សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

ព័ត៌មានសំខាន់ៗ

មនុស្ស​យ៉ាងហោចណាស់​ ៤៤​នាក់​បាន​ស្លាប់​ក្នុងការ​វាយប្រហារ​នៅក្នុង​ប្រទេស​បួ​គី​ណា​ហ្វា​សូ​

2023/04/10 05:09:36 pm        425
​បួគីណាហ្វាសូ៖ ក្រុម​អាជ្ញាធរ​និយាយ​ថា ជន​ស៊ីវិល​យ៉ាងហោចណាស់​ ៤៤​នាក់​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​ដាច់ដោយឡែក​ពី​គ្នា​ចំនួន​២ លើ​ភូមិ​មួយ​ចំនួន​ក្នុង​ភាគ​ខាងជើង​របស់​ប្រទេស​បួគី​ណា​ហ្វា​សូ (Burkina Faso) ​ស្ថិតនៅ​តំបន់​អាហ្វ្រិក​ខាងលិច។ ​លោក Rodolphe Sorgho ​អភិបាល​តំបន់​នោះ​បាន​ស្ដីបន្ទោស​ក្រុម​ភេរ​វករ​ចំពោះ​ការវាយប្រហារ​គួរ​ឲ្យ​ស្អប់ខ្ពើម និង​ឃោរឃៅ​ដោយ​ពុំបាន​បញ្ជាក់​ច្បាស់​ថា ​ក្រុម​ណាមួយ​នោះ​ឡើយ​។ ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយលោក Sorgho បាន​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​បួងសួង​សូម​ឲ្យ​អ្នក​រង​របួស​ទាំងឡាយ​ឆាប់​ជាសះស្បើយ​។ មាន​មនុស្ស​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​បាន​ដឹង​ពី​ឧបទ្ទវ​ហេតុនេះ ប៉ុន្តែ​ម្នាក់​ក្នុងចំណោម​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ទាំងនោះ​បាន​ប្រាប់​សារព័ត៌មាន​ AFP ថា មាន​ពួក​ភេរវ​ករ​មួយ​ក្រុម​ធំ​បាន​បើក​ការវាយប្រហារ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​បាន​លឺ​ស្នូរ​គ្រាប់កាំភ្លើង​ទាំង​យប់​។ ​បួ​គី​ណា​ហ្វា​សូ​គឺជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ក្រីក្រ​បំផុត​ជាច្រើន​លើ​ពិភពលោក​ និង​បាន​ក្លាយ​ជា​ចំណុច​កណ្តាល​នៃ​អំពើ​ហិង្សា​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុម​ជីវពល​អ៊ីស្លាម​និយម មាន​សម្ព័ន្ធ​ភាព​ជាមួយ​ក្រុម​អាល់​កៃ​ដា និង​រដ្ឋ​អ៊ីស្លាម​៕អត្ថបទ៖ សុខមាន

មនុស្ស​ជាង​ ១០​នាក់​របួស​ និង​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​នៅ​ទីក្រុង​ម៉ា​កសី ប្រទេស​បារាំង​

2023/04/10 04:42:47 pm        339
​បារាំង៖ មនុស្ស​ ៥​នាក់​រង​របួស ​និង ៨​នាក់​បាត់​ខ្លួន ក្រោយ​ការ​ផ្ទុះ​ដែល​ធ្វើ​ឲ្យ​អគារ​អ័​ប​ផាត​មិន​មួយ​បាក់​រាប​ដល់​ដី​នៅ​ក្នុង​ទីក្រុង​ម៉ា​កសី​ (Marseille) ភាគខាងត្បូង​ប្រទេស​បារាំង​។ មូលហេតុ​នៃ​ការ​ផ្ទុះមិន​ត្រូវ​បាន​គេ​ដឹង​នៅឡើយ​ទេ​។ ​ការ​ផ្ទុះ​នេះ​បាន​បំផ្លិចបំផ្លាញ​អគារ​នេះ​ភ្លាមៗ បន្ទាប់ពី​យប់​ជ្រៅ​រំលង​អធ្រាត្រ ហើយ​ប្លុក​ផ្ទះល្វែង​ក្បែរ​ខាង​បាន​ដួល​រលំ​ប៉ុន្មាន​ម៉ោង​ក្រោយ​។​ ចំណែក​អភិបាលក្រុង​នេះ​លោក Benoit Payan និយាយ​ថា ហេតុការណ៍​នេះ​ទំនង​ជា​មាន​មនុស្ស​ស្លាប់​។ មនុស្ស​ជិត ​២០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញពី​អគារ​ក្បែរ​ៗ​នោះ​។ ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ជាង ​១០០​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្លត់​អណ្ដាតភ្លើង ក្រោយ​ការ​ផ្ទុះ​។ អគ្គិភ័យ​បាន​ឆេះ​ស្ទើរ​ពេញ​មួយថ្ងៃ​អាទិត្យ​ម្សិលមិញ​ ហើយ​ក្រុម​អាជ្ញាធរ​បាន​ព្រមាន​ថា​ អណ្ដាត​ភ្លើង​អាច​បន្ត​ជាច្រើន​ម៉ោង​ទៀត ​ទោះបី​កម្លាំង​នៃ​ការ​ឆាប​ឆេះ​បាន​ធូរស្រាល​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​ហើយក៏​ដោយ​។ ​អគ្គិភ័យ​នេះ​បាន​រារាំង​ការស្វែងរក​មនុស្ស​បាត់​ខ្លួន ដែល​ក្រុម​រដ្ឋអាជ្ញា​របស់​ទីក្រុង​នេះ​និយាយ​ថា រួម​ទាំង​មនុស្ស​វ័យក្មេង ​២​នាក់​ និង​មនុស្ស​ដែល​គេ​បាន​ដឹង​អាយុ​ពិតប្រាកដ​មួយ​ចំនួន​ទៀត​។ លោក Payan បាន​និយាយ​ថា យើង​ត្រូវតែ​ត្រៀម​ទទួលយក​ជនរងគ្រោះ​ថែមទៀត​ ហើយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក Gerald Darmanin ដែល​បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​នោះ​កាលពី​ថ្ងៃអាទិត្យ​បាន​ប្រាប់​សារព័ត៌មាន​ថា លោក​ពុំ​បាន​ដឹង​ទេ​ថា ​តើ​អ្នក​កំពុង​បាត់​ខ្លួន​ទាំងនោះ​នៅ​មាន​ជីវិត ឬ​បាន​ស្លាប់​ហើយ​៕អត្ថបទ៖ សុខមាន

លោក Zelenskyy ថ្កោលទោស​ការវាយប្រហា​រ​របស់​រុស្ស៊ីនៅ​ថ្ងៃបុណ្យ​និកាយ​អ​ថូ​ដុក​ថ្ងៃអាទិត្យ​

2023/04/10 04:24:23 pm        347
​អ៊ុយក្រែន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​ថ្កោលទោស​ការវាយប្រហារ​រ​បស់​រុស្ស៊ី អំឡុង​ពិធីបុណ្យ​និកាយ​អ​ថូ​ដុកផាម​ថ្ងៃអាទិត្យ (Orthodox Palm Sunday) ​នៅ​វិហារ រួមទាំង​ការវាយប្រហារ​ដែល​បាន​សម្លាប់​បុរស​វ័យ ​៥០​ឆ្នាំ​ម្នាក់ និង​កូនស្រី​វ័យ ​១១​ឆ្នាំ​របស់​គាត់​។​ ​លោក Zelenskyy បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​តាម​វីដេអូ​ពេលយប់​ថា​ នេះ​គឺជា​របៀប​ដែល​រដ្ឋ​ភេរវកម្ម​ប្រារព្ធ​ពិធីបុណ្យ​ផាម​ថ្ងៃអាទិត្យ​។ នេះ​គឺជា​របៀប​ដែល​រុស្ស៊ី​ដាក់​ខ្លួនឯង​ឲ្យ​ឯកា​កាន់​តែ​ខ្លាំង​ពី​ពិភពលោក​។ ​ក្រុម​អង្គភាព​ផ្ដល់​សេវា​សង្គ្រោះ​បន្ទាន់​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា ​បុរស​ម្នាក់ និង​កូនស្រីបាន​ស្លាប់ ក្រោយ​កងកម្លាំង​រុស្ស៊ី​វាយប្រហារ​លើ​អគារ​លំនៅឋាន​មួយ​នៅ​ក្នុង​ទីក្រុង Zaporizhzhia ភាគ​អាគ្នេយ៍​។​ ​ស្ត្រី​ម្នាក់​ត្រូវ​គេ​ជឿ​ថា​ជា​ប្រពន្ធ និង​ជា​ម្ដាយ​ជនរងគ្រោះ​ត្រូវ​បាន​រក​ឃើញ​ស្លាប់​ក្រោម​កម្ទេច​ថ្ម​នៃ​ការ​វាយ​ប្រហារ​នោះ​។ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​ថា ​ខ្លួន​បាន​កម្ទេច​ចោល​ឥន្ធនៈ​ប្រមាណ ​៧​ម៉ឺន​តោន​ជិត​តំបន់ Zaporizhzhia ព្រមទាំង​ឃ្លាំង​ស្តុក​មី​ស៊ី​ល គ្រាប់រំសេវ និង​កាំភ្លើង​ធំ​នៅ​ក្នុង​តំបន់ Zaporizhia និង Donetsk។​ ​ការ​អត្ថាធិប្បាយ​របស់​លោក Zelenskyy បាន​កើតមានឡើង ស្រប​ពេល​ដែល​យោធា​របស់​អ៊ុយ​ក្រែ​ន​បាន​រាយការណ៍​ថា​ រុស្ស៊ី​បើក​ការវាយប្រហារ​ទូទាំង​សមរភូមិ​មុខ​ ដោយ​ផ្ដោត​ការ​វាយ​ប្រយុទ្ធ​គ្នា​ខ្លាំង​បំផុត​នៅ​ទីក្រុង​នានា​ភាគ​ខាងកើត​ដូចជា​ Bakhmut និង​ Avdiivka ជា​ដើម​៕អត្ថបទ៖ សុខមាន

ព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារ «សម្ដេច» ដល់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

2023/04/08 10:18:30 pm        772
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារដល់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។

សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភថវិកា២ ម៉ឺនដុល្លារ និងផ្តល់សញ្ញាតិខ្មែរដល់កីឡាករប្រដាល់ជនជាតិប្រេស៊ីល Thiago Teixeira

2023/04/08 06:01:53 pm        1659
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នៅមុននេះបន្តិច តាមរយៈតេឡេក្រាម បានប្រកាសផ្តល់ប្រកាសឧបត្ថម្ភថវិកា លើកទឹកចិត្ត ដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល នូវថវិកាចំនួន ២០,០០០ដុល្លារអាមេរិក(ពីរម៉ឺនដុល្លារ)។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «មួយវិញទៀត ប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីលទេ ខ្ញុំនឹងស្នើទៅព្រះមហាក្សត្រ ដើម្បីផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago»៕

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៨

2023/04/08 04:40:50 pm        247
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បាបអញ្ជើញសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៨ នៅមជ្ឍមណ្ឌលកោះពេជ្រ។ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា​ កន្លងមកសម្តេច​ធ្លាប់បាន​លើក​ឡើង​ពីស្ថានភាព​ខ្វះ​អាចារ្យ សម្រាប់សកម្មភាពពិធីនានា បម្រើឱ្យប្រពៃណី វប្បធម៌ខ្មែរ តាមទម្រង់មួយជាក់លាក់ តែ​ពេលនេះស្ថានភាពកង្វះអាចារ្យមានល្អប្រសើរ។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សាសនាបានស្លាប់ រួម​ទាំង​ការ​ស្លាប់​របស់​ប្រជាពលរដ្ឋ​ផងដែរ ក្នុងសម័យប៉ុលពត ក្នុងនោះទីអារាមសាសនា ក៏ត្រូវបានកម្ទេចចោលគ្មានសល់ តែ​ស្ថានភាព​នេះ បាន​រួចរស់ឡើងវិញដោយស្មារតី នៃថ្ងៃជ័យជំនះ ៧មករា។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា វាជារឿងពិតមួយមិនអាចប្រកែកបាន នៅពេល​អាណាចក្រ​ជួប​ប្រទះ​គ្រោះ​មហន្តរាយ ផ្នែកពុទ្ធចក្រក៏រងគ្រោះផងដែរ ដូចជា​ករណី​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៧០-១៩៧៥ និងពីឆ្នាំ១៩៧៥ នៃរបបកម្ពុជាប្រជាធិបតេយ្យប៉ុលពត។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពេលដែលប្រជាពលរដ្ឋមានជីវភាពធូរធា ប្រជា​កសិករ​បង្ក​បង្កើន​ផលបានល្អប្រសើរ ទីវត្តអារាមក៏រីកចម្រើន ហើយចង្ហាន់បិណ្ឌបាត្ររបស់ព្រះសង្ឃ ក៏​សំបូរ​ពោរពាសដែរ ដែលចំណុចនេះហើយ គឺជាអ្វី​ដែល​យើង​តែង​លើក​ឡើង​ថា​«ពុទ្ធសាសនា​ផ្សារ​ភ្ជាប់​នឹង​សង្គម ឬសាសនា និងរដ្ឋ»។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គ្រប់សាសនាទាំងអស់ សុទ្ធតែ​បង្រៀន​ឱ្យ​ប្រជាពលរដ្ឋ​ប្រព្រឹត្តិ​អំពើ​ល្អ។ សាសនា​ គឺផ្នែកមួយដ៏សំខាន់ មិនអាចខ្វះបាននៅក្នុងសង្គម។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អាចារ្យ អាចារិនី មានសារៈសំខាន់ណាស់ ក្នុងវិស័យ​ព្រះ​ពុទ្ធសាសនា។ អាចារ្យ អាចារិនី គឺជាចាស់ទុំ សម្រាប់រៀបចំក្នុងពិធីជាប្រពៃណីរបស់ខ្មែរ តាមទម្រង់មួយដែលបានកំណត់ និងបន្តទៅជំនាន់ក្រោយៗទៀត។- សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់ អាចារ្យ អាចារិនី ក្នុងពិធីមង្គលការ ត្រូវសម្របសម្រួលជាមួយម្ចាស់ដើមការ ជៀសវាងការខ្វែងគំនិតគ្នាក្នុងពិធីមង្គលការ។ ក្នុងករណីម្ចាស់ដើមការ តម្រូវឱ្យអាចារ្យធ្វើតាមប្រពៃណីភូមិឋានគាត់ ត្រូវតែសម្របសម្រួលតាមនោះ។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្នុងជីវិតនយោបាយរបស់សម្តេចតែងតែជោគជ័យជារៀងរហូតមក តែសម្តេចមិនទាន់ប្រកាសថា «ខ្លួនជាគ្រូជោគជ័យទេ» ហើយក៏មិនទាន់អាចទៅបង្រៀនអ្នកដទៃពីភាពជោគជ័យនោះដែរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកទឹកឱ្យបន្តមានការបង្ហាត់បង្រៀន បណ្តុះផ្នត់គំនិតវិជ្ជមាន និងជោគជ័យ ដល់ស្រទាប់មហាជនខ្មែរ តែក៏ត្រូវជៀសវាងនូវពាក្យពេចន៍ខ្លះៗដែលមានភាពរសើប និងបង្កបញ្ហាដល់សង្គម។- សម្តេចតេជោ ហ៊ុន សែន ប្រកាសទៅបុគ្គលពាល ជ្រកក្រោមព្រះពុទ្ធសាសនា ហៅ«អាខ្មៅ» រកឱ្យឃើញជុំរិញការចោទប្រកាន់ទៅលោក ជេម សុក ហៅសុខសុគន្ធ ថាបានទទួលលុយចំនួន ១០ម៉ឺនដុល្លារអាមេរិកពីសម្តេចតេជោ ហ៊ុន សែន ។ ...[]បើសុំទោស រួចខ្លួន បើមិនសុំទោសទេ សម្តេចនៅហៅ«អាខ្មៅ»ជារៀងរហូត។- សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះឧបាយកលទុច្ចរិតរបស់បុគ្គលប្រឆាំងមួយចំនួនតូច ដែលចញ្ចឹមចិត្ត និងមានបំណងបង្កមហន្តរាយដល់សង្គម និងបំផ្លាញសុខសន្តិភាព។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នាពេលបច្ចុប្បន្ននេះ ទោះកម្ពុជាជួបនឹងវិបត្តិសេដ្ឋកិច្ច ប្រជាពលរដ្ឋជួបការលំបាកបន្តិចមែន តែគ្មានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ និងគ្មានការគិតគូរពីរដ្ឋអំណាចគ្រប់ជាន់ថ្នាក់នោះទេ។- សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលនៅតែទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន សង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋ នៅតែជឿជាក់ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ការបោះឆ្នោតទាំងអស់។- សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យរួមគ្នាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ដើម្បីកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាពលើគ្រប់វិស័យបន្ថែមទៀត។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅសល់តែរយៈពេលជាង ២០ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជា នឹងឈានទៅដល់ភាពជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្រោមមូលបទ«កីឡាក្រោមម្លប់ នៃសុខសន្តិភាព»...[] បើគ្មានសន្តិភាពទៀត យើងមិនអាចរៀបចំព្រឹត្តិការណ៍កីឡាធំៗទាំងនេះបានឡើយ។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សន្តិភាពអាចរក្សាបាន តាមតែរយៈតួនាទីរបស់គណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។-សម្តេចតេជោបញ្ជាក់ថា «គណបក្សផ្សេងៗ គ្មានបក្សណាអាចរក្សា ការពារសុខសន្តិភាពបានឡើយ...[]បក្សខ្លះនៅផ្ទះស្លឹកសោះ តែសន្យាធ្វើផ្ទះឱ្យគេ..»។- សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យគ្រប់ផ្នែកពាក់ព័ន្ធរួមគ្នាផ្សព្វផ្សាយ បញ្ជ្រាប ខ្លឹមសារ អប់រំ គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពរួមមាន៖ គ្រឿងញៀន ល្បែងស៊ីសង ... និងសុវត្ថិភាពចរាចរណ៍ឱ្យបានទូលំទូលាយ ដើម្បីកាត់បន្ថយអត្រាស្លាប់ និងរបួសឱ្យស្ថិតនៅក្នុងកម្រិតតិចតួចបំផុត។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុ ឱ្យមានការយោគយល់ខ្ពស់ដល់ប្រជាពល ដែលមិនមានលទ្ធភាពពិតប្រាកដ ដើម្បីសងបំណុលត្រលប់ទៅវិញ ក្នុងកាលៈទេសៈលំបាកក្រោយវិបត្តិ នៃជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ឱ្យអនុវត្តចំណាត់ការតាមផ្លូវច្បាប់ដោយគ្មានការលើកលែង ចំពោះបក្សនយោបាយ ឬបុគ្គលណាក៏ដោយ ដែលញុះញង់ និងឃោសនាប្រជាពលរដ្ឋ មិនឱ្យសងត្រឡប់ ឬចេញមកនិយាយបំផុសចលនាមិនឱ្យសងបំណុល។- សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យ«គ្រូជោគជ័យ»ប្រឹងប្រែងរៀនសូត្រពីរបៀបនិយាយឡើងវិញ និងសិក្សាអក្សរសាស្ត្រខ្មែរឱ្យបានច្បាស់លាស់ មុននឹងនិយាយ ឬធ្វើបទបង្ហាញផ្សេងៗ។- សម្តេចតេជោបានផ្តល់ទស្សនៈថា «ចង់និយាយឱ្យគេស្តាប់ ត្រូវមើលឱ្យច្បាស់ថានរណាកំពុងនៅពីមុខ ឬកំពុងស្តាប់យើង»។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅលើលោកនេះគ្មាននរនាចេះអស់នោះទេ ឬដឹងសព្វគ្រប់ទេ ដោយសម្តេចចាត់ទុកមនុស្សទាំងអស់ជាគ្រូរបស់សម្តេច ឱ្យតែពួកគេចេះជាង ឬមានគំនិតថ្មីជាងសម្តេច ដែលអាចឱ្យសម្តេចរៀនសូត្របាន។សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង០៩ និង៤៧នាទី

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៨

2023/04/08 02:49:43 pm        254
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៨ នៅមជ្ឍមណ្ឌលកោះពេជ្រ។ព័ត៌មានលម្អិតBTV នឹងផ្សាយជាបន្តបន្ទាប់..!

កម្ពុជា ត្រូវបានអង្គការសហប្រជាជាតិបញ្ចូលជាសមាជិក UNAIDS

2023/04/08 03:27:48 am        50
ភ្នំពេញ÷ កម្ពុជាមានមោទនភាព ដោយត្រូវបានក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម អង្គការសហប្រជាជាតិ បោះឆ្នោ តទទួលស្គាល់ និងបញ្ចូលប្រទេសកម្ពុជាជាសមាជិកនៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការ UNAIDS កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ នៅទីក្រុងញូវយ៉ក។ នេះបើតាមសេចក្ដីប្រ កាសព័ត៌មានរបស់សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ចេញនៅល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។ក្រៅពីបង្ហាញនូវមោទកភាពនេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក៏បានឱ្យដឹងដែរថា រាជរដ្ឋាភិបាលដែ លដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បន្តស្វាគមន៍ដល់សកម្មជន សមាជិក នៃបណ្ដាគណបក្សន យោបាយនានា មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងស្មារតីសាមគ្គីជាតិ ដើម្បីថែរក្សាការពារសន្តិភាព និងអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា។ក្នុងពេលដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរដល់ជនរួមជាតិខ្មែរគ្រប់រូបទាំងក្នុង និងក្រៅប្រទេស មន្ត្រីរាជការ នាយទាហាន ពលទាហាន នាយនគរបាល ពលនគរបាល ក្មួយៗសិស្សានុសិស្ស និស្សិត យុវជន កម្មករ និយោជិត ធុរជន និងវិនិយោគិនដែលបាននិងកំពុងប្រកបធុរកិច្ចនៅលើទឹកដីកម្ពុជា ក្នុងឱកាសបុ ណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ដែលនឹងឈានចូលនាពេលខាងមុខ សូមទទួលបាននូវជោគជ័យ សិរីសួស្ដី ជ័យមង្គល និងវិបុលសុខ ជារៀងដរាបតទៅ៕ដោយ៖ គង់ ឌិន

រដ្ឋាភិបាលឱ្យជំនាញពាក់ព័ន្ធសហការសិក្សាគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងកម្ពុជា និងឡាវ

2023/04/08 03:26:00 am        40
ភ្នំពេញៈ រាជរដ្ឋាភិបាល ប្រគល់ភារកិច្ចជូនក្រសួងសាធារណការនិងដឹកជញ្ជូន អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន រដ្ឋបាលខេត្តព្រះវិហារ និងរដ្ឋបាលខេត្តរតនគិរី ត្រូវសហការសិក្សាលើគម្រោងកសាងហេដ្ឋារ ចនាសម្ព័ន្ធតភ្ជាប់រវាងកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅតំបន់ទន្លេរពៅ ខេត្តព្រះវិហារ និងនៅតំបន់កន្ទុយនាគ ខេត្តរតនគិរី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ចេញនៅល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។ក្នុងកិច្ចប្រជុំនេះដែរ រាជរដ្ឋាភិបាលក៏អំពាវនាវដល់ប្រជាជនចូលរួមទប់ស្កាត់ និងកាត់បន្ថយអត្រាស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសឱ្យមកនៅកម្រិតទាបបំផុត។ ក្រសួង ស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ត្រូវជំរុញការផ្សព្វផ្សាយនិងបញ្ជ្រាបខ្លឹមសារអប់រំពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍ឱ្យបានទូលំទូលាយ និងតាមវេទិកាសាធារណៈនានា ពិសេសការអនុវត្តសុវត្ថិភាពចរាចរណ៍នៅក្នុងគោ លនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។រាជរដ្ឋាភិបាលក៏បានស្នើដល់រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តការយកចិត្តទុកដាក់ខ្ពស់ និងត្រូវបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់និងបង្ក្រាបឱ្យកាន់តែមានប្រសិទ្ធភាពនូវរាល់បទល្មើសពាក់ព័ន្ធនឹងការកាប់ទន្ទ្រានព្រៃឈើ ការគេចវេះពន្ធឆ្លងដែន ការរត់ពន្ធគ្រឿងញៀន និងការជួញដូរ និងរត់ពន្ធមនុស្សជាដើម។ក្រសួង ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់លើបញ្ហាកម្ចីធនាគារនិងមីក្រូហិរញ្ញវត្ថុ ដោយត្រូវបញ្ចៀសនូវរាល់ការរឹបអូសទ្រព្យសម្បត្តិ និងការចាប់ចងប្រជាពលរដ្ឋដែលបានជា ប់កម្ចីឥណទានធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ហើយមិនមានលទ្ធភាពពិតប្រាកដដើម្បីសងបំណុលវិញ ក្នុងកាលៈទេសៈលំបាកក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។ ដោយឡែក ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យអនុវត្តចំណាត់ការតាមផ្លូវច្បាប់ ចំពោះបុគ្គលដែលញុះញង់ និងឃោសនាមិនឱ្យសងត្រឡប់ ឬចេញមកនិយាយបំផុសចលនាមិនឱ្យសងបំណុល។រាជរដ្ឋាភិបាល បានណែនាំដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ បងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរៀបចំនិងត្រៀមខ្លួនរួចជាស្រេច ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នេះ ឱ្យប្រព្រឹត្តទៅដោយរលូននិងជោគជ័យ ពិសេស ត្រូវខិតខំធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនគណៈប្រតិភូជាន់ខ្ពស់នៃបណ្ដាប្រទេសជាសមាជិក ប្រតិភូកីឡា គ្រូបង្វឹក កីឡាករ ឱ្យបានល្អប្រសើរ។សេចក្ដីប្រកាសព័ត៌មានដដែលឱ្យដឹងទៀតថា ក្នុងបរិបទថ្មីនៃសណ្តាប់ធ្នាប់តំបន់ និងពិភពលោក, កម្ពុជាបន្តអនុវត្តគោលនយោបាយការបរទេស ដែលរក្សាទំនាក់ទំនងការទូតល្អជាមួយបណ្ដាប្រទេសជិតខាង និងបណ្ដាប្រទេសនានាក្នុងតំបន់និងពិភពលោក ដោយការពារផលប្រយោជន៍ស្នូលរបស់កម្ពុជា អនុលោមតាមរដ្ឋធម្មនុញ្ញ ធានាអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យ សន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ៕ ដោយ៖ គង់ ឌិន

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យរួមគ្នាទប់ស្កាត់ និងកាត់បន្ថយអត្រាស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍

2023/04/08 03:22:32 am        43
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាជនចូលរួម ទប់ស្កាត់ និងកាត់បន្ថយអត្រាស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសឱ្យមកនៅកម្រិតទាបបំផុត។ថ្លែងក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រទី៧ ខែមេសា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យក្រសួង ស្ថាប័ន សមត្ថកិច្ច ពាក់ព័ន្ធ ត្រូវជំរុញការផ្សព្វផ្សាយនិងបញ្ជ្រាប ខ្លឹមសារ អប់រំ ពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍ឱ្យបានទូលំ ទូលាយ និងតាមវេទិកាសាធារណៈនានា ពិសេសការអនុវត្តសុវត្ថិភាពចរាចរណ៍នៅក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM