សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

ព័ត៌មានសំខាន់ៗ

ទឹកប្រាក់ជិត ១០០ពាន់លានដុល្លារ ត្រូវបានដកចេញពីធនាគារពាណិជ្ជរបស់សហរដ្ឋអាមេរិក

2023/03/27 02:11:54 pm        337
អាមេរិក៖ ទិន្នន័យចុងក្រោយពីធនាគារកណ្តាលបានបង្ហាញថា ទឹកប្រាក់សរុបចំនួន ៩៨.៤ ពាន់លានដុល្លារត្រូវបានដកចេញដោយម្ចាស់ប្រាក់បញ្ញើរបស់សហរដ្ឋអាមេរិក ក្នុងមួយសប្តាហ៍ដោយសារតែលែងសូវមានទំនុកចិត្តលើប្រព័ន្ធធនាគាររបស់ប្រទេសនេះ។ការដកប្រាក់ដ៏គំហុកភាគច្រើន កើតមានឡើងនៅតាមធនាគារតូចៗ។យោងទៅតាមទិន្នន័យរបស់ប្រព័ន្ធធនាគារកណ្តាលបានឲ្យដឹងថា សម្រាប់សប្តាហ៍ដែលបានបញ្ចប់នៅថ្ងៃទី ១៥ ខែមីនា ស្ថាប័នហិរញ្ញវត្ថុធំៗ បានមើលឃើញប្រាក់បញ្ញើរបស់ពួកគេកើនឡើង ខណៈធនាគារតូចៗបានសង្កេតឃើញលំហូរចេញលើសពី ១២០ ពាន់លានដុល្លារ ។ ធនាគារកណ្តាល បានដំឡើងអត្រាការប្រាក់រហូតដល់៩ ដងជាប់ៗគ្នា ហើយវិធានការរឹតត្បិតបរិមាណបាននាំមកនូវវិបត្តិដល់វិស័យធនាគារនៅសហរដ្ឋអាមេរិក និងអឺរ៉ុប៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»

2023/03/26 02:38:28 pm        180
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ បានអញ្ជើញជាអធិបតីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ។ទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» រៀបចំឡើងដោយក្រសួង ឧស្សា ហ កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាការរួមចំណែកក្នុងការរួមគ្នាអនុវត្ត គោល នយោបាយ និងផែនទីបង្ហាញផ្លូវរបស់រាជរដ្ឋាភិបាល ដោយអនុលោមតាមក្រប ខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥ និងសម្រាប់ប្រទេសកម្ពុជាត្រៀមខ្លួនក្នុងការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃ គឺចាប់ ពី ថ្ងៃ ទី ២៦ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣។ទិវានេះ មានការអញ្ជើញចូលរួម ពី ស្ថាប័ន ពាក់ ព័ន្ធសរុបជាង ២០០ស្ថាប័ន ក្នុងនោះរួមមានក្រសួងពាក់ព័ន្ធ គ្រឹះស្ថាន ឧត្តមសិក្សា និងស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ក្រុមហ៊ុនអាជីវកម្ម និង សមាគមពាណិជ្ជកម្មជាដើម៕

​សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកដំបូងនៅកម្ពុជានៅព្រឹកស្អែកនេះ

2023/03/26 01:21:29 am        100
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតី៏ខ្ពង់ខ្ពស់បំផុតបើកវេទិកាជាតិ “វិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍”នៅព្រឹកថ្ងៃអាទិត្យទី២៦ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ។ វេទិកានេះ រៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ព័ត៌មានលម្អិតBTVនឹងផ្សាយជូនជាបន្តបន្ទាប់នាពេលក្រោយ៕

ជីវប្រវត្តិសង្ខេប ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី

2023/03/26 12:06:50 am        620
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់នាយកដ្ឋានព័ត៌មាន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។ ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី នឹងជួបប្រជុំទ្វេភាគី ដើម្បីរិះរករបៀប និងវិធីសាស្ត្រថ្មីៗ សំដៅធ្វើឱ្យ កាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏យូរលង់ ដែលគ្រប់ដណ្ដប់លើកិច្ចសហប្រតិបត្តិការ គ្រប់វិស័យ រាប់ចាប់ពីនៅក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច រហូតដល់វិស័យសង្គម-វប្បធម៌។ នាយករដ្ឋមន្ត្រីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។បន្ទាប់ពីជំនួប នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការមួយចំនួន និងធ្វើសន្និសីទសារព័ត៌មានរួមគ្នា។ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងចូលរួមជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងពិធី លៀងសាយភោជន៍ស្រាយបួសរបស់សាសនិកអ៊ីស្លាម និងចូលរួមពិធីថ្វាយបង្គំព្រះជាមួយនិស្សិត អាហារូបករណ៍ និងសហគមន៍អ៊ីស្លាមនៅកម្ពុជា ផងដែរ។ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្ដមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកកាន់កម្ពុជានាពេលខាងមុខនេះ នឹងនាំមកនូវសន្ទុះថ្មីដល់ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ហើយនឹងរួមចំណែកដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជារួមចំណែក ដល់ការបន្តការអភិវឌ្ឍ និងវិបុលភាព របស់សហគមន៍អាស៊ាន និងអន្តរជាតិផងដែរ។ខាងក្រោមនេះជាជីវប្រវត្តិសង្ខេប ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖

ក្រសួងការបរទេស៖ កម្ពុជា-ដូមីនីក ប្តេជ្ញារិះរកកិច្ចសហប្រតិបត្តិការទ្វេភាគី

2023/03/25 05:53:58 pm        69
ភ្នំពេញ - ឯកឧត្តមបណ្ឌិត វីន ហេនដឺសាន់ (Vince Henderson) រដ្ឋមន្រ្តីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេស កុំមិនវែលដូមីនីក បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណា ចក្រកម្ពុជា ពីថ្ងៃទី២២-២៤ ខែមីនា ឆ្នាំ២០២៣។ក្នុងកិច្ចប្រជុំទ្វេភាគី នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ឯកឧត្តមបណ្ឌិត វីន ហេនដឺសាន់ បានអះអាងអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានជម្រាបជូនអំពីស្ថានភាពនយោបាយ និងសេដ្ឋកិច្ច រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការសម្រេចនិងរក្សាបាននូវសន្តិភាពនិងស្ថិរភាពដែលរកបានយ៉ាងលំបាក លិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ឯកឧត្តមក៏បានជម្រាបជូនផងដែរ នូវមុខទំនិញសក្តានុពលមួយចំនួនសម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាការលើកទឹកចិត្តជាច្រើន សម្រាប់វិនិយោគិន នៅក្រោមច្បាប់វិនិយោគថ្មីរបស់កម្ពុជា ៕

ព្រិល​ធ្លាក់​ខ្លាំង​ អាង​ស្តុក​ជិត​ពេញ បន្ទាប់ពី​រដូវរងា​ត្រជាក់​ខ្លាំង​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា

2023/03/24 10:07:18 pm        306
​អាមេរិក៖ រដ្ឋ​កាលីហ្វ័រ​ញ៉ា​បាន​ប្រឈម​នឹង​ការវាយប្រហារ​នៃ​ព្យុះ​កួច​ នាំ​សំណើម​ទន្លេ​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​រដូវរងា​នេះ ដែល​បាន​នាំទៅ​ដល់​ការ​ធ្លាក់​ព្រិល​ខ្លាំង​មិន​ធ្លាប់​មាន​ក្នុង​កំណត់ត្រា អាង​ស្តុក​ជិត​ពេញ និង​មាន​ទឹក​ហូរហៀរ​ចេញ​។ នៅ​ពេល​នេះ​កាលពី​ឆ្នាំមុន រដ្ឋ​កាលីហ្វ័រ​ញ៉ា​កើតមាន​គ្រោះ​រាំងស្ងួត​។ ប៉ុន្តែ​យោងទៅតាម​ទីភ្នាក់ងារ​ឃ្លាំមើល​គ្រោះ​រាំងស្ងួត​ចុងក្រោយ​របស់​សហរដ្ឋអាមេរិក ដែល​ចេញ​ផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​បាន​ឲ្យ​ដឹង​ថា មានតែ​ជាង​មួយ​ភាគបី​នៃ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​នៅតែ​ស្ថិត​ក្នុង​កម្រិត​នៃ​គ្រោះ​រាំងស្ងួត​ ដែល​ជា​ចំនួន​ទាប​បំផុត​ចាប់​តាំង​ពី​គ្រោះ​រាំងស្ងួត​បាន​ចាប់ផ្តើម​មក ដោយ​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​គ្រប​ដណ្ដប់​ត្រឹមតែ ៨% នៃ​រដ្ឋ​នេះ​ប៉ុណ្ណោះ​។ ​​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ រដ្ឋកាលីហ្វ័រញ៉ា​ត្រូវការ​ទឹកភ្លៀង និង​ព្រិល​ធ្លាក់​ដ៏​ចាំបាច់​។​​ កាល​ពី​មួយ​ខែ​មុន មនុស្ស​ជាង ​៣៣​លាន​នាក់​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា រួមទាំង​នៅក្នុង​តំបន់​ទីប្រជុំជន​ធំៗ​នៃ​ទីក្រុង​ឡូ​ស​អេ​ន​ជឺ​ឡេស, សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ និង​សាន់​ឌី​ហ្គោ​បាន​ប្រឈម​នឹង​គ្រោះ​រាំងស្ងួត​ឥត​ស្រាក​ស្រាន្ត​។ ទំនោរ​ភ្លៀង​ធ្លាក់​មិន​អំណោយផល​ជាច្រើន​ឆ្នាំ និង​រលក​កម្ដៅ​កាន់​តែខ្លាំង​បាន​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ ដល់​គ្រោះ​រាំងស្ងួត​ជា​ប្រវត្តិសាស្ត្រ​យូរអង្វែង​នៅ​រដ្ឋ​នេះ ដែល​បាន​បង្ក​ឱ្យ​មាន​ការ​ខ្វះ​ខាត​ទឹក​យ៉ាង​ធ្ងន់ធ្ងរ​។ ​បច្ចុប្បន្ន​ចំនួន​នោះ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដោយ​មនុស្ស ៤.៦​លាន​នាក់​នៅ​តែ​ប្រឈម​នឹង​ស្ថានភាព​គ្រោះ​រាំងស្ងួត​៕​អត្ថបទ៖ ប៊ុនថន

កូរ៉េខាងជើង​អះអាងថា បាន​សាកល្បង​ដ្រូ​ន​ក្រោម​ទឹក​មាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​

2023/03/24 06:38:08 pm        277
​​កូរ៉េខាងជើង៖ ប្រទេស​កូរ៉េខាងជើង​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​អះអាង​ថា ​ខ្លួន​បាន​សាកល្បង​យាន​ដ្រូ​ន​ក្រោម​ទឹក​ដែល​មាន​សមត្ថភាព​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែល​អាច​បង្កើត​រលក​យក្ស​ស៊ូណាមិ​វិទ្យុសកម្ម ប៉ុន្តែ​ទោះជា​យ៉ាងណា​អ្នកវិភាគ​បាន​ជំរុញ​ថាជា​ការ​មិនទាន់​ជឿជាក់​បាន​។ របាយការណ៍​ពី​ទីភ្នាក់ងារសារព័ត៌មាន​កណ្តាល​រដ្ឋ​កូរ៉េខាងជើង (KCNA) បាន​រាយការណ៍​ថា យាន​ដ្រូ​ន​ដែល​មាន​ឈ្មោះថា យាន​វាយប្រហារ​នុយក្លេអ៊ែរ​ក្រោម​ទឹក​គ្មាន​មនុស្ស​បើក «Haeil» ត្រូវ​បាន​សាក​ល្បង​ចាប់ពី​ថ្ងៃ​ទី២១ ដល់​ថ្ងៃ​ទី២៣ ខែមីនា ដោយ​បាន​ស្ថិត​នៅ​ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត ​របស់​ប្រទេស​អស់​រយៈពេល​ជាង ៥៩​ម៉ោង មុន​ពេល​ក្បាល​គ្រាប់​សាកល្បង​របស់​វា​ត្រូវ​បាន​បំផ្ទុះ​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​។ របាយការណ៍​របស់​សារព័ត៌មាន KCNA បាន​និយាយ​ថា បេសកកម្ម​អាវុធ​យុទ្ធសាស្ត្រ​នុយក្លេអ៊ែរ​ក្រោម​ទឹក គឺ​ដើម្បី​លួច​ជ្រៀតចូល​ទៅ​ក្នុង​ដែនទឹក​ប្រតិបត្តិការ និង​បង្កើត​រលក​យក្ស​ស៊ូណាមិ​វិទ្យុសកម្ម​ទ្រង់ទ្រាយ​ធំ តាមរយៈ​ការ​បំផ្ទុះ​នៅ​ក្រោម​ទឹក​ដើម្បី​បំផ្លាញ​ក្រុម​អ្នក​វាយប្រហារ​កងទ័ព​ជើង​ទឹក ​និង​កំពង់ផែ​ប្រតិបត្តិ​ការ​សំខាន់ៗ​របស់​សត្រូវ​។​ ​ការ​រាយការណ៍​របស់​សារព័ត៌មាន KCNA បាន​និយាយ​ថា អាវុធ​នេះ​ត្រូវ​បាន​ផលិត​ចាប់​តាំង​ពី​ឆ្នាំ​២០១២ ហើយ​បាន​ឆ្លងកាត់​ការសាកល្បង​ជាង ៥០​លើក​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ​។ ការធ្វើ​តេស្ត​នៅ​ក្នុង​សប្តាហ៍​នេះ​បាន​ផ្ទៀងផ្ទាត់​ភាព​ជឿជាក់ និង​សុវត្ថិភាព​របស់​វា ហើយ​បាន​បញ្ជាក់​យ៉ាង​ពេញលេញ​នូវ​សមត្ថភាព​វាយប្រហារ​ដ៏​ខ្លាំងក្លា​របស់​វា ហើយ​ដ្រូ​ន​នេះ​អាច​ត្រូវ​បាន​ដាក់​ពង្រាយ​ពី​កំពង់ផែ​ណាមួយ ឬ​អូស​សណ្តោង​ដោយ​នាវា​នៅ​លើ​ផ្ទៃ​ទឹកដើម្បី​ចាប់ផ្តើម​ប្រតិបត្តិការ​។ ក្រុម​អ្នកវិភាគ​បាន​ដាក់​ការសង្ស័យ​លើ​ការ​អះអាង​របស់​​កូរ៉េខាងជើង​។ លោក Leif-Eric Easley សាស្ត្រាចារ្យ​រង​នៃ​ការសិក្សា​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ Ewha Womans University ក្នុង​ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយ​ថា ការ​អះអាង​ចុងក្រោយ​របស់​ទីក្រុង​ព្យុងយ៉ាង​ថា ​មាន​យាន​ដ្រូ​ន​ក្រោម​ទឹក​មាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ គួរតែ​ត្រូវ​បាន​សង្ស័យ ដោយសារតែ​ប្រទេស​កូរ៉េខាងជើង​ពុំបាន​ផ្តល់​ភស្តុតាង៕អត្ថបទ៖ ប៊ុនថន

សម្តេចតេជោ ផ្តល់អនុសាសន៍ឱ្យពង្រីកកិច្ចសហប្រតិបត្តិលើកវិស័យកសិកម្ម និងនេសាទរវាងកម្ពុជា និងដូមីនីក

2023/03/24 05:47:22 pm        181
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់អនុសាសន៍ឱ្យមានការពង្រីកកិច្ចសហប្រតិបត្តិលើកវិស័យកសិកម្ម និងនេសាទរវាងប្រទេសកម្ពុជា និងដូមីនីក។សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជាបានគាំទ្រនិងផ្តល់អនុសាសន៍បែបនេះក្នុងពេល​អនុញ្ញាត​ឱ្យឯកឧត្តម Henderson រដ្ឋមន្ត្រីក្រសួងធុរកិច្ចអន្តរជាតិ ​ពាណិជ្ជកម្ម ​និងថាមពល ប្រទេសដូមីនីក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ឯកឧត្តម Henderson បានសំដែងនូវការគោរពជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំព្រះរាជាណា​ចក្រកម្ពុជាទទួលបានសុខសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍ។ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់​ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀតទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីជាពិសេសតាមរយៈការពង្រីក​កិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម និងនេសាទ។ជាការឆ្លើយតប សម្ដេចតេជោ បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាក់ទង​នឹង​ទិដ្ឋាការដែលសម្ដេចតេជោបានចាត់ទុកថា នេះគឺជាការចាប់ផ្ដើមដ៏ល្អសម្រាប់ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។សម្ដេច បានស្វាគមន៍ចំពោះបំណងរបស់ឯកឧត្តម Henderson ក្នុងការពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនិងនេសាទ។សម្ដេច ក៏បានផ្ដល់អនុសាសន៍ឲ្យឯកឧត្តម Henderson ពិនិត្យមើលទៅលើលទ្ធភាពក្នុងការធ្វើកិច្ច​សហប្រតិបត្តិការលើវិស័យផ្សេងៗទៀតដែលអាចធ្វើទៅបានដូចជាវិស័យទេសចរណ៍ជាដើម៕

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមូលនិធិសាសាកាវ៉ាបន្តជួយដល់កម្ពុជាបន្ថែមទៀត

2023/03/24 05:39:18 pm        318
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ខែ មីនាឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក យូហេសាសាកាវ៉ា ប្រធានមូលនិធិនីប៉ុង(The Nippon Foundation) ចូលជួបសម្តែងការគួរសមនៅវិមានសន្តិភាព។នៅក្នុងជំនួបនេះ លោក សាសាកាវ៉ា បានគោរពជម្រាបជូនសម្ដេចតេជោអំពីសកម្មភាព​របស់មូល​និធិសាសាការ៉ានៅព្រះរាជាណាចក្រកម្ពុជា ដែលមូលនិធិសាសាកាវ៉ានេះ គឺជាផ្នែកមួយនៃមូលនិធិនីប៉ុង ដែលសព្វថ្ងៃនេះមូលនិធិកំពុងតែមានសកម្មភាពលើវិស័យចំ នួន៤ ដូចជាទី១.បង្កើតសាលាអវយវៈសិប្បនិម្មិតដែលមានអាយុកាលប្រមាណ៣០ឆ្នាំ មកហើយដែល​សាលានេះ បានផលិតអវយវៈសិប្បនិមិត្តមានគុណភាពខ្ពស់ បច្ចេកទេសខ្ពស់ និងទទួល​បានការគោរព​ហើយមានប្រទេសចំនួន២៨ បានបញ្ជូនសិស្សឱ្យមកសិក្សាការផលិត​អវយវៈសិប្បនិមិត្តនៅកម្ពុជា។ទី២.ជួយសិស្សានុសិស្សនៅតាមជនបទតាមរយៈការបង្រៀនភាសាអង់គ្លេស និងផ្ដល់​អាហារូបករណ៍​ចំនួនប្រមាណ២ម៉ឺន៥ពាន់នាក់ ឱ្យបានទទួលការសិក្សានៅភ្នំពេញផង និងក្រៅប្រទេសផង។ទី៣.ចូលរួមជាមួយក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺឃ្លង់ដែលលោក​បានមាន​ប្រសាសន៍​ថា រហូតមកដល់ពេលនេះកម្ពុជាស្ទើរតែគ្មានអ្នកកើតជំងឺឃ្លង់ហើយ។ទី៤.សកម្មភាពរបស់មូលនិធិនីប៉ុននៅប្រទេសមីយ៉ាន់ម៉ាជួយដល់ស្ត្រី និងកុមារខាងផ្នែកមនុស្សធម៌។ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន ​បានសំដែងនូវការរីករាយចំពោះការរីកចម្រើន​របស់​សកម្មភាព​មូល​និធិសាសាកាវ៉ានៅកម្ពុជាដែលមិនត្រឹមតែបានជួយដល់ប្រជាជនកម្ពុជាទេ គឺជួយ​ដល់ប្រជាជននៃប្រទេសដទៃទៀតផងក្នុងការផលិតអវយវៈសិប្បនិមិត្ត។សម្ដេចតេជោ ​ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះលោក សាសាកាវ៉ាដែលបានជួយ​ដល់កម្ពុជា​លើវិស័យអប់រំ វិស័យសុខាភិបាលប្រយុទ្ធប្រឆាំង​នឹងជំងឺឃ្លង់​ហើយមិនត្រឹមតែបានជួយ​ដល់​កម្ពុជាទេ គឺបានជួយទៅដល់ប្រទេសមីយ៉ាន់ម៉ាទៀតផង​គឺជួយដល់កុមារ​និងស្ត្រីលើវិស័យ​មនុស្សធម៌។ទន្ទឹមនេះសម្ដេចតេជោក៏បានស្នើសុំឲ្យមូលនិធិ សាសាកាវ៉ាបន្តជួយដល់កម្ពុជាបន្ថែមទៀត៕

អំពើហិង្សា​រីកធំឡើង​ ខណៈ​ក្រុមបាតុករ​ផ្ទុះ​កំហឹង​ចំពោះ​កំណែទម្រង់​របស់លោក ម៉ា​ក្រុង​

2023/03/24 05:12:31 pm        280
​បារាំង៖ ក្រុមអ្នកតវ៉ា​បាន​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​សន្តិសុខ​បារាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី​២៣​មីនា នៅក្នុង​អំពើហិង្សា​ផ្សេងៗ​គ្នា​ជាច្រើន​នៃ​បដិវត្តន៍​រយៈពេល​ ៣​ខែ​ប្រឆាំង​ច្បាប់​កំណែទម្រង់​ដ៏​ចម្រូង​ចម្រាស​បំផុត​របស់​លោក​ប្រធានាធិបតី Emmanuel Macron​។​ ​រដ្ឋាភិបាល​បាន​និយាយ​ថា នគរបាល​រាប់សិប​នាក់​បាន​រងរបួស និង​ក្រុមអ្នកតវ៉ា​រាប់សិប​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ទូទាំង​ប្រទេស ខណៈ​ការ​តវ៉ា​រយៈ​ពេល​មួយថ្ងៃ​បាន​ក្លាយ​ជា​អំពើ​ហិង្សា ​នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន​រួម​ទាំង​ទីក្រុង​ប៉ារីស ​ជាទី​ដែល​ក្រុម​អ្នកតវ៉ា​បាន​ដុត​បំ​ពួក​ភ្លើង​នៅ​ក្នុង​មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ​របស់​ទីក្រុង​នេះ​។​ ការ​ងើប​ប្រឆាំង​កំណែ​ទម្រង់ ដែល​រដ្ឋាភិបាល​បាន​រុញ​ហួស​ដោយ​គ្មាន​ការបោះឆ្នោត​នៅ​សភា បាន​ក្លាយ​ជា​វិបត្តិ​ក្នុងស្រុក​ដ៏​ធំ​បំផុត​ក្នុង​ការ​កាន់​តំណែង​អាណត្តិ​ទី​២​ របស់​លោក Macron​។ ​ភាព​រំជើបរំជួល​នេះ​ក៏​នឹង​គ្របដណ្ដប់​លើ​ដំណើរ​ទស្សនកិច្ច​នៅ​សប្ដាហ៍​ក្រោយ​ ទៅកាន់​ប្រទេស​បារាំង​ពី​សំណាក់​ព្រះមហាក្សត្រ Charles III របស់​ចក្រភព​អង់គ្លេស​ផង​ដែរ។ ​ចំនួន​ការ​តវ៉ា​នៅ​ក្នុង​ទីក្រុង​ប៉ារីស និង​ទីក្រុង​ផ្សេងទៀត​មាន​ច្រើនជាង​ការ​តវ៉ា​កាលពី​កន្លងទៅ ដែល​ការ​តវ៉ា​ថ្មីៗ​ទាំងនោះបាន​ផ្ទុះឡើង​យ៉ាង​កក្រើក ក្រោយ​ការ​បដិសេធ​ដក​កំណែទម្រង់​របស់​លោក ​Macron ក្នុង​បទសម្ភាសន៍​តាម​ទូរទស្សន៍​កាលពី​ថ្ងៃ​ពុធ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM