ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

ព័ត៌មានសំខាន់ៗ

ទស្សនាការផ្សាយបន្តផ្ទាល់!! សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្ដីពីសំឡេង នៃបណ្ដាប្រទេសខាងត្បូង

2023/01/12 06:38:35 pm        58
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំកំពូល ស្ដីពីសំឡេង នៃបណ្ដា​ប្រទេស​ខាង​ត្បូង (Voice of South Summit) តាមបែបនិម្មិត​។ បងប្អូនជនរួមជាតិអាចទស្សនាបានលើកញ្ចក់ទូរទស្សន៍ព័ត៌មាន BTV ឬ តាមរយៈផេកផ្លូវការ BTV Cambodia (https://fb.watch/h-ic0Coe4n/)

អង្គការ​សុខភាព​ពិភពលោក​កំពុងធ្វើការ​ជាមួយ​ចិន​លើ​ការ​ប្រឈម​ករណី​ឆ្លង​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​

2023/01/12 06:12:35 pm        348
​ចិន៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ការ​កង្វះ​ទិន្នន័យ​កំពុង​ជំរុញ​ឲ្យ​អង្គការ​នេះ​ជួយ​ដល់​ប្រទេស​ចិន ​ដើម្បី​គ្រប់គ្រង​ហា​នី​ភ័យ​នៃ​ការ​ឆ្លង​វីរុស COVID-19 កើន​ឡើង​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ចិន ខណៈ​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី​២ ​របស់​ពិភពលោក​មួយ​នេះ​បាន​បើក​ព្រំដែន​ឡើងវិញ​កាលពី​ថ្ងៃ​ទី​៨ ​ខែមករា រយៈពេល ​៣​ឆ្នាំក្រោយ​ការ​បិទ​។ ​ថ្ងៃ​ឈប់សម្រាក​ដែល​ត្រូវ​គេ​ស្គាល់មុន​ពេល​ផ្ទុះ​ជំងឺ​រាតត្បាត​សកល​ថា ជា​លំហូរ​ចំណាកស្រុក​ប្រចាំ​ឆ្នាំ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​មាន​ឡើង ស្រប​ពេល​ភាព​តានតឹង​ផ្នែក​ការទូត​កើន​ឡើង ជុំវិញ​ការ​រឹត​ត្បិត​ការ​ធ្វើដំណើរ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស COVID-19 ដែល​ទីក្រុង​ប៉េកាំង​បាន​ដាក់​ចេញ​ការ​ឆ្លើយ​តប​លើ​ជនជាតិ​កូរ៉េខាងត្បូង និង​ជប៉ុន​កាលពី​ថ្ងៃ​ពុធសម្រាប់​ការ​ធ្វើ​ដំណើរ​ចូល​ប្រទេស​ចិន​។ ​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ខ្លួន​នៅតែ​ពុំ​ទាន់​មាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​ប្រទេស​ចិន ដើម្បី​វាយតម្លៃ​ពេញលេញ​ពី​គ្រោះថ្នាក់​នៃ​ការ​កើន​ឡើង​ករណី​ឆ្លង​។​ ​លោក Abdi Rahman Mahamud ប្រធាន​ផ្នែក​គ្រាអាសន្ន និង​សម្របសម្រួល​ការឆ្លើយតប​របស់​អង្គការ​សុខភាព​ពិភព​លោកដែល​បាន​និយាយថា ប្រទេស​នេះ​មាន​យុទ្ធសាស្ត្រ​មួយចំនួន​ ជុំវិញ​ការធ្វើដំណើរ​ពី​តំបន់​មាន​ហា​នី​ភ័យ​ខ្ពស់​ទៅកាន់​តំបន់​មាន​ហា​នី​ភ័យ​ទាប ព្រមទាំង​លើ​ការធ្វើ​តេស្ត​ និង​មន្ទីរពេទ្យ​ថា យើង​កំពុងធ្វើការ​ជាមួយ​ក្រុមការងារ​ចិន​របស់​យើង​៕អត្ថបទ៖ សុខមាន

អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា​ វីរុស ​COVID-19​ បំប្លែង​ខ្លួន​ថ្មី XBB.1.5 អាច​កំពុង​រុញ​ឲ្យ​ករណី​ឆ្លង​កើនឡើង​

2023/01/12 05:30:02 pm        410
​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា សាខា​វីរុស​បំប្លែង​ខ្លួន​ថ្មី Omicron XBB.1.5 នៃ​វីរុស COVID-19 អាច​កំពុង​រុញ​ឲ្យ​ករណី​ឆ្លង​កើនឡើង​។ ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ បន្ទាប់ពី​ជំនួប​ផ្នែក​បច្ចេកទេស​កាលពី​ថ្ងៃ​ទី​៥ ​ខែ​មករា​ថា ផ្នែក​លើ​លក្ខណៈ​ភិនភាគ​ហ្សែ​ន​រប​ស់វា និង​អត្រា​កើន​ឡើង​យ៉ាង​ឆាប់រហ័ស វីរុស​បំប្លែង​ខ្លួន​ថ្មី XBB.1.5 អាច​ជំរុញ​ឲ្យ​ករណី​ឆ្លង​កើន​ឡើង​។​ ទោះ​យ៉ាង​ណាអង្គការ​នេះ​បាន​និយាយ​ថា ខ្លួន​មាន​ជំនឿ​ចិត្ត​តិចតួច​ក្នុង​ការ​វាយតម្លៃ ខណៈ​ទិន្នន័យ​ភាគច្រើន​ចេញ​មក​ពី​ប្រទេស​តែមួយ​នោះ​គឺ​សហរដ្ឋអាមេរិក ដែល​បាន​ផ្ដល់​កម្រិត​នៃ​ការ​ឆ្លង​ជាង ​៨០%​ នៃ​ករណី​ឆ្លង​សរុប​។ ​គួររម្លឹកថា ក្រុមមន្ត្រី​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ​ទី​១០ ​មករា​ថា ប្រទេស​នានា​គួរតែ​ពិចារណា​ស្នើ​ឲ្យ​អ្នកដំណើរ​ពាក់​ម៉ាស​ ក្នុង​ពេល​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​តាម​យន្តហោះ ខណៈ​មាន​ការ​ឆ្លង​រាលដាល​ដ៏​ឆាប់រហ័ស​នៃ​សាខា​វីរុស​វីរុស COVID-19 បំប្លែង​ខ្លួន​ថ្មី Omicron ចុងក្រោយ​បំផុត​នៅ​សហរដ្ឋអាមេរិក​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​បាន​ផ្លាស់ប្តូរ​ឧត្តមសេនីយ៍​ជាន់ខ្ពស់​របស់​ខ្លួន​ឲ្យ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

2023/01/12 05:13:40 pm        325
​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ផ្លាស់ប្ដូរ​ឧត្ដមសេនីយ៍​ជាន់ខ្ពស់​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បាន​រយៈពេល​តែ​ ៣​ខែ​ប៉ុណ្ណោះក្រោយពី​រូបលោក​ត្រូវ​បាន​តែងតាំង​។ ​ពេលនេះ​នាយអគ្គសេនាធិការ​លោក វ៉ា​លេ​រី ជេ​រ៉ាស៊ី​ម៉ូ​ (Valery Gerasimov) ​នឹង​ដឹកនាំ​អ្វី​ដែល​លោក Putin ហៅ​ថា​ជា​ប្រតិបត្តិការ​សឹក​ពិសេស​។ ​លោក​ឧត្ដមសេនីយ៍ ជេ​រ៉ាស៊ី​ម៉ូ ​(Gerasimov) បាន​មក​ជំនួស​តំណែង​លោក ហ្ស៉ឺ​ហ្គេ សូ​រ៉ូ​វី​គីន (Sergei Surovikin) ​ដែល​ជា​អ្នកត្រួតពិនិត្យ​ការវាយប្រហារ​ដ៏​សាហាវ​ឃោរឃៅ​ថ្មីៗ ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​រដ្ឋ​របស់​អ៊ុយ​ក្រែ​ន​។ ការ​ផ្លាស់ប្ដូរ​នេះ​មាន​ឡើង ខណៈ​រុស្ស៊ី​អះអាង​ថា ​ពួកគេ​កំពុង​វាយ​រុល​ទៅ​មុខ​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន បន្ទាប់ពី​រង​ការ​បរាជ័យ​ខាង​យោធា​ជា​បន្តបន្ទាប់​ក្នុង​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។ ​លោក​ឧត្ដមសេនីយ៍ ជេ​រ៉ាស៊ី​ម៉ូ ដែល​បាន​កាន់​តំណែង​នេះ​ចាប់​តាំងពី​ឆ្នាំ​២០២២ មក គឺជា​នាយ​អគ្គសេនាធិកា​រ​កាន់តែ​យូរ​ជាងគេ​បំផុត​របស់​រុស្ស៊ី​ក្រោយ​សម័យ​សូ​វៀត​។ ​ភ្លាមៗ​ក្រោយ​លោក​ សូ​រ៉ូ​វី​គីន ត្រូវ​បាន​តែង​តាំង​ឲ្យ​ដឹកនាំ​ប្រតិបត្តិការ​នេះ​កាលពី​ខែ​តុលា រុស្ស៊ី​បាន​ចាប់ផ្ដើម​យុទ្ធនាការ​របស់​ខ្លួន​កម្ទេច​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​អ៊ុយ​ក្រែ​ន ដែល​បណ្ដាល​ឲ្យ​ជន​ស៊ីវិល​រាប់​លាន​នាក់​គ្មាន​ថាមពល​ ឬ​ទឹក​ស្អាត​ប្រើប្រាស់​ក្នុង​រដូវរងា​ដ៏​ធ្ងន់ធ្ងរ​។ ​លោក​ក៏បាន​ត្រួត​ពិនិត្យ​ការ​ដក​ទ័ព​ចេញពី​ទីក្រុង Kherson ភាគ​ខាង​ត្បូង ដែល​ជា​ជ័យជម្នះ​ដ៏​ធំ​មួយ​សម្រាប់​អ៊ុយ​ក្រែ​ន​៕ អត្ថបទ៖ សុខមាន

មនុស្ស​​ ២០​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​គ្រាប់បែក​អត្តឃាត​នៅ​ខាងក្រៅ​ក្រសួងការបរទេស​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​

2023/01/12 04:54:26 pm        259
​​អា​ហ្វ​ហ្គា​នី​ស្ថាន៖ យោង​តាម​មន្ត្រី​មួយរូប​របស់​ក្រុម​តា​លី​បង់​ឲ្យ​ដឹង​ថា មនុស្ស​យ៉ាងហោចណាស់ ​២០​នាក់​បាន​ស្លាប់ ​បន្ទាប់ពី​ជនសង្ស័យ​ខ្មាន់​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​សម្លាប់​ខ្លួនឯង​ នៅ​ខាងក្រៅ​ក្រសួងការបរទេស​​ក្នុង​ទីក្រុង​កា​ប៊ុល ដែល​ជា​ការវាយប្រហារ​ធំ​បំផុត​ទី​២ ​នៅ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ឆ្នាំនេះ​។​ ​លោក Ustad Fareedun មន្ត្រី​នៅ​ក្រសួង​ព័ត៌មាន​គ្រប់គ្រង​ដោយ​ក្រុម​តា​លី​បង់​បាន​ប្រាប់​សារព័ត៌មាន Reuters ថា ខ្មាន់​បំផ្ទុះ​គ្រាប់បែក​គ្រោង​ចូល​ទៅក្នុង​ក្រសួងការបរទេស ប៉ុន្តែ​ត្រូវ​បរាជ័យ។ លោក​បាន​បន្ថែម​ថា មនុស្ស​យ៉ាងហោចណាស់​ ២០​នាក់​បាន​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​រង​របួស​ក្នុង​ការ​បំផ្ទុះ​នេះ​។ ​ក្រុម​រដ្ឋ​អ៊ីស្លាម ISIL​ឬ (ISIS) បាន​អះអាង​ថា ​ខ្លួន​ជា​អ្នក​វាយប្រហារ​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ ២០​នាក់​តាម​បណ្ដាញ​ Telegram។ ​សេចក្ដីរាយការណ៍​នានា​បាន​និយាយ​ថា ​គណៈប្រតិភូ​ចិន​គ្រោង​ជួបពិភាក្សា​ជាមួយ​ក្រុម​មន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន ​នៅ​ក្នុង​ក្រសួងការបរទេស​នៅ​ពេល​មានការ​វាយប្រហារ​នោះ​៕ អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន សែន ស្នើ ACU ស្រាវជ្រាវបន្ទាន់ពីភាពមិនប្រក្រតីលើប័ណ្ណកម្មសិទ្ធិដី និងផ្ទះ លោក គង់ គាំ

2023/01/12 03:32:03 pm        410
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បី​ពន្លឿន​ដំណើរ​ការ​ស្វែង​រក​ការ​ពិត​ជុំវិញ​ការ​រៀប​ចំ​ឯកសារ​បន្លំ​យកដី និងផ្ទះរបស់​ក្រសួង​ការ​បរទេស ធ្វើជាកម្មសិទ្ធិឯកជន ដែលប្រព្រឹត្តដោយ គង់ គាំ នៅមុននេះបន្តិច សម្ដេច​បាន​ស្នើ​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ស្រាវជ្រាវ​ជា​បន្ទាន់​អំពីភា​ព​មិន​ប្រក្រតី​នានា ​នៃការ​លួច​បន្លំ​ធ្វើ​ប័ណ្ណ​សម្គាល់​សិទ្ធិ​​កម្ម​សិទ្ធិ​លើ​ដី​ និង​ផ្ទះ​ដែល​ជា​កម្មសិទ្ធិរបស់ក្រសួងការបរទេស និង​​ចាត់​​វិធាន​ការ​បន្ត​តាម​ផ្លូវ​ច្បាប់ តាមការចាំបាច់ ដោយ​ផ្អែកលើមូលដ្ឋាន នៃ​លទ្ធ​ផល​ដែល​បាន​ស្រាវ​ជ្រាវ​រកឃើញ។ សម្ដេចបន្តថា ដី និងផ្ទះដែល លោក គង់ គាំ រៀបចំឯកសារបន្លំយកនេះ គឺ​ជា​កម្មសិទ្ធិ​រប​ស់​ក្រសួង​ការ​បរទេស ហើយដី និងផ្ទះនេះ នឹងមិនត្រូវបាត់បង់ទៅណាឡើយ ដោយត្រូវយកមកវិញ តាម​គ្រប់​មធ្យោបាយ ដោយអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន។

សម្ដេចតេជោ៖ ខ្ញុំពុំដែលសម្រេចប្រគល់ផ្ទះ និងដី ឱ្យលោក គង់ គាំ ធ្វើជាកម្មសិទ្ធិឯកជននោះឡើយ

2023/01/11 11:21:52 pm        219
ភ្នំពេញ ៖ តាមរយៈហ្វេសប៊ុកផ្លូវការផ្ទាល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀ លថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានសរសេរថា៖ ខ្ញុំបានទទួលព័ត៌មានតាមហ្រ្វេសញ៉ូអំពីលិខិតរបស់លោក គង់ គាំ បំ ភ្លឺអំពីដំណើររឿងទាក់ទងនឹងដី និងផ្ទះ ដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស។ ខ្ញុំទទួលស្គាល់ថា អ្វីដែលលោក គង់ គាំ បានរៀបរាប់ក្នុងលិខិតនោះ ភាគច្រើនជាការពិត ពិសេសត្រង់ចំណុចចុងក្រោយក្នុងលិខិតដែលលោក គង់ គាំ បញ្ជាក់យ៉ាងច្បាស់ថា «ខ្ញុំចាំថា ពេលសម្រេចចិត្តចូលមករស់នៅក្នុងផ្ទះនេះ ខ្ញុំពិតជាបានជូនព័ត៌មានចំពោះលោករដ្ឋមន្រ្តី ដោយមិនអាចខ្វះការគួរសមនោះឡើយ ហើយលោ ករដ្ឋមន្រ្តីក៏បានយោគយល់រហូតមក»។សម្ដេចតេជោបន្តថា៖ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំពិតជាមានការយោគយល់ចំពោះការស្នាក់នៅនៅផ្ទះរបស់ក្រ សួងការបរទេស ប៉ុន្តែខ្ញុំពុំដែលបានសម្រេចប្រគល់ផ្ទះ និងដីនោះឱ្យលោក គង់ គាំ ធ្វើជាកម្មសិទ្ធិឯកជ ននោះទេ ហើយផ្ទះ និងដីនោះ នៅតែជាកម្មសិទ្ធិរបស់ក្រសួងការបរទេសដដែល។ រាល់ការរៀបចំឯកសារនានារបស់លោក គង់ គាំ ដើម្បីធ្វើបណ្ណកម្មសិទ្ធិលើដីនេះ គឺជាការក្លែងបន្លំយកដី និងផ្ទះរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន។ ខ្លឹមសារដែលលោក គង់ គាំ បានរៀបរាប់ក្នុងលិខិត​បំភ្លឺរបស់​ខ្លួនផ្ញើ​ទៅហ្រ្វេសញ៉ូ ដើម្បីផ្សព្វផ្សាយ គឺជាភស្តុតាងមិនអាចប្រកែកបាន ដែលលោក គង់ គាំ បានទទួលស្គាល់ចំពោះរឿ ងនេះ។ ដូចនេះតាមផ្លូវច្បាប់ផ្ទះ និងដីនោះ នៅតែជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ហើយវាដល់ពេ លដែលក្រសួងការបរទេស មានតម្រូវ​ការយកផ្ទះ និងដីនោះ ត្រឡប់មកវិញ ដើម្បីចាត់ចែងប្រើប្រាស់បម្រើឱ្យកិច្ចការរបស់ក្រសួង៕ ដោយ៖ គង់ ឌិន​

ធនាគារពិភពលោក​ព្រមាន​ថា សេដ្ឋកិច្ចពិភពលោក​អាច​ធ្លាក់​ចូលក្នុង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ងាយ​ស្រួល​នៅ​ឆ្នាំ2023

2023/01/11 10:22:34 pm        566
​ពិភពលោក៖ ធនាគារ​ពិភព​លោក​បាន​បន្ទាប​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ឆ្នាំ2023 របស់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​ដល់​កម្រិត​ធ្លាក់​ចុះ​ដល់​មាត់​ជ្រោះ​ នៃ​វិបត្តិ​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​ជាច្រើន ខណៈ​ផល​ប៉ះពាល់​នៃ​ការដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​កាន់​តែ​ខ្លាំង សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​នៅតែ​បន្ត ហើយ​ម៉ាស៊ីន​សេដ្ឋកិច្ច​ធំ​ៗ​របស់​ពិភពលោក​បាន​ប្រឈម​នឹង​សកម្មភាព​សេដ្ឋកិច្ច​ចុះ​ខ្សោយ​។ ​អ្នក​ផ្តល់​ប្រាក់កម្ចី​អភិវឌ្ឍន៍​មួយ​នេះ​បាន​និយាយ​ថា ​ពេលនេះ​ខ្លួន​រំពឹង​ថា​នឹង​មាន​កំណើន GDP ពិភព​លោក​ចំនួន​ 1.7% នៅ​ឆ្នាំ2023 ដែល​ជា​ល្បឿន​យឺត​បំផុត​នៅ​ក្រៅ​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ2009 និង 2020 ក្នុង​រយៈ​ពេល​ជិត 3ទសវត្សរ៍​។ នៅ​ក្នុង​របាយការណ៍​ទស្សន​វិស័យ​សេដ្ឋកិច្ច​សកល​ពីមុន​របស់​ខ្លួន​នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ2022 ធនាគារ​បាន​ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ2023 នឹង​មាន 3.0%។ ធនាគារ​បាន​និយាយ​ថា​ ការ​ធ្លាក់ចុះ​ដ៏​គំហុក​នៅ​ក្នុង​សេដ្ឋកិច្ច​ជឿនលឿន រួម​ទាំង​ការ​កាត់​បន្ថយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ព្យាករណ៍​របស់​ខ្លួន​មក​ត្រឹម 0.5% សម្រាប់​ទាំង​សហរដ្ឋ​អាមេរិក និង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ អាច​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ពិភពលោក​ថ្មី​មួយ​ជិត ​3​ឆ្នាំ​បន្ទាប់ពី​រយៈពេល​ចុង​ក្រោយ​នេះ​។ ​ធនាគារ​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​អម​ជាមួយ​របាយការណ៍​នេះ​ថា ​ដោយសារ​លក្ខខណ្ឌ​សេដ្ឋកិច្ច​ផុយ​ស្រួយ ការអភិវឌ្ឍន៍​អវិជ្ជមាន​ថ្មី​ណាមួយ ដូចជា​អតិផរណា​ខ្ពស់​ជាង​ការ​រំពឹង​ទុក ការ​កើន​ឡើង​អត្រា​ការប្រាក់​ភ្លាមៗ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​សកល COVID-19 ឬ​ការ​កើនឡើង​នូវ​ភាព​តានតឹង​ភូមិ​សាស្ត្រ​នយោបាយ អាច​រុញ​ឲ្យ​សេដ្ឋកិច្ច​ពិភព​លោក​ធ្លាក់​ចូល​ទៅ​ក្នុង​ឱនភាព៕អត្ថបទ៖ សុខមាន

ប្រមុខ​សម្ព័ន្ធ​យោធា NATO និយាយថា យើង​មិនគួរ​មើលស្រាល​លើ​រុស្ស៊ី​នោះទេ

2023/01/11 09:54:42 pm        439
បែលហ្សិក៖ អគ្គលេខាធិការ​អង្គការ NATO លោក Jens Stoltenberg កាលពី​ថ្ងៃ​អង្គារ​បាន​និយាយថា រុស្ស៊ី​កំពុង​កេណ្ឌ​កងទ័ព​បន្ថែមទៀត​សម្រាប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ហើយ​មិនគួរ​មើលស្រាល​លើ​ប្រទេស​នេះឡើយ​។ ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​មេដឹកនាំ​សហភាព​អឺរ៉ុប​លោកស្រី Ursula von der Leyen និង​លោក Charles Michel លោក​ Stoltenberg បាន​អំពាវនាវ​ឱ្យ​សមាជិក​នៃ​សម្ព័ន្ធ​យោធា និង​សហភាព​អឺរ៉ុបត្រៀមខ្លួន​សម្រាប់​ការធ្វើដំណើរ​ដ៏​វែងឆ្ងាយ​។ លោកស្រី Von der Leyen បាន​និយាយថា សហភាព​អឺរ៉ុប​នឹងដាក់​ទណ្ឌកម្ម​ថ្មី​លើ​ប្រទេស​បេឡា​រុស ខណៈដែល​ខ្លួន​បន្ត​ដាក់​សម្ពាធ​លើ​ទីក្រុង​មូ​ស្គូដើម្បី​បញ្ចប់​ជម្លោះ និង​បន្ថែម​វិធានការ​ដល់​ប្រទេស​ទាំងឡាយណា​ដែល​គាំទ្រ​រុស្ស៊ី​។​ ​នៅក្នុង​ការឆ្លើយតប​ទៅនឹង​សំណួរ​ អំពី​ការផ្គត់ផ្គង់​រថក្រោះ​ប្រយុទ្ធ​របស់​ប្រទេស​លោកខាងលិច រួមទាំង​រថក្រោះ Leopard 2 ដល់​ប្រទេស​អ៊ុយ​ក្រែ​ន លោកស្រី Ursula von der Leyen បាន​និយាយថា អ៊ុយ​ក្រែ​ន​គួរតែ​ទទួលបាន​យុទ្ធោបករណ៍​ចាំបាច់​ទាំងអស់​ដែល​ពួកគេ​ត្រូវការ​។ លោក Stoltenberg និយាយថា លោក​ស្វាគមន៍​ការសម្រេចចិត្ត​របស់​ស​ហ​រដ្ឋ​អាមេរិក អាល្លឺម៉ង់ បារាំង ក្នុង​ការផ្តល់​យានយន្ត​យោធា​។ ប្រទេស​រុស្ស៊ីបានចាប់ផ្តើម​នូវ​អ្វីដែល​ខ្លួន​ចាត់ទុកថា «​ប្រតិបត្តិកា​រសឹក​ពិសេស​» នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ​ឆ្នាំមុន ដោយ​លើកឡើង​ពី​ការគំរាមកំហែង​ដល់​សន្តិសុខ​ផ្ទាល់ខ្លួន និង​តម្រូវការ​ដើម្បី​ការពារ​រុស្ស៊ី​។ អ៊ុយ​ក្រែ​ន និង​សម្ព័ន្ធមិត្តបាន​ចោទ​ទីក្រុង​មូ​ស្គូ ​ពី​សង្គ្រាម​មិន​បង្ករឿង​ក្នុងការ​ដណ្តើមយក​ទឹកដី​។​ ​បណ្តា​មេដឹកនាំ​សម្ព័ន្ធ​យោធា ​NATO និង​សហភាព​អឺរ៉ុបបាន​ជួបប្រជុំគ្នា​នៅ​ទីក្រុង​ព្រុ​ច​សែ​ល ដើម្បី​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​រួម​ស្តីពី​កិច្ចសហប្រតិបត្តិការអឺរ៉ុប​-NATO កាលពី​ថ្ងៃ​អង្គារ៕អត្ថបទ៖ ប៊ុនថន

UN និយាយថា ​ទោស​ប្រហារជីវិត​របស់​អ៊ីរ៉ង់​ជាការ​សម្លាប់​ដែល​ដាក់ទណ្ឌកម្ម​ដោយ​រដ្ឋ

2023/01/11 09:28:22 pm        327
អ៊ីរ៉ង់៖ អ្នកនាំពាក្យ​របស់​ប្រធាន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិបាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ទោស​ប្រហារជីវិតកំពុង​ត្រូវបាន​យកមក​ធ្វើជា​អាវុធ​ដោយ​រដ្ឋាភិបាល​អ៊ីរ៉ង់ ដើម្បី​ធ្វើ​ឲ្យ​មានការ​ភ័យខ្លាច​ដល់​ប្រជាជន និង​លុបបំបាត់​ការប្រឆាំង ដោយនិយាយ​ថា ​ទោស​ប្រហារជីវិត​នេះ​គឺជា​ការសម្លាប់​ដែល​ដាក់ទណ្ឌកម្ម​ដោយ​រដ្ឋ​។ អ្នកនាំពាក្យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស លោកស្រី Ravina Shamdasani បាន​និយាយថា ​ការប្រើ​ជា​អាវុធ​នៃ​នីតិវិធី​ព្រហ្មទណ្ឌ​ដើម្បី​កាត់ទោស​ប្រជាជន​ សម្រាប់​ការអនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគេ ដូចជា​អ្នក​ដែល​ចូលរួម ​ឬ​រៀបចំ​បាតុកម្ម ស្មើនឹង​ការសម្លាប់​ដោយ​ការដាក់ទណ្ឌកម្ម​របស់​រដ្ឋ ហើយ​ទោស​ប្រហារជីវិត​នេះរំលោភច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​។ ទីភ្នាក់ងារសារព័ត៌មាន Mizan បាន​រាយការណ៍​ថា តុលាការ​របស់​ប្រទេស​អ៊ីរ៉ង់​បាន​កាត់ទោស​ប្រហារជីវិត​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​បីនាក់​ទៀត ដោយបាន​បំពាន​ទៅនឹង​ការរិះគន់​ពី​អន្តរជាតិ​កាន់តែខ្លាំង​ឡើង​ចំពោះ​ការបង្ក្រាប​លើ​ក្រុមបាតុករ​។ ​ប្រទេស​អ៊ីរ៉ង់​បាន​ព្យួរ​ក​បុរស ២​នាក់​ផ្សេងទៀត​កាលពី​ថ្ងៃ​សៅរ៍ ដែល​ម្នាក់​ក្នុងចំណោម​ពួកគេ​ជា​ជើងឯក​កា​រ៉ា​តេទ​ទួល​ពានរង្វាន់​ជាតិ​ជាច្រើន នៅក្នុង​ការប៉ុនប៉ងរ​បស់​ខ្លួនដើម្បី​លុបបំបាត់​ការធ្វើ​បាតុកម្ម ដែល​បាន​ថយចុះចាប់តាំងពី​ប្រទេស​នេះ​បានចាប់ផ្តើម​ អនុវត្ត​ទោស​ប្រហារជីវិត​ក្នុង​រយៈ​ច្រើន​សប្តាហ៍​នៃ​ការចាប់ខ្លួន​។ ​សារព័ត៌មាន Mizan រាយការណ៍​ថា លោក Saleh Mirhashemi, Majid Kazemi និង​លោក Saeid Yaghoubi ត្រូវបាន​កាត់ទោស​ពីបទ​បានសម្លាប់​សមាជិក​កងជីវពល Basij ស្ម័គ្រចិត្ត ក្នុងអំឡុងពេល​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នៅ​ទីក្រុង Isfahan ភាគ​កណ្តាល ដែល​អាច​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​សាលក្រម​របស់​ពួកគេ​។ កងកម្លាំង Basij ដែលមាន​ទំនាក់ទំនង​ជាមួយ​កង​ឆ្មាំ​បដិវត្តន៍​ឥស្សរជន​ បាន​ឈានមុខ​ក្នុងការ​បង្ក្រាប​រដ្ឋលើ​ភាពចលាចល​ ដែល​បង្កឡើង​ដោយ​ការស្លាប់​របស់​នាង Mahsa Amini អាយុ ២២ឆ្នាំ​ ខណៈ​ស្ថិតនៅក្នុង​មន្ទីរឃុំឃាំង​របស់​នគ​របាល​សីលធម៌ ​របស់​ប្រទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃទី១៦ ខែកញ្ញា​។​អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែល រិះគន់កាណាដាចំពោះសេចក្តីថ្លែងការណ៍ប្រឆាំងការពង្រីកការតាំងលំនៅឋាននៅ West Bank
07/30/2026 12:07 PM
លំហូរទឹកប្រាក់វិនិយោគចូលកម្ពុជានៅឆមាសទី១ ឆ្នាំ២០២៦ មាន ៤.៣ ប៊ីលានដុល្លារ កើនឡើង ៧ដង
07/30/2026 12:07 PM
នារីបើករថយន្តបង្កគ្រោះថ្នាក់ស្លាប់មន្ត្រីក្រសួងសាធារណការម្នាក់ ត្រូវគ្រួសារនាំយកទៅប្រគល់ជូនសមត្ថកិច្ចហើយ
07/30/2026 11:07 AM
ប្រធានសហព័ន្ធអត្តពលកម្មរុស្ស៊ី៖ ការហាមឃាត់ពីឆាកអន្តរជាតិ ធ្វើឱ្យស្តង់ដារកីឡាធ្លាក់ចុះ និងអត្តពលិកបាត់បង់កម្លាំងចិត្ត
07/30/2026 11:07 AM
ព្រឹកនេះ សម្ដេចធិបតី អញ្ជើញជួបពិភាក្សាការងារជាមួយអ្នកវិនិយោគ និងអ្នករាយការណ៍ពិសេស UN
07/30/2026 11:07 AM
ទំនិញកម្ពុជាចំនួន ១៥៤បន្ទាត់ពន្ធគយ ទទួលបានការលើកលែងពន្ធនាំចូលពីអាមេរិក
07/30/2026 11:07 AM
កម្ពុជាមានរោងចក្រ-សហគ្រាសក្នុងវិស័យកម្មន្តសាលកំពុងដំណើរការ បានកើនដល់ ៤៧,៧ ពាន់
07/30/2026 11:07 AM
[UPDATE] រញ្ជួយដីនៅប្រទេសជប៉ុនធ្វើឱ្យសហគមន៍នានាខ្វះខាតទឹក ខណៈអ្នកស្លាប់ឡើងដល់ជិត៣០នាក់
07/30/2026 11:07 AM
ផលិតផលសក្តានុពលចំនួន៥ បានគាំទ្រដល់កំណើនខ្ពស់នៃនាំចេញរបស់កម្ពុជា ក្នុង​ឆមាសទី១​ឆ្នាំ​នេះ
07/30/2026 11:07 AM
អត្តពលិកជាង ៦,៥០០នាក់ ត្រៀមចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ នាចុងសប្ដាហ៍
07/30/2026 10:07 AM