សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹក​ដល់​មន្រ្តី​រាជការ​ទាំង​អស់​ឲ្យ​បន្ត​យក​ចិត្ត​ទុក​ដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ
សម្តេចតេជោ ណែនាំដល់មន្ត្រីរាជការ ក្រុមប្រឹក្សាខេត្ត ឃុំ សង្កាត់ បន្តយកចិត្តទុក​ដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ​​ជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រី នៃមន្ទីរ-អង្គភាពនានា ក្នុងខេត្តកំពង់ស្ពឺ
TOP STORY | ក្រសួងព្រះបរមរាជវាំង៖ ព្រះរាជសុខភាព ព្រះមហាក្សត្រ​មានភាពប្រសើរជាបណ្តើរៗ ក្រុម​គ្រូ​ពេទ្យ​​ព្រះបរមរាជានុញ្ញាតថ្វាយព្រះអង្គ​យាង​ចេញ​ពី​មន្ទីរ​ពេទ្យ​នៅ​ថ្ងៃនេះ និង​បន្ត​គង់​ប្រថាប់​នៅ​ព្រះរាជ​ដំណាក់​រដ្ឋធានីប៉េកាំង ដើម្បីបន្តតាមដាន​

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ៖ ទេសចរណ៍ដែលមកដល់សិង្ហបុរី សូមឲ្យតភ្ជាប់បានមកដល់កម្ពុជាផង

2023/02/28 10:08:35 am        307
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតអោយឯកឧត្តម ឡោ ភីតម៉េង (LAU Peet Meng )ប្រធានស្ថាប័នចារកម្មស៊ីវិល នៃប្រទេសសិង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ក្នុងជំនួបនៅវិមានសន្តិភាព បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា ឯកឧត្តម ឡោ ភីតម៉េង បានគោរពជំរាបជូនសម្តេចតេជោថា ឯកឧត្តមបានមកកាន់កម្ពុជា កាលពីឆ្នាំ២០២០ ហើយឥឡូវនេះ ឯកឧត្តមឃើញ​មានការរីកចម្រើនយ៉ាងខ្លាំងជាមួយសុខសន្តិភាព ស្ថេរភាព នៅកម្ពុជា។ឯកឧត្តមបានគោរពសម្ដែងនូវការអបអរសាទរជូនដល់សម្ដេចតេជោដែលបានរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានជោគជ័យ ជាពិសេសពេលដែលពិភពលោក​កំពុងជួបប្រឈមបញ្ហាជំងឺកូវីដ-១៩ បញ្ហានៅប្រទេសមីយ៉ាន់ម៉ា បញ្ហានៅអ៊ុយក្រែននិងបញ្ហា​សមុទ្រចិនខាងត្បូងជាដើម។ឯកឧត្តម បានបន្ថែមថា សម្ដេចតេជោមិនត្រឹមតែដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធបានជោគជ័យទេ ប៉ុន្តែថែមទាំងបានរួមចំណែកជួយរកសន្តិភាព​សម្រាប់តំបន់​និងពិភព​លោកផងដែរ។ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានសូមគោរព សុំអនុសាសន៍អំពីសម្ដេចតេជោដើម្បីធ្វើយ៉ាងណា​ជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសិង្ហបុរីឲ្យកាន់តែខ្លាំងឡើង។ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមឡោ ភីតម៉េង ចំពោះការ​វាយតម្លៃលើវឌ្ឍនភាពរបស់កម្ពុជានិងវឌ្ឍនភាពលើកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ហើយសម្ដេចបានមានប្រសាសន៍ថា ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធបានមកពីការចូលរួមពីអ្នកចូលរួមពាក់ព័ន្ធទាំងអស់។ក្នុងន័យនេះ សម្ដេចក៏បានថ្លែងអំណរគុណដល់សិង្ហបុរីផងដែរ ដែលបានចូលរួមធ្វើ​ឲ្យកិច្ច​ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទទួលបានជោគជ័យ។សម្ដេចក៏បានផ្ដល់អនុសាសន៍ឲ្យឯកឧត្តម ឡោ ភីតម៉េង សូមឲ្យសិង្ហបុរីលើកទឹកចិត្តជំរុញ​ការតភ្ជាប់ ជាពិសេសការតភ្ជាប់​តាមផ្លូវអាកាសដែលទេសចរណ៍មកដល់សិង្ហបុរីហើយ ឲ្យបានមក​ដល់​កម្ពុជាផង ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ​អប់រំនិងកិច្ច​សហប្រតិបត្តិការលើការផ្ដល់សេវាសុខាភិបាលផងដែរ៕

ចិន​ទាត់ចោល​ទ្រឹស្ដី​លេច​ធ្លាយ​ចេញពី​មន្ទីរ​ពិសោធន៍​នៃ​ប្រភព​ដើម​វីរុស​ COVID-19 របស់​របាយការណ៍​អាមេរិក

2023/02/28 10:07:53 am        251
​ចិន៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ​បាន​ទាត់ចោល​របាយការណ៍​ថ្មី​មួយ ​របស់​សហរដ្ឋអាមេរិកដែល​អះ​អាង​ថា វីរុស Covid-19 អាច​លេច​ធ្លាយ​ចេញពី​មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ​មួយ​នៅ​ក្នុង​ទីក្រុង​អ៊ូ​ហាន​(Wuhan) ដោយ​និយាយ​ថា ការ​តាមដាន​ប្រភព​ដើម​នានា​នៃ​ជំងឺ​រាតត្បាត​សកល​គឺ​អាស្រ័យ​លើ​វិទ្យាសាស្ត្រ ហើយ​គួរតែ​មិន​ត្រូវ​បាន​ក្លាយ​ជា​រឿង​នយោបាយ​ទេ​។ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី Mao Ning បាន​និយាយថា ​ក្រុមអ្នកវិភាគ​អន្តរជាតិ​នានា​បាន​ចាត់​ទុក​ទ្រឹស្ដី​ដែល​ថា វីរុស​រាតត្បាត​នេះ​អាច​លេច​ចេញពី​មន្ទីរពិសោធន៍​របស់​ចិន​ថា ​ជា​រឿង​មិន​សម​ហេតុផល​។ លោកស្រី​និយាយ​ថា វា​គឺជា​ការ​សន្និដ្ឋាន​ប្រកបដោយ​ការ​ជឿជាក់​ផ្អែកលើ​វិទ្យាសាស្ត្រ ​ដែល​សម្រេច​បាន​ដោយ​ក្រុម​អ្នក​ជំនាញ​នៃ​បេសកកម្ម​រួមគ្នា ​របស់អង្គការ​សុខភាព​ពិភពលោក និង​ចិន បន្ទាប់ពី​ការ​ធ្វើដំណើរ​ទៅ​មន្ទីរ​ពិសោធន៍​នៅ​ទីក្រុង Wuhan និង​ការ​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយ​ក្រុម​អ្នកស្រាវជ្រាវ​។​ ​ការ​អត្ថាធិប្បាយ​របស់​លោកស្រី Mao កើតឡើងជាការ​ឆ្លើយតប​ទៅនឹង​ការវិនិច្ឆ័យ​ចុងក្រោយ​បំផុត ​របស់​ក្រសួង​ថាមពល​សហរដ្ឋអាមេរិក​ដែលថា វីរុស​កូ​រ៉ូ​ណា​ទំនងជា​លេចចេញ​ពី​មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ​នៅក្នុង​ទីក្រុង​Wuhan​។ សារព័ត៌មាន CNN បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា ក្រសួង​ថាមពល​សហរដ្ឋអាមេរិកបាន​វាយតម្លៃ​នៅក្នុង​របាយការណ៍​ស៊ើបអង្កេត​ថា ​ខ្លួន​មានការ​ជឿជាក់​កម្រិត​ទាប​ថា វីរុស Covid-19 នេះ​បាន​គេចចេញ​មន្ទីរពិសោធន៍​នៅក្នុង​ទីក្រុង Wuhan ដោយ​ចៃដន្យ​។​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ក្នុង​ប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា ទីក្រុង​ប៉េកាំង​ត្រូវតែ​ស្មោះ​ត្រង់​អំពី​ប្រភព​ដើម​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​៕​អត្ថបទ៖ សុខមាន

អង់គ្លេស​ និង​អឺរ៉ុប​សម្រេចបាន​កិច្ចព្រមព្រៀង​ក្រោយ Brexit ទាក់ទង​នឹង​ពាណិជ្ជកម្ម​នៅ​អៀរ​ឡង់​ខាងជើង​

2023/02/28 09:44:13 am        201
​អង់គ្លេស៖ កាលពី​ថ្ងៃ​ចន្ទចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប​បាន​ប្រកាស​ដំណាក់កាល​ថ្មី​ក្នុង​ទំនាក់​ទំនង ក្រោយ​ភាព​តានតឹង​ជុំវិញ​ការ​បញ្ចប់​សមាជិកភាព​ពី​សហភាព​អឺរ៉ុប ឬ Brexit ខណៈ​ពួកគេ​បាន​ឯកភាព​លើ​ការ​អនុវត្តន៍​ច្បាប់​ពាណិជ្ជកម្ម​នៅ​អៀរ​ឡង់​ខាងជើង​។ ​លោក​នាយក​រដ្ឋមន្ត្រី Rishi Sunak និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី Ursula von der Leyen បាន​ចុះ​កិច្ចព្រមព្រៀង​នេះ​នៅ​កិច្ចប្រជុំ​មួយ​ក្នុង​ទីក្រុង Windsor ភាគ​ខាងលិច​ទីក្រុង​ឡុង​ដ៍​។​ កិច្ច​ព្រម​ព្រៀង​នេះ​មាន​ឡើង​រយៈពេល​ជាង​ ១ឆ្នាំនៃ​ការ​ជជែក​គ្នា​ដ៏​តានតឹង​ជុំវិញ​ពិធីសារ​អៀរ​ឡង់​ខាង​ជើង ដែល​ពុំបាន​ដោះស្រាយ​រយៈពេល ​២៥ឆ្នាំ​មក​ហើយ​សម្រាប់​ដែនដី​នេះ ពី​កិច្ចព្រមព្រៀង​សន្តិ​ភាព​ជា​ប្រវត្តិសាស្ត្រ​ដែល​បាន​បញ្ចប់​ទៅ​កាលពី ​៣​ទសវត្សរ៍​កន្លង​ទៅ​ដោយ​ជម្លោះ​ប្រដាប់​អាវុធ។ ​កិច្ចព្រមព្រៀង​នៅក្នុង​ឆ្នាំ​២០២០ ​ជា​ផ្នែក​មួយ​នៃ​ការ​ចាក​ចេញ​របស់​ចក្រ​ភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប ជា​សន្ធិសញ្ញា​ដំបូង​ដែល​បាន​រក្សា​ខេត្ត​នេះ​ឲ្យ​ស្ថិត​នៅក្នុង​ទីផ្សារ​តែមួយ​របស់​អឺរ៉ុបសម្រាប់​ទំនិញ​រូបវន្ត និង​ស្ថិត​នៅក្រោម​ច្បាប់​គយ​ខុស​ពី​ដែនដី​ដទៃទៀត​នៃ​ចក្រភព​អង់គ្លេស ដែល​ធ្វើ​ឱ្យ​មាន​ការ​ខឹង​សម្បារ​ចំពោះ​សហជីព​គាំទ្រ​ចក្រភព​អង់គ្លេស​នៅ​ទីនោះ និង​អ្នក​ដែល​ប្រឆាំង​អឺរ៉ុប​នៅ​ទីក្រុង​ឡុង​ដ៍​។ ​លោក Sunak បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​លោកស្រី von der Leyen ដែល​បាន​សាទរ​កិច្ចព្រមព្រៀង​ថ្មី​នេះ​ថា​ជា​ក្របខ័ណ្ឌ Windsor ថា នេះ​គឺជា​ការចាប់ផ្ដើម​នៃ​ដំណាក់កាល​ថ្មី​ក្នុង​ទំនាក់ទំនង​របស់​យើង​៕អត្ថបទ៖ សុខមាន

ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ អមជាមួយពិធីប្រគល់ជ័យលាភីទីក្រុងស្អាតលើកទី៣

2023/02/27 04:47:16 pm        345
ភ្នំពេញ៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៧ ខែ​កុម្ភៈ ឆ្នាំ២០២៣នេះ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោម​ប្រធានបទ " ទីក្រុង​ស្អាត បដិសណ្ឋារកិច្ច ល្អ​ម្ចាស់​ផ្ទះ​កម្ពុជា​មក​ដល់​ភាព​កក់ក្ដៅ" និង​ពិធី​ប្រកាស​ជ័យលាភី​ទីក្រុង​ស្អាតលើកទី៣ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ។ខាង​ក្រោម​នេះ​ជា​ប្រសាសន៍​សំខាន់ៗ​សម្ដេច​តេជោ ហ៊ុន សែន៖ - សម្ដេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា វិស័យ​ទេសចរណ៍នៅតែជាចន្ទល់ដ៏សំខាន់មួយ នៅក្នុងការជួយទ្រទ្រង់ដល់សេដ្ឋកិច្ចកម្ពុជា ខណៈដែលនៅឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចកម្ពុជា អាចកើនក្នុងរង្វង់ ៥,៦ ភាគរយ។- សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅឆ្នាំ២០២២ កម្ពុជាបានសម្រេចជោគជ័យ នៅក្នុង​ការ​រៀបចំកិច្ចប្រជុំ កំពូលអាស៊ាន ដោយប្រមុខដឹកនាំ និងប្រតិភូ អញ្ជើញ​ចូលរួម​ប្រកប​ដោយ​សុខសុវត្ថិភាព​ ដោយមិនមាន​មេដឹកនាំ​ប្រទេសណាមួយមកប្រជុំនៅកម្ពុជាឆ្លងជំងឺកូវីដ-១៩​នោះ​ទេ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅ២០២៣នេះ ក៏ជាឆ្នាំដែលកម្ពុជាមានមោទកភាពខ្លាំង ដែលកម្ពុជា​ទទួល​ធ្វើជាម្ចាស់ផ្ទះរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ចាប់ពីឆ្នាំ២០០០ ដល់បច្ចប្បន្ន ដែលមានរយៈពេល ២៣ ឆ្នាំ កម្ពុជាមិន​មានរកឃើញករណីជំងឺចុះក្អួត។- សម្ដេចតេជោ ហ៊ុន សែនប្រកាសថា ក្នុងរយៈពេល ៤៤ អ្នកដែលនៅក្នុងរដ្ឋាភិបាល មិនដាច់រយៈសោះ គឺមាន​តែ​សម្ដេចតែមួយគត់។ ប្រការនេះ បាន​ធ្វើ​ឱ្យ​សម្ដេច​ចងចាំ​នូវ​ព្រឹត្តិការណ៍​ជា​ច្រើន។- សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រើប្រាស់នូវលទ្ធភាព នៃទេសចរណ៍របស់យើង ដើម្បី​បង្កើត​គំនិត​ នៃការនាំ​ចេញនៅនឹងកន្លែង ដោយចាត់ទុកទុកកសិករ ជាទីផ្សាររបស់យើង។ សម្ដេចតេជោ ហ៊ុន សែន​ជំរុញឱ្យខិតខំជួយដល់កសិករ ឱ្យមានលទ្ធភាពកាន់តែច្រើនបន្ថែមទៀត ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សណ្ឋាគារនីមួយៗ គួរក្លាយជាទីផ្សាររបស់ប្រជាកសិករ ដោយ​សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចរន្តនៃទេសចរបច្ចុប្បន្ន ចាប់ផ្ដើម​មាន​កំណើន​គួរ​ឱ្យ​កត់​សម្គាល់។- សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យសម្រួលឱ្យបាននូវគ្រប់ទិដ្ឋភាព ដើម្បីទេសចរ​មក​ទស្សនា​ហើយ​ ចង់មកទៀត ហើយថែមទាំងនាំមិត្តភក្ដិ និងក្រុមគ្រួសារមកទស្សនាកម្ពុជាថែមទៀត ដោយ​មិនចាំបាច់មានតម្រូវការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយបរទេសដូចជា. CNN BBC...[] នាំ​អស់​លុយ​ច្រើននោះទេ។- សម្ដេចតេជោ ហ៊ុន សែន បានប្រកាសដោយភាពសប្បាយរីករាយថា ទេសចរ​ផ្ទៃ​ក្នុង​កម្ពុជា​ដែល​ដើរ​កម្សាន្តនៅថ្ងៃសៅរ៍ និងអាទិត្យ រៀងរាល់សប្ដាហ៍ មិនក្រោមសាមសិបម៉ឺននាក់នោះទេ ខណៈ​ដែល​ទេសចរណ៍​បរទេស ក៏កំពុងមានវត្តមាននៅកម្ពុជា និងចូលមកជាបន្តបន្ទាប់។- សម្តេចតេជោ ហ៊ុន សែន ប្រកាសទទួលយកកូនៗ ចៅៗ ដែលតែងវាយប្រហារ ធ្វើបាតុកម្ម ប្រឆាំងរាជរដ្ឋាភិបាល ដែលពេលនេះកូនៗចៅៗទាំងនោះ បានចូល​រួម​ជីវភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់មើលឃើញពីគំនិតខ្មៅងងឹករបស់អតីតមេដឹកនាំពួកគេ ហើយ​សម្តេច​នឹង​ជួប​ជាមួយកូនៗចៅៗទាំងនោះនៅពេលសបស្របណាសមួយ។- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ក្រុមប្រឆាំងទាំងឡាយ កុំវាយប្រហារកូនៗ ចៅៗ ដែលមករួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។ សម្តេចបញ្ជាក់ថា ការវាយប្រហារកន្លងមក ចំពោះអ្នកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា វាមិនមែនជាដំណើរ នៃសកម្មភាព​ប្រជាធិបតេយ្យ​នោះទេ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា«ខ្ញុំមិនយកក្រុមយុវជន ដែលធ្លាប់ប្រឆាំងរដ្ឋាភិបាល ធ្វើ​ជា​សត្រូវ​នោះទេ»។ សម្ដេចតេជោ ហ៊ុន សែន សូមផ្ដាំទៅក្រុមប្រឆាំង​ឱ្យប្រយ័ត្ន​ក្មេងៗ​ទ្រាំ​មិន​បាន​ចំពោះ​ការប្រមាថ លើពួកគេ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ អមជាមួយពិធីប្រគល់ជ័យលាភីទីក្រុងស្អាតលើកទី៣

2023/02/27 03:33:24 pm        280
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ " ទីក្រុងស្អាត បដិសណ្ឋារកិច្ច ល្អម្ចាស់ផ្ទះកម្ពុជាមកដល់ភាពកក់ក្ដៅ" និងពិធីប្រកាសជ័យលាភីទីក្រុងស្អាតលើកទី៣ នៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង ៥ពាន់នាក់

2023/02/27 07:26:34 am        326
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និង គរុនិស្សិតបច្ចេកទេស ជ័យលាភី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស សរុប ចំនួន ៥.៤៥០ នាក់ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។គរុនិស្សិតបច្ចេកទេសរួមមានកម្រិតមូលដ្ឋាន កម្រិតឧត្តម និងនិស្សិតបច្ចេកវិទ្យាសរុបចំនួន ៥,៤៥០នាក់ ស្រី ៤២៧នាក់។ ក្នុងនោះគរុនិស្សិត និងនិស្សិត​មានពិការភាពចំនួន ៩នាក់ជាបុរស និងនិស្សិតអាហារូបករណ៍សម្តេចតេជោនាយករដ្ឋមន្ត្រីចំនួន​២៩នាក់ ក្នុងចំណោម ១៧០នាក់៕

ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត​៖ វិស័យ​ឯកជនគឺជា​ដៃគូ​ដ៏​សំខាន់​របស់​រដ្ឋាភិបាល ក្នុង​ការនាំ​កម្ពុជា​ឱ្យ​ពិភពលោក​បាន​ស្គាល់​ថែមទៀត

2023/02/25 05:49:13 pm        681
​ភ្នំពេញ៖ វិស័យ​ឯកជន​គឺជា​ដៃគូ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល ​នៅក្នុង​ការនាំយក​សក្តានុពល​របស់​កម្ពុជា​ឱ្យ​ពិភព​លោក​បាន​ស្គាល់​ច្បាស់ និង​ចាប់​អារម្មណ៍ រួម​ទាំង​ការ​រក្សា​បាន​នូវ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ជាតិ តាមរយៈ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ការបង្កើន​ភាព​ប្រកួតប្រជែង និង​ការបង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​។ នេះ​បើ​តាម​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ថ្លែង​ក្នុង​ពិធី​សំណេះសំណាល និង ពិសា​អាហារ​សាមគ្គី​ជាមួយ​សហគ្រិន​វ័យក្មេង​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៣​។​ ​ក្រៅពី​លើកឡើង​បែបនេះ​ឯកឧត្ដម ក៏បាន​កោតសរសើរ​ចំពោះ​សហគ្រិន​វ័យក្មេង​កម្ពុជា​ទាំងអស់ ដែល​បាន​ដឹកនាំ និង​រក្សាបាន​នូវ​វឌ្ឍនភាព​អាជីវកម្ម​-​ធុរកិច្ច​ល្អ​ប្រសើរ និង​ថែមទាំង​បាន​ទាក់ទាញ​រំហូរ​វិនិយោគ​ពី​បរទេស​នា​ពេល​កន្លងមក ទោះបីជា​ត្រូវ​ប្រឈម​នឹង​ផលវិបាក​ជាច្រើន​ក្នុង​អំឡុង​ពេល​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ​។​ ​ឯកឧត្ដម​ក៏បាន​ចូលរួម​សាទរ ដែល​អង្គការ​ឃ្លាំមើល​ការ​លាង​សម្អាត​ប្រាក់ និង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​(FATF) បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ដក​ប្រទេស​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​ នៃ​ក្រុម​ប្រទេស​ដែល​មាន​ហានិភ័យ​ខាង​លាង​លុយកខ្វក់​។ ឯកឧត្ដម​ក៏​បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​សម្តេច​ក្រ​ទ្បា​ហោម ឧបនាយករដ្ឋមន្ត្រី ព្រមទាំង​ថ្នាក់ដឹកនាំ​នៃ​ក្រុមការងារ​ចំពោះ​កិច្ច ព្រមទាំង​ស្ថាប័ន​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​ខិតខំ​យ៉ាង​សស្រាក់សស្រាំ​បំពេញការ​ងារ​នេះ​ ដោយ​ពុំ​គិតពី​ការ​នឿយហត់​រហូត​សម្រេច​បាន​នូវ​ការនាំមក ​នូវ​ភាព​ស្អាតស្អំ​របស់​ប្រទេស​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។ ការណ៍​នេះ​ពិតជា​នឹងចូលរួម​ចំណែក​ក្នុងការ​ផ្តល់ នូវ​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ដ៏​សំខាន់​ដល់​កម្ពុជា ជាពិសេស​សម្រាប់​វិស័យ​ឯកជន​ផ្ទាល់​ ក្នុង​ការ​រក្សា​លំនឹង​នៃ​រំហូរ​ហិរញ្ញវត្ថុ និង​ការដោះដូរ​ពាណិជ្ជកម្ម​នា​នា​ទៅកាន់​ទូទាំង​សាកលលោក​។ ​ក្នុង​ពិធី​នោះដែរ​ឯកឧត្ដម​ក៏​បាន​ផ្ដល់​ជា​ទស្សនវិស័យ​ផ្ទាល់ខ្លួន ​អំពី​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន និង​ការលើកកម្ពស់​វិស័យ​ឯកជន ក្នុងនោះ​មាន​កត្តា​អាទិភាព​ចំនួន ៣ ដែលមាន​ដូចជា ទី​១.​ក្របខណ្ឌ​គោលនយោបាយ​៖ សំដៅ​ទៅលើ​ចក្ខុវិស័យ​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ និង​ការ​រីក​ច​ម្រើន​របស់​វិស័យ​ឯកជន ហើយ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​បានធ្វើ​ការងារ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ​បម្រើ​ដល់​ការរីកលូតលាស់​មកដល់​សព្វថ្ងៃនេះ ហើយក៏​នឹង​បន្ត​វាយតម្លៃ និង​កែសម្រួល​ដាក់​ចេញ​នូវ​គោលនយោបាយ​ជា​បន្តបន្ទាប់​ទៀត ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​ប្រកួតប្រជែង ងាយស្រួល និង​មាន​ថ្លៃដើម​ទាប​។ ទី​២.​ក្របខណ្ឌ​យន្តការ​អនុវត្ត​៖ សំដៅ​ទៅលើ​ការលើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​ដើរតួនាទី​ក្នុងការ​អនុវត្ត​ផ្ទាល់​ដោយមាន​ការគាំទ្រ​ពីរាជ​រដ្ឋា​ភិ​បាល​។ ទី​៣.​ការអនុវត្ត​ជាក់ស្តែង​៖ សំដៅ​ទៅលើ​ការធានា​ឱ្យ​បាន​នូវ​ការអនុវត្ត​ជាក់ស្តែង​ដោយ​រលូន ជាការ​ឆ្លុះបញ្ចាំង​ទៅនឹង​ផែនការ​ដែល​បាន​គូស​វៀស ហើយ​ការអនុវត្ត​នេះ​ទាមទារ​នូវ​នីតិវិធី​ច្បាស់លាស់ ងាយស្រួល រស់​រវើក និង​តម្លាភាព រួមជាមួយ​នឹង​កត្តា​មនុស្ស​ដែលមាន​ការយល់ដឹង និង​មានបទពិសោធន៍​ជាក់ស្តែង ជាពិសេស​កត្តា​តុល្យភាព​រវាង​មន្ត្រី​រដ្ឋ និង​ផ្នែក​ឯកជន​។ ​ឯកឧត្ដម​ក៏បាន​អំពាវនាវ​ដល់​សហគ្រិន​ទាំងអស់​ បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការពង្រីក​ការ​វិនិយោគ​ នៅក្នុង​វិស័យ​សំខាន់ៗ​ដែលមាន​តម្លៃបន្ថែម​ខ្ពស់ ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​បន្ត​បង្កើត​ឱកាស​ការងារ​បន្ថែមជូ​ន​ប្រជាពលរដ្ឋ ជាពិសេស​សម្រាប់​យុវជន​ស្របតាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​។ ឯកឧត្ដម​ក៏បាន​លើកទឹកចិត្ត​ឱ្យ​សហគ្រិន​ទាំងអស់​ឱ្យ​បង្កើន​សមត្ថភាព​, ពង្រឹង​ភាព​ប្រកួតប្រជែង និង​សូម​ខិតខំ​ទាញ​យក​អត្ថប្រយោជន៍​ឱ្យ​បាន​ជា​អតិបរមា​ពី​គោលនយោបាយ ក៏ដូចជា​វិធានការ​លើកទឹកចិត្ត​នានា​របស់​រាជរដ្ឋាភិបាល​ចំពោះ​វិស័យ​ឯកជន ជាពិសេស​តាមរយៈ​ការវិនិយោគ​នៅក្នុង​វិស័យ​អាទិភាព ដើម្បី​ទទួលបាន​ការលើកទឹកចិត្ត​ផ្នែក​សារពើពន្ធ​, ការទទួលបាន​ការបណ្តុះ​បណ្តាល​សហគ្រិនភាព​, ការអភិវឌ្ឍ​ជំនាញ​, និង​ការទាញយក​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​ជាមួយ​បណ្តា​ប្រទេស​នានា​ជាដើម​។ ​ឯកឧត្ដម​បន្តថា ក្រៅពី​ការបង្កើត​ទ្រព្យ និង​រកប្រាក់​ចំណេញ​, សហគ្រិន​ទាំងអស់​ក៏ត្រូវ​បណ្តុះ​គំនិត​ចូលរួមចំណែក​ក្នុង​កិច្ចការ​សង្គម ព្រម​ជាមួយនឹង​ការចាប់យក​បច្ចេកវិទ្យា​ឌីជីថល​នៅក្នុង​អាជីវកម្ម​ប្រកប ដោយ​ភាព​ច្នៃប្រឌិត និង​នវានុវត្តន៍ ដែល​អាច​នាំមក​នូវ​ផលិតភាព​ខ្ពស់ និង​តម្លៃបន្ថែម​កាន់​តែ​ច្រើន​ដល់​សេដ្ឋកិច្ចជាតិ​។​ ​ឯកឧត្ដម​បានស្នើ​ដល់​សភាពាណិជ្ជកម្ម​កម្ពុ​ជា​បន្ត​ផ្តល់​ការគាំទ្រ និង​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​សហគ្រាស​ថ្មីៗ ដើម្បី​ពង្រឹង និង​ពង្រីក​បណ្តាញ​ទំនាក់ទំនង​ការងារ​, ចែករំលែក​នូវ​ចំណេះដឹង និង​បទពិសោធន៍ ព្រមទាំង​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព​ឱ្យ​កាន់​តែមាន​ភាពរឹងមាំ ទូលំទូលាយ រស់​រវើក និង​ប្រកបដោយ​បរិ​យាប​ន្ន​៕

សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សារ​ទៅ​ស៊ន ដា​រ៉ា កុំ​ចង់​ក្លាយជា​បេក្ខជន​នាយករដ្ឋមន្ត្រី សូម្បីតែ​ចង់​ក្លាយជា​សមាជិក​គណបក្ស​ប្រជាជន​ក៏​មិនបាន​ផង

2023/02/25 04:07:41 pm        672
ភ្នំពេញ៖ ​សម្តេចតេ​ជោ ហ៊ុន សែន ប្រកាសប្រាប់​ទៅ​បុគ្គល​ឈ្មោះ ស៊ន ដា​រ៉ា​ថា កុំថាឡើយ​ក្មួយ​ចង់​ក្លាយ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន ​សូម្បីតែ​ចង់​ក្លាយ​ជា​សមាជិក​គណបក្ស​ប្រជាជន​ក៏​មិនបាន​ផង​។យោងតាមសារសម្តេចតេជោ ហ៊ុន សែន តាមFacebook នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈនេះថា ភ្ញាក់ពីដេកមកឃើញនាគទេពបញ្ជូនវីដេអូដែលស៊ន ដារ៉ានិយាយ។ ក្នុងការនិយាយនោះ ស៊ន ដារ៉ា បាន​បញ្ជាក់ ពីការគាំទ្ររបស់ឪពុក ម្តាយខ្លួនចំពោះខ្ញុំដែលខ្ញុំសូមអរគុណចំពោះប្អូនប្រុសប្អូន ស្រីដែលជាឪពុកម្តាយស៊ន ដារ៉ាសម្រាប់ការគាំទ្រកន្លងមក។សម្ដេចបញ្ជាក់ថា អ្វីដែលគួរឲ្យហួសចិត្ត ស៊ន ដារ៉ា បានលើក​ជា​យោបល់បើ​ក​ការ​ចរចា​ជា​មួយ​ខ្ញុំដោ​យ​ភ្ជា​ប់មកជាមួយលក្ខខណ្ឌ ៤ក្នុងនោះលក្ខខណ្ឌទីមួយ គឺ ស៊ន ដារ៉ា ត្រូវ​តែ​ធ្វើ​ជា​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​របស់​គណបក្ស​​ប្រជាជនទើប ស៊ន ដារ៉ា ព្រម​ចូលរួម​ជា​មួយ​គណបក្ស​ប្រជាជន។ ស៊ន ដារ៉ា បាន​និយាយ​ថា គាត់​ជា​សត្វ​ឥន្ទ្រីដែលពេលមុនគាត់ថា ហ៊ុន ម៉ាណែត ជា​សត្វ​គីង្គក់។​ នេះ​ជា​ការ​ប្រៀបធៀប​បែប​ប្រមាថ។ គាត់បានបន្ថែមថា ព្រហ្មលិខិតបានបង្កើត ហ៊ុន សែន មក​សម្រាប់​បង្រ្កាប​ប៉ុល ពត ឯ​ព្រះ​បានបង្កើត ស៊ន ដារ៉ា មក​ដើម្បី​បង្រ្កាប​ ហ៊ុន សែន ។ សម្ដេចតេជោបញ្ជាក់ថា ពូ​សូម​ផ្តាំ​ទៅ​ក្មួយ​ស៊ន ដារ៉ា វិញ​ថា​ កុំ​ថា​ឡើយ​ក្មួយ​ចង់​ក្លាយ​ជា​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​របស់​គណបក្ស​ប្រជាជន​សូម្បី​តែ​ចង់​ក្លាយ​ជា​សមាជិក​គណបក្ស​ប្រជាជន​ក៏​មិន​បាន​ផង​ព្រោះ​ក្មួយ​កំពុង​មាន​រឿង​នៅ​តុលាការ ។​ ក្មួយ​លើក​ខ្លួន​ឯង​ហួស​ជ្រុល​ហើយ ។ ឯ​ពាក្យ​ក្មួយ​ថា​ព្រះ​បង្កើត​ក្មួយ​មក​ ដើម្បី​បង្រ្កាប ហ៊ុន សែន​ តាម​ការ​គិត​របស់​ពូអ្នក​ដែល​បង្រ្កាប ហ៊ុន សែន បាន​មក​ដល់​ពេល​នេះ​មិន​ទាន់​កើត​ចេញ​ពី​ផ្ទៃ​ម្តាយ​នៅ​ឡើយ​ទេ។ ក្មួយ​កំពុង​ចាត់​ទុក​ខ្លួនឯ​ង​ជា​សត្វ​ឥន្ទ្រី​ជា​អ្នក​មា​នបុណ្យតើក្មួយចេះខ្មាស​អៀន​ទេ​នៅ​ពេល​និយាយ​ដល់​រឿង​របៀប​នេះ។​ ឈប់​បាន​ឈប់​ទៅ​ក្មួយ​អាណិត​ឪពុក​ម្តាយ​ដែ​ល​ខំ​ដង្ហើយ​ហៅកូន។ សព្វ​ថ្ងៃ​ក្មួយ​ជួយ​ខ្លួន​ឯង​មិន​បាន​ផង​ចង់​ក្លាយ​ខ្លួន​ជា​នាយករដ្ឋ​មន្ត្រី​ ឬ​ចង់​មក​បង្ក្រាប​ ហ៊ុន សែន គឺ​រឿង​យល់​សប្តិទាំង​ថ្ងៃ​៕ 

ការតវ៉ា​ជាច្រើន​នៅ​អឺរ៉ុប ​និង​ប្រទេស​ច្រើន​ទៀត​ក្នុង​ថ្ងៃ​ខួប​ ១​ឆ្នាំ​នៃ​ការវាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​

2023/02/25 12:33:59 pm        575
​អឺរ៉ុប៖ សម្ព័ន្ធមិត្ត​របស់​អ៊ុយ​ក្រែ​ន​នៅ​ជុំវិញ​ពិភពលោក ​បាន​បើកភ្លើង​បំភ្លឺ​អគារ​មាន​ពណ៌​លឿង និង​ពណ៌​ខៀវ ដើម្បី​ធ្វើបាតុកម្ម និង​បាន​រៀបចំ​ទណ្ឌកម្ម​ថ្មី​លើ​ទីក្រុង​មូ​ស្គូ​កាលពី​ថ្ងៃ​សុក្រ ទី​២៤ ខែកុម្ភៈ ក្នុង​ការ​បង្ហាញ​ការរួបរួម​ការគាំទ្រ​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​ថ្ងៃ​ខួប ​១​ឆ្នាំ​នៃ​ការវាយលុក​របស់​រុស្ស៊ី​។ មនុស្ស​ជាង ១​ម៉ឺន​នាក់​នៅ​ទីក្រុង​ប៊ែ​កឡាំង​បាន​ចេញ​ដើរ​ដង្ហែ​ក្បួន​បាតុកម្ម​ ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយ​អ៊ុយ​ក្រែ​ន​។ មនុស្ស​រាប់ពាន់នាក់​បាន​ដើរ​ដង្ហែ​ឆ្លងកាត់​ទីក្រុង ហើយ​បាន​ប្រមូលផ្តុំ​គ្នា​នៅមុខ​ច្រកទ្វារ Brandenburg ដែល​ត្រូវបាន​បើកភ្លើង​បំភ្លឺ​នៅពេល​យប់​ដោយ​ពណ៌​ទង់ជាតិ​របស់​អ៊ុយ​ក្រែ​ន​។ ការតវ៉ា​នៅ​តាម​ដង​ផ្លូវ​បាន​ឆ្លងកាត់​ស្ថានទូត​រុស្ស៊ី ជា​កន្លែង​ដែល​អ្នកដើរ​ដង្ហែ​ក្បួន​បាន​ស្រែក​ពាក្យ​ប្រឆាំង​រុស្ស៊ី និង​កាន់​បដា​ដែល​ហៅ​ប្រធានាធិបតី​រុស្ស៊ី​លោក Putin ថា​ជា​ភេរ​វករ​។ រដ្ឋាភិបាល​ពី​ទីក្រុង​វ៉ាស៊ីនតោន ទីក្រុង​ឡុង​ដ៍ និង​ទីក្រុង​ប៊ែ​រ​ឡាំង​បាន​និយាយ​ថា ពួកគេ​នឹង​នៅ​ជាប់​ជានិច្ច​ជាមួយ​អ៊ុយ​ក្រែ​នដរាបណា​ប្រទេស​នេះ​ត្រូវការ ដោយ​បញ្ជូន​ជំនួយ ​និង​សព្វាវុធ​ទំនើបៗ​ទៅកាន់​ទីក្រុង​គី​វ និង​បង្កើន​សម្ពាធ​ទណ្ឌកម្ម​លើ​ទីក្រុង​មូ​ស្គូ​។ មនុស្ស​រាប់ពាន់នាក់​ផ្សេងទៀត​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីក្រុង Tbilisi ប្រទេស​ហ្ស​ក​ហ្ស៊ី​ដើម្បី​គាំទ្រ​អ៊ុយ​ក្រែ​ន​។ ការប្រមូលផ្តុំ​គ្នា​ចំនួន​៣ ​ដាច់ដោយឡែក​ពីគ្នា​រៀបចំ​ដោយ​ក្រុមប្រឆាំង​នៅ​ហ្ស​ក​ហ្ស៊ី ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន និង​ពលរដ្ឋ​រុស្សី​ដែល​បាន​ភៀសខ្លួន​ចេញពី​ការ​គាបសង្កត់​នៅ​ប្រទេស​របស់​ពួកគេ បាន​ចូលរួម​ជាមួយ​សភា​ហ្ស​ក​ហ្ស៊ី​សម្រាប់​ព្រឹត្តិការណ៍​ដែល​មាន​ឈ្មោះថា ពន្លឺ​នឹង​ឈ្នះ​ទី​ងងឹត​។ ទង់ជាតិ​របស់​ក្រុមប្រឆាំង​ប្រទេស​បេឡា​រុស និង​ម៉ុ​ល​ដូ​វ៉ា​ក៏ត្រូវ​បាន​គេ​មើល​ឃើញ​នៅក្នុង​ការប្រមូល​ផ្តុំគ្នា​នេះ ព្រមទាំង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​។ នៅក្នុង​ថ្ងៃ​ខួប​នេះដែរ ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍​អ៊ុយ​ក្រែ​ន​រាប់​រយ​នាក់​នៅ​ក្នុង​ប្រទេស​ក្រិច ​បានចេញ​ដើរ​ដង្ហែ​ក្បួន​ឆ្លងកាត់​រដ្ឋធានី​។ មនុស្ស​ជាច្រើន​ស្លៀក​សំលៀកបំពាក់​ប្រពៃណី​របស់​ប្រទេស​កំណើត​ពួកគេ ដែល​ក្រុម​បាតុករ​រួមមាន​ទាំង​កុមារ​បាន​ដើរ​ដង្ហែ​ក្បួន ​ទៅកាន់​អគារ​សភា​របស់​ប្រទេស​នៅ​កណ្តាល​ក្រុង​អា​តែ​ន ដោយមាន​កាន់​ទង់ជាតិ​អ៊ុយ​ក្រែ​ន​ដ៏​ធំ​មួយ​ប្រវែង​ជាច្រើន​ម៉ែត្រ​។ នៅ​ក្នុង​ពិធី​ដ៏​ស្ងប់ស្ងាត់​មួយ​នៅ​ខាងក្រៅ​ ការិយាល័យ​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​កាលពី​ថ្ងៃ​សុក្រ ឯកអគ្គរដ្ឋទូត​មក​ពី​ប្រទេស​ជាច្រើន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ុយ​ក្រែ​ន ​បាន​ស្ថិត​ក្នុង​ភាព​ស្ងៀមស្ងាត់​មួយ​នាទី និង​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ទីក្រុង Kyiv ខណៈ​ពួកគេ​ប្រារព្ធ​ខួប​មួយ​ឆ្នាំ​នៃ​ការវាយលុក​របស់​រុស្ស៊ី​៕អត្ថបទ៖ ប៊ុនថន

អាមេរិក​ព្រមាន UN កុំឱ្យ​ចាញ់បោក​ការអំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​ឥត​លក្ខខណ្ឌ​នៅ​អ៊ុយ​ក្រែ​ន​

2023/02/25 11:59:58 am        607
​អាមេរិក៖ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken បាន​ព្រមាន​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​សុក្រ​ថា ក្រុមប្រឹក្សា​នេះ​មិនគួរ​ត្រូវបាន​បោក​បញ្ឆោត ​ដោយ​ការ​អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​បណ្តោះអាសន្ន ឬ​ដោយ​គ្មាន​លក្ខខណ្ឌ​នៅ​អ៊ុយ​ក្រែ​ន​នោះ​ទេ​។ ក្រុម​ប្រឹក្សាសន្តិសុខ​បាន​ជួបប្រជុំគ្នា​ដើម្បី​ប្រារព្ធ​ខួប ​១​ឆ្នាំ​នៃ​ការវាយលុក​របស់​រុស្ស៊ី​លើ​ប្រទេស​ជិត​ខាង​អ៊ុយ​ក្រែ​ន​ ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ​ឆ្នាំមុន ខណៈ​ស្ថាប័ន​ដែលមាន​សមាជិក ​១៥​ប្រទេស​បាន​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​ញូវយ៉ក ជុំវិញ​ការ​ព្រួយ​បារម្ភ​របស់​លោក​ខាងលិច​ដែល​ថា ​ទីក្រុង​មូ​ស្គូ​កំពុង​រៀបចំ​ផែនការ​សកម្មភាព​។​ ​ការព្រមាន​របស់លោក Blinken ទៅកាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​បាន​ធ្វើឡើង​ បន្ទាប់ពី​ប្រទេស​ចិន​បាន​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​ពេញលេញ ជា​ផ្នែក​នៃ​ផែនការ​ចំនួន​ ១២​ចំណុច​ស្តីពី​សង្គ្រាម ដែល​ភាគច្រើន​ជាការ​និយាយ​ឡើងវិញ​នៃ​វិធីសាស្ត្រ​របស់​ខ្លួន ចាប់​តាំង​ពី​រុស្ស៊ី​បានចាប់ផ្តើម​នូវ​អ្វីដែល​គេ​ហៅថា «​ប្រតិបត្តិកា​រសឹក​ពិសេស​»​។ ​​លោក Blinken និយាយថា សន្តិភាព​ណាមួយ​ដែល​ធ្វើឱ្យ​ស្របច្បាប់ ​ការដណ្តើម​យក​ទឹកដី​ពី​សំណាក់​រុស្ស៊ី​ដោយ​ប្រើ​កម្លាំង នឹង​ធ្វើ​ឱ្យ​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ​ចុះ​ខ្សោយ និង​ផ្ញើសារ​ទៅ​កាន់​អ្នក​ឈ្លានពាន​គ្រប់​ទីកន្លែង ដែល​ពួកគេ​អាច​ឈ្លានពាន​ប្រទេស​នានា​បាន​។ មហាសន្និបាត​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឱ្យ​មាន​សន្តិភាព​ពេញ​លេញ យូរអង្វែង និង​យុត្តិធម៌ ស្របតាម​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ដែល​បាន​បង្កើត​ឡើង ហើយ​ទាមទារ​ម្តងទៀត​ឱ្យ​ទីក្រុង​មូ​ស្គូ​ដក​កងទ័ព​របស់​ខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន និង​បញ្ឈប់​ការប្រយុទ្ធ៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ ឃាត់រថយន្តដឹកជ្រូក ១៧០ក្បាល​មក​ពី​ប្រទេស​ឡាវ
05/02/2026 07:05 PM
ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត
05/02/2026 06:05 PM
គិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ​ផ្ដល់​ការងារ​រាប់​ម៉ឺន​កន្លែង
05/02/2026 05:05 PM
លីបង់និយាយថា មនុស្ស ១៣នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង
05/02/2026 05:05 PM
មន្ត្រីយោធាអ៊ីរ៉ង់និយាយថា សង្គ្រាមជាថ្មីជាមួយសហរដ្ឋអាមេរិក ទំនងជាកើតឡើង
05/02/2026 05:05 PM
នាយករដ្ឋមន្ត្រីអង់គ្លេសនិយាយថា ការដង្ហែក្បួនគាំទ្រប៉ាឡេស្ទីនមួយចំនួន អាចត្រូវបានហាមឃាត់
05/02/2026 05:05 PM
ការតវ៉ាផ្ទុះឡើងនៅទីក្រុង Pune ប្រទេសឥណ្ឌា ជុំវិញការចោទប្រកាន់ពីបទរំលោភ និងឃាតកម្មលើកុមារីអាយុ ៤ឆ្នាំ
05/02/2026 05:05 PM
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ីរ៉ង់ ពិភាក្សាអំពីសេរីភាពនៃការធ្វើនាវាចរណ៍ និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
05/02/2026 05:05 PM
របាយការណ៍៖ ការផ្ទុះគ្រាប់បែកដែលនៅសល់ពីការវាយប្រហារ បានសម្លាប់សមាជិកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ចំនួន ១៤នាក់
05/02/2026 05:05 PM
អង្គការ WHO អំពាវនាវឲ្យមានការបញ្ចូលថ្នាំពេទ្យជាបន្ទាន់ទៅកាន់តំបន់ហ្កាហ្សា ដើម្បីកសាងសេវាសុខភាពឡើងវិញ
05/02/2026 04:05 PM