សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
សម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
កម្ពុជា និងលីទុយអានី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាមសម្តែងក្តីរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមនាពេលបច្ចុប្បន្នដែលមានភាពរីកចម្រើន

2025/09/01 10:44:52 pm        102
រសៀល ថ្ងៃចន្ទទី១ ខែកញ្ញា ឆ្នាំ២០២៥សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម To Lam អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម នៅទីស្នាក់ការមជ្ឈិមបក្សវៀតណាម ទីក្រុងហាណូយ សារធារណរដ្ឋសង្គមនិយមវៀតណាម។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងថា នៅក្នុងជំនួបនោះឯកឧត្តម តូ ឡឹម បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្ដេចតេជោ និងគណៈប្រតិភូកម្ពុជាដែលបានអញ្ជើញបំពេញទស្សនកិច្ច និងចូលរួមក្នុងខួបអនុស្សាវរីយ៍៨០ឆ្នាំ នៃបដិវត្តន៍ខែសីហា និងអបអរសាទរទិវាឯករាជ្យជាតិវៀតណាមនាពេលនេះ។ ឯកឧត្តមបានចាត់ទុកវត្តមានសម្ដេចតេជោ គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទំនាក់ទំនងល្អរវាងកម្ពុជានិងវៀតណាមដ៏រឹងមាំដែលមាននាពេលកន្លងមកដល់ពេលបច្ចុប្បន្ននេះ។ ឯកឧត្តមបានលើកឡើងថា វៀតណាមបានផ្ដល់តម្លៃយ៉ាងខ្ពស់ ចំពោះទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម។ សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះឯកឧត្តម តូ ឡឹម ដែលបានធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះសម្ដេច និងគណៈប្រតិភូដែលបានអញ្ជើញមកកាន់ប្រទេសវៀតណាមនាឱកាសនេះ។ សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះបដិវត្តន៍ខែសីហា កាលពីឆ្នាំ១៩៤៥ ដែលមានអត្ថន័យសម្រាប់ប្រទេសវៀតណាម និងក៏ជាចំណុចសំខាន់មួយដែលកើតមានចលនានៃការតស៊ូដើម្បីទាមទារឯករាជ្យទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។ សម្ដេចតេជោបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងបក្សនៃប្រទេសទាំងពីរ ក្នុងឋានៈសម្ដេចតេជោ ជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយក្នុងឋានៈឯកឧត្តម តូ ឡឹម ជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ហើយសម្ដេចបានបង្ហាញនូវក្តីរីករាយដែលទំនាក់ទំនងទាំងក្នុងក្របខ័ណ្ឌរដ្ឋាភិបាលក៏មានភាពល្អប្រសើរ។ សម្ដេចតេជោបានបញ្ជាក់ផងដែរថា ស្នូលសំខាន់នោះ គឺក្របខ័ណ្ឌនៃទំនាក់ទំនងបក្សនៃប្រទេសទាំងពីរមានការរីកចម្រើន ហើយជំនួបកំពូលនៃមេដឹកនាំគណបក្សទាំងពីរកាលពីពេលកន្លងទៅគឺជាផ្នែកមួយដ៏សំខាន់ នៃការអនុវត្តទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានភាពដ៏ប្រសើរ។ ឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម បានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមនាពេលបច្ចុប្បន្នដែលមានភាពរីកចម្រើន។ ឯកឧត្តមបានឯកភាពទាំងស្រុងចំពោះទំនាក់ទំនងរវាងគណបក្សនិងគណបក្សនៃប្រទេសទាំងពីរ ដែលមានភាពរីកចម្រើន។ ឯកឧត្តមបានបញ្ជាក់ថា តាមរយៈជំនួបកំពូលនាពេលកន្លងមកនៃ មេដឹកនាំគណបក្សនៃប្រទេសទាំងពីរ បានក្លាយជាផែនទីសម្រាប់ការអនុវត្ត ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យមានភាពរឹងមាំ ហើយតាមរយៈទំនាក់ទំនងបក្ស ក៏បានបណ្ដុះបណ្ដាលធនធានមនុស្សទៀតផង។ ឯកឧត្តម តូច ឡឹម ក៏បានជំរុញបន្ថែមទៀតឲ្យប្រទេសទាំងពីរ ជាពិសេសក្នុងក្របខ័ណ្ឌគណបក្ស បន្តចែករំលែកផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចទៅវិញទៅមក និងការតភ្ជាប់យុវជននិងយុវជន ឲ្យកាន់តែមានភាពស្អិតរមួតបន្ថែមទៀត។សម្តេចតេជោ ក៏បានមានប្រសាសន៍ពីការពង្រីកទំនាក់ទំនង រវាងប្រទេសទាំងពីរជាពិសេសលើវិស័យ សេដ្ឋកិច្ច យោធា ពាណិជ្ជកម្ម ដែលប្រទេសទាំងពីរមានភាពរីកចម្រើននាពេលបច្ចុប្បន្ននេះ ។ សម្ដេចបានបញ្ជាក់ថា រយៈពេល៧ខែក្នុងឆ្នាំនេះ កម្ពុជាបាននាំចេញទំនិញមកកាន់ប្រទេសវៀតណាម ច្រើនជាងទំនិញវៀតណាមនាំមកកាន់កម្ពុជា ដែលក្នុងនោះកម្ពុជានាំទៅកាន់វៀតណាមគឺមានប្រមាណ៣,៨ពាន់លានដុល្លារ និងវៀតណាមនាំមកកាន់ប្រទេសកម្ពុជាគឺប្រមាណ៣,២ពានលានដុល្លារ ដែលការណ៍នេះ គឺជាការបំពេញឲ្យគ្នាទៅវិញទៅមក លើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលកម្ពុជាជាប្រទេសមាននូវវត្ថុធាតុដើម ហើយវៀតណាមជាប្រទេសកែច្នៃ។ ជាចុងក្រោយភាគីទាំងពីរបានសម្តែងនូវក្តីរីករាយ និងបន្តពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែមានការរីកចម្រើនតទៅមុខទៀត។ បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សារួចហើយនោះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក៏អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំដោយ ឯកឧត្តម To Lam ជូនចំពោះថ្នាក់ដឹកនាំ និងគណៈប្រតិភូគ្រប់បណ្តាប្រទេស ដែលអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវម៉ឺងម៉ាត់ឱ្យចាត់វិធានការចំពោះមុខតថភាពភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ

2025/09/01 09:40:20 pm        129
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អំពាវនាវដ៏ម៉ឺងម៉ាត់ ឱ្យមានការចាត់វិធានការនៅចំពោះមុខតថភាពភូមិសាស្ត្រនយោបាយ ដែលកាន់តែស្មុគស្មាញ ការកើនឡើងនៃជម្លោះ និងបញ្ហាប្រឈមបន្ទាន់ផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។ការអំពាវនាវនេះធ្វើឡើងក្នុងឱកាស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្លែងការណ៍នៅក្នុង “កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក” SCO Plus Summit នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន រសៀល​ ថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥ នេះ។ក្នុងកិច្ចប្រជុំក្នុងកាលៈទេសៈដ៏សំខាន់នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចែករំលែកនូវការយល់ឃើញសំខាន់ៗ អំពី មធ្យោបាយក្នុងការជម្រុញនូវគោលការណ៍ និងសេចក្ដីប្រាថ្នារួម បន្ថែមទៀត ដែល ចំណុចទី១គឺ ការអនុវត្តពហុភាគីនិយម ទាមទារនូវការប្ដេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះកិច្ចសន្ទនា ការគោរពគ្នាទៅវិញទៅមក និងបរិយាប័ន្នភាព។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “ការជួបជុំរបស់យើងនៅថ្ងៃនេះ គឺជាការអំពាវនាវដ៏ម៉ឺងម៉ាត់ ឱ្យមានការចាត់វិធានការនៅចំពោះមុខតថភាពភូមិសាស្ត្រនយោបាយ ដែលកាន់តែស្មុគស្មាញ ការកើនឡើងនៃជម្លោះ និងបញ្ហាប្រឈមបន្ទាន់ផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។ ក្នុងស្មារតីនេះ យើងចាំបាច់ត្រូវជ្រើសរើសយក កិច្ចសន្ទនាជាជាងការប្រឈមមុខដាក់គ្នា ការអត់ធ្មត់ជាជាងការបង្កើនកម្ដៅ កិច្ចសហប្រតិបត្តិការជាជាងជម្លោះ និង វិបុលភាពរួមជាជាងការកេងចំណេញជាឯកតោភាគី”។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា មធ្យោបាយចំណុចទី២ គឺ ការធានាបាននូវសន្តិសុខ នៅតែជាអាទិភាពចម្បងបំផុត។ សម្ដេចធិបតី បញ្ជាក់បន្ថែមថា សន្តិភាព និងស្ថិរភាព គឺជាសមាសភាគដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួម។ សម្រាប់កម្ពុជា ក្នុងនាមជាប្រជាជាតិដែលស្រឡាញ់សន្តិភាព ខ្ញុំមើលឃើញពីសហថាមពលដ៏អស្ចារ្យរវាង SCO និងអាស៊ាន ក្នុងការជំរុញសន្តិភាព និងស្ថិរភាព តាមរយៈការទូត កុងសង់ស៊ីស និងកិច្ចសន្ទនា។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា៖ “ជាចុងក្រោយ ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព មានភាពចាំបាច់ណាស់សម្រាប់កំណើន ប្រកបដោយបរិយាប័ន្ន និងស្ថិរភាពរយៈពេលវែង។ កម្ពុជាគាំទ្រឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងលើវិស័យគន្លឹះៗរួមមាន៖ ការកាត់បន្ថយភាពក្រីក្រ ការការពារបរិស្ថាន នវានុវត្តន៍បច្ចេកវិទ្យា និងការអភិវឌ្ឍបន្ថែមទៀតលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ”។ គួរបញ្ជាក់ថា ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំខាងលើ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏មានជំនួបជាច្រើនទៀត រួមមាន៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង, លោក វ៉ាង ហ៊ូនីញ ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន, លោក ជីន លីឈុន ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី, លោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម, លោក ថងលូន ស៊ីសូលីត ប្រមុខរដ្ឋឡាវ, លោក Khadga Prasad sharma Oli នាយករដ្ឋមន្ត្រីនេប៉ាល់ និងលោក អង់តូនីញ៉ូ ហ្កូតតឺរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ៕

កម្ពុជាគាំទ្រគំនិតផ្ដួចផ្ដើមអភិបាលកិច្ចសកលរបស់ចិន ក្នុងការពង្រឹងសណ្ដាប់ធ្នាប់សកលដែលមាន អង្គការសហប្រជាជាតិជាស្នូល

2025/09/01 08:14:11 pm        203
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ និងគាំទ្រគំនិតផ្ដួចផ្ដើមអភិបាលកិច្ចសកល (GGI) របស់ចិន ដែលមានគោលបំណងពង្រឹងសណ្ដាប់ធ្នាប់សកលមួយដេលមាន អង្គការសហប្រជាជាតិជាស្នូល។ការគាំទ្រនេះ ធ្វើឡើង ក្នុងឱកាស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្លែងការណ៍នៅក្នុង “កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក” SCO Plus Summit នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន រសៀលថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥ នេះ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ ចំពោះតនាទីឈានមុខរបស់ចិន ក្នុងនាមជាប្រធាន SCO ក្នុងការលើកកម្ពស់ “ស្មារីសៀងហៃ” និងការត្រួសត្រាយផ្លូវ សម្រាប់ការអភិវឌ្ឍថ្មី របស់ SCO។ ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ឆ្នាំនេះគឺជាខួបលើកទី៨០ នៃការបង្កើតអង្គការសហប្រជាជាតិ ដែលគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់អង្គការសហប្រជាជាតិនៅក្នុងសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងបញ្ជាក់បន្ថែមពីតម្រូវការក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាការជំរុញសកម្មភាពនៃការដោះស្រាយបញ្ហាប្រឈមសកល។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “ក្នុងន័យនេះ កម្ពុជាសូមស្វាគមន៍ និងគាំទ្រគំនិតផ្ដួចផ្ដើមអភិបាលកិច្ចសកល (GGI) របស់ចិន ដែលមានគោលបំណងពង្រឹងសណ្ដាប់ធ្នាប់សកលមួយដេលមាន អង្គការសហប្រជាជាតិជាស្នូល ប្រកបដោយយុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដោយឈរលើមូលដ្ឋាន នៃសមភាពអធិបតេយ្យ នីតិរដ្ឋ ពហុភាគីនិយម ការយកប្ុរជាជនជាធំ និងលទ្ធផលជាក់ស្ដែង។ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយដៃគូទាំងអស់ ដើម្បីជំរុញគោលការណ៍ទាំងនេះ និងកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ”។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជាសម្លឹងឃើញ SCO ជាវេទិកាពហុភាគគន្លឹះ ដោយមាន “ស្មារតីសៀងហៃ” ជាមគ្គុទ្ទេសក៍ ក្នុងការពង្រឹងសណ្ដាប់ធ្នាប់ពិភពលោកថ្មី ដែលផ្ដល់អាទិភាពដល់កិច្ចសហប្រតិបត្តិការ ការគោរពអធិបតេយ្យ)ភាព និងបូរណភាពទឹកដីទៅវិញទៅមក ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋនីមួយៗ និងផ្ដល់តម្លៃខ្ពស់ដល់ភាពចម្រុះ។ ក្នុងស្មារតីនេះ បន្ទាប់ពីបានក្លាយជាដៃគូសន្ទនារបស់ SCO ក្នុងឆ្នាំ២០១៥ កម្ពុជាបានផ្ដល់សារៈសំខាន់ខ្ពស់ ដល់ការជម្រុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរដ្ឋជាសមាជិក SCO រដ្ឋសង្កេតការណ៍ និងដៃគូសន្ទនា នៅក្នុងវិស័យជាច្រើន ដើម្បីផលប្រយោជន៍ទៅវិញទៅមក។គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យក្នុងការចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍វិញ ដែលអាចនឹងអញ្ជើញមកដល់កម្ពុជា កំឡុងម៉ោង ១២យប់នេះ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម និងពិធីលៀងសាយភោជន៍

2025/09/01 08:00:52 pm        20
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម To Lam អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម នៅទីស្នាក់ការមជ្ឈិមបក្សវៀតណាម ទីក្រុងហាណូយ នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥។ បន្ទាប់ពីបញ្ចប់ជំនួប នាល្ងាចថ្ងៃដដែល សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ រៀបចំដោយ ឯកឧត្តម To Lam ជូនចំពោះថ្នាក់ដឹកនាំ និងគណៈប្រតិភូគ្រប់បណ្តាប្រទេស ដែលអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម។

សម្តេចធិបតី អញ្ជើញដឹកនាំគណៈប្រតិភូនិវត្តន៍ពីទីក្រុងធានជីន បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក

2025/09/01 07:42:48 pm        19
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក តបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន។

សម្តេចធិបតី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក នៅទីក្រុងធានជីន

2025/09/01 07:15:54 pm        186
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយបណ្តាមេដឹកនាំនានា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក ដែលប្រារព្ធធ្វើឡើងនៅទីក្រុងធានជីន ប្រទេសចិន ក្រោមអធិបតីភាព ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥។សូមជម្រាបថាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កំពុងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែសីហាដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ននេះ នៅទីក្រុងធានជីន សាធារណរដ្ឋ ប្រជាមានិតចិន តបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាមានិតចិន៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម

2025/09/01 07:10:05 pm        24
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Tran Thanh Man ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភា ទីក្រុងហាណូយ នារសៀលថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីនេប៉ាល់ នៅប្រទេសចិន

2025/09/01 11:59:02 am        231
នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្ដី​នៃ​កម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម Khadga Prasad Sharma Oli នាយករដ្ឋមន្ដ្រីនេប៉ាល់ ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន។សូមជម្រាបថាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កំពុងដឹកនាំ គណៈ​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា​ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក ដែលប្រព្រឹត្ត​ទៅចាប់​ពី​ថ្ងៃ​ទី៣០ ខែសីហាដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ននេះ នៅទីក្រុងធានជីន សាធារណរដ្ឋ ប្រជាមា​និត​ចិន តបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាមានិតចិន៕ 

ធនាគារ AIIB បង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

2025/08/31 05:35:28 pm        553
នៅរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Jin Liqun ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន។ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចបវរធិបតីដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្ដែងការគួរសម និងបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះសម្ដេចបវរធិបតី ដែលបានអញ្ជើញមកបំពេញការងារនៅក្នុងទីក្រុងធានជីង នាឱកាសនេះ។ លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានគោរពជម្រាបជូនថា ជាមួយនឹងប្រតិបត្តិការ និងបទពិសោធន៍របស់ធនាគារ ដែលផ្តោតលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ, ធនាគារ AIIB មានសេចក្តីសោមនស្សក្នុងការបន្តកិច្ចសហប្រតិបត្តិការលើគម្រោងគន្លឹះនានាជាមួយកម្ពុជា។ ជាមួយគ្នានេះ ធនាគារក៏មានចំណាប់អារម្មណ៍ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គម ជាពិសេសផ្តោតលើវិស័យអប់រំបែបទំនើប នៅកម្ពុជា ផងដែរ។ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ និងរីករាយ ដែលបានជួបជាមួយនឹងលោកប្រធានក្រុមប្រឹក្សាភិបាល និងសហការីជាថ្មី។ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា វិស័យហេដ្ឋារចនាសម្ព័ន្ធរឹង នៅតែជាវិស័យអាទិភាព ដែលកម្ពុជាត្រូវបន្តអភិវឌ្ឍ ដូចជាផ្លូវ​ ថ្នល់ និងស្ពាន ជាដើម។ ជាមួយគ្នានេះដែរ, សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ជូនលោកប្រធានក្រុមប្រឹក្សាភិបាល អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យនេះ ដូចជាការកសាងអាកាសយានដ្ឋានអន្តរជាតិថ្មីៗ និងគម្រោងព្រែកជីកហ្វូណនតេជោ សំដៅជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងឡូជីស្ទីក។ បន្ថែមលើនះ, សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរថា អាទិភាពចម្បងរបស់រាជរដ្ឋាភិបាលចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិមុនៗ មកហូតមកបច្ចុប្បន្ន គឺផ្ដោតសំខាន់ទៅលើការកសាងនូវមូលធនមនុស្សប្រកបដោយគុណភាព។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយកែទម្រង់វិស័យអប់រំ តាំងពីកម្រិតបឋមសិក្សារហូតដល់កម្រិតវិទ្យាល័យ, កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងពង្រឹងមូលដ្ឋានសុខាភិបាលគ្រប់កម្រិត ពិសេសការផ្ដល់សេវានៅថ្នាក់មូលដ្ឋាន។ សម្ដេចបវរធិបតី ក៏បានសង្កត់ធ្ងន់ផងដែរថា ការផ្ដោតអាទិភាពទៅលើការកសាងមូលធនមនុស្សប្រកបដោយជំនាញវិជ្ជាជីវៈច្បាស់លាស់ គឺជាការវិនិយោគរយៈពេលវែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការរីកចម្រើននៃវិស័យឧស្សាហកម្មនាពេលបច្ចុប្បន្ន និងទៅអនាគត។ មុននឹងបញ្ចប់, សម្ដេចបវរធិបតី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ធនាគារ AIIB ក្នុងការស្វែងរកឱកាសនៃកិច្ចសហប្រតិបត្តិការនានានៅកម្ពុជា និងលើកទឹកចិត្តឱ្យធនាគារបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកឱកាសពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្ដែងបន្ថែមទៀត៕

សម្ដេចធិបតីបញ្ជាក់ជាថ្មីទៅប្រធានអាស៊ានប្តូរវេនចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជាលើការដោះស្រាយបញ្ហាជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសជិតខាងដោយសន្តិភាព និងច្បាប់អន្តរជាតិ

2025/08/29 03:56:45 pm        614
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បាន​បញ្ជាក់​ជា​ថ្មីទៅកាន់ឯកឧត្តម ដាតុ ស្រី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជា​ប្រធាន​អាស៊ាន​ប្តូរវេន ឆ្នាំ២០២៥ លើការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង គឺកម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្តយ៉ាងមោះមុតចំពោះសន្តិសហវិជ្ជមាន និងភាពសុខដុមរមនាក្នុងតំបន់ និងបន្ត​សម្រេច​ឱ្យ​បាននូវដំណោះស្រាយតាមរយៈមធ្យោបាយសន្តិភាព និងការគោរព​ច្បាប់​អន្ត​រជាតិ​យ៉ាង​ពេញលេញ។តាមរយៈសារលិខិតរបស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ផ្ញើជូន ឯកឧត្តម ដាតុ ស្រី អាន់វ៉ា អ៊ីប្រា​ហ៊ីម​ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសដ៏នក្ខត្តឫក្សនៃទិវាបុណ្យជាតិលើកទី៦៨ របស់ប្រទេស​ម៉ាឡេស៊ី ​ដែលបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២៩ ខែសីហានេះ សម្ដេចធិបតី បាន​សម្តែង​នូវ​ការ​អបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម រដ្ឋាភិបាល និងប្រជាជន​ម៉ាឡេស៊ី​ក្នុង​ឱកាស​នេះ​។ សម្ដេចធិបតីបានថ្លែងថា ប្រទេសម៉ាឡេស៊ីគឺជាប្រទេសគំរូក្នុងការបង្រួបបង្រួមជាតិ និង​មាន​ភាព​សុខដុម​រមនា​ដ៏ត្រចះត្រចង់ក្នុងតំបន់របស់យើង កំពុងដើរតួនាទីយ៉ាងសំខាន់ទាំងក្នុងតំបន់ និង​លើ​វេទិកា​អន្តរជាតិ។សម្ដេចធិបតីបានថ្លែងថា កម្ពុជា និងម៉ាឡេស៊ីមានកិច្ចសហប្រតិបត្តិការល្អ និងជិតស្និទ្ធិ​ជាមួយ​គ្នា​អស់​ជា​ច្រើន​ទស្សវត្សមកហើយ។ ទំនាក់ទំនង និងភាពជាដៃគូរបស់យើង​ដែល​បាន​កើត​ចេញ​ពី​ការ​គោរ​ព​គ្នាទៅវិញទៅមក ការទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការ​ជា​ប្រពៃណីដ៏​យូរអង្វែង​បាន​បន្ត​លូត​លាស់តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់យើង។ សម្ដេចធិបតីបានថ្លែងថា ក្រោមទស្សនៈដូចគ្នា និងផលប្រយោជន៍រួម ទំនាក់ទំនងរវាងកម្ពុជា និង​ម៉ាឡេស៊ី​នឹងបន្តរីក ចម្រើនកាន់តែរឹងមាំ និងនាំមកនូវប្រយោជន៍​ដ៏​ធំ​សម្បើម​សម្រាប់​ប្រជាជន​ប្រទេស​ទាំង​ពីរ ថែមទាំងរួម ចំណែកដល់ការរីកចម្រើនក្នុងការកសាងសហគមន៍អាស៊ាន។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា៖«ខ្ញុំសូមឆ្លៀតយកឱកាសនេះ សម្តែងនូវ​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះការគាំទ្រ និងការចូលរួម យ៉ាងបុរសកម្ម ជាបន្តបន្ទាប់ របស់​ម៉ាឡេស៊ីក្នុ​ងការជួយដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុង ឋានៈជាប្រធានអាស៊ានប្តូរវេន ឆ្នាំ​២០២៥។ ក្រោមការួមចំណែកដ៏ថ្លៃថ្លារបស់ឯកឧត្តម កិច្ចប្រជុំ វិសាមញ្ញ​នៃ​គណៈកម្មាធិការ​កិច្ច​ការ​ព្រំដែន​ទូទៅ ដែលបានរៀបចំកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ បាន​នាំ​មក​នូវក្តីសង្ឃឹមថ្មីសម្រាប់សន្តិភាពយូរអង្វែងក្នុងតំបន់របស់យើង»។សម្ដេចបាន​បន្តថា៖«កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមោះមុតចំពោះសន្តិសហវិជ្ជមាន និងភាព​សុខដុម​រមនាក្នុងតំបន់ និងបន្តសម្រេចឱ្យបាន​នូវដំណោះ​ស្រាយ​សម្រាប់​បញ្ហា​ជម្លោះ​ព្រំដែន​ទាំង​អស់​ជា​មួយ​ប្រទេសជិតខាង តាមរយៈមធ្យោបាយសន្តិភាព និងការគោរព​ច្បាប់​អន្ត​រ​ជាតិ​យ៉ាង​ពេញ​លេញ​»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ព៖ ខ្មាន់កាំភ្លើងធ្វើការវាយប្រហារក្នុងពេលដំណាលគ្នា នៅក្នុង និងក្រៅរដ្ឋធានីរបស់ម៉ាលី
04/25/2026 05:04 PM
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
04/25/2026 05:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាជាមួយប្រមុខកងទ័ពប៉ាគីស្ថាន អំពីលទ្ធភាពនៃការចរចាជុំទី២ ជាមួយអាមេរិក
04/25/2026 05:04 PM
អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ជុំវិញ «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
04/25/2026 04:04 PM
មនុស្ស ៣នាក់ស្លាប់ អំឡុងការប៉ះទង្គិច នៅភាគឦសានរដ្ឋមានជម្លោះ Manipur របស់ឥណ្ឌា
04/25/2026 04:04 PM
របាយការណ៍៖ អ៊ីរ៉ង់បញ្ជាក់ថា សមត្ថភាពមីស៊ីលភាគច្រើនមិនត្រូវបានប្រើឡើយ ក្នុងសង្គ្រាមជាមួយអាមេរិក
04/25/2026 04:04 PM
រដ្ឋមន្ត្រីការបរទេស៖ ទួរគីអាចនឹងពិចារណាតួនាទីដោះមីន នៅច្រកសមុទ្រ Hormuz ក្រោយមានកិច្ចព្រមព្រៀងអ៊ីរ៉ង់-អាមេរិក
04/25/2026 03:04 PM
អ្នកចរចាអាមេរិក នឹងទៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែអ៊ីរ៉ង់ប្រាប់ថា មិនមានការចរចាដោយផ្ទាល់ទេ
04/25/2026 03:04 PM