សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

ព័ត៌មានសំខាន់ៗ

ក្មេងស្រីអាយុ៦ឆ្នាំត្រូវបានគេបាញ់ បន្ទាប់ពីបាល់បោះរមៀលចូលក្នុងទីធ្លាផ្ទះបុរសម្នាក់នៅរដ្ឋ North Carolina

2023/04/21 07:04:01 pm        170
អាមេរិក៖ បុរសម្នាក់នៅរដ្ឋ North Carolina ដែលត្រូវបានចោទប្រកាន់ពីការបាញ់ទៅលើក្មេងស្រីអាយុ៦ឆ្នាំម្នាក់ និងឪពុករបស់នាង បន្ទាប់ពីបាល់បោះរបស់ពួកគេ បានរមៀលចូលទៅក្នុងទីធ្លាផ្ទះរបស់គាត់ ត្រូវបានចាប់ខ្លួន នៅក្នុងរដ្ឋ Florida។ នគរបាលនិយាយថា លោក Robert Louis Singletary អាយុ២៤ឆ្នាំ បានចូលខ្លួនមកអាជ្ញាធរ ក្នុងទីក្រុង Tampa កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការតាមស្វែងរយៈពេល២ថ្ងៃ។ជនរងគ្រោះ២នាក់ផ្សេងទៀត មានបុរសម្នាក់ និងស្ត្រីម្នាក់ បានរងរបួស។ លោក Singletary ប្រឈមមុខ៤ករណី នៃឃាតកម្មដែលប៉ុនប៉ងកម្រិតទី១។ នគរបាលនឹងចោទប្រកាន់ផងដែរចំពោះជនសង្ស័យរូបនេះដោយ២ករណីពីបទវាយប្រហារដោយអាវុធដ៏ឃោរឃៅដែលមានបំណងសម្លាប់មនុស្ស និង១ករណីទៀតពីបទកាន់កាប់អាវុធដោយជាប់ពាក់ព័ន្ធបទឧក្រិដ្ឋ។កាលពីពេលមុន ជនសង្ស័យត្រូវបាននគរបាលដឹងថា បានវាយប្រហារទៅលើមិត្តស្រីយ៉ាងធ្ងន់ធ្ងរតាមដែលចោទប្រកាន់កាលពីពីខែធ្នូ។ នគរបាលនៅក្នុងតំបន់ Gaston នៅពេលដំបូងបានទទួលការហៅទូរស័ព្ទមកលេខ៩១១ នៅម៉ោង១៩:៤៤ នាទីម៉ោងក្នុងតំបន់កាលពីថ្ងៃអង្គារ អំពីការបាញ់ប្រហារ។ ក្រោយមកក្រុមអ្នកស៊ើបអង្កេត បានរាយការណ៍ថា ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ និងឳពុករបស់នាង ទាំងពីរនាក់បានរងរបួសធ្ងន់។ស្ត្រីពេញវ័យម្នាក់ ត្រូវបានបាញ់ប្រផិត ហើយបុរសពេញវ័យទី២ ត្រូវបានបាញ់ចំ៕

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជំនួយ ៣ម៉ឺនដុល្លារ ដល់តារាសម្ដែង បញ្ញា សិទ្ធ ដើម្បីព្យាបាលម្ដាយ

2023/04/21 05:02:42 am        521
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី២០ ខែមេសានេះ ក្រោយទទួលព័ត៌មានថា តារាសំដែងបញ្ញា សិទ្ធ បាត់មុខពីសិល្បៈដើម្បីរកប្រាក់ព្យាបាលជម្ងឺម្តាយ។សម្ដេចបានថ្លែងថា ពេលនេះកូនកតញ្ញូម្នាក់នេះកំពុងត្រូវការជំនួយដើម្បីជួយដល់ម្តាយ​ ខ្ញុំ​ និងភរិយាសូមចូលរួមចំនួន៣មុឺនដុល្លារ(៣០,០០០$)សម្រាប់ក្មួយចាត់ចែងព្យាបាលម្តាយឲ្យទាន់ពេល។សម្ដេចតេជោបញ្ជាក់ថា សូមក្មួយបញ្ញា សិទ្ធទាក់ទងមកលោកសេង ទៀងដែលកំពុងផ្ទេរប្រាក់តាមគណនីនៅ ABAរបស់ក្មួយតាមលេខទូរសព្វ័ 012 961971។ ប្រសិនមានការខ្វះខាតខ្ញុំពិនិត្យតាមក្រោយទៀត។ ជូនពរដល់ម្តាយក្មួយឆាប់បានជាសះស្បើយ៕

សារព័ត៌មានបរទេស៖ សម្ដេចតេជោស័ក្ដិសមនឹងទទួលបានកិត្តិយសយ៉ាងខ្លាំង ចំពោះស្ថិរភាព និងវិបុលភាពនៅកម្ពុជា

2023/04/21 03:21:41 am        214
ភ្នំពេញ ៖ ទោះពេញចិត្ត ឬស្អប់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សមនឹងទទួលបានកិត្តិយស​យ៉ាងខ្លាំងសម្រាប់ការកសាងស្ថិរភាព និងវិបុលភាព និងលើកតម្កើងកម្ពុជារហូតដល់មានថ្ងៃនេះ។ នេះបើ តាមសំណេររបស់លោក Kavi Chongkittavorn ដែលបានចុះផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។អត្ថបទរបស់អ្នកសារព័ត៌មានល្បាញល្បីរបស់ Bangkok Post ដដែលបន្តថា យើងមិនគួរភ្លេចឡើយថា ប្រទេសតូចនេះធ្លាប់ជាប្រទេសដែលហែកហួរ និងទទួលរងគ្រោះដោយសង្គ្រាមស៊ីវិលរាប់ទសវត្សរ៍។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី បានប្រែក្លាយប្រទេសមាន​ទីតាំងយុទ្ធសាស្ត្រ​នេះទៅជាប្រទេសតូចមួយ ដែលមានអំណាចមធ្យម ដោយមានសំឡេងដោយឡែកពីគេក្នុងកិច្ចការតំបន់ និងពិភពលោក។ រាជធានីភ្នំពេញបានគាំទ្រ និងការពារពហុភាគីនិយមលើគ្រប់វិស័យ។ ក្នុងឱកាសជាច្រើន កម្ពុជាក៏បានដើរតួនាទីជាអ្នកកសាងទំនុកចិត្ត និងអ្នកបង្កើតសន្តិភាពក្នុងចំណោមម ហាអំណាចនានា ដូចជាករណីទំនាក់ទំនងរុស្ស៊ី-អ៊ុយក្រែន និងករណីសហភាពអឺរ៉ុប-ចិនជាដើម។ ក្នុងសហគមន៍អន្តរជាតិ គំរូនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា ពុំមានអ្នកណាអាចចម្លងបាននោះទេ។តាមការស្ទង់មតិកាលពីខែកុម្ភៈ អ្នកបោះឆ្នោតកម្ពុជាមានទំនុកចិត្តលើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ អ្នកសារព័ត៌មានល្បាញល្បីរបស់ Bangkok Post ដដែលបានរម្លឹកឡើងវិញថា ២០២២ ជាឆ្នាំដ៏សំខាន់សម្រាប់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបង្ហាញឱ្យឃើញពីភាពល្អិតល្អន់ផ្នែកការទូត និងជាពិសេស​ភាពប្រាកដនិយមរបស់សម្ដេច។ ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលបានជោគជ័យលើការចូលរួមដោះស្រាយបញ្ហាពិភពលោកច្រើនជាងបញ្ហា ក្នុងតំបន់។ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងពោរពេញដោយមហិ ច្ឆតារបស់សម្ដេច ក្នុងការធ្វើឱ្យប្រសើរឡើង និងជំរុញឱ្យមានប្រក្រតីភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាឡើ ងវិញ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានរក្សាអព្យាក្រឹតភាពរបស់កម្ពុជា ដោយជោគជ័យជាមួ យបស្ចិមលោក ដែលដឹកនាំដោយសហរដ្ឋអាម៉េរិក និងជប៉ុន ជុំវិញបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ជំ ហររបស់កម្ពុជា ចំពោះសង្គ្រាម​នេះ ​បានធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន មានការងឿងឆ្ងល់សឹងតែមិនជឿថា កម្ពុជាបានរក្សាគោលការណ៍អព្យាក្រឹតភាព​របស់ខ្លួនពិតមែនលើបញ្ហានេះ។ អតីតប្រទេសនៅក្នុងតំប ន់ឥណ្ឌូចិននេះ បានបោះឆ្នោតប្រឆាំងនឹងរុស្ស៊ីក្នុង​សេចក្តីសម្រេចសំខាន់ៗទាំងបីរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលធ្វើឱ្យទីក្រុងមូស្គូ មានការមិនពេញ​ចិត្តជាខ្លាំង។ អ្វីដែលគួរគត់សម្គាល់ពីការយល់ឃើញរបស់ទីក្រុងវ៉ាស៊ីនតោននោះគឺ ឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជាក្នុង​ការផ្តល់ព័ត៌មានអំពីគ ម្រោងនៅតំបន់រាម ដែលពាក់ព័ន្ធនឹងមូលដ្ឋានទ័ពជើងទឹក ក្នុងខេត្តព្រះសីហនុ ដែល​សហរដ្ឋអាម៉េរិក និងអ្នកយុទ្ធសាស្ត្រសន្តិសុខដទៃមានកង្វល់ថា តំបន់រាមអាចនឹងត្រូវក្លាយ​ជាមូលដ្ឋានទ័ពជើងទឹក​របស់ចិន។បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបើកមូលដ្ឋានរាម ហើយអនុញ្ញាតឱ្យប្រ ព័ន្ធផ្សព្វផ្សាយ និងទស្សនកិច្ចផ្លូវទូតពីបណ្ដាប្រទេសដទៃ វាបានផ្ដល់ផលវិជ្ជមាន ដោយបានបង្ហាញថា កម្ពុជា គ្មានចេតនាធ្វើអ្វី ដែលបស្ចិមលោកកំពុងព្រួយបារម្ភនោះទេ។ នៅចុងត្រីមាសនៃភាពជាប្រធានអាស៊ានរបស់កម្ពុជា ទីក្រុងវ៉ាស៊ីនតោន​កាន់តែមានទំនុកចិត្តថា ការដឹកនាំរបស់កម្ពុជានឹងរក្សាបាននូវគោលនយោបាយការបរទេស ដែលប្រកបដោយភាព​ឯករាជ្យ និងមានតុល្យភាព ដើម្បីផលប្រយោជន៍ខ្ពស់របស់ប្រជាជនខ្លួន។ជារួម កម្ពុជាកំពុងក្លាយជាដៃគូ​យុទ្ធសាស្ត្រដ៏មានសក្តានុពលមួយក្នុងក្រសែភ្នែករបស់អ្នកធ្វើគោលន យោបាយ​របស់រដ្ឋបាលលោក ចូ បៃដិន។ លើសពីនេះ ការអនុញ្ញាតឱ្យមានការត្រួតពិនិត្យផ្នែកខ្លះនៃសម្ភារៈបរិក្ខារក្នុងតំបន់រាម គឺជាវិធីរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការបង្កើនជំនឿ និងទំនុកចិត្តពីសហរដ្ឋអាម៉េរិក៕​ដោយ៖ គង់ ឌិន

ប្រធានាធិបតីបារាំង ត្រូវបានរំខានដោយក្រុមមនុស្សដែលមានកំហឹងចំពោះកំណែទម្រង់សោធននិវត្តន៍

2023/04/20 07:50:45 pm        71
បារាំង៖ ពេលនៅប្រធានាធិបតីបារាំង ដើរលំហែនៅក្នុងចំណោមសាធារណជន ដែលគេបានហៅថា «ការជះទឹកលើហ្វូងមនុស្ស»។ លោក Emmanuel Macron បានទទឹកខ្លួនត្រជាក់យ៉ាងខ្លាំងកាលពីថ្ងៃពុធ។ ស្របពេលមានអ្នកបង្កការរំខានដ៏ក្លាហានស្រែកឱ្យលោកលាលែងពីតំណែង មេដឹកនាំបារាំង បានបង្ហាញពីភាពមិនចុះញ៉មរបស់ខ្លួនជាការប៉ះប៉ូវខូចខាតដែលបានធ្វើចំពោះតំណែងប្រធានាធិបតីរបស់លោកព្រោះតែការរុញកែទម្រង់សោធននិវត្តន៍ដែលពុំមានការគាំទ្រលើសលប់ឲ្យសម្រេចគោលដៅ ដោយព្រមទទួលយកការជះទឹកពីហ្វូងមនុស្សជាលើកដំបូង ចាប់តាំងពីលោកបានអនុម័តច្បាប់កាលពីសប្តាហ៍មុន។ ដំណើរទស្សនកិច្ចទៅកាន់ភាគខាងកើតប្រទេសបារាំង នៅជិតព្រំដែនជាមួយប្រទេសអាល្លឺម៉ង់ ជាផ្នែកមួយនៃកិច្ចខិតខំថ្មីដោយលោក Macron និងរដ្ឋាភិបាលរបស់លោក ដើម្បីធ្វើឲ្យកំហឹងដែលបណ្តាលមកពីការផ្លាស់ប្តូរសោធននិវត្តន៍ឲ្យនៅពីក្រោយលោក។ការដំឡើងអាយុចូលនិវត្តន៍ពី៦២ដល់៦៤ឆ្នាំ បាន បណ្តាលឲ្យមានការតវ៉ារយៈពេលមួយខែមកនេះនៅក្នុងប្រទេសបារាំង។ បរិយាកាសដ៏អ៊ូអរនៃការមិនសប្បាយចិត្ត គំរាមកំហែងដល់សមត្ថភាពរបស់លោក Macron ក្នុងការទទួលគោលនយោបាយតាមផែនការមួយចំនួនផ្សេងទៀតក្នុងរយៈពេល ៤ ឆ្នាំដែលនៅសល់នៃអាណត្តិទីពីរ និងចុងក្រោយរបស់លោក។ លោកបានឃើញផ្ទាល់ភ្នែកពីរបៀបដែលពលរដ្ឋមិនសប្បាយចិត្តយ៉ាងណា នៅពេលដែលលោកបានចូលមកក្នុងចំណោមហ្វូងមនុស្សក្នុងទីក្រុង Selesat។បុរសម្នាក់ដែលចាប់ដៃលោក មិនព្រមលែង ហើយបានប្រាប់លោក Macron ថារដ្ឋាភិបាលរបស់លោក«ពុករលួយ» ជាការអះអាងដែល លោក Macron បានបដិសេធភ្លាមៗ។ បុរសនេះនិយាយថា អ្នកនឹងដួលរលំឆាប់ៗ អ្នកនឹងមើលឃើញ។ ដោយធ្វើការតាមផ្លូវរបស់លោកជាមួយហ្វូងមនុស្ស ដែលត្រូវបានរារាំងដោយរបាំងដែក លោក Macron បានប្រកែកចំពោះកំណែទម្រង់សោធននិវត្តន៍របស់លោក ប៉ុន្តែក៏ទទួលស្គាល់ថាវា «មិនទទួលបានការគាំទ្រលើសលប់នោះទេ» ។ លោកនិយាយថា «វាមិនធ្វើឲ្យអ្នកណាម្នាក់សប្បាយចិត្ត ក្នុងការធ្វើការកាន់តែយូរនោះទេ»៕

សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលបន្តជួយគ្រប់គ្រង កុំឱ្យមានការដំឡើងតម្លៃប្រេងសាំងតាមចិត្ត

2023/04/20 05:35:21 pm        327
ភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ នៅថ្ងៃទី២០ ខែមេសា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា តម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកល ចាប់ផ្តើមឡើងថ្លៃវិញហើយ ដែលការណ៍នេះ នឹងធ្វើឱ្យតម្លៃប្រេងសាំងក្នុងស្រុកឡើងថ្លៃប្រេងទៅតាមយន្តការទីផ្សារ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “យើងមិនមែនជាអ្នកផលិតប្រេងទេ តម្លៃប្រេងសាំងតែងតែមានការឡើងចុះៗ ប៉ុន្តែយើងជួយគ្រប់គ្រងកុំឱ្យដំឡើងថ្លៃតាមចិត្ត”។ក្រសួងពាណិជ្ជកម្ម លើកឡើងថា រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ត និងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ ចំនួន ៦,៥ សេនដុល្លារ ក្នុង១លីត្រដដែល ដើម្បីជួយសម្រួល ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ នៅកម្ពុជា។តាមរបាយការណ៍ក្រសួងសាធារណការ បច្ចុប្បន្ន កម្ពុជា មានរថយន្តសរុបជាង១លាន គ្រឿង និងម៉ូតូ ជាង៥លានគ្រឿង៕អត្ថបទ៖ វណ្ណៈ

សម្តេចពិជ័យសេនា ទៀបាញ់ បំពាក់ឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ជូនឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត

2023/04/20 05:04:00 pm        244
ភ្នំពេញ៖ សម្តេចពិជ័យសនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ បានបំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ជូនឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ។សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ៕

សម្ដេចតេជោ ហ៊ុន សែន បង្ហោះ អត្ថបទវិភាគមួយ ក្រោមចំណងជើងថា៖ កម្ពុជា និងការកើនអំណាចរបស់រដ្ឋតូច

2023/04/20 07:27:28 am        330
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី១៩ ខែមេសា នេះ តាមរយៈតេឡេក្រាម បានបង្ហោះ អត្ថបទវិភាគមួយ ក្រោមចំណងជើងថា៖ កម្ពុជា និងការកើនអំណាចរបស់រដ្ឋតូច។អត្ថបទវិភាគនេះ ក្រុមស្រាវជ្រាវ វិភាគ និងព្យាករណ៍ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំក្រោមចំណងជើងថា «កម្ពុជា និងការកើនអំណាចរបស់រដ្ឋតូច» ដើម្បីគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។សេចក្ដីក្នុងបទវិភាគនេះបានលើកឡើងពីការដឹកនាំរបស់សម្តេចតេជោ ក្នុងតួនាទីជានាយករដ្ឋមន្ត្រីធ្វើឲ្យប្រទេសមហាអំណាចជាច្រើនមើលឃើញពីផលប្រយោជន៍ទំនាក់ទំនងនយោបាយក្នុងតំបន់របស់កម្ពុជា។ ក្រៅពីនេះអត្ថវិភាគនេះ ក៏បានលើកឡើងពីការបន្តដឹកនាំប្រទេសកម្ពុជារបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ផងដែរ។

សម្តេចតេជោបហ៊ុន សែន ប្រកាសបញ្ចប់កាតព្វកិច្ចពាក់ម៉ាស់ និងធ្វើតេស្តរហ័សរកកូវីដ-១៩

2023/04/20 12:33:16 am        165
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន តាមរយៈសារផ្ញើជូនជនរួមជាតិនៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានប្រកាសលើកលែងការជួបជុំគ្រប់ប្រភេទ នូវកាតព្វកិច្ចពាក់ម៉ាស់ ដោយបុគ្គលម្នាក់ៗ អាចពាក់ម៉ាស់​តាមជម្រើសរៀងៗខ្លួន។ទន្ទឹមនឹងនោះសម្តេចតេជោ ហ៊ុន សែន បានប្រកាសលើកលែងការធ្វើតេស្តរហ័ស ក្នុងពិធីជួបជុំគ្រប់ប្រភេទ តែបុគ្គលម្នាក់ៗអាចធ្វើតេស្តរកមេរោគកូវីដ-១៩តាមជម្រើសរៀងៗខ្លួន។សម្តេតេជោ ហ៊ុន សែន ប្រកាសសូមឲ្យបន្តវិធានការអនាម័យ ដោយត្រូវលាងដៃនឹងសាប៊ូ ឬជែល ដើម្បីការពារការ​ឆ្លងមេរោគផ្សេងៗ។ សម្ដេចតេជោបញ្ជាក់ថា អ្នកដែលចូលរួម ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសម្ភពនៃមន្ទីរពេទ្យកុមារជាតិ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះជាមួយសម្ដេច គឺមិនចាំបាច់ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ នោះទេ ដែលនេះគឺជាកាដូក្រោយចូលឆ្នាំប្រពៃណីជាតិខ្មែរ។ សម្ដេចតេជោ លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឬអ្នកដែលមានការសង្ស័យថា ខ្លួនមានជំងឺកូវីដ-១៩ អាចធ្វើតេស្តដោយ​ខ្លួនឯង ខណៈរាជរដ្ឋាភិបាលបានលើកលែងកាតព្វកិច្ចលើការធ្វើតេស្តរហ័សនេះ៕

សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃនេះកាលពី៤៨ឆ្នាំមុន សម្តេចកំពុងសន្លប់បន្ទាប់ពីត្រូវរបួសភ្នែកឆ្វេង(១៦ មេសា ១៩៧៥ - ១៦ មេសា ២០២៣)

2023/04/16 02:12:23 pm        470
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកព្រលឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ តាមរយៈតេឡេក្រាមបានបង្ហាញរូបភាពជាច្រើនសន្លឹកដោយភ្ជាប់ខ្លឹមសារថា ៤៨ឆ្នាំមុនពេលនេះ សម្តេចកំពុងសន្លប់ បន្ទាប់ពីត្រូវរបួសភ្នែកឆ្វេង(១៦ មេសា ១៩៧៥-១៦ មេសា ២០២៣)។ សង្រ្គាមវាបែបនេះ ហើយបំផ្លាញគ្រប់យ៉ាងរាប់ទាំងជីវិតមនុស្ស។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា “សំណាងល្អខ្ញុំនៅមានជិវិត និងបានចូលរួមកសាងសន្តិភាព និងរក្សាសន្តិភាពដែល ៤៨ឆ្នាំក្រោយប្រជាជនបានសប្បាយរីករាយក្រោមម្លប់ នៃសន្តិភាពនេះ។រក្សាសន្តិភាពបាន គឺរក្សាបានគ្រប់យ៉ាងរាប់ទាំងជីវិតមនុស្សដែលយើងត្រូវរួមគ្នារក្សាសន្តិភាពនេះឲ្យខាងតែបាន”៕

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យលុបចោលទាំងស្រុងរាល់កិច្ចសន្យាដែលយកប្រាក់សម្រាប់ការចូលខេត្តកែប

2023/04/15 06:35:48 pm        358
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាឱ្យលុបចោលទាំងស្រុងរាល់កិច្ចសន្យានានាដែលបានយកប្រាក់ពីប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានទៅលេងកម្សាន្តនៅក្នុងខេត្តកែប។ នេះបើយោងតាមសារសំឡេងរបស់សម្ដេចតេជោដែលបានផ្សព្វផ្សាយតាមបណ្ដាញតេឡេក្រាមនាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នេះ ។នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នេះ ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈតេឡេក្រាម សម្ដេចបានចែករំលែក រូបថតយកសំណេរពីអាខោន Facebook ឈ្មោះ Samnang Nov ដែលបានរិះគន់យ៉ាងចាស់ដៃចំពោះរដ្ឋបាលខេត្តកែប ដែលបានដាក់ឱ្យមានអ្នកចាំយកលុយពីអ្នកធ្វើដំណើរពេលចូលទៅលេងកម្សាន្តនៅខេត្តកែប។ ភ្ជាប់ទៅនឹងរូបថត និងសំណេរពលរដ្ឋ សម្តេចតេជោ ក៏បានសួរ បញ្ជាក់សារយ៉ាងខ្លីថា «តើរឿងនេះជាការពិតទេ ឯកឧត្តមអភិបាលខេត្តកែប?»។ក្រោយមកនៅម៉ោងប្រមាណ ១១ និង២០ នាទីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ បានចេញសារសំឡេង បញ្ជាឱ្យលុបចោលទាំងស្រុងរាល់កិច្ចសន្យាដែលយកប្រាក់ពីប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិសម្រាប់ការចូលទៅកាន់ខេត្តកែប ដោយសម្ដេចបានចាត់ទុកការយកប្រាក់ពីភ្ញៀវទេសចរជាតិ អន្តរជាតិនេះជាអំពើឆោតឆ្ងង់របស់រដ្ឋបាលខេត្ត។ក្រោយការចោទសួររបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការយកលុយភាស៊ីពីអ្នកធ្វើដំណើរចូលខេត្តកែបបានបន្តិច លោក សោម  ពិសិដ្ឋ អភិបាលខេត្តកែបបានប្រកាសភ្លាមៗថា ចាប់ពីម៉ោងនេះទៅ(១៥ ខែមេសា ឆ្នាំ២០២៣)រដ្ឋបាលខេត្តកែបបានណែនាំក្រុមវិនិយោគបញ្ឈប់មិនអោយយកថ្លៃភាស៊ីឡើយ ហើយរដ្ឋបាលខេត្តនឹងធ្វើកិច្ចការនេះបន្តទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជូនបងប្អូនភ្ញៀវទេសចរមកលេងកម្សាន្តដោយសេរីនៅខេត្តកែប ក្រោមដំបូលសន្តិភាពសម្ដេចតេជោ៕(ដោយទៈ វ៉ន ដារ៉ា)

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM