ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

ព័ត៌មានសំខាន់ៗ

ជន​ស៊ីវិល​រាប់​រយ​នាក់​បាន​ជាប់​ក្នុង​ទីក្រុង Soledar ស្រប​ពេល​សមរភូមិ​ប្រយុទ្ធ​នៅតែ​ក្ដៅគគុក​

2023/01/13 06:17:59 pm        630
​អ៊ុយក្រែន៖ អ៊ុយ​ក្រែ​ន​និយាយ​ថា ជន​ស៊ីវិល​រាប់រយ​នាក់​នៅតែ​ជាប់​ក្នុង​ទីក្រុង Soledar ខណៈ​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​នៅតែ​បន្ត​ ដើម្បី​ដណ្ដើម​គ្រប់គ្រង​ទីក្រុង​ផលិត​អំបិល​ដែល​រង​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ខាងកើត​។ ​លោក Pavlo Kyrylenko អភិបាល​តំបន់ Donetsk បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​អ៊ុយ​ក្រែ​ន​ថា ជន​ស៊ីវិល​ចំនួន ​៥៥៩​នាក់​រួម​ទាំង​កុមារ​ ១៥​នាក់​នៅតែ​ជាប់​ក្នុង​ទីក្រុង ​Soledar នៅ​ឡើយ​ និង​មិន​អាច​ជម្លៀស​ចេញ​បាន​ទេ​។ អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទាហាន​របស់​ខ្លួន​កំពុង​ទប់ទល់​បាន ខណៈ​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​យ៉ាង​ក្ដៅ​គគុក​នៅតែ​បន្ត​ក្នុង​ទីក្រុង Soledar ដោយ​ច្រានចោល​ការ​អះអាង​ដោយ​ក្រុម​ទាហាន​ស៊ីឈ្នួល​ Wagner របស់​រុស្ស៊ី​ដែល​ថា​ កងកម្លាំង​រប​ស់​ខ្លួន​បាន​ដណ្ដើម​គ្រប់គ្រង​ទីក្រុង​នេះ​ហើយ​។​​មន្ត្រី​ជាន់ខ្ពស់​ការពារ​ជាតិ​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​រុស្ស៊ី​កំពុង​បញ្ជូន​កង​ទ័ព​បន្ថែម​ទៀត​ទៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ខាងកើត ខណៈ​កងកម្លាំង​របស់​ទីក្រុង Moscow ព្យាយាម​វាយ​ដណ្ដើមយក​ទីក្រុង​ផលិត​អំបិល​តូច​មួយ​នេះ​៕អត្ថបទ៖ សុខមាន

ប្រទេស​អាស៊ី​ជាប់​ចំណាត់ថ្នាក់​លេខ​១ ​នៃ​លិខិតឆ្លងដែន​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ពិភពលោក​ក្នុង​ឆ្នាំ​២០២៣

2023/01/13 05:53:44 pm        675
​ជប៉ុន៖ ប្រទេស​ជប៉ុន​នៅតែ​ឈរ​នៅ​លើ​កំពូល​តារាង ​នៃ​ចំណាត់ថ្នាក់​លិខិតឆ្លងដែន​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ពិភព​លោក​នាពេល​ថ្មីៗ​នេះ ដោយ​សិង្ហ​បុរី និង​កូរ៉េខាងត្បូង​ជាប់​ចំណាត់ថ្នាក់​លេខ២។ Henley and Partners ដែល​ជា​ក្រុមហ៊ុន​តាមដាន​ចំណាត់ថ្នាក់​នេះ​ បាន​និយាយ​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គា​រថា នៅ​ក្នុង​ចំណាត់ថ្នាក់​សន្ទស្សន៍​លិខិតឆ្លងដែន​ចុងក្រោយ​របស់ Henley ប្រទេស​ជប៉ុន​ទទួល​បាន​ពិន្ទុ​សម្រាប់​ការ​ធ្វើដំណើរ​ដោយ​គ្មាន​ទិដ្ឋាការ​ចំនួន ១៩៣គោលដៅ ដែល​មានន័យថា ​អ្នក​កាន់​លិខិតឆ្លងដែន​ជប៉ុន​អាច​ធ្វើ​ដំណើរ​ទៅកាន់គោលដៅ​ ១៩៣ ក្នុងចំណោម ២២៧គោលដៅ​ដោយ​មិន​ចាំ​បាច់​មាន​ទិដ្ឋាការ​។ ចំនួន​នេះ​គឺ​ប្រហែល ៨៥% នៃ​ពិភពលោក​ទាំងមូល។ ​ក្រុមហ៊ុន​បាន​ពន្យល់​ថា សន្ទស្សន៍​លិខិតឆ្លងដែន​របស់ខ្លួនគឺជា​ប្រភេទ​តែមួយគត់​របស់ខ្លួន ​ដោយ​ផ្អែកលើ​ទិន្នន័យ​ផ្តាច់មុខ​ពី​អាជ្ញាធរ​ដឹកជញ្ជូន​ផ្លូវ​អាកាស​អន្តរជាតិ ដែលជា​សមាគម​ពាណិជ្ជកម្ម​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ជាង ២៩០ ជុំវិញ​ពិភពលោក​។ ​ប្រទេស​សិង្ហ​បុរី​ដែល​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ​ជាមួយ​ប្រទេស​ជប៉ុន​កាលពី​ឆ្នាំមុន​បាន​ធ្លាក់​មក​នៅ​លេខ២ ​វិញ​នៅ​ឆ្នាំ​២០២៣​ នេះ​។ ​ទាំង​សិង្ហ​បុរី និង​កូរ៉េខាងត្បូងទទួលបាន​ពិន្ទុ​ការធ្វើដំណើរ​ដោយ​គ្មាន​ទិដ្ឋាការ​ទៅកាន់ ១៩២គោលដៅ ខណៈ​អាល្លឺម៉ង់ និង​អេ​ស្ប៉ា​ញ​ឈរ​នៅ​លេខ​រៀង​ទី​៣ ដោយ​មាន​ពិន្ទុ​សម្រាប់​ការ​ធ្វើដំណើរ​ដោយ​គ្មាន​ទិដ្ឋាការ​ទៅកាន់​គោលដៅ​ចំនួន ១៩០​។ ​ឈរ​នៅ​លេខ​រៀង​ទី​៤ គឺ​ហ្វាំ​ង​ឡង់ អ៊ីតាលី និង​លុចហ្សំបួរ​ទទួលបាន​ពិន្ទុ ១៩៨​។ អូទ្រីស ដា​ណឺ​ម៉ាក ហូ​ឡង់ និង​ស៊ុយអែត​ទទួលបាន​ពិន្ទុ ១៨៨ ដោយ​ដាក់​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​នៅ​លេខ៥។ បារាំង អៀរ​ឡង់ ព័រ​ទុយ​ហ្គា​ល់ និង​ចក្រភព​អង់គ្លេស​ឈរ​នៅ​លេខ​រៀង​ទី​៦ បាន​ស្មើ​ដោយមាន​ពិន្ទុ ១៨៧។ ​ទន្ទឹម​នឹង​នេះ​ដែរសហរដ្ឋអាមេរិក​ឈរ​នៅ​លេខ៧ រួម​ជាមួយ​នឹង​ប្រទេស​នូ​វែ​ល​សេ​ឡង់ និង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ដូចជា បែលហ្ស៊ិក សាធារណរដ្ឋ​ឆែក ន័រវេស និង​ស្វី​ស​៕អត្ថបទ៖ សុខមាន

បម្រាម​លើ​ការផ្ដល់​ទិដ្ឋាការ​របស់​ចិន​ជុំវិញ​វិធានការ​ទប់ស្កាត់​វីរុស ​COVID-19 បង្ក​ក្ដី​បារម្ភ​ពី​សភា​ពាណិជ្ជកម្ម​ជាន់ខ្ពស់​របស់​អឺរ៉ុប​

2023/01/13 05:17:22 pm        754
​ចិន៖ សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នាំមុខគេ​ចំនួន​២ បាន​អំពាវនាវ​ឲ្យ​ប្រទេស​ចិន​កុំ​ដាក់​កំហិត​លើ​ការ​ធ្វើ​ដំណើរ​ថ្មី បន្ទាប់ពី​ខ្លួន​បាន​ផ្អាក​ការ​ចេញ​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​មកពី​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង​។ ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ក្នុង​ប្រទេស​ចិន​បាន​និយាយ​ថា ពួកគេ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ទីក្រុង​ប៉េកាំង ​ក្នុង​ការ​ផ្អាក​ដំណើរការ​ផ្ដល់​ទិដ្ឋាការ​សម្រាប់​ពលរដ្ឋ​របស់​ប្រទេស​មួយ​ចំនួន និង​ការព្រមាន​របស់​ខ្លួន​អំពី​វិធានការ​សងសឹក ​ប្រឆាំង​នឹង​បណ្ដា​ប្រទេស​ដែល​បាន​ដាក់​កំហិត​លើ​អ្នក​ដំណើរ​ចិន​ ចាប់​តាំង​ពី​ទីក្រុង​ប៉េកាំង​បាន​លុប​ចោល​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស Covid-19។ ​សភា​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា មិន​ត្រឹមតែ​ហានិភ័យ "​ការ​ព្យួរ​ទិដ្ឋាការ​" នេះ​នាំ​ឱ្យ​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​កើន​ឡើង និង​ការ​ធ្លាក់​ចុះ​ទំនុកចិត្ត​អាជីវកម្ម​ប៉ុណ្ណោះ​ទេ វា​ក៏​មាន​ហានិភ័យ​ផង​ដែរ​ក្នុង​ការ​រារាំង​ប្រទេស​ចិន ​ពី​ការ​បង្ហាញ​នូវ​អ្វី​ដែល​ខ្លួន​មាន​ផ្តល់​ជូន​ទាំង​ស្រុង ជា​អ្វី​ដែល​មិន​អាច​ទៅ​រួច​ក្នុង​រយៈពេល ៣​ឆ្នាំ​កន្លង​មក​នេះ ដោយសារតែ​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ដ៏​តឹងរ៉ឹង​របស់​ប្រទេស​នេះ​។ ​សហរដ្ឋអាមេរិក កាណាដា ជប៉ុន និង​កូរ៉េខាងត្បូង​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ជាច្រើន​ ដែល​បាន​ដាក់​វិធានការ​រឹតត្បិត​លើ​ការ​មក​ដល់​របស់​អ្នកដំណើរ​ពី​ប្រទេស​ចិន ដូចជា​ការ​តម្រូវ​ឲ្យ​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស Covid-19 មុន​ការចេញដំណើរ ការ​ធ្វើ​តេស្ត​ពេល​ទៅ​ដល់ ឬ​ការ​រឹតត្បិត​ជើង​ហោះ​ហើរ​ជា​ដើម​៕ អត្ថបទ៖ សុខមាន

ឆ្នាំ២០២២ ខេត្ដសៀមរាប ទទួលអ្នកទេសចរជាតិ និងអន្ដរជាតិជាង ២លាននាក់

2023/01/13 05:14:48 pm        785
សៀមរាប៖ របាយការណ៍មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានបង្ហាញថា ចាប់ពីខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាង ២លាន ៦៩ម៉ឺននាក់ បានដើរកម្សាន្តក្នុងខេត្ដសៀមរាប បើធៀបនឹងឆ្នាំ២០២១កើនឡើងជាង៤០០ភាគរយ ។របាយការណ៍បន្តថា ទេសចរអន្ដរជាតិមានចំនួនប្រមាណជាង ២សែន ៨ម៉ឺននាក់ ខណៈដែលអ្នកទេសចរជាតិមានជាង ២លាន ៤០ម៉ឺននាក់ ។របាយការណ៍ដដែលបានបន្ដថា ភ្ញៀវទេសចរអន្ដរជាតិទាំងនោះ មានជនជាតិអាមេរិក បារាំង អង់គ្លេស ចិន ថៃ ឥណ្ឌា អាឡឺម៉ង់ វៀតណាម អូស្ដ្រាលី និងអេស្បាញ។ដោយឡែករបាយការណ៍នៃលំហូរទេសចរចូលទស្សនារមណីយដ្ឋានអង្គរ មានជាង២លាន៦៤ម៉ឺនាក់ និងអ្នកទេសចរទិញសំបុត្រចូលទស្សនាអង្គរមានចំនួន២៨ម៉ឺននាក់ ដែលសរុបក្នុងរយៈពេលមួយឆ្នាំ២០២២កន្លងមកចំនួន ២,៩៣០,៣៨៥នាក់ ៕

រដ្ឋអាជ្ញា​ពិសេស​ត្រូវបានតែងតាំង​ដើម្បី​ស៊ើបអង្កេត​ឯកសារ​របស់លោក Biden ដែល​បាន​ផ្ទៀងផ្ទាត់​

2023/01/13 05:01:00 pm        661
​អាមេរិក៖ រដ្ឋអាជ្ញា​សហរដ្ឋអាមេរិក Merrick Garland​ បាន​តែង​តាំង​រដ្ឋអាជ្ញា​ពិសេស​មួយ ​ដើម្បី​ស៊ើប​អង្កេត​ករណី​កាន់កាប់​ឯកសារ​ដែល​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ហើយ​របស់​លោក Joe Biden​។ លោក Robert Hur អតីតមន្ត្រី​ជាន់ខ្ពស់​ក្រសួងយុត្តិធម៌​អំឡុង​ពេល​លោក Trump នៅ​ជា​ប្រធានាធិបតី​នឹង​ដឹកនាំ​ការ​ស៊ើបអង្កេត​នេះ​។ ​ឯកសារ​ដែល​ត្រូវ​បាន​ផ្ទៀងផ្ទាត់​រួច​នោះ​ត្រូវ​បាន​រក​ឃើញ​ថ្មីៗ​នេះ នៅ​ក្នុង​គេហដ្ឋាន​របស់​លោក Biden និង​នៅ​ការិយា​ល័យ​មួយ​ដែល​លោក​បាន​ប្រើប្រាស់ ​នៅ​ពេល​លោក​កាន់​តំណែង​ជា​អនុ​ប្រធានាធិបតី​របស់​អតីត​ប្រធានាធិបតី​អាមេរិក Obama។ ​សេត​វិមាន​និយាយ​ថា លោក Biden នឹង​សហការ​ពេញទំហឹង​ក្នុង​ការ​ស៊ើបអង្កេត​នេះ​។ ​ការ​រក​ឃើញ​ឯកសារ​នេះ​ត្រូវ​បាន​ហៅថា ​ជា​ភាព​អាម៉ាស់​ខាង​នយោបាយ​សម្រាប់​លោក Biden ខណៈ​ករណី​នេះ​បាន​កើត​ឡើងអំឡុង​ការ​ស៊ើប​អង្កេត​ដែល​នៅតែ​បន្ត​នៅឡើយ​ លើ​ការចោទប្រកាន់​ពី​បទ​ខ្វះ​ការគ្រប់គ្រង​ឯកសារ​ដែល​បាន​ផ្ទៀង​ផ្ទាត់ ​របស់​អតីត​ប្រធានាធិបតី Donald Trump។ ​លោក Biden បាន​និយាយថា ឯកសារ​ទី​១ ​ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា នៅ​មជ្ឈមណ្ឌល Penn Biden Center ជា​អង្គការ​មួយ​ដែល​លោក Biden បាន​បង្កើត​នៅ​ក្នុង​ទីក្រុង Washington DC​។ ក្រោយ​មក​ឯកសារ​ទាំង​នោះ​ត្រូវ​បាន​ប្រគល់​ជូនបណ្ណាសារជាតិ​សហរដ្ឋអាមេរិក (US National Archives)​។ ​លោក Garland បាន​និយាយ​ថា ឯកសារ​ទី​២ ត្រូវ​បាន​រក​ឃើញ​នៅ​ថ្ងៃ​ទី​២០ ​ខែ​វិច្ឆិកា​នៅ​គេហដ្ឋាន​របស់​លោក Biden នៅ​ទីក្រុង Wilmington រដ្ឋ Delaware៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន​ អញ្ជើញដឹកនាំប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

2023/01/13 04:03:51 pm        767
ភ្នំពេញ៖​​ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈសំខាន់ៗមួយចំនួន ៖១- សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ២- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត៣-សេចក្តីព្រាងគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨៤- សេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧៥-បញ្ហាផ្សេងៗ៕សេចក្តីព្រាងច្បាប់ស្តីពី “ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី)”ដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖- សាវបានច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដំបូងរបស់កម្ពុជា ត្រូវបានប្រកាសឱ្យប្រើនៅឆ្នាំ១៩៩៣ ដើម្បីរៀបចំឱ្យមានជាក្របខណ្ឌគតិយុត្តសម្រាប់របបគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ ដែលផ្តោតជាសំខាន់លើប្រព័ន្ធថវិកាផ្អែកលើធាតុចូល ។ នៅឆ្នាំ២០០៤ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ” ដោយមានគោលដៅផ្លាស់ប្តូរប្រព័ន្ធថវិកាផ្អែកលើធាតុចូល និងមជ្ឈការ ឆ្ពោះទៅប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម និងវិមជ្ឈការ ពោលគឺសំដៅប្រែក្លាយជាជំហានៗនូវប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យទៅជាប្រព័ន្ធមួយស្របតាមបទដ្ឋាននិងឧត្តមានុវត្តអន្តរជាតិ។- គោលបំណងនៃសេចក្តីព្រាងច្បាប់សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ(ថ្មី) ត្រូវបានរៀបចំក្នុងគោលបំណងដើម្បីកសាងក្របខណ្ឌគតិយុត្តគោល និងចាំបាច់សម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅកាត់ ថា “ថវិកាសមិទ្ធកម្ម” ដែលជាម៉ូដែលសមស្របសម្រាប់កម្ពុជា ស្របតាមយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធ ថវិកាឆ្នាំ២០១៨-២០២៥ ដែលជាស្នូលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។លើសពីនេះ ភាពជឿទុកចិត្តថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និង គណនេយ្យសមិទ្ធកម្ម ដែលសសរស្តមទាំង៤ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានគិតគូរបញ្ចល គ្រប់ជ្រុងជ្រាយ សំដៅធានាប្រសិទ្ធភាព និងចីរភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការ ទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងសមធម៌សង្គម។- ដំណើរការនៃការរៀបចំសេចក្តីព្រាងច្បាប់សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ(ថ្មី) ធ្វើឡើងដោយស្របតាមយុទ្ធសាស្រ្តនៃការ កែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ ដែលបានកំណត់យកម៉ូដែល “ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម” ដែលជាប្រព័ន្ធសមស្របសម្រាប់កម្ពុជា បន្ទាប់ពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច។

អ៊ុយ​ក្រែ​ន​និយាយថា គ្មាន​កិច្ចព្រមព្រៀង​ផ្លូវការ​ណាមួយ​ត្រូវបាន​ចុះហត្ថលេខា ​បន្ទាប់ពី​ជំនួប​ជាមួយ​រុស្ស៊ី​នៅ​ទួរគី

2023/01/12 10:05:27 pm        295
​អ៊ុយក្រែន៖ ស្នងការ​សិទ្ធិមនុស្ស​អ៊ុយ​ក្រែ​ន​លោក Dmytro Lubinets បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា គ្មាន​កិច្ចព្រមព្រៀង​ផ្លូវការ​ណាមួយ​ត្រូវបាន​ចុះហត្ថលេខា​ឡើយ បន្ទាប់ពី​ជំនួប​ជាមួយ​សម​ភាគី​រុស្ស៊ី​លោកស្រី Tatyana Moskalkova នៅ​រដ្ឋធានី Ankara ប្រទេស​ទួរគី​។ លោក Lubinets បាន​និយាយ​ថា កិច្ច​ពិភាក្សាបាន​នាំឱ្យមាន​កិច្ចព្រមព្រៀង​មួយ​ ស្តីពី​ការដោះដូរ​ឈ្លើយសឹក​សង្គ្រាម​ចំនួន ៤០​នាក់ ជា​ផ្នែក​នៃ​ការរៀបចំ​ដ៏​ទូលំទូលាយ​ដែល​ភាគី​ទាំង២ ​បាន​ដោះដូរ​ឈ្លើយសឹក​ជា​ទៀងទាត់​។ លោក Lubinets និយាយថា ភាគី​អ៊ុយ​ក្រែ​ន​បាន​បញ្ចេញមតិក្នុងចំណោម​បញ្ហា​ផ្សេងៗ រួមទាំង​ការព្រួយបារម្ភ​របស់ខ្លួន​លើ​ការចោទប្រកាន់​របស់​រុស្ស៊ី​ ចំពោះ​ការរំលោភ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ក្នុងការ​ប្រព្រឹត្ត​លើ​ឈ្លើយសឹក​សង្គ្រាម​របស់​ភាគី​អ៊ុយ​ក្រែ​ន​។ ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​នបានធ្វើ​ការដោះដូរ​ឈ្លើយសឹក​ជាច្រើន​មកហើយ​។ សារ​ព័ត៌មាន RIA បាន​រាយការណ៍​ថា លោកស្រី Moskalkova បាន​និយាយថា បទ​ឈប់​បាញ់​គឺជា​ការចាំបាច់ដើម្បី​បញ្ឈប់​ការរំលោភ​សិទ្ធិមនុស្ស ហើយ​លោកស្រី​បានស្នើ​ឱ្យ​ទួរគី​ដែលជា​សមាជិក​សម្ព័ន្ធ​យោធា NATO បញ្ឈប់​ការ​ផ្គត់ផ្គង់​អាវុធ​ទៅឱ្យ​អ៊ុយ​ក្រែ​ន​។​ ​ខណៈ​លោកស្រី Moskalkova និង​លោក Lubinets បាន​ជួបគ្នា​ក្នុង​ទីក្រុង​អង់កា​រ៉ា ការប្រយុទ្ធ​ដ៏​ខ្លាំងមួយ​កំពុង​ផ្ទុះឡើង​នៅ​ទីក្រុង​តូច​មួយ​គឺ​ទីក្រុង Soledar នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​ជំនួប​នៅ​ទីក្រុង​អង់កា​រ៉ា​ប្រទេស​ទួរគី​ក្នុង​សប្តាហ៍​នេះគឺ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​មនុស្សធម៌ រួម​ទាំង​ការ​បង្កើត​ច្រក​របៀង​មនុស្សធម៌​។ ភាគី​នានា​នឹង​ព្យាយាម​ដាក់​ចេញ​នូវ​ផែនទី​បង្ហាញ​ផ្លូវ​ស្តីពី​សិទ្ធិ​កុមារ សិទ្ធិមនុស្ស និង​ការដោះដូរ​ឈ្លើយសឹក​៕អត្ថបទ៖ ប៊ុនថន

តំបន់​ជាច្រើន​ទូទាំងប្រទេស​ចិន​មាន​សភាព​អ៊ូអរ​ខ្លាំង និង​ត្រៀមខ្លួន​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ដែល​ជិត​ចូលមក​ដល់

2023/01/12 09:36:03 pm        446
​ចិន៖ ដោយ​សល់​ពេល​មិន​ដល់ ​២​សប្ដាហ៍​ទៀត​ទេ​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​មកដល់ ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ផ្សេងៗ​ជាច្រើន​នៃ​ប្រទេស​ចិនកំពុង​ត្រៀមខ្លួន​ ក្នុង​ឱកាស​ពិធីបុណ្យ​ប្រចាំ​ឆ្នាំ​ដ៏​ធំ​បំផុតសម្រាប់​ការ​ជួបជុំ​ក្រុម​គ្រួសារ ដោយ​ការទិញ​ផ្កា​ដ៏​ស្រស់​ស្អាត​ផ្សេងៗ និង​រៀប​ចំ​ការ​ប្រារព្ធ​ពិធី​តាម​ប្រពៃណី​វប្បធម៌​របស់​ចិន​។​ ​អាជីវករ​លក់​ផ្កា​តាម​ផ្សារ​នៅ​ទូទាំង​ប្រទេស​នេះ​កំពុង​ត្រៀម​ពង្រីក​អាជីវកម្ម ខណៈ​ប្រទេស​ចិន​ត្រៀម​ប្រារព្ធ​ពិធីបុណ្យ​ឆ្នាំ​ថ្មី​តាម​ចន្ទគតិ ដោយ​ក្រុម​អាជីវករ​កំពុង​មមាញឹក​នឹង​ការរៀបចំ​បំពេញ​តម្រូវការ​មនុស្ស ​អំឡុង​ពិធីបុណ្យ​នា​ពេល​ខាងមុខនេះ​។ ​នៅ​ទីក្រុង​ណាន​នី​ង​នៃ​តំបន់​ស្វយ័ត​ក្វាង​ស៊ី ជ័​ង​ស៊ូ​ ភាគខាងត្បូង​របស់​ចិន ផ្សារ​លក់​ផ្កា​បាន​ដាក់​លក់​ព្រោងព្រាត​តាំងពី​ប៉ុន្មាន​ថ្ងៃមុន ហើយ​ហាង​លក់​ទំនិញ​សម្រាប់​ពិធីបុណ្យ​សែន​ចូលឆ្នាំ​ចិន​បាន​បើក​គ្រប់​ទីកន្លែង​។ ​នៅ​ឆ្នាំនេះដើម​ក្រូច​ដែល​ត្រូវ​គេ​ជឿ​ថា​នឹង​នាំ​លាភ​សំណាង​ចូល​ផ្ទះ បាន​ក្លាយ​ការ​ពេញ​និយម​កាន់​តែ​ច្រើន​ក្នុងចំណោម​ពលរដ្ឋ​ចិន ដែល​បួងសួង​សុំ​សំណាងល្អ​កើតមាន​ក្នុង​ឱកាស​ឆ្នាំ​ថ្មី បន្ទាប់ពី​បាន​ឆ្លង​កាត់​ការ​ឆ្លង​រាលដាល​យ៉ាង​ខ្លាំង​នៃ​វីរុស COVID-19​។​ ​នៅ​ក្នុង​តំបន់​លូ​ដាយ​អិន​​ភាគ​និរតី​នៃ​ខេត្ត​កេ​ចូ​វ សកម្មភាព​វប្បធម៌​ផ្សេងៗ​ជាច្រើន​ទៅតាម​តំបន់​របស់​ពួកគេ ត្រូវ​បាន​រៀបចំឡើង​ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី​ដែល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​២២ ​ខែ​មករា​នេះ​។ សកម្មភាព​សិល្បៈ​ប្រពៃណី​ជាច្រើន ដូចជា​ការ​ឡក​ម៉ុង​សាយ និង​ការ​ប្រណាំង​ទូក​នាគ ​ក៏ដូចជា​សកម្មភាព​វប្បធម៌​ពិសេសៗ​ប្រចាំ​តំបន់​ជាច្រើន កំពុង​ទាក់ទាញ​ពលរដ្ឋ​ក្នុងស្រុក​ និង​ភ្ញៀវ​ទេសចរ​យ៉ាង​ច្រើន។ ​ចំណែក​នៅ​ក្នុង​ទីក្រុង​តៃ​អាន​ក្នុងស្រុក​តុង​ភីង​ នៃ​ខេត្ត​សាន​ទុង​ភាគ​ខាងកើត​ប្រទេស​ចិន អ្នក​ចូល​មើល​កម្សាន្ត​ជាច្រើន​បាន​សម្រុកចូល​ទស្សនាការ​តាំង​អំពូល​ភ្លើង​ និង​ការ​បាញ់​កាំជ្រួច​ភ្ញី​ដ៏​ស្រស់​ស្អាត​៕ អត្ថបទ៖ សុខមាន

លោក Putin ប្រាប់​រដ្ឋាភិបាល​ថា ស្ថានភាព​នៅ​តំបន់​អ៊ុយ​ក្រែ​ន​ដែល​បាន​ភ្ជាប់​ឧបសម្ព័ន្ធ​មានការ​លំបាក​

2023/01/12 07:18:25 pm        391
​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ស្ថានភាព​នៅ​ក្នុង​តំបន់​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​រុស្ស៊ី​និយាយ​ថា ខ្លួន​បាន​ដាក់​បញ្ចូល​ជា​ឧបសម្ព័ន្ធ​នៅតែ​ជា​កន្លែង​មានការ​លំបាក​។​ ​ទោះជា​យ៉ាងណា​លោក Putin បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​តាម​បណ្តាញ​ទូរទស្សន៍​ជាមួយ​មន្ត្រី​រដ្ឋា​ភិបាល​ថា ប្រទេស​រុស្ស៊ី​មាន​ធនធាន​ទាំងអស់​ដែល​ខ្លួន​ត្រូវការ​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ជីវភាព​រស់នៅនៅ​ក្នុង​តំបន់​របស់​អ៊ុយ​ក្រែ​ន​ទាំង​៤ ដែល​ទីក្រុង​មូ​ស្គូ​បាន​អះអាង​ជា​ឯកតោភាគី​ថា​ បាន​ដាក់​បញ្ចូល​ជា​ឧប​សម្ព័ន្ធ​កាលពី​ខែកញ្ញា ឆ្នាំ​២០២២។​ ​ជាមួយគ្នានេះ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា អង្គភាព​ទ័ពអាកាស​រុស្ស៊ី​បាន​ឡោមព័ទ្ធ​ទីក្រុង Soledar របស់​អ៊ុយ​ក្រែ​ន​ពី​ខាងជើង និង​ភាគខាងត្បូង​។ នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​ប្រចាំថ្ងៃ ក្រសួងការពារជាតិ​បាន​និយាយ​ថា អង្គភាព​វាយប្រហារ​របស់​រុស្ស៊ី​កំពុង​ប្រយុទ្ធ​ដើម្បី​ដណ្តើម​យក​ទីក្រុង Soledar ជាទី​ក្រុង​ផលិត​អំបិល​តូច​មួយ​នៅក្នុង​តំបន់ Donetsk ភាគ​ខាងកើតប្រទេស​អ៊ុយ​ក្រែ​ន ដែលជា​ចំណុច​ផ្តោត​នៃ​ការប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ៕អត្ថបទ៖ ប៊ុនថន

លោក Zelenskyy និយាយ​ចំអក​ការអះអាង​របស់​រុស្ស៊ី​លើ​ទីក្រុង Soledar ដោយ​និយាយ​ថា ​ការប្រយុទ្ធ​នៅតែ​បន្ត​

2023/01/12 06:49:03 pm        372
​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​ចំអក​ចំពោះ​ការ​អះ​អាង​របស់​រុស្ស៊ី​ថា​ បាន​ចូល​គ្រប់គ្រង​ផ្នែក​ខ្លះ​នៃ​ទីក្រុង Soledar ភាគ​ខាងកើត​ដោយ​និយាយថា​ ការ​ប្រយុទ្ធ​គ្នា​នៅតែ​បន្ត​។ ក្រុម​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី​របស់​ក្រុមហ៊ុន Wagner កាលពី​ថ្ងៃ​អង្គារ​បាន​អះអាង​ថា ខ្លួន​ដណ្តើម​បាន​ការ​គ្រប់គ្រង​ទាំងស្រុង​លើ​ទីក្រុង Soledar ប៉ុន្តែ​ការ​ប្រយុទ្ធ​នៅតែ​បន្ត​នៅ​ទីក្រុង​នេះ​។ ទីក្រុង Soledar គឺជា​ទីក្រុង​ផលិត​អំបិល​មួយ​នៅ​ជិត​ទីក្រុង Bakhmut ដែលជា​ការផ្តោត​សំខាន់​នៃ​ការវាយលុក​របស់​រុស្ស៊ី​ក្នុង​គោលបំណង​ដណ្តើម​យក​តំបន់ Donbas ទាំងមូល​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោក Zelenskiy បាន​និយាយ​នៅ​តាម​វីដេអូ​មួយ​ថា ពេលនេះ​រដ្ឋ​ភេរ​វករ និង​អ្នក​ឃោសនា​របស់ខ្លួន​កំពុង​ព្យាយាម​និយាយ​បំផ្លើស​ថា​ ផ្នែក​ខ្លះ​នៃ​ទីក្រុង Soledar របស់​យើងគឺជា​ផ្នែក​មួយចំនួន​របស់​រុស្ស៊ី ប៉ុន្តែ​ការប្រយុទ្ធ​គ្នា​នៅតែ​បន្ត​។​ ​នៅក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​មួយ​នៅលើ​បណ្តាញ​សង្គម Facebook ផ្នែក​សេនាធិការ​របស់​កងក​ម្លាំ​ង​ប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន​បាន​និយាយថា រុស្សី​កំពុង​ទទួលរង​ការបាត់បង់​ច្រើន ខណៈពួកគេ​ព្យាយាម​ដណ្តើមយក​ទីក្រុង Soledar និង​កាត់ផ្តាច់​ផ្លូវ​ផ្គត់ផ្គង់​សម្រាប់​អង្គភាព​ដែល​គាំទ្រ​ក្រុង​គី​វ​។​ ​ទន្ទឹមនឹងនេះទាហាន​អ៊ុយ​ក្រែ​ន​បាន​បាញ់កាំភ្លើង​ធំ PzH 2000 ដែល​ផលិត​ដោយ​អាល្លឺម៉ង់នៅ​ទីតាំង​របស់​រុស្ស៊ី​ជាច្រើន​កាលពី​ថ្ងៃ​ពុធនៅ​ជិត​ទីក្រុង Soledar។ ទោះបី​ជាមាន​កំហុស​បច្ចេកទេស​មួយចំនួន​ក៏ដោយ ក្រុម​ទាហាន​បាន​ពេញ​ចិត្តនឹង​កាំភ្លើង​ធំ PzH 2000​។ នៅពេលដែល​កាំភ្លើង​ស្វ័យប្រវត្តិ​ដំណើរការអត្រា​បាញ់​គឺ​មិន​គួរឱ្យ​ជឿ​។ វា​បាញ់​បាន​យ៉ាង​លឿន វា​បាញ់​បាន​ចំ​គោលដៅ​។ ប្រសិនបើ​អ្នកធ្វើ​អ្វី​គ្រប់យ៉ាង​បាន​ត្រឹមត្រូវ នោះ​វា​នឹង​បាញ់​បាន​ចំ​គោល​ដៅមិនគួរ​ឱ្យ​ជឿ​។ មេបញ្ជាការ​រុស្ស៊ីបានដាក់​គោលដៅ​លើ​ទីក្រុង Soledar ជាទី​តាំង​មួយ​ដើម្បី​វាយប្រហារ​ទីក្រុង Bakhmut នៅក្បែរនោះដែល​បាន​ផ្អាក​អស់​រយៈពេល​ជាច្រើន​ខែ៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] រញ្ជួយដីនៅប្រទេសជប៉ុនធ្វើឱ្យសហគមន៍នានាខ្វះខាតទឹក ខណៈអ្នកស្លាប់ឡើងដល់ជិត៣០នាក់
07/30/2026 11:07 AM
ផលិតផលសក្តានុពលចំនួន៥ បានគាំទ្រដល់កំណើនខ្ពស់នៃនាំចេញរបស់កម្ពុជា ក្នុង​ឆមាសទី១​ឆ្នាំ​នេះ
07/30/2026 11:07 AM
អត្តពលិកជាង ៦,៥០០នាក់ ត្រៀមចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ នាចុងសប្ដាហ៍
07/30/2026 10:07 AM
លោក Trump ដាក់ការទាមទារថ្មីឲ្យធ្វើសេចក្ដីស្នើច្បាប់សម្រាប់ដាក់ទណ្ឌកម្មរុស្ស៊ី និងអ៊ីរ៉ង់
07/30/2026 10:07 AM
សង្គ្រាមស៊ូដង់ដែលត្រូវបានបំភ្លេចចោលធ្វើឱ្យមនុស្សរាប់លាននាក់អត់ឃ្លាន ខណៈពិភពលោក ចាប់អារម្មណ៍តែសង្គ្រាមអ៊ីរ៉ង់ និងអ៊ុយក្រែន
07/30/2026 10:07 AM
ក្រុមហ៊ុនអេឡិចត្រូនិចមានសក្តានុពលមួយ គ្រោងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា
07/30/2026 10:07 AM
ប្រធានាធិបតីអ៊ុយក្រែន មានបំណងចាប់ផ្តើមផលិតមីស៊ីលស្ទាក់ចាប់ដែលមានអាជ្ញាប័ណ្ណ
07/30/2026 10:07 AM
លីគកំពូលកម្ពុជានឹងត្រូវចាប់ឆ្នោត និងប្រកាសបើករដូវកាលថ្មី ឆ្នាំ២០២៦/២៧ នាថ្ងៃស្អែក
07/30/2026 10:07 AM
អ៊ីរ៉ង់ បន្តវាយបកប្រឆាំងសហរដ្ឋអាមេរិក ខណៈការវាយប្រហារក្នុងតំបន់កាន់តែឡើងកម្តៅ
07/30/2026 10:07 AM
អ៊ីរ៉ង់និយាយថា ការតតាំងនឹងនៅបន្ត ដរាបណាការគំរាមកំហែងរបស់អាមេរិកនៅតែមាន
07/30/2026 10:07 AM