សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​

ព័ត៌មានសំខាន់ៗ

នគរបាល​ហុងកុង​តាមរក​ភស្តុតាង​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​លើ​តារា​បង្ហាញ​ម៉ូដ​ស្រី Abby Choi

2023/03/01 05:18:21 pm        681
​​ហុងកុង៖ នគរបាល​ទីក្រុង Hong Kong បានចាប់ផ្ដើម​ស្វែង​រក​នៅ​កន្លែង​ចាក់​សំរាម​មួយ​កាលពី​ថ្ងៃ​អង្គារ​ ទី​២៨​កុម្ភៈ សម្រាប់​ភស្តុតាង​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ដ៏​រន្ធត់​លើ​តារា​បង្ហាញ​ម៉ូដ​ស្រី Abby Choi ដែល​សាកសព​របស់​នាង​ត្រូវ​បាន​កាប់​ចិញ្ច្រាំ​ជា​បំណែក​នោះ ត្រូវ​បាន​រក​ឃើញ​នៅក្នុង​ទូ​ទឹកកក​ និង​ក្នុង​ឆ្នាំង។ ​អតីត​ស្វាមី​ឈ្មោះ Alex Kwong ឪពុកក្មេក​ឈ្មោះ Kwong Kau និង​បងថ្លៃ​ឈ្មោះ Anthony Kwong ត្រូវ​បាន​ជាប់ចោទ​ពី​បទ​មនុស្សឃាត ក្រោយ​នគរបាល​រក​ឃើញ​បំណែក​សាកសព​របស់​នាង​នៅ​ក្នុង​ផ្ទះ​មួយ​កន្លែង ជួល​ដោយ​ឪពុក​ក្មេង​លោក Kwong Kau នៅ​ជាយ​ទីក្រុង​ហុងកុង​ជិត​ព្រំដែន​ចិនដីគោក ។ ចំណែក​ម្ដាយក្មេក​របស់​នាង​ឈ្មោះ Jenny Li ប្រឈម​បទចោទប្រកាន់​រារាំង​ការងារ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​។ អ្នក​ទាំង​៤ ត្រូវ​បាន​ឃុំខ្លួន​ដោយ​មិន​អនុញ្ញាត​ឲ្យ​ធានា​ខ្លួន​ឡើយ។ ​ពួកគេ​មិនទាន់​បាន​ចូល​ទៅ​បំភ្លឺ​នៅឡើយ​ទេ ហើយក៏​មិន​ឃើញ​មេធាវី​របស់​ពួកគេ​បាន​ធ្វើ​អត្ថាធិប្បាយ​ ជុំវិញ​ករណី​នេះ​ដល់​ក្រុម​អ្នកសារព័ត៌មាន​ដែរ​។ សវនាការ​ត្រូវ​ពន្យារ​រហូតដល់​ខែ​ឧសភា​។​ ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ មន្ត្រី​ជាង​ ១០០​នាក់​ស្លៀក​ឯកសណ្ឋាន​ជា​ក្រុម​ស៊ើបអង្កេត​បាន​ទៅកាន់​តំបន់​ចាក់​សំរាម North East New Territories Landfill ក្នុង​តំបន់ Ta Kwu Ling ធ្វើដំណើរ ​១៥​នាទី​ពី​ចិន​ដី​គោក ដើម្បី​ស្វែងរក​បំណែក​សាក​សព​ដែល​បាត់ដោយ​ប្រើ​គ្រឿងចក្រ និង​ប៉ែល។ នគរបាល​បាន​និយាយ​ថា ពួកគេ​នៅតែ​កំពុង​តាម​រក​ដៃ ​និង​រាងកាយ​របស់​តារា​បង្ហាញ​ម៉ូដ​នៅឡើយ​។ ​ស្នងការ​នគរបាល​ក្រុង​ហុងកុង​លោក Alan Chung បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ជនសង្ស័យ​បាន​បោះចោល​ថង់​មួយ​ចំនួន​ដែល​ជា​ភស្តុតាង​សំខាន់​កាលពី​ព្រឹក​ថ្ងៃ​ទី​២២​ ខែ​កុម្ភៈ។​ ថង់​ទាំងនោះ​អាច​ជា​បំណែក​នៃ​រាងកាយ​មនុស្ស ​ឬ​អាច​ជា​សំលៀកបំពាក់​ និង​ទូរស័ព្ទ​ដៃ​ជនរងគ្រោះ​ ឬអាវុធ​ដែល​ប្រើ​សម្លាប់​ជនរងគ្រោះ​៕អត្ថបទ៖ សុខមាន

កងកម្លាំង​រុស្ស៊ី​បង្កើន​ការវាយលុក​ខ្លាំង​លើ​ទីក្រុង Bakhmut របស់​អ៊ុយ​ក្រែ​ន​ក្នុងការ​ព្យាយាម​បង្ហាញ​ជ័យជម្នះ​ក្នុង​សង្គ្រាម​

2023/03/01 04:16:07 pm        546
​អ៊ុយក្រែន៖ កងកម្លាំង​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​ ទី​២៨​ ខែ​កុម្ភៈ បាន​វាយ​សន្ធាប់​ទៅមុខ​កាន់​តែខ្លាំង​រយៈ​ពេល​ជាច្រើន​សប្ដាហ៍​ ដើម្បី​ឡោមព័ទ្ធ​ និង​ដណ្ដើមយក​ទីក្រុង ​Bakhmut ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ជាទី​ដែល​យោធា​អ៊ុយ​ក្រែ​ន​បាន​ហៅថា​ជា​ការ​វាយប្រហារ​ភ្លាមៗ​ទាំង​កម្រោល​។ ​ការ​ដណ្ដើម​យក​បាន​ទី​ក្រុង Bakhmut ដែល​ជា​ទីតាំង​សមរភូមិ​ដ៏​បង្ហូរ​ឈាម​បំផុត​ ក្នុង​សង្គ្រាម​មាន​អាយុកាល​មួយ​ឆ្នាំ​របស់​អ៊ុយ​ក្រែ​ន នឹង​ក្លាយ​ជា​រង្វាន់​ដ៏​ធំ​ដំបូង​របស់​រុស្ស៊ី​ក្នុង​ពេល​ជាង​ ៦​ខែ​មកនេះ​។​ វា​នឹង​ក្លាយជា​ការបើកផ្លូវ​វាយ​ដណ្ដើមយក​តំបន់​ជាយក្រុង​សំខាន់ៗ​ដែល​នៅសល់​ចុងក្រោយនៅក្នុង​តំបន់ ​Donetsk មួយ​ក្នុងចំណោម​តំបន់​ទាំង​៤ ដែល​រុស្ស៊ីបានដាក់​បញ្ចូល​ជា​ឧបសម្ព័ន្ធ​រួចទៅហើយ​។ ​មេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ​អ៊ុយ​ក្រែ​នបាន​និយាយ​នៅក្នុង​សេចក្ដី​ថ្លែង​ណ៍​ប្រចាំថ្ងៃ​ពេល​ល្ងាច​ថា នៅក្នុង​ទីក្រុង Bakhmut សត្រូវ​កំពុង​វាយ​សន្ធាប់​ខ្លាំង ហើយ​ការវាយប្រហារ​នៅតែ​បន្ត​នៅឡើយ​។ ​ខណៈ​ការវាយប្រហារ​ភាគច្រើន​របស់​រុស្ស៊ីផ្ដោតលើ​ទីក្រុង Bakhmut ​និង​ទីក្រុង​តូចៗ​ព្រមទាំង​ភូមិឋាន​ផ្សេងទៀត​នៅក្នុង​ខេត្ត Donetsk សេចក្ដីថ្លែងការណ៍​ដដែល​នេះបាន​និយាយថា កងកម្លាំង​រុស្ស៊ីបាន​បាញ់​ផ្លោង​លើ​ភូមិ​ជាង ​២០ នៅក្នុង​តំបន់​ភាគ​ខាងជើងជិត​ព្រំដែន​រុស្ស៊ី ក្នុងនោះ​ក៏មាន​ទីក្រុង Chernihiv ទីក្រុង Sumy និង​ទីក្រុង Kharkiv ផងដែរ​។ ​នៅ​ជុំវិញ​ទីក្រុង Bakhmut ទាហាន​រុស្ស៊ី រួមទាំង​ក្រុម​អ្នក​ប្រយុទ្ធ​ស៊ី​ឈ្នួល​មកពី​ក្រុមវ៉េ​កណា (Wagner ) កំពុង​ព្យាយាម​កាត់ផ្ដាច់​បណ្ដាញ​ផ្គត់ផ្គង់​របស់​ក្រុម​អ្នកការពារ​ជាតិ​អ៊ុយ​ក្រែ​ន និង​បង្ខំ​ឲ្យ​ពួកគេ​ប្រគល់​ខ្លួន ឬដកថយ​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

2023/03/01 02:24:07 pm        731
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកទី១ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់​អគារ​សិក្សាចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ជិត ៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងនិងពិព័រណ៌កោះពេជ្រ។អគារសិក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ ដែលសម្ពោធដាក់ឱ្យប្រើ​ប្រាស់នេះ មានឈ្មោះថា «អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង និងអគារមហា​វិទ្យាល័យវិស្វកម្មសំណង់»។ អគារទាំងពីរនេះ ត្រូវបានសាងសង់ឡើង ក្រោមក្រប​ខ័ណ្ឌ​នៃកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍​អាស៊ី។ ក្នុងនោះ អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង មានកម្ពស់ ៧ជាន់ និង​៧៣បន្ទប់ មានបណ្តោយ ៤៨ម៉ែត្រ និងទទឹង ២១ម៉ែត្រ គិតជាផ្ទៃក្រឡាសរុបជាង ៧ពាន់ម៉ែត្រការ៉េ។ រីឯអគារមហាវិទ្យាល័យវិស្វកម្មសំណង់មានកម្ពស់ ៣ជាន់ និង​២០បន្ទប់ មានបណ្តោយ ២៨ម៉ែត្រ និងទទឹង ១៤ម៉ែត្រ គិតជាផ្ទៃក្រឡាសរុប ១,៧៣៨ម៉ែត្រការ៉េ។សម្រាប់និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រវិញ រួមមានថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សរុបចំនួន ៤,៦១៧នាក់ ក្នុងនោះនារី ១,២៨១នាក់។វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ ដែលបាននិងកំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់ក្នុង​ការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស្វកម្ម សម្រាប់រួមចំណែកដល់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចកម្ពុជា។ គិតចាប់តាំងពីឆ្នាំ១៩៨១ មកដល់បច្ចុប្បន្ននេះ និស្សិតបានបញ្ចប់​ការសិក្សាពីវិទ្យា​ស្ថាន​បច្ចេកវិទ្យាកម្ពុជាសរុប ១៤,៩៦៨នាក់ នារី ២,៨៦០នាក់។ អតីតនិស្សិតទាំង​នោះ​បាននិងកំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការ​មិន​មែនរដ្ឋាភិបាល និងប្រកបអាជីវកម្មផ្ទាល់ខ្លួន ប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ មានឧត្តមភាព សេចក្តីថ្លៃថ្នូរ និងប្រកបដោយកិត្តិយស៕

ព្រឹកស្អែក សម្តេចតេជោ ហ៊ុនសែន នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

2023/03/01 05:18:25 am        877
ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ​ជាអធិបតី​សម្ពោធ​ដាក់ឱ្យប្រើប្រាស់​អគារ​សិក្សាចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ជិត ៥ពាន់នាក់។ ពិធីនេះនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងនិងពិព័រណ៌កោះពេជ្រ។អគារសិក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ ដែលសម្ពោធដាក់ឱ្យប្រើ​ប្រាស់នេះ មានឈ្មោះថា «អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង និងអគារមហា​វិទ្យាល័យវិស្វកម្មសំណង់»។ អគារទាំងពីរនេះ ត្រូវបានសាងសង់ឡើង ក្រោមក្រប​ខ័ណ្ឌ​នៃកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍​អាស៊ី។ ក្នុងនោះ អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង មានកម្ពស់ ៧ជាន់ និង​៧៣បន្ទប់ មានបណ្តោយ ៤៨ម៉ែត្រ និងទទឹង ២១ម៉ែត្រ គិតជាផ្ទៃក្រឡាសរុបជាង ៧ពាន់ម៉ែត្រការ៉េ។ រីឯអគារមហាវិទ្យាល័យវិស្វកម្មសំណង់មានកម្ពស់ ៣ជាន់ និង​២០បន្ទប់ មានបណ្តោយ ២៨ម៉ែត្រ និងទទឹង ១៤ម៉ែត្រ គិតជាផ្ទៃក្រឡាសរុប ១,៧៣៨ម៉ែត្រការ៉េ។សម្រាប់និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រវិញ រួមមានថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សរុបចំនួន ៤,៦១៧នាក់ ក្នុងនោះនារី ១,២៨១នាក់។វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ ដែលបាននិងកំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់ក្នុង​ការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស្វកម្ម សម្រាប់រួមចំណែកដល់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចកម្ពុជា។ គិតចាប់តាំងពីឆ្នាំ១៩៨១ មកដល់បច្ចុប្បន្ននេះ និស្សិតបានបញ្ចប់​ការសិក្សាពីវិទ្យា​ស្ថាន​បច្ចេកវិទ្យាកម្ពុជាសរុប ១៤,៩៦៨នាក់ នារី ២,៨៦០នាក់។ អតីតនិស្សិតទាំង​នោះ​បាននិងកំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការ​មិន​មែនរដ្ឋាភិបាល និងប្រកបអាជីវកម្មផ្ទាល់ខ្លួន ប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ មានឧត្តមភាព សេចក្តីថ្លៃថ្នូរ និងប្រកបដោយកិត្តិយស។

តំបន់ West Bank នៅតែ​មើលឃើញ​កុប្បកម្ម​ និង​ការវាយប្រហារ ទោះបី​មានការ​ពិភាក្សា​ក៏ដោយ​

2023/02/28 10:17:50 pm        489
​អ៊ីស្រាអែល៖ យ៉ាង​ហោច​ណាស់​លំនៅឋាន​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន ៣០​ខ្នង ​និង​រថយន្ត ​១០០​គ្រឿង​ត្រូវ​បាន​ដុត​បំផ្លាញ​ ជា​ឧប្បត្តិហេតុ​បណ្ដាល​មក​ពី​ការវាយប្រហារ​ទៅលើ​ភូមិ Hawara ដែនដី​ប៉ា​ឡេ​ស្ទី​ន ខណៈ​អំពើ​ហិង្សា​ដោយ​ហ្វូង​មនុស្ស​បាន​កើតឡើង​ បន្ទាប់ពី​ខ្មាន់កាំភ្លើង​ប៉ា​ឡេ​ស្ទី​ន​បាន​បាញ់សម្លាប់​បងប្អូន​ជនជាតិ​អ៊ីស្រាអែល​ពីរ​នាក់​ ខណៈ​ពួកគេ​កំពុង​បើកបរ​រថយន្ត​។ ​​ការ​កើន​ឡើង​អំពើ​ហិង្សា​កើតមានឡើង​កាលពី​ថ្ងៃអាទិត្យ ទោះបីជា​មានការ​ពិភាក្សា​រវាង​ក្រុមមន្ត្រី​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​នៅ​កំពង់ផែ Aqaba ប្រទេស​ហ្ស៊​កដា​នី ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​កាត់​បន្ថយ​ភាព​តានតឹង​ដែល​បាន​កើន​ឡើង ​បន្ទាប់ពី​ការ​វាយឆ្មក់​របស់​អ៊ីស្រាអែល​ដ៏​ឃោរឃៅ​នៅ​ក្រុង Nablus កាលពី​សប្តាហ៍​មុន​បណ្តាល​ឲ្យ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ​១១​នាក់​ស្លាប់​។​ ​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​នលោក Mahmoud Abbas និយាយ​ថា លោក​បាន​ឲ្យ​រដ្ឋាភិបាល​អ៊ីស្រាអែល​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​អំពើ​ហិង្សា​នេះ​។ ​ការ​បាញ់​សម្លាប់​បងប្អូន​ជនជាតិ​អ៊ីស្រាអែល​ ២​នាក់​នៅ​ផ្លូវ​ប្រសព្វ​មួយ​កន្លែង​ នៅ​ពុំ​ទាន់​មានការ​អះ​អាង​ទទួលខុសត្រូវ​ភ្លាមៗ​នោះ​ទេ​។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu និយាយ​ថា ទាហាន​កំពុង​តាម​ចាប់​អ្នក​វាយប្រហារ ហើយ​កងទ័ព​អ៊ីស្រាអែល​បាន​និយាយ​ថា ​នឹង​បញ្ជូន​កង​ទ័ព​បន្ថែម​ទៀត​ទៅកាន់​តំបន់​នោះ​ដើម្បី​រារាំង​ការវាយប្រហារ​ថ្មីៗ និង​ការពារ​កុំ​ឱ្យ​មាន​កុប្បកម្ម​៕អត្ថបទ៖ ប៊ុនថន

ប្រជាជន​ទួរគី​តវ៉ា​ជុំវិញ​ការឆ្លើយតប​គ្រោះ​រញ្ជួយ​ដី​របស់​រដ្ឋាភិបាល​នៅ​ពហុកីឡដ្ឋាន​ និង​នៅតាម​ផ្លូវ​

2023/02/28 07:27:24 pm        330
ទួរគី៖ សម្រែក​ថា «​រដ្ឋាភិបាល​លាលែង​ពី​តំណែង​» បាន​លាន់ឮ​ចេញពី​ខាងក្នុង​ពហុ​កីឡដ្ឋាន​បាល់​ទាត់​ប្រទេស​ទួរគី​ ខណៈ​ក្រុម​អ្នកគាំទ្រ​បាន​រិះគន់​ការឆ្លើយតប​របស់​រដ្ឋា​ភិ​បាល ​ចំពោះ​គ្រោះ​មហន្តរាយ​រញ្ជួយ​ដី​ក្នុង​ខែ​នេះបណ្តាល​ឲ្យ​មនុស្ស​ជាង ៥​ម៉ឺននាក់​ស្លាប់​នៅ​ភាគខាងត្បូង​ប្រទេស​ទួរគី និង​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។ រយៈពេល​បី​សប្តាហ៍​បន្ទាប់ពី​ការរញ្ជួយ​ដី​ដ៏​មហន្តរាយបណ្តាល​ឱ្យ​ពលរដ្ឋ ១.៥លាន​នាក់​គ្មាន​លំនៅឋានមាន​កំហឹង​ជា​សាធារណៈ និង​ការប្រឆាំង​ចំពោះ​ប្រធានាធិបតីលោក Tayyip Erdogan កំពុងតែ​កើនឡើង​។​ ​លោក Erdogan បាន​ចុះ​ពិនិត្យមើល​ទីក្រុង​បាក់បែកដោយ​សន្យាថា​ នឹង​សាងសង់​ឡើងវិញ​ឲ្យ​បាន​ឆាប់រហ័ស និង​ដាក់ទណ្ឌកម្ម​ចំពោះ​អ្នក​សាងសង់​ដែល​បាន​បំពាន​ច្បាប់​សុវត្ថិភាព ប៉ុន្តែ​វា​ប្រហែលជា​មិន​គ្រប់គ្រាន់​ដើម្បី​លួងលោម​អ្នក​នៅរស់​រានមាន​កំហឹង ដែល​បាន​និយាយថា ក្រុម​សង្គ្រោះបន្ទាន់​មក​យឺត​ពេក​ក្នុងការ​ដាក់ពង្រាយ​ ដើម្បី​ជួយ​ជនរងគ្រោះ​។​ ​មនុស្ស​រាប់ពាន់នាក់នៅតែ​ពុំទាន់​មាន​តម្រូវការ​ជា​មូលដ្ឋាន ដូចជា​ទីជម្រក និង​អនាម័យ​នៅឡើយ​បន្ទាប់ពី​ការរញ្ជួយ​ដី​។ ក្លឹប​បាល់ទាត់​មួយចំនួនមិន​យល់ស្រប​ចំពោះ​ការតវ៉ា​នេះ​ទេ​។ ក្រុម Caykur Rizespor ជា​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Rize ស្រុកកំណើត​របស់​ប្រធានាធិបតីលោក Tayyip Erdogan បាន​ហៅ​ការតវ៉ា​នេះ​ថា​ជា «​ទង្វើ​បង្កហេតុ​» នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​បណ្តាញ​សង្គម Twitter។​ ​រដ្ឋមន្ត្រីក្រសួង​កីឡាលោក Mehmet Kasapoglu និយាយថា កន្លែង​កីឡា​ពុំមែន​ជា​កន្លែង​សម្រាប់​នយោបាយ​ទេ ហើយ​បាន​បន្ទោស​ក្រុម​យក​ផលប្រយោជន៍​មួយចំនួន ​ចំពោះ​ការចូលរួម​នេះ​ក្នុង​គោលបំណង​បង្កហេតុ ដើម្បី​ធ្វើ​ឲ្យ​បាក់បែក​ការរួបរួមរ​បស់​ប្រទេស៕​អត្ថបទ៖ ប៊ុនថន

ចិន​លើកឡើងថា​ សហរដ្ឋអាមេរិក​បានធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិភាព ​និង​ស្ថិរភាព​តាមរយៈ​ហោះហើរ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​

2023/02/28 06:42:56 pm        338
​ចិន៖ របាយការណ៍​មួយ​បាន​និយាយថា ​ប្រទេស​ចិន​កំពុង​ចោទប្រកាន់​សហរដ្ឋអាមេរិក​ពី​បទ​គំរាម​កំហែង​ដល់​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ បន្ទាប់ពី​យន្តហោះ​ល្បាត​កង​ទ័ព​ជើង​ទឹក P-8A Poseidon របស់​សហរដ្ឋអាមេរិកបាន​ហោះហើរ​ឆ្លងកាត់​តំបន់​នេះ​កាលពី​ថ្ងៃ​ចន្ទ​។ ​យោង​តាម​សារព័ត៌មាន Reuters ការប្រកាស​នេះ​បាន​កើតឡើង ​ស្រប​ពេល​ទីក្រុង​ប៉េកាំង​និយាយ​ថា ខ្លួន​មាន​អធិបតេយ្យភាព មាន​សិទ្ធិ​លើ​អធិបតេយ្យភាព និង​យុត្ដធិការ​លើ​ដែនទឹក​ខណ្ឌ​ចែក​ដីគោក​របស់​ល​ខ្លួន​ពី​កោះ​តៃវ៉ាន់ ប៉ុន្តែ​សហរដ្ឋអាមេរិក​នឹង​ក្រុម​មេដឹកនាំ​កោះ​នេះ​បាន​លើក​ឡើង​ថា តំបន់​នេះ​គឺជា​ដែនទឹក​អន្តរជាតិ។ ​ទីបញ្ជាការ​សម្របសម្រួល​ខាងកើត​របស់​កងទ័ព​រំដោះប្រជាជន ត្រូវបាន​ដកស្រង់​សម្ដី​ដោយ​និយាយថា សកម្មភាព​របស់​ភាគី​អាមេរិកបាន​ជ្រៀតជ្រែក និង​បង្ក​ការរំខាន​យ៉ាងច្បាស់​ដល់​ស្ថានភាព​តំបន់ និង​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិភាព ​និងស្ថិរភាពក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់។ យើង​ប្រឆាំង​ដាច់ខាត​ចំពោះ​រឿងនេះ។ ប្រភព​ដដែល​បាន​បន្ថែមថា កងកម្លាំង​របស់​ទីបញ្ជាការ​នេះ​នៅតែ​បង្កើន​ការប្រុងប្រយ័ត្ន​ជានិច្ច និង​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ជាតិ​យ៉ាង​ម៉ឺងម៉ាត់​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ លើកទឹកចិត្តឱ្យកងទ័ពកម្ពុជា សិង្ហបុរីចែករំលែក ចំណេះដឹងគ្នាទៅវិញទៅមក

2023/02/28 06:13:24 pm        391
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីកម្ពុជា បានអនុញ្ញាតអោយលោក (David Neo)មេបញ្ជាការកងទ័ព​ជើងគោកនៃប្រទេសសិង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ក្នុងជំនួបនៅវិមានសន្តិភាព បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យ​ដឹងថា ឯកឧត្តម នីអូ បានគោរពសម្ដែងនូវសេចក្តីរីករាយជាមួយទំនាក់ទំនង​និងកិច្ច​សហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ពនិងកងទ័ព ហើយឯកឧត្តមបាន​សូមគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានពិភាក្សាជាមួយឯកឧត្តម ហ៊ុន ម៉ាណែត កាលពីថ្ងៃម្សិលមិញហើយក៏បានកំណត់នូវគោលដៅនៃកិច្ចសហប្រតិបត្តិការ​នៅពេលខាងមុខ​ឱ្យកាន់​តែខ្លាំងឡើងថែមទៀត។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង​កង​ទ័ពទាំងពីរហើយសម្ដេចបានលើកទឹកចិត្តឲ្យកងទ័ពទាំងពីរបន្តកិច្ចសហប្រតិបត្តិការ រួមទាំងការ​ចែករំលែកបទពិសោធន៍ព័ត៌មាន និងវិស័យអភិវឌ្ឍន៍ធនធានមនុស្សដល់គ្នាទៅវិញទៅមក។សូមបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចផ្លូវការលើកទី២ របស់លោក ដេវីដ នីអូ មកកម្ពុជា​ដែល​ទស្សនកិច្ចនេះនឹងជំរុញដល់កិច្ចសហប្រតិបត្តិការលើកកម្ពស់ទំនាក់ទំនងរវាងកងទ័ពជើងគោកទាំង ពីរឱ្យកាន់តែសកម្មស៊ីជម្រៅនិងរឹងមាំថែមទៀត៕

សម្តេចតេជោ៖ ទេសចរណ៍ដែលមកដល់សិង្ហបុរី សូមឲ្យតភ្ជាប់បានមកដល់កម្ពុជាផង

2023/02/28 05:08:35 pm        335
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតអោយឯកឧត្តម ឡោ ភីតម៉េង (LAU Peet Meng )ប្រធានស្ថាប័នចារកម្មស៊ីវិល នៃប្រទេសសិង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ក្នុងជំនួបនៅវិមានសន្តិភាព បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា ឯកឧត្តម ឡោ ភីតម៉េង បានគោរពជំរាបជូនសម្តេចតេជោថា ឯកឧត្តមបានមកកាន់កម្ពុជា កាលពីឆ្នាំ២០២០ ហើយឥឡូវនេះ ឯកឧត្តមឃើញ​មានការរីកចម្រើនយ៉ាងខ្លាំងជាមួយសុខសន្តិភាព ស្ថេរភាព នៅកម្ពុជា។ឯកឧត្តមបានគោរពសម្ដែងនូវការអបអរសាទរជូនដល់សម្ដេចតេជោដែលបានរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានជោគជ័យ ជាពិសេសពេលដែលពិភពលោក​កំពុងជួបប្រឈមបញ្ហាជំងឺកូវីដ-១៩ បញ្ហានៅប្រទេសមីយ៉ាន់ម៉ា បញ្ហានៅអ៊ុយក្រែននិងបញ្ហា​សមុទ្រចិនខាងត្បូងជាដើម។ឯកឧត្តម បានបន្ថែមថា សម្ដេចតេជោមិនត្រឹមតែដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធបានជោគជ័យទេ ប៉ុន្តែថែមទាំងបានរួមចំណែកជួយរកសន្តិភាព​សម្រាប់តំបន់​និងពិភព​លោកផងដែរ។ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានសូមគោរព សុំអនុសាសន៍អំពីសម្ដេចតេជោដើម្បីធ្វើយ៉ាងណា​ជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសិង្ហបុរីឲ្យកាន់តែខ្លាំងឡើង។ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមឡោ ភីតម៉េង ចំពោះការ​វាយតម្លៃលើវឌ្ឍនភាពរបស់កម្ពុជានិងវឌ្ឍនភាពលើកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ហើយសម្ដេចបានមានប្រសាសន៍ថា ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធបានមកពីការចូលរួមពីអ្នកចូលរួមពាក់ព័ន្ធទាំងអស់។ក្នុងន័យនេះ សម្ដេចក៏បានថ្លែងអំណរគុណដល់សិង្ហបុរីផងដែរ ដែលបានចូលរួមធ្វើ​ឲ្យកិច្ច​ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទទួលបានជោគជ័យ។សម្ដេចក៏បានផ្ដល់អនុសាសន៍ឲ្យឯកឧត្តម ឡោ ភីតម៉េង សូមឲ្យសិង្ហបុរីលើកទឹកចិត្តជំរុញ​ការតភ្ជាប់ ជាពិសេសការតភ្ជាប់​តាមផ្លូវអាកាសដែលទេសចរណ៍មកដល់សិង្ហបុរីហើយ ឲ្យបានមក​ដល់​កម្ពុជាផង ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ​អប់រំនិងកិច្ច​សហប្រតិបត្តិការលើការផ្ដល់សេវាសុខាភិបាលផងដែរ៕

ចិន​ទាត់ចោល​ទ្រឹស្ដី​លេច​ធ្លាយ​ចេញពី​មន្ទីរ​ពិសោធន៍​នៃ​ប្រភព​ដើម​វីរុស​ COVID-19 របស់​របាយការណ៍​អាមេរិក

2023/02/28 05:07:53 pm        271
​ចិន៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ​បាន​ទាត់ចោល​របាយការណ៍​ថ្មី​មួយ ​របស់​សហរដ្ឋអាមេរិកដែល​អះ​អាង​ថា វីរុស Covid-19 អាច​លេច​ធ្លាយ​ចេញពី​មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ​មួយ​នៅ​ក្នុង​ទីក្រុង​អ៊ូ​ហាន​(Wuhan) ដោយ​និយាយ​ថា ការ​តាមដាន​ប្រភព​ដើម​នានា​នៃ​ជំងឺ​រាតត្បាត​សកល​គឺ​អាស្រ័យ​លើ​វិទ្យាសាស្ត្រ ហើយ​គួរតែ​មិន​ត្រូវ​បាន​ក្លាយ​ជា​រឿង​នយោបាយ​ទេ​។ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី Mao Ning បាន​និយាយថា ​ក្រុមអ្នកវិភាគ​អន្តរជាតិ​នានា​បាន​ចាត់​ទុក​ទ្រឹស្ដី​ដែល​ថា វីរុស​រាតត្បាត​នេះ​អាច​លេច​ចេញពី​មន្ទីរពិសោធន៍​របស់​ចិន​ថា ​ជា​រឿង​មិន​សម​ហេតុផល​។ លោកស្រី​និយាយ​ថា វា​គឺជា​ការ​សន្និដ្ឋាន​ប្រកបដោយ​ការ​ជឿជាក់​ផ្អែកលើ​វិទ្យាសាស្ត្រ ​ដែល​សម្រេច​បាន​ដោយ​ក្រុម​អ្នក​ជំនាញ​នៃ​បេសកកម្ម​រួមគ្នា ​របស់អង្គការ​សុខភាព​ពិភពលោក និង​ចិន បន្ទាប់ពី​ការ​ធ្វើដំណើរ​ទៅ​មន្ទីរ​ពិសោធន៍​នៅ​ទីក្រុង Wuhan និង​ការ​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយ​ក្រុម​អ្នកស្រាវជ្រាវ​។​ ​ការ​អត្ថាធិប្បាយ​របស់​លោកស្រី Mao កើតឡើងជាការ​ឆ្លើយតប​ទៅនឹង​ការវិនិច្ឆ័យ​ចុងក្រោយ​បំផុត ​របស់​ក្រសួង​ថាមពល​សហរដ្ឋអាមេរិក​ដែលថា វីរុស​កូ​រ៉ូ​ណា​ទំនងជា​លេចចេញ​ពី​មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ​នៅក្នុង​ទីក្រុង​Wuhan​។ សារព័ត៌មាន CNN បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា ក្រសួង​ថាមពល​សហរដ្ឋអាមេរិកបាន​វាយតម្លៃ​នៅក្នុង​របាយការណ៍​ស៊ើបអង្កេត​ថា ​ខ្លួន​មានការ​ជឿជាក់​កម្រិត​ទាប​ថា វីរុស Covid-19 នេះ​បាន​គេចចេញ​មន្ទីរពិសោធន៍​នៅក្នុង​ទីក្រុង Wuhan ដោយ​ចៃដន្យ​។​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ក្នុង​ប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា ទីក្រុង​ប៉េកាំង​ត្រូវតែ​ស្មោះ​ត្រង់​អំពី​ប្រភព​ដើម​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​៕​អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee នឹងធ្វើ​ទស្សនកិច្ចនៅហ្វីលីពីន និងចូលរួមកិច្ចប្រជុំកំពូល APEC នៅចិន
11/12/2026 06:11 PM
អ៊ីរ៉ង់៖ នាវាដឹកប្រេង ២គ្រឿងផ្ទុក​​ប្រេងជាង ៤លានបារ៉ែល មាន​​អគ្គិភ័យ នៅច្រកសមុទ្រ Hormuz
11/12/2026 06:11 PM
អ៊ីរ៉ង់ ធ្វើបច្ចុប្បន្នភាពបញ្ជីគោលដៅយោធាសម្រាប់សង្គ្រាមដែលអាចកើតមាននៅពេលអនាគត
11/12/2026 05:11 PM
ការប្រយុទ្ធគ្នាកាន់តែខ្លាំងនៅយេម៉ែន ខណៈក្រុមហ៊ូទី ច្រានចោលថាមិនបានកំណត់គោលដៅលើទីក្រុងមេកា
11/12/2026 05:11 PM
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបើកកិច្ចប្រជុំស្តីពីការដោះស្រាយបញ្ជាកំហុសទិន្នន័យលើឯកសារអត្តសញ្ញាណប្រជាពលរដ្ឋ
11/12/2026 05:11 PM
អ៊ីរ៉ង់ ព្រមានសងសឹកកាន់តែខ្លាំង ខណៈមានសេចក្តីរាយការណ៍ថា អ៊ីស្រាអែលត្រៀមវាយប្រហារ
11/12/2026 04:11 PM
ទីក្រុងឌែលី ទប់ទល់វិបត្តិបំពុលបរិស្ថានខណៈខ្យល់និងទឹកមានសារធាតុពុលបង្កហានិភ័យសុខភាព
11/12/2026 04:11 PM
មេដឹកនាំ៖ កោះតៃវ៉ាន់ ចូលរួមក្នុងកិច្ចប្រជុំកំពូល APEC នៅប្រទេសចិនដោយឈរលើមូលដ្ឋានសមភាព
11/12/2026 04:11 PM
ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របី ត្រូវបានរៀបចំដាក់តាំងបង្ហាញនៅ «ភូមិហ្រ្វង់កូហ្វូនី» ដើម្បីបង្ហាញឱ្យថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទស្សនា
11/12/2026 04:11 PM
លោក Xi បញ្ជាក់​ថា ការបង្រួបបង្រួមតៃវ៉ាន់វិញ​ ត្រូវតែកើត​ឡើង​ ដ្បិត​ប្រវត្តិសាស្ត្រមិនអាចបញ្ឈប់បាន​ឡើយ
11/12/2026 04:11 PM