សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

ព័ត៌មានសំខាន់ៗ

ការស្ទង់មតិ​របស់​ទូរទស្សន៍ CNN៖ ពលរដ្ឋ​អាមេរិក​ភាគច្រើន​គាំទ្រ​ឲ្យ​មានការ​ចោទប្រកាន់​លោក Trump

2023/04/04 05:45:15 pm        215
​អាមេរិក៖ ចំនួន​ ៦០%​ នៃ​ជនជាតិ​អាមេរិក​បាន​យល់ព្រម​លើ​ការចោទប្រកាន់​លើ​អតីត​ប្រធានាធិបតី Donald Trump នេះ​បើ​យោង​តាម​ការស្ទង់មតិ​ថ្មី​ពី​ទូរទស្សន៍ CNN ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន SQL Server Reporting Services​(SSRS) បន្ទាប់ពី​ព័ត៌មាន​ដែល​ថា ​គណៈវិនិច្ឆ័យ​នៅ​ទីក្រុង​ញូវយ៉ក​បាន​បោះ​ឆ្នោត​ឲ្យ​ចោទប្រកាន់​រូបលោក ​ទាក់​ទង​នឹង​ការ​បង់​ប្រាក់​បំបិទមាត់​ឲ្យ​ទៅ​តារាភាពយន្ត​អាសអាភាសនាង ​Stormy Daniels។ប្រហែល​ ៣​ភាគ​៤ ​នៃ​ជនជាតិ​អាមេរិក​និយាយ​ថា នយោបាយ​យ៉ាងហោចណាស់​មាន​តួនាទី​មួយ​ចំនួន​ក្នុង​ការ​សម្រេចចិត្ត​ចោទ​ប្រកាន់​លោក Trump រួម​ទាំង ៥២% ដែល​បាន​និយាយ​ថា ​វា​ដើរតួ​យ៉ាង​សំខាន់​។ ​ក្រុម​អ្នក​ឯករាជ្យ​ភាគច្រើន​តម្រង់​ជួរ​គាំទ្រ​ការចោទប្រកាន់​នេះដោយមាន ៦២% យល់​ព្រម ​និង ៣៨% មិន​យល់ព្រម​។ ​គណបក្ស​ប្រជាធិបតេយ្យ​គឺ​ស្ទើរតែ​ទាំងស្រុង​គាំទ្រ​ចំពោះ​ការចោទប្រកាន់​ដោយមាន​ ៩៤% យល់ព្រម រួម​ទាំង​ ៧១% ដែល​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ជាមួយគ្នា​នោះ​ក្រុម​មកពី​គណបក្ស​សាធារណរដ្ឋ​មិនសូវ​រួបរួម​ក្នុង​ការ​ប្រឆាំង​ចំនួន ​៧៩% មិន​យល់ព្រម និង ៥៤% មិន​គាំទ្រ​ទាំងស្រុង។ ​ខណៈ​ការ​បង្ហាញ​ទស្សនៈ​លើ​ការចោទប្រកាន់​ត្រូវ​បាន​បំបែក​តាម​ជួរ​គណបក្ស ការស្ទង់មតិ​បាន​រក​ឃើញ​ថា​ ភាគច្រើន​នៅ​ទូទាំង​ប្រជាសាស្ត្រ​សំខាន់ៗ ដែល​មាន​ការ​បែក​បាក់​គ្នា​ទាំងអស់​យល់ព្រម​លើ​ការសម្រេចចិត្ត​ ក្នុង​ការ​ចោទប្រកាន់​អតីត​ប្រធានាធិបតី​។នោះ​រួមបញ្ចូល​យេនឌ័រ ៦២% នៃ​ស្ត្រី​ ៥៨% នៃ​បុរស​ ក្រុម​រើសអើង​ពូជសាសន៍ និង​ជនជាតិភាគតិច ៨២% នៃ​មនុស្ស​ពេញ​វ័យ​ស្បែក​ខ្មៅ​ ៧១% នៃ​មនុស្ស​ពេញ​វ័យ​និយាយ​ភាសា​អេ​ស្ប៉ា​ញ មនុស្ស​ពេញ​វ័យ​ស្បែក​ស ៥១% មនុស្ស​វ័យ​ចំណាស់ ៦៩% ក្រោម​អាយុ ៣៥​ឆ្នាំ ៦២% អាយុ ៣៥​ដល់ ​៤៩​ឆ្នាំ​មាន ​៥៣% អាយុ​ចាប់ពី​ ៥០​ដល់ ​៦៤​ឆ្នាំ ៥៤%​។ ​ទូរទស្សន៍ ​CNN បាន​រាយការណ៍​ថា​ អតីត​ប្រធានាធិបតី​រូប​នេះ​ប្រឈម​នឹង​បទ​ចោទ​ប្រកាន់​ជាង ៣០​ករណី​ទាក់ទង​នឹង​ការ​ក្លែងបន្លំ​អាជីវកម្ម ប៉ុន្តែ​ការចោទប្រកាន់​នៅតែ​ស្ថិត​ក្រោម​ការ​បិទ​បាំង ហើយ​ការចោទប្រកាន់​មិន​ត្រូវ​បាន​បង្ហាញ​សាធារណៈ​ នៅ​ពេល​នៃ​ការស្ទង់មតិ​នោះ​ទេ​៕​អត្ថបទ៖ សុខមាន

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​ផ្អាក​បណ្តោះអាសន្ន​ការបណ្តេញចេញ​រដ្ឋមន្ត្រី​ការពារជាតិ

2023/04/04 05:11:13 pm        254
​​អ៊ីស្រាអែល​៖ យោង​តាម​ប្រភព​ដ៏​ជិតស្និទ្ធ​មួយ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu នឹង​ពន្យារពេល​ការ​បណ្តេញចេញ​រដ្ឋមន្ត្រី​ការពារ​ជាតិលោក Yoav Gallant ដែល​បាន​ប្រកាស​កាលពី​មួ​យស​ប្តា​ហ៍​មុន បន្ទាប់ពី​រដ្ឋមន្ត្រី​រូប​នេះ​បាន​អំពាវនាវ​ឱ្យ​ផ្អាក ​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​តុលាការ​របស់​រដ្ឋាភិបាល។ លោក Gallant និង​លោក Netanyahu បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ជាមួយគ្នា​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ក្នុង​អំឡុងពេល​ដំណើរ​ទស្សនកិច្ច​ទៅកាន់​មូលដ្ឋាន​យោធា​មួយ​កន្លែង ​ដើម្បី​អបអរ​កងទ័ព​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​សាសនា​។ លោក Netanyahu បាន​និយាយ​ថា ​អ្វី​ដែល​សំខាន់​បំផុតលោក​នឹង​និយាយ​តាមរបៀប​នេះ គឺ​ត្រូវ​ចាក​ចេញពី​នយោ​បាយ​តាម​ច្រកទ្វារ​មូលដ្ឋាន ដើម្បី​រួមគ្នា​ការពារ​ភាព​ខ្លាំង​របស់​អ៊ីស្រាអែល​។​ លោក Netanyahu បាន​ប្រកាស​ថា លោក​បណ្តេញ​លោក Gallant កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា បន្ទាប់ពី​ការ​អំពាវនាវ​ជា​សាធារណៈ​របស់​រដ្ឋមន្ត្រី​ការពារជាតិ​របស់​លោក​រូប​នេះ ដើម្បី​ផ្អាក​ផែនការ​ដ៏​ចម្រូងចម្រាស​ខ្លាំង​សម្រាប់​ប្រព័ន្ធ​តុលាការ។ ផែនការ​ដែល​នឹង​មើល​ឃើញ​ការ​រឹត​បន្តឹង​ការគ្រប់គ្រង​របស់​រដ្ឋា​ភិ​បាល​លើ​ការតែងតាំង​តុលាការ និង​ផ្តល់ឱ្យ​សភា​នូវ​អំណាច​ដើម្បី​លុប​ចោល​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល ដែល​បាន​បង្ក​ឱ្យ​មាន​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​មិន​ធ្លាប់​មាន​ពី​មុន​មក ដែល​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ទាហាន​បម្រុង ដោយ​និយាយ​ថា​ ពួកគេ​អាច​បដិសេធ​ការ​កេណ្ឌ​យោធា​។ ​​ដោយ​ភាព​តានតឹង​កំពុង​កើន​ឡើង​ខ្ពស់​ ក្នុងអំឡុង​ខែ​ដ៏​ពិសិដ្ឋ​របស់​ពលរដ្ឋ​មូស្លីម​នៃ​ខែ​បុណ្យ​រ៉ា​ម៉ា​ដាន ដែល​ឆ្នាំនេះ​ស្របគ្នា​នឹង​បុណ្យ​សាសនា​របស់​ជនជាតិ​ជ្វី​ហ្វ លោក Netanyahu បានសម្រេច​ផ្អាក​ការ​ដាក់​ជំនួស​អតីត​ឧត្ដម​នា​វី​ឯក​កងទ័ពជើងទឹក រហូតដល់​ពេលវេលា​ដែល​មិនបាន​បញ្ជាក់​។ ខណៈ​ការ​តវ៉ា​បាន​បន្ត​ក្នុង​ពេល​មានការ​កើន​ឡើង​ការ​ព្រួយបារម្ភ​ជា​អន្តរជាតិ លោក Netanyahu បាន​បន្ធូរ​បន្ថយ និង​ផ្អាក​កំណែទម្រង់​ដែល​មាន​ការ​ប្រឆាំង ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ការចរចា​សម្របសម្រួល​ជាមួយ​គណបក្ស​ប្រឆាំង​៕អត្ថបទ៖ ប៊ុនថន

ម៉ាឡេស៊ី​នឹង​បញ្ចប់​ការកាត់ទោស​ប្រហារជីវិត​ជា​កាតព្វកិច្ច​ទាំងអស់ ខណៈ​ទោស​ប្រហារជីវិត​មាន​កាន់តែ​តិច​នៅ​អាស៊ីអាគ្នេយ៍​

2023/04/04 04:46:53 pm        278
​ម៉ាឡេស៊ី៖ សភា​ម៉ាឡេស៊ី​បាន​អនុម័ត​ច្បាប់​មួយ​កាលពី​ថ្ងៃ​ចន្ទ ដើម្បី​លុបបំបាត់​ការ​កាត់​ទោស​ប្រហារ​ជីវិត​ជា​កាតព្វកិច្ច ដោយ​ក្រុម​សិទ្ធិមនុស្ស​ស្វាគមន៍​ការបោះឆ្នោត​នេះ​ថា​ជា "​ជំហាន​សំខាន់​" ដែល​អាច​ធ្វើ​ឲ្យ​ការ​កាត់​ទោស​ប្រហារជីវិត​មាន​កាន់តែ​តិច ​នៅ​កន្លែង​ផ្សេងទៀត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ​ការ​ផ្តន្ទាទោស​សម្រាប់​បទ​ល្មើស​ជាច្រើនរួម​ទាំង​ឃាតកម្ម និង​ការ​ជួញដូរ​គ្រឿងញៀន ពី​មុន​មក​មាន​ទោស​ប្រហារជីវិត​ដោយ​ស្វ័យប្រវត្តិដែល​ពុំ​ផ្តល់​សិទ្ធិ​ឲ្យ​ចៅក្រម​បដិសេធ​ឡើយ​។​ សេចក្ដី​ស្នើ​ច្បាប់​នេះ​ពុំបាន​លុបចោល​ទោស​ប្រហារជីវិត​ទេ ប៉ុន្តែ​ជា​ការ​ផ្ដល់​ជម្រើស​ឲ្យ​ក្រុម​ចៅក្រម​ក្នុង​ការ​បន្ថែម​រយៈពេល​ជាប់ពន្ធនាគារ​ចន្លោះ​ពី ​៣០ ​ទៅ​ ៤០​ឆ្នាំ​ក្រោម​លក្ខខណ្ឌ​ច្បាស់លាស់​។​ ថ្លែង​នៅ​ចំពោះ​មុខ​សភា​ជាន់​ទាប​នៃ​សភា​ម៉ាឡេស៊ី អនុរដ្ឋមន្ត្រី​ផ្នែក​ច្បាប់​លោក Ramkarpal Singh បាន​និយាយ​ថា​ យើង​មិន​អាច​ព្រងើយកន្តើយ​ចំពោះ​សិទ្ធិ​រស់​រាន​មាន​ជីវិត ​តាំងពី​កំណើត​សម្រាប់​មនុស្ស​គ្រប់រូប​បាន​ឡើយ​។ ​ប្រទេស​ម៉ាឡេស៊ី​បាន​ផ្អាក​ការ​កាត់ទោស​ប្រហារជីវិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៨ ​មក ប៉ុន្តែ​តុលាការ​បាន​បន្ត​បញ្ជូន​អ្នកទោស​ដល់​ការ​កាត់ទោស​ប្រហារជីវិត​។ ​មាន​បទល្មើស​ឧក្រិដ្ឋកម្ម​ចំនួន ​៣៤​ករណីដែល​ត្រូវ​ផ្តន្ទាទោស​ប្រហារជីវិត​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ក្នុង​នោះ ១១​ករណី​មុន​ថ្ងៃ​ចន្ទ​ដែល​បាន​អនុវត្ត​ទោស​ប្រហារជីវិត​ជា​កាតព្វកិច្ច​។​ បច្ចុប្បន្ន​មាន​អ្នកទោស​បែបនេះ​ចំនួន ១.៣៤១នាក់​នៅ​ក្នុង​ប្រទេសដែល​មាន​ជាង ៦០% នៃ​អ្នក​ទាំងនោះ​បាន​ទទួល​ការ​កាត់​ទោស​ជា​កាតព្វកិច្ច យោងទៅតាម​ការ​វាយតម្លៃ​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ​៕អត្ថបទ៖ សុខមាន

អ្នកគាំទ្រ​លោក Trump នៅក្រៅ​ទីក្រុង​រមណីយដ្ឋាន Mar-A-Lago សន្យា​គាំទ្រ​ ខណៈ​លោក​ចេញ​ដំណើរ​មក​ញូវយ៉ក​

2023/04/04 04:14:35 pm        211
​អាមេរិក៖ អ្នកគាំទ្រ​លោក Donald Trump រាប់សិប​នាក់​បាននាំគ្នា​ចេញ​មក​គាំទ្រ​នៅ​រដ្ឋ Florida កាលពី​ថ្ងៃ​ចន្ទ ដោយបាន​គ្រវី​ដៃ​ស្វាគមន៍​ក្បួន​រថយន្ត​របស់លោក​ ដែល​កំពុងធ្វើដំណើរ​ពី​ទីក្រុង​រមណីយដ្ឋាន Mar-A-Lago ទៅកាន់​អាកាស​យានដ្ឋាន West Palm Beach ជា​កន្លែង​ដែល​លោក Trump ចេញដំណើរ​ទៅកាន់​ទីក្រុង​ញូវយ៉ក ដើម្បី​ចូល​បង្ហាញខ្លួន​នៅ​តុលាការ​។ អ្នកគាំទ្រលោក Cindy Falco បាន​ប្រាប់​សារព័ត៌មាន Reuters ថា លោក​គ្រាន់តែ​អាច​ស្រមៃ​ថា ​ប្រធានាធិបតី Donald Trump កំពុង​ឆ្លងកាត់​ភាពមិនច្បាស់លាស់​។ លោក​ដឹងថា លោក Donald Trump ក៏​ជា​អ្នក​ជឿជាក់​ម្នាក់​ដែរ​។ ការទន្ទឹងរង់ចាំ និង​ការរំភើប​ចិត្ត​របស់​ក្រុមមនុស្ស​កាន់តែ​កើនឡើង​ខ្លាំង ដោយ​ការឆ្លងកាត់​ជាច្រើន​នាទី និង​មាន​សំឡេង​ស្រែក​គាំទ្រ​ពី​អ្នក​ឈរ​មើល​។​ ​មន្ត្រី​តុលាការ​បាន​និយាយថា ការចូល​បង្ហាញខ្លួន​តា​ម​ការគ្រោងទុក​នៅវេលា​ម៉ោង ២ និង ១៥នាទី​រសៀលថ្ងៃ​អង្គារម៉ោង​ក្នុង​តំបន់​។ ការិយាល័យ​របស់លោក​ Trump បាន​និយាយថា បន្ទាប់មកលោក Trump នឹង​ត្រលប់​ទៅ​រដ្ឋ Florida វិញ ហើយ​ថ្លែង​សុន្ទរកថា​ពី​ទីក្រុង​រមណីយដ្ឋាន Mar-a-Lago នៅ​ម៉ោង ៨:១៥​នាទី​យប់​ម៉ោង​ក្នុង​តំបន់​។ ​​លោក Trump បាន​និយាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា លោក​ទៅកាន់​អគារ Trump Tower ក្នុង​តំបន់ Manhattan បន្ទាប់ពី​បានមក​ដល់ទី​ក្រុង New York ហើយនឹង​ធ្វើដំណើរ​ទៅកាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។ ដោយមាន​គ្រវីទង់ជាតិ និង​បដានៅ​សងខាង​ផ្លូវ ក្រុម​អ្នកគាំទ្រ​របស់លោក​ Trump បាន​រង់ចាំ​បង្ហាញ​ការគាំទ្រ​របស់​ពួកគេ​នៅ​ព្រលានយន្តហោះ និង​នៅលើ​ផ្លូវ​ដែល​លោក​ត្រូវបាន​គេ​រំពឹងថា ​នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង New York​៕អត្ថបទ៖ ប៊ុនថន

លោក Trump កំពុងស្ថិត​នៅក្នុង​ទីក្រុង​ញូវយ៉ក​នៅមុន​ពេល​បង្ហាញខ្លួន​នៅ​តុលាការ​ជា​ប្រវត្តិសាស្ត្រ​

2023/04/04 03:59:34 pm        189
​អាមេរិក៖ លោក Donald Trump បានមក​ដល់​អគារ​ខ្ពស់​របស់លោក​នៅ​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​ចន្ទ នៅមុន​ថ្ងៃ​នៃ​ការ​ចូល​ខ្លួន​របស់​លោក​ដើម្បី​ប្រឈម​នឹង​ការចោទប្រកាន់​បទ​ព្រហ្មទណ្ឌ​មិន​ធ្លាប់​មាន​ពី​មុន​មក ដែល​គំរាម​ដល់​ការ​បោះ​បង់​ចោល​ការប្រកួត​ប្រជែង​តំណែង​នៅ​សេត​វិមាន​នៅ​ក្នុង​ឆ្នាំ​២០២៤ ឲ្យ​ធ្លាក់​ចូល​ក្នុង​ភាព​វឹកវរ​។ លោក ​Trump ​មកពី​គណបក្ស​សាធារណរដ្ឋ​វ័យ​ ៧៦​ឆ្នាំ ជា​អតីត​ប្រធានាធិបតី​អាមេរិក​ដំបូង​គេ​ដែល​ជាប់​ចោទ​ពី​បទ​ព្រហ្មទណ្ឌ ហើយ​ត្រូវ​បាន​ចោទប្រកាន់​ជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ​នេះ ជុំវិញ​ការ​ចំណាយ​ប្រាក់​បំបិទមាត់​ឲ្យ​ទៅ​តារាភាព​យន្ត​អាសអាភាស​ម្នាក់ ក្នុង​អំឡុង​ការបោះឆ្នោត​ឆ្នាំ​២០១៦ ដែល​នាំ​ឲ្យ​លោក​ឡើង​កាន់​តំណែង​។​ ​លោក Trump បាន​បក់ដៃ​ទៅកាន់​អ្នកគាំទ្រ​ ខណៈ​លោក​បាន​ដើរចូល​ទៅ​ក្នុង​លំនៅឋាន Trump Tower របស់​លោក​នៅ​តាម​រុក្ខវិថី​ទី​៥ (Fifth Avenue) ក្រោម​សន្តិសុខ​ដ៏​តឹងរ៉ឹង បន្ទាប់ពី​ជិះ​យន្តហោះ​មកពី​រដ្ឋ Florida ជាការ​ធ្វើដំណើរ​ជា​ប្រវត្តិសាស្ត្រ​ដែល​ដែលមាន​ការផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​សហរដ្ឋអាមេរិក ដោយមាន​ឧទ្ធម្ភាគចក្រ​បណ្តាញ​ការងារ​តាម​ក្បួន​រថយន្ត​របស់លោក​។ លោក Trump នឹងត្រូវ​បង្ហាញខ្លួន​នៅ​តុលាការ​តំបន់ Manhattan នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ ក្នុងពេល​មានការ​រំជើបរំជួល​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​ត្រូវបាន​គេ​រំពឹងថា​នឹង​ព្យាយាម​ប្រើប្រាស់​ការបង្ហាញ​ខ្លួនរ​បស់​លោក ​ដើម្បី​ជំរុញ​ការគាំទ្រ​សម្រាប់​គោលបំណង​បោះឆ្នោត​ឡើងវិញ​របស់លោក​។ ​នគរបាល​នៅក្នុង​ទីក្រុង​នេះមានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយមាន​ការហ៊ុមព័ទ្ធ​ដោយ​សន្តិសុខ និង​ភ្នាក់ងារ​សម្ងាត់​នៅ​ខាងក្រៅ​ទាំង​អគារ Trump Tower ទាំង​នៅ​តុលាការ​តំបន់ Manhattan​។ អភិបាល​តំបន់លោក Eric Adams បាន​ព្រមាន​ថា នរណាម្នាក់​ដែល​តវ៉ា​ដោយ​ហិង្សា​នឹងត្រូវ​ចាប់ខ្លួន និង​ឲ្យ​ទទួលខុសត្រូវ មិន​ថា​អ្នកនោះ​ជា​នរណា​ទេ៕អត្ថបទ៖ ប៊ុនថន

ប្រសាសន៍សំខាន់ៗរបស់ សម្ដេចតេជោ ក្នុងឱកាសជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយកីឡាករ កីឡាការិនី

2023/04/04 12:34:51 am        681
ភ្នំពេញ៖ ប្រសាសន៍សំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជួបជុំសំណេះសំណាល និង ទទួលទានអាហារសាមគ្គី ជា មួយ មហាគ្រួសារ កីឡាកម្ពុជាចំនួន ៤.២៦៤នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នេះ។ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ៖-សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជារង់ចាំ៦៤ឆ្នាំ ទើបសម្រេចចិត្ត​យកឆ្នាំ២០២៣នេះ សម្រាប់ជាឆ្នាំទទួលធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតស៊ីហ្គេម។-សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាអាចរៀបចំស៊ីហ្គេមនៅឆ្នាំ២០២៣ នេះ គឺជាគុណបំណាច់របស់ព្រះករុណា ព្រះបរមរតនកោដ្ឋ សម្ដេចព្រះ នរោត្ដម សីហនុ ដែលបានចាប់ផ្ដើមរៀបចំប្រកួតជាលក្ខណៈអន្តរជាតិជាលើកដំបូងនៅកម្ពុជា គឺព្រឹត្តិការណ៍កីឡា GANEFO។-សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការ​ជាតិអូឡាំពិក ពិនិ ត្យរៀបចំគោលនយោបាយសម្រាប់កីឡាករ ដែលចូលរួម​ប្រកួតហើយ​ធ្លាក់ខ្លួនមានពិការភាព។-សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រកាសអំពាវនាវ និងសុំការយោគយល់​ពីប្រជាពលរដ្ឋ​នៅភ្នំពេញ ដែលត្រូវប្រឈមនឹងការកកស្ទះចរាចរណ៍ ក្នុងពេលអំឡុងនៃការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា។-សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ប្រជាពលរដ្ឋ និងភ្ញៀវបរទេស ដែលចូលទស្សនាស៊ីហ្គេម មិនត្រូវទទួល ការបង់ថ្លៃណាមួយឡើយ ហើយដើម្បីគ្រប់គ្រង​សណ្ដាប់ធ្នាប់​នៅកន្លែងប្រកួត​ឱ្យបានល្អ ដោយអ្នកចូលទស្សនាស៊ីហ្គេមទាំងអស់ នឹងទទួលបានសំបុត្រម្នាក់មួយសន្លឹក ដោយមិនមានគិតកម្រៃ ដើម្បីងាយស្រួលរកកន្លែងអង្គុយ និងច្រកសម្រាប់ចេញ-ចូល។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយកីឡាករ កីឡាការិនី ជាង៤ពាន់នាក់

2023/04/03 11:47:09 pm        796
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី អញ្ជើញជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គី​ជា​មួយមហាគ្រួសារកីឡាកម្ពុជាចំនួន៤.២៦៤នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នេះ។ពិធីទទួលទានអាហារសាមគ្គីនាពេលនេះ ពិតជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់មន្ត្រីកីឡា អាជ្ញាកណ្តាល-ចៅក្រមគ្រូបង្វឹក ព្រឹទ្ធាចារ្យកីឡា និងកីឡាករ កីឡាការិនី ដែលបានមកជួបជុំគ្នា និងមានភព្វសំណាង​បានជួបផ្ទាល់​ជាមួយ​សម្តេចតេជោនាយករដ្ឋមន្ត្រី មុនពិធីបុណ្យចូលឆ្នាំថ្មី និងមុនពេលការប្រកួតកីឡា SEA Games-ASEAN Para Games​ឆ្នាំ២០២៣ ខិតជិតមកដល់នាពេលឆាប់ៗខាងមុខនេះនេះ ។

ក្រសួងយុត្តិធម៌​មាន​ភស្តុតាង​ថ្មី​ដ៏​មាន​ទម្ងន់​ស្តីពី​ការរារាំង​ការស្វែងរក​យុត្តិធម៌​នៅ​ក្នុងករណី​គ្រប់គ្រង​ឯកសារ​របស់លោក Trump

2023/04/03 07:09:02 pm        222
​អាមេរិក៖ សារព័ត៌មាន Washington Post បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា ក្រសួងយុត្តិធម៌​បាន​ទទួល​ភស្តុតាង​ថ្មី ដែល​បង្ហាញ​ពី​ការរារាំង​ការស្វែងរក​យុត្តិធម៌​ធ្វើឡើង​ដោយ​អតីត​ប្រធានាធិបតី​លោក Donald Trump នៅ​ក្នុង​ការស៊ើបអង្កេត​របស់​ទីភ្នាក់ងារ​ចំពោះ​ការគ្រប់គ្រង​ឯកសារ​សម្ងាត់​របស់​លោក​។ ​ក្រុម​អ្នកស៊ើប​អង្កេត​មាន​ព័ត៌មាន​ដែល​បង្ហាញ​ថា ​លោក Trump បាន​ពិនិត្យ​ឡើង​វិញ​នូវ​ឯកសារ​មួយ​ចំនួន​ដោយ​ផ្ទាល់​នៅ​លំនៅឋាន​នៅ​ទីក្រុង Mar-a-Lago របស់​លោក បន្ទាប់ពី​ទទួល​បាន​ដីកា​ពី​ក្រសួង​យុត្តិធម៌​។ ខណៈ​ក្រុមការងារ​របស់​អតីត​ប្រធានាធិបតីបាន​ប្រគល់​មកវិញ​នូវ​ឯកសារ​សម្ងាត់​មួយ​ចំនួន ក្រោយ​ការ​ចេញ​ដីកា​កាលពី​ខែ​ឧសភា ឆ្នាំ​២០២២ ការ​ឆែកឆេរ​កាលពី​ខែ​សីហា​របស់ FBI បាន​បង្ហាញ​ថា ​មាន​ឯកសារ​កាន់តែ​ច្រើន​ដែល​មិន​ត្រូវ​បាន​គេ​ប្រគល់​ឲ្យ​។​ ភស្តុតាង​បន្ថែម​ដែល​ទទួល​បាន​ដោយ​ក្រុម​អ្នកស៊ើប​អង្កេត​បង្ហាញ​ថា លោក Trump បាន​ប្រាប់​អ្នក​ផ្សេង​ទៀត​ឱ្យ​បំភាន់ មន្ត្រី​រដ្ឋាភិបាល​ដែល​ព្យាយាម​រក​ឲ្យ​ឃើញ​ឯកសារ​ កាល​ពី​ពេល​លោក​នៅ​ក្នុង​សេត​វិមាន​មុន​ពេល​មាន​ដីកា​កាលពី​ឆ្នាំមុន ដែល​សារព័ត៌មាន​រាយការណ៍​ថា​អាច​ជា​ភស្តុតាង​នៃ​ចេតនា​របស់​លោក​។ សារព័ត៌មាន CNN បាន​អះ​អាង​ថា អ្នកស៊ើប​អង្កេត​មាន​អ៊ីមែល និង​សារ​ពី​លោក Molly Michael ជា​ជំនួយការ​របស់​អតីត​ប្រធានាធិបតី​ដែល​បាន​ចេញពី​ការងារ​កាលពី​ឆ្នាំមុន​។ អត្ថបទ និង​កំណត់ត្រា​ទាំងនោះ ដែល​អ្នកស៊ើប​អង្កេត​មាន​រយៈពេល​ជាច្រើន​ខែ​រៀបរាប់​លម្អិត​អំពី​អ្វី​ដែល​លោក Trump កំពុង​ធ្វើ និង​អ្នក​ដែល​លោក​កំពុង​ជួប ដែល​អាច​មាន​សារៈសំខាន់​សម្រាប់​ការ​ដឹង​ពី​ទីកន្លែង​ជួប​របស់​លោក​ទាក់ទង​នឹង​ឯកសារ៕អត្ថបទ៖ ប៊ុនថន

ការចោទប្រកាន់​លើ​លោក Trump បង្ហាញ​ពី​ការបែកបាក់​ខ្លាំង​នៅក្នុង​នយោបាយ​សហរដ្ឋអាមេរិក​

2023/04/03 06:09:48 pm        279
​អាមេរិក៖ ជំហាន​ចាំបាច់​មួយ​សម្រាប់​មនុស្ស​មួយ​ចំនួន ​ដូចជាការ​ព្យាយាម​ទម្លាក់កំហុស​សម្រាប់​អ្នកដទៃ​ ​ការចោទប្រកាន់​ជា​ប្រវត្តិសាស្ត្រ​លើ​លោក Donald Trump បាន​ពង្រឹង​ការយល់ឃើញ​បន្ថែម​ទៀត​ថា ភាពជា​បក្ខពួក​បាន​បំបែកបំបាក់​សហរដ្ឋអាមេរិក ដោយមាន​អតីត​ប្រធានាធិបតី​ឈរ​នៅ​កណ្តាល​នៃ​ព្យុះ​នេះ​។​ ​តំណែង​ប្រធានាធិបតី​របស់​មហាសេដ្ឋី​មកពី​គណបក្ស​សាធារណរដ្ឋ ក៏ដូចជា​វោហាសាស្ត្រ​របស់​លោក​ចាប់​តាំង​ពី​ចាញ់​លោក​ Joe Biden ក្នុង​ការ​ការបោះឆ្នោត​ឆ្នាំ២០២០ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​បែក​បាក់​គ្នា​កាន់​តែ​ខ្លាំង​នៅ​ក្នុង​នយោបាយ​របស់​ប្រទេស​នេះ ហើយ​ប្រតិកម្ម​ចំពោះ​លោក​ដែល​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ដំបូង​គេ ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌបាន​ធ្វើ​តាម​សៀវភៅ​យុទ្ធសាស្ត្រ​ស្ទើរ​ទាំងស្រុង​។ ​អ្នកវិទ្យាសាស្ត្រ​នយោបាយ​លោក Wendy Schiller នៅ​សាកល​វិទ្យាល័យ Brown University បាន​និយាយ​ថា នៅ​ថ្ងៃ​នេះ​សាធារណជន​បាន​មើល​ឃើញ ស្ទើរតែ​គ្រប់​យ៉ាង​តាមរយៈ​ការ​ស្តែង​ចេញពី​ការ​គាំទ្រ​បក្ខពួក​។ ​លោក​ Robert Talisse អ្នក​ជំនាញ​ផ្នែក​នយោបាយ​នៃ​សាកលវិទ្យាល័យ Vanderbilt បាន​និយាយ​ថា វា​ជា​ការ​យល់ឃើញ​មួយ​ដែល​​មិន​អាច​ចេញ​ឆ្ងាយ​រង្វង់​នយោបាយ​ ការចោទប្រកាន់​គឺ​លើស​ពី​អ្វី​ទាំងអស់​ ជា​អំណោយ​ដល់​អ្នកគ្រប់គ្រង​យុទ្ធនាការ និង​អ្នក​យុទ្ធសាស្ត្រ​នៅ​ក្នុង​គណបក្ស​ធំ​ៗ​ទាំងពីរ ដោយ​ផ្តល់​ឲ្យ​ពួកគេ​នូវ​ឱកាស​មួយ​ដើម្បី​ផ្ទុះ​កំហឹង។​ ​តាម​ពិត​ទៅ​អ្នក​សាធារណរដ្ឋ​លេច​ធ្លោរ​មួយ​ចំនួន​ រួម​ទាំង​អតីត​ប្រធានាធិបតី​ផង​បាន​បង្កើត​មូលនិធិ​យុទ្ធនាការ​រួច​ទៅ​ហើយ ក្នុង​ការ​តតាំង​អ្វី​ដែល​ពួកគេ​បាន​ហៅថា​ជា​ការ​ធ្វើទុក្ខបុកម្នេញ​ខាង​នយោបាយ​។ បញ្ហា​ចាក់ស្រេះ​ដែល​បង្ហាញ​ពី​ការ​បែក​បាក់​នៅ​ក្នុង​សហរដ្ឋអាមេរិក​បាន​បោះជំហាន​ហួស​ពី​នយោបាយ​៕អត្ថបទ៖ សុខមាន

រដ្ឋត្រៀមឡានក្រុងជាង ៣០០គ្រឿង ដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដោយមិនគិតប្រាក់

2023/04/03 05:38:40 pm        188
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តក្រុងចំនួន ៣៤៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែមេសា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត ជួបជុំគ្រួសារ ក្នុងឱកាសបុណ្យលចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM