សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

ព័ត៌មានសំខាន់ៗ

ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាបង្កើតព្រឹត្តិការណ៍ រត់ដើម្បីសមភាព

2023/04/23 11:07:32 pm        434
ភ្នំពេញ៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា សហការជាមួយសមាគមក្នុងប្រទេសឥណ្ឌា ក៏ដូចជា​សមាគម​ឥណ្ឌា​ក្នុងប្រទេសកម្ពុជា និងក្រុមអ្នករត់ រ៉ាន់វីតសាយ 'Run with SAI' បាន​រៀបចំ​កម្មវិធី រត់ដើម្បីសមភាព ដែលមានរយៈចម្ងាយ 5-KM នៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៣នេះ។ព្រឹត្តិការណ៍រត់ ចម្ងាយ ៥គីឡូម៉ែត្រនេះ រៀបចំឡើងពីព្រឹកព្រលឹម ដោយ​ចាប់​ផ្ដើម​ពី​សួន​ច្បារ​វត្ត​បទុម​រាជ​ធានី​ភ្នំពេញ។ កម្មវិធីនេះមាន អ្នកចូលរួមរត់ប្រមាណ ១៥០នាក់ មកពីសមាជិក​ នៃ​សមាគ​ឥណ្ឌា​ក្នុង​ប្រទេសកម្ពុជា ប្រជាពលរដ្ឋខ្មែរ និងជនបរទេស​ផ្សេង​ដទៃ​ទៀត​ក៏​បាន​ចូល​រួម​ផង​ដែរ។លោកជំទាវ ដេវ៉ាយ៉ានី ខូប្រូហ្កេដ Devayani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បាន​លើកឡើងថា ការរៀបចំអោយមានការរត់នេះ គឺដើម្បីរំលឹកខួបកំណើតរបស់លោកបណ្ឌិត ប៊ី អ អាមប៊េដកា B.R. Ambedkar ដែលជាប្រមុខស្ថាបត្យកររដ្ឋធម្មនុញ្ញនៃប្រទេសឥណ្ឌា និងជា​មេដឹកនាំ​សិទ្ធិ​ស៊ីវិល នៃប្រទេសឥណ្ឌា។លោកជំទាវបន្តថា កម្មវិធីរត់នេះ ក៏ដើម្បីអបអរដល់ជីវិតរស់នៅ និងការរួមចំណែក​របស់​លោក​បណ្ឌិត ក្នុងការបណ្តុះនូវគុណតម្លៃនៃរដ្ឋធម្មនុញ្ញក្នុងចំណោមពលរដ្ឋឥណ្ឌា និង​ដើម្បី​ផ្សព្វផ្សាយ​ និង​លើក​កម្ពស់នូវសមភាព ភាតរភាព មនុស្សជាតិ សេរីភាព សេចក្តីថ្លៃថ្នូរ សេចក្ដីស្រឡាញ់។លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់សមាជិក និងដៃគូសម្រាប់​ភាពជោគ​ជ័យ​នៃ​កា​រ​ដំណើរការ។ លោកជំទាវចាត់ទុកបណ្ឌិត B.R. Ambedkar ថាជាអ្នកកែ​ទម្រង់​សង្គម​ប្រកប​ដោយ​ចក្ខុវិស័យ មេធាវី និងស្ថាបត្យករនៃរដ្ឋធម្មនុញ្ញរបស់ប្រទេសឥណ្ឌា ហើយបានលើកឡើងថា ការ​បង្រៀនរបស់គាត់ស្ដីពីសមភាព យុត្តិធម៌ និងនៅតែបន្តជំរុញ និង ដឹកនាំយើង​ឆ្ពោះ​ទៅ​សង្គម​មួយ​ដែល​មានភាពប្រសើរ។នៅក្នុងអំឡុង​ព្រឹត្តិការណ៍​នោះ​ក៏មានការតាំងពិព័រណ៌រូបថត ដែលបង្ហាញពីការរួមចំណែក​របស់​លោក​បណ្ឌិត ប៊ី អ អាមប៊េដកា B.R.Ambedkar ដែលគាត់គឺជា​ប្រធាន​គណៈកម្មាធិការ​ព្រាង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ឥណ្ឌា​ដំបូង និងរូបថតរបស់គាត់ជាមួយអ្នកដឹកនាំប្រវត្តិសាស្រ្តនានា៕ អត្ថបទ៖ គឹមហុក

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល អបអរសាទរខួបលើកទី១៣៧ ទិវាពលកម្មអន្តរជាតិ១ឧសភា

2023/04/23 08:40:45 pm        362
ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ជួប​សំណេះ​សំណាល​ និងអបអរសាទរ​ខួបអនុស្សាវរីយ៍ លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ១ឧសភា ដែល​ពិធី​នេះ មានការអញ្ជើញចូលរួមពីសមាគម សហជីព កម្មករ និយោជិត តំណាង​មន្ត្រីរាជការ គ្រូ បង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបប្រមាណ ៣,៥០០នាក់ នៅ​សាល​មហោស្រព​កោះពេជ្រ រាជធានីភ្នំពេញ។សម្តេចបានវាយតំលៃខ្ពស់ចំពោះភាពរីកចម្រើន និង​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេល​កន្លង​មក​ និង​បានថ្លែ​ងដោយក្តីមោទនភាពចំពោះកត្តាសុខសន្តិភាពរបស់កម្ពុជា ដែល​កត្តា​សុខ​សន្តិភាព​នេះ​ហើយ​វាបានផ្តល់នូវផ្លែផ្កាជាច្រើន សម្រាប់ភាពរីកចម្រើនរបស់ប្រទេសជាតិយើង។ សម្តេច​បាន​វាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់​ជំងឺ​កូវីដ​១៩ ដែល​ធ្វើអោ​យយើងបានបើកដំណើរការប្រទេសជាតិឡើងវិញ និង​បាន​ដំណើរ​ការ​សកម្មភាព​ប្រទេសជាតិ​ជា​ប្រក្រតីឡើងវិញតាមគន្លងថ្មី។ សម្តេចតេជោនាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ទៀត​ថា ការស្វែងរកប្រភពវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋយើង គឺជា​ភាព​ជោគ​ជ័យ​ដ៏​ធំធេង​ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយនឹងការ ចូលរួម​សហការ​ទប់ស្កាត់ពី​បង​ប្អូន​ប្រជាពលរដ្ឋទាំងអស់គ្នា ទើបយើងទទួលបាននូវភាពជោគជ័យក្នុងការងារនេះ។ សម្ដេច​តេជោ ក៏បានមានប្រសាសន៍ពីភាពជោគជ័យ នៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប និង​កិច្ច​ប្រជុំ​កំពូលអាស៊ាន ដែលកម្ពុជាយើងបានធ្វើជាម្ចាស់ផ្ទះកន្លងទៅថ្មីៗនេះ ដែល​នោះ​ជា​មោទនភាព​មួយ​ សម្រាប់កម្ពុជា ដែលកិច្ចប្រជុំនោះ គឺមានការចូលរួ​ម​ពី​មេដឹ​ក​នាំ​បណ្ដា​ប្រទេស​មហាអំណាចធំៗច្រើនមកចូលរួមប្រជុំនៅទីក្រុងភ្នំពេញ តែបានប្រព្រឹត្តទៅដោយរលូន មិន​មាន​បញ្ហា​អ្វី​រាំង​ស្ទះឡើយ។ សម្ដេចតេជោនៅតែបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស​ និង​ត្រូវខិតខំថែរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា។ គ្រប់ស្ថាប័ន​ទាំង​អស់​ត្រូវ​ចេះ​សន្សំ​សំចៃ​ក្នុង​ការ​ចំណាយផ្សេងៗ និងត្រូវចូលរួមលុបបំបាត់ការរកស៊ីគេចពន្ធ ព្រមទាំង​ត្រូវ​ខិតខំ​រក​ចំណូល សម្រាប់ជាតិឲ្យបានច្រើន។ សម្តេចតេជោ បានអំពាវនាវអោយ​មាន​ការ​ចូលរួម​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់សង្គម បន្តការអនុវត្តគោលនយោបាយភូមិ-ឃុំ មាន​សុវត្ថិភាព​អោយ​បាន​ខ្ចាប់​ខ្ជួន​ជានិច្ច ដូចជាទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ និងរួមគ្នាទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានជំរុញឲ្យបន្តយកចិត្តទុកដាក់ដោះ ស្រាយជីវភាព​ប្រជាពលរដ្ឋ​ដែល​ខ្សត់​ខ្សោយ ជាពិសេសប្រជាពលរដ្ឋដែលងាយរងគ្រោះផ្សេងៗ ដូចជាពលរដ្ឋដែលរងគ្រោះ ក្នុង​វិបត្តិកូវីដ១៩ជាដើម។ ត្រូវចូលរួមក្នុងការដោះស្រាយការងារជូនប្រជាពលរដ្ឋ ទាំង​ការងារ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និងក្រៅប្រព័ន្ធ គឺត្រូវបន្តយកចិត្តទុកដាក់ជាប់ជាប្រចាំ ជាពិសេស​គោល​នយោបាយ​គាំពារ​សង្គម ដូចជាការអនុវត្តគាំពារស្ត្រីមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ។ សម្តេច​សង្កត់​ធ្ងន់​ថា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេសជាតិ គឺ​សម្តេច​មិនបណ្តោយអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ហើយដោយ​យើង​មិន​បាន​ដឹង​នោះទេ គឺយើងត្រូវតែ​យក​ចិត្ត​ទុក​ដាក់​មើល​ឲ្យបា​ន​គ្រប់​ជ្រុង​ជ្រោយ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជួប​ទុក្ខ​លំបាក។ សម្តេចតេជោ បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី២៣ ខែមេសា នេះ គឺសល់តែ១២​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ យើងនឹងដល់ព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ានប៉ារីហ្គេម ដែលកម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ហើយ ដូច្នេះសម្តេចតេជោ សូមឱ្យរៀបចំព្រឹត្តិការណ៍នេះ អោយបានឲ្យបានល្អប្រសើរ និងរលូន ដើម្បី​ឱ្យ​ភ្ញៀវ​អន្តរជាតិទាំងអស់ពេលដែលមកដល់កម្ពុជាម្ដងហើយ គេចង់មក​ម្ដង​ទៀត​នៅ​ពេល​ក្រោយ​។សម្តេចតេជោមានប្រសាសន៍ទៀតថា បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមរួចហើយនោះ ព្រឹត្តិការណ៍ នៃ​ការ​បោះឆ្នោ​ត​ជាតិ នឹងត្រូវចូលមកដល់ ដូច្នេះសម្ដេចតេជោបាន អំពាវនាវ ធ្វើយ៉ាងណា​ឲ្យ​ការ​បោះឆ្នោត​ជាតិ​នៅ​ពេល​ខាងមុខនេះ បានប្រព្រឹត្តទៅដោយរលូន មិនមានការគាបសង្កត់ ដោយ​សេរី និង​យុត្តិធម៌ ពោលគឺត្រូ​វស្ថិតក្នុងបរិយាកាសល្អបំផុត។សម្ដេចក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានខិតខំ ដោះស្រាយសេវាសាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​តាម​មូល​ដ្ឋាន ឲ្យបានល្អប្រសើរ កុំឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ដោយប្រការអ្វីមួយ គឺត្រូវធ្វើ​ឲ្យ​បាន​លឿន ប្រកបដោយប្រសិទ្ធភាពជូនពួកគាត់ ,ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខិតខំ​ដោះស្រាយ​បញ្ហារ​បស់ពលករនៅក្រៅប្រទេសឲ្យបានល្អប្រសើរ ជាពិសេសការពារ​សិទ្ធិ​កម្ម​ករ​កុំឲ្យមា​ន​ការ​រំលោភបំពានផ្សេងៗ៕ អត្ថបទ៖ មុត សុទ្ធ

អូស្រ្តាលី រកឃើញបំណែកនាវាជប៉ុនដែលបានលិចក្នុងសម័យសង្រ្គាមលោកលើកទី ២

2023/04/23 08:14:25 pm        287
រដ្ឋមន្រ្តីក្រសួងការពារជាតិអូស្រ្តាលី លោក Richard Marles បាននិយាយកាលពីថ្ងៃសៅរ៍ថា បំណែក​នាវាជំនួញ ជប៉ុន ដែលបានលិចអំឡុងសម័យសង្រ្គាមលោកលើកទី ២ ទៅ​ជាមួយ​ទាហាន​អូស្រ្តាលី ៨៦៤នាក់ ត្រូវបានរកឃើញនៅក្នុងសមុទ្រចិនខាងត្បូង ជាការ​បិទ​បញ្ចប់​ជំពូក​សោកនាដកម្ម​នៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសមួយនេះ ។ នាវាមួយគ្រឿងនេះរងការវាយប្រហារដោយមីស៊ីលទឹករបស់នាវាមុជទឹកសហរដ្ឋអាមេរិក ពេល​វា​ធ្វើ​ដំណើរ​តាម​ផ្លូវ​ចេញ​ពីប្រទេសប៉ាពួ ញូវហ្គីណេ ទៅកាន់កោះហៃណានរបស់ប្រទេសចិន មុន​ពេល​វា​លិច​នៅជិ​តតំបន់ឆ្នេរសមុទ្រហ្វីលីពីន កាលពីខែកក្កដា ឆ្នាំ ១៩៤២ និងជា​ឧបទ្ទេវហេតុ​មួយ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គ្រោះ​មហន្តរាយ​អំឡុង​សម័យ​សង្រ្គាម​ដ៏​អាក្រក់​បំផុត​របស់​អូស្រ្តាលី​ ។ មនុស្សជាង ១ពាន់នាក់ រួមទាំងឈ្លើយសឹក និងជនស៊ីវិលមកពីប្រទេសជាច្រើន ត្រូវបា​ន​គេ​គិត​ថា បាន​បាត់បង់ជីវិតរបស់ពួកគេនៅក្នុងសោកនាដកម្មមួយនេះ៕ អត្ថបទ៖ សារ៉ាត់

សម្តេចតេជោ៖ គោរមងារជាសម្ដេច មិនមែនចៃដន្យទេ

2023/04/23 05:48:38 pm        280
ភ្នំពេញ៖ ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការសាទរ ចំពោះសម្ដេចកិត្តិសង្គហបណ្ឌិត មែន សំអន ដែលត្រូវបាន​ព្រះករុណា ព្រះមហាក្សត្រ ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រោស​ព្រះរាជទាន​នូវ​គោរមងារ​ជាសម្ដេចនោះ។សម្តេចតេជោបានថ្លែងថា ”មកដល់ពេលនេះស្ត្រីដែលទទួលគោរមងារជាសម្ដេច គឺមាន ៣ រូប​រួច​មក​ហើយ។ ទីមួយភរិយារបស់សម្តេច ។ ទីពីរ គឺភរិយារបស់សម្ដេចពញាចក្រី ហេង សំរិន និងទី បី គឺសម្ដេច ម៉ែន សំអន” ។សម្តេចតេជោបន្តថា ”នេះមិនមែនជាការចៃដន្យទេ ប៉ុន្តែ​ជាការខិតខំ​ដែល​គោរមងារ​បែប​នេះ​មាន​នៅ​ក្នុង​ប្រទេសរាជានិយម​តែ​ប៉ុណ្ណោះ ហើយមិនមែនជាលទ្ធិទំយើស បុគ្គលទេ។ ប៉ុន្តែ​រឿង​នេះ​វា​មាន​តាំង​ពី​ដើម​មក ងារជាឧកញ៉ា ជាអ្នកឧកញ៉ា ជាតេជោ ជាសម្ដេច គឺមានតាំងពីណាពីណីមក តែ​យើង​បាត់បង់មួយរយៈដោយសារសង្រ្គាម ហើយ​ការ​ទទួល​បានគោរមងារ​គឺ​មាន​គ្រប់​លក្ខខណ្ឌ​អំពី​ការទទួលបាននូវគោរមងារនេះ ។សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈ​ជាប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ក្នុងឱកាស​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយថ្នាក់ដឹកនាំសមាគម សហជីព កម្មករ និយោជិត និង​តំណាង មន្ត្រីរាជការគ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបប្រមាណ ៣,៥០០នាក់ ៕

សម្ដេចតេជោ ផ្តាំផ្ញើសមាគម សហជីពកម្មករ តំណាង មន្ត្រីរាជការ គ្រូបង្រៀន និង​សមាគម​សេដ្ឋកិច្ច ក្រៅប្រព័ន្ធបន្តគាំទ្របក្សប្រជាជនកម្ពុជា

2023/04/23 05:26:05 pm        439
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែង​ការ​កោត​សរសើរ និង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅដល់ថ្នាក់ដឹកនាំសមាគម សហជីព កម្មករនិយោជិត តំណាង មន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ច ក្រៅប្រព័ន្ធ​ដែល​បាន​ជឿជាក់​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ហើយតែងតែផ្តល់នូវការគាំទ្រ និងទំនុក​ចិត្ត​ឱ្យ​បក្ស​ដឹកនាំ​ប្រទេស​ជាតិ​មាន​ការ​រីកចម្រើន។សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​បែប​នេះ​ក្នុង​ឱកាសអញ្ជើញជាអធីបតី​ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាគម សហជីព កម្មករ និយោជិត និងតំណាងមន្ត្រីរាជការ គ្រូបង្រៀន និងតំណាង​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​សរុ​ប​ប្រមាណ ៣,៥០០នាក់ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ដើម្បី​អបអរ​ខួប​អនុស្សាវរីយ៍​ លើក​ទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «សន្តិភាព ស្ថិរភាព មុខរបរ និងការងារ»។សម្តេចតេជោ​ បានសម្តែងនូវក្តីរីករាយដែលបានជួបសំណេះសំណាល និង​សួរ​សុខទុក្ខ​ថ្នាក់​ដឹក​នាំ​សមាគម សហជីព កម្មករនិយោជិត និងតំណាងមន្ត្រីរាជការ គ្រូបង្រៀន និង​តំណាង​សមាគម​សេដ្ឋកិច្ច ក្រៅប្រព័ន្ធហើយសម្តេចក៏បានអរគុណថ្នាក់ដឹកនាំ សមាគម សហជីព កម្មករនិយោជិត និង​តំណាងមន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ច ក្រៅប្រព័ន្ធទាំងអស់ ដែល​បាន​ជឿជាក់​ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលតែងផ្តល់ការគាំទ្រ និងទំនុកចិត្ត​ឱ្យ​បក្ស​ដឹក​នាំ​ប្រទេស​ជាតិ រហូតមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃ។បើតាមឯកឧត្តមបណ្ឌិត អ៉ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន​កម្ពុជា ប្រធានគណៈចលនាសហជីព និងជាប្រធានគណៈកម្មាធិការ​ដឹកនាំ​ការងារ​កសាង​គណបក្ស កសាងអង្គការសហជីព និងចលនា កម្មករនិយោជិត តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន បានលើកបង្ហាញ នូវរបាយការណ៍​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការងារ​កសាង​សមាជិក​បក្ស​នៅ​តាម​អង្គកាសហជីព កម្មករ និយោជិត តាមរោងចក្រ សហគ្រាស និងគ្រឹះស្ថានការងារនានា។ឯកឧត្តម បណ្ឌិត អ៉ិត សំហេង បានបន្តថា សមាជិកគណៈបក្សប្រជាជនកម្ពុជា នៅតាម​អង្គការ​សហជីព កម្មករ និយោជិត តាមរោងចក្រ សហគ្រាស និងគ្រឹះ ស្ថានការងារនានា ត្រូវបានកសាង និង​ពង្រីក​ជាបន្តបន្ទាប់ ជាមួយការគាំទ្រយ៉ាងខ្លាំងក្លា​លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ៕ អត្ថបទ៖ មុត សុទ្ធ

កងកម្លាំងការពារសណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម បានត្រៀមលក្ខណៈរួចរាល់

2023/04/23 05:01:06 pm        335
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានថ្លែងថា កងកម្លាំងការពារសណ្ដាប់ធ្នាប់ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ាន​ប៉ារ៉ាហ្គេម​ លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានត្រៀមលក្ខណៈរួចរាល់ និងស្នើ​ពលរដ្ឋ​ចូលរួម​សហការ​ឲ្យ​បាន​គ្រប់គ្នា ដើម្បីប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ ។បន្ទាប់ពីកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការធានាសន្តិសុខ សម្រាប់​ព្រឹត្តិការណ៍​អន្តរជាតិ រវាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និងឯកឧត្តម លឿង តាមក្វាង អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម កាល​ពី​សៀល​ថ្ងៃ​ទី២២ ខែមេសា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន លើកឡើងថា កិច្ចកា​រ​រៀបចំ​ផែន​ការកា​រពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ទាំងពីរនេះ ឯកឧត្តម​អគ្គ​ស្នង​ការ បានចង្អុលដឹកនាំ និងផ្សព្វផ្សាយរួចហើយ ទៅកាន់អង្គភាពជំនាញនីមួយៗ និងចាត់​ចែង​គ្រប់​ជ្រុង​ជ្រោយ ទាំងសណ្តាប់ធ្នាប់សាធារណៈ ការមកដល់របស់គណៈប្រតិភូ តម្រាយផ្លូវ កន្លែង​ការ​ស្នាក់​នៅ ជាពិសេសទីកន្លែងប្រកួត រួមទាំង​ការ​បង្ការ​ហេតុការណ៍​កើត​ឡើង​ជាយ​ថា​ហេតុ​ជា​ដើម​។អ្នកនាំពាក្យ បានបន្តថា ដើម្បីឲ្យកិច្ចការពារគ្រប់ជ្រុងជ្រោយទៅបាន ចាំបាច់​ណាស់​ត្រូវ​មាន​បទ​ពិសោធន៍ ព្រោះជាព្រឹត្តិការណ៍ដំបូងបំផុតក្នុងរយៈពេល ៦៤ឆ្នាំ ដែលកម្ពុជា​ខកខាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ និងចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តលើកដំបូងបំផុត ហើយទោះ​ជា​មាន​ការ​ជឿជាក់​លើ​សមត្ថភាព​ប៉ុណ្ណាក៏​ដោយ ក៏ត្រូវទាមទាររកបទពិសោធន៍ ពីប្រទេសជិតខាង ។ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្ថែមថា សម្រាប់កិច្ចប្រជុំនេះ គឺអនុវ​ត្ត​ទៅ​តាម​ផែន​ការ​កិច្ច​សហ​ប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ក្នុង​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក លើការផ្លាស់ប្តូរបទពិសោធន៍ ពាក់ព័ន្ធទៅនឹងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់​ព្រឹត្តិការណ៍ធំៗ ជាពិសេសខ្នាតតំបន់ និងអន្តរជាតិ ។ឯកឧត្តម បានបញ្ជាក់ថា កន្លងមកឯកឧត្តមអគ្គស្នងការ បានដឹកនាំ និង​ទំនាក់​ទំនង​សហប្រតិបត្តិការ ជាមួយបណ្តាប្រទេសជាច្រើន ដើម្បីផ្តល់បទពិសោធន៍ ពិសេស​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការការពារនូវកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ជោគជ័យ​នេះ ក៏មានចំណែកមួយពីកិច្ចសហប្រតិបត្តិការ ក្នុង​ការ​ពង្រឹង​បទ​ពិសោធន៍​ជា​មួយ​ដៃ​គូ​សហប្រតិបត្តិការ៕ អត្ថបទ៖ បាន សុខរិទ្ធ

ព្រះសង្ឃជាង ១០០អង្គនិមន្ត ធ្វើសីមាកម្មក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា វត្តព្រះបារមីវង្គតបុរី

2023/04/23 03:47:44 pm        825
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ខែមេសានេះ ព្រះសង្ឃ១៦៨អង្គបាននិមន្តធ្វើសីមាកម្ម ក្នុងពិធី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា ជាកេរមតករបស់អ្នកឧកញ៉ា មហាភកី្ត​សប្បុរិស​ភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ក្នុងវត្តព្រះបារមីវង្គតបុរី ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការធ្វើសីមាកម្មនេះ ធ្វើឡើង​ក្រោម​ព្រះអធិបតី​ភាព​សម្តេច​ព្រះពុទ្ធជ័យមុនីឃឹម សនព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជា​ព្រះមេគណ​រាជ​ធានីភ្នំពេញ។បើតាមព្រះសាក្យវង្សបណ្ឌិត ស៊ីម សារ៉ាន ព្រះចៅអធិការវត្តព្រះបារមីវង្គតបុរី ហៅវត្តទួលក្រសាំង មាន​សង្ឃដីការប្រាប់BTVថា សីមាកម្មធ្វើឡើងក្នុងគោលបំណងឱ្យព្រះសង្ឃមានការព្រមព្រៀងគ្នា ជា​ប្រយោជន៍​ដល់ព្រះសង្ឃធ្វើសង្ឃកម្មផ្សេងៗជាច្រើន។ លើសពីនេះ ព្រះចៅអធិការ សូម​ចម្រើន​ពរ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ញាតិញោមពុទ្ធបរិស័ទ ទាំងអស់ អញ្ជើញ​មក​ចូលរួម​ធ្វើ​បុណ្យ​បញ្ចុះ​ខណ្ឌសីមា នៅក្នុងវត្តឲ្យបានច្រើន ដើម្បីទទួលយកផល្លាអានិសង្ឃរៀងៗខ្លួន និង​សូម​ឧទិ្ទស​បុ​ណ្យកុសលនេះ ទៅដល់បុព្វការីជនរៀងៗខ្លួន។ ម្យ៉ាងវិញ​ទៀត​មហាកុសល​ដែលកើ​ត​ឡើង​តាម​រយៈពិធីបុណ្យ ក្នុងនាមព្រះសង្ឃ គណៈកម្មការ អាចារ្យ ជាពិសេស​ក្នុង​នាម​ព្រះចៅ​អធិការវត្ត សូមលើកជាមហាកុសល និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធដល់អ្នកឧកញ៉ា មហា​ភកី្ត​សប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក សូម​ឲ្យ​លោក​ទាំង​ទ្វេរ​មក​អនុ​មោទ​នាបុណ្យកុសលក្នុងឱកាសពេលនេះ ហើយបានទៅកើតទេវលោកសួគ៌គ្រប់ៗជាតិ កុំបី​អាក់​ខាន​ឡើយ​។ គួរបញ្ជាក់ដែរថា ពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា ជា​កេរមតក​របស់​អ្នក​ឧកញ៉ា មហាភកី្តសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ស្ថិត​ក្នុង​វត្ត​ព្រះបារមីវង្គតបុរី ផ្តួចផ្តើមរៀបចំដោយក្រុមគ្រួសារសម្តេចតេជោហ៊ុន សែន ព្រះសង្ឃ គណៈ​កម្មការ អាចារ្យ និងរដ្ឋបាលរាជធានីភ្នំពេញ ដែលមានរយៈពេល៣យប់៤ថ្ងៃ ពោលចាប់​ពី​ថ្ងៃ​ទី​២១ដល់​ថ្ងៃ​ទី២៤ ខែមេសា ឆ្នាំ២០២៣។នៅថ្ងៃទី២៤ ខែមេសាស្អែកនេះ ជាថ្ងៃកាត់ឫសសីមា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញអុជទៀនធូបគោរពបូជាជូនដួងវិញ្ញាណក្ខន្ធ អ្នក​ឧកញ៉ា​មហា​ភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក នៅមហាចេតិយ។ បន្ត​មក​សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​ពិធី​សំណេះ​សំណាល, កាត់ខ្សែបូ និងកាត់ឫសសីមា វេររណ្តាប់កាន់អង្គប្រគេនព្រះសង្ឃ និងដារ​ឆ្លង​ជា​កិច្ច​បង្ហើយ​បុណ្យ។​ អត្ថបទ៖ទូច សោភ័ណ 

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អបអរដល់សាសនិកខ្មែរឥស្លាមទាំងអស់បញ្ចប់ពិធីបួសខែរ៉ាម៉ាឌនដោយជោគជ័យ

2023/04/22 04:44:38 am        162
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាយកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ បានផ្ញើសារតាមរយៈតេឡេក្រាមផ្លូវការណ៍ថា ក្នុងនាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រកម្ពុជា សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុងនិងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងសាកលលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ ហើយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃសៅរ៍ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ ១៤៤៤ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃសៅរ៍ ៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៣។សម្ដេចតេជោ ក៏បានផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់ និងគាំទ្រលើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ដោយជោគជ័យ ដោយគោរពអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់ សេចក្តីសម្រេចសារាចរណែនាំ និងវិធានការនានារបស់រាជរដ្ឋាភិបាល ព្រមទាំងបងប្អូនខ្មែរឥស្លាមបានអនុវត្តតាមការណែនាំរបស់ ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាផងដែរ ដែលយើងទទួលបានជោគជ័យដ៏ធំធេង សំរាប់ជាតិយើង ។ សម្ដេចតេជោបញ្ជាក់ថា ទោះបីយើទទួលបានជោគជ័យសមរភូមិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ហេីយរាជរដ្ឋាភិបាលទើបបានសម្រេចលើកលែងនូវកាតព្វកិច្ចមួយចំនួនបន្ថែមទៀត ពិសេសការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ ធ្វេីតេស្តរហ័ស សម្រាប់ការជួបជុំក៏ដោយ ក៏ខ្ញុំសូមអំពាវនាវដល់បងប្អូន សុំបន្តលើកកម្ពស់ការប្រុងប្រយ័ត្នអនុវត្ត ការពារ រក្សាអនាម័យ​ឱ្យបានខ្ជាប់ខ្ជួនដើម្បីបងប្អូន គ្រួសារបងប្អូន និង ជាតិរបស់យើង ឱ្យបានគ្រប់ៗគ្នា៕

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងទទួលនូវគោរមងារជា «ពុទ្ធមាមកាភិបាលនៃអង្គការពុទ្ធសាសនិកពិភពលោក» (Patron Of The WFB)

2023/04/21 11:23:54 pm        719
ភ្នំពេញ ៖ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការ​ជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់ថា អង្គការពុទ្ធសាសនិកពិភពលោក បានស្នើប្រគល់ជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវគោរមងារជា "ពុទ្ធមាមកាភិបាលនៃអង្គការពុទ្ធសាសនិកពិភពលោក (Patron Of The WFB)" និង «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ» ដោយសាកលវិទ្យាល័យ ណេហ្គរី ប៉ាដាន ដែលនឹងប្រារព្ធរៀបចំពិធីប្រគល់-ទទួលគោរមងារនេះ នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២៣ នៅរមណីយដ្ឋានវត្តភ្នំ មណ្ឌលដ្ឋានប្រវត្តិសាស្ត្រនៃការកកើតរាជធានីភ្នំពេញ ផ្សារភ្ជាប់ និងព្រះពុទ្ធសាសនា៕ ប្រភព៖ ទទក

តេឡេក្រាមផ្លូវការណ៍របស់សម្តេចតេជោ ហ៊ុន សែន មានអ្នកចូលរួម (Join) ជិត៧០ម៉ឺនSubscribersហើយ

2023/04/21 08:51:06 pm        370
ភ្នំពេញ៖ មកទល់រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ Channel តេឡេក្រាមផ្លូវការណ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាមានសាធារណជន និងប្រជាពលរដ្ឋ មានអ្នកចូលរួម (Join) ចំនួន ៦៩៩.៦៩៦ Subscribers ហើយ។Channel តេឡេក្រាមផ្លូវការណ៍របស់សម្តេចតេជោបានផ្តល់ព័ត៌មានលឿនរហ័ស និងផ្លូវការ ពីសកម្មភាពការងារផ្ទាល់របស់សម្ដេចតេជោទៅដល់សាធារណជន និងប្រជាពលរដ្ឋទាំងក្នុងប្រទេស និងពិភពលោក។ ក្រៅពីនេះ Channel តេឡេក្រាមផ្លូវការណ៍របស់សម្តេចតេជោ ក៏បានចែករំលែកនូវ ព័ត៌មាន សំខាន់ៗពីប្រភពផ្សេងៗ រួមនឹងខ្សែភាពយន្តភាគ «កូនប្រុស ក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី» និងបទចម្រៀងកម្សាន្តទាក់ទងនឹងវប្បធម៌ ប្រវត្តិសាស្រ្ដ ជាប្រចាំដល់ប្រជាពលរដ្ឋ និងសាធារណៈជនតាមដានកម្សាន្តផងដែរ។ សូមបញ្ជាក់ថា ក្រៅពីនេះ Channel តេឡេក្រាមផ្លូវការណ៍របស់សម្តេចតេជោ នៅសល់តែជាង ៣០០ Subscribers តែប៉ុណ្ណោះចំនួនអ្នកចូលរួមនឹងកើនដល់ ៧០ ម៉ឺន Subscribers ដែលចំនួននេះគឺជាចំនួនអ្នកចូលរួមច្រើនជាងគេលំដាប់ទីពីរនៅលើពិភពលោក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM