សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

ព័ត៌មានសំខាន់ៗ

លោក Biden មានសុទិដ្ឋិនិយមលើការពិភាក្សាអំពីបំណុលជាមួយគណបក្ស Republican ខណៈការខកខានសងបំណុលជិតចូលមកដល់

2023/05/15 07:42:33 pm        459
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានថ្លែង កាលពីថ្ងៃអាទិត្យ (ទី១៤ ឧសភា) ថា លោកនៅតែមាន «សុទិដ្ឋិនិយម» អំពីការស្វែងរកកិច្ចព្រមព្រៀងជាមួយគូប្រជែងខាងគណបក្ស Republican ដើម្បីបង្កើនការកម្រិតបំណុលរបស់សហរដ្ឋអាមេរិក និងបញ្ចៀសការខកខានសងបំណុល ដែលរដ្ឋបាលរបស់លោកបានព្រមានថា នឹងបង្កឱ្យមានផលវិបាកដ៏មហន្តរាយ។សមាជិកសភាមកពីគណបក្ស Republican កំពុងទាមទារឱ្យមានការកាត់បន្ថយថវិកាជាថ្នូរនឹងការដកការរឹតត្បិតលើការខ្ចីប្រាក់របស់សហរដ្ឋអាមេរិក ខណៈដែលសេតវិមានបានទទូចអស់រយៈពេលជាច្រើនខែមកហើយថាសមត្ថភាពដោះស្រាយបំណុលរបស់ប្រទេស មិនគួរយកឡើងសម្រាប់ការចរចាទេ។ទន្ទឹមនឹងនោះ សំឡេងប្រកាសអាសន្ន កំពុងរោទ៍ឡើង ជុំវិញលទ្ធភាពនៃការខាកខានសងបំណុលជាលើកដំបូងរបស់សហរដ្ឋអាមេរិក ជាមួយនឹងភាពមិនច្បាស់លាស់អំពីកាលបរិច្ឆេទពិតប្រាកដ ដែលរដ្ឋាភិបាលនឹងលែងមានលទ្ធភាពសងបំណុលរបស់ខ្លួន។ភាគីទាំង២ នៅតែស្ថិតក្នុងផ្លូវទ័លច្រក បើទោះជាមានការព្រមានជាច្រើនសប្តាហ៍ពីមន្ត្រីរដ្ឋាភិបាល និងធនាគារិកដែលថា ការខកខានសងបំណុលអាចនាំមកនូវផលវិបាកដ៏ធ្ងន់ធ្ងរ ដោយក្នុងនោះរួមទាំងវិបត្តិសេដ្ឋកិច្ច ដែលអាចកើតមាន និងទំនងជាមានការរាលដាលផ្នែកហិរញ្ញវត្ថុសកលទៀតផង។តែយ៉ាងណាក៏ដោយ ក៏លោក Biden បាននិយាយកាលពីថ្ងៃអាទិត្យថា លោកគិតថាលោកនឹងអាចឈានដល់កិច្ចព្រមព្រៀងមួយនៅទីបំផុត ដោយលោកបានប្រាប់អ្នកសារព័ត៌មាន ក្នុងរដ្ឋ Delaware ថា៖ «ខ្ញុំនៅតែមានសុទិដ្ឋិនិយម ពីព្រោះខ្ញុំជាអ្នកសុទិដ្ឋិនិយមពីកំណើត តែខ្ញុំពិតជាគិតថា មានចេតនាមួយរបស់ពួកគេ ក៏ដូចជារបស់ពួកយើង ក្នុងការឈានដល់កិច្ចព្រមព្រៀង។ ខ្ញុំគិតថា យើងនឹងអាចធ្វើបាន»។កិច្ចពិភាក្សាជុំថ្មីដែលត្រូវបានរំពឹងទុកយ៉ាងខ្លាំងស្ដីពីការកម្រិតអតិបរិមាបំណុល រវាងលោក Biden និងមេដឹកនាំគណបក្ស Republican រួមទាំងប្រធានសភាលោក Kevin McCarthy ត្រូវបានពន្យារពេលពីថ្ងៃសុក្រ រហូតដល់សប្តាហ៍នេះ៕

គណបក្សប្រឆាំងពីររបស់ប្រទេសថៃ នាំមុខប្រកៀកប្រកិតគ្នាក្នុងការបោះឆ្នោតសកល ខណៈការរាប់សន្លឹកឆ្នោតនៅតែបន្ត

2023/05/15 03:20:51 pm        494
ថៃ៖ គណបក្សប្រឆាំងថៃចំនួន២ កំពុងប្រជែងគ្នាយ៉ាងប្រកៀកប្រកិតក្នុងការប្រកាសជ័យជម្នះ កាលពីយប់ថ្ងៃអាទិត្យទី១៤ឧសភា ខណៈចំនួនសន្លឹកឆ្នោតដែលត្រូវបានរាប់ បានធ្វើឲ្យគណបក្សទាំងពីរ មានសំឡេងប្រកៀកប្រកិតគ្នាក្នុងការប្រជែងដឹកនាំរដ្ឋាភិបាលថ្មី។ ការបោះឆ្នោតកាលពីថ្ងៃអាទិត្យនាំឲ្យគបក្សបោះជំហានទៅមុខឬ Move Forward និងគណបក្ស ភើថៃ (Pheu Thai)របស់គ្រួសារមហាសេដ្ឋី Shinawatra នាំមុខលើគណបក្សកាន់អំណាចដែលត្រូវបានគាំទ្រដោយ អ្នកបន្តវេនពីក្រុមអ្នកមានទ្រព្យសម្បត្តិ ក្រុមអភិរក្សនិយម និងក្រុមឧត្ដមសេនីយ៍ដ៏មានឥទ្ធិពលលើស្ថាប័នសំខាន់ក្នុងភាពចលាចលរយៈពេល២ទសវត្សន៍កន្លងទៅនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២នៅអាស៊ី-អាគ្នេយ៍មួយនេះ។ ថ្លែងបន្ទាប់ពីការរាប់សន្លឹកឆ្នោតបាន៥០% លោកស្រី Paetongtarn Shinawatra ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់គណបក្ស Pheu Thai  បាននិយាយថា  លោកស្រីសប្បាយចិត្តជំនួសគណបក្សបោះជំហានទៅមុខ។លោកស្រី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សំឡេងរបស់ប្រជាជនគឺសំខាន់បំផុត ។គណបក្សបោះជំហានទៅមុខ បានមើលឃើញការកើនខ្លាំងក្នុងការស្ទង់មតិ និងកំពុងវិនិយោគលើយុវជន រួមទាំងចំនួនអ្នកបោះឆ្នោតលើកដំបូងចំនួន៣,៣លាននាក់ ដែលបានចេញទៅបោះឆ្នោតក្នុងកម្លាំងជំរុញរបៀបវារៈរំដោះជាតិរបស់ខ្លួន រួមទាំងរំលាយភាពជាប់គាំង ធ្វើឲ្យតួនាទីនយោបាយរបស់យោធាចុះខ្សោយ និងការធ្វើវិសោធនកម្មច្បាប់ដ៏តឹងរ៉ឹងលើការប្រមាថព្រះមហាក្សត្រ ដែលក្រុមអ្នករិះគន់និយាយថា ត្រូវបានប្រើដើម្បីដាក់សម្ពាធលើក្រុមប្រឆាំង។មេដឹកនាំគណបក្សបោះជំហានទៅមុខ លោក ភីថា លឹមចារឺនរ៉ាត់ (Pita Limjaroenrat ) នៅក្នុងសន្និសីទសារព័ត៌មាន បានច្រានចោលការចងសម្ព័ន្ធភាពជាមួយបណ្ដាគណបក្សគាំទ្រដោយយោធា ដែលលោកបានព្យាករណ៍ថា មិនអាចបន្តកាន់តំណែងទៀតបានឡើយ៕

ព្រឹកស្អែក សម្ដេចតេជោ ហ៊ុនសែន នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មចំនួន៣

2023/05/15 04:34:41 am        425
ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម,វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ និស្សិតជ័យលាភីនៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំងបី មានចំនួនសរុប ៣ ២៧៩នាក់ (នារី ១ ៣១៩នាក់ ស្មើនឹងជាង៤០%) ដែលបានបញ្ចប់ការសិក្សាតាមជំនាញរបស់ខ្លួនដោយជោគជ័យ ក្នុងឆ្នាំ២០១៩, ២០២០, ២០២១ និងឆ្នាំ២០២២ ក្នុងនោះ មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចំនួន ២ ៤៣៣នាក់, វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀបចំនួន ៥៣១នាក់ និងនិស្សិតវិទ្យាស្ថាន​ជាតិកសិកម្មកំពង់ចាមចំនួន ៣១៥នាក់។ សញ្ញាបត្រដែលនិស្សិតជ័យលាភីនឹងត្រូវទទួលបាន មានចំនួន ៥កម្រិតផ្សេងគ្នាគឺ ថ្នាក់បរិញ្ញាបត្ររង ចំនួន ៣០១នាក់, ថ្នាក់បរិញ្ញាបត្រ ចំនួន ២ ៨៤៨នាក់, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៦៦នាក់ (នារី ២៤នាក់), ថ្នាក់បសុវេជ្ជបណ្ឌិត ចំនួន ៥៦នាក់ (នារី ២០នាក់) និងថ្នាក់បណ្ឌិត ចំនួន ៨នាក់ (នារី ១នាក់)។ ក្នុងចំណោមនិស្សិតជ័យលាភីទាំងអស់ មាននិស្សិត​អាហារូបករណ៍ចំនួន ១០៧៧នាក់ (នារី ៤៩៩នាក់ ស្មើនឹងជាង ៤៦%)។គិតចាប់ពីឆ្នាំ១៩៨៤ មកដល់ឆ្នាំ២០២២កន្លងទៅ គ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំងបីបណ្តុះ បណ្តាលបានធនធានមនុស្សចំនួន ៣០ ៣៥៤ នាក់ (នារី ៧ ៨១៥ នាក់) ហើយក្នុងរយៈពេល៤ឆ្នាំ​ចុងក្រោយនេះ ជាមធ្យម គ្រឹះស្ថានទាំងបីបណ្តុះបណ្តាលបានធនធានមនុស្សជាង ៨០០នាក់ ក្នុងមួយឆ្នាំ សម្រាប់ វិស័យកសិកម្ម។ជាមួយនឹងលទ្ធផលខាងលើនេះ គ្រឹះស្ថានឧត្តមសិក្សាទាំងបីបាននិងកំពុងអនុវត្តកម្មវិធីកំណែទម្រង់ ជាបន្តបន្ទាប់ ជាពិសេស ការជំរុញអនុវត្តយុទ្ធសាស្រ្ត១០ឆ្នាំថ្មី២០២១-២០៣០ ដែលត្រូវ​បាន​ដាក់​ឱ្យ​អនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីឆ្នាំ២០២១កន្លងទៅ ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណ​របស់រាជរដ្ឋាភិបាល៕​

សម្ដេចតេជោបង្ហាញសម្លេងក្រុមមេដឹកនាំគណបក្សភ្លើងទៀនដែលរៀបចំផែនការចង់ផ្ដួលរំលំរាជរដ្ឋាភិបាល

2023/05/14 07:13:18 am        467
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញសារសំឡេង មេដឹកនាំ គណបក្សភ្លើងទៀន លោក ជា ប៉ូច ដែលកំពុងរៀបចំផែនការផ្ដួលរំលំរាជរដ្ឋាភិបាល ខណៈគណបក្សនេះបានចេញសារគំរាមបង្កចលាចលទូទាំងប្រទេស ក្រោមហេតុផល តស៊ូមតិ។ យោងតាមសាររបស់សម្ដេចតេជោ បានបញ្ជាក់ថា៖«ថ្ងៃនេះជាមួយ និងសារគំរាមបង្កចលាចលទូរទាំងប្រទេសក្រោមហេតុផលតស៊ូមតិ ដោយសេចក្តីប្រកាសព័ត៌មានផង និង ដោយការប្រកាសរបស់ រ៉ុង ឈុន ផង។ ខ្ញុំក៍ទទួលបានលិខិតរបស់ប្រធានគណបក្ស ភ្លើងទៀន សុំជួបសំដែងការគួរសមដែលនាំមកដោយ ជា ប៉ូច ។សម្ដេចតេជោ ចោទសួរថា តើ ភ្លើង ទៀង ចង់បានអ្វីពិតប្រាកដ បានជាបញ្ជូនសារដ៍ច្របូកច្របល់បែបនេះ? បង្កចលាចលមុនការបោះឆ្នោត? បំផ្លាញ ការបោះឆ្នោត? សម្ដេចបញ្ជាក់ថា ពហិការមិនចូលរួមការបោះឆ្នោត តែទម្លាក់កំហុសឲ្យ គ.ជ.ប ឬ ក្រុមប្រឹក្សាធម្មនុញ្ញក្នុងករណីស្ថាប័នទាំងពីរបដិសេដ្ឋមិនឲ្យចុះឈ្មោបោះឆ្នោត ដែលវាជាកំហុសរបស់គណបក្សផ្ទាល់។សម្រាប់លិខិតសុំជួបបែរជាប្រើ ជា ប៉ូច ដែលជាមនុស្សទើបបានប្តេជ្ញាចិត្តផ្តួលរំលំខ្ញុំប្រហែល ២ ខែមុននេះទៅវិញ។ សម្ដេចតេជោក៏បានបង្ហាញ សំឡេង ជា ប៉ូច ដែលបាននិយាយ និងផ្សព្វ ផ្សាយកន្លងមកផងដែរ។ សម្ដេចបញ្ជាក់ថា ៖«ខ្ញុំក៍ចង់បានការពន្យល់ពី ជា ប៉ូច តើរបៀបទម្លាក់ខ្ញុំដោយវិធីណា?»។ អាស្រ័យដោយភាពមិនច្បាស់លាស់ និងដោយជាប់រវល់ផង ខ្ញុំ សូមកំណត់យក ម៉ោង ៩ ថ្ងៃ៣០ ខែកក្កដា ឆ្នាំ ២០២៣ នៅវិមាន សន្តិភាព គឺជួបគ្នាក្រោយការបោះឆ្នោត»៕

សម្ដេចតេជោបញ្ជាឱ្យសមត្ថកិច្ចត្រៀមអនុវត្តវិធានការច្បាប់ចំពោះមេដឹកនាំគណបក្សភ្លើងទៀនដែលប៉ុនប៉ងប្រមូលផ្ដុំបង្កចលាចល

2023/05/13 11:27:24 pm        613
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី ​នៃកម្ពុជា ​នារសៀល​ថ្ងៃទី១៣​ ខែឧសភា ​ឆ្នាំ ២០២៣​នេះ​ បាន ប្រកាស​អនុវត្ត​វិធានកា​រ​ផ្លូវ​ច្បាប់​ចំពោះ​ក្រុម​មេដឹក​នាំ​គណបក្សភ្លើងទៀន​ ដែល​មាន​គម្រោង​ប្រមូល​ផ្ដុំបក្សពួក ​បង្ក​ភាព​ចលាចល​ ដល់​សន្ដិសុខ​ សុវត្ថិភាព​ និង​ស្ថេរភាព​នយោបាយ ​នៅ​ក្នុង​អំឡុង​ ពេល​កម្ពុជា ​កំពុង ប្រារព្ធ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើកទី៣២។សម្ដេច​តេជោ​បញ្ជា​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រៀម​លក្ខណៈ​គ្រប់​បែបយ៉ាង​ដើម្បី​អនុវត្ត​វិធាន​ការ​ច្បាប់​ចំពោះ​ទង្វើខុស​ច្បាប់​នានា​ដែល​ក្រុម​មេ​ដឹកនាំ​គណ​បក្សភ្លើង​ទៀន​បង្កឡើង។

បានត្រឹមរូបថត! សម្តេចតេជោ ហ៊ុន សែន ស្វែងរកនាឡិកា ដែលសម្តេចដូរជាមួយសម្តេច ជា ស៊ីម

2023/05/13 02:32:59 am        679
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារ និងរូបថតពីអតីតកាល តាមតេឡេក្រាម នៅរាត្រីថ្ងៃទី១២ ខែឧសភានេះដោយបញ្ជាក់ថា “ខ្ញុំបានខិតខំស្វែងរកនាឡិកា ដែលខ្ញុំពាក់តាំងពីមុនសង្គ្រាមឆ្នាំ១៩៧០ ហើយ​មកដូរជាមួយបងជា សុីមក្នុងឆ្នាំ១៩៨២។ ​ម្សិលមុិញខ្ញុំបាន​ទទួលពីបណ្តាញ​សង្គមនូវរូប​ថត៣សន្លឹក​ដែល​ថតក្នុង១៩៧៩”។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅក្នុងរូបថតនេះមាននាឡិកា​ដែលពាក់នៅដៃ​សម្តេចនេះហើយ​ជានាឡិកាដែល​សម្តេចកំពុងស្វែងរក។ នាឡិកានេះមានប្រវត្តិវែងឆ្ងាយតាំងពីសម្តេចនៅជាក្មេងវត្ត។ប្រហែលចុងឆ្នាំ១៩៦៩ ឬដើម​ឆ្នាំ១៩៧០​ដោយសារព្រះសង្ឃស្តីបន្ទោសរឿងយកចង្ហាន់យឺត សម្តេចសម្រេចបោកកូនជ្រូកយកប្រាក់​សន្សំបានប្រាក់​ជាង៥០០០រៀលយកទៅទិញនាឡិកាម៉ាកទីតូនីមួយគ្រឿង។ប្រហែលដើមខែមីនា១៩៧០ សម្តេចបានយកនាឡិកានេះទៅប្តូរជា​មួយហាងនាឡិកា​នៅស្រុកមេមត់ដោយ​យក​ម៉ាកទីតូនី​ដែលមានតម្លៃខ្ពស់ជាងរហូតដល់៨៧០០រៀលលុយជំនាន់នោះ​(មាសមួយ​ដំឡឹងតម្លៃ៣២០០រៀល)។ដូចនេះនាឡិកានេះមានតម្លៃស្មើនិងជាង ២ដំឡឹងមាស នាពេលនោះ។នាឡិកានេះបានជួយសម្តេចច្រើនមិនឲ្យលោកស្តីបន្ទោសរឿងយកចង្ហាន់យឺតពិសេសបំរើការក្នុងកងទ័ព​រហូតជា​រដ្ឋក្រសួការបរទេស​១៩៧៩.១៩៨០ និងជាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស១៩៨១.១៩៨២ មុនពេលប្តូរនាឡិកានេះជាមួយសម្តេចជា សុីម ក្នុងឆ្នាំ១៩៨២៕

អ្នកការទូតជាន់ខ្ពស់របស់ចិន និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក ជួបពិភាក្សាគ្នា ក្នុងន័យស្ថាបនា នៅក្រុងវីយែន

2023/05/12 06:15:42 pm        212
ចិន៖ មន្ត្រីជាន់ខ្ពស់របស់ចិន និងសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នា ប្រកបដោយភាពស្មោះត្រង់ និងក្នុងន័យស្ថាបនា ស្តីពីទំនាក់ទំនងទ្វេភាគី នៅទីក្រុងវីយែន ប្រទេសអូទ្រីស ក្នុងរយៈពេល ២-៣ថ្ងៃកន្លងមកនេះ។យោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងការបរទេសចិន កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា លោក Wang Yi ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CPC) និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានជួបកិច្ចពិភាក្សាគ្នាដោយត្រង់ទៅត្រង់មក ស៊ីជម្រៅ ស្មោះត្រង់ និងស្ថាបនា ស្តីពីទំនាក់ទំនងទ្វេភាគី កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា ភាគីទាំង២ បានពិភាក្សាគ្នាលើការលុបបំបាត់ចោលនូវឧបសគ្គ នៅក្នុងទំនាក់ទំនងចិន-អាមេរិក និងស្ដារឲ្យមានស្ថិរភាពឡើងវិញនូវទំនាក់ទំនង ដែលកាន់តែអាក្រក់នេះ។លោក Wang ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស CPC ផងនោះ បានពន្យល់យ៉ាងលម្អិតនូវជំហរដ៏រឹងមាំរបស់ប្រទេសចិន ចំពោះបញ្ហាកោះតៃវ៉ាន់។ភាគីទាំង២ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាអំពីស្ថានភាព ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក អ៊ុយក្រែន និងបញ្ហាអន្តរជាតិ និងតំបន់ផ្សេងទៀត ដែលមានផលប្រយោជន៍រួម។ ភាគីទាំង២ បានឯកភាពបន្តប្រើប្រាស់ឲ្យបានល្អនូវបណ្តាញទំនាក់ទំនងយុទ្ធសាស្ត្រនេះ។សេចក្ដីថ្លែងការណ៍សង្ខេបខ្លីៗផ្សព្វផ្សាយដោយសេតវិមាន បានពិពណ៌នាកិច្ចពិភាក្សាទ្វេភាគីនេះថា មានភាពស្មោះត្រង់ មានអត្ថន័យជ្រាលជ្រៅ និងប្រកបដោយការស្ថាបនា៕

មាត្រា៤២៖ តើច្បាប់អន្តោប្រវេសន៍ជាអ្វី ហើយហេតុអ្វីបានជាច្បាប់នេះបញ្ចប់?

2023/05/12 04:58:17 pm        62
អាមេរិក៖ បន្ទាប់ពីរយៈពេលជាង៣ឆ្នាំ ច្បាប់សម័យលោក ដូ ណាល់ត្រាំ ដែលបានអនុញ្ញាតសម្រាប់ការបណ្តេញចេញភ្លាមៗចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ជាច្រើន បានផុតកំណត់។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានទទួលស្គាល់ថា វានឹងមានភាពចលាចលមួយរយៈ នៅពេលដែលវិធានការនេះ ត្រូវបានដកចេញ១នាទីមុនពាក់កណ្តាលអាធ្រាតថ្ងៃទី១១ ខែ ឧសភា។    អ្វីទៅជាមាត្រា៤២? វាមានមកតាំងពីច្បាប់នៅក្នុងឆ្នាំ១៩៤៤ ដែលត្រូវបានគេស្គាល់ថា ច្បាប់សុខភាពសាធារណៈ ដែលបានផ្តល់ឲ្យអាជ្ញាធរអាមេរិកនូវអំណាចបន្ទាន់ដើម្បីការពារការរាលដាលជំងឺ។ នៅក្នុងខែមីនា ឆ្នាំ២០២០ រដ្ឋបាលរបស់លោក Trump បានយកច្បាប់នេះមកប្រើ ដោយលើកឡើងពីតម្រូវការដើម្បីបញ្ឈប់ការរាលដាលជំងឺ Covid-19 ឆ្លងកាត់ព្រំដែន។    ហេតុអ្វីបានជាមាត្រា៤២បញ្ចប់?បន្ទាប់ពីចូលកាន់តំណែង ក្នុងខែមករា ឆ្នាំ២០២១ លោក Joe Biden និងរដ្ឋបាលរបស់លោក បានរក្សាទុកគោលនយោបាយដែលមានស្រាប់នេះ និងបានបន្តការពារគោលនយោបាយនេះ ជាវិធានការសុខភាពសាធារណៈរយៈពេលជាង១ឆ្នាំ។ ដោយលើកឡើងពីហានីភ័យសុខភាពសាធារណៈដែលបានថយចុះ នៅខែមេសា ឆ្នាំ២០២២ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក ដែលពិនិត្យមើលគោលនយោបាយសុខភាពសហរដ្ឋអាមេរិក បានបង្ហាញសញ្ញាថាមជ្ឈមណ្ឌលនឹងបញ្ចប់គោលនយោបាយនេះ។        តើមានអ្វីកើតឡើងបន្ទាប់ពីមាត្រា៤២?រដ្ឋបាលលោក Biden បានណែនាំច្បាប់ថ្មីនៅសប្តាហ៍នេះ ដែលនឹងបដិសេធការសុំសិទ្ធជ្រកកោន ចំពោះជនអន្តោប្រវេសន៍ស្ទើរតែទាំងអស់ដែលឆ្លងកាត់ព្រំដែនដោយខុសច្បាប់។ វិធានការដ៏ដឹងរ៉ឹង នឹងហាមប្រាមយ៉ាងទូលំទូលាយជនអន្តោប្រវេសន៍ដែលធ្វើដំណើរកាត់តាមប្រទេសផ្សេងៗតាមផ្លូវធ្វើដំណើររបស់ពួកគេទៅកាន់ព្រំដែនម៉ិកស៊ិក-អាមេរិក មិនឲ្យដាក់ពាក្យសុំសិទ្ធិជ្រកកោននៅក្នុងសហរដ្ឋអាមេរិក ឬអ្នកដែលមិនបានដាក់ពាក្យស្នើសុំជាមុនតាមប្រព័ន្ធអនឡាញ។

សម្ដេចតេជោ៖«អាយុច្រើនកម្លាំងមានធ្វើការបានច្រើន ត្រូវឆ្លៀតហាត់ប្រាណដោយលេងកីឡា»

2023/05/12 01:45:19 am        114
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានសរសេរនៅលើតេឡេក្រាមនាប្រលប់ថ្ងៃទី១១ ខែឧសភានេះថា អាយុគ្រាន់តែជាតួរលេខប៉ុណ្ណោះ ខណៈពេលព្រឹកម្ដេចប្រជុំនៅឥណ្ឌូនេស៊ី រសៀលសវាយ​កូនគោល ក្រុងតាខ្មៅ ដូច្នេះ អាយុច្រើន កម្លាំងមានធ្វើការបានច្រើន ត្រូវឆ្លៀតហាត់ប្រាណដោយលេងកីឡា។ សម្ដេចបានសរសេរថា៖«មុននេះឮគេនិយាយថា អាយុគ្រាន់តែជាតួរលេខប៉ុណ្ណោះ។ ប្រាកដមែនម្សិលម៉ិញ សម្រាប់ខ្ញុំប្រើពេល ១៥ ម៉ោងពីពេលស្លៀកពាក់ពេលព្រឹក រហូតពេលដោះសម្លៀកបំពាក់ពេលយប់»។សម្ដេចបានថ្លែងថា ថ្ងៃនេះព្រឹកសម្ដេចបានប្រជុំនៅក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី ហើយពេលល្ងាចសម្ដេចបាន វាយកូនគោល នៅក្រុងតាខ្មៅខេត្តកណ្តាល ប្រទេសកម្ពុជា។សម្ដេចបញ្ជាក់ថា អាយុច្រើន កម្លាំងមានធ្វើការបានច្រើន ត្រូវឆ្លៀតហាត់ប្រាណដោយលេងកីឡា»។ ប្រទេសយើងកំពុងប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកំពុងប្រព្រឹត្តិទៅយ៉ាងរលូន។ កីឡារស់ក្នុងសន្តិភាព, សន្តិភាពសម្រាប់ទាំងអស់គ្នា,ទាំងអស់គ្នាដើម្បីសន្តិភាព៕

ឯកឧត្តម ហ៊ុន ម៉ានី មានមោទនភាពចំពោះយុវជនស្ម័គ្រចិត្តក្នុងការបំពេញភារកិច្ចនាឱកាសស៊ីហ្គេម

2023/05/11 07:23:59 pm        317
ភ្នំពេញៈ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ បានសរសេរលើហ្វេសប៊ុក ដោយបានបង្ហាញក្ដីរំភើប និងមានមោទនភាពបំផុតចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមយុវជនស្ម័គ្រចិត្តកម្ពុជា ដែលបានលះបង់កម្លាំងកាយចិត្តបំពេញភារកិច្ចរបស់ខ្លួនទទួលស្ថាគមន៍ភ្ញៀវ ប្រភិភូកីឡា និងកីឡាករ កីឡាការិនី នាឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រកបដោយ ស្នាមញញឹម ដ៏កក់ក្តៅ ទន់ភ្លន់ ជាមួយនឹងរបៀបរបបធ្វើការងារប្រកបដោយទំនួលខុសត្រូវ។ ឯកឧត្ដមបានថ្លែងថា ការទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចប្រកបស្នាមញញឹម ដ៏កក់ក្តៅ ទន់ភ្លន់ ជាមួយនឹងរបៀបរបបធ្វើការងារប្រកបដោយទំនួលខុសត្រូវ ក៏ដូចជាភាពឈ្លាសវៃក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់ប្អូនៗយុវជនស្ម័គ្រចិត្តយើងទាំងអស់គ្នា ពិតជាធ្វើឲ្យឯកឧត្ដម រីករាយ និងគួរឲ្យកោតសរសើរមែន។ ឯកឧត្ដម ក៏សូមអភ័យទោស ដែលឯកឧត្ដមមិនបានសួរសុខទុក្ខប្អូនៗ (ស្ម័គ្រចិត្ត) ឲ្យបានដល់គ្រប់ទីតាំងទាំងអស់។ ឯកឧត្ដមបន្តថា៖«ក៏ប៉ុន្តែខ្ញុំចង់ប្រាប់ថា ខ្ញុំសូមអរគុណចេញពីបេះដូង និងទទួលស្គាល់តម្លៃ នៃការស្ម័គ្រចិត្តរបស់ប្អូនៗគ្រប់ៗគ្នា ក៏ដូចជាអ្នកចូលរួមនានាគ្រប់ៗរូប។ ខ្ញុំពិតជាមានមោទនភាពចំពោះអ្នកទាំងអស់គ្នា ហើយក៏ចង់ប្រាប់ដែរថា កម្ពុជា ក៏មានមោទនភាពចំពោះអ្នកទាំងអស់គ្នាដូចគ្នា»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM
[UPDATE] ការផ្ទុះនៅផ្សារទំនើបក្នុង​ខេត្ត Kumamoto របស់​ជប៉ុន ធ្វើ​ឱ្យមនុស្សជាប់ក្នុង​នោះ​ ក្រោយ​មាន​រញ្ជួយដី​ខ្លាំង​
07/28/2026 06:07 PM
ឯកអគ្គរដ្ឋទូត៖ រុស្ស៊ី និងឥណ្ឌូនេស៊ីពិចារណាឱកាសសហការលើវិស័យធនធានលោហៈកម្រ
07/28/2026 05:07 PM
[BREAKING NEWS] មនុស្សជាប់នៅ​ក្នុងផ្សារទំនើប ក្នុង​ប្រទេស​ជប៉ុន បន្ទាប់ពីមាន​រញ្ជួយដី
07/28/2026 05:07 PM
អ្នកការទូត៖ រុស្ស៊ីអំពាវនាវឲ្យជប៉ុនត្រឡប់ទៅរកផ្លូវអភិវឌ្ឍប្រកបដោយសន្តិភាពវិញ
07/28/2026 05:07 PM
កងនាវារបស់កងនាវាចរប៉ាស៊ីហ្វិករុស្ស៊ីបានទៅដល់កំពង់ផែ Cam Ranh របស់វៀតណាម ដើម្បីធ្វើសមយុទ្ធរួមគ្នា
07/28/2026 05:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ពិភាក្សាជាមួយសមភាគី​អារ៉ាប៊ីសាអ៊ូឌីត និងអូម៉ង់ អំពីសន្តិសុខច្រកសមុទ្រ Hormuz
07/28/2026 05:07 PM