សម្តេចធិបតី៖ ការធានាសុវត្ថិភាពព័ត៌មាន រក្សាព័ត៌មានសម្ងាត់របស់ជាតិ ក្នុងកាលៈទេសៈនៃវិបត្តិមិនមែនជាការរឹតត្បិតសេរីភាពខាងសារព័ត៌មាននោះទេ
សម្តេចធិបតី៖ការស្ទង់មតិឆ្លុះបញ្ចាំងឱ្យឃើញថាកម្ពុជាកំពុងពង្រឹងវិស័យព័ត៌មាន សេរីព័ត៌មាន និងការអភិវឌ្ឍវិជ្ជាជីវៈ
សម្តេចបវរធិបតីផ្តល់អនុសាសន៍ ៦ចំណុចដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹក​ដល់​មន្រ្តី​រាជការ​ទាំង​អស់​ឲ្យ​បន្ត​យក​ចិត្ត​ទុក​ដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ

ព័ត៌មានសំខាន់ៗ

ប្រមុខ​ការពារជាតិ​អាល្លឺម៉ង់​និយាយថា គ្មាន​ការរីករាយ​ឡើយ​ចំពោះ​ការផ្គត់ផ្គង់​អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន​

2023/01/27 11:19:57 am        792
​អាល្លឺម៉ង់៖ រដ្ឋមន្ត្រី​ការពារជាតិ​អាល្លឺម៉ង់លោក Boris Pistorius បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​មិន​យល់​ទាល់តែសោះ​ ចំពោះ​អ្នក​ដែល​កំពុងតែ​អបអរ​ការសម្រេចចិត្ត​របស់​ទីក្រុង​ប៊ែ​រ​ឡាំង ​ក្នុងការ​បញ្ជូន​រថក្រោះ​ទំនើប​ឡេ​ភើ​ត​ជំនា​ន់ទី​២​ ទៅ​ឲ្យ​ទីក្រុង Kiev​។ លោក​ថា គ្មាន​នរណា​ត្រេក​អរ​ចំពោះ​សង្គ្រាម​នោះ​ទេ​។ ​រដ្ឋមន្ត្រី​រូប​នេះ​បាន​ទទួល​ស្គាល់​ថា បញ្ហា​មួយចំនួន​បាន​បង្ក​ឲ្យ​មានការ​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​សង្គម​អាល្លឺម៉ង់​ដោយ​បន្ថែម​ថា ការ​ធ្វើ​បែបនេះ​បាន​បង្ហាញ​ថា ​វា​មានការ​លំបាក​បែប​ណា ដូចជា​ការ​សម្រេច​ចិត្ត​ជាដើម​។ លោក Pistorius បាន​និយាយ​ថា ​ពិតជា​គួរ​ឲ្យ​អាណិត​ណាស់​សម្រាប់​អ្នក​ដែល​ព្រួយបារម្ភ​ អំពី​ការ​បញ្ជូន​រថក្រោះ​ទៅកាន់​តំបន់​សង្គ្រាម​។​ ការ​អត្ថាធិប្បាយ​របស់​លោក​បាន​កើត​មាន​ឡើង ខណៈ​លោក​បាន​ប្រកាស​ថា ការប្ដេជ្ញា​របស់​ទីក្រុង​ប៊ែ​រ​ឡាំង​ក្នុង​ការ​ផ្ដល់​រថក្រោះ​ធុន​ធ្ងន់​ឲ្យ​ទីក្រុង Kiev កាលពីដើម​សប្ដាហ៍​នេះ​ទំនងជា​នឹង​ទៅដល់​អ៊ុយ​ក្រែ​ន​នៅ​ចុងខែ​មីនា ឬ​ដើមខែ​មេសា​៕អត្ថបទ៖ សុខមាន

ចិន​ចាំបាច់​ត្រូវ​ធ្វើ​រឿង​ដ៏​ត្រឹមត្រូវ ប្រសិនបើ​ប្រធាន​សភា​អាមេរិក​លោក McCarthy ទៅកាន់​កោះ​តៃវ៉ាន់​

2023/01/27 10:51:59 am        739
​អាមេរិក៖ ប្រធាន​សភា​អាមេរិក​ដែល​ទើប​ត្រូវ​បាន​តែងតាំង​ថ្មីមកពី​គណបក្ស​សាធារណរដ្ឋ​លោក ​Kevin McCarthy ត្រូវ​បាន​គេ​រាយការណ៍​ថា​ កំពុង​ត្រៀម​ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​កោះ​តៃវ៉ាន់​។ ព័ត៌មាន​នេះ​គួរតែ​មិន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ទេ​។ ​ដោយ​រង​សម្ពាធ​ពី​ក្រុម​ស្តាំនិយម​របស់​គណបក្ស​លោក ដែល​បាន​រារាំង​ការបោះឆ្នោត​ជ្រើសរើស​រូប​លោក​រហូតដល់ ១៥​ដង និង​មាន​ជំហរ​ដ៏​តឹងរ៉ឹង​ប្រឆាំង​នឹង​ប្រទេស​ចិន គេ​រំពឹង​ថា លោក McCarthy នឹង​អាច​បង្ក​ការ​លំបាក​សម្រាប់​ជីវិត​ខ្លួនឯង​ផង និង​សម្រាប់​រដ្ឋបាល​លោក Biden ផង​ ថែម​ទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​នៅ​ក្នុង​ទំនាក់ទំនង​របស់​ទីក្រុង​វ៉ាស៊ីនតោន​ជាមួយ​ទីក្រុង​ប៉េកាំង​ផង ដែល​អាច​ជំរុញ​ឲ្យ​មាន​ភាព​ស្ទាក់ស្ទើរ​បន្ថែម​ទៀត​សម្រាប់​រូបលោក​។ នៅ​ក្នុង​ការ​រំពឹង​ទុក​នៃ​ដំណើរ​ទស្សនកិច្ច​នេះ មន្ទីរ​បញ្ច​កោណ​កំពុង​រៀបចំ​ផែនការ​បន្ទាន់​រួចហើយ​។​ នៅ​ពេល​ដែល​លោកស្រី Nancy Pelosi បាន​ធ្វើ​ទស្សនកិច្ច​យ៉ាង​ចម្រូងចម្រាស​ទៅកាន់​កោះ​តៃវ៉ាន់​កាលពី​ខែ​សីហា បាន​បង្កើត​ឲ្យ​មាន​វិបត្តិ​មួយ ​ស្រប​ពេល​ដែល​ប្រទេស​ចិន​បាន​ឆ្លើយតប​ដោយ​សម​យុទ្ធ​យោធា​យ៉ាង​គគ្រឹក​គគ្រេង ដោយ​បង្កើន​ការព្រមាន​អំពី​សង្គ្រាម​ដែល​អាច​កើតមាន​រវាង​សហរដ្ឋអាមេរិក និង​ចិន​ជុំវិញ​ជោគវាសនា​របស់​កោះ​នេះ​។ ​ជា​ការ​ពិត​ណាស់ គ្មាន​អ្វី​ដែល​គណបក្ស​សាធារណរដ្ឋ​ចង់​ធ្វើ ជា​ពិសេស​លើស​ពី​ការ​ដឹកនាំ​ទំនាក់​ទំនង​រវាង​សហរដ្ឋអាមេរិក និង​ចិន​ឆ្ពោះ​ទៅរក​ជម្លោះ ​ក្នុង​គោលបំណង​ដាក់​ចេញ​នូវ​គោល​នយោបាយ​ប្រកាន់​តឹង​បន្ថែម​ទៀត ​ប្រឆាំង​នឹង​ទីក្រុង​ប៉េកាំង និង​ដុត​បញ្ឆេះ​បន្ថែម​សង្គ្រាមត្រជាក់​ដែល​កំពុង​កើតមាន​រួច​ទៅ​ហើយ​នោះ​ទេ​៕ អត្ថបទ៖ សុខមាន

រុស្ស៊ី​និយាយថា ការចូលរួម​ក្នុង​សង្គ្រាម​របស់​សម្ព័ន្ធ​យោធា​ណា​តូ​កំពុង​កើន​ឡើង​កាន់​តែ​ខ្លាំង​ដោយ​ការ​បញ្ជូន​អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន​

2023/01/27 10:09:02 am        671
​រុស្ស៊ី៖ រុស្ស៊ី​និយាយថា ការបញ្ជូន​រថក្រោះ​ប្រយុទ្ធ​របស់​សម្ព័ន្ធ​យោធា​ណា​តូ​ទៅកាន់​អ៊ុយ​ក្រែ​ន គឺជា​ភស្តុតាង​នៃ​ការ​ចូល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ​និង​កាន់តែ​ពេញមុខ​របស់​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​នៅ​ក្នុង​សង្គ្រាម​មួយ​នេះ ស្រប​ពេល​អ្នកវិភាគ​មួយ​រូប​បាន​លើក​ឡើង​ថា ការ​ផ្គត់ផ្គង់​គ្រឿង​សព្វា​វុធ​ពី​បណ្ដា​ប្រទេស​ទាំងនោះ​អាច​ក្លាយ​ជា​គោលដៅ​កាន់តែ​ស្របច្បាប់​។ ​ការ​លើក​ឡើង​បែបនេះ​បាន​កើតមានឡើង ​ក្រោយ​សហរដ្ឋអាមេរិក និង​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ពុធ​បាន​និយាយ​ថា ពួកគេ​នឹង​ផ្ដល់​រថក្រោះ​ធុន​ធ្ងន់​រាប់​សិប​គ្រឿង​ឲ្យ​ទៅ​អ៊ុយ​ក្រែ​ន ​ដើម្បី​ទប់ទល់​ជាមួយ​កង​កម្លាំង​រុស្ស៊ី​។ លោក Dmitry Peskov អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មាន​សេចក្ដីថ្លែងការណ៍​ជា​បន្ត​បន្ទាប់ពី​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប និង​ទីក្រុង​វ៉ាស៊ីនតោន​តែង​លើក​ឡើង​ថា ការ​បញ្ជូន​ប្រព័ន្ធ​អាវុធ​ជាច្រើន​ប្រភេទ​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​រួម​ទាំង​រថ​ក្រោះ​ផង​នោះ ពុំ​មែន​ជា​សញ្ញា​ថា​ប្រទេស​ទាំងនេះ ឬ​សម្ព័ន្ធ​យោធា​មួយ​នេះ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អរិភាព​នៅ​ក្នុង​អ៊ុយ​ក្រែ​ន​នោះ​ទេ​។ ​យើង​ពិតជា​មិន​យល់ស្រប​ចំពោះ​ការ​លើក​ឡើង​នេះ​ទេ យើង​មើល​ឃើញ​ថា នោះ​ជា​ការ​លូកដៃ​ចូល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នៅ​ក្នុង​ជម្លោះ​នេះ។ យើង​មើល​ឃើញ​ថា ​ការ​ជាប់​ពាក់ព័ន្ធ​កំពុង​កើន​ឡើង​កាន់​តែ​ខ្លាំង​។ ​ទីក្រុង Kyiv កំពុង​ព្យាយាម​ស្នើសុំ​រថក្រោះ​ទំនើប​រាប់​រយ​គ្រឿង ​ដើម្បី​ផ្ដល់​កម្លាំង​ឲ្យ​កងទ័ព​របស់​ខ្លួន​អាច​វាយកម្ទេច​ខ្សែត្រៀម​របស់​រុស្ស៊ី និង​ដណ្ដើម​ទឹកដី​មកវិញ​ពី​រុស្ស៊ី​ដែល​បាន​គ្រប់គ្រង​នៅ​ក្នុង​ភាគ​ខាង​ត្បូង និង​ខាងកើត​របស់​អ៊ុយ​ក្រែ​ន​។ អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​កំពុង​ពឹង​ផ្អែក​ជា​ចម្បង​លើ​រថ​ក្រោះ​សម័យ​សូ​វៀត T-72៕អត្ថបទ៖ សុខមាន

ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ​១០​នាក់​ស្លាប់ ខណៈ​អ៊ីស្រាអែល​បើក​ការ​វាយឆ្មក់​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាននៅ​តំបន់ West Bank

2023/01/27 09:50:57 am        645
​​អ៊ីស្រាអែល៖ ក្រុមមន្ត្រី​នៅក្នុង​ដែនដី​គ្រប់គ្រង​ដោយ​អ៊ីស្រាអែល​និយាយ​ថា កងកម្លាំង​អ៊ីស្រាអែល​នៅ​ក្នុង​តំបន់ West Bank បាន​សម្លាប់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ ១០​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ៩​នាក់​ក្នុងចំណោម​ពួកគេ​ស្លាប់​នៅ​ក្នុង​ការ​វាយឆ្មក់​របស់​យោធា​អ៊ីស្រាអែល ដែល​ត្រូវ​បាន​ហៅថា​ជា​ប្រតិបត្តិ​ការ​ប្រឆាំង​ភេរវកម្ម​។ ​ថ្ងៃ​ដ៏​បង្ហូរ​ឈាម​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ពេល​ជាច្រើន​ឆ្នាំ​នៅ​ក្នុង​តំបន់ West Bank បាន​ផ្ទុះឡើង​នៅ​ជំរំ​ជន​ភៀសខ្លួន​ ដែល​ប្រមូលផ្ដុំ​ដោយ​មនុស្ស​ច្រើន​កុះករ​នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង​ជេ​នី​ស ​(Jenin) ជាទី​ដែល​មាន​ការ​បាញ់រះ​ពេញ​ដង​ផ្លូវ និង​ផ្សែង​ហុយ​ចេញពី​រនាំង​បាំង​ផ្លូវ​ដែល​កំពុង​ឆេះ។ អាជ្ញាធរ​សុខាភិបាល​ប៉ា​ឡេ​ស្ទី​ន​បាន​ដាក់​ចំនួន​អ្នក​ស្លាប់​ ពី​ការ​ប៉ះទង្គិច​គ្នា​ត្រឹម​ ៩​នាក់​រួម​ទាំង​ស្ត្រី​ម្នាក់ ដោយ​បន្ថែម​ថា ​មនុស្ស​ ២០​នាក់​បាន​រង​របួស​ មុន​កងកម្លាំង​អ៊ីស្រាអែល​បាន​ចាកចេញ​នៅ​ពេល​ព្រឹក​។ ​យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា កងកម្លាំង​អ៊ីស្រាអែល​បាន​រង​ការ​បាញ់​ប្រហារ​អំឡុង​ប្រតិបត្តិ​ការ​ប្រឆាំង​ភេរវកម្ម ​ដើម្បី​តាម​ចាប់ខ្លួន​ក្រុម​ភេរវ​ករ​អ៊ីស្លាម​ជី​ហាដ និង​បាន​បាញ់រះ​លើ​ក្រុម​អ្នក​ប្រយុទ្ធ​មួយ​ចំនួន​ដែល​ជា​សត្រូវ​របស់​ខ្លួន​។ ​ចាប់​តាំង​ពី​ការ​កត់​ត្រា​របស់​ខ្លួន​បាន​ចាប់ផ្ដើម​កាលពី​ឆ្នាំ​២០០៥​ មក អង្គការសហប្រជាជាតិ​ពុំ​ដែល​បាន​កត់ត្រា​ទេ ដូចជា​ចំនួន​អ្នក​ស្លាប់​ខ្ពស់​នៅក្នុង​ប្រតិបត្តិការ​តែមួយ​បែបនេះ​នៅ​តំបន់ ​West Bank។ ​អ្នកនាំពាក្យ​របស់​មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​លោក Mahmoud Abbas បាន​និយាយ​ថា ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​និយាយ​ថា ខ្លួន​បាន​បញ្ចប់​ការ​សម្រប​សម្រួល​ផ្នែក​សន្តិសុខ​ជាមួយ​អ៊ីស្រាអែល​នៅ​ក្នុង​តំបន់ West Bank ហើយ ក្រោយ​ការ​វាយឆ្មក់​ដោយ​យោធា​ដ៏​ធ្ងន់ធ្ងរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា

2023/01/27 07:23:37 am        705
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ក្នុង​ពិធីអបអរសាទរខួប១០០ឆ្នាំ នៃសាសនាគ្រិស្តនៅកម្ពុជា នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ដោយហៅព្រឹត្តិការណ៍នោះថា «មរតកដំណឹងល្អ ១០០ឆ្នាំ(១៩២៣-២០២៣)»។តាមការឲ្យដឹងពី ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា ពិធីអបអរសាទរ «មរតកដំណឹងល្អ១០០ឆ្នាំ» ធ្វើឡើង ដើម្បីអរព្រះគុណព្រះយេស៊ូ ក្នុងជំនឿគ្រិស្តបរិស័ទ នៅលើទឹកដីកម្ពុជា ដ៏ស្រស់បំព្រង និងអរគុណសន្តិភាពក្រោមការដឹកនាំ ដ៏ឈ្លាសវៃប៉ិនប្រសប់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ព្រឹត្តិការណ៍នេះ ជាការបង្ហាញយ៉ាងច្បាស់អំពីសិទ្ធិ និងសេរីភាពពេញលេញរបស់ប្រជាពលរដ្ឋទូទៅ ក្នុងការគោរព និងប្រតិបត្តិជំនឿ​សាសនានៅកម្ពុជា ហើយរាល់ការធ្វើសកម្មភាព និងការប្រតិបត្តិខាងផ្លូវសាសនានីមួយៗ ត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃ។បច្ចុប្បន្ន គ្រិស្ដសាសនា ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ដែលប្រជាពលរដ្ឋទូទៅ មានសិទ្ធិពេញទីខាងជំនឿសាសនា ដោយគ្មាននរណាម្នាក់ ត្រូវបានចាប់បង្ខំឱ្យជឿលើសាសនាណាមួយឡើយ។ លើកលែងតែក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះ ដែលសាសនាទាំងអស់ត្រូវបានបំផ្លិចបំផ្លាញដល់ឫសគល់ បព្វជិតសាសនានានា ត្រូវបានកាប់សម្លាប់ ឬចាបផ្សឹក វត្តអារាម វិហារ សាលាសាសនា គម្ពីរ ធម៌អាថ៌នានា ត្រូវបានបំផ្លិចបំផ្លាញខ្ទេច ខ្ទីរស្ទើរគ្មានសល់។ដោយសារតែគុណបំណាច់ដ៏ថ្លៃថ្លា នាថ្ងៃរំដោះ ៧មករា ១៩៧៩ ជាប្រវត្តិសាស្រ្ត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទេសក៏ដឹកនាំដ៏ឆ្នើម បានខិតខំដឹកនាំស្តារ និងអភិវឌ្ឍសង្គមកម្ពុជា ពីបាតដៃទទេ និងគំនរផេះផង់ ការរីកចម្រើនជឿនលឿនលើគ្រប់វិស័យ កិត្យានុភាពជាតិល្បីល្បាញ នៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ៕

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា

2023/01/26 08:13:17 pm        620
ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ស្អែកនេះ​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ក្នុង​ពិធីអបអរសាទរខួប១០០ឆ្នាំ នៃសាសនាគ្រិស្ត នៅកម្ពុជា ដែលពិធីនេះ ត្រូវរៀបចំធ្វើឡើង នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ដោយហៅព្រឹត្តិការណ៍នោះថា «មរតកដំណឹងល្អ ១០០ឆ្នាំ(១៩២៣-២០២៣)»។តាមការឲ្យដឹងពី ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា ពិធីអបអរសាទរ «មរតកដំណឹងល្អ១០០ឆ្នាំ» ធ្វើឡើង ដើម្បីអរព្រះគុណព្រះយេស៊ូ ក្នុងជំនឿគ្រិស្តបរិស័ទ នៅលើទឹកដីកម្ពុជា ដ៏ស្រស់បំព្រង និងអរគុណសន្តិភាពក្រោមការដឹកនាំ ដ៏ឈ្លាសវៃប៉ិនប្រសប់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ព្រឹត្តិការណ៍នេះ ជាការបង្ហាញយ៉ាងច្បាស់អំពីសិទ្ធិ និងសេរីភាពពេញលេញរបស់ប្រជាពលរដ្ឋទូទៅ ក្នុងការគោរព និងប្រតិបត្តិជំនឿ​សាសនានៅកម្ពុជា ហើយរាល់ការធ្វើសកម្មភាព និងការប្រតិបត្តិខាងផ្លូវសាសនានីមួយៗ ត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃ។ បច្ចុប្បន្ន គ្រិស្ដសាសនា ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ដែលប្រជាពលរដ្ឋទូទៅ មានសិទ្ធិពេញទីខាងជំនឿសាសនា ដោយគ្មាននរណាម្នាក់ ត្រូវបានចាប់បង្ខំឱ្យជឿលើសាសនាណាមួយឡើយ។ លើកលែងតែក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះ ដែលសាសនាទាំងអស់ត្រូវបានបំផ្លិចបំផ្លាញដល់ឫសគល់ បព្វជិតសាសនានានា ត្រូវបានកាប់សម្លាប់ ឬចាបផ្សឹក វត្តអារាម វិហារ សាលាសាសនា គម្ពីរ ធម៌អាថ៌នានា ត្រូវបានបំផ្លិចបំផ្លាញខ្ទេច ខ្ទីរស្ទើរគ្មានសល់។ ដោយសារតែគុណបំណាច់ដ៏ថ្លៃថ្លា នាថ្ងៃរំដោះ ៧មករា ១៩៧៩ ជាប្រវត្តិសាស្រ្ត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទេសក៏ដឹកនាំដ៏ឆ្នើម បានខិតខំដឹកនាំស្តារ និងអភិវឌ្ឍសង្គមកម្ពុជា ពីបាតដៃទទេ និងគំនរផេះផង់ ការរីកចម្រើនជឿនលឿនលើគ្រប់វិស័យ កិត្យានុភាពជាតិល្បីល្បាញ នៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ៕

ប្រធាន​ជំនួយ UN ស្នើឲ្យ​ក្រុម​តា​លី​បង់​លើកលែង​បន្ថែមទៀត​លើ​បម្រាម​បុគ្គលិក NGO ជា​ស្ត្រី

2023/01/26 02:46:54 pm        612
​អាហ្វហ្គានីស្ថាន៖ ប្រធាន​ជំនួយ​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា សហគមន៍​មនុស្សធម៌​កំពុង​ពិភាក្សា​ជាមួយ​មន្ត្រី​ក្រុម​តា​លី​បង់ ដើម្បី​ព្យាយាម​ទទួលបាន​ការលើកលែង​បន្ថែម និង​គោល​ការណែនាំ​ជា​លាយ​លក្ខណ៍អក្សរ​ ដើម្បី​អនុញ្ញាតឱ្យ​បុគ្គលិក​ផ្តល់ជំនួយ​ស្ត្រី​មួយចំនួន​អាចធ្វើ​ប្រតិបត្តិការ​​បាន ទោះបី​ជាមាន​បម្រាម​លើ​បុគ្គលិក​ស្ត្រី​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ក៏ដោយ​។ ​អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​មនុស្សធម៌ លោក Martin Griffiths បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា ក្នុងអំឡុងពេល​កិច្ចពិភាក្សា​ជាមួយ​អាជ្ញាធរ​នៅ​ទីក្រុង​កា​ប៊ុល ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ សារ​របស់លោក​មានដូចជា​៖ ប្រសិនបើ​ក្រុម​នេះ​មិន​អាចជួយ​យើង​ដើម្បី​លុបចោល​បម្រាម​នេះ​ទេ សូម​ផ្តល់​ឲ្យ​យើង​នូវ​ការលើកលែង​មួយចំនួន​ដើម្បី​អនុញ្ញាតឱ្យ​ស្ត្រី​អាច​ធ្វើការ​បាន​។ អាជ្ញាធរ​ក្រុម​តា​លី​បង់​កាលពី​ខែ​មុន​បាន​បញ្ជា​ឱ្យ​អង្គការក្រៅរដ្ឋាភិបាល ដែល​ភាគច្រើន​ធ្វើ​ប្រតិបត្តិ​ការឱ្យ​អង្គការសហប្រជាជាតិ បាន​បញ្ឈប់​បុគ្គលិក​ស្ត្រី​ដែល​កំពុង​តែ​បម្រើ​ការងារ​។​ ​លោក Griffiths និយាយថា ការលើកលែង​មួយចំនួន​ចំពោះ​បម្រាម​នេះ​ត្រូវ​បានផ្តល់​នៅក្នុង​វិស័យ​សុខាភិបាល និង​ការអប់រំ ហើយ​ពួកគេ​កំពុង​ទទួល​សញ្ញា​នៃ​ការលើកលែង ​ដែល​អាច​កើតមាន​ក្នុង​វិស័យ​កសិកម្ម​។ ប៉ុន្តែ​លោក​បាន​និយាយថា ត្រូវការ​ច្រើន​បន្ថែមទៀត​ជាមួយ​ការផ្តល់សេវា​អាហារូបត្ថម្ភ ទឹក និង​អនាម័យ​ជា​អាទិភាព​ដើម្បី​ការពារ​ជំងឺ និង​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​មនុស្សធម៌​នៅក្នុង​ប្រទេស​។ លោក Griffiths និយាយថា ផ្អែកលើ​កិច្ចពិភាក្សា​ជាមួយ​អាជ្ញាធរ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ អង្គការសហប្រជាជាតិ និង​ទីភ្នាក់ងារ​មនុស្សធម៌ សង្ឃឹមថា ​ក្រុម​តា​លី​បង់​នឹង​បង្កើត​គោលការណ៍​ណែនាំ​ជា​លាយលក្ខណ៍អក្សរ ដើម្បី​អនុញ្ញាតឱ្យ​អង្គការក្រៅរដ្ឋាភិ​បាល​ធ្វើការ​ជាមួយ​បុគ្គលិក​ស្ត្រី​នៅក្នុង​តំបន់​ជាច្រើន​បន្ថែមទៀត ដោយមាន​ភាពប្រាកដប្រជា​នៅក្នុង​សប្តាហ៍​ខាងមុខនេះ​។​ ទោះជា​យ៉ាងណា​លោក Griffiths បាន​ព្រមាន​ថា លទ្ធផល​ចុងក្រោយ​នៅតែ​មិន​ប្រាកដ​៕អត្ថបទ៖ ប៊ុនថន

កងកម្លាំង​អ៊ុយ​ក្រែ​ន​ដកថយ​ចេញពី​ទីក្រុង Soledar ក្នុង​តំបន់ Donbas ក្រោយ​កងទ័ព​រុស្ស៊ី​វាយ​សម្រុក​ខ្លាំង

2023/01/26 02:29:55 pm        782
​អ៊ុយក្រែន៖ មន្ត្រី​មួយរូប​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​ដកថយ​ចេញពី​ទីក្រុង​មួយ​នៅ​ក្នុង​ភាគ​ខាងកើត​នៃ​តំបន់ Donbas ជា​អ្វី​ដែល​ជា​រឿង​កម្រ ​ប៉ុន្តែ​ជា​ជោគជ័យ​ក្នុង​សមរភូមិ​ប្រយុទ្ធ​សម្រាប់​វិមាន​ក្រឹម​ឡាំង បន្ទាប់​ពី​ការ​ដក​ថយ​ជា​បន្តបន្ទាប់​ក្នុង​ការ​លុកលុយ​របស់​រុស្ស៊ី​ដែល​បាន​ចាប់ផ្ដើម​ជិត​ ១១​ខែ​មកនេះ​។ ​លោក Serhii Cherevatyi អ្នកនាំពាក្យ​សម្រាប់​កងកម្លាំង​អ៊ុយ​ក្រែ​ន​នៅ​ភាគ​ខាងកើត​បាន​ប្រាប់​សារ​ព័ត៌មាន​ AP ថា កងទ័ព​អ៊ុយ​ក្រែ​ន​បាន​ដកថយ​ចេញពី​ទីក្រុង​ផលិត​អំបិល Soledar ដើម្បី​ជួយសង្គ្រោះ​ជីវិត​កងទ័ព។ លោ​កថា ​ទាហាន​បាន​ដកថយដើម្បី​ត្រៀម​ការពារ​មូលដ្ឋានទ័ព​របស់​ខ្លួន​។​ ​ទីក្រុង Moscow បាន​ហៅ​ការ​ប្រយុទ្ធ​ដណ្ដើមយក​ទីក្រុង Soledar ដែល​លាតសន្ធឹង​ជិត​ទីក្រុង Bakhmut ថា ជាការ​ដណ្ដើម​បាន​តំបន់ Donbas ​ទាំងស្រុង​។ ​ការ​វាយ​ដណ្ដើម​គ្រប់គ្រង​បាន​នេះ នឹង​នាំ​ឲ្យ​កងកម្លាំង​រុស្ស៊ី​ខិតចូល​កាន់តែ​ជិត​ទីក្រុង Bakhmut ប៉ុន្តែ​ក្រុម​អ្នកវិភាគ​យោធា​និយាយ​ថា ការ​ដណ្ដើម​បាន​ទីក្រុង Soledar គឺជា​និមិត្តរូប​ច្រើនជាង​យុទ្ធសាស្ត្រ​។ ​រុស្ស៊ី​បាន​អះអាង​ពី​ការគ្រប់គ្រង​ជិត ​២​សប្ដាហ៍​មុន​ថា ​ខ្លួន​បាន​ដណ្ដើម​យក​បាន​ទីក្រុង Soledar ហើយ​ ប៉ុន្តែ​អ៊ុយ​ក្រែ​ន​ទាត់ចោល​។ ​ភាគច្រើន​នៃ​កង​ទ័ព​រុស្ស៊ី​នៅ​ជុំវិញ​ទីក្រុង​ Soledar ​គឺជា​ទាហាន​ស៊ីឈ្នួល​ជាប់កិច្ចសន្យា​វ៉េ​កណា​គ្រុប​របស់​រុស្ស៊ី ហើយ​ត្រូវ​គេ​រាយការណ៍​ថា ​កំពុង​ប្រយុទ្ធ​យ៉ាង​ក្ដៅ​គគុក​នៅ​សមរភូមិ​៕អត្ថបទ៖ សុខមាន

មនុស្ស​ម្នាក់​ស្លាប់ និង​ច្រើន​នាក់​រងរបួស​ក្នុងការ​វាយប្រហារ​ដោយ​កាំបិត​នៅ​ព្រះវិហារ​ប្រទេស​អេស្ប៉ា​ញ​

2023/01/26 12:23:27 pm        415
អេស្ប៉ា​ញ៖ អ្នកនាំពាក្យ​ទីក្រុង​បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា ជនសង្ស័យ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ពុធ ក្នុង​ការ​ចាក់​ដោយ​ដាវ​សាមូរ៉ៃ​លើ​មនុស្ស​ជាច្រើន​នាក់​ នៅ​ព្រះវិហារ​ពីរ​ក្នុង​ទីក្រុង​កំពង់ផែ​អាល់​ជេ​ស៊ីរ៉ា​ស់ ​(Algeciras) ភាគខាងត្បូង​ប្រទេស​អេ​ស្ប៉ា​ញបណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ច្រើន​នាក់​រងរបួស​។​ ​អ្នកនាំពាក្យ​បាន​និយាយ​ថា បុរស​ដែល​ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​រាយការណ៍​ថា ​បាន​កាន់​កាំបិត ឬ​ជា​ដាវ​សាមូរ៉ៃ តាម​ការ​ចោទប្រកាន់​ថា ​បាន​វាយប្រហារ​លើ​បុព្វ​ជិត​នៅ​វិហារ​ពីរ​ផ្សេងគ្នា​ក្នុង​ទីក្រុង Algeciras មាន​ចម្ងាយ​ប្រមាណ ៣០០​ម៉ែត្រ​ពី​គ្នា​។ អ្នកនាំពាក្យ​ដដែល​និយាយ​ថា អ្នក​ដែល​ស្លាប់​គឺជា​អ្នកថែរក្សា​នៅ​ព្រះវិហារ​។​ ​ក្រសួងមហាផ្ទៃ​អេ​ស្ប៉ា​ញ​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ការពិត​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត និង​វិភាគ ប៉ុន្តែ​វា​មិនទាន់​អាច​កំណត់​ពី​លក្ខណៈ​នៃ​ការវាយប្រហារ​នេះ​នៅឡើយ​ទេ​។ ប្រភព​ពី​តុលាការ​បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ថ្ងៃ​ពុធ​ថា តុលាការ​កំពូល​របស់​អេស្បាញ​មាន​ផែនការ​ស៊ើបអង្កេត​ករណី​ចាក់​សម្លាប់​ដោយ​កាំបិត ជាការ​វាយប្រហារ​ភេរវកម្ម​ដែល​អាច​កើតមាន​។ យោង​តាម​របាយការណ៍​បឋម​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា បុព្វ​ជិត​សហគមន៍​កាតូលិក​ស្ថិតក្នុង​ចំណោម​អ្នករងរបួស ហើយ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ សារ​ព័ត៌មាន El Mundo បាន​រាយការណ៍​ថា មនុស្ស​ ៤​នាក់​បាន​រង​របួស​ក្នុង​ការ​វាយប្រហារ​នេះ​៕​អត្ថបទ៖ ប៊ុនថន

មនុស្ស​ ២​នាក់​ស្លាប់ និង​ ៧​នាក់​រង​របួស​ក្នុងការ​វាយប្រហារ​ដោយ​កាំបិត​លើ​រថភ្លើង​នៅ​អាល្លឺម៉ង់

2023/01/26 11:41:23 am        650
​អាល្លឺម៉ង់៖ អាជ្ញាធរ​បាន​និយាយថា មនុស្ស​ពីរ​នាក់​បាន​ស្លាប់ និង ​៧​នាក់​ផ្សេងទៀត​បាន​រងរបួសនៅក្នុង​ការវាយប្រហារ​ដោយ​កាំបិត​កាលពី​ថ្ងៃ​ពុធ ​នៅលើ​រថភ្លើង​ក្នុង​តំបន់​ដែល​កំពុង​ធ្វើដំណើរ​រវាង​ទីក្រុងកេល​ (Kiel) និង​ទីក្រុង​ហាំ​ប៊ឺ​ក ​(Hamburg) ភាគ​ខាងជើង​ប្រទេស​អាល្លឺម៉ង់​។​ ក្រសួងមហាផ្ទៃ​នៃ​រដ្ឋឆ្លេ​ស​វី​ក ហូល​ស្តេ​ន​ (Schleswig-Holstein) ជាប់​ព្រំដែន​ប្រទេស​ដា​ណឺ​ម៉ាកបាន​និយាយថា ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​នៅ​ចំណត​រថភ្លើង​នៅក្នុង​ភូមិ​ប្រូ​ក​ស្តេដ ​(Brokstedt)។​ ​មន្ត្រី​ក្រសួងមហាផ្ទៃ​រដ្ឋបាន​និយាយថា ជនសង្ស័យ យើង​អាច​និយាយបានថា​ ជា​បុរស​មាន​អាយុ​ចន្លោះ​ពី ៣០ ទៅ ៣៥ឆ្នាំ ហើយ​​ទំនងជា​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​។ ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន ខណៈ​ជា​អ្នកដំណើរ​ដែល​បានធ្វើ​សកម្មភាព​ដោយ​គ្មាន​ញញើត​៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM