សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

ព័ត៌មានសំខាន់ៗ

ចៅក្រម​តុលាការ​កំពូល​អាមេរិក​លោក Clarence Thomas ទទួល​សំណូក​ការ​ចំណាយ​ដំណើរ​កម្សាន្ត​ពី​អ្នក​ផ្ដល់​ជំនួយ​គណបក្ស​សាធារណរដ្ឋ

2023/04/07 09:49:11 pm        592
​អាមេរិក៖ សារ​ព័ត៌មាន​បាន​រាយ​ការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចៅក្រម​តុលាការ​កំពូល​ខាង​អភិរក្ស​និយម​សហរដ្ឋ​អាមេរិក​លោក Clarence Thomas បាន​ទទួល​សំណូក​ជាច្រើន​ទសវត្សរ៍ ​នៃ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ពី​ធុរជន​ទីក្រុង Dallas ម្នាក់ដោយ​ពុំបាន​លាតត្រដាង​ជា​សាធារណៈ​ ទោះបីជា​ច្បាប់​សហព័ន្ធ​តម្រូវ​ឲ្យ​បង្ហាញ​អំណោយ​ទាំងអស់​ក៏ដោយ ដែល​ជំរុញ​ឲ្យ​ព្រឹទ្ធសភា​គ្របគ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ ​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​។​ ​របាយការណ៍​ចេញ​ដោយសារ​ព័ត៌មាន ProPublica រក​ឃើញ​ថា ​លោក Thomas បាន​ធ្វើ​ដំណើរ​កម្សាន្ត​វិស្សមកាល​ជាច្រើនលើក​ជាមួយ​មហាសេដ្ឋី​អចលនទ្រព្យ និង​ជា​អ្នក​ឧបត្ថម្ភ​មកពី​គណបក្ស​សាធារណរដ្ឋ​គឺ​លោក Harlan Crow រួម​ទាំង​យន្តហោះ​ឯកជន និង​នាវា​ប្រណីត​របស់​លោក​នៅ​ក្នុង​សហរដ្ឋអាមេរិក និង​ជុំវិញ​ពិភពលោក​។ សារព័ត៌មាន​នេះ​បាន​និយាយ​ថា អំណោយ​ដែល​លោក​ទទួល​បានជា​ញឹកញាប់​មិន​ត្រូវ​បាន​គេ​ដឹង​ទេ ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​ក្នុង​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក។​ ​លោក Thomas និង​ប្រធាន​ចៅក្រម​លោក John Roberts ពុំបាន​ឆ្លើយតប​ភ្លាមៗ​ទេ​ចំពោះ​សំណើសុំ​ការ​អត្ថាធិប្បាយ​។ របាយការណ៍​នេះ​បាន​ចោទ​ជា​សំណួរ​ថ្មីៗ ​ជុំវិញ​ទំនាស់​ផលប្រយោជន៍​ដ៏​ធំ​ពាក់ព័ន្ធ​នឹង​ចៅក្រម ​និង​តុលាការ​កំពូល ដែល​បាន​រង​ការរិះគន់​កាន់​តែ​ខ្លាំង​ចំពោះ​កង្វះ​ក្រមសីលធម៌​ផ្លូវការ​របស់​ខ្លួន​។ ​លោក Crow បាន​ប្រាប់​សារព័ត៌មាន ProPublica នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា ​លោក និង​ភរិយា​របស់​លោក​ជា​មិត្តភ័ក្ដិ​ជាមួយ​លោក Thomas និង​ភរិយា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦ មក​ម្ល៉េះ​មិនដែល​ព្យាយាម​ស្វែងរកការ​ប្រើ​ឥទ្ធិពល​លើ​ចៅក្រម Thomas សម្រាប់​ផ្លូវច្បាប់ ឬ​បញ្ហា​នយោបាយ​ណា​មួយ​ឡើយ​៕​អត្ថបទ៖ សុខមាន

មនុស្ស​រាប់លាន​នាក់​គ្មាន​អគ្គិសនី​ប្រើប្រាស់ ​ខណៈ​ព្យុះ​ទឹកកក​ធ្លា​ក់​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​កាណាដា​

2023/04/07 07:36:48 pm        279
​កាណាដា៖ មួយថ្ងៃ​បន្ទាប់ពី​ភ្លៀង​ត្រជាក់​ដល់​កក និង​ខ្យល់​បក់​ខ្លាំងបាន​បោកបក់​មកលើ​តំបន់​ភាគ​អាគ្នេយ៍​ប្រទេស​កាណាដា មនុស្ស​ជាង ១.២​លាន​នាក់​គ្មាន​អគ្គិសនី​ប្រើប្រាស់​នៅ​ទីក្រុង​អង់​តា​រី​យ៉ូ​ (Ontario) និង​កេ​បិ​ច (Quebec)​។ ទីក្រុង​២ ​នេះ​គឺជា​ទីក្រុង​ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន​បំផុត​របស់​កាណាដា​។ យោង​តាម​អ្នក​ផ្គត់ផ្គង់​អគ្គិសនី​របស់​ទីក្រុង​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ទីក្រុង​កេ​បិ​ច ​(Quebec) តែមួយ កម្មករ​ប្រមាណ ១​ពាន់​នាក់​កំពុង​ព្យាយាម​ជួសជុល​ឡើង​អគ្គិសនី​ពេញ​មួយ​យប់​។ ក្រុមហ៊ុន​វ៉ា​រី​អគ្គិសនី​ទីក្រុង​កេ​បិ​ច​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា យើង​មាន​ទំនុក​ចិត្ត​ថា យើង​អាច​ស្តារ​ថាមពល​ឡើងវិញ​ដល់​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​មួយ​ចំនួន​នៅ​ថ្ងៃ​នេះ​។ ដោយ​គ្រោះអាក្រក់ វា​ត្រូវ​បាន​រំពឹង​ទុក​រួច​ហើយ​ថា អតិថិជន​មួយ​ចំនួន​នឹង​នៅតែ​គ្មាន​ថាមពល​ប្រើប្រាស់​នៅឡើយ​នៅ​ថ្ងៃ​សុក្រ​នេះ និង​ចុង​សប្តាហ៍​នេះ​។ ​ប្រជាជន​ប្រហែល ១.១​លាន​នាក់​ពុំ​មាន​អគ្គិសនី​ប្រើប្រាស់​នៅ​ក្នុង​ទីក្រុង​កេ​បិ​ច ​(Quebec) និង​ប្រហែល ១៦៧,០០០​នាក់​នៅ​ទីក្រុង Ontario។ ទីក្រុង Ontario និង Quebec មាន​ចំនួន​ច្រើនជាង​ពាក់​កណ្តាល ​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​កាណាដា​ប្រហែល ៣៩.៦​លាន​នាក់​។​ ​នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau ដែល​បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ម៉ុងរ៉េអាល់ (Montreal) កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ពិភាក្សា​អំពី​ថវិកា​របស់​រដ្ឋាភិបាល​ លោក​បាន​ផ្តល់​ជំនួយ​សហព័ន្ធ​ប្រសិនបើ​ចាំបាច់​។ យោង​តាម​ក្រុមហ៊ុន Hydro-Quebec បាន​និយាយ​ថា ​ទីក្រុង​ម៉ុងរ៉េអាល់​ស្ថិត​ក្នុង​ចំណោម​ទីក្រុង​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត ដោយ​ការ​ដាច់​ចរន្តអគ្គិសនីបន្ទាប់ពី​ព្យុះ​ទឹកកក​កាលពី​ថ្ងៃ​ពុធ​។ លោក Trudeau បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម ​Twitter ថា យើង​កំពុង​គិតដល់​មនុស្ស​គ្រប់គ្នា​នៅ​ក្នុង​ទីក្រុង Quebec និង​ទីក្រុង Ontario ភាគ​ខាងកើត​ដែល​រង​ផល​ប៉ះពាល់​ដោយ​ព្យុះ​កាលពី​ម្សិល​មិញ ហើយ​យើង​សូម​អរគុណ​ដល់​ក្រុម​កម្មករ​ដែល​កំពុង​សម្អាត​តាម​ដង​ផ្លូវ និង​ស្តារ​ថាមពល​ឡើង​វិញ៕អត្ថបទ៖ ប៊ុនថន

បាតុករ​នៅ​ក្រុង​ឡូ​សអាន់​ជើ​ឡេស​អំពាវនាវ​ឱ្យ​អាមេរិក​នៅ​ឆ្ងាយ​ពី​បញ្ហា​កោះ​តៃវ៉ាន់ ឈប់​បង្ក​គ្រោះថ្នាក់​ដល់​សន្តិភាព

2023/04/07 07:11:36 pm        268
​អាមេរិក៖ ក្រុម​អ្នក​តវ៉ា​ច្រើន​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីក្រុង Los Angeles កាលពី​ថ្ងៃ​ពុធដើម្បី​បង្ហាញ​ការ​ប្រឆាំង​របស់​ពួកគេ​ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​កោះ​តៃវ៉ាន់​លោកស្រី Tsai Ing-Wen ឆ្លងកាត់​សហរដ្ឋអាមេរិក ដោយ​អំពាវនាវ​ឱ្យ​អាមេរិក​នៅ​ឆ្ងាយ​ពី​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន និង​បញ្ឈប់​ការ​បង្ក​គ្រោះថ្នាក់​ដល់​សន្តិភាព​។ លោកស្រី Tsai នៅ​ថ្ងៃ​ដដែល​នោះ​បាន​ជួប​ជាមួយ​ប្រធាន​សភា​សហរដ្ឋអាមេរិក​លោក Kevin McCarthy ជា​មន្ត្រី​ជាន់​ខ្ពស់​បំផុត​ទី៣ ​របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិកនៅ​បណ្ណាល័យ​ប្រធានាធិបតី Ronald Reagan នៅ​ជាយក្រុង Los Angeles ជា​ផ្នែក​មួយ​ដែល​គេ​ហៅថា​ជា​ការ​ឈប់​ចត​នៅ​តាម​ផ្លូវ​ទៅ និង​មកពី​ប្រទេស​ហ្គា​តេ​ម៉ា​ឡា ​និង​ប្រទេស​បេ​លី​ហ្ស​នៅ​អាមេរិក​កណ្តាល​។ ជំនួប​ដ៏​ចម្រូងចម្រាស​របស់​ប្រធាន​សភា​អាមេរិក និង​មេដឹកនាំ​កោះ​តៃវ៉ាន់​ បាន​ឃើញ​ពលរដ្ឋ​ចិន​នៅ​ក្រៅ​ប្រទេស​រាប់​ពាន់​នាក់​មកពី​ទីក្រុង​ឡូ​សអាន់​ជើ​ឡេស សាន​ហ្វ្រា​ន់​ស៊ី​ស​ស្កូ អ​រី​ហ្គេ​ន និង​ផ្នែក​ផ្សេងទៀត​របស់​សហរដ្ឋ​អាមេរិក ​បាន​មក​ប្រមូល​ផ្តុំគ្នា​ដើម្បី​តវ៉ា​នៅ​ខាងក្រៅ​បណ្ណាល័យ ដោយ​បង្ហាញ​ពី​ក្តី​សង្ឃឹម​របស់​ពួកគេ​សម្រាប់​ការ​បង្រួបបង្រួម​ឡើងវិញ​ ដោយ​សន្តិភាព​របស់​ប្រទេស​ចិន និង​ប្រឆាំង​ដាច់ខាត «​ឯករាជ្យ​ភាព​កោះ​តៃវ៉ាន់​» ដែល​ស្វែងរក​ដោយ​លោកស្រី Tsai។ ការ​តវ៉ា​នេះ​ក៏​មាន​ការចូលរួម​ពី​សកម្មជន​ប្រឆាំង​សង្គ្រាម ​របស់​សហរដ្ឋអាមេរិក​ជាច្រើន​នាក់​ទៀត ដោយ​មនុស្ស​ជាច្រើន​បាន​បង្ហាញ​ការ​ប្រឆាំង​របស់​ពួកគេ​ ចំពោះ​ទង្វើ​ដែល​មិនបាន​គិត​គូ​ររបស់​លោក McCarthy ដើម្បី​ជួប​ជាមួយ​លោកស្រី Tsai និង​បាន​ថ្កោលទោស​ការ​ជ្រៀតជ្រែក​រប​ស់​អាមេរិក ​នៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន​។ អ្នក​តវ៉ា​និយាយ​ថា សហរដ្ឋអាមេរិក​គួរតែ​នៅ​ឲ្យ​ឆ្ងាយ ហើយ​ទុក​របៀបវារៈ​ចក្រពត្តិនិយម​របស់​ពួកគេ​នៅ​ខាងក្រៅ និង​ទុក​ឱ្យ​ប្រទេស​ចិន​ការពារ​ខ្លួនឯង​។ ​ចិន​កំពុង​ព្យាយាម​បង្កើត​រដ្ឋាភិបាល​កាន់តែ​រឹងមាំ និង​គាំទ្រ​ប្រជាជន​របស់​ពួកគេ ហើយ​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ព្យាយាម​ចូល​មក ហើយ​នាំ​យក​យោធា​មកកាន់​កោះ​តៃវ៉ាន់ នោះ​សហរដ្ឋអាមេរិក​កំពុង​ប្រឆាំង​ដោយ​ផ្ទាល់ ហើយក៏​កំពុងតែ​បង្កើត​ជម្លោះ និង​សង្គ្រាម​ជាច្រើន​ទៀត​។ ពួក​យើង​គ្រាន់តែ​ចង់បាន​សន្តិភាព​។ ពួក​យើង​គិត​ថា ​មនុស្ស​ជាច្រើន​នៅ​ទី​នេះគ្រាន់តែ​ចង់បាន​សន្តិភាព៕​អត្ថបទ៖ ប៊ុនថន

ចិន​ត្រៀម​ធ្វើការ​ជាមួយ​សហភាព​អឺរ៉ុប​ដើម្បី​រក្សា​សន្តិសុខ ស្ថិរភាព ឧស្សាហកម្ម និង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​

2023/04/07 06:33:40 pm        221
ចិន៖ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​និយាយ​នៅ​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​លើក​ទី​៥ ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​ចិន​-​បារាំង​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​ចិន​ត្រៀម​ជាស្រេច​ដើម្បី​ធ្វើការ​ជាមួយ​សហភាព​អឺរ៉ុប​ ដើម្បី​រក្សា​បាន​សន្តិសុខ និង​ស្ថិរភាព​នៃ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ និង​ឧស្សាហកម្ម​ពិភពលោក​។ ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​ចិន ​ពី​ថ្ងៃ​ពុធ​ដល់​ថ្ងៃ​សុក្រ​នេះ​បាន​ចូលរួម​កិច្ចប្រជុំ​នេះ​។ ខណៈ​ជា​កម្លាំង​សំខាន់​ពីរ​ក្នុង​ការ​ជំរុញ​ពិភពលោកពហុ​ប៉ូល ប្រទេស​ចិន​ និង​សហភាព​អឺរ៉ុប​មានការ​យល់ស្រប​ជា​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ ផល​ប្រយោជន៍​រួម និង​ជា​មូលដ្ឋាន​ដ៏​រឹងមាំ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​។ កិច្ច​សហប្រតិបត្តិការ​ចិន អឺរ៉ុបគឺ​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នឹង​ភាព​រុង​រឿង​នៃ​ទ្វីប​អឺរ៉ុប និង​អាស៊ី ព្រមទាំង​ស្ថិរភាព​នៃ​ទិដ្ឋភាព​ពិភព​លោក​។​ ​ពុំ​មាន​អ្នកឈ្នះ​នៅ​ក្នុង​ហ្គេម​លទ្ធផល​សូន្យ​នោះ​ទេ ហើយ​ការ​កាត់​ផ្តាច់ និង​ការ​រំខាន​នៃ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ឧស្សាហកម្ម នឹង​មិន​បង្ក​ជា​ឧបសគ្គ​ដល់​ការអភិវឌ្ឍន៍​របស់​ប្រទេស​ចិន​ឡើយ​។ ​លោក Xi បាន​បង្ហាញ​ការ​ប្រឆាំង​របស់​លោក​ចំពោះ​ការ​ធ្វើ​នយោបាយ និង​ការ​យក​ធ្វើជា​អាវុធ​នៃ​ការ​ផ្លាស់ប្តូរ​ធម្មតា​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​។ ប្រទេស​ចិន​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេចក្នុង​ការ​ពង្រឹង ​ការ​សម្រប​សម្រួល​គោលនយោបាយ​ម៉ាក្រូជាមួយ​សហភាព​អឺរ៉ុប​។ ចិន​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើការ​ជាមួយ​សហភាព​អឺរ៉ុប​ ដើម្បី​រួមគ្នា​រក្សា​សន្តិសុខ និង​ស្ថិរភាព​នៃ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ និង​ឧស្សាហកម្ម និង​បង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​កិច្ច​សហប្រតិបត្តិការ៕អត្ថបទ៖ ប៊ុនថន

ការប៉ះទង្គិច​ថ្មី​បានកើត​ឡើង​នៅ​ប្រទេស​បារាំង ​ជុំវិញ​ភាពជាប់គាំង​លើ​បញ្ហា​សោធន​និវត្តន៍​

2023/04/07 05:47:50 pm        163
​បារាំង៖ ក្រុម​អ្នកតវ៉ា​និយម​ជ្រុល​បាន​ប៉ះទង្គិច ​ជាមួយ​កងកម្លាំង​សន្តិសុខ​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​ការ​បង្ហាញ​កំហឹង​ថ្មី​ប្រឆាំង​កំណែទម្រង់​សោធន​និវត្តន៍របស់​ប្រធានាធិបតី​លោក Emmanuel Macron ដោយ​បាន​ចាប់ខ្លួន​មនុស្ស​រាប់​សិប​នាក់ ហើយ​មួយ​ចំនួន​បាន​ចាប់ផ្តើម​ដុត​ភ្លើង​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង ​ក្នុងចំណោម​ភោជនីយដ្ឋាន​ដែល​លោក​ចូលចិត្ត​។ ខណៈ​ចំនួន​ក្រុម​បាតុករ​បាន​ថយ​ចុះ សហជីព​មានបំណង​រក្សា​សម្ពាធ​រយៈពេល​ជិត​បី​ខែ មុន​ការ​ចេញ​សេចក្តី​សម្រេច​របស់​តុលាការ​ដ៏​សំខាន់​មួយ​នៅ​សប្តាហ៍​ក្រោយ ស្តីពី​កែប្រែ​អាយុ​ចូលនិវត្តន៍​។ កំណែទម្រង់​ដ៏​ចម្រូងចម្រាស​ស្វែងរក​ការ​បង្កើន​អាយុ​ចូលនិវត្តន៍​ពី ៦២ ដល់ ​៦៤​ឆ្នាំ ខណៈ​តម្រូវ​ឱ្យ​ពលរដ្ឋ​ធ្វើការ​យូរ​ជាង​មុន​សម្រាប់​ការ​ទទួល​បាន​ប្រាក់​ឈ្នួល​ពេញលេញ​។​ លោក Macron ដែល​ពេល​នេះ​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន កំពុង​ប្រឈមមុខ​បញ្ហា​ធំ​បំផុត​នៃ​អាណត្តិ​ទី​២ ​របស់​លោក​ជុំវិញ​ការ​ផ្លាស់ប្តូរ ដោយ​បដិសេធ​យ៉ាង​ដាច់អហង្ការ​មិន​ព្រម​ផ្លាស់ប្តូរ​ឥរិយាបថ ទោះ​បី​ជា​មានការ​ធ្លាក់​ចុះ​អត្រា​ប្រជាប្រិយភាព​ផ្ទាល់ខ្លួន​ក៏ដោយ​។ បាតុកម្ម​ត្រូវ​បាន​ធ្វើឡើង​នៅ​ទូទាំង​ប្រទេស ដោយ​ប្រជាជន​នាំគ្នា​លើកស្លា​ក ឬ​គ្រវី​ទង់ជាតិ​សហជីព​ពី​ទីក្រុង​ប៉ារីស​ទៅកាន់​ទីក្រុង​ម៉ុង​ប៉ែល​លី​យេ​ (Montpellier) និង​ម៉ា​សី​ (Marseille) ភាគ​ខាង​ត្បូង​។ ​ក្រសួងមហាផ្ទៃ​បាន​និយាយ​ថា មនុស្ស ៥៧០,០០០​នាក់​បាន​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ចំនួន​នេះ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ពី​ចំនួន ៧៤០,០០០​នាក់​ដែល​បាន​រាប់​កាលពី​សប្តាហ៍​មុន​។ តួលេខ​ផ្លូវការ​នៅតែ​ទាប​ជាង​ការ​រាប់​របស់​អ្នក​រៀបចំ​បាតុកម្ម​ដោយ​សហជីព CGT ដែល​បាន​អះ​អាង​ថា​ មនុស្ស ៤០០,០០០​នាក់​បាន​មក​តវ៉ា​នៅ​ទីក្រុង​ប៉ារីស ខណៈ​ក្រសួង​បាន​សរុប​មាន​ចំនួន​ត្រឹមតែ ៩៣,០០០​នាក់៕អត្ថបទ៖ ប៊ុនថន

រាជរដ្ឋាភិបាលអញ្ជើញគ្រួសារងាយរងហានិភ័យក្នុងអំឡុងសម្ពាធអតិផរណាទៅបើកប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣តទៅ

2023/04/07 05:36:40 pm        207
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញគ្រួសារងាយ រងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដែលបានកំណត់អត្តសញ្ញាណរួច ទៅបើកប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះតទៅ។ សូមបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា គឺជាកម្មវិធីជាតិគាំពារសង្គមមួយទៀត សម្រាប់ជួយគាំពារគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ប្រមាណ ៥០ម៉ឺនគ្រួសារ ដែលមានបើកផ្តល់ចំនួន ៣ លើក ដោយលើកទីមួយ បានបើកផ្តល់រួចរាល់ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២២ លើកទី២ ថ្ងៃទី១០ ខែមេសា និង លើកទី ៣ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣៕

ការបោះបង្គោលព្រំដែនកម្ពុជា-ឡាវ នៅសល់ប្រមាណជាង ១៤ភាគរយ

2023/04/07 04:51:04 pm        208
ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសឡាវ បានព្រមព្រៀងគ្នា បោះបង្គោលព្រំដែនសម្រេចបានប្រមាណ ៨៦ភាគរយហើយ គឺនៅសល់តែជាង ១៤ភាគរយប៉ុណ្ណោះ ដោយភាគីទាំងពីរ ចង់ឲ្យព្រំដែនមានកិច្ចសហប្រតិបត្តិការល្អ សន្តិភាព សេដ្ឋកិច្ច និងការអភិវឌ្ឍជាដើម ។ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបភាពសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានពិនិត្យ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និងឡាវ ។ ឯកឧត្តមបានបន្តថា សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណងកសាងខ្សែព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍយូរអង្វែង ឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដី សាមគ្គីភាពជាប្រពៃណីរវាងកម្ពុជា និងឡាវ ។ ឯកឧត្តមបានបន្តថា សេចក្តីព្រាងច្បាប់នេះ គឺជាកំណត់ត្រាទទួលយកលទ្ធផល នៃការត្រួតពិនិត្យខ្សែព្រំដែនរួម ប្រមាណ៨៦ភាគរយ ដែលប្រទេសទាំងពីរសម្រេចបានលើការងារព្រំដែន ដែលត្រូវបានរដ្ឋាភិបាលប្រទេសទាំងពីរ បានចុះហត្ថលេខា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងវៀងច័ន្ទ នៃប្រទេសឡាវ ។ អ្នកនាំពាក្យព្រឹទ្ធសភា បានបន្ថែមថា ក្រៅពីទទួលយកសមិទ្ធផលដែលសម្រេចបានខាងលើ សន្ធិសញ្ញានេះ ក៏ជាឯកសារផ្លូវការដ៏មានសារៈសំខាន់បំផុត ដែលនឹងយកធ្វើជាមូលដ្ឋានក្នុងការបន្តចរចារ រកដំណោះស្រាយតំបន់ព្រំដែន ដែលនៅសល់ប្រមាណជាង ១៤ភាគរយ ដែលភាគីទាំងពីរ មិនទាន់សម្រេចបាន ។ គួរបញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ដើម្បីបើកកិច្ចប្រជុំពេញអង្គ ពិនិត្យ និងឲ្យយោបល់ លើសេចក្តីព្រាងច្បាប់នេះផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

រដ្ឋបាល​របស់លោក Biden ​ស្ដីបន្ទោស​លោក ​Trump ចំពោះ​ការ​ដក​ទ័ព​ដ៏​ចលាចល​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន

2023/04/07 04:36:45 pm        201
​អាមេរិក៖ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Joe Biden បាន​ស្ដីបន្ទោស​ការ​ដក​កង​ទ័ព​ដ៏​ចលាចល​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​លើ​អ្នក​កាន់​តំណែង​មុន​របស់​លោក​គឺ​លោក Donald Trump នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​។ ​របាយការណ៍​សង្ខេប​កម្រាស់ ​១២​ទំព័រ​និយាយ​ថា ​លោក Biden ត្រូវ​បាន​រងបន្ទុក​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​សារតែ​ការសម្រេចចិត្ត​របស់​លោក​ Trump រួម​ទាំង​កិច្ចព្រមព្រៀង​ឆ្នាំ​២០២០ ជាមួយ​ក្រុម​តា​លី​បង់​ក្នុង​ការ​បញ្ចប់​សង្គ្រាម​។ ​ប៉ុន្តែ​របាយការណ៍​នោះ​ក៏បាន​ទទួលស្គាល់​ផង​ដែរ​ថា រដ្ឋាភិបាល​នេះ​គួរតែ​ចាប់ផ្ដើម​ការ​ជម្លៀស​ជន​ស៊ីវិល​ឲ្យ​បាន​ឆាប់រហ័ស​ជាង​នេះ​។ ​លោក Trump បាន​ឆ្លើយតប​ថា សេត​វិមាន​កំពុង​លេងល្បែង​បំភ័ន្ត​ព័ត៌មាន​។ ការ​ដក​កងទ័ព​យ៉ាង​ច្របូក​ច្របល់​កាលពី​ខែ​សីហា ​ឆ្នាំ​២០២១ ពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ បាន​បញ្ចប់​សង្គ្រាម​ដ៏​យូរ​បំផុត​របស់​សហរដ្ឋ​អាមេរិក​។ ​ទាហាន​សហរដ្ឋអាមេរិក ១៣​នាក់ និង​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​ជិត​ ២០០​នាក់​បាន​ស្លាប់ ខណៈ​ទាហាន​អាមេរិក​ប្រញាប់ប្រញាល់​ជម្លៀស​មនុស្ស​ជាង ​១២​ម៉ឺន​នាក់ ក្នុង​អំឡុង​មាន​ភាព​ចលាចល​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​។​ ​ក្រុម​តំណាង​រាស្ត្រ​មកពី​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​សភា​អាមេរិក ដែល​កំពុង​ស៊ើបអង្កេត​ការ​ដក​កង​ទ័ព​នោះ​បាន​ទាមទារ​មើល​របាយការណ៍​នោះ​ជាច្រើន​សប្ដាហ៍​មក​ហើយ​។ ​គួរ​រម្លឹក​ថា​ កាលពី​ថ្ងៃ​ទី​២៦ ​ខែ​សីហា​ ឆ្នាំ២០២១ ការវាយប្រហារ​មួយ​នៅ​អាកាសយានដ្ឋាន​ក្រុង​កា​ប៊ុល ដោយ​ខ្មាន់​បំផ្ទុះ​គ្រាប់បែក ​២​នាក់​បាន​សម្លាប់​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ចំនួន ​១៧០​នាក់ និង​ទាហាន​អាមេរិក ​១៣​នាក់​៕អត្ថបទ៖ សុខមាន

គណៈរដ្ឋមន្ត្រីបន្តលើកយកសេចក្តីព្រាងផែនការចរាចរណ៍ និងគម្រោងសាងសង់វារីអគ្គិសនីមកពិភាក្សា

2023/04/07 04:15:57 pm        186
ភ្នំពេញ៖​នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៧មេសានេះ គណៈរដ្ឋមន្រ្តី បាន​បន្ត​បើកកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លង​របៀប​វារៈ​ចំនួន៣​ ដែល​បានលើកពេលកាលពីថ្ងៃសុក្រសប្តាហ៍មុន។គួរបញ្ជាក់ថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រសប្តាហ៍មុន គឺបានសម្រេច​លើក​យក​របៀប​វារៈដែលបានគ្រោងចំនួន៣ទៀត សម្រាប់ការពិភាក្សា​នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ដ្រី នាថ្ងៃសុក្រ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែ​មេសា ឆ្នាំ២០២៣ នេះ រួមមាន៖-សេចក្តីព្រាងផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០។ -ការ​អភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្តាល អានុភាព ៧០ មេហ្គាវ៉ាត់ នៅ ស្រុក​មណ្ឌល​សីមា និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុត អានុភាព ១០០ មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្ត​កោះកុង ផ្គួបគ្នា។-គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១៥០ មេហ្គាវ៉ាត់ ខេត្តពោធិ៍សាត់ , អានុភាព ៦០ មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង, អានុភាព ៦០ មេហ្គាវ៉ាត់ ខេត្ត​ស្វាយរៀង និងអានុភាព ៨០ មេហ្គាវ៉ាត់ ខេត្តព្រៃវែង៕

កូនស្រីរបស់លោក ថាក់ស៊ីន លោកស្រី ផៃថងថាន ស្ថិតក្នុងចំណោមបេក្ខជន ៣នាក់ដែលត្រូវតែងតាំងរបស់គណបក្សភឿថៃ

2023/04/06 07:12:50 pm        411
​ថៃ៖ គណបក្សប្រឆាំង​ដែល​នាំ​មុខ​គេ​ក្នុង​ការស្ទង់មតិ​របស់​ប្រទេស​ថៃ បាន​តែងតាំង​ជា​ផ្លូវការ​លោក​ស្រី ផៃ​ថង​ថា​ន ស៊ីណា​វ៉ា​ត់​ (Paetongtarn Shinawatra) ដែល​ជា​សមាជិក​នៃ​គ្រួសារ​ស៊ីណា​វ៉ា​ត់ ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ម្នាក់​ក្នុងចំណោម​បេក្ខភាព​នាយករដ្ឋមន្ត្រី​ចំនួន​ ៣នាក់​របស់​ខ្លួនតាម​ការ​រំពឹង​ទុក​យ៉ាង​ទូលំទូលាយ ដោយ​ធ្វើ​ឲ្យ​លោកស្រី​ត្រូវ​ប្រជែង​ជាមួយ​អតីត​ឧ​ត្ត​ម​សេនីយ៍ ដែល​កំពុង​ស្វែងរក​ការ​បន្ត​ការគ្រប់គ្រង​គាំទ្រ​ដោយ​យោធា​មាន​រយៈពេល​ជិត​មួយ​ទសវត្សរ៍​។ លោកស្រី Paetongtarn ដែល​ជា​កូនស្រី​ពៅ​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក​ ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ និង​ត្រូវ​បាន​គេ​ស្គាល់​ថាលោកស្រី អ៊ុង អ៊ីង ត្រូវ​បាន​បញ្ជាក់​ក្នុង​ការ​តែងតាំង​ រួម​ជាមួយ​មហាសេដ្ឋី​អចលនទ្រព្យលោក Srettha Thavisin និង​អតីត​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ដែល​ត្រូវ​បាន​តែងតាំង​ ២ដង​គឺ​លោក Chaikasem Nitisiri ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ភឿ​ថៃ នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​ពុធ​។ ​អ្នកនយោបាយ​វ័យ ៣៦​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​អ្នក​នាំ​មុខ​គេ​សម្រាប់​តំណែង​កំពូល ខណៈ​លោកស្រី​បាន​នាំ​មុខ​គេ​សម្រាប់​អ្នកចូលរួម​ប្រកួតប្រជែង​ផ្សេងទៀត រួម​ទាំង​លោក ​Prayuth Chan-Ocha អតីត​មេបញ្ជាការ​ទ័ពដែល​បាន​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​គណបក្ស​ភឿ​ថៃ​ក្នុង​ឆ្នាំ​២០១៤ និង​មេដឹកនាំ​គណបក្ស​អនាគត​ថ្មី (Move Forward) លោក Pita Limjaroenrat​។ លោក​ស្រី Paetongtarn បាន​ប្រាប់​អ្នកគាំទ្រ​រាប់​ពាន់​នាក់​ថា យើង​នឹង​នាំ​ត្រឡប់មកវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ និង​ភាព​រុងរឿង​របស់​ប្រទេសដែល​បាន​បាត់បង់​រយៈពេល​ជិត​ ១​ទសវត្សរ៍​មក​ហើយ​។ យើង​ជឿ​ថា បទពិសោធន៍​ក្រោយ​រដ្ឋប្រហារ​គឺជា​សុបិន​ដ៏​អាក្រក់​សម្រាប់​ប្រជាជន​។ អ្នក​បាន​ឆ្លងកាត់​ទុក្ខ​លំបាក​ជា​ច្រើន​។ យើង​មិន​ចង់បាន​វា​ទៀត​ទេ យើង​មិន​ចង់​បានរដ្ឋប្រហារ​ទៀត​ឡើយ​។ ការ​បោះឆ្នោត​សកល​របស់​ថៃ​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា​ កំពុងតែ​ក្លាយ​ជា​ការប្រកួតប្រជែង​រវាង​ក្រុម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​គណបក្ស​ភឿ​ថៃ និង​គណបក្ស​អភិរក្សនិយម​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​កំពុង​កាន់​អំណាច និង​សម្ព័ន្ធមិត្ត​របស់​ពួកគេ៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM