ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

ព័ត៌មានសំខាន់ៗ

គណបក្ស​ប្រជាធិបតេយ្យ​រិះគន់​លោក Biden ជុំវិញ​ការរកឃើញ​ឯកសារ​ដែលថា លោក​បាន​លាក់ទុក​

2023/01/23 06:10:24 pm        645
​អាមេរិក៖ អ្នកតំណាងរាស្ត្រ​នៅ​ក្នុង​គណបក្ស​របស់​លោក​ប្រធានាធិបតី Joe Biden ខ្លួនឯង​កំពុង​រិះគន់​កាន់​តែ​ខ្លាំង​លើ​លោក​ប្រធានាធិបតី​អាមេរិក​រូប​នេះ ជុំវិញ​ការគ្រប់គ្រង​ឯកសារ​សំងាត់​រដ្ឋ​មិនបាន​ត្រឹម​ត្រូវ បន្ទាប់ពី​ទីភ្នាក់ងារ​ស៊ើបអង្កេត FBI បាន​រឹបអូស​ឯកសារ​ដែល​ត្រូវ​បាន​ផ្ទៀងផ្ទាត់​រួច​បន្ថែម​ទៀត អំឡុង​ការ​ឆែកឆេរ​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​ក្នុង​ទីក្រុង Wilmington រដ្ឋ Delaware​។​ ​ថ្លែង​ទៅកាន់​កម្មវិធី​ទូរទស្សន៍ Morning talk shows របស់​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃអាទិត្យ ​សមាជិក​ព្រឹទ្ធសភា​ចាស់​វស្សាមកពី​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Manchin និង​លោក Dick Durbin បាន​ស្ដីបន្ទោស​មេដឹកនាំ​បក្ស​របស់​ខ្លួនចំពោះ​ការបរាជ័យ​ក្នុងការ​គ្រប់គ្រង​ឯកសារ​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​គេហដ្ឋាន​របស់​មេ​បក្ស​ខ្លួន។​ ​ឯកសារ​ទី​៤ ត្រូវ​បាន​រកឃើញ​នៅពេល​ក្រុម​អ្នកស៊ើប​អង្កេត​របស់​ទីភ្នាក់ងារ FBI បាន​ឆែកឆេរ​ឃើញ​នៅ​គេហដ្ឋាន​របស់​ប្រធានាធិបតី​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។ ​មេធាវី​មួយរូប​របស់លោក Biden បាន​និយាយ​ថា ក្រុម​អ្នកស៊ើប​អង្កេត​របស់​ក្រសួងយុត្តិធម៌​អាមេរិក បាន​រក​ឃើញ​ឯកសារ​ផ្ទៀងផ្ទាត់​រួច​ចំនួន ​៦​បន្ថែមអំឡុង​ការ​ឆែកឆេរ​រយៈពេល​ ១៣​ម៉ោង​នៅ​គេហដ្ឋាន​របស់​លោក​ប្រធានាធិបតី Joe Biden ក្នុង​រដ្ឋ Delaware។​ ការ​រក​ឃើញ​នេះ​បាន​កើតមានឡើង មួយថ្ងៃ​បន្ទាប់ពី​លោក Biden បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក​គ្មាន​ការ​សោកស្ដាយ​ឡើយ​ចំពោះ​ការ​ដោះ​ស្រាយ​ស្ថានការណ៍​នេះ៕អត្ថបទ៖ សុខមាន

សម្ព័ន្ធមិត្ត​លោក Putin៖​ ការបញ្ជូន​អាវុធ​ថ្មី​របស់លោក​ខាងលិច​ឲ្យ​ទៅ​អ៊ុយ​ក្រែ​ន​នឹង​នាំ​ទៅ​រក​មហន្តរាយ​សកល​

2023/01/23 05:42:30 pm        701
​រុស្ស៊ី៖ សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​មួយរូប​របស់លោក​ប្រធានាធិបតី Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា​ ការផ្ដល់​អាវុធ​ឲ្យ​ទីក្រុង​ Kyiv ដែល​គំរាមកំហែង​ដល់​អធិបតេយ្យភាព​របស់​រុស្ស៊ី​ នឹង​នាំ​ទៅ​រក​មហន្តរាយ​សក​ល និង​បង្ក​ឲ្យ​ផ្ទុះ​ជម្លោះ​ប្រឆាំង​នឹង​ការប្រើប្រាស់​អាវុធ​មហា​ប្រល័យ​ ដែល​មិន​អាច​ទទួល​យក​បាន​។ ​លោក Vyacheslav Volodin ប្រធាន​សភា​រុស្ស៊ី​បាន​ព្រមាន​ថា ​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក និង​លោក​ខាង​លិច​កំពុង​ដឹកនាំ​ពិភពលោក​ឈាន​ទៅ​រក​សង្គ្រាម​ដ៏​ធ្ងន់ធ្ងរ​។ លោក Volodin បាន​និយាយ​នៅ​លើ​បណ្ដាញ Telegram ថា ប្រសិនបើ​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​សមាជិក​សម្ព័ន្ធ​ណា​តូ​ផ្គត់ផ្គង់​អាវុធ ​ដែល​នឹង​ត្រូវ​ប្រើ​ដើម្បី​វាយប្រហារ​លើ​ទីក្រុង​ស៊ីវិល​នានា និង​មានបំណង​ដណ្ដើមយក​ទឹកដី​របស់​យើង ដូចដែល​ពួកគេ​គំរាម​មែន​នោះ នឹង​នាំ​ឲ្យ​មាន​វិធានការ​សងសឹក​នានា​ដោយ​ប្រើ​អាវុធ​កាន់​តែ​មាន​ឥទ្ធិពល​បន្ថែម​ទៀត​។ ​សម្ព័ន្ធមិត្ត​លោក​ខាងលិច​បាន​ប្ដេជ្ញា​ផ្ដល់​ជំនួយ​អាវុធ​ មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​ដល់​អ៊ុយ​ក្រែ​ន​កាលពី​សប្ដាហ៍​មុន ទោះបីជា​ពួកគេ​បាន​បរាជ័យ​យ៉ាងណាក្ដី​ ក្នុង​ការ​បញ្ចុះបញ្ចូល​ប្រទេស​អាល្លឺម៉ង់ឲ្យ​ដក​សិទ្ធិ​វ៉េតូ​លើ​ការ​ផ្ដល់​រថក្រោះ​ប្រយុទ្ធ​លី​អូ​ផាត (Leopard) ​ផលិត​ដោយ​អាល្លឺម៉ង់ ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រទេស​ជា​សមាជិក​ណា​តូ ប៉ុន្តែ​ការផ្ទេរ​ទៅ​អ៊ុយ​ក្រែ​ន​ទាមទារ​ការ​យល់​ព្រម​ពី​ទីក្រុង​ប៊ែ​រ​ឡាំង​៕អត្ថបទ៖ សុខមាន

នគរបាល​រដ្ឋ California និយាយថា ​ជនសង្ស័យ​បាញ់សម្លាប់​មនុស្ស​ ១០​នាក់​នៅ​ក្លឹប​រាំ​កម្សាន្ត​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​បាញ់សម្លាប់​ខ្លួនឯង​នៅក្នុង​រថយន្ត​

2023/01/23 05:07:54 pm        783
​អាមេរិក៖ ការតាមប្រមាញ់​ខ្មាន់កាំភ្លើង​ម្នាក់​ដែល​បាន​បើក​ការបាញ់ប្រហារ​សម្លាប់​ម​នុស្ស ​១០​នាក់នៅ​ក្លឹប​រាំ​កម្សាន្ត​ក្នុង​ទីក្រុង Los Angeles បានបញ្ចប់​កាលពី​ថ្ងៃអាទិត្យ នៅពេល​ក្រុម​អាជ្ញាធរ​រកឃើញ​ជនល្មើស​ស្លាប់ ​ដោយសារ​បាញ់​សម្លាប់ខ្លួន​ឯងនៅក្នុង​រថយន្តដែល​រូបគេ​បាន​បើក​រត់គេចខ្លួន បន្ទាប់ពី​មនុស្ស​បាន​រារាំង​ការប៉ុនប៉ង​ការបាញ់ប្រហារ​លើក​ទី​២ ​របស់​ខ្មាន់កាំភ្លើង​រូបនេះ​។​ស្នងការ​នគរបាល​តំបន់ Los Angeles រដ្ឋ ​California លោក Robert Luna បានកំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ជា​បុរស​ជនជាតិ​អាស៊ីវ័យ ៧២​ឆ្នាំ ឈ្មោះ​ Huu Can Tran និង​និយាយថា ពុំមាន​ជនសង្ស័យ​ផ្សេងទៀត​នោះទេ​។ លោក​បាន​បន្ថែមថា គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេពី​មូលហេតុ​ នាំ​ឈានដល់​ការបាញ់ប្រហារ​សម្លាប់​ម​នុស្ស ​១០​នាក់ និង ​១០​នាក់​រងរបួស​អំឡុង​ថ្ងៃ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នេះ​។ ​ខ្មាន់កាំភ្លើង​ម្នាក់​បាន​បើក​ការបាញ់ប្រហារ ខណៈ​សហគមន៍​ក្នុង​តំបន់​កំពុង​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន នៅ​ទីតាំង​មួយ​ក្នុង​ទីក្រុងម៉ុ​ន​ធើ​រ៉េ ផាក ដែល​អ្នកឃើញ​ហេតុការណ៍​និយាយថា ជនល្មើស​បាន​បាញ់ប្រហារ​ដោយ​មិន​រើសមុខ​ ដោយ​ប្រើប្រាស់​អាវុធ​ពាក់កណ្តាល​ស្វ័យ​ប្រវត្តិ​មួយ​ដើម​។ ​លោក Luna និយាយថា​ ក្រុមមន្ត្រី​បាន​ឆ្លើយតប​ទូរស័ព្ទ​បន្ទាន់​នៅ​ម៉ោង​ 10.22នាទី​យប់​កាលពី​ថ្ងៃ​សៅរ៍ និង​បានឃើញ​មនុស្ស​សម្រុក​ចាកចេញ​ពី​ក្លឹប​កម្សាន្ត​នោះ​។ ​ក្រុមមន្ត្រី​បាន​និយាយថា ជនរងគ្រោះ​ទាំង​ ១០​នាក់​នោះមាន​ស្ត្រី ​៥​នាក់ និង​បុរស​ ៥​នាក់​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសំណេះសំណាល និងប្រគល់សញ្ញាបត្រជូននិស្សិត CUS ជិត៧ពាន់នាក់

2023/01/23 02:44:54 pm        684
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត ៧ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC។និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រនេះរួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួនសរុប ៦,៧៩១នាក់ នារី ២,៩៤០នាក់ មកពី សាខា (ភ្នំពេញ កំពង់ចាម កំពង់ធំ និងកំពត)។ ក្នុងចំណោមនិស្សិតជ័យលាភីនេះ មាននិស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ចំនួន ១៧៨នាក់ នារី ១០៥នាក់ផងដែរ។ក្នុងចំណោមនិស្សិតជ័យលាភីទាំងអស់ អ្នកមានការងារធ្វើ មានចំនួន ៦,៥៦២នាក់ ស្មើនឹងជិត ៩៧ភាគរយ រួមមានកម្រិតបរិញ្ញាបត្ររង ចំនួន ៤០៦នាក់ ស្មើនឹងជាង ៩២ភាគរយ, កម្រិតបរិញ្ញាបត្រ ចំនួន ៤,២៧៩នាក់ ស្មើជាង ៩៦ភាគរយ, កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១,៨៧៦នាក់ ស្មើនឹងជិត ៩៩ភាគរយ និងកម្រិតបណ្ឌិត ចំនួន ១នាក់ ស្មើ ១០០%៕

មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ប៉េកាំង​ប្រឹងប្រែង​ដើម្បី​ព្យាបាល​អ្នកជំងឺ COVID-19 ទាំងអស់

2023/01/21 06:19:19 pm        855
​ចិន៖ មន្ទីរពេទ្យ​នៅ​ទីក្រុង​ប៉េកាំង​កំពុង​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ពួកគេ និង​ផ្តល់​សេវា​កាន់តែ​ប្រសើរ​ដល់​អ្នកជំងឺ COVID-19​។ នៅក្នុង​មន្ទីរពេទ្យ BTCH ក្នុង​ទីក្រុង​ប៉េកាំង បុគ្គលិក​ពេទ្យ​កំពុង​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ព្យាបាល​អ្នកជំងឺ​នៅ​ក្នុង​គ្លីនិក​គ្រុន​ក្តៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ និង​ផ្នែក​ជំងឺ​ផ្លូវ​ដង្ហើម​។​ ​ដើម្បី​ដោះស្រាយ​ការ​កើន​ឡើង​ករណី​ឆ្លង មន្ទីរពេទ្យ​បាន​បន្ថែម​គ្រែ​សម្រាប់​អ្នកជំងឺ ដែល​បាន​បង្កើន​បន្ទុក​ការងារ​របស់​បុគ្គលិក​ពេទ្យ​យ៉ាង​ច្រើន​។​ លោក ដុង ជែ​ហុង (Dong Jiahong) ប្រធាន​មន្ទីរពេទ្យ​បាន​និយាយ​ថា យើង​បាន​ពង្រីក​បន្ទប់​សង្គ្រោះបន្ទាន់​ដែល​មាន​ទំហំ​ធំ​ជាង​មុន ដើម្បី​ផ្ទុក​អ្នកជំងឺ COVID-19 អ្នកជំងឺ​ត្រូវ​សង្គ្រោះ​បន្ទាន់ និង​អ្នកជំងឺ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​។ ​​យោង​តាម​លោក​ប្រធាន​មន្ទីរពេទ្យ​បាន​ឲ្យ​ដឹង​ថា បុគ្គលិក​ពេទ្យ​មាន​បន្ទុក​ការងារ​របស់​ពួកគេដែលបាន​កើន​ឡើង​ពី ២ ទៅ ៣​ដង​ចាប់​តាំង​ពី​ពាក់កណ្តាល​ខែធ្នូ​ឆ្នាំមុន​។ លោក ស៊ី ហ្សី​ជី (Xie Zhiyi) ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​មន្ទីរពេទ្យ​បាន​និយាយ​ថា បុគ្គលិក​ពេទ្យ​ជាង ១,០០០​នាក់ និង​ជំនួយ​ការ​ពេទ្យ​រាប់​រយ​នាក់​មិនបាន​ព្រងើយកន្តើយ​ឡើយ យើង​កំពុង​ធ្វើការ​អស់ពី​សមត្ថភាព​ ព្រោះ​នេះ​ជា​កិច្ចការ និង​បេសកកម្ម​របស់​យើង​។ ដើម្បី​ព្យាបាល​អ្នកជំងឺ​ដែល​រស់​នៅ​ក្នុង​សហគមន៍ មន្ទីរពេទ្យ​ក៏បាន​ធ្វើការ​ជាមួយ​មណ្ឌល​សុខភាព​សហគមន៍ ដែល​អាច​ឱ្យ​គ្រូពេទ្យ​គ្រួសារ​អាច​ផ្តល់​សេវា​ដល់​លំនៅឋាន​ដល់​ប្រជាពលរដ្ឋ​។ ក្នុង​រយៈពេល​ពីរ​ខែ​ចុងក្រោយ​នេះ គ្រូពេទ្យ​គ្រួសារ​បាន​ផ្តល់​សេវា​ថែទាំ​តាម​លំនៅឋាន​ដល់​អ្នកជំងឺ COVID-19 ជាង ៨,៣០០​នាក់៕អត្ថបទ៖ ប៊ុនថន

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ និង​សមិទ្ធផល​ការងារ​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន

2023/01/21 04:27:18 pm        839
​ភ្នំពេញ​៖ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​សំណេះសំណាល​ជាមួយ​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន នា​កិច្ចប្រជុំ​បូកសរុប​ការងារ​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០២៣ នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២៣​។ ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ និង​សមិទ្ធផល​ការងារ​ជា​ច្រើនដែល​ថ្នាក់ដឹកនាំ និង​សមាជិក​-​សមាជិកា​នៃ​ក្រុម​មេធាវី​ទាំងពីរ​យន្តការខិតខំ​សម្រេច​បាន​ក្នុង​ឆ្នាំ​២០២២ កន្លង​ទៅ​នេះ ដែល​សម្រាប់​ក្រុម​មេធាវី​រាជរដ្ឋាភិបាល​រួមមាន​ជាអាទិ៍​៖ ការពិគ្រោះ​យោបល់​ផ្នែក​ច្បាប់​ជូន​រាជរដ្ឋាភិបាល និង​ក្រសួង​-​ស្ថាប័នរដ្ឋ ព្រមទាំង​ការ​តំណាង និង​ការ​ជួយ​ការ​ពារ​ក្តី​ជូន​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ជាតិ ​នៅ​ចំពោះ​មុខ​គ្រប់​ស្ថាប័ន​មាន​សមត្ថកិច្ច និង​សាលា​ជម្រះក្តី​គ្រប់​ជាន់ថ្នាក់ និង​សម្រាប់​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​គឺ​មាន​ដូចជា​៖ ការ​ទទួល​ពិគ្រោះ​យោបល់​, ការ​តំណាង និង​ការ​ជួយ​ការពារ​ក្តី​ដោយ​ឥត​យក​កម្រៃ​ជូន​ស្ត្រី​-​កុមារី​ងាយ​រងគ្រោះ​ដែល​មាន​ជីវភាព​ក្រីក្រ​ខ្សត់ខ្សោយ និង​ខ្វះ​ការការពារ​សិទ្ធិ​តាម​ផ្លូវ​ច្បាប់​។ ទាំងអស់នេះពិតជា​បាន​បង្ហាញ​អំពី​តួនាទី​ដ៏​មាន​សារៈសំខាន់​របស់​មេធាវី ​ដែល​ជា​អ្នក​វិជ្ជាជីវៈ​ច្បាប់​ឯករាជ្យ និង​សេរី ក្នុង​ការ​ចូលរួមចំណែក​ថែរក្សា​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ក្នុង​បរិបទ​នៃ​សង្គម​ប្រជាធិបតេ​យ្យ​ផ្អែកលើ​នីតិរដ្ឋ ក៏ដូចជា​ការ​ពង្រឹង​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​មក​លើ​យុត្តិធម៌​សង្គម និង​ការ​ធានា​បាន​នូវ​ភាព​សុខដុមរមនា​តាមរយៈ​ការ​សម្រប​សម្រួល​ដោះស្រាយ​ទំនាស់​ផ្សេងៗ​។​ ​ឯកឧត្ដម​ជំរុញ​ថ្នាក់ដឹកនាំ និង​សមាជិក​-​សមាជិកា​នៃ​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន បន្ត​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការរៀបចំ​នីតិរដ្ឋ​, ការ​កែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​, ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ​, ការ​ពង្រឹង​យុត្តិធម៌​សង្គម និង​ការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ដើម្បី​ពង្រឹង​និរន្តរភាព​នៃ​ការ​កសាង​អភិវឌ្ឍ​ជាតិ​ឱ្យ​មាន​មូលដ្ឋាន​រឹងមាំ ស្របតាម​គោលនយោបាយ​ដែល​បាន​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​តេ​ជោ ជា​ប្រមុខ​ដឹកនាំ​។​​ឯកឧត្ដម​សូម​បន្ត​ប្រតិបត្តិ និង​ប្រកាន់ខ្ជាប់​នូវ​វិធាន​វិជ្ជាជីវៈ​មេធាវី ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី​, ក្រមសីលធម៌ និង​បទបញ្ជាផ្ទៃក្នុង​នៃ​គណៈមេធាវី ក៏ដូចជា​សេចក្តីសម្រេច​ផ្សេងៗ​របស់​គណៈមេធាវី និង​រក្សា​ឱ្យបាន​នូវ​សុចរិត​ភាព និង​ភាព​ស្មោះត្រង់ ដើម្បី​លើក​តម្កើង​ឧ​ត្ត​ម​ប្រយោជន៍​នៃ​យុត្តិធម៌ ព្រមទាំង​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​តម្លៃ​នៃ​វិជ្ជាជីវៈ​មេធាវី ហើយក៏​សូម​បន្ត​ពង្រឹង​សមត្ថភាព​ចំណេះដឹង និង​ជំនាញ​វិជ្ជាជីវៈ​ឱ្យ​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​ជឿនលឿន​នៃ​សង្គម ក៏ដូចជា​ការ​សម្រប​ខ្លួន​នៅ​នឹង​ដំណើរ​សមាហរណកម្ម និង​ការប្រកួតប្រជែង​នៅក្នុង​តំបន់ និង​សកលលោក​។ សូម​បន្ត​ចូលរួមចំណែក​កសាង​សង្គម​មួយ​ប្រកបដោយ​យុត្តិធម៌ សមធម៌ និង​សុខដុមរមនា សម្រាប់​ទាំងអស់គ្នា ជាពិសេស​ការបន្ត​ផ្តល់​សេវា​ជំនួយ​ផ្នែក​ច្បាប់​ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះ​លទ្ធភាព​ទទួលបាន​សេវា​ផ្លូវច្បាប់ ស្របតាម​គោលការណ៍​សតិសម្បជញ្ញៈ សីលធម៌​វិជ្ជាជីវៈ និង​កាតព្វកិច្ច​ផ្លូវច្បាប់​ក្នុងនាម​ជា​មេធាវី និង​ក្នុងតួនាទី​ជា​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​៕

សម្ដេចតេជោជូនពរពលរដ្ឋខ្មែរសែស្រឡាយចិន សូមមានលាភសំណាង មានលុយកាក់ហូរចូលគ្រប់ក្រុមគ្រួសារ

2023/01/21 12:45:41 am        137
ភ្នំពេញ ៖ សូមជូនពរដល់បងប្អូនខ្មែរកាត់ចិនទាំងអស់ និងជនរួមជាតិដែលចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុភមង្គល ព្រមទាំងមានលាភសំណាងលុយកាក់ហូរចូលគ្រប់ៗក្រុមគ្រួសារកុំបីខាន។ នេះបើតាមហ្វេសប៊ុករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមករា។ហ្វេសប៊ុកសម្ដេចតេជោនាយករដ្ឋមន្ត្រីដដែលបន្តថា ទន្ទឹមនឹងនេះដែរ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាសសែន ធូប និងទៀន… ដើម្បីចៀសវាងកុំឱ្យមានអគ្គិភ័យកើតឡើង ដែលធ្វើឱ្យរំខានក្នុងថ្ងៃចូលឆ្នាំ ព្រោះតែការធ្វេសប្រហែស។ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះដែរ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗផងដែរ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំផឹកស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុ ងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិត ឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំទាំងអស់គ្នា។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ ជោគជ័យ និងហេងហេងគ្រប់ៗគ្នាចាប់ពីឆ្នាំថ្មី ២០២៣ នេះតទៅ៕​ដោយ៖ គង់ ឌិន​

មនុស្ស​ជាង​ ១​លាន​នាក់​តវ៉ា​ប្រឆាំង​កំណែទម្រង់​ប្រាក់​សោធន​និវត្តន៍​នៅ​ប្រទេស​បារាំង​

2023/01/20 09:50:10 pm        406
​បារាំង៖ មនុស្ស​ជាង ១​លាន​នាក់​បានធ្វើ​បាតុកម្ម​ក្នុងប្រទេស​បារាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​តវ៉ា​នឹង​កំណែទម្រង់​ប្រាក់​សោធន​និវត្តន៍ ដោយ​បាតុករ​មួយចំនួន​បាន​ប៉ះទង្គិច​ជាមួយ​នគរបាល​នៅ​ទីក្រុង​ប៉ារីស ខណៈ​បាតុកម្ម​បាន​រំខាន​ដល់​ការដឹកជញ្ជូន​សាធារណៈ សាលារៀន និង​សេវា​ជាច្រើន​។ ក្រសួងមហាផ្ទៃ​បានដាក់​ចំនួន​បាតុករ​សរុប​ ដែល​ដើរ​ធ្វើបាតុកម្ម​ប្រឆាំង​ផែនការ​របស់​ប្រធានាធិបតីលោក Emmanuel Macron ក្នុងការ​បន្ថែម​អាយុ​ចូលនិវត្តន៍ចំនួន ១.២លាន​នាក់ រួមទាំង ៨០,០០០នាក់​នៅ​ទីក្រុង​ប៉ារីស​។ សហជីព CGT ឆ្វេងនិយមបាន​និយាយថា មាន​មនុស្ស​ជាង ២លាន​នាក់​នៅក្នុង​ការតវ៉ា​នៅ​ទូទាំងប្រទេស​បារាំង​។​ ​ជុំវិញ​តំបន់ Bastille ទីក្រុង​ប៉ារីស ក្រុមបាតុករ​ជ្រុលនិយម​បាន​គប់​ដប ធុងសំរាម និង​គ្រាប់​បែកផ្សែង​ដាក់​នគរបាល ដែល​បាន​តបត​វិញ​ដោយ​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​បំបែក​ក្រុម​អ្នកបង្ក​បញ្ហា។ ខណៈការហែក្បួន​បាតុកម្ម​បាន​ថយចុះ​នៅពេល​ល្ងាច ក្រុមបាតុករ​វ័យក្មេង​មួយក្រុម​បាន​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​សន្តិសុខ​ នៅ​ភាគ​ខាងកើតទីក្រុង​ប៉ារីស ដោយបាន​ដុត​ភ្លើង​បង្ក​អគ្គិភ័យ​ជាច្រើន និង​បំផ្លាញ​ចំណតរថយន្ត​ក្រុង​។​ ​នគរបាល​និយាយថា ពួកគេ​បាន​ចាប់ខ្លួន​មនុស្ស ​៣៨​នាក់ដែល​ពាក់​ម៉ាស់ មួកសុវត្ថិភាព និង​សំលៀកបំពាក់​ពណ៌​ខ្មៅ​។ ផែនការ​ប្រាក់​សោធន​និវត្តន៍​ដែល​បង្ហាញ​ដោយ​រដ្ឋាភិបាល​របស់លោក Macron កាលពី​សប្តាហ៍​មុននឹង​បង្កើន​អាយុ​ចូលនិវត្តន៍​សម្រាប់​ភាគច្រើន​ពីអាយុ​ ៦២​ឆ្នាំ ក្នុងចំណោម​កម្រិត​ទាប​បំផុត​នៅក្នុង​សហភាព​អឺរ៉ុបដល់​ ៦៤​ឆ្នាំ ហើយនឹង​បង្កើន​ឆ្នាំ​នៃ​ការរួមចំណែក​ដែល​ត្រូវការ​សម្រាប់​ប្រាក់​សោធន​ពេញលេញ៕អត្ថបទ៖ ប៊ុនថន

អង្គការ​សុខភាព​ពិភព​លោក​រាយការណ៍​ការ​កើន​ឡើង​ចំនួន​អ្នកជំងឺ ​COVID-19 ចូល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នៅ​ចិន​

2023/01/20 07:39:17 pm        392
​ចិន៖ យោង​តាម​របាយការណ៍​ចេញផ្សាយ​ដោយ ​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ ប្រទេស​ចិន​បាន​រាយការណ៍​ពី​ការ​ហាក់​ឡើង​យ៉ាង​ខ្លាំង​នៃ​ចំនួន​អ្នកជំងឺ COVID-19 ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រហូតដល់​ថ្ងៃ​ទី​១៥ ​ខែ​មករា ​ជា​ចំនួន​ខ្ពស់​បំផុត​ចាប់​តាំង​ពី​វីរុស​រាតត្បាត​សក​នេះ​បាន​ចាប់ផ្ដើម​។​ ​ទោះ​យ៉ាង​ណាអង្គការ​នេះ​បាន​និយាយ​ថា ​ខ្លួន​បាន​រង់ចាំ​ទិន្នន័យ​លម្អិត​ដែល​ត្រូវ​បាន​បែងចែក​ដាច់​ពី​គ្នា ​នៅ​សប្ដាហ៍​នៃ​ការ​រាយការណ៍​ដែល​ថា ​មាន​មនុស្ស​ជិត ​៦​ម៉ឺន​នាក់​បន្ថែម​ទៀត​បាន​ស្លាប់​ពាក់ព័ន្ធ​នឹង​វីរុស COVID-19 នៅ​មន្ទីរពេទ្យ​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ប្រទេស​ចិន​កាលពី​សប្ដាហ៍​មុន និង​ពុំបាន​បូក​បញ្ចូល​ចំនួន​ទាំងនោះ​នៅ​ក្នុង​ចំនួន​សរុប​នោះ​ទេ​។ ​យោង​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ ផ្អែកលើ​ទិន្នន័យ​ផ្ដល់​ឲ្យ​ដោយ​ទីក្រុង​ប៉េកាំង ចំនួន​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ នៅ​ក្នុង​ប្រទេស​ចិនបាន​ហក់​ឡើង​ក្នុង​រង្វង់ ​៧០% រហូតដល់ ៦៣.៣០៧​នាក់​លើស​ពី​សប្ដាហ៍​កន្លង​ទៅ។​ នេះ​គឺជា​ចំនួន​ខ្ពស់​បំផុត​ប្រចាំ​សប្ដាហ៍ ដែល​បាន​ចិន​បាន​រាយការណ៍ចាប់​តាំង​ពី​វីរុស COVID-19 បាន​ផ្ទុះ​រាលដាល​កាលពី​ជាង ​៣​ឆ្នាំមុន​។ ​ក្រុម​អាជ្ញាធរ​សុខាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​ថា ចំនួន​អ្នកជំងឺ COVID-19 ដែល​ត្រូវការ​ការ​ព្យាបាល​ជា​ចាំបាច់​នៅ​ក្នុង​មន្ទីរពេទ្យ​នានា​របស់​ចិន បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត ខណៈ​មនុស្ស​រាប់​លាន​នាក់​បាន​ធ្វើ​ដំណើរ​ទូទាំង​ប្រទេស ​ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ​ដែល​បាន​រង់ចាំ​ជា​យូរ​មក​ហើយ បាន​បង្ក​ក្ដី​បារម្ភ​ពី​ការ​ផ្ទុះ​រាលដាល​ថ្មី​បន្ថែម​ទៀត៕អត្ថបទ៖ សុខមាន

រុស្ស៊ី​ព្រមាន​ថា ខ្លួន​នឹង​អាច​ប្រើ​អាវុធ​នុយក្លេអ៊ែរ ប្រសិនបើ​ចាញ់​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2023/01/20 07:01:24 pm        418
​រុស្ស៊ី៖ ខណៈ​សហរដ្ឋអាមេរិក​ត្រៀម​ប្រកាស​ការ​ផ្ដល់​ជំនួយ​យោធា​ថ្មី​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​ ហើយទីក្រុង ​Kyiv ជំរុញ​ដល់ដៃ​គូ​លោក​ខាង​លិច​របស់​ខ្លួន​ឲ្យ​ផ្ដល់​រថក្រោះ​ទំនើប​ៗ និង​អាវុធ​ធុន​ធ្ងន់​ផ្សេង​ទៀត​ទីក្រុង Moscow បាន​ឆ្លើយតប​កាលពី​ថ្ងៃ​ព្រហស្បតិ៍ដោយ​ការ​គំរាម​ស្រដៀង​គ្នា​កាលពី​កន្លងទៅ​។ ​ជាថ្មី​ម្ដងទៀត​រុស្ស៊ី​បាន​សំដៅ​ដល់​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ​ដើម្បី​រារាំង​សហរដ្ឋអាមេរិក និង​សម្ព័ន្ធ​យោធា​ណា​តូ​របស់ខ្លួន​កុំ​ឲ្យ​ជួយ​អ៊ុយ​ក្រែ​ន ទប់ទល់​នឹង​ការ​លុកលុយ​ពេញបន្ទុក​របស់​ប្រធានាធិបតី Vladimir Putin ដែល​បាន​បើក​ការវាយប្រហារ​អូសបន្លាយ​ជិត​ ១១​ខែ​មកនេះ​។ អតីត​ប្រធានាធិបតី​រុស្ស៊ី​លោក Dmitry Medvedev ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់លោក Putin ដែល​បច្ចុប្បន្ន​កាន់តំណែង​ជា​អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​រុស្ស៊ីបាន​និយាយថា នេះ​មិនមែនជា​ការលើកឡើង​ឲ្យ​រួច​តែ​ពី​មាត់​នោះទេ​។ ​ការបរាជ័យ​របស់​ម​ហា​អំណាច​នុយក្លេអ៊ែរ​មួយ​នេះ​នៅក្នុង​សង្គ្រាម អាច​បង្ក​ឲ្យ​មាន​សង្គ្រាម​នុយក្លេអ៊ែរ​ ​នេះ​បើតាម​ការសរសេរ​បង្ហោះ​នៅលើ​បណ្ដាញ​ Telegram ​របស់លោក។ ​​លោក Medvedev បាន​បន្ថែម​ថា មហាអំណាច​នុយក្លេអ៊ែរ​មិន​ធ្លាប់​បរាជ័យ​ក្នុង​ជម្លោះ​ធំៗ ដែល​ការសម្រេច​លើ​ជោគ​វាសនា​របស់ខ្លួន​នោះទេ វោហា​សាស្ត្រ​របស់លោក​បាន​កើនឡើង​កាន់តែខ្លាំង​ឡើង ​ក្នុងអំឡុងពេល​នៃ​សង្គ្រាម​ជិតមួយឆ្នាំ​។​ ​នៅពេល​សួរថា​ តើ​សេចក្តីថ្លែងការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់លោក Medvedev បង្ហាញ​ពី​ការកើនឡើង​នៃ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន ឬ​ការ​ប្រឈម​ដាក់គ្នា​កាន់តែ​ធំ​របស់​រុស្ស៊ី​ជាមួយ​លោកខាងលិច​នោះ ឬ​យ៉ាងណា អ្នកនាំពាក្យ​ជាន់ខ្ពស់​របស់​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការអត្ថាធិប្បាយ​នេះ​គឺ​ស្របតាម​គោលការណ៍​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​។ ​គោលការណ៍​នុយក្លេអ៊ែរ​របស់​ទីក្រុង Moscow អនុញ្ញាត​ឲ្យមានការ​វាយប្រហារ​ដោយ​នុយ​ក្លេអ៊ែរ បន្ទាប់ពីមានការ​ឈ្លានពាន​ប្រឆាំងនឹង​សហព័ន្ធរុស្ស៊ី នៅពេល​រដ្ឋ​មួយ​នេះ​រង​ការគំរាមកំហែង​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្នងការរាជធានី បញ្ជាឲ្យតាមចាប់ខ្លួននារីដែលបើករថយន្តបង្កគ្រោះថ្នាក់ ស្លាប់បុរសម្នាក់នៅខណ្ឌសែនសុខ
07/30/2026 08:07 AM
លោក Trump នឹងវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំងខណៈទីបញ្ជាការកណ្ដាលអាមេរិកបញ្ជាក់ពីការវាយប្រហារចេញពីកូវ៉ែត
07/30/2026 08:07 AM
ឱកាសអាហាររូបករណ៍​ជាង ១ពាន់​កន្លែងដល់​យុវជន​ដែល​មកពី​គ្រួសារ​ក្រីក្រ និងងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀម​រាប​នៅ​វិទ្យា​ស្ថា​ន NPIA
07/30/2026 08:07 AM
រដ្ឋមន្រ្តីក្រសួងការងារ សាទរចំពោះប្រតិបត្តិការក្រុមហ៊ុន Minebea រយៈពេល ១៥ឆ្នាំនៅកម្ពុជា និងស្វាគមន៍ការពង្រីកការវិនិយោគនៅខេត្តពោធិ៍សាត់
07/30/2026 08:07 AM
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យសកម្មភាពកសិករបូមទឹកសង្គ្រោះស្រូវ ក្នុងខេត្តបាត់ដំបង
07/30/2026 08:07 AM
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញនិវត្តន៍មកកាន់មាតុប្រទេសវិញដោយសុវត្ថិភាពបន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/30/2026 07:07 AM
កម្ពុជាបង្ហាញពី​សមិទ្ធផល​ក្នុងការបោសសម្អាតគ្រាប់មីន និងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់មនុស្សធម៌ ដែលបណ្តាលមកពីជម្លោះព្រំដែន និងការប្រើប្រាស់គ្រាប់បែកចង្កោម​របស់ថៃ
07/30/2026 07:07 AM
ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ណែនាំឱ្យមន្ដ្រីពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ
07/30/2026 07:07 AM
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ការរួមសហការគ្នារវាងមន្រ្តីក្រសួងបរិស្ថាន និងអ្នកស្រឡាញ់បរិស្ថាន បានឆ្លុះបញ្ជាំងពីការប្តេជ្ញាចិត្តក្នុងការការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា
07/30/2026 07:07 AM
សមត្ថកិច្ច ចាប់ខ្លួនយុវជនម្នាក់ទៀត ដែលជាក្រុមអះអាងថា កូនខ្លាមេ ០៧ និងប្រើហិង្សាលើយុវជនម្នាក់បណ្ដាលឱ្យប្រកាច់លើដងផ្លូវ
07/30/2026 07:07 AM