​សម្ដេចធិបតី៖ កម្ពុជា នឹងប្រើយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដោះស្រាយដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ
សម្តេចធិបតីនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅ​កោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន
សម្តេចធិបតី៖ ការធានាសុវត្ថិភាពព័ត៌មាន រក្សាព័ត៌មានសម្ងាត់របស់ជាតិ ក្នុងកាលៈទេសៈនៃវិបត្តិមិនមែនជាការរឹតត្បិតសេរីភាពខាងសារព័ត៌មាននោះទេ
សម្តេចធិបតី៖ការស្ទង់មតិឆ្លុះបញ្ចាំងឱ្យឃើញថាកម្ពុជាកំពុងពង្រឹងវិស័យព័ត៌មាន សេរីព័ត៌មាន និងការអភិវឌ្ឍវិជ្ជាជីវៈ

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីទីក្រុងព្រុចសែលមកកាន់មាតុប្រទេសវិញ

2022/12/15 03:14:06 pm        519
ភ្នំពេញ ៖ នៅម៉ោង៩.០០នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ២០២២ ម៉ោងនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក​ត្រូវនឹងម៉ោង១៥.០០នាទី​រសៀលម៉ោងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញពីទីក្រុងព្រុចសែល ប្រទេសបែលហ្សិក មកកាន់មាតុប្រទេសវិញហើយ បន្ទាប់ពីបានអញ្ជើញបំពេញការងាររយៈពេល៥ថ្ងៃនៅតំបន់អឺរ៉ុប។ វត្តមានមន្ត្រីថ្នាក់ដឹកនាំជូនដំណើរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងព្រុចសែល មានថ្នាក់ដឹកនាំសហភាពអឺរ៉ុប ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសបែលហ្សិក និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។ សូមជម្រាបថា សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញមកកាន់តំបន់អឺរ៉ុប គឺដើម្បីធ្វើជាសហប្រធាន​នៃកិច្ចប្រជុំកំពូល​រំលឹក​ខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៥៤ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលកិច្ចប្រជុំនេះបានធ្វើឡើងកាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញ នៅទីក្រុងព្រុចសែល។​ ក្រៅពីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ក៏មានជំនួបជាមួយថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតផងដែរ៕

ប្រទេស​ចិន​ដក​មន្ត្រី​ស្ថាន​កុងស៊ុល ៦​នាក់​ចេញពី​ចក្រភព​អង់គ្លេស ក្រោយ​មានការ​តវ៉ា

2022/12/15 02:42:25 pm        473
​អង់គ្លេស៖ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​បាន​និយាយថា ប្រទេស​ចិន​បាន​ដក​មន្ត្រី​ចំនួន ៦នាក់​ចេញពី​ចក្រភព​អង់​គ្លេស រួមមាន​ទាំង​អគ្គ​កុងស៊ុល​ម្នាក់ដែល​នគរបាល​ចង់​សាកសួរ​ ជុំវិញ​អំពើហិង្សា​លើ​ក្រុមបាតុករ​នៅ​ស្ថាន​កុងស៊ុល​ចិន​នៅ​ទីក្រុង Manchester កាលពី​ខែតុលា​។​ ​រដ្ឋមន្ត្រីការបរទេស​អង់គ្លេសលោក James Cleverly បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល​ចិន​បាន​ដក​មន្ត្រី​ដែល​ទទួលខុសត្រូវ​ចំពោះ​ឧប្បត្តិហេតុ​កាលពី​ខែតុលា ដែល​បាតុករ​ម្នាក់​ទំនងជា​ត្រូវបាន​ទាញ​ចូលទៅ​ខាងក្នុង​បរិវេណ​ស្ថាន​កុងស៊ុល​ចិន និង​ត្រូវបាន​វាយដំ​។ ​​ឧបទ្ទវ​ហេតុនេះបាន​កើតឡើង ​អំឡុងពេល​មានការ​ប៉ះទង្គិច​គ្នា​នៅក្នុង​បាតុកម្ម​គាំទ្រ​លទ្ធិ​ប្រជា​ធិ​បតេ​យ្យ​នៅ​ខាងក្រៅ​ស្ថាន​កុងស៊ុល ជា​កន្លែង​ដែល​បដា និង​ផ្ទាំង​ពាក្យ​សរសេរ​ប្រឆាំង​បក្សកុម្មុយនិស្ត​ចិន​ដែល​កំពុង​កាន់អំណាច និង​ប្រឆាំង​ប្រធានាធិបតីលោក Xi Jinping ត្រូវបាន​គេ​មើលឃើញ​។​​លោក Cleverly បាន​និយាយថា មន្ត្រីការទូត​ចំនួន ​៦​នាក់​ត្រូវ​បានស្នើ​សុំឱ្យ​លើកលែង​អភ័យឯកសិទ្ធិ​ការទូត​របស់​ពួកគេ ជា​ផ្នែក​មួយ​នៃ​ការសាកសួរ​ដោយ​នគរបាល​ទីក្រុង Greater Manchester ដោយ​ថ្ងៃ​ផុតកំណត់​នៅ​ថ្ងៃ​ពុធ ប៉ុន្តែ​ពេលនេះ​ប្រទេស​ចិន​បាន​ដក​មន្ត្រី​ទាំងនោះរួមទាំង​អគ្គ​កុងស៊ុល​។​ ​ស្ថានទូត​ចិនក្នុង​ចក្រភព​អង់គ្លេសនិយាយ​លើ​គេហទំព័រ​របស់ខ្លួន​ថា អគ្គ​កុងស៊ុល​ក្នុង​ទីក្រុង Manchester បានបញ្ចប់​អាណត្តិ​របស់លោក ហើយ​ត្រូវ​ត្រលប់មកប្រទេស​ចិន​វិញ ដែល​នេះ​ជាការ​ប្តូរ​វេន​ធម្មតា​របស់​មន្ត្រី​កុងស៊ុល​ចិន៕​អត្ថបទ៖ ប៊ុនថន

ពលរដ្ឋ​ទីក្រុង Kyiv មាន​អារម្មណ៍​មិន​អស់ចិត្ត​ចំពោះ​ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​របស់​រុស្ស៊ី ប៉ុន្តែ​នៅតែផ្គើន​

2022/12/15 02:21:39 pm        424
​អ៊ុយក្រែន៖ ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​របស់​រុស្សី​កាលពី​ព្រឹក​ថ្ងៃ​ពុធ បានធ្វើ​ឲ្យ​ពលរដ្ឋ​ទីក្រុង Kyiv មិន​អស់ចិត្ត ប៉ុន្តែ​ពុំបាន​ប៉ះពាល់​ដល់​ជំហរ​របស់​ពួកគេ​ចំពោះ​សង្គ្រាម​នោះទេ​។ ​យាន​ដ្រូ​នមួយគ្រឿង​បាន​វាយកម្ទេច​ដំបូល​អគារ​មួយកន្លែង​នៅ​ភាគ​កណ្តាល​ទីក្រុង Kyiv ប៉ុន្តែ​មន្ត្រី​ទីក្រុងបាន​និយាយថា ប្រព័ន្ធ​ការការពារ​ដែនអាកាស​បាន​ការពារ​ការបំផ្លាញ​ធ្ងន់ធ្ងរ​។ ពលរដ្ឋ​ម្នាក់កំពុង​ត្រៀមខ្លួន​ដើម្បី​ធ្វើការ បាន​និយាយថា លោក​បានឃើញ​ពន្លឺ​ដ៏​ភ្លឺ​នៃ​គ្រាប់​ផ្ទុះ ហើយ​កញ្ចក់​រថយន្តរ​បស់​លោក​ត្រូវបាន​គេ​មើលឃើញ​បែកខ្ទេច ប៉ុន្តែ​ទោះបី​ជាមាន​បញ្ហា​នេះ​ក៏ដោយលោក​នៅតែ​ផ្គើន​មិន​ព្រម​ចាកចេញ​។ រុស្ស៊ី​មានបំណង​ឲ្យ​យើង​រស់នៅ​ដោយ​គ្មាន​អគ្គិសនី​ប្រើប្រាស់ ធ្វើឱ្យ​មនុស្ស​គ្រប់គ្នា​រង​ទុក្ខលំបាក​។ ​អ្នកនាំពាក្យ​កងទ័ពអាកាស​អ៊ុយ​ក្រែ​នលោក Yuriy Ihnat បាន​និយាយថា ការវាយប្រហារ​នេះមានបំណង​ធ្វើ​ឲ្យ​ទីក្រុង​ងងឹត​ ដើម្បី​ធ្វើឱ្យ​វា​ពិបាក​ក្នុង​ការបាញ់​ទម្លាក់​យាន​ដ្រូ​ន ប៉ុន្តែ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់អ៊ុយ​ក្រែ​ន​មាន​ប្រសិទ្ធភាព៕អត្ថបទ៖ ប៊ុនថន

ប្រធានអង្គការ​សុខភាព​ពិភពលោក​សង្ឃឹម​ថា ជំងឺCOVID-19 នឹង​លែង​ជា​ភាព​អាសន្ន​នៅ​ឆ្នាំ​ក្រោយ​​ទៀត​ហើយ

2022/12/15 12:43:10 pm        279
​WHO៖ ប្រធាន​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​សង្ឃឹមថា​ ជំងឺ​រាតត្បាត COVID-19 នឹង​លែង​ត្រូវ​បាន​ចាត់ទុកថា ​ជា​ភាព​អាសន្ន​សកល​ទៀតហើយ​នៅ​ឆ្នាំក្រោយ​។ ស្ថាប័ន​អង្គការ​សុខភាព​ពិភពលោក​(WHO) ជួប​ប្រជុំ​រៀងរាល់​ពីរ​ទៅ​បី​ខែម្តងដើម្បី​សម្រេច​ថា ​តើ​វីរុស​កូ​រ៉ូ​ណា​ថ្មីដែល​បាន​លេចឡើង​កាលពី ៣​ឆ្នាំមុន​នៅ​ទីក្រុង Wuhan ប្រទេស​ចិន និង​បាន​សម្លាប់​មនុស្ស​ជាង ៦.៦​លាន​នាក់នៅតែ​បង្ហាញ​ឱ្យ​ភាពអាសន្ន​សុខភាព​សាធារណៈ​ នៃ​ការព្រួយបារម្ភ​អន្តរជាតិ​ដែរឬទេ​។ នៅពេល​សួរ​អំពី​លក្ខខណ្ឌ​ដែល​ត្រូវការ​ សម្រាប់​ការបញ្ចប់​ភាពអាសន្ន​សុខភាព​សាធារណៈ​នៃ​ការ​ព្រួយបារម្ភ​អន្តរជាតិ អ្នកជំនាញ​ជាន់ខ្ពស់​ជំងឺ​រាតត្បាត​របស់​អង្គការ​សុខភាព​ពិភពលោក លោកស្រី Maria Van Kerkhove បាន​និយាយថា «​មាន​ការងារ​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​បន្ត​»។ នាយក​ផ្នែក​សង្គ្រោះបន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក លោក Mike Ryan បាន​និយាយ​អំពី​បញ្ហា​ដូចគ្នានេះ​ថា ប្រសិនបើ​មាន​ចំនួន​ប្រជាជន​ច្រើន​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង ពិភព​លោក​នៅតែ​មានកា​រងារ​ជាច្រើន​ដែល​ត្រូវធ្វើ​បន្តទៀត​។ លោក Ryan និយាយថា ការឆ្លង​ជំងឺ COVID-19 កំពុង​ផ្ទុះឡើង​នៅក្នុង​ប្រទេស​ចិន មុនពេល​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​ក្នុងការ​បោះបង់ចោល​គោលនយោបាយ «​គ្មាន COVID» ដ៏​តឹងរឹង​របស់ខ្លួន។ ការអត្ថាធិប្បាយ​របស់​នាយក​ផ្នែក​សង្គ្រោះបន្ទាន់​របស់​អង្គការ WHO ធ្វើឡើង​នៅពេលដែល​លោក​បាន​ព្រមាន​អំពី​តម្រូវការ​ក្នុង​ការ​បង្កើន​ការចាក់​វ៉ាក់សាំង ​នៅក្នុង​ប្រទេស​មាន​សេដ្ឋកិច្ច​លំដាប់​ទី​២ របស់​ពិភពលោក​។ លោក​និយាយ​ថា នៅពេលនេះ ប្រទេស​ចិន​បាន​ដក​វិធានការ​រឹតត្បិត ហើយ​ភ្លាមៗ​ជំងឺ​នេះ​ពុំ​អាច​គ្រប់គ្រង​បាន​នោះទេ​។ ទីក្រុង​ប៉េកាំង​បានចាប់ផ្តើម​ងាក​ចេញពី​គោលនយោបាយ «​គ្មាន COVID» បន្ទាប់ពី​ការតវ៉ា​ប្រឆាំង​ការទប់ស្កាត់​ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ​ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតីលោក Xi Jinping​។ ការបន្ធូរបន្ថយ​វិធានការ​រឹតត្បិត​ភ្លាមៗ បាន​បង្កឱ្យមាន​ការតម្រង់​ជួរ​ដ៏​វែង​នៅ​ខាង​ក្រៅ​គ្លីនិក​ ព្យាបាល​ជំងឺ​គ្រុនក្តៅ​ក្នុង​សញ្ញា​គួរឱ្យ​ព្រួយបារម្ភ​ថា ​រលក​នៃ​ការឆ្លង​កំពុង​កើនឡើង ទោះ​បីជា​ចំនួន​ផ្លូវការ​នៃ​ករណី​ថ្មី​មាន​និន្នាការ​ទាប ដោយសារ​អាជ្ញាធរ​បាន​បន្ធូរបន្ថយ​ការធ្វើ​តេស្ត​ឡើង​វិញ៕អត្ថបទ៖ ប៊ុនថន

មនុស្ស​កាន់តែច្រើន​កំពុង​ស្លាប់​នៅ​សូ​ម៉ាលី ខណៈ​គ្រោះ​មហន្តរាយ​ស្បៀងអាហារ​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​

2022/12/15 12:20:06 pm        359
​សូម៉ាលី៖ យោងតាម​អ្នកវិភាគ​របស់​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ និង​ក្រុម​ផ្ដល់ជំនួយ​ផ្សេងៗ ជនជាតិ​សូ​ម៉ាលី​ជាង​ ២០០.០០០​នាក់​កំពុង​រងគ្រោះ​ដោយសារ​កង្វះ​ស្បៀងអាហារ​ធ្ងន់ធ្ងរ​បំផុត និង​មនុស្ស​កាន់តែច្រើន​ទៀត​កំពុង​ស្លាប់​ដោយសារ​ភាពអត់ឃ្លាន ដែល​ចំនួន​អាច​នឹង​កើន​ឡើងដល់​ជាង ​៧០០.០០០​នាក់​នៅ​ឆ្នាំក្រោយ​។​ការចាត់​ថ្នាក់​ដំណាក់កាល​សន្តិសុខ​ស្បៀង​ចម្រុះ (IPC) ដែល​កំណត់​ស្តង់ដារ​សកល​សម្រាប់​កំណត់​ភាព​ធ្ងន់ធ្ងរ​នៃ​វិបត្តិ​អាហារ​បាន​និយាយថា​ កម្រិត​ធ្ងន់ធ្ងរ​បំផុត​របស់ខ្លួន​គឺ "គ្រោះ​ទុរ្ភិក្សដំណាក់កាល​ទី៥ របស់ IPC" ត្រូវបាន​លុប​ចោល​ជា​បណ្តោះអាសន្ន ប៉ុន្តែ​បញ្ហា​ផ្សេងៗ​ទៀត​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​។​ ​លោក Jens Laerke អ្នកនាំពាក្យ​ការិយាល័យ​មនុស្សធម៌រ​បស់​អង្គការសហប្រជាជាតិ (OCHA) បាន​និយាយថា គ្រោះ​ទុរ្ភិក្ស​នៅតែ​បន្ត​កើតមាន ប៉ុន្តែ​គ្មាន​នរណាដឹងថា ​តើ​វា​នឹង​បន្ត​យូរ​ប៉ុណ្ណា​ទៀត​នោះទេ​។​លោក​ប្រាប់​សន្និសីទ​សារព័ត៌មាននៅ​ទីក្រុង Geneva បន្ទាប់ពីការចាត់​ថ្នាក់​ដំណាក់កាល​សន្តិសុខ​ស្បៀង​ចម្រុះចុងក្រោយ​នៅ​សូ​ម៉ាលីថា មនុស្ស​កាន់តែ​ច្រើនឡើង​កំពុង​ស្លាប់ ​ដោយសារតែ​ភាព​អត់​ឃ្លាន​ដោយ​គ្មាន​ការសង្ស័យ ប៉ុន្តែ​ខ្ញុំ​មិនអាច​កំណត់​ចំនួន​បានទេ។ គ្រោះរាំងស្ងួត​រយៈពេល ​២​ឆ្នាំបាន​បំផ្លិចបំផ្លាញ​ដំណាំ និង​សត្វ​ចិញ្ចឹម​ទូទាំង​តំបន់ដាច់ស្រយាល​នៃ​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក ខណៈដែល​តម្លៃ​ស្បៀង​អាហារ​នាំចូល​បាន​កើន​ឡើង​ខ្ពស់ ដោយសារតែ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

អង្គការសហប្រជាជាតិ​រារាំង​របប​សឹក​សហភាព​មី​យ៉ាន់​ម៉ា​មិន​ឲ្យ​មាន​កៅអី​នៅ​អង្គការ​សហប្រជាជាតិ​

2022/12/15 11:42:55 am        664
​UN៖ គណៈកម្មការ​ជាន់ខ្ពស់​មួយ​របស់​អង្គការសហប្រជាជាតិ​ បាន​រារាំង​ជាថ្មីទៀត​លើ​យោធា​របប​សឹក​សហភាព​មី​យ៉ាន់​ម៉ា ដែល​បាន​ដណ្ដើម​អំណាច​ក្នុង​រដ្ឋប្រហារ​កាលពី​ខែកុម្ភៈ​ ឆ្នាំ​២០២១ មិន​ឲ្យ​ទទួលបាន​កៅអី​របស់​ប្រទេស​នេះនៅ​អង្គការសហប្រជាជាតិ​។ នេះ​បើ​យោងតាម​ក្រុម​អ្នកការទូត និង​សិទ្ធិមនុស្ស​មី​យ៉ាន់​ម៉ា​។​អ្នកការទូត​ ២​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន ​AP ​ថា ​គណៈកម្មការ​សាតាំង​របស់​មហា​សន្និបាត​អង្គការ​នេះ​ បាន​ពន្យារពេល​លើ​សំណើ​របស់​យោធា​នេះ​ក្នុងការ​គ្រប់គ្រង​កៅអី​របស់ខ្លួន​។​ ​ក្រុម​អ្នកឃ្លាំមើល​សិទ្ធិមនុស្សមី​យ៉ាន់​ម៉ាបាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍ថា ​ខ្លួន​បាន​ក៏បាន​ដឹង​ពី​ក្រុម​អ្នកការទូត​ផងដែរ​ថា គណៈកម្មការ​ដែល​បានចាប់ផ្ដើម​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​២៩ ​ខែវិច្ឆិកា បាន​ច្រាន​ចោលការ​តំណាង​របស់​ក្រុម​ឧត្ដ​មសេ​នី​យ៍​ទាំងនោះនៅ​អង្គការ​នេះ​។​នាយក​ក្រុម​សិទ្ធិមនុស្ស​នេះ​លោក Chris Gunness បាន​និយាយថា សកម្មភាព​នេះ​គឺជា​ចំណាត់ការ​ដ៏​សំខាន់​ដែលមាន​ចំនុច​ពិសេស​ផ្នែក​ការទូត និង​ជា​និមិត្តរូប ​ស្របពេល​ដែល​មេដឹកនាំ​រដ្ឋប្រហារ​ខុសច្បាប់​កំពុង​ព្យាយាម​ ឲ្យ​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ​។​ ​គេ​រំពឹងថា​ សេចក្ដីប្រកាស​ផ្លូវការ​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​។ ​ការសម្រេច​ចិត្ត​នេះមានន័យថា លោក Kyaw Moe Tun ដែល​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​របស់​សហភាព​មី​យ៉ាន់​ម៉ា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​រដ្ឋា​ភិ​បាល​ស៊ីវិល​របស់លោក​ស្រី Aung San Suu Kyi នឹង​បន្ត​កាន់តំណែង​នេះ៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន សម្តែង​សុទិដ្ឋិនិយមថា ទំនាក់ទំនង​រវាង​អាស៊ាន​ និង​អឺរ៉ុប​នឹង​ផ្តល់​ប្រយោជន៍គ្នា​ទៅ​វិញ​ទៅ​មក​កាន់តែខ្លាំង

2022/12/15 10:48:06 am        346
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២នេះ បានសម្តែងសុទិដ្ឋិនិយមថា អាស៊ាន និងសហភាព​អឺរ៉ុប​នឹង​ផ្តល់​ផល​ប្រយោជន៍​ទៅ​គ្នា​ទៅ​វិញទៅមកកាន់តែខ្លាំង បើទោះបីជា​តំបន់​ទាំង​ពីរ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​យ៉ាង​ណា​ក៏​ដោយ​។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា នៃកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និង​អបអរសាទរខួប៤៥ឆ្នាំ នៃដៃគូសន្ទនាអាស៊ាន-សហគមន៍អឺរ៉ុប នៅទីក្រុងព្រុចសែល នៃ​ប្រទេស​បែលហ្ស៉ិក នាថ្ងៃទី១៤ ខែធ្នូ  ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បាន​លើក​ឡើង​ថា កិច្ចសន្ទនានារវាងថ្នាក់ដឹកនាំតំបន់អាស៊ាន និងអឺរ៉ុបនាពេលនេះ បាន​លើក​ឡើង​អំពី​ប្រធាន​បទ​​ជា​ច្រើន ដែលមានការពាក់ព័ន្ធនៃតំបន់ទាំងប្រកបដោយការបើកចំហរ និង​ស្មោះ​ត្រង់​បំផុត​នោះ​។យ៉ាងណាក៏ដោយនៅក្នុងសន្និសីទរួមគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង​ក្នុង​នាម​ជាប្រធានអាស៊ានឆ្នាំ២០២២នេះ ក៏បានប្រាប់ដល់ភាគីអឺរ៉ុបផងដែរថា អាស៊ាន​មិន​មែន​ជា​តំបន់​គ្រាន់ តែទន្ទឹងរង់ចាំអ្វីៗដែលត្រូវជួយពីសហភាពអឺរ៉ុបនោះទេ ប៉ុន្តែ​អាស៊ាន​ត្រូវ​ឃើញ​ក្នុង​ការ​បំពេញ​ឲ្យគ្នាទៅវិញ ទៅមករវាងសេដ្ឋកិច្ចនៃតំបន់ទាំងពីរ ពោលគឺ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​តែម្តង។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ានក៏បានបញ្ជាក់ទៅកាន់សហភាពអឺរ៉ុប ផង​ដែរ ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សហភាព​អឺរ៉ុប​គប្បី​កុំ​យក​បញ្ហា​នយោបាយ​មក​និយាយ ខណៈអឺរ៉ុប​បាន​លើក​ឡើង​អំពី​បញ្ហា​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ថា​អាច​នឹង​មាន​ការ​រាំង​ស្ទះ​ចំពោះ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងតំបន់ទាំងពីរនោះ។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា ដូចអ្វីដែលប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី បាន​លើករួចមកហើយថា ភាពជាដៃគូត្រូវតែស្មើភាព មិនអាច​យក​ច្បាប់​របស់​ផ្នែក​មួយ​ទៅ​ដាក់​ផ្នែក​មួយនោះទេ។ ចំណុចនេះត្រូវតែរំលឹក ហើយភាគីទាំងពីរ(អាស៊ាន-អឺរ៉ុប)ត្រូវតែស្មើភាពគ្នា ដើម្បី​អនុវត្តន៍ឲ្យបានឆាប់រហ័ស ដោយមិនអាចផ្អែកលើសភាពការណ៍នៅប្រទេសមីយ៉ាន់ម៉ា ឬ​ប្រទេស​ណាមួយ ហើយបែជារំខានទៅដល់កិច្ចខិតខំប្រឹងប្រែង ជាមួយ​នឹង​ការ​បង្កើត​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរីរវាងតំបន់ទាំង ពីរនោះទេ។ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស និងបញ្ហាផ្សេងៗទៀត សម្តេចតេជោ ហ៊ុន សែន ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​២០២២នេះ ក៏បានចោទ សួរទៅកាន់សហភាពអឺរ៉ុបផងដែរថា« តើEUបានចុះហត្ថលេខា ជា​មួយ​ប្រទេសណាខ្លះនៅក្នុងតំបន់អាស៊ាន? ហើយ​ថា​តើ​បណ្តា​សិទ្ធិមនុស្សនៅ​ក្នុង​ប្រទេស​នោះ​វា​យ៉ាងម៉េច?។ វាពិតណាស់ចំណុចទាំងនេះវាមិនមែនអ្វីៗសុទ្ធតែត្រូវគ្នាទាំងអស់នោះទេ ប៉ុន្តែ​យើង​មាន​ចំណុចរួម មួយគឺតម្រង់ទៅរកគោលដៅនៃការតភ្ជាប់ និងផ្សារភ្ជាប់រវាងតំបន់ទាំងពីរ ហើយ​ជា​សេដ្ឋកិច្ចបំពេញឲ្យគ្នា ទៅវិញទៅមក ហើយ​សង្ឃឹម​ថា​ចំណុច​នេះ​គឺ​ជា​ចំណុច​ដាស់​តឿន​អាស៊ាន​ឲ្យ​ខិតខំប្រឹងប្រែងដើម្បីឲ្យងើបឈរឡើងធ្វើជាដៃគូស្មើភាព និ​ង​ស្មើ​សិទ្ធិ​​ជាមួយ​នឹង​សហភាព​អឺរ៉ុប»៕ អត្ថបទ៖ បាន ចក់

អង្គការ​សុខភាព​ពិភពលោក​និយាយថា ការ​ហក់​ឡើង​ករណី​ឆ្លង​វីរុស Covid-19 នៅ​ចិនដោយសារ​បន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​

2022/12/15 10:47:41 am        227
​WHO៖ នាយក​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការឆ្លង​វីរុស ​COVID-19 កំពុង​កើនឡើង​ខ្លាំង​នៅក្នុង​ប្រទេស មុនពេល​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​ ក្នុង​ការដក​គោល​នយោបាយ​រឹតត្បិត​ការឆ្លង​វីរុស ឬ "zero-COVID" ដោយ​លើកឡើងថា ផ្ទុយទៅវិញ​ការ​ដក​នេះ​ បែរ​ជា​បណ្ដាល​ឲ្យ​មាន​ករណី​ឆ្លង​កើនឡើង​ទៅវិញ​។ ​ការអត្ថាធិប្បាយ​ដោយនាយក​គ្រាអាសន្ន​សុខភាព​សាធារណៈ​ របស់​អង្គការ​សុខភាព​ពិភពលោក លោក Mike Ryan មាន​ឡើង ខណៈ​លោក​បាន​ព្រមាន​ពី​ភាព​ចាំបាច់​ក្នុងការ​បង្កើន​ការចាក់​វ៉ាក់សាំង​ នៅក្នុង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លេខ​២ ​របស់​ពិភពលោក​មួយ​នេះ​។ ថ្លែង​នៅឯ​សន្និសីទ​សារព័ត៌មាន លោក​បាន​និយាយថា វីរុស​នេះកំពុង​រាលដាល​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​នេះ មុនពេល​ការដក​វិធានការ​រឹតត្បិត​ការចម្លង​វីរុស​នេះ​ទៅទៀត​។​ ​លោកថា វីរុស​នេះបាន​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស ​ព្រោះ​ខ្ញុំ​ជឿថា ​វិធានការ​គ្រប់គ្រង​វីរុស​នេះ​ដោយ​ខ្លួនឯង​ពុំមាន​ប្រសិទ្ធភាព​បញ្ឈប់​ជំងឺ​នេះ​បានទេ។ ​ហើយ​ខ្ញុំ​ជឿថា ប្រទេស​ចិនបានសម្រេច​ចិត្តជា​យុទ្ធសាស្ត្រ​ថា ចំណាត់ការ​នេះ លែង​ជា​ជម្រើស​ល្អ​បំផុត​ទៀតហើយ​។ គួររម្លឹកថា ទីក្រុង​ប៉េកាំង​បាន​បោះបង់ចោល​គោលនយោបាយ​គ្មាន​វីរុស ឬ "zero-COVID ដែល​ចុះហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​ចិន Xi Jinping នៅ​ខែ​នេះ បន្ទាប់ពី​ការតវ៉ា​ដ៏​រំជើបរំជួល​ប្រឆាំងនឹង​វិធានការ​រឹតត្បិត​នេះ​៕អត្ថបទ៖ សុខមាន

ពលរដ្ឋ​ចិន​សម្រុក​ទិញ​ទំនិញ​ទាំង​ស្លន់ស្លោ​ ខណៈ​ការខ្វះខាត​អំឡុង​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត​ COVID-19

2022/12/15 10:26:40 am        414
​ចិន៖ ប្រទេស​ចិន​កំពុង​ប្រឈម​បញ្ហា​ជា​ច្រើន​ដូចជា​កង្វះខាត​ទំនិញ​ក្នុង​ស្តុក បន្ទាប់ពី​បាន​បន្ធូរបន្ថយ​គោលនយោបាយ​រឹតត្បិត​ការ​ឆ្លង​រាលដាល​វីរុស​ COVID-19 ដ៏​តឹងរ៉ឹង​បំផុត​កាលពី​សប្ដាហ៍​មុន​។ ​ប្រជាពលរដ្ឋ​កំពុង​ប្រញាប់ប្រញាល់​ទៅ​ទិញ​ថ្នាំពេទ្យ ដូចជា​អ៊ី​ប៊ុ​យ​ប្រូ​ហ្វេ​ន ថ្នាំ​ផ្ដាសាយ និង​ឧបករណ៍​តេស្តរ​កវី​រុស Covid ស្រប​ពេល​មាន​សេចក្ដីរាយការណ៍​ពី​កង្វះ​ថ្នាំពេទ្យ​ និង​ទំនិញ​ផ្សេងៗ​។​ ​ផលិតផល​ជាច្រើន​សម្រាប់​ប្រើ​ជា​ថ្នាំ​ព្យាបាល​ជំងឺ​នៅ​ក្នុង​ស្រុក​ ពេលនេះ​មិន​មាន​លក់​ទូលំទូលាយ​នៅ​តាម online រួម​ទាំង​ផ្លែ​ក្រូច​ឆ្មា ផ្លែ​ប៉េសកំប៉ុង សំបូរ​ដោយ​វីតាមីន​ស៊ី និង​ទឹក​មាន​សារធាតុ​សូ​យ្យូ​ម និង​ក្លរ​។ ​នៅក្នុង​ប្រទេស​ចិន និង​តំបន់​ផ្សេងទៀត​នៅលើ​ពិភពលោក គេ​តែងតែបាន​មើលឃើញ​មនុស្ស​ចែករំលែក​រូបភាព​តាម​បណ្ដាញ​សង្គម ​បង្ហាញ​ពី​រាន​ដាក់​ទំនិញ​ទទេ​ស្អាត​នៅតាម​ផ្សារ​ទំនើប​នានានៅក្នុង​ទីក្រុង​សំខាន់ៗ មុន​ការចេញ​បញ្ជា​ដ៏​តឹងរ៉ឹង​ឲ្យ​ប្រជាពលរដ្ឋ​ស្នាក់នៅ​ក្នុងផ្ទះ​។​ប៉ុន្តែ​ពេលនេះ ប្រទេស​នេះបាន​បន្ធូរបន្ថយ​វិធានការដាក់​ខ្លួនឯង​ឲ្យ​នៅ​ដាច់ដោយឡែក និង​ការធ្វើ​តេស្ត ដោយ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ដាក់​ខ្លួនឯង​ឲ្យ​នៅ​ដាច់ដោយឡែក​នៅផ្ទះ និង​តេស្តរ​កវី​រុស​ខ្លួនឯង ប្រជាពលរដ្ឋ​បាននាំគ្នា​សម្រុក​ទៅ​ទិញថ្នាំពេទ្យ​ជាការ​ត្រៀម​សម្រាប់​រលក​នៃ​រដូវរងា​។ ​រដ្ឋាភិបាល​ក្នុង​តំបន់ត្រូវបាន​ជំរុញ​ឲ្យ​បង្កើន​ចំនួន​បន្ទប់សង្គ្រោះបន្ទាន់ និង​បើក​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​គ្រុនក្ដៅ​បន្ថែម​នៅ​ដំណាច់ខែ​នេះ ជាការ​ត្រៀម​លក្ខ​ខណៈ​សម្រាប់​រលក​នៃ​ការឆ្លង​ផ្សេងៗ​ទៀត​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ៖ អាស៊ាន និងសហភាពអឺរ៉ុបត្រូវតែធ្វើការជាមួយគ្នាស្អិតរមួត ដើម្បី​ធានា​សណ្ដាប់​ធ្នាប់​អន្តរជាតិ

2022/12/15 08:54:55 am        203
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និ​ង​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​ បាន​លើក​ឡើង​ថា សម្រាប់​ដំណើរឆ្ពោះទៅមុខ អាស៊ាន និង សហភាពអឺរ៉ុប ត្រូវតែធ្វើការជាមួយគ្នាយ៉ាងស្អិតរមួត ដើម្បី​ធានាសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ប្រកបដោយបរិយាបន្ន, ភាពបើកចំហ, តម្លាភាព និង ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។សម្តេចតេជោបានលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសថ្លែងបើកកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំ កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុបនៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្សិក កាលពី​ថ្ងៃទី​១៤​ធ្នូ​ម្សិលមិញនេះ។សម្តេចថ្លែងថា ក្នុងនាមជាប្លុកតំបន់ពីរ ដែល ផ្អែកលើច្បាប់ និង មានការទទួលខុសត្រូវ, អាស៊ាន និង​សហភាពអឺរ៉ុប ត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីការពារ និង លើក​កម្ពស់​ធម្មនុញ្ញ​អង្គការ​សហ​​ប្រជាជាតិ និង ច្បាប់, បទដ្ឋាន និង គោលការណ៍ ដែលត្រូវបានទទួលស្គាល់ជាសកល ហើយ​សម្តេចក៏បានកត់សម្គាល់ផ្ទាល់ខ្លួន ពីបទពិសោធនៃករណីជម្លោះ ដែលបានអូសបន្លាយ និង​បង្កជាសោកនាដកម្ម នៅកម្ពុជា ដែលសម្តេចមិនដែលជឿថា យើង​អាច​សម្រេច​បាន​នូវ​សន្តិភាព តាមរយៈ ការធ្វើសង្គ្រាម ឬ ការគំរាមបង្កសង្គ្រាម នោះឡើយ ។សម្តេចបានមានប្រសាសន៍ថា ស្មារតី, មនសិការ និង បំណងប្រាថ្នារួម ចំពោះសន្តិភាព និង វិបុលភាព ក្នុងតំបន់ទាំងពីរ បាននាំមកនូវការបង្កើតនូវភាពជាដៃគូយុទ្ធសាស្ត្រ ប្រកប​ដោយ​ភាព​ជោគ​ជ័យ ជាមួយនឹង ផែនការសកម្មភាព ឆ្នាំ ២០២៣-២០២៧ ដែលមានភាពច្បាស់លាស់ និង គ្រប​ដណ្តប់​យ៉ាង​ទូលំ- ទូលាយ ទៅលើផ្នែកជាច្រើននៃកិច្ចសហប្រតិបត្តិការ ក្រោមសសរស្ដម្ភ​ទាំងបី​របស់អាស៊ាន ។ ជា មួយគ្នានេះ, សម្តេចបានកត់ស្គាល់នូវវឌ្ឍនភាពដ៏ល្អប្រសើរ នៃ​ការ​អនុវត្ត ផែនការសកម្មភាព ឆ្នាំ ២០១៨- ២០២២ ។សម្តេចថ្លែងថា ប្រាកដណាស់, កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នាពេលនេះ ត្រូ​វ​បាន​រៀប​ចំ​ឡើង​ក្នុងពេលដែលពហុភាគីនិយម បាន និង កំពុង ទទួលរងនូវសម្ពាធយ៉ាងធ្ងន់ធ្ងរ ។ អ្វី​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ ជាងនេះទៀតនោះគឺ សន្តិភាពសកល ក៏បាន និង កំពុង ទទួល​រង​នូវ​ការ​គំរាម​កំហែង ដោយសកម្ម- ភាពរបស់រដ្ឋមួយចំនួន ដែលបំពានដោយបើកចំហ លើច្បាប់, បទដ្ឋាន និង គោល​ការណ៍អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសកល ។សម្តេចបានបង្ហាញទំនុកចិត្តថា កិច្ច​ពិភាក្សា​នៅ​ក្នុងថ្ងៃនេះ នឹងអនុញ្ញាតឱ្យការផ្លាស់ប្ដូរនូវស្មារតីរួម ឱ្យទៅជាចក្ខុវិស័យ ប្រកប​ដោយ​ភាព​ជាក់​ស្តែងនិយម ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ តំបន់ទាំង២និង ពិភពលោកទាំងមូល សម្រាប់​រយៈពេលជាច្រើនទសវត្សរ៍ទៅមុខ៕ អត្ថបទ៖ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សិស្សសាលាអារ៉ាប់រួមនៅទីក្រុងឌូបៃ វិលត្រឡប់ទៅរៀនតាមអនឡាញ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
05/05/2026 09:05 PM
ភរិយាសកម្មជនកងនាវាហ្កាហ្សានិយាយថា ស្វាមីរបស់ពួកគេដែលឃាត់ខ្លួនដោយអ៊ីស្រាអែល ត្រូវបានគេធ្វើទារុណកម្ម
05/05/2026 09:05 PM
នាយករដ្ឋមន្ត្រីរ៉ូម៉ានីត្រូវបានទម្លាក់ពីតំណែង ដោយការបោះឆ្នោតដកសេចក្ដីទុកចិត្ត
05/05/2026 08:05 PM
អារ៉ាប់រួមរឹតបន្តឹងដែនអាកាស ក្រោយមានការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់
05/05/2026 08:05 PM
ប្រមុខមន្ទីរបញ្ចកោណ៖ អាមេរិកមិនស្វែងរកការប្រយុទ្ធ ដោយប្រតិបត្តិការបណ្តោះអាសន្ន ដើម្បីការពារនាវាទេ
05/05/2026 08:05 PM
កូនប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី ជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាផ្តល់ «ភស្តុតាងពីការមានជីវិត»
05/05/2026 07:05 PM
ចិន៖ ទណ្ឌកម្មកាន់តែទូលំទូលាយរបស់សហរដ្ឋអាមេរិក លើគុយបា គឺ «ខុសច្បាប់»
05/05/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចេញដំណើរទៅទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាជាមួយចិន
05/05/2026 07:05 PM
អ៊ុយក្រែនអះអាងថា មនុស្ស ៣នាក់ រងរបួស ក្នុងការវាយប្រហារយានដ្រូនរុស្ស៊ីលើមជ្ឈមណ្ឌលទីក្រុង Chernihiv
05/05/2026 07:05 PM
‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
05/05/2026 07:05 PM