សម្តេចធិបតី៖ ការធានាសុវត្ថិភាពព័ត៌មាន រក្សាព័ត៌មានសម្ងាត់របស់ជាតិ ក្នុងកាលៈទេសៈនៃវិបត្តិមិនមែនជាការរឹតត្បិតសេរីភាពខាងសារព័ត៌មាននោះទេ
សម្តេចធិបតី៖ការស្ទង់មតិឆ្លុះបញ្ចាំងឱ្យឃើញថាកម្ពុជាកំពុងពង្រឹងវិស័យព័ត៌មាន សេរីព័ត៌មាន និងការអភិវឌ្ឍវិជ្ជាជីវៈ
សម្តេចបវរធិបតីផ្តល់អនុសាសន៍ ៦ចំណុចដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹក​ដល់​មន្រ្តី​រាជការ​ទាំង​អស់​ឲ្យ​បន្ត​យក​ចិត្ត​ទុក​ដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ

ព័ត៌មានសំខាន់ៗ

ចិន​និយាយថា​ ករណី​ឆ្លង COVID-19 ប្រចាំថ្ងៃ​ឡើងដល់​ជាង​ ៧​លាន​នាក់ ខណៈ​អ្នកស្លាប់​ប្រចាំថ្ងៃ​មាន​ជាង​៤.០០០​នាក់​

2023/01/26 11:06:38 am        693
​ចិន៖ មជ្ឈមណ្ឌល​ទប់ស្កាត់ និង​បង្ការ​ជំងឺឆ្លង​របស់​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ​ទី​២៥​មករា​ថា ការ​ឆ្លង​ថ្មី​នៃ​វីរុស COVID-19 ​ប្រចាំថ្ងៃ​នៅក្នុង​ប្រទេស​ចិន​ បាន​ហក់​ឡើង​ដល់​ចំណុចកំពូល​ដែល​មាន​រហូត​ដល់​ជាង ​៧​លាន​នាក់​ក្នុង​មួយថ្ងៃ​អំឡុង​ថ្ងៃ​ទី​២២ ​ខែ​ធ្នូ ខណៈ​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ប្រចាំថ្ងៃ​ដែលមាន​ជាង ​៤.០០០​នាក់​កាលពី​អំឡុង​ថ្ងៃ​ទី​៤ ​ខែ​មករា។ ​ទិន្នន័យ​ដែល​បាន​បញ្ចេញ​នៅ​លើ​គេហទំព័រ​របស់​មជ្ឈមណ្ឌល​នេះ បាន​កើតមានឡើង​បន្ទាប់ពី​អ្នក​ជំនាញ​ខាង​ជំងឺ​រាតត្បាត​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង ​និង​បង្ការ​ជំងឺឆ្លង​ឈានមុខ​បាន​និយាយ​កាលពី​ចុង​សប្ដាហ៍​មុន​ថា ៨០% ​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ចិន​ជាង ​១.៤​ពាន់​លាន​នាក់​បាន​ឆ្លង​វីរុស​នេះ​រួច​ទៅ​ហើយ ដែល​នឹង​អាច​មាន​ការ​ឆ្លង​ខ្លាំង​នៅ​រយៈពេល ​២​ ទៅ​ ៣​ខែ​ខាងមុខ​។ ​មជ្ឈមណ្ឌល​ខាងលើ​និយាយ​ថា នៅ​អំឡុង​ថ្ងៃ​ទី​២២ ​ខែ​ធ្នូ ​ឆ្នាំ​២០២២ ចំនួន​មនុស្ស​ឆ្លង និង​ចំនួន​អ្នក​ជំងឺ​មាន​អាការៈ​ក្ដៅខ្លួន​មក​ពិគ្រោះ​យោបល់​បាន​កើន​ឡើង​ដល់​ចំណុច​ខ្ពស់​បំផុត ក្នុង​នោះ​ចំនួន​អ្នក​ឆ្លង​បាន​កើន​ឡើង​ជាង ​៧​លាន​នាក់​ក្នុង​មួយថ្ងៃ ហើយ​ចំនួន​អ្នកជំងឺ​ក្ដៅខ្លួន​ចូល​មក​ពិគ្រោះ​ជំងឺ​បាន​កើន​ឡើង​ដល់ ​២.៨៦៧​លាន​នាក់​។​ ​ក្រុម​មន្ត្រី​គណៈ​កម្មការ​សុខភាព​ជាតិ​ចិន​បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា ប្រទេស​ចិន​មាន​ចំនួន​អ្នក​ជំងឺ COVID-19 កើន​ឡើង​ដល់​ចំណុចកំពូល​នៅ​តាម​គ្លីនិក​ព្យាបាល​ជំងឺ​ក្ដៅខ្លួន បន្ទប់​សង្គ្រោះ​បន្ទាន់ និង​អ្នកជំងឺ​ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​៕អត្ថបទ៖ សុខមាន

មឈូស​លក់ដាច់​អស់​គ្មាន​សល់ ខណៈ​អ្នកស្លាប់​ដោយសារ​វីរុស ​COVID-19 ​កើនឡើង​នៅតាម​តំបន់​ជនបទ​ប្រទេស​ចិន​

2023/01/26 10:34:16 am        800
​ចិន៖ សារព័ត៌មាន BBC បាន​រក​ឃើញ​ភស្តុតាង​នៃ​អ្នក​ស្លាប់​ ដែល​ត្រូវ​បាន​ចាត់ទុកថា​បាន​ស្លាប់​ទាក់ទង​នឹង​វីរុស Covid-19 ​នៅ​ក្នុង​តំបន់​ជនបទ​នានា​របស់​ប្រទេស​ចិន ខណៈ​វីរុស​នេះ​បាន​ឆ្លង​រាល​ដាល​ចេញពី​ទីក្រុង​ធំៗ​ទៅកាន់​តំបន់​ដាច់ស្រយាល​កាន់​តែ​ច្រើន ដែលមាន​អត្រា​មនុស្ស​ចាស់​ច្រើន​។ ​នៅក្នុង​តំបន់​ស៊ិន​ចូ​វ (Xinzhou) នៃ​ខេត្ត​សាន​ស៊ី (Shanxi) ភាគ​ខាងជើង ក្រុម​អ្នកធ្វើ​មឈូស​កំពុង​មមាញឹក​យ៉ាងខ្លាំង។ សារព័ត៌មាន​នេះ​បាន​មើល​ឃើញ​ជាងឈើ​ជំនាញ​ឆ្លាក់ ​និង​កាត់​ឈើ​ធ្វើ​មឈូស​យ៉ាង​ច្រើន​។ ពួកគេ​និយាយ​ថា ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ពួកគេ​ធ្វើ​មឈូស​រហូត​គ្មាន​ពេល​សម្រាក​ទេ​។ ​អ្នកភូមិ​ម្នាក់ និង​ជា​អតិថិជន​បាន​ប្រាប់​សារព័ត៌មាន ​BBC ​ថា នៅ​ពេល​នេះ​មឈូស​លក់ដាច់​គ្មាន​សល់​។ ​មានការ​ជជែក​វែកញែក​ជាច្រើន​អំពី​ចំនួន​ពិតប្រាកដ​នៃ​អ្នក​ស្លាប់​ដោយសារ​វីរុស Covid-19 នៅ​ក្នុង​ប្រទេស​ចិន បន្ទាប់ពី​វីរុស​នេះ​បាន​ឆ្លង​រាលដាល​ពេញទី​ក្រុង​ធំៗ​ជាច្រើន​របស់​ប្រទេស​នេះ​។ ​លោក អ៊ូ ស៊ុន​យូ (Wu Zunyou) ប្រធាន​អ្នក​ជំនាញ​ខាង​ជំងឺ​រាតត្បាត​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង ​និង​ទប់ស្កាត់​ជំងឺឆ្លង​បាន​និយាយ​កាលពី​ចុង​សបា្ដហ៍​មុន​ថា ៨០%​ នៃ​ចំនួន​ប្រជាជន​សរុប​មាន​ជាង​ ១​ពាន់​លាន​នាក់​ត្រូវ​បាន​ឆ្លង ចាប់​តាំង​ពី​ប្រទេស​ចិន​បាន​ដកចេញ​វិធានការ​ទប់ស្កាត់​វីរុស​កាលពី​ខែ​ធ្នូ​។ កាលពី​សប្ដាហ៍​មុន ប្រទេស​ចិន​បាន​រាយការណ៍​ចំនួន​អ្នក​ស្លាប់​ទាក់ទង​នឹង​វីរុស Covid-19 ប្រមាណ ១៣.០០០​នាក់​ក្នុង​ពេល​មិន​ដល់​មួយ​សប្ដាហ៍ ដោយ​បន្ថែម​ថា អ្នក​ស្លាប់​ចំនួន ​៦០.០០០​នាក់​ត្រូវ​បាន​រាប់​ចាប់​តាំង​ពី​ខែ​ធ្នូ​មក​៕ អត្ថបទ៖ សុខមាន

រុស្ស៊ី​រិះគន់​ការសម្រេចចិត្ត​បញ្ជូន​រថក្រោះ​របស់​អាល្លឺម៉ង់​ឲ្យ​អ៊ុយ​ក្រែ​ន​ថា​ ជាការ​ពង្រីក​ជម្លោះ​ និង​ក្បត់​ប្រវត្តិសាស្ត្រ​

2023/01/26 09:54:59 am        710
​រុស្ស៊ី៖ រុស្ស៊ី​បាន​ផ្ទុះ​កំហឹង​កាលពី​ថ្ងៃ​ពុធ​ ទី​២៥​មករា ចំពោះ​ការសម្រេចចិត្ត​របស់​អាល្លឺម៉ង់​ក្នុងការ​អនុម័ត​បញ្ជូន​រថក្រោះ​ឡេ​ភើ​ត​ជំនា​ន់ទី​២ ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន ដោយ​និយាយ​ថា ទីក្រុង​ប៊ែ​រ​ឡាំង​កំពុង​បោះ​បង់ចោល​ទំនួល​ខុស​ត្រូវជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ចំពោះ​រុស្ស៊ី ដោយ​ការ​រួច​ផុត​ពី​ឧក្រិដ្ឋកម្ម​របប​ណា​ស៊ី​នៅក្នុង​សង្គ្រាមលោកលើកទី​២​។ ​​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​លោកស្រី Maria Zakharova បាន​និយាយ​នៅ​តាម​បណ្ដាញ Telegram ថា ​ចំណាត់​ការ​នេះ​គឺជា​ការ​បញ្ជាក់​ទៅកាន់​ការ​លូកដៃ​ចូល​ពាក់ព័ន្ធ​របស់​អាល្លឺម៉ង់ ក្នុង​សង្គ្រាម​ដែល​រៀប​ផែនការ​ទុក​មុន​ប្រឆាំង​នឹង​រុស្ស៊ី​។ ស្ថានទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​អាល្លឺម៉ង់​បាន​និយាយ​ថា ​កា​រស​ម្រេ​ច​ចិត្ត​ដែល​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​សមាជិក​ណា​តូ​មួយ​ផ្សេងទៀត មាន​ឱកាស​បញ្ជូន​រថ​ក្រោះ​ផលិត​ដោយ​អាល្លឺម៉ង់​ផងដែរ​នោះ នឹងធ្វើ​ឲ្យ​ជម្លោះ​ដែល​បានអូសបន្លាយ​រយៈពេល​ ១១​ខែ​នៅ​អ៊ុយ​ក្រែ​ន​រីក​រាលដាល​កាន់​តែ​ខ្លាំង​ថែមទៀត ដែល​ទីក្រុង Moscow ចាត់ទុកថា​ ជា​គ្រោះថ្នាក់​ដោយ​ផ្ទាល់​រវាង​រុស្ស៊ី និង​សម្ព័ន្ធ​យោធា​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​។ ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​លោក Sergei Nechayev បាន​និយាយថា ការសម្រេចចិត្ត​ដ៏​គ្រោះថ្នាក់​នេះ​ នឹង​ឈាន​ដល់​ការ​ប្រឈម​ដាក់គ្នា​ដំណាក់កាល​ថ្មី​មួយទៀត។​ លោក​បាន​បន្ថែម​ថា ​ការ​បញ្ជូន​អាវុធ​ធុន​ធ្ងន់​នេះ​ នឹង​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​មិន​អាច​ជួសជុល​បាន​រវាង​រុស្ស៊ី និង​អាល្លឺម៉ង់​៕អត្ថបទ៖ សុខមាន

អាមេរិក និង​អាល្លឺម៉ង់​នឹង​បញ្ជូន​រថក្រោះ​ទំនើប​ជួយ​អ៊ុយ​ក្រែ​ន​ប្រឆាំង​ការ​វាយ​លុក​របស់​រុស្ស៊ី​

2023/01/26 09:30:56 am        710
​អាមេរិក៖ សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ ទី​២៥​មករា​ថា ​ខ្លួន​នឹង​ផ្គត់ផ្គង់​រថក្រោះ​ប្រយុទ្ធ​ទំនើប​បំផុត​របស់​ខ្លួន​ចំនួន​ ៣១​គ្រឿង ក្រោយ​អាល្លឺម៉ង់​ចេញ​ការប្រកាស​ស្រដៀង​គ្នា​នេះ ដែល​ត្រូវ​បាន​សាទរ​ដោយ​ទីក្រុង Kyiv ថា ​ជា​ចំនួន​ប្រែប្រួល​ដ៏​ធំ​នៅ​ក្នុង​សមរភូមិ​របស់​ខ្លួន ​ដើម្បី​បណ្ដេញ​ការ​វាយ​លុក​លុយ​របស់​រុស្ស៊ី​។ ​ការសម្រេចចិត្ត​របស់​អាមេរិក​បញ្ជូន​រថក្រោះ M1 Abrams បាន​ជួយ​ទម្លាយ​ភាព​ជាប់​គាំង​ផ្នែក​ការទូត​ជាមួយ​អាល្លឺម៉ង់ ជុំវិញ​ការស្វែងរក​មធ្យោបាយ​ល្អ​បំផុត​ជួយ​ទីក្រុង Kyiv ក្នុង​សង្គ្រាម​របស់​ខ្លួន​ជាមួយ​រុស្ស៊ី ​ហើយ​ប៉ុន្មាន​ម៉ោង​ក្រោយមក រុស្ស៊ី​បាន​ថ្កោលទោស​ការ​សម្រេច​ចិត្តរ​បស់​ទីក្រុង​ប៊ែ​រ​ឡាំង ​ដែល​ផ្ដល់​រថក្រោះ​ឡេ​ភើ​ត​ជំនា​ន់ទី​២ (Leopard 2) ថា ​ជា​ការ​បង្កជម្លោះ​ដ៏​គ្រោះថ្នាក់​។ ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ប្រយ័ត្នប្រយែង​ចំពោះ​គំនិត​នៃ​ការ​ដាក់​ពង្រាយ​រថក្រោះ Abrams ដែល​ពិបាក​ថែទាំ ប៉ុន្តែ​ត្រូវ​បង្វែរ​គោលដៅ​ដើម្បី​បញ្ចុះបញ្ចូល​អាល្លឺម៉ង់​ឲ្យ​បញ្ជូន​រថក្រោះ​ឡេ​ភើ​ត​ជំនា​ន់ទី​២ (Leopard 2) ដែល​បាន​ធ្វើ​ប្រតិបត្តិការ​កាន់តែ​ងាយស្រួល​របស់​ខ្លួន ដែល​ជា​កម្លាំង​ស្នូល​ដ៏​ធំ​របស់​កងទ័ព​ណា​តូ​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​។​ ​អាល្លឺម៉ង់​និយាយ​ថា ខ្លួន​នឹង​បញ្ជូន​រថក្រោះ​ធុន​ធ្ងន់​ឡេ​ភើ​ត​ជំនា​ន់ទី​២ ​ចំនួន ​១៤​គ្រឿង​ទៅកាន់​សមរភូមិ​របស់​អ៊ុយ​ក្រែ​ន​។ ​លោក​ប្រធានាធិបតី Joe Biden បាន​ប្រកាស​ពី​ការសម្រេចចិត្ត​របស់​សហ​រដ្ឋ​អាមេរិក នៅ​ក្នុង​សេចក្ដី​អត្ថាធិប្បាយ​នៅ​សេត​វិមាន ដោយ​លើក​ឡើង​ថា រថក្រោះ​ទាំងនេះ​ជា​តម្រូវ​ការចាំបាច់​ក្នុង​ការ​ជួយ​កងទ័ព​អ៊ុយ​ក្រែ​ន​ ពង្រឹង​សមត្ថភាព​ប្រយុទ្ធ​របស់​ពួកគេ​ក្នុង​ការ​បើក​លក្ខខណ្ឌ​ភូមិសាស្ត្រ​៕ អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើនជាង ៣ពាន់នាក់

2023/01/26 07:26:11 am        737
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន ៣២៣២នាក់ ក្នុងនោះក៏មាននិស្សិតស្រីចំនួន ១៨៩៧នាក់ ដែលពួកគេបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ ឆ្នាំសិក្សា២០២០-២០២១ និងឆ្នាំសិក្សា២០២១-២០២២ កន្លងទៅ ដែលពិធីនេះនឹងធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(OCIC) នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។បច្ចប្បន្នសាកលវិទ្យាល័យមាននិស្សិតកំពុងបន្តការសិក្សាក្នុងឆ្នាំ២០២២-២០២៣ នេះ ចំនួនសរុប ៥.១៨៦នាក់ ( ស្រី ៣.៥៩០នាក់ ) ហើយមាននិស្សិតបានបញ្ចប់ការសិក្សា គិតចាប់ពីឆ្នាំសិក្សា២០០៣-២០០៤ ដល់ឆ្នាំសិក្សាបច្ចុប្បន្នចំនួន ១៦.៧៤១នាក់ (ស្រី ៨.៤៣០នាក់)៕

លោក Chris Hipkins បាន​ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​ណូវ៉ែលហ្សេឡង់

2023/01/25 03:28:34 pm        227
​​ណូ​វ៉ែល​ហ្សេ​ឡង់៖ មេដឹកនាំ​បក្ស​ពលករ​លោក Chris Hipkins ត្រូវ​បាន​ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​ណូ​វ៉ែល​ហ្សេ​ឡង់នៅ​ក្នុង​ពិធី​ផ្លូវការ​មួយ​នៅ​ថ្ងៃ​ពុធ​នេះ ក្រោយ​ការ​លាលែង​ពី​តំណែង​របស់​លោកស្រី​នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ Jacinda Ardern ​កាលពី​សប្ដាហ៍​មុន។ ​បក្ស​ពលករ​បាន​ជ្រើស​រើស​អតីត​រដ្ឋមន្ត្រី​ឆ្លើយតប​វីរុស COVID-19 លោក Hipkins វ័យ​ ៤៤​ឆ្នាំ​ដើម្បី​ដឹកនាំ​គណបក្ស និង​ប្រទេស​នេះ​កាលពី​ថ្ងៃអាទិត្យ។ ការ​ជ្រើស​តាំង​នេះ​បាន​កើតឡើង​ បន្ទាប់ពី​ការ​លាលែង​ពី​តំណែង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​លោក​ស្រី Ardern វ័យ​ ៤២​ឆ្នាំ​ដែល​និយាយ​ថា លោកស្រី​លែង​ចង់​ចូលរួម​ប្រកួតប្រជែង​ដឹកនាំ​ប្រទេស​នេះ​ទៀតហើយ​។ ​លោក​ Hipkins និង​អនុប្រធាន​របស់​លោក​គឺ​លោកស្រី​ Carmel Sepuloni ត្រូវ​បាន​ស្បថ​ចូលកាន់​តំណែង ក្រោម​ការចូលរួម​ពី​អគ្គទេសាភិបាល​ណូ​វ៉ែល​ហ្សេ​ឡង់​លោកស្រី​ Cindy Kiro នៅ​ក្នុង​ពិធី​រយៈ​ពេល​ប៉ុន្មាន​នាទី​។ លោក​ Hipkins ដែល​សូម​មិន​ផ្ដល់​សេចក្ដី​អត្ថាធិប្បាយ​លើ​គោលនយោបាយ​របស់​លោក ចាប់​តាំង​ពី​ត្រូវ​បាន​ជ្រើសរើស​ជា​មេដឹកនាំ​ប្រទេស​នេះ ​ត្រូវ​ជួប​ប្រជុំ​គណៈរដ្ឋមន្ត្រី​របស់​លោក​លើកដំបូង​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ៕​អត្ថបទ៖ សុខមាន

អាមេរិក​ត្រៀម​អនុម័ត​បញ្ជូន​រថក្រោះ Abrams ទៅ​អ៊ុយ​ក្រែ​ន​ ខណៈ​អាល្លឺម៉ង់​នឹង​បញ្ជូន​រថក្រោះ​ឡេ​ភឺ​ត​ជំនា​ន់ទី​២

2023/01/25 03:14:20 pm        282
អាមេរិក៖ មន្ត្រី​សហរដ្ឋអាមេរិក​ពីរ​រូប​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា សហរដ្ឋអាមេរិក​ត្រៀមខ្លួន​ដើម្បី​ចាប់ផ្តើម​ដំណើរ​ការ ដែល​នៅ​ទីបំផុត​នឹង​បញ្ជូន​រថក្រោះ​ប្រយុទ្ធ M1 Abrams រាប់​សិប​គ្រឿង​ទៅ​កាន់​អ៊ុយក្រែ​ន​។ ការសម្រេចចិត្ត​បែបនេះ​របស់​សហរដ្ឋអាមេរិក ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ទីក្រុង​វ៉ាស៊ីនតោន​បាន​បដិសេធ​មិន​បញ្ជូន​រថក្រោះ Abrams ទោះបីជា​មានការ​ទាមទារ​ពី​ទីក្រុង Kyiv និង​សម្ពាធ​សាធារណៈ​ពី​ទីក្រុង​ប៊ែ​កឡាំង​ក៏ដោយ ខណៈ​ខ្លួន​ប្រឈម​នឹង​ការ​អំពាវនាវ​ឱ្យ​បញ្ជូន​រថក្រោះ​ប្រយុទ្ធ​ឡេ​ភឺ​ត (Leopard) ផលិត​នៅ​អាល្លឺម៉ង់​។ អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz កាលពី​ថ្ងៃ​អង្គារ​បាន​សម្រេច​បញ្ជូន​រថ​ក្រោះ​ប្រយុទ្ធ​ឡេ​ភឺ​ត​ជំនា​ន់ទី​២ (Leopard 2) ទៅកាន់​អ៊ុយ​ក្រែ​ន និង​អនុញ្ញាត​ឱ្យ​ប្រទេស​ផ្សេង​ទៀត​ដូចជា​ប៉ូឡូញ​អនុវត្ត​ដូច្នេះ​។ ទីក្រុង Kyiv បាន​ស្នើ​សុំ​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ ​សម្រាប់​រថក្រោះ​ប្រទេស​លោក​ខាងលិច​ដែល​ខ្លួន​និយាយ​ថា ត្រូវការ​យ៉ាង​ខ្លាំង​សម្រាប់​កងកម្លាំង​ចល័ត​របស់​ខ្លួន ដើម្បី​វាយ​បំបែក​ខ្សែ​ការពារ​របស់​រុស្ស៊ី និង​ដណ្តើម​យក​មកវិញ​ទឹកដី​ដែល​ត្រូវ​បាន​ចូល​គ្រប់គ្រង​នៅ​ភាគ​ខាងកើត និង​ខាងត្បូង​។ ប្រភព​មួយ​ប្រាប់​សារព័ត៌មាន Reuters ថា ប្រទេស​អាល្លឺម៉ង់​នឹង​បញ្ជូន​រថក្រោះ​ឡេ​ភឺ​ត​ជំនា​ន់ទី​២ (Leopard 2) ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​នដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​ការ​វាយ​លុក​ចូល​របស់​រុស្ស៊ី​។ ទីក្រុង Kyiv អះអាង​ថា រថក្រោះ​ប្រយុទ្ធ​ទំនើប​ធុន​ធ្ងន់​នឹង​ផ្តល់​ឱ្យ​ខ្លួន​នូវ​កម្លាំង​បាញ់ និង​ការ​ចល័តដែល​អ៊ុយ​ក្រែ​ន​ត្រូវការ​យ៉ាង​ខ្លាំង ​ក្នុង​ការ​ដណ្តើម​យក​ទឹកដី​នៅ​ភាគ​ខាងកើត និង​ខាងត្បូង​មកវិញ​។ ថា​តើ​ត្រូវ​ផ្គត់ផ្គង់​រថក្រោះ​ទាំងនោះ​ឬ​អត់ បាន​គ្រប​ដណ្ដប់​លើ​កិច្ចពិភាក្សា​ក្នុងចំណោម​សម្ព័ន្ធមិត្ត​ប្រទេស​លោក​ខាង​លិច​របស់​ទីក្រុង Kyiv ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ​។ រថក្រោះ​ឡេ​ភឺ​ត​ជំនា​ន់ទី​២ (Leopard 2) ដែល​ផលិត​ដោយ​អាល្លឺម៉ង់​ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ទូលំទូលាយ​ថា​ ជា​ជម្រើស​ដ៏​ល្អ​បំផុតដែល​ងាយស្រួល​ក្នុង​ការ​ដាក់​ពង្រាយ​។ ប៉ុន្តែ​ទីក្រុង​ប៊ែ​រ​ឡាំង​បាន​ប្រុងប្រយ័ត្ន​ចំពោះ​ចំណាត់​ការ​នេះ​ ដែល​នឹង​ធ្វើ​ឲ្យ​រុស្ស៊ី​ផ្ទុះ​សង្គ្រាម​កាន់តែ​ធំ​។ កាលពី​ថ្ងៃ​អង្គារ ប្រទេស​ប៉ូឡូញ​បាន​បង្កើន​សម្ពាធ​លើ​ប្រទេស​អាល្លឺម៉ង់​ ដោយ​ស្នើសុំ​ជា​ផ្លូវការ​ដើម្បី​អនុញ្ញាត​ឱ្យ​នាំចេញ​រថក្រោះ​ប្រយុទ្ធ​ឡេ​ភឺ​ត​ជំនា​ន់ទី​២ (Leopard 2)​ របស់​ខ្លួន​ទៅ​កាន់​អ៊ុយ​ក្រែ​ន៕អត្ថបទ៖ ប៊ុនថន

ព្រិល​ធ្លាក់​ខ្លាំង​បង្ក​ការរំខាន និង​ប៉ះពាល់​នៅក្នុង​ប្រទេសមួយ​ចំនួន​នៅ​តំបន់​អឺរ៉ុប

2023/01/25 02:49:32 pm        505
​អឺរ៉ុប៖ ប្រជា​ពលរដ្ឋ​នៅក្នុង​ទីក្រុង​ដេ​ល​នី​ស ​(Delnice)​ របស់​ប្រទេស​ក្រូ​អាត បាន​ស៊ូទ្រាំ​នឹង​ការធ្លាក់​ព្រិល​ដែល​នៅតែ​បន្ត​នៅ​សប្ដាហ៍​នេះ ខណៈ​ព្រិល​ធ្លាក់​ខ្លាំង​បាន​គ្របដណ្ដប់​គ្រប់​ទីកន្លែង​ក្លាយ​ជា​ទីក្រុង​ពណ៌​ស​។ ​ប្រជាពលរដ្ឋ​បាននិយាយ​ថា ព្រិល​ធ្លាក់​កាន់​តែ​ខ្លាំង និង​ពិបាក​ក្នុង​ការ​សម្អាត​ដែល​មាន​រហូត​ដល់​កម្រាស់​ ២​ម៉ែត្រ។ ទីភ្នាក់ងារ​អាកាសធាតុ​ក្រូ​អាត​បាន​ចេញ​ការព្រមាន​ថា​ ស្ថានភាព​អាកាសធាតុ​បច្ចុប្បន្ន​គ្រោះថ្នាក់​ណាស់នៅ​ក្នុង​តំបន់​នេះ ​ជាទី​ដែល​ទីក្រុង​មួយ​នេះលាតសន្ធឹង​ពី​សមុទ្រ​អា​ទ្រី​យ៉ា​ទិ​ក​ (Adriatic sea) ដែល​មាន​ធ្លាក់​ព្រិល ​និង​ទឹកកកទំនង​ជា​រំខាន​ដល់​ការ​ធ្វើ​ចរាចរណ៍​។ ​កោះ​ដ៏​ធំ​បំផុត​ម៉ា​ឡូ​កា (Mallorca) របស់​អេ​ស្ប៉ា​ញត្រូវ​បាន​ប៉ះពាល់​ ដោយ​ការ​ធ្លាក់​ព្រិល​ដ៏​ធំ​បំផុត​ក្នុង​រយៈពេល​ជាង​ ៥​ឆ្នាំ​នៅ​សប្ដាហ៍​នេះ ក្នុង​នោះ​ព្រិល​បាន​ធ្លាក់​កម្រាស់ ៧​សង់ទីម៉ែត្រ​នៅ​ក្នុង​តំបន់​ហ្វ​ណា​លូត​ស៍​ (Fornalutx)​ និង​សីតុណ្ហភាព ​-2.4​អង្សា​សេ​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​តំបន់​ជួរ​ភ្នំ​សេ​រ៉ា ឌឺ ត្រា​ម៉ុ​នតា​ណា។ ​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​អ៊ីតាលី ក៏​កំពុង​ប្រឈម​នឹង​ការប្រកាស​ភាព​ធ្ងន់ធ្ងរ​នៃ​អាកាសធាតុ​ផង​ដែរ ដោយ​សារ​តែ​ការ​ធ្លាក់​ព្រិល និង​សីតុណ្ហភាព​ចុះ​ត្រជាក់ដូចជា​នៅ​តំបន់​ឡេម៉ា​ឆេ (Le Marche) និង​តំបន់​អ៊ី​មី​លី​យ៉ា រ៉ូ​ម៉ា​ណា (Emilia Romagna) របស់​ប្រទេស​អ៊ីតាលី ជាទី​ដែល​ភ្លើង​សញ្ញា​ប្រកាស​អាសន្ន​ពណ៌​ទឹកក្រូច​ត្រូវ​បាន​បញ្ចេញ​ ដោយ​សារតែ​បញ្ហា​អាកាសធាតុ​នេះ​បាន​គំរាមកំហែង​ដល់​មនុស្ស ​និង​ទ្រព្យសម្បត្តិ​។ ​ប្រទេស​ស្លូ​វ៉ា​គី និង​អូទ្រីស​ក៏ត្រូវ​បាន​រង​ផល​ប៉ះពាល់​ផង​ដែរ​ដោយ​ព្យុះ​ព្រិល ដែល​បណ្ដាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី ហើយ​ផ្លូវ​ និង​សាលារៀន​ជាច្រើន​ត្រូវ​បាន​បិទ​នៅ​ក្នុង​តំបន់​ខ្លះដូចជា​តំបន់​ការី​នទី​យ៉ា​ (Carinthia) ក្នុង​ប្រទេស​អូទ្រីស ជាទី​ដែល​លំនៅឋាន​ប្រមាណ​ ៥.០០០​ខ្នង​គ្មាន​អគ្គិសនី​ប្រើប្រាស់​៕អត្ថបទ៖ សុខមាន

ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​រដ្ឋ​ Johor ជនរងគ្រោះ​ជាង​ ៣,៤០០​នាក់​ត្រូវបាន​ជម្លៀស​ទៅកាន់​មជ្ឈមណ្ឌល​សង្គ្រោះ

2023/01/25 02:33:09 pm        407
​ម៉ាឡេស៊ី៖ ជនរងគ្រោះ​ដោយ​ទឹកជំនន់​ជិត ៣,៥០០​នាក់​ត្រូវបាន​គេ​ផ្តល់​ទីជម្រក​នៅក្នុង​មជ្ឈមណ្ឌល​សង្គ្រោះ​បណ្តោះអាសន្ន​នៅ​ទូទាំង​រដ្ឋ Johor ប្រទេស​ម៉ាឡេស៊ីនៅ​ថ្ងៃ​ពុធ​នេះ ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅតែ​បន្ត​ធ្លាក់​នៅ​តំបន់​នៃ​រដ្ឋ​នេះ​។​ ​យោងតាម​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ​​ម៉ាឡេស៊ី​បាន​ឲ្យ​ដឹងថា រដ្ឋ Johor បាន​កត់ត្រា​ជនរងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន ៣,៤៨២​នាក់​គិត​ត្រឹម​ម៉ោង ៦ព្រឹក​ថ្ងៃ​ពុធ​។ នេះ​គឺជា​ការកើនឡើង​ពី​ជនរងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន ២,៩១២​នាក់ដែល​ត្រូវបាន​កត់ត្រា​ដោយ​ទីភ្នាក់ងារ​នេះ​កាលពី ៦ម៉ោង​មុន​។ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​រដ្ឋបាន​និយាយថា ​ពេលនេះមាន​មជ្ឈមណ្ឌល​សង្គ្រោះ​ចំនួន ៣៥​កន្លែងកំពុងដំណើរការ​នៅក្នុង​រដ្ឋ Johor បន្ទាប់ពី​មជ្ឈមណ្ឌល​ចំនួន ៥​កន្លែង​ផ្សេងទៀត​ត្រូវបាន​បើក​នៅក្នុង​ស្រុក​ចំនួន​៥​។ គណកម្មាធិការ​និយាយ​ថា ស្រុក សេ​ហ្គា​ម៉ា​ត ​(Segamat) គឺជា​ស្រុក​ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​ដោយ​ទឹកជំនន់ ដែលមាន​មនុស្ស ១,៣៩២​នាក់ស្នាក់​នៅក្នុង​មណ្ឌល​សង្គ្រោះ​ចំនួន ​១៣​កន្លែង។​ ​ក្រសួង​ឧតុនិយម​ម៉ាឡេស៊ីបាន​ព្យាករណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់​នៅក្នុង​រដ្ឋ Johor ដោយ​ក្រសួង​បានចេញ​ការព្រមាន ​សម្រាប់​ភ្លៀង​ធ្លាក់​ខ្លាំង​នៅក្នុង​ស្រុក​ដែល​រង​ផលប៉ះពាល់​ចំនួន​ ៦​ស្រុក​។ កាលពី​ខែ​មុន ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីលោក Ahmad Zahid Hamidi ដែលជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​មជ្ឈិម បាន​អំពាវនាវ​ឱ្យមាន​វិធានការ​រយៈពេល​វែង​ភ្លាមៗ ដើម្បី​ដោះស្រាយ​បញ្ហា​ទឹកជំនន់​របស់​ប្រទេស រួមទាំង​គម្រោង​កាត់បន្ថយ​ទឹកជំនន់​។ កិច្ចខិតខំ​ប្រឹងប្រែង​គ្រប់គ្រង​ទឹកជំនន់​បែបនេះនៅពេលដែល​បានបញ្ចប់ វា​អាច​ធានាបាន​នូវ​ការគ្រប់គ្រង​ទឹកជំនន់​រយៈពេល​វែង​ដ៏​ល្អ​រហូតដល់​ឆ្នាំ២១០០៕អត្ថបទ៖ ប៊ុនថន

លោក Biden អំពាវនាវ​ឱ្យមាន​បម្រាម​អាវុធ បន្ទាប់ពី​ការបាញ់ប្រហារ​ជា​បន្តបន្ទាប់​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា

2023/01/25 12:08:04 pm        315
​អាមេរិក៖ បន្ទាប់ពី​ការបាញ់ប្រហារ​ជា​បន្តបន្ទាប់​ដ៏​ធំ​បណ្តាល​ឲ្យ​មនុស្ស​ជាង ​២០​នាក់​ស្លាប់​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក ប្រធានាធិបតី​លោក ​Joe Biden បាន​អំពាវនាវ​ដល់​សភា​កាលពី​ថ្ងៃ​អង្គារ​ ឱ្យ​បញ្ជូន​ច្បាប់​ដាក់​បម្រាម​អាវុធ​វាយប្រហារ​មកកាន់​តុ​របស់​លោក ​ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​ ​ជំនួប​ជាមួយ​មេដឹកនាំ​សភា​គណបក្ស​ប្រជាធិបតេយ្យ​លោក Biden បាន​និយាយថា សមាជិក​ព្រឹទ្ធ​សភា​រដ្ឋ​កាលីហ្វ័រ​ញ៉ាលោក Dianne Feinstein បាន​បង្ហាញ​ឡើងវិញ​នូវ​ច្បាប់​បម្រាម​អាវុធ​។ នៅ​ក្នុង​ការ​បាញ់​ប្រហារ ​៣​លើក​ផ្សេងគ្នា​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​បណ្តាល​ឲ្យ​មនុស្ស ២១​នាក់​ស្លាប់​នៅ​សហរដ្ឋអាមេរិក​។ អាជ្ញាធរ​និយាយ​ថា ពួកគេ​នៅតែ​ព្យាយាម​កំណត់​ពី​មូលហេតុ​នៃ​ការ​បាញ់​ប្រហារ​ទាំង​ ៣​លើក​នេះ​។​ ​ជនសង្ស័យ​ក្នុង​ការ​វាយប្រហារ​ ២លើក​មុនគឺជា​បុរស​ដែលមាន​អាយុ​ចូលនិវត្តន៍ ដែល​ចាស់​ជាង​ខ្មាន់កាំភ្លើង​ធម្មតា​ក្នុងការ​បាញ់ប្រហារ​ដ៏​ឃោ​រឃៅ​ នៅក្នុង​សហរដ្ឋអាមេរិក​។ រដ្ឋ​កាលីហ្វ័រ​ញ៉ាមានច្បាប់​ហាមប្រាម​កាំភ្លើង​តឹងរ៉ឹង​បំផុត​នៅ​សហរដ្ឋអាមេរិក ជា​ប្រទេស​ដែលមាន​អត្រា​មាន​កាំភ្លើង​ឯកជន​ខ្ពស់បំផុត​ក្នុង​ពិភពលោក​។ រដ្ឋ​បាន​ហាមប្រាម​កាំភ្លើង​ជាច្រើន​ប្រភេទ​ដែល​ស្របច្បាប់​នៅក្នុង​រដ្ឋ​ផ្សេងទៀត ហើយ​ការទទួលបាន​អាជ្ញាប័ណ្ណ​ប្រើប្រាស់​កាំភ្លើង​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​មានការ​លំបាក​។ ទោះជា​យ៉ាងណា អ្នករស់នៅ​រដ្ឋ​កាលីហ្វ័​រ​ញ៉ា​ដែលមាន​ចេតនា​បំពាន​ច្បាប់ អាចមាន​អាវុធ​ហាមឃាត់​ដោយ​ខុសច្បាប់​ពី​ផ្នែក​ខ្លះ​របស់​ប្រទេស​ដែល​កាំភ្លើង​ត្រូវបាន​លក់​ដោយ​សេរី​។​ ​កាំភ្លើងខ្លី​ពាក់កណ្តាល​ស្វ័យប្រវត្តិ ជា​កាំភ្លើង​ដែល​កាន់​បាន​យ៉ាង​ទូលំទូលាយ​បំផុត​នៅក្នុង​ប្រទេស ហើយ​ប្រភេទ​ខ្លះ​ស្របច្បាប់​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។ ប៉ុន្តែ​រដ្ឋ​ហាមឃាត់​នូវ​អ្វីដែល​ខ្លួន​កំណត់ថា​ ជាអាវុធ​វាយប្រហារត្រូវបាន​កំណត់ដោយ​ល​ក្ខ​ណៈ​ពិសេស​របស់​កាំភ្លើង និង​រួមបញ្ចូល​ទាំង​កាំ​ភ្លើង​ពាក់កណ្តាល​ស្វ័យប្រវត្តិ MAC-10។ ប្រជាជន​រដ្ឋ​កាលីហ្វ័រ​ញ៉ា​អាច​បន្តកាន់កាប់​អាវុធ​ស្របច្បាប់ និង​បាន​ចុះបញ្ជី​មុន​ទសវត្សរ៍​ឆ្នាំ​១៩៩០ ឬ​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០ អាស្រ័យ​លើ​ប្រភេទ​អាវុធ៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM