សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​

ព័ត៌មានសំខាន់ៗ

ក្មេងស្រីវ័យជាង ១១ ឆ្នាំម្នាក់ បានស្លាប់ដោយសារជំងឺផ្ដាសាយបក្សី

2023/02/23 05:37:24 am        231
ភ្នំពេញ÷ នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានឱ្យដឹង ថា មានការរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើកុមារីអាយុ ១១ ឆ្នាំ ៦ខែ រស់នៅភូមិរលាំង ឃុំ រំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ប្រភពដដែលឱ្យដឹងទៀតថា កុមារីចាប់ផ្ដើមឈឺនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានរោគសញ្ញាគ្រុនក្តៅ ៣៩ អង្សា C ព្រមទាំងមានក្អក និងឈឺ-ក។ ក្រោយព្យាបាលនៅមូលដ្ឋានមិនធូរស្រាល ដោ យកុមារីចាប់ផ្ដើមហត់ ក្រុមគ្រួសារក៏បានបញ្ជូនកុមារីនោះ ទៅព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំ ពេញ។នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ គ្រូពេទ្យព្យាបាលបានយកវត្ថុសំណាកផ្ញើទៅវិទ្យាស្ថានជាតិសុខភាពសាធារណ: និងទទួលបានលទ្ធផលនៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣ ដោយបញ្ជាក់ថា មានវិជ្ជមានមេរោ គផ្តាសាយបក្សី H5N1។ ស្ថានភាពជំងឺធ្ងន់ធ្ងររបស់កុមារី បានបណ្ដាលឱ្យកុមារីរូបនោះបាត់បង់ជីវិតទៅហើយ។ នាយកដ្ឋានជំនាញក៏បានអំពាវនាវដល់សាធារណជនទាំងអស់ សូមកុំប៉ះពាល់សត្វឈឺ ឬងាប់ទាំងអ ស់ ទាំងបក្សីស្រុក និងបក្សីព្រៃ។ ក្នុងករណីសង្ស័យមានផ្ទុកជំងឺនេះ សូមពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬ រាយការណ៍ទៅលេខ ១១៥៕ ដោយ៖ គង់ ឌិន

អ្នក​ជួយសង្គ្រោះ​ប្រេ​ស៊ី​ល​ស្វែងរក​ជនរងគ្រោះ​ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ​ខណៈ​អ្នកស្លាប់​កើន​ដល់ ៤៦​នាក់

2023/02/22 09:08:53 pm        625
​ប្រេស៊ីល៖ ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​ស្វែងរក​អ្នក​នៅ​រស់​រាន​មាន​ជីវិត​នៅ​ក្នុង​តំបន់ Juquehy ទីក្រុង Sao Paulo ក្នុង​ពេល​មានការ​បំផ្លាញ​បណ្តាល​មកពី​ភ្លៀង​ធ្លាក់​ខ្លាំង​។ លំនៅឋាន​មួយ​ចំនួន​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង​ដោយ​ភ្លៀង​ធ្លាក់ និង​បណ្តាលឱ្យ​បាក់​ដី និង​ដើមឈើ​បាក់​រលំ​។​ ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​រដ្ឋ​បាន​ឲ្យ​ដឹង​ថា ​ចំនួន​អ្នកស្លាប់​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បាន​បំផ្លាញ​តំបន់ឆ្នេរ​សមុទ្រ​នៅ​រដ្ឋ Sao Paulo ភាគ​អាគ្នេយ៍​របស់​ប្រទេស​ប្រេ​ស៊ី​ល​បាន​កើន​ឡើង​ដល់ ៤៦​នាក់​កាល​ពី​ថ្ងៃ​អង្គារ​។​ រដ្ឋាភិបាល​បាន​និយាយ​ថា ​មនុស្ស​ជិត ២,៥០០​នាក់​នៅ​តែ​ត្រូវបាន​ជម្លៀសចេញ ឬ​បាត់បង់​ផ្ទះសម្បែង​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ប្រេ​ស៊ី​ល ខណៈ​ការងារ​ជួយ​សង្គ្រោះ​កំពុង​បន្ត​។ រូបភាព​ពីលើ​អាកាស​បាន​បង្ហាញ​អំពី​ទំហំ​នៃ​ការខូចខាត​នៅ​តំបន់ឆ្នេរ​សមុទ្រ​នៃ​រដ្ឋ Sao Paulo។​ ​ទីក្រុង Sao Sebastiao បាន​ទទួល​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​ដោយមាន​អ្នក​ស្លាប់​រហូតដល់ ៤៣​នាក់។​ ​នៅ​តំបន់​នោះ​គេ​បាន​ឃើញ​លំនៅឋាន និង​ផ្លូវ​ជាច្រើន​កន្លែង​ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ដីល្បាប់ ខណៈ​ទិដ្ឋភាព​ពីលើ​អាកាស​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​ បន្ទាប់ពី​ការបំផ្លាញ​បណ្តាល​មកពី​បំណាក់​ដី​។ ទឹកជំនន់​ក្នុង​រដ្ឋ Sao Paulo ក្បែរ​ឆ្នេរសមុទ្រ​គឺជា​គ្រោះ​មហន្តរាយ​ចុងក្រោយបង្អស់ ​ដែល​បាន​កើតឡើង​នា​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល ជា​កន្លែង​មាន​សំណង់​តូច​ៗ​នៅ​តាម​ជើងភ្នំ​៕អត្ថបទ៖ ប៊ុនថន

លោក Zelenskyy និយាយថា ​កងកម្លាំង​អ៊ុយ​ក្រែ​ន​កំពុង​គ្រប់គ្រង​ជួរមុខ ទោះបី​មាន​សម្ពាធ​ខ្លាំង​ក៏ដោយ

2023/02/22 07:23:59 pm        458
​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា កងកម្លាំង​អ៊ុយ​ក្រែ​ន​កំពុង​រក្សា​បាន​ទីតាំង​របស់​ពួកគេនៅ​ជួរមុខ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ទោះបី​ជា​មាន​សម្ពាធ​ខ្លាំង​ពី​ការវាយប្រហារ​របស់​រុស្ស៊ី​ជា​បន្តបន្ទាប់​ក៏ដោយ​។ ​លោក Zelenskyy និយាយ​ថា វា​មាន​សារៈសំខាន់​ខ្លាំង ទោះបី​ជា​មាន​សម្ពាធ​យ៉ាង​ខ្លាំង​មក​លើ​កង​កម្លាំង​របស់​យើង​ក៏ដោយ សមរភូមិ​ជួរមុខ​ពុំបាន​ផ្លាស់ប្តូរ​នោះ​ទេ​។ លោក Zelenskyy អះអាង​ថា កងកម្លាំង​រុស្ស៊ី​កំពុង​រង​ការ​បាត់បង់​គួរ​ឱ្យ​ភ្ញាក់ផ្អើលនៅក្នុង​ការវាយប្រហារ​ឥត​ឈប់ឈរ​នៅ​ក្នុង​តំបន់ Donetsk និង Luhansk ដែល​ជា​ចំណុច​សំខាន់​នៃ​ការ​ប្រយុទ្ធ​គ្នា​។ ​​ទន្ទឹម​នឹង​នេះដែរ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ដែល​ទើបតែ​បាន​សន្យា​ថា​គាំទ្រ​ដល់​អ៊ុយ​ក្រែ​ន​ ក្នុង​ដំណើរ​ទស្សនកិច្ច​ដោយ​មិនបាន​ប្រកាស​ជាមុន​មកកាន់​ទីក្រុង Kyiv បាន​ស្នាក់​នៅ​ក្នុង​ប្រទេស​ប៉ូឡូញសម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​លោក​ខាងលិច ​ដើម្បី​ធានា​បាន​ថា​ទីក្រុង Kyiv នឹង​ឈ្នះ​សង្គ្រាម​៕អត្ថបទ៖ ប៊ុនថន

UN និយាយថា ​ជន​ស៊ីវិល​អ៊ុយ​ក្រែ​ន​ស្លាប់​ដែល​បាន​កត់ត្រា ​៨​ពាន់​នាក់ ទំនងជា​ខ្ពស់ជាង​នេះ​រាប់ពាន់នាក់

2023/02/22 06:32:51 pm        400
​អ៊ុយក្រែន៖ ការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិបាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ជន​ស៊ីវិល​ជាង ៨​ពាន់​នាក់ត្រូវបាន​គេ​កត់ត្រា​ថា​បាន​ស្លាប់​នៅ​អ៊ុយ​ក្រែ​ន ​ចាប់តាំងពី​រុស្ស៊ី​បាន​វាយលុក​ក្នុង​រយៈពេល​ជិត​មួយឆ្នាំ​មកនេះ ប៉ុន្តែ​មាន​ពលរដ្ឋ​រាប់ពាន់នាក់​ទៀត​ត្រូវបាន​គេ​គិតថា​បាន​ស្លាប់​។ ​អ្នកនាំពាក្យ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធមនុស្ស លោកស្រី Elizabeth Throssell និយាយថា ចំនួន​អ្នកស្លាប់​ចុងក្រោយ​បង្ហាញ​ការកើនឡើង​យ៉ាងច្រើន ​ពី​ចំនួន​សរុប​ដែល​បានចេញ​ផ្សាយ​កាលពី​ដើម​ខែ​នេះ ដែលមាន​ចំនួន ៧.១៩៩នាក់​បាន​ស្លាប់​ចាប់តាំងពី​ការវាយលុក​ពេញលេញ​របស់​ទីក្រុង​មូ​ស្គូ​កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ​ឆ្នាំ២០២២ ហើយ​ភាគច្រើន​កើតឡើង​នៅតំបន់​ដែលមាន​ប្រជាជន​រស់នៅ​ច្រើន​។​ ​លោកស្រី Matilda Bogner ប្រធាន​បេសកកម្ម​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នៅ​អ៊ុយ​ក្រែ​ននិយាយថា ​លោកស្រី​ជឿថា ជន​ស៊ីវិល​រាប់ពាន់នាក់​ដែល​បាន​ស្លាប់ពុំ​ត្រូវបាន​កត់ត្រា​ទុក​នោះទេ ភាគច្រើន​នៅ​ភាគខាងត្បូង​ទីក្រុង Mariupol របស់​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​បច្ចុប្បន្ននេះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រុស្ស៊ី​។ ​ការសរុប​អ្នកស្លាប់​របស់​អង្គការសហប្រជាជាតិ​ជា​ផ្លូវការ រួមទាំង​ជន​ស៊ីវិល​ស្លាប់​ចំនួន ២០០០​នាក់នៅ​ទីក្រុង Mariupol ជាទី​ក្រុងមាន​ប្រជាជន​រស់នៅ​ប្រមាណ ៤៥០.០០០នាក់ មុនពេល​រុស្ស៊ី​បាន​ឡោមព័ទ្ធ​រយៈពេល ៣ខែ ​និង​បាន​បំផ្លាញ​ទីក្រុង​នេះ​។ រុស្ស៊ី​បាន​បដិសេធ​ថា ​ពុំ​បានដាក់​គោលដៅ​ទៅលើ​ជន​ស៊ីវិល​នោះទេ ជា​អ្វីដែល​ខ្លួន​ចាត់ទុកថា​ជា​ប្រតិបត្តិការ​សឹក​ពិសេស៕អត្ថបទ៖ ប៊ុនថន

ការ​ផ្អាក​សន្ធិសញ្ញា​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​នឹង​នាំ​ឲ្យ​អាមេរិក​ធ្លាក់​ចូល​យុគសម័យ​ថ្មី​នៃ​ការគ្រប់គ្រង​អាវុធ​

2023/02/22 06:04:39 pm        485
​រុស្ស៊ី៖ ការ​ផ្អាក​សន្ធិសញ្ញា​នុយក្លេអ៊ែរ​ដ៏​សំខាន់​ចុងក្រោយ​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ជាមួយ​សហរដ្ឋអាមេរិក បាន​កែប្រែ​ប្រទេស​ទាំង២ ​ឈាន​ទៅ​រក​យុគសម័យ​ងាយ​ប្រឈម​ដាក់គ្នា​ថែមទៀត​នៃ​អាវុធ​មហា​ប្រល័យ​។ ការ​ផ្អាក​សន្ធិសញ្ញា New START នេះ​កំពុង​បង្ក​ក្ដី​បារម្ភ​ខ្លាំង​នៃ​ការ​រត់​ប្រណាំង​អាវុធ​ថ្មី​។ ​យោង​តាម​ក្រុមអ្នកវិភាគ​ផ្នែក​សន្តិសុខ​អន្តរជាតិ ការ​គំរាម​កំហែង​នៃ​ជម្លោះ​អាវុធ​នុយក្លេអ៊ែរ​នៅតែ​មាន​កម្រិត​ទាប​នៅឡើយ ទោះបី​មាន​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ហើយ​នៅ​ពេល​នេះ​មានការ​ផ្អាក​សន្ធិសញ្ញា​អាវុធ​ជា​យុទ្ធសាស្ត្រ​ថ្មី​ក៏ដោយ។ ប៉ុន្តែ​ការ​គំរាម​ផ្នែក​អាវុធ​នុយក្លេអ៊ែរ​ចុងក្រោយ​ពី​វិមាន​ក្រឹម​ឡាំង​នៅ​ពេល​នេះ បាន​បង្កើន​ក្ដី​បារម្ភ ​និង​ការព្រួយបារម្ភ​កាន់តែខ្លាំង​ជាថ្មី​ថា ​ភាព​តានតឹង​ទាំង​នេះ​កំពុង​រាលដាល​គ្រប់គ្រង​លែង​បាន​។ ​លោកស្រី Alicia Sanders-Zakre អ្នក​សម្របសម្រួល​គោលនយោបាយ និង​ស្រាវជ្រាវ​នៅ​ក្រុម​យុទ្ធនាការ​លុប​បំបាត់​នុយក្លេអ៊ែរ​អន្តរជាតិ​បាន​និយាយ​ថា នេះ​គឺជា​ទង្វើ​គ្រោះថ្នាក់ ​និង​ធ្វេស​ប្រហែស​ផ្ដើម​ចេញពី​លោក Putin នៅ​ពេល​ភាព​តានតឹង​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ស្រាប់​ទៅ​ហើយ​នោះ​។ ​លោកស្រី​បន្ថែម​ថា នេះ​គឺជា​ការ​ធ្វេស​ប្រហែស ទង្វើ​គ្មាន​ការទទួលខុសត្រូវ និង​គ្រោះថ្នាក់​ចុងក្រោយ​បំផុត​នៃ​ការ​ប្រើ​វោហារសាស្ត្រ​នុយក្លេអ៊ែរ​ពី​សំណាក់​រុស្ស៊ី ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​ថ្កោលទោស​ជាស​កល​លើ​រាល់​ការ​គំរាម​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ណាមួយ​៕អត្ថបទ៖ សុខមាន

របាយការណ៍​៖​ លោក ​Xi Jinping គ្រោង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​រុស្ស៊ី​សម្រាប់​ជំនួប​កំពូល​ជាមួយ​លោក Putin

2023/02/22 05:18:59 pm        369
​ចិន៖ យោង​តាម​សារព័ត៌មាន Wall Street Journal ប្រធានាធិបតី​ចិន​លោក Xi Jinping កំពុង​ត្រៀម​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង Moscow សម្រាប់​ជំនួប​កំពូល​ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ។​យោង​តាម​ប្រភព​ពី​ក្រុម​មនុស្ស​ដឹង​ផែនការ​នេះ សារព័ត៌មាន​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ជំនួប​កំពូល​រវាង​លោក Xi និង​លោក Putin គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ចិន ក្នុង​ការ​ដើរ​តួនាទី​កាន់តែ​សកម្ម​ក្នុង​ការ​បញ្ចប់​សង្គ្រាម​ដែល​មាន​អាយុកាល​មួយ​ឆ្នាំ​មកនេះ និង​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ឲ្យ​មាន​ការចរចា​សន្តិភាព​ចម្រុះ​ភាគី។ ប្រភព​ខាង​លើ​នេះ​បាន​បន្ថែម​ថា ចិន​ក៏​នឹង​ប្រើ​ជំនួប​កំពូល​នេះ ដើម្បី​បញ្ជាក់​ជាថ្មី​នូវ​ការ​អំពាវនាវ​ផង​ដែរ​ថា អាវុធ​នុយក្លេអ៊ែរ​មិន​គួរ​ត្រូវ​បាន​ប្រើ​ឡើយ។សារព័ត៌មាន Journal បាន​និយាយថា ការត្រៀម​សម្រាប់​ដំណើរ​នេះ​គឺជា​ដំណាក់កាល​ដំបូង ហើយ​ពេលវេលា​ជាក់លាក់​មិនទាន់​ត្រូវ​បាន​សម្រេច​នៅឡើយ​ទេ ដោយ​បន្ថែម​ថា ដំណើរ​របស់​លោក Xi អាច​កើតឡើង​នៅ​ខែ​មេសា ឬ​ដើមខែ​ឧសភា នៅ​ពេល​ដែល​រុស្ស៊ី​ប្រារព្ធ​ទិវា​ជ័យជម្នះ​សង្គ្រាម​លោក​លើក​ទី​២ ​របស់​ខ្លួន​លើ​របប​ណា​ស៊ី​អាល្លឺម៉ង់​។ ​អ្នក​ការទូត​ជាន់ខ្ពស់​ចិន​លោក Wang Yi បច្ចុប្បន្ន​ស្ថិត​នៅក្នុង​ទីក្រុង Moscow ហើយ​ត្រូវ​គេ​រំពឹង​ថា​នឹង​ជួប​ប្រមុខ​ការទូត​រុស្ស៊ី​លោក Sergey Lavrov នៅ​ថ្ងៃ​ពុធ​នេះ​។ ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​តំបន់​អឺរ៉ុប​លោក Wang​ បាន​បង្កើន​ការ​អំពាវនាវ​ឲ្យ​មាន​ដំណោះស្រាយ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ដោយ​ការចរចា៕អត្ថបទ៖ សុខមាន

លោក Biden កៀរគរ​សម្ព័ន្ធមិត្ត​គាំទ្រ​ក្រុង​គី​វ ខណៈ​លោក Putin ផ្អាក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក​

2023/02/22 04:48:58 pm        365
​​ប៉ូឡូញ៖ លោក​ប្រធានាធិបតី​អាមេរិក ​Joe Biden បាន​កៀរគរ​សម្ព័ន្ធមិត្ត​ណា​តូ​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ ដោយ​អះអាង​ផ្ដល់​ការ​គាំទ្រ​ឥត​ងាករេ​សម្រាប់​ទីក្រុង Kyiv ខណៈ​សម​ភាគី​រុស្ស៊ី​របស់​លោក​គឺ​លោក Vladimir Putin បាន​ប្រកាស​ផ្អាក​តួនាទី​របស់​ទីក្រុង Moscow ក្នុង​សន្ធិសញ្ញា​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​។ ​ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​ភ្ញាក់ផ្អើល​របស់​លោក​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​ថ្មីៗ​នេះ​ លោក ​Biden ​បាន​ប្រើ​ដំណើរ​របស់​លោក​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​ប្រមូល​ការ​គាំទ្រ​ជួយ​អ៊ុយ​ក្រែ​ន ខណៈ​សង្គ្រាម​នេះ​បាន​ឈាន​ចូល​ដល់​ឆ្នាំ​ទី​២ ដោយ​គ្មាន​សញ្ញា​បញ្ចប់​។ លោក Biden បាន​និយាយ​ថា ​រយៈកាល​មួយ​ឆ្នាំ​មក​នេះ ពិភពលោក​បាន​នឹង​កំពុង​ជួយ​កុំ​ឲ្យ​ទីក្រុង Kyiv ដួល​រលំ។ ខ្ញុំ​អាច​រាយការណ៍​បាន​ថា ​ទីក្រុង Kyiv នៅតែ​ខ្លាំង ទីក្រុង Kyiv នៅ​តែ​មាន​មោទនភាព ទីក្រុង​នេះ​នៅតែ​ខ្ពស់ ហើយ​សំខាន់​បំផុត​នោះទីក្រុង​នេះ​នៅ​តែ​មាន​សេរីភាព​។ ការ​ថ្លែង​បែបនេះ​របស់​លោក Biden កើតឡើង ក្រោយ​ជំនួប​ជាមួយ​សម្ព័ន្ធមិត្ត​ណា​តូ និង​ប្រធានាធិបតី​ប៉ូឡូញ​លោក Andrzej Duda ដែល​អ្នកគាំទ្រ​ដ៏​រឹងមាំ​របស់​លោក​ខាង​លិច​ចំពោះ​អ៊ុយ​ក្រែ​ន​។ លោក Biden បាន​ប្រកាស​ថា សម្ព័ន្ធ​យោធា​ណា​តូ​រឹងមាំ​ជាង​មុន។ ​នៅ​ក្នុង​សុន្ទរកថា​ដ៏​សំខាន់​ស្ដីពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​មាន​រយៈពេល​ ១​ម៉ោង ​និង​ ៤៥​នាទី ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ប្រកាស​ថា ​ប្រទេស​របស់​លោក​នឹង​ផ្អាក​ការចូលរួម​របស់​ខ្លួន ​ក្នុង​សន្ធិសញ្ញា​អាវុធ​នុយក្លេអ៊ែរ​ចុងក្រោយ​ជាមួយ​សហរដ្ឋអាមេរិក​។ ទីក្រុង Moscow បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា រុស្ស៊ី​នឹង​បន្ត​តាមដាន​ការកំណត់​ចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែរដែល​ខ្លួន​ដាក់​ពង្រាយ​ក្រោម​សន្ធិសញ្ញា New START ទោះបី​មានការ​សម្រេច​ចិត្ត​ផ្អាក​កិច្ច​ព្រម​ព្រៀង​ក៏ដោយ​៕អត្ថបទ៖ សុខមាន

សម្ដេច​តេ​ជោនៅតែ​បញ្ជាក់ថា ​ច្បាប់​វិនិយោគ​នៅ​កម្ពុជា​អនុញ្ញាត​ឲ្យ​អ្នកវិនិយោគ​បរទេស​មក​វិនិយោគ​១០០%

2023/02/22 01:25:08 am        848
​ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅតែ​បញ្ជាក់ជូន​ភ្ញៀវ​បរទេស​ថា ​ច្បាប់​វិនិយោគ​នៅ​កម្ពុជា​គឺមាន​ភាពអនុគ្រោះ​ខ្លាំងណាស់​ គឺ​បានអនុញ្ញាត​ឲ្យ​អ្នកវិនិយោគ​បរទេស​មក​វិនិយោគ ១០០% នៅ​កម្ពុជា​ហើយក៏​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​រូបិយបណ្ណ​បរទេស​សម្រាប់​ការបើក​ប្រាក់ខែ​ជូន​កម្មករ​ផងដែរ​។​​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​អញ្ជើញ​មានប្រសាសន៍​យ៉ាង​ដូច្នេះ ​ក្នុងពេល​អនុញ្ញាតឱ្យ​លោក រ៉េមី រី​យូ​(Rémy Rioux) អគ្គនាយក​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ចូលជួប​សំដែង​ការគួរសម​និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​នា​រសៀល​ថ្ងៃទី​២១​កុម្ភ​:​។​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បានបញ្ជាក់​ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក Rémy បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​និង​គណៈប្រតិភូ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេលនេះ​ គឺ​ដើម្បី​ចូលរួម​ខួប​៣០​ឆ្នាំ នៃ​វត្តមាន​របស់​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​នៅ​កម្ពុជា​ហើយ​ដែល​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​រយៈពេល​៣០​ឆ្នាំនេះ​បាន​វិនិយោគ​ប្រមាណ​១​ពាន់​លាន​អឺរ៉ូ​។​ ទី​១. ទៅលើ​វិស័យ​វប្បធម៌ ការងារ​ជួសជុល​អង្គរវត្ត ជួសជុល​ផ្សារ​ថ្មី វិស័យ​ទឹកស្អាត វិស័យ​កសិកម្ម និង​វិស័យ​ថាមពល​។​ទី​២.​ដាក់​ឲ្យ​ដំណើរការ​ការងារ​ដូច​បាន​សន្យា​ជា​នយោបាយ​នៅ​ទីក្រុង​ប៉ារីស​និង​ទី​៣.​សុំ​ការតម្រង់ទិស​អំពី​សម្ដេច​តេ​ជោ​ថា​តើ​ចង់​ឲ្យ​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​បន្តធ្វើ​អ្វីខ្លះ​ទៀត​នៅ​កម្ពុជា​។ ​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក Rémy ក៏បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​អំពី​ការបើក​សាខា​បច្ចេកទេស​ទៅ​កម្ពុជា​ និង​បង្កើន​ជំនួយ​ដល់​កម្ពុជា​ថែមទៀត​ជាមួយនឹង​ការជួយ​កម្ពុជា​លើ​បណ្ដាញ​អគ្គិសនី​សម្រាប់​អគ្គិសនី​កកើតឡើង​វិញ​។​​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ​បាន​ស្នើសុំ​ឲ្យ​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​បន្ត​ជួយ​ដល់​កម្ពុជា​លើ​ចំណុច​វិស័យ​អាទិភាព​ដែល​បារាំង​បាន​នឹង​កំពុង​ជួយ​កម្ពុជា​ស្រាប់ នោះ​គឺ​ការអភិវឌ្ឍន៍​ធនធានមនុស្ស​ការអភិវឌ្ឍ​វិស័យ​ទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធ មានដូចជា​ផ្លូវ​និង​ភ្លើង​។​ជាមួយគ្នា​នោះដែរ​. សម្ដេច​តេ​ជោ​បាន​ជម្រាបជូន​លោក​រ៉េមី អំពី​គោ​លន​យោ បាយ​កសិកម្ម​របស់​ក​ម្ពុ​ជា​ ដែល​ក្នុងនោះ ​មានការ​ជំរុញ​ការកែច្នៃ​ស្រូវ​សម្រាប់​ការនាំចេញ ហើយ​ពាក់ព័ន្ធ​នឹង​ចំណុច​នេះ សម្ដេច​បាន​ជម្រាបជូន​អំពី​កង្វះខាត​នូវ​ម៉ាស៊ីនកិនស្រូវ ឃ្លាំង​ស្តុក​ស្រូវ​សម្រាប់​ទិញ​កែច្នៃ ​និង​នាំ​អង្ករ​ចេញពី​កម្ពុជា​។​សម្តេច​បន្តថា គោលនយោបាយ​វិស័យ​កសិកម្ម​កម្ពុជា​ដែល​កម្ពុជា​ចង់បាន​គឺ​ឧស្សាហកម្ម​កែច្នៃ​សម្រាប់​កែច្នៃ​វត្ថុធាតុដើម​ដែល​កម្ពុ​ជាមាន​ស្រាប់​និង​ឧស្សាហកម្ម​បច្ចេកវិទ្យា​។​សម្ដេច​តេ​ជោ​បាន​បន្ថែមថា​ច្បាប់​វិនិយោគ​នៅ​កម្ពុជា​គឺមាន​ភាពអនុគ្រោះ​ខ្លាំង​ គឺ​អនុញ្ញាត​ឲ្យ​អ្នកវិនិយោគ​បរទេស​មក​វិនិយោគ ១០០% នៅ​កម្ពុជា​ហើយក៏​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​រូបិយប័ណ្ណ​បរទេស​សម្រាប់​ការបើក​ប្រាក់ខែ​ជូន​កម្មករ​ផងដែរ​។​ក្នុងន័យនេះ សម្ដេច​បាន​លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​និង​ឧស្សាហ​កម្មនេះ​ផងដែរ​។​​ជាទី​បញ្ចប់ លោក​រ៉េមី​បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា លោក​បាន​កត់ត្រា​ទុក​នូវ​រាល់​អ្វីដែល​សម្ដេច​បានចង្អុលបង្ហាញ​ហើយ​លោក​នឹងធ្វើ​អន្តរាគមន៍​លើ​បញ្ហា​ទាំងនេះ​៕​​

គ្រោះថ្នាក់​រថយន្តក្រុង​ដឹក​ជនអន្តោប្រវេសន៍​នៅ​ម៉ិ​ក​ស៊ិ​ក​បណ្ដាល​ឲ្យ​មនុស្ស ​១៧​នាក់​ស្លាប់​

2023/02/21 10:10:46 pm        639
​ម៉ិកស៊ិក៖ មន្ត្រី​ក្នុង​រដ្ឋ Puebla បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា រថយន្តក្រុង​ដឹក​ជនអន្តោប្រវេសន៍​មក​ពី​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា កូ​ឡុំ​ប៊ី និង​អាមេរិក​កណ្តាល​បាន​ជួប​គ្រោះថ្នាក់​ នៅ​ភាគ​កណ្តាល​ប្រទេស​ម៉ិ​ក​ស៊ិ​ក​បណ្តាល​ឲ្យ​មនុស្ស​ ១៧​នាក់​ស្លាប់​។​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រដ្ឋ Puebla និយាយ​ថា ឧបទ្ទវ​ហេតុនេះ​បាន​កើត​ឡើង​នៅ​លើ​ផ្លូវ​ហាយវ៉េ​មួយ​កន្លែង ខណៈ​រថយន្តក្រុង​មួយ​គ្រឿង​ដឹក​អ្នកដំណើរ ៤៥នាក់​កំពុង​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាងជើង​។ លោក​និយាយ​ថា មនុស្ស ​១៧​នាក់​ស្លាប់​នៅពេល​គ្រោះថ្នាក់​ ហើយ​មនុស្ស ១៥​នាក់​ផ្សេងទៀត​ត្រូវ​បាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ហើយ​ ៥​នាក់​នៃ​អ្នករងរបួស​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​ ​ជនអន្តោប្រវេសន៍​ជារឿយៗ​ប្រើ​ផ្លូវ​ដ៏​គ្រោះថ្នាក់​ ដើម្បី​ឆ្លងកាត់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​តាមផ្លូវ​របស់​ពួកគេ​ទៅ​កាន់​ព្រំដែន​សហរដ្ឋអាមេរិក​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ម៉ិ​ក​ស៊ិ​ក​បាន​រាយការណ៍​ថា ​រថយន្តក្រុង​បាន​ក្រឡាប់​នៅ​ពេល​អ្នកបើកបរ​បាត់​បង់​ការគ្រប់គ្រង​រថយន្ត៕អត្ថបទ៖ ប៊ុនថន

អាមេរិក​និយាយ​ថា ភាព​ស្ងៀមស្ងាត់​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​លើ​កូរ៉េខាងជើង​ជា​រឿង​គ្រោះថ្នាក់

2023/02/21 09:22:19 pm        609
​អាមេរិក៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ចន្ទ​បាន​ស្នើ​ ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថ្កោល​ទោស ​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​របស់​កូរ៉េខាងជើង និង​ជំរុញ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​ចូលរួម​ផ្នែក​ការទូត ដោយ​ព្រមាន​ថា ​ការ​បរាជ័យ​របស់​សមាជិក​ ១៥​ប្រទេស​ក្នុង​ការ​ឆ្លើយតប​នេះ​បាន​ក្លាយ​ជា​រឿង​គ្រោះថ្នាក់​។ ​ប្រទេស​ចិន និង​រុស្ស៊ី​បាន​ជំទាស់​ទៅ​នឹង​ចំណាត់ការ​ណាមួយ​ពី​សំណាក់​ក្រុមប្រឹក្សាសន្តិសុខ ដោយ​អះអាង​ថា ការ​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​កូរ៉េខាងជើង នឹង​មិន​នាំមក​នូវ​លទ្ធផល​លក្ខណៈ​ស្ថាបនា​ទេ។ ប្រទេស​ទាំង​២ បាន​បោះ​ឆ្នោត​វ៉េតូ​ដឹកនាំ​ដោយ​អាមេរិក ជំរុញ​ឲ្យ​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​របស់​អង្គការសហប្រជាជាតិ​ លើ​កូរ៉េខាងជើង​កាល​ពី​ខែឧសភា​ឆ្នាំមុន​។ លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ការពិត​គឺថា​ អ្នក​ទាំងឡាយ​ដែល​យក​ខ្លួន​បាំង​កូរ៉េខាងជើង ផុត​ពី​ផលវិបាក​ផ្សេងៗ​នៃ​ការ​បាញ់​សាក​ល្បង​មី​ស៊ី​ល​ជា​បន្តបន្ទាប់​របស់​ខ្លួន បាន​ដាក់​តំបន់​អាស៊ី និង​ពិភពលោក​ទាំងមូល​ស្ថិត​ក្នុង​ហា​នី​ភ័យ​នៃ​ជម្លោះ​។ ​លោកស្រី​បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថា ការ​ខ្វះ​ចំណាត់ការ​របស់​ក្រុម​ប្រឹក្សា​គឺ​ធ្ងន់ធ្ងរ​ជាង​ភាព​អាម៉ាស់​ទៅទៀត។ វា​ជា​រឿង​គ្រោះថ្នាក់​ ដោយ​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​នេះ​អនុម័ត​សេចក្ដីថ្លែងការណ៍​តំណាង​ជា​ផ្លូវការ ជំហាន​មួយ​ក្រោម​សេចក្ដី​សម្រេច​ដើម្បី​ថ្កោលទោស​សកម្មភាព​កូរ៉េខាងជើង និង​ជំរុញ​ឲ្យ​ចូលរួម​វិធានការ​ការទូត​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិន៖ អាមេរិកកំពុងប្រើប្រាស់ការអះអាង​ចារកម្ម ពាក់ព័ន្ធនាយក​ប្រតិបត្តិ​ Nvidia ជាលេសស «បិទខ្ទប់» បច្ចេកវិទ្យា
11/12/2026 06:11 PM
បារាំង៖ សហភាពអឺរ៉ុប នឹងអនុម័តទណ្ឌកម្មបន្ថែមលើរុស្ស៊ី នៅថ្ងៃចន្ទ
11/12/2026 06:11 PM
អ្នកសម្របសម្រួល (L.O) គណៈប្រតិភូ ហ្វ្រង់កូហ្វូនី ពេញចិត្ត​ចំពោះការងារ ដោយនឹងព្យាយាមធ្វើឱ្យបានល្អដើម្បីមុខមាត់កម្ពុជា
11/12/2026 06:11 PM
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee នឹងធ្វើ​ទស្សនកិច្ចនៅហ្វីលីពីន និងចូលរួមកិច្ចប្រជុំកំពូល APEC នៅចិន
11/12/2026 06:11 PM
អ៊ីរ៉ង់៖ នាវាដឹកប្រេង ២គ្រឿងផ្ទុក​​ប្រេងជាង ៤លានបារ៉ែល មាន​​អគ្គិភ័យ នៅច្រកសមុទ្រ Hormuz
11/12/2026 06:11 PM
អ៊ីរ៉ង់ ធ្វើបច្ចុប្បន្នភាពបញ្ជីគោលដៅយោធាសម្រាប់សង្គ្រាមដែលអាចកើតមាននៅពេលអនាគត
11/12/2026 05:11 PM
ការប្រយុទ្ធគ្នាកាន់តែខ្លាំងនៅយេម៉ែន ខណៈក្រុមហ៊ូទី ច្រានចោលថាមិនបានកំណត់គោលដៅលើទីក្រុងមេកា
11/12/2026 05:11 PM
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបើកកិច្ចប្រជុំស្តីពីការដោះស្រាយបញ្ជាកំហុសទិន្នន័យលើឯកសារអត្តសញ្ញាណប្រជាពលរដ្ឋ
11/12/2026 05:11 PM
អ៊ីរ៉ង់ ព្រមានសងសឹកកាន់តែខ្លាំង ខណៈមានសេចក្តីរាយការណ៍ថា អ៊ីស្រាអែលត្រៀមវាយប្រហារ
11/12/2026 04:11 PM
ទីក្រុងឌែលី ទប់ទល់វិបត្តិបំពុលបរិស្ថានខណៈខ្យល់និងទឹកមានសារធាតុពុលបង្កហានិភ័យសុខភាព
11/12/2026 04:11 PM