្ពុជា ក្រោយពីកម្ពុជាបានចូលក្នុងកិច្ចព្រម ព្រៀងពាណិជ្ជកម្មជាច្រើន។ រោងចក្រនេះ ជាប្រភេទរោងចក្រដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ស្របទៅនឹងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាដែលមានតម្លៃបន្ថែមខ្ពស់ ដែលប្រើប្រាស់វត្ថុធាតុដើមកៅស៊ូ ធម្មជាតិដែលមាននៅក្នុងស្រុកប្រមាណជិត៥ពាន់តោនក្នុងមួយឆ្នាំ ដែលអាចជួយលើកកម្ពស់កម្រិតឧស្សាហកម្មនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាពិសេសជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូរបស់កម្ពុជា និងដោះស្រាយមុខរបរ និងការងារកម្មករដាំកៅស៊ូជាច្រើននាក់ទៀត។ នៅពេលដំណើរការផលិតកម្ម រោងចក្រនេះអាច ផលិតសំបកកង់ជិត ១,៣លានសំបកកង់ក្នុងមួយឆ្នាំ ដែលនឹងប្រើប្រាស់កម្មករនិយោជិតប្រមាណ ១ ១៥០នាក់។ តាមរយៈការវិនិយោគរបស់រោងចក្រផលិតសំបកកង់នាពេលនេះ សង្ឃឹមជឿជាក់ថា នឹងមានក្រុមហ៊ុន ផ្សេងៗទៀតនឹងបន្តមកវិនិយោគក្នុងវិស័យនេះបន្តទៀត។ ឯកឧត្តម អ៉ិត សំហេង បានអោយដឹងទៀតថា តាមរយៈជំនួយឥតសំណងដ៏ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិន ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ក៏បានបង្កើតវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ដើម្បីបណ្តុះបណ្តាលកម្មករជំនាញ និងអ្នកគ្រប់គ្រង សម្រាប់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏ដូចជាសហគ្រាសនៅទូទាំងប្រទេសកម្ពុជា។ សមិទ្ធផលរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងមានតាំងបង្ហាញក្នុងពិព័ណ៌ខួបលើកទី១០ឆ្នាំ នៃ គំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ-ផ្លូវមួយ” ដែលឆ្លុះបញ្ចាំងពីលទ្ធផលជាក់ស្ដែង នៃកិច្ចសហប្រតិបត្តិការដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន និងខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា-ចិន៕

សម្ដេចតេជោ ហ៊ុន សែន បដិសេធមិនទទួលយកការសុំទោសរបស់ ជា ប៉ូច ដែលប៉ុនប៉ង​ផ្ដួលរំលំ​រាជ​រដ្ឋាភិបាល

2023/05/22 12:20:42 am        763
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ​២០២៣​នេះ បាន​ចេញសារតាមបណ្ដាញតេឡេក្រាមភ្ជាប់នូវលិខិត និងសារសំឡេងទទួលស្គាល់ របស់លោក ជា ប៉ូច មេដឹកនាំបក្សភ្លើងទៀនមួយរូប ដែលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល។ សម្ដេច​តេជោ​បញ្ជាក់ថា សម្ដេចមិនទទួលយកការសុំទោសរបស់ ជា ប៉ូច បានឡើយ។សម្ដេចតេជោ បានសរសេរថា «រឿង ជា ប៉ូច បានកើតឡើងច្រើនថ្ងៃហើយរាប់ទាំង ជា ប៉ូច សរសេរ​លិខិត​មក​សុំទោស ខ្ញុំកាលពីថ្ងៃទី១៥ ខែឧសភា ​ឆ្នាំ២០២៣​។ ទាំងសារសំឡេង ជា ប៉ូច ទាំង​លិខិត ជា ប៉ូច សុទ្ធតែទទួលស្គាល់ពាក្យទម្លាក់ ហ៊ុន សែនឲ្យបាន។»សម្ដេចតេជោ បានប្រាប់ទៅ ជា ប៉ូច ថា ពាក្យទម្លាក់មានវិធីច្រើនយ៉ាង តាមរបៀបបោះឆ្នោត ដូច​ការ​ពន្យល់​របស់ ប៉ូច ក្នុងលិខិតថ្ងៃទី១៥ ខែឧសភា ​ឆ្នាំ២០២៣។ តាមវិធីរដ្ឋប្រហារយោធា តាម​ការ​ប្រើ​ប្រាស់ប​ដិវត្តពណ៌​ដែលគេប្រើនៅច្រើនកន្លែង ច្រើន​ប្រទេ​ស​ដែល​មាន​ឈ្មោះខុ​ស​គ្នា​តែ​មាន​គោ​ល​ដៅទ​ម្លាក់ ឬផ្តួលរលំដូចគ្នា រហូត​ដល់​ការ​ធ្វើ​ឃាត​ ឬគ្រ​ប់​សកម្មភាព​ឲ្យ​តែ​កម្ចាត់​មនុស្ស​ដែល​ខ្លួន​ត្រូវកំចាត់ឲ្យខាងតែបាន។សម្ដេចបញ្ជាក់ថា «ប៉ូច អាចប្រើពាក្យផ្សេងទៀតក្រៅពីពាក្យទម្លាក់ តែ ប៉ូច និងបក្សរបស់ខ្លួន វា​មាន​ចរិត​បែប​នេះជារៀងរហូតមក ហើយក្លាយជាវប្បធម៌​សងសឹកមិនចេះចប់ទាំងមេទាំងកូន។ ខ្ញុំ​មិន​ទទួល​យកការ​សុំទោសនោះឡើយ ប៉ូច គិតខ្លួនឯងទៅតើគួរធ្វើបែបណា? ដើម្បីខ្លួន និង​ក្រុម​គ្រួសារ​ ឬ​សុខចិត្តសែងខ្មោចអាក្បត់ជាតិ ៣ជំនាន់យកទៅកប់»។សម្ដេចតេជោបានង្ហាញថា នៅមានរឿង​ដែល​អាក្រក់​មួយ​ទៀត​ដែល​មនុស្ស​ក្នុង​បក្ស​រៀប​ចំ​ឡើង​ជា​លិខិត បដិសេធលើការផ្សាយរបស់ហ្វ្រេសញូ ដែលដាក់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ដើម្បីឲ្យ ជា ប៉ូច ចុះហត្ថលេខា។យោងតាមពង្រាងលិខិតនេះ គេមាន គោលបំណងវាយប្រហារលើអង្គភាព Fresh news និង​រក្សា​កិត្តិយសគេទាំងបំពានដោយមិនខ្វល់ពីយុត្តិធម៌នោះឡើយ។ តាម​ព័ត៌មាន​ដែល​យើង​ទទួល​បាន​លិខិត​នេះត្រូ​វ​បានព្រាងឡើងដោយលោក សេង ម៉ាឌី ដែលខ្ញុំសុំលោក សេង ម៉ាឌី ធ្វើ​ការ​ពន្យល់​។សម្ដេចបានថ្លែងថា «ខ្ញុំសុំ​មេធាវីរបស់ខ្ញុំ ត្រៀមរៀបចំដំណើរការតាមផ្លូវច្បាប់ ទាំង​ពីរ​ករណី​ទាំង​ករណី ជា ប៉ូច ទាំងករណីលិខិតបដិសេធ តែត្រូវរង់ចាំរហូតថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ដើម្បី ជា ប៉ូច ធ្វើការសម្រេចចិត្ត និងគណបក្សធ្វើការបកស្រាយអំពីលិខិតបដិសេធ»។

មេដឹកនាំអាមេរិក កូរ៉េខាងត្បូង ជប៉ុន បើកកិច្ចប្រជុំកំពូលត្រីភាគីនៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសទាំង៧ (G7)

2023/05/21 09:44:05 pm        316
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានជួបប្រជុំនៅខាងក្រៅវេទិកានៃកិច្ចប្រជុំកំពូលក្រុមប្រទេសទាំងប្រាំពីរ (G7) នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ដើម្បីពិភាក្សាអំពីបញ្ហានានាក្នុងតំបន់ និងជាពិសេសបញ្ហាកូរ៉េខាងជើង។មន្ត្រីអាមេរិកម្នាក់ បាននិយាយថា លោក Biden បានអញ្ជើញមេដឹកនាំទាំងពីរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបើកកិច្ចពិភាក្សាគ្នាមួយទៀតអំពីមធ្យោបាយលើកកិច្ចសហប្រតិបត្តិការត្រីភាគីរបស់ពួកគេទៅកាន់កម្រិតខ្ពស់ថ្មីក្នុងការប្រឈមនឹងមហិច្ឆតានុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។នៅព្រឹកថ្ងៃអាទិត្យនេះ លោក Kishida និងលោក Yoon បានបើកកិច្ចប្រជុំទ្វេភាគីដែលជាកិច្ចប្រជុំលើកទីបីរបស់មេដឹកនាំទាំងពីរនៅឆ្នាំនេះ ខណៈដែលប្រទេសជិតខាងអាស៊ីបូព៌ានេះ ពង្រឹងទំនាក់ទំនងរវាងគ្នាដើម្បីប្រឆាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខក្នុងតំបន់៕ អត្ថបទ៖ ស្រីទាវ

លទ្ធផលកិច្ចប្រជុំសម័យប្រជុំពេញអងគគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៩ ខែឧសភា

2023/05/20 03:48:39 am        84
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីបានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន នៅវិមានសន្ដិភាព នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន

2023/05/19 04:30:54 pm        325
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន នៅវិមានសន្ដិភាព។ របៀបវារៈដែលត្រូវដាក់ឆ្លងក្នុងកិច្ចប្រជុំពេញអង្គនៅព្រឹកនេះរួមមាន៖ ១- សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម២- សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ៣- របាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងអនុវត្តគម្រោងនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់៤- បញ្ហាផ្សេងៗ។សូមបញ្ជាក់ថា ច្បាប់ស្ដីពី«អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» មានវិសាលភាពអនុវត្តចំពោះជនគ្រប់រូប ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដែលរស់នៅបរទេសផងដែរ៕

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២

2023/05/18 01:48:15 am        798
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទព្រឹត្តិការណ៍ Sea Games លើកទី៣២ ដែលកម្ពុជាបានធ្វើជាម្ចាស់។ ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមនេះ ធ្វើឡើងនៅពហុកីឡាដ្ឋានជាតិមរតកតេជោ។ ពិធីបិទការប្រកួតស៊ីហ្គេមដ៏មហោឡារិកនៅកម្ពុជានេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំកីឡាជាតិ អន្តរជាតិ ប្រតិភូកីឡាទាំង១១ប្រទេស ព្រមទាំងភ្ញៀវជាតិ អន្តរ ជាតិ មហាជនសរុបប្រមាណជាង ៦ម៉ឺននាក់។ ព្រឹត្តិការណ៍បិទស៊ីហ្គេមនេះ បានប្រព្រឹត្តទៅជាមួយរបៀបវារៈជាច្រើនរួមមាន៖ ការអុជកាំជ្រួចអបអរសាទរ, សិល្បៈចម្រៀងកីឡា, ទស្សនីយភាពមហាព្រលឹងក្បាច់គុនល្បុក្កតោ, ដង្ហែក្បួនប្រតិភូកីឡាអាស៊ីអាគ្នេយ៍ និងអ្នកស្ម័គ្រចិត្ត, បង្ហូតចុះទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍, ប្រគល់ទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ដល់ប្រទេសថៃ ជាម្ចាស់ផ្ទះបន្ទាប់, ទស្សនីយភាពសម្តែង និងវីដេអូផ្សព្វផ្សាយរបស់ប្រទេសថៃ, សិល្បៈចម្រៀង «VICTORY FOR ALL», សិល្បៈចម្រៀង «CAMBODIAN PRIDE»។កម្មវិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមនេះ ក៏មានពិធីប្រគល់ទង់ស៊ីហ្គេមទៅឲ្យព្រះរាជាណាចក្រថៃ សម្រាប់រៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅឆ្នាំ២០២៥ ខាងមុខផងដែរ បន្តពីព្រះរាជាណាចក្រកម្ពុជាយើង។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយយ៉ាងក្រៃលែងចំពោះ កម្ពុជាដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ នេះ។ សម្ដេចតេជោបានមានប្រសាសន៍ថា ថ្ងៃនេះ យើងពិតជាបានយល់នូវអ្វីដែលហៅថា កីឡារស់នៅក្នុងសន្តិភាព។ បើសិនជាចង់ឱ្យមានកីឡាបែបនេះ ត្រូវតែរួមជាមួយរាជរដ្ឋាភិបាល ការពារសន្តិភាពឱ្យបានគង់វង្ស។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា ក្នុងនាមម្ចាស់ផ្ទះ កម្ពុជាបានខិតខំប្រឹងអស់លទ្ធភាព ក្នុងការបម្រើសេវា ស្នាក់នៅ ហូបចុក និងដំណើរការប្រកួតប្រព្រឹត្តទៅបានដោយរលូន។សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់អត្តពលិកទាំងអស់ ដែលបានចូលរួមប្រកួតស៊ីហ្គេម នៅកម្ពុជា និងបានថ្លែងអំណរគុណដល់ រដ្ឋាភិបាលបណ្តាប្រទេសអាស៊ានទាំងអស់ ដែលបានបញ្ជូនប្រតិភូកីឡា មកចូលរួមប្រកួតនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏សូមឧទ្ធិសសមិទ្ធផលសម្រេចបាននៅកម្ពុជាពេលនេះ ជាចំណែកមួយនៃជោគជ័យក្របខណ្ឌស្មារតីសាមគ្គីភាពរបស់អាស៊ាន។ សម្តេចតេជោបន្តទៀតថា តាំងពីចាប់ផ្តើមរហូតដល់បញ្ចប់ពេលនេះ យើងធ្វើបានសម្រេចជោគជ័យហើយ។ សម្តេចតេជោសូមអរគុណសម្តេចពិជ័យសេនា ទៀ បាញ់ ចំពោះការដឹកនាំព្រឹត្តិការណ៍នេះប្រកបដោយភាពជោគជ័យ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរព្រះគុណព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលព្រះអង្គគាំទ្រដល់ការប្រកួតស៊ីហ្គេម និងថ្លែងអំណរព្រះគុណព្រះបរមរតកោដ្ឋ ដែលបានបន្សល់ទុកនូវកេរមរតក សម្រាប់ភាពជោគជ័យស៊ីហ្គេមឆ្នាំ២០២៣នេះ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយកសាងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលប្រើប្រាស់នៅពេលនេះ និងតកូនចៅជំនាន់ក្រោយៗទៀត។ ក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមនេះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏សូមអធ្យាស្រ័យចំពោះប្រជាជនកម្ពុជា និងមិត្តភ័ក្រ្តអាស៊ាន ប្រសិនបើមានកំហុសឆ្គងដោយអចេតនា សម្តេចនឹងទទួលយកសម្រាប់ការកែលម្អ នាពេលខាងមុខ។មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រកាសបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីពេលនេះតទៅ៕

សម្តេចតេជោ ហ៊ុន សែន៖ កាលស៊ីហ្គេមលើកទី២០ឆ្នាំ១៩៩៩ កម្ពុជាចំណាត់ថ្នាក់លេខ១០ ជាមួយនឹង០មេដាយ

2023/05/17 06:21:54 pm        475
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈសារតេឡេក្រាម នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ បានបញ្ជាក់ថា «កាលពីសុីហ្គេមលើកទី២០ ឆ្នាំ១៩៩៩ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១០ជាមួយនឹង០មេដាយ»។សម្តេចបន្តថា សុីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយសរុប ២៨២ ដោយឈរលំដាប់ទី៤ខាងមេដាយមាស និងឈរលំដាប់ទី៣ខាងមេដាយច្រើន (សូមមើលតារាងប្រៀបធៀប)។សម្តេចបញ្ជាក់ថា «នេះជាសមិទ្ធិផលរបស់ប្រជាជាតិទាំងមូល ដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិនិយាយជារួម និងក្នុងវិស័យកីឡានិយាយដោយឡែក»៕

ក្រសួងរតនាគារអាមេរិក កំណត់កាលបរិច្ឆេទការខកខានសងបំណុលនៅថ្ងៃទី១ខែមិថុនាបើពុំមានការដំឡើងកម្រិតបំណុល

2023/05/16 04:23:59 pm        350
អាមេរិក៖ ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននៅតែរំពឹងថានឹងអាចទូទាត់ការចំណាយរបស់រដ្ឋាភិបាលអាមេរិកត្រឹមថ្ងៃទី១ខែមិថុនាបើពុំមានការបង្កើនកម្រិតបំណុលដោយរក្សាសម្ពាធលើសមាជិកសភារបស់គណបក្សសាធារណនិងសេតវិមានដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយ។នៅក្នុងលិខិតលើកទី២របស់ខ្លួនផ្ញើទៅកាន់សភាក្នុងរយៈពេល២សប្ដាហ៍ រដ្ឋមន្ត្រីក្រសួងរតនាគារលោកស្រី Janet Yellen បានបញ្ជាក់ថា ទីភ្នាក់ងារនេះទំនងជានឹងមិនអាចបំពេញកាតព្វកិច្ចចំណាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទាំងអស់បានទេ នៅដើមខែមិថុនា ដែលនាំឲ្យមានការខកខានការសងបំណុលលើកដំបូងមិនធ្លាប់មានរបស់សហរដ្ឋអាមេរិក ។លោកស្រីនិយាយថាការកម្រិតអតិបរមាបំណុល អាចក្លាយជាពេលកំណត់នៅថ្ងៃទី១ខែមិថនា។ការបរិច្ឆេទថ្មីនេះ ឆ្លុះបញ្ចាំងពីទិន្នន័យបន្ថែមទៀតលើប្រាក់ចំណូល និងការចំណាយដែលត្រូវបានទទួល ចាប់តាំងពីពេលជូនដំណឹងដល់សភារបស់លោកស្រី Yellen កាលពីថ្ងៃទី១ខែឧសភាថា ក្រសួងរតនាគារទំនងជានឹងអស់សាច់ប្រាក់ក្នុងការទូទាត់ការចំណាយរបស់រដ្ឋាភិបាល នៅដើមខែមិថុនា ហើយឆាប់បំផុតនៅថ្ងៃទី១ខែមិថុនា។លោកស្រី Yellen បាននិយាយថាកាលបរិច្ឆេទពិតប្រាកដដែលរតនាគារដកវិធានការវិសាមញ្ញ អាចត្រូវការរយៈពេលច្រើនថ្ងៃឬសប្តាហ៍ យូរជាងការប៉ាន់ប្រមាណទាំងនេះ។លោកស្រី បាននិយាយថានឹងផ្តល់ព័ត៌មានវិត្តន៍ថ្មីៗបន្ថែមដល់សភានៅសប្តាហ៍ក្រោយ នៅពេលមានព័ត៌មានបន្ថែមទៀត។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃចន្ទបាននិយាយថា លោកនឹងជួបជាមួយប្រធានសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក Kevin McCarthy សម្រាប់កិច្ចពិភាក្សាអំពីបញ្ហាបំណុលនៅថ្ងៃអង្គារនេះ មុនពេលធ្វើដំណើរទៅកាន់ប្រទេសជប៉ុននៅថ្ងៃពុធសម្រាប់កិច្ចប្រជុំកំពូលមេដឹកនាំប្រទេស G7 ជាការធ្វើដំណើរដែលនឹងចំណាយពេលប្រហែលមួយសប្តាហ៍។ចំណែកលោក McCarthy បាននិយាយថាមិនមានការរីកចម្រើនក្នុងការចរចារយៈពេលយូរនៅកម្រិតបុគ្គលិកពេញមួយចុងសប្តាហ៍នេះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM
[UPDATE] ការផ្ទុះនៅផ្សារទំនើបក្នុង​ខេត្ត Kumamoto របស់​ជប៉ុន ធ្វើ​ឱ្យមនុស្សជាប់ក្នុង​នោះ​ ក្រោយ​មាន​រញ្ជួយដី​ខ្លាំង​
07/28/2026 06:07 PM
ឯកអគ្គរដ្ឋទូត៖ រុស្ស៊ី និងឥណ្ឌូនេស៊ីពិចារណាឱកាសសហការលើវិស័យធនធានលោហៈកម្រ
07/28/2026 05:07 PM
[BREAKING NEWS] មនុស្សជាប់នៅ​ក្នុងផ្សារទំនើប ក្នុង​ប្រទេស​ជប៉ុន បន្ទាប់ពីមាន​រញ្ជួយដី
07/28/2026 05:07 PM
អ្នកការទូត៖ រុស្ស៊ីអំពាវនាវឲ្យជប៉ុនត្រឡប់ទៅរកផ្លូវអភិវឌ្ឍប្រកបដោយសន្តិភាពវិញ
07/28/2026 05:07 PM
កងនាវារបស់កងនាវាចរប៉ាស៊ីហ្វិករុស្ស៊ីបានទៅដល់កំពង់ផែ Cam Ranh របស់វៀតណាម ដើម្បីធ្វើសមយុទ្ធរួមគ្នា
07/28/2026 05:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ពិភាក្សាជាមួយសមភាគី​អារ៉ាប៊ីសាអ៊ូឌីត និងអូម៉ង់ អំពីសន្តិសុខច្រកសមុទ្រ Hormuz
07/28/2026 05:07 PM
ក្រសួងកសិកម្ម និងអាជ្ញាធរមីន ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីបោសសម្អាតមីនរួច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន»
07/28/2026 05:07 PM
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់ឱកាសស្វែងយល់ពីមុខជំនាញ បរិក្ខារសិក្សាទំនើប និងការអនុវត្តជាក់ស្តែង ដល់សិស្សវិទ្យាល័យជិត១ពាន់នាក់
07/28/2026 05:07 PM
កម្ពុជា និងវៀតណាមបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរួមគ្នា
07/28/2026 05:07 PM