ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

ព័ត៌មានសំខាន់ៗ

រុស្ស៊ី​ព្រមាន​ពី​សង្គ្រាម​ថ្មី​ពេញបន្ទុក ប្រសិនបើ​សម្ព័ន្ធ​ណា​តូប​ន្ត​ផ្ដល់​អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន​

2023/01/20 05:36:00 pm        479
​រុស្ស៊ី៖ រុស្ស៊ី​កំពុង​ព្រមាន​ពី​សង្គ្រាម​រីក​កាន់តែ​ធំ​ដ៏​គ្រោះថ្នាក់​បំផុត ប្រសិនបើ​សម្ព័ន្ធ​យោធា​ណា​តូ​បញ្ជូន​អាវុធ​ធុន​ធ្ងន់ ដូចជា​រថក្រោះ​ប្រយុទ្ធ និង​ប្រព័ន្ធ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​។ ​សេចក្ដីថ្លែងការណ៍​ព្រមាន​ពី​វិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​កើត​ឡើង​មុន​ជំនួប​ម្ចាស់​ជំនួយ​ដ៏​សំខាន់​មួយ ខណៈ​បណ្ដា​ប្រទេស​លោក​ខាង​លិច​ពិចារណា​ ផ្ដល់​គ្រឿងយុទ្ធោបករណ៍​ដ៏​មាន​ឥទ្ធិពល​បន្ថែម​ទៀត​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន ​ស្រប​ពេល​កងកម្លាំង​រុស្ស៊ី​កំពុង​បង្កើន​ការ​វាយ​ប្រយុទ្ធ​កាន់​តែ​ខ្លាំង​ ដើម្បី​ដណ្ដើម​គ្រប់គ្រង​ដែនដី​។ ​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​បាន​ប្ដេជ្ញា​ផ្ដល់​អាវុធ​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​ សម្រាប់​អ៊ុយ​ក្រែ​នកាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ប្រទេស​ខ្លះ​បាន​សន្យា​បញ្ជូន​រថក្រោះ​ឲ្យ​ទីក្រុង Kyiv ដែល​បាន​ស្នើ ប្រសិន​បើ​ប្រទេស​អាល្លឺម៉ង់​យល់ព្រម​។ ប៉ុន្តែ​អាល្លឺម៉ង់​ពុំបាន​ផ្ដល់​សញ្ញា​នៃ​ការបោះបង់​សិទ្ធិ​វ៉េតូនោះ​ទេ លើ​ការ​បញ្ជូន​អាវុធ​ដែល​ខ្លួន​បារម្ភ​ថា​នឹង​ធ្វើ​ឲ្យ​ទីក្រុង Moscow ផ្ទុះ​កំហឹង​​។ អាល្លឺម៉ង់​បាន​ប្រឈម​សម្ពាធ​កាន់​តែ​ខ្លាំង​ក្នុង​ការ​ផ្គត់ផ្គង់​រថក្រោះ​ដល់​ទី​ក្រុង Kyiv ហើយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy បាន​បង្ហាញ​ការ​ខកចិត្ត ​ព្រោះតែ​ការ​ទទួល​បាន​អាវុធ​ធុន​ធ្ងន់​មិន​គ្រប់​គ្រាន់​។ ​ចាប់​តាំង​ពី​ចក្រភព​អង់គ្លេស​បាន​ប្រកាស​កាលពី​សប្ដាហ៍​មុន​ថា ​ខ្លួន​នឹង​បញ្ជូន​រថក្រោះ Challenger 2 ទីក្រុង​ប៊ែ​រ​ឡាំង​បាន​ប្រឈម​នឹង​សម្ពាធ​កាន់​តែ​ខ្លាំង​ក្នុង​ការ​បញ្ជូន​រថក្រោះ Leopard 2 របស់​ខ្លួន យ៉ាង​ហោច​ណាស់​ក៏​ជា​ការ​បើកផ្លូវ​សម្រាប់​ប្រទេស​ផ្សេងទៀត​ដូចជាប្រទេស​ប៉ូឡូញ​ផង​ដែរ ដើម្បី​បញ្ជូន​គ្រឿងយុទ្ធោបករណ៍​ផលិត​ដោយ​អាល្លឺម៉ង់​ពី​ស្តុក​ផ្ទាល់ខ្លួន​របស់​ពួកគេ​។ វិមាន​ក្រឹម​ឡាំង​បាន​ដាក់​សម្ពាធ​លើ​លោក​ខាង​លិច ​កុំ​ឲ្យ​ផ្ដល់​អាវុធ​ធុន​ធ្ងន់​ដល់​អ៊ុយ​ក្រែ​នដែល​មាន​សមត្ថភាព​វាយប្រហារ​លើ​កងកម្លាំង​និង​ដែនដី​របស់​រុស្ស៊ី៕អត្ថបទ៖ សុខមាន

សភា​វៀតណាម​អនុម័ត​ការសុំ​លាលែង​ពី​តំណែង​របស់​ប្រធានាធិបតី

2023/01/19 07:03:11 pm        254
​វៀតណាម៖ រដ្ឋសភា​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ពុធ បានអនុម័ត​ការសុំ​លាលែង​ពី​តំណែង​របស់​ប្រធានាធិបតី វៀតណាមលោក ង្វៀន សួន​ហ្វុ​ក ​(Nguyen Xuan Phuc) មួយថ្ងៃ​បន្ទាប់ពី​លោក​បាន​សុំលាលែង​ពី​តំណែង​ ជា​ផ្នែក​មួយ​នៃ​ការជំរុញ​ប្រឆាំង​អំពើពុករលួយ​។ ការលាលែង​ភ្លាមៗ និង​មិន​ធ្លាប់មាន​ពីមុនមក​របស់លោក ធ្វើឡើង​ក្នុងអំឡុងពេល​នៃ​ភាពចលាចល​នយោបាយ​ដ៏​សំខាន់​នៅក្នុង​ប្រទេស​វៀតណាម ជា​កន្លែង​ដែល​ការ​បោសសម្អាត​ប្រឆាំង​អំពើពុករលួយ និង​ការ​ប្រជែង​គ្នា​ក្នុង​ក្រុម​ដែល​បាន​មើលឃើញរដ្ឋមន្ត្រី​ជាច្រើន​រូ​ប​ត្រូវបាន​បណ្តេញចេញ​។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយថា នៅក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​មួយ​ដែល​ត្រូវបាន​បិទ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ សមាជិក​រដ្ឋសភា ៩៣ភាគរយ​បាន​បោះឆ្នោត​អនុម័ត​លើ​ការលាលែង​របស់លោក Phuc។ ដោយនៅ​មិនទាន់មាន​អ្នក​បន្ត​តំណែង​នៅឡើយលោក វ៉ូ ធិ អា​ញ់​សួន​(Vo Thi Anh Xuan) អនុ​ប្រធានាធិបតី​បច្ចុប្បន្ននឹង​ក្លាយជា​ប្រធានាធិបតីបណ្ដោះអាសន្ន​ ដោយ​ស្វ័យប្រវត្តិ​តាម​រដ្ឋធម្មនុញ្ញ​។ ​ការលាលែង​ភ្លាមៗ​របស់លោក Phuc គឺជា​ស្ថានភាព​មិនធម្មតា​មួយ​នៅក្នុង​ប្រទេស​វៀតណាម ដែលជា​ធម្មតា​ការផ្លាស់ប្តូរ​នយោបាយ​ត្រូវបាន​រៀបចំ​យ៉ាង​ប្រុងប្រយ័ត្ន​។ ឧបនាយករដ្ឋមន្ត្រី​ពីររូប​គឺ​លោក ផាម​ ប៊ិ​ញ​មិញ ​(Pham Binh Minh) និងលោក វូ ឌុ​កដាំ​ (Vu Duc Dam) ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ក្នុង​ខែ​នេះក្នុងការ​បោសសម្អាត​ប្រឆាំង​អំពើពុករលួយ​ ដែល​នាំទៅដល់​ការចាប់ខ្លួន​មន្ត្រី​រាប់សិប​នាក់​ផ្សេងទៀត ដោយ​ការចោទប្រកាន់​អំពើពុករលួយ​ជាច្រើន​ទាក់ទង​នឹង​កិច្ចព្រមព្រៀង ​ដែល​ធ្វើ​ឡើងជា​ផ្នែក​មួយ​នៃ​ការឆ្លើយតប​ជំងឺ​រាតត្បាត Covid-19 របស់​ប្រទេស​វៀតណាម​។ ​អគ្គលេខាធិកាលោក ង្វៀន ភូ​ត្រុ​ង ​(Nguyen Phu Trong) ជា​អ្នកមាន​ឥទ្ធិពល​បំផុត​នៅក្នុង​បក្សត្រូវបាន​គេ​មើលឃើញ​យ៉ាង​ទូលំទូលាយ​ថា ​ជា​ស្ថាបត្យករ​នៅ​ពីក្រោយ​ការប្រឆាំង​អំពើពុករលួយ ដែល​បានបង្ហាញ​នូវ​ប្រជាប្រិយភាព​ក្នុងចំណោម​សាធារណជន​វៀតណាម​៕អត្ថបទ៖ ប៊ុនថន

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​សរសេរ​លិខិត​អញ្ជើញ​មេដឹកនាំ​ចិនលោក Xi Jinping ចូលរួម​ការពិភាក្សា​

2023/01/19 06:23:28 pm        496
​អ៊ុយក្រែន៖ ភរិយា​របស់លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy លោកស្រី Olena Zelenska បាន​និយាយ​កាលពី​ថ្ងៃពុធ​ថា លោក Volodymyr Zelenskyy បាន​សរសេរ​លិខិត​អញ្ជើញ​លោក​ប្រធានាធិបតី​ចិន Xi Jinping សម្រាប់​ការពិភាក្សា​ដែល​ត្រូវ​បាន​អនុញ្ញាត​នៅ​ក្នុង​ទីក្រុង Davos ប្រទេស​ស្វី​ស​ទៅកាន់​គណៈប្រតិភូ​រប​ស់​ចិន។ ​លោក Zelenskyy បាន​ព្យាយាម​ទាក់ទង​ម្ដង​ហើយ​ម្ដងទៀត​ជាមួយ​លោក Xi ចាប់​តាំង​ពី​ការ​វាយ​លុក​របស់​រុស្ស៊ី​ទៅលើ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ​ឆ្នាំ​មុន ដោយ​រំពឹង​ថា ​ទីក្រុង​ប៉េកាំង​នឹង​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​លើ​មេដឹកនាំ​រុស្ស៊ី Vladimir Putin​។ ក្នុង​អំឡុង​ការ​ថ្លែង​កាលពី​ថ្ងៃ​អង្គារនៅ​វាទិកា​សេដ្ឋកិច្ចពិភពលោក​ ក្នុង​ទីក្រុង​រមណីយដ្ឋាន Davos លោកស្រី Zelenska បាន​និយាយថា លោកស្រីមាន​លិខិត​សម្រាប់​ជូន​លោក Xi ប៉ុន្តែ​លោកស្រី​បានផ្ដល់​ការ​លម្អិត​ថ្មី​អំឡុង​ស​ន្និសិទ​សារព័ត៌មានកាលពី​ថ្ងៃ​ពុធ​។ ​លោកស្រី​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា នេះ​ជា​កាយវិការ និង​ការអញ្ជើញ​សម្រាប់​ការសន្ទនា ហើយ​ខ្ញុំ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​ នឹងមាន​ការឆ្លើយតប​វិញ​ចំពោះ​ការអញ្ជើញ​នេះ​។ គួរ​រម្លឹក​ថា ប្រទេស​ចិន និង​រុស្ស៊ីបាន​ប្រកាស​ពី​មិត្តភាព​គ្មាន​ដែន​កំណត់​កាលពី​ខែកុម្ភៈ​ឆ្នាំមុន ភ្លាមៗមុន​លោក Putin​ បញ្ជា​ឲ្យ​កងទ័ព​របស់​លោក​វាយ​ចូល​ប្រទេស​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

ការធ្វើដំណើរ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​នៅ​ចិន​បង្កើន​ក្តីបារម្ភ​ពី​វិបត្តិ ​COVID-19 នៅ​តំបន់​ជនបទ​

2023/01/19 06:00:16 pm        337
​ចិន៖ គេ​តែង​បាន​លឺ​សំឡេង​អ៊ូអរ​ស្ទើរ​រាល់ថ្ងៃ​នៅ​ពាក់​កណ្ដាត​អា​ធ្រា​ត្រ​។ ក្រោយមក​មានការ​បាញ់​កាំជ្រួច​ភ្ញី ​និង​សកម្មភាព​ផ្សេងទៀតលាយឡំ​ដោយ​ចម្រៀង​បុណ្យ​សព​ដែល​បាន​ប្រគំ​នៅ​លើ​ស្គរ និង​សំឡេង​ផ្លុំ​ស្នែង​តាម​ប្រពៃណី។​ ​ពិធីបុណ្យ​ជាច្រើន​ដែល​មានន័យថា ជា​ការ​បញ្ជូន​ព្រលឹង​នៃ​អ្នកស្លាប់​ចេញពី​ការ​រង​ទុក្ខ​មាន​ឡើង ខណៈ​ការ​ផ្ទុះ​រាល​ដាល​ដ៏​ធ្ងន់ធ្ងរ​បំផុត​នៃ​វីរុស​រាតត្បាត​សកល​កូ​រ៉ូ​ណា​របស់​ចិន​ ឆ្លង​រាលដាល​ទៅកាន់​ទី​ជន​បទ​ដែល​ងាយ​រងគ្រោះ​បន្ថែម​ទៀត​។ ​អ្នកដំណើរ​វ័យ ​២៤​ឆ្នាំ​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅកាន់​ស្រុក​កំណើត​របស់​នាង​នៅ​ស្រុក​ Taoyuan ភាគ​ខាងត្បូង​ខេត្ត Hunan ​សម្រាប់​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន ដែល​ជា​ថ្ងៃ​ឈប់សម្រាក​ដ៏​ធំ​បំផុត​របស់​ចិន​បាន​និយាយ​ថា ខាន​មាន​ពេលវេលា​ដ៏​ល្អ​នេះ​ច្រើន​ឆ្នាំ​មក​ហើយ។ ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​តាម​ចន្ទគតិ​លើកដំបូង​របស់​ចិន ដោយ​គ្មាន​ការ​រឹតត្បិត​ការ​ឆ្លង​រាលដាល​វីរុស Covid-19 បាន​ផ្ដល់​ឱកាស​ឲ្យ​គ្រួសារ​ដែល​បាន​បែក​គ្នា​នៅ​ទូទាំង​ប្រទេស បាន​ជួបជុំគ្នា ​មួយ​ចំនួន​ក្នុង​ចំណោម​ពួកគេមាន​ពេល​បាន​ជួបជុំគ្នា​ជា​លើកដំបូង ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។ ​ប៉ុន្តែ​កម្មករ​ចំណាក​ស្រុក និស្សិត និង​មនុស្ស​ជាច្រើន​ទៀត​ដែល​កំពុង​ធ្វើដំណើរ​ចេញពី​ទីក្រុង​នានា​ ដែល​បាន​បិទ​ដោយ​សារ​ការទប់ស្កាត់​ការ​ឆ្លង​វីរុស​ អាច​នាំ​វីរុស​នេះ​ត្រឡប់​ទៅ​ស្រុកកំណើត​របស់​ពួកគេ ដែល​បង្ក​ក្ដី​បារម្ភ​កើន​ឡើង ពិសេស​សម្រាប់​មនុស្ស​ចាស់​។ ​ថ្ងៃ​ឈប់សម្រាក​ដែល​មាន​រយៈពេល​ ៤០​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ចិន ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ពិធីបុណ្យ​និទាឃៈ​រដូវ ត្រូវ​បាន​គេ​ហៅថា​ជា​ការ​ធ្វើ​ចំណាកស្រុក​របស់​មនុស្ស​ប្រចាំ​ឆ្នាំ​ដ៏​ធំ​បំផុត​តែមួយគត់​។ ក្រសួង​ដឹកជញ្ជូន​ចិន​បាន​និយាយ​នៅ​ខែ​នេះ​ថា ​ខ្លួន​រំពឹង​ថា​នឹង​មាន​អ្នកដំណើរ​ជាង ​២​ពាន់​លាន​នាក់ ដែល​ចំនួន​នេះ​កើន​ឡើង​ទ្វេដង​លើស​ឆ្នាំមុន និង​ប្រមាណ​ ៧០​លើស​កាលពី​ឆ្នាំ​២០១៩៕អត្ថបទ៖ សុខមាន

កងកម្លាំង​រុស្ស៊ី​វាយ​រុលទៅមុខ​ដណ្ដើម​គ្រប់គ្រង​ទីក្រុង Soledar ទោះបី​រង​ការបរាជ័យ​ដ៏​ធំ​ក៏ដោយ​

2023/01/19 05:30:51 pm        545
​អ៊ុយក្រែន៖ កាលពី​ថ្ងៃទី​១២ ​ខែមករា កងកម្លាំង​រុស្ស៊ី​បាន​វាយ​ដណ្ដើម​គ្រប់គ្រង​ទីក្រុង​ផលិត​អំបិល ​របស់​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​តំបន់ Donetsk ជា​ការ​ដណ្ដើម​បាន​លើកដំបូង​ចាប់​តាំង​ពី​ខែ​កក្កដា​មក​។ វា​ជា​សប្ដាហ៍​ដ៏​អាក្រក់​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន​។ ២​ថ្ងៃ​ក្រោយមក​កងកម្លាំង​រុស្ស៊ី​បាន​បាញ់​ស្រោច​រ៉ូ​កែ​ត​ប្រមាណ​ ៥០​គ្រាប់​ទៅលើ​ទីក្រុង​ជាច្រើន​របស់​អ៊ុយ​ក្រែ​ន​។ អគារ​អឹ​ផាត​មិន​ដ៏​ធំ​មួយ​នៅ​ក្នុង​ទីក្រុង​ឌី​នី​ប្រូ (Dnipro)​ សម្លាប់​មនុស្ស​ជាង​ ៤០​នាក់​នៅ​ក្នុង​ការវាយប្រហារ​ដ៏​បំផុត​មួយ ​ក្នុងចំណោម​ការ​វាយ​ប្រហារ​ធំៗ​ជាច្រើន​របស់​សង្គ្រាម​នេះ​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​ស្ដីបន្ទោស​រុស្ស៊ី ប៉ុន្តែ​វិមាន​ក្រឹម​ឡាំង​បាន​ច្រានចោល​ការទទួលខុសត្រូវ ចំពោះ​ការវាយប្រហារ​ទាំងនោះ​។ ​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ​ខែ​មករា​សប្ដាហ៍​នេះ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​អ៊ុយ​ក្រែ​ន​បាន​ស្លាប់រួម​ជាមួយ​មនុស្ស ​១៤​នាក់ រួម​ទាំង​កុមារ​ផ្សេងទៀត​នៅ​ពេល​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​បាន​ធ្លា​ក់ នៅ​ខាងក្រៅ​មជ្ឈមណ្ឌល​ថែ​ទាំង​កុមារ​ជិត​ទីក្រុង Kyiv។ ហេតុការណ៍​នេះ​ពុំទាន់​ត្រូវ​បាន​គេ​ដឹង​ភ្លាមៗ​ទេ ពី​មូលហេតុ​នាំ​ឲ្យ​មាន​ឧបទ្ទវ​ហេតុនេះ​។ ​ទីក្រុង Soledar ដែល​ជា​ទីក្រុង​ផលិត​អំបិល​បាន​ធ្លាក់​ចូល​ក្នុង​ដៃ​កងកម្លាំង​រុស្ស៊ី មួយ​សប្ដាហ៍​បន្ទាប់ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ក្ដៅ​គគុក​។ ​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​ប្រកាស​ជ័យជម្នះ​មួយថ្ងៃ​បន្ទាប់ ខណៈ​ដែល​ប្រភព​យោធា​នានា​របស់​រុស្ស៊ី​បាន​និយាយ​ថា ​ទាហាន​របស់​ទីក្រុង Moscow​ បាន​វាយ​រុល​ទៅ​មុខ​ចូល​ទៅ​តំបន់​ Krasnaya Gora ស្ថិត​ក្នុង​តំបន់​ខេត្ត Donetska ឆ្ពោះ​ទៅ​ភាគ​និរតី។ ប៉ុន្តែ​អ្នកនាំពាក្យ​កងកម្លាំង​អ៊ុយ​ក្រែ​ន​ក្នុង​ភាគ​ខាងកើត​បាន​និយាយ​ថា ទាហាន​របស់​ទីក្រុង Kyiv នៅ​តែ​កំពុង​ប្រយុទ្ធ​ដណ្ដើម​ទីក្រុង Soledar ជាមួយ​ទាហាន​រុស្ស៊ី និង​ចោទ​រុស្ស៊ី​ថា​ កំពុង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព»

2023/01/19 02:35:59 pm        718
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ដែលមានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះប្រមាណ ១.២០០នាក់។អគារ«មន្ទីរពេទ្យជាតិតេជោសន្ដិភាព»មានចំនួន១១អគារដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់(E)មានទំហំ ៧,៤៨០ ម៉ែត្រការ៉េ,អគារព្យាបាលកម្រិតធ្ងន់(H1និង H2)មានគ្រែសរុបចំនួន៥២៧គ្រែ, អគារព្យាបាលកម្រិតស្រាល(H3,H4,H5,H6និងH7)មានគ្រែសរុប៨,៩៦៩ គ្រែ,គ្រែបុគ្គលិកពេទ្យប្រចាំការមានចំនួន៤៦គ្រែនិងគ្រែបុគ្គលិកស្នាក់នៅចំនួន២០៦ គ្រែ,អគារបច្ចេកទេស(T1),អគារបច្ចេកទេស (T2),អគារផ្គត់ផ្គង់និងព័ត៌មាន(A)មានទំហំ២,៨៣៥ ម៉ែត្រការ៉េ,អគារស្នាក់នៅសម្រាប់បុគ្គលិក (S)មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ចំណតរថយន្តមានផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែលអាចចត រថយន្តបានចំនួន ២១០ គ្រឿង មានសួនច្បារព័ណ៌បៃតងទំហំ ៤,៤៩០ ម៉ែត្រការ៉េ ។មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC.co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ។ មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ។មន្ទីរពេទ្យជាតិដ៏ធំមួយនេះគ្រោងនឹងបញ្ចប់ការសាងសង់ រួចជាស្ថាពរនិងដាក់ឲ្យដំណើរការជាផ្លូវការនៅខែមិថុនាឆ្នាំ២០២៣។ «មន្ទីរពេទ្យជាតិ តេជោសន្ដិភាព» នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេស កម្ពុជាដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ។ ក្នុងករណីមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំមន្ទីរពេទ្យជាតិដ៏ធំមួយនេះអាចមានលទ្ធភាពទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ដនោះទេដោយមន្ទីរពេទ្យនេះបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដារ៕

UN និយាយថា ជន​ស៊ីវិល​ជាង ៧.០០០​នាក់​ស្លាប់​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​ការវាយលុក

2023/01/18 07:26:28 pm        381
​អ៊ុយក្រែន៖ របាយការណ៍​របស់​អង្គការសហប្រជាជាតិ​និយាយថា ចំនួន​អ្នកស្លាប់​ជា​ជន​ស៊ីវិល​នៅ​ប្រទេស​អ៊ុយ​ក្រែ​នមាន​លើស​ពី ៧០០០​នាក់ ចាប់​តាំង​ពី​ការវាយលុក​របស់​រុស្ស៊ី​ចាប់ផ្តើម​កាលពី​ខែ​កុម្ភៈ​ឆ្នាំមុន​។ យ៉ាង​ហោច​ណាស់​មនុស្ស ៤០​នាក់​ត្រូវ​បាន​បញ្ជាក់​ថា​បាន​ស្លាប់​ នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​មី​ស៊ី​ល​កាលពី​ថ្ងៃ​សៅរ៍​ លើ​អគារ​អឹ​ផាត់​មឹន​កម្ពស់ ៩​ជាន់​ក្នុង​ទីក្រុង Dnipro ភាគ​ខាង​កើត​។ អាជ្ញាធរ​គ្រា​អាសន្ន​របស់​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា កុមារ​ ៣នាក់​ស្ថិត​ក្នុង​ចំណោម​ជន​រង​គ្រោះ ហើយ ២៥​នាក់​ផ្សេង​ទៀត​នៅ​បាត់​ខ្លួន​នៅឡើយ​។ រុស្ស៊ី​បាន​អះអាង​ថា អគារ​ក្នុង​ទីក្រុង Dnipro ត្រូវ​បាន​វាយប្រហារ​បណ្តាល​មក​ពី​សកម្មភាព​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​អ៊ុយ​ក្រែ​ន​។​ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ថ្កោលទោស​ទីក្រុង​មូ​ស្គូ​។ លោក​បាន​និយាយថា អ្នក​គ្រប់គ្នា​ដែលជា​ប់​ពាក់ព័ន្ធ​ក្នុង​ឧក្រិដ្ឋកម្ម​សង្គ្រាម​នេះ នឹងត្រូវ​កំណត់​អត្តសញ្ញាណ ហើយនឹង​នាំយកមក​កាត់ទោស​។ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​មី​ស៊ី​ល​នេះ​។ នៅក្នុង​សេចក្តីថ្លែងការណ៍​ដែល​ចេញផ្សាយ​តាមរយៈ​អ្នកនាំពាក្យរបស់​លោក Guterres បាន​និយាយថា ការវាយប្រហារ​មកលើ​ជន​ស៊ីវិល និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិលរំលោភ​លើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ​។ ពួកគេ​ត្រូវតែ​បញ្ចប់​ភ្លាមៗ​។ ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ ទទួលបន្ទុក​សិទ្ធិមនុស្ស​បាន​រាយការណ៍​ថា យ៉ាងហោចណាស់​ជន​ស៊ីវិល ៧,០៣១​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ចន្លោះ​ថ្ងៃទី​២៤ ខែកុម្ភៈ​ឆ្នាំមុន​​ ខណៈ​ការ​វាយលុក​បានចាប់ផ្តើម និង​រហូតដល់​ថ្ងៃទី​១៥ ខែមករា​នេះ ហើយ​ជនរងគ្រោះ ៤៣៣​នាក់​គឺជា​កុមារ៕អត្ថបទ៖ ប៊ុនថន

ក្រុង​ប៉េកាំង​និយាយថា ប្រទេស​ចិន​បាន​វិល​មករក​សភាព​ធម្មតា​វិញ​ហើយ ក្រោយ​បញ្ចប់​ការ​រឹតត្បិត​ការឆ្លង​វីរុស COVID-19

2023/01/18 06:13:28 pm        401
​ចិន៖ លោក Liu He ឧបនាយករដ្ឋមន្ត្រី​ចិន​បាន​ប្រាប់​វាទិកា​សេដ្ឋកិច្ចពិភពលោក​កាលពី​ថ្ងៃ​អង្គារ ខណៈ​លោក​បាន​អញ្ជើញ​មិត្តភ័ក្ដិ​បរទេស​ឲ្យ​ទៅ​ទស្សនកិច្ច​ប្រទេស​របស់​លោក​ថា ប្រទេស​ចិន​បាន​វិល​ត្រឡប់​ទៅ​រក​សភាព​ធម្មតា​វិញ​ហើយ ក្រោយ​ដក​ការ​រឹតត្បិត​វិធានការ​ទប់ស្កាត់​ឆ្លង​វីរុស Covid-19។ ​ប្រទេស​ចិន​បាន​បោះបង់ចោល​វិធានការ​គ្មាន ​covid ឬ "zero-Covid" របស់​ខ្លួន​កាលពី​ខែ​មុន ក្រោយ​ការ​អនុវត្តន៍ ​៣​ឆ្នាំ​ក្នុង​ការ​រឹតត្បិត​ដ៏​តឹងរ៉ឹង​បំផុត​នៃ​ការ​ឆ្លង​រាលដាល​វីរុស​រាតត្បាត​សកល​ក្នុង​ពិភព​លោក​។ ​លោក Liu បាន​ប្រាប់​កិច្ចប្រជុំ​ពិភពលោក​នៅក្នុង​ទីក្រុង Davos ប្រទេស​ស្វី​ស​ថា ការ​ផ្លាស់ប្តូរ​បាន​ប្រព្រឹត្តិ​ប្រកបដោយ​ស្ថិរភាព​ និង​រលូន​។ ​លោក​ថា ពេលវេលា​ដែល​មាន​ករណី​ឆ្លង​ហក់​ឡើង​ដល់​ចំណុចកំពូល និង​ការ​វិល​ត្រឡប់​ទៅរក​សភាព​ធម្មតា​វិញ​មាន​ភាព​លឿន​រហ័ស។ ​លោក​ថា ឧស្សាហកម្ម ម្ហូបអាហារ និង​ភេសជ្ជៈ និង​ទេសចរណ៍​បាន​ចាប់ផ្ដើម​វិល​ទៅ​រក​សភាព​ធម្មតា​វិញ​ហើយ ខណៈ​ដែល​មនុស្ស​ប្រមាណ ៥​ពាន់​លាន​នាក់​ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ដំណើរ​ អំឡុង​ថ្ងៃ​ឈប់​សម្រាក​នៃ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ចិន ដែល​នឹង​ចាប់ផ្ដើម​នៅ​ចុង​សប្ដាហ៍​នេះ។ ​លោក​ក៏បាន​ជំរុញ​ផង​ដែរ​ឲ្យ​ជនបរទេស​ចូល​ទៅលេង​កម្សាន្ត​នៅ​ប្រទេស​ចិន ក្រោយ​វិធាន​ការ​តម្រូវ​ឲ្យ​ដាក់​នៅ​ដាច់ដោយឡែក សម្រាប់​ការ​មក​ដល់​របស់​ជន​បរទេស​ត្រូវ​បាន​ដកចេញ​កាលពី​សប្ដាហ៍​មុន​៕​អត្ថបទ៖ សុខមាន

សហភាព​អឺរ៉ុប​គ្រោង​បង្កើត​ឃ្លាំង​ស្តុក​អាវុធ​នុយក្លេអ៊ែរ​នៅជាប់​ព្រំដែន​រុស្ស៊ី​

2023/01/18 05:09:30 pm        355
​អឺរ៉ុប៖ គណៈកម្មការ​អឺរ៉ុប​បានប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា ​ខ្លួន​នឹង​បង្កើត​ឃ្លាំង​បម្រុង​យុទ្ធសាស្ត្រ​នៃ​សម្ភារៈ ​និង​ការផ្គត់ផ្គង់​លើកដំបូង ដែល​អាច​ផ្ដល់​ការ​ឆ្លើយ​តប​ដល់​បណ្ដា​សមាជិក​សហភាព​អឺរ៉ុប ចំពោះ​ឧបទ្ទវហេតុ​អាវុធ​គីមី ឬ​នុយក្លេអ៊ែរ​ដ៏​ខ្លាំងក្លា​នៅ​ថ្ងៃ​ណាមួយ​។ ​ឃ្លាំង​ស្តុក​អាវុធ​នេះ​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​ហ្វាំ​ង​ឡង់ ​ដែល​ផ្ដល់​ការ​ងាយ​ស្រួល​ដល់​រដ្ឋ​នីមួយៗ​នៅ​តំបន់​បាល់​ទីក​។ ​គណៈកម្មការ​អឺរ៉ុប​សម្រាប់​ការគ្រប់គ្រង​វិបត្តិ​លោក Janez Lenarcic បាន​និយាយ​ថា ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​បាន​បញ្ជាក់​ពី​តម្រូវការ ក្នុង​ការ​បង្កើត​ឃ្លាំង​ស្តុក​អាវុធ​ដែល​នឹង​ផ្ដល់​នូវ​សុវត្ថិ​ភាពជា​ចម្បង រហ័ស និង​ការ​ឆ្លើយ​តប​ដែល​ត្រូវ​បាន​សម្របសម្រួល​នៅ​កម្រិត​សហភាព​អឺរ៉ុប​។ ​យោង​តាម​សារព័ត៌មាន EuroNews ឃ្លាំង​ស្តុក​នេះ​នឹង​រួមមាន​វិធានការណ៍​វេជ្ជសាស្ត្រ​សំខាន់ៗ ​បូក​រួម​ទាំង​វ៉ាក់សាំង និង​ថ្នាំ​ប្រឆាំង​មេរោគ ឧបករណ៍​វេជ្ជសាស្ត្រ និង​ឧបករណ៍​ឆ្លើយតប​ជំនាញ​ដែល​ត្រូវការ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​គ្រោះថ្នាក់​ជីវសាស្ត្រ វិទ្យុសកម្ម និង​នុយក្លេអ៊ែរ។ តាម​ទ្រឹស្ដី​ទីតាំង​នេះ​គួរតែ​អាច​បញ្ជូន​ការ​ផ្គត់ផ្គង់​ក្នុង​រយៈពេល ១២​ម៉ោង បន្ទាប់ពី​សមាជិក​ដែល​រង​ផល​ប៉ះពាល់​ទទួល​យក​ការ​ផ្តល់​ជូន​ជំនួយ​របស់​សហភាព​អឺរ៉ុប​។ ទីក្រុង​ប្រ៊ុ​ច​សែ​ល​បាន​អនុម័ត​ថវិកា​ចំនួន ២៤២​លាន​អឺរ៉ូ​ស្មើ ២៦១​លាន​ដុល្លារ​អាមេរិក​ក្នុង​ការ​ផ្តល់​មូលនិធិ​សម្រាប់​កម្មវិធី​នេះ ​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​មាន​ការ​ត្រៀម​លក្ខ​ខណៈ​រួចរាល់ សម្រាប់​ប្រើប្រាស់​នៅ​ឆ្នាំ​២០២៤៕អត្ថបទ៖ សុខមាន

មេដឹកនាំ​យោធា​ជាន់ខ្ពស់​របស់​អ៊ុយ​ក្រែ​ន​ និង​សហរដ្ឋអាមេរិក​បាន​ជួបពិភាក្សា​ជុំវិញ​តម្រូវការ​បន្ទាន់​

2023/01/18 04:45:50 pm        335
​ប៉ូឡូញ៖ មន្ត្រី​យោធា​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ប៉ូឡូញ និង​បាន​ពិភាក្សា​ជាមួយ​សម​ភាគី​អ៊ុយ​ក្រែ​ន​ក្នុង​ជំនួប​ទល់មុខ​គ្នា​ជា​លើកដំបូង ខណៈ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​ឈានចូល​ជិត​គម្រប់​ ១​ឆ្នាំ​។​ ​អគ្គ​មេបញ្ជាការ​កងទ័ព​សហរដ្ឋអាមេរិក​លោក Mark Milley ដែល​ជា​ប្រធាន​នាយសេនាធិការ​ចម្រុះបាន​ជួប​រយៈពេល​ជាច្រើន​ម៉ោង ជាមួយ​មន្ត្រី​ប្រមុខ​យោធា​របស់​អ៊ុយ​ក្រែ​ន​លោក​ឧត្ដមសេនីយ៍ Valerii Zaluzhnyi នៅ​ក្នុង​ទីតាំង​ពុំបាន​បញ្ជា​ក់​មួយ​ក្នុង​ប្រទេស​ប៉ូឡូញ​ភាគ​អាគ្នេយ៍​ជិត​ព្រំដែន​អ៊ុយ​ក្រែ​ន​។ ​លោក Zaluzhnyi បាន​និយាយ​ថា លោក​បាន​គូស​បញ្ជាក់​ពី​តម្រូវការ​បន្ទាន់ ​សម្រាប់​កង​កម្លាំង​របស់លោក​កាលពី​ថ្ងៃ​អង្គារ​ជាមួយ​លោក Milley​។ ​មេដឹកនាំ​ទាំង​២ ​បាន​ពិភាក្សា​គ្នា​ជា​ញឹក​ញាប់​អំពី​តម្រូវការ​យោធា​របស់​អ៊ុយ​ក្រែ​ន និង​ស្ថានភាព​នៃ​សង្គ្រាម​កាលពី​ពី​ឆ្នាំមុន ប៉ុន្តែ​ពុំ​ដែល​បាន​ជួប​គ្នា​ដោយ​ផ្ទាល់​ទេ​។ ​ជំនួប​នេះ​មាន​ឡើង ខណៈ​សហគមន៍​អន្តរជាតិ​បង្កើន​ជំនួយ​យោធា​ដល់​អ៊ុយ​ក្រែ​ន រួម​ទាំង​ការពង្រីក​ការ​ហ្វឹក​ហាត់​របស់​ទាហាន​អ៊ុយ​ក្រែ​ន​ដោយ​សហរដ្ឋអាមេរិក និង​ការ​ផ្ដល់​ខែល​ការពារ​មី​ស៊ី​ល​ប៉ា​ទ្រី​យ៉ូ​ត រថក្រោះ និង​កា​របង្កើន​ការ​ការពារ​ដែនអាកាស និង​ប្រព័ន្ធ​អាវុធ​ផ្សេងទៀតដោយ​សហរដ្ឋ​អាមេរិក និង​កម្លាំង​ចម្រុះ​របស់​សហភាព​អឺរ៉ុប និង​បណ្ដា​ប្រទេស​ផ្សេងទៀត​។​ ជំនួប​នេះ​ក៏បាន​កើត​ឡើង​ផង​ដែរ ​ស្របពេល​មានការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​នៅក្នុង​ខេត្ត Donetsk ភាគ​ខាងកើត ជាទី​ដែល​កងកម្លាំង​រុស្ស៊ី​ដែល​មាន​ជំនួយ​ ពី​ក្រុម​ទាហាន​ស៊ីឈ្នួល​វ៉េ​កណា​គ្រុប​រាប់​ពាន់​នាក់ក្នុង​ការ​កែ​ប្រែ​ស្ថានការណ៍ ​ក្រោយ​ការ​ដើរ​ថយ​ក្រោយ​នៅ​សមរភូមិ​ប្រយុទ្ធ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកពន្លត់អគ្គិភ័យពីរនាក់ស្លាប់នៅកោះ Crete របស់ក្រិក ខណៈភ្លើងឆេះព្រៃគំរាមកំហែងផ្នែកខ្លះនៃភាគខាងត្បូងទ្វីបអឺរ៉ុប
07/30/2026 09:07 AM
សម្ដេចធិបតី អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន Phoenix Voyages Group Limited ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
07/30/2026 09:07 AM
ស្នងការរាជធានី បញ្ជាឲ្យតាមចាប់ខ្លួននារីដែលបើករថយន្តបង្កគ្រោះថ្នាក់ ស្លាប់បុរសម្នាក់នៅខណ្ឌសែនសុខ
07/30/2026 08:07 AM
លោក Trump នឹងវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំងខណៈទីបញ្ជាការកណ្ដាលអាមេរិកបញ្ជាក់ពីការវាយប្រហារចេញពីកូវ៉ែត
07/30/2026 08:07 AM
ឱកាសអាហាររូបករណ៍​ជាង ១ពាន់​កន្លែងដល់​យុវជន​ដែល​មកពី​គ្រួសារ​ក្រីក្រ និងងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀម​រាប​នៅ​វិទ្យា​ស្ថា​ន NPIA
07/30/2026 08:07 AM
រដ្ឋមន្រ្តីក្រសួងការងារ សាទរចំពោះប្រតិបត្តិការក្រុមហ៊ុន Minebea រយៈពេល ១៥ឆ្នាំនៅកម្ពុជា និងស្វាគមន៍ការពង្រីកការវិនិយោគនៅខេត្តពោធិ៍សាត់
07/30/2026 08:07 AM
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យសកម្មភាពកសិករបូមទឹកសង្គ្រោះស្រូវ ក្នុងខេត្តបាត់ដំបង
07/30/2026 08:07 AM
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញនិវត្តន៍មកកាន់មាតុប្រទេសវិញដោយសុវត្ថិភាពបន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/30/2026 07:07 AM
កម្ពុជាបង្ហាញពី​សមិទ្ធផល​ក្នុងការបោសសម្អាតគ្រាប់មីន និងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់មនុស្សធម៌ ដែលបណ្តាលមកពីជម្លោះព្រំដែន និងការប្រើប្រាស់គ្រាប់បែកចង្កោម​របស់ថៃ
07/30/2026 07:07 AM
ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ណែនាំឱ្យមន្ដ្រីពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ
07/30/2026 07:07 AM